+85561 777 090
Logo
VKirirom Pine Resort: លំនៅដ្ឋានទី២របស់អ្នក
Updated on: June 6, 2022, 5:05 p.m.
Published on: July 4, 2016, 1:48 a.m.
Realestate News

VKirirom Pine Resort: លំនៅដ្ឋានទី២របស់អ្នក


Vkirirom pic vKirirom Pine Resort មានទីតំាងស្ថិតនៅឧទ្យានជាតិគិរីរម្យហ៊ុំព័ទ្ធដោយដើមស្រល់ខ្ពស់ៗ និងបាន ផ្តល់លក្ខណៈពិសេសលេចចេញចាប់ពីតំបន់ទំនាបរបស់កម្ពុជាប្រវែង ៦៧៥ ម៉ែត្រ (២,២១៥ ហ្វីត) លើកម្ពស់នីវ៉ូទឹកសមុទ្រ។ នៅទីនេះអ្នកអាចមានជីវិតតាមបែបធម្មជាតិនៅលើភ្នំ អ្នកអាចចាត់ទុកវាជាលំនៅដ្ឋានសម្រាប់លំហែកាយក្នុងថ្ងៃឈប់សម្រាកសម្រាប់ទីស្នាក់អាស្រ័យនៅពេលដល់វ័យចូលនិវត្តន៍ ការិយាល័យក៏ដូចជាលំនៅដ្ឋានអចិន្រ្តៃយ៍។ ឧទ្យានជាតិគីរីរម្យជាឧទ្យានជាតិដំបូងគេនៅកម្ពុជា មានទីតាំងនៅជិតស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយនឹងផ្នែកខ្លះស្ថិតនៅក្នុងខេត្តកោះកុង។ ពាក្យថាគីរីរម្យមានន័យថាភ្នំរីករាយដែលបានប្រទានកិត្តិនាមឲ្យតំបន់នោះដោយព្រះបាទមុនីវង្សនៅក្នុងទសវត្សឆ្នាំ១៩៣០។ តំបន់គីរីរម្យសព្វថ្ងៃមានរមណីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិ vKirirom Pine Resort មាន៦៨បន្ទប់ និងមានកន្លែងបោះជុំរុំគួរឲ្យចាប់អារម្មណ៍ចំនួន១៥០កន្លែង ដែលមានផ្តល់កកន្លែងបោះជុំរុំដ៏ស្រស់ស្អាត a.k.a “Glamping” អ្នកទស្សនាអាចចូលរួមជាមួយសកម្មភាពទៅតាមការរៀបចំដូចជា៖ ការសំរាកលំហែកាយនៅលើកំពូលភ្នំដ៏សែនត្រជាក់ចិត្តសកម្មភាពជាក្រុម និងមានសកម្មភាពកីឡា កំសាន្តផ្សេងៗទៀត។ មានសាកលវិទ្យាល័យអន្តរជាតិដែលគេស្គាល់ថាជាវិទ្យាស្ថានបច្ចេកវិទ្យាគីរិរម្យ នៅពេលបច្ចុប្បន្នដែលស្ថិតក្នុងប្រតិបត្តិការឆ្នាំទី២របស់ខ្លួន។ កន្លែងដាក់ឲ្យប្រើថ្មីគួរឱ្យរំភើបនៅក្នុងតំបន់នេះដែលត្រួវដាក់បញ្ចូលជាតំបន់សម្រាប់ថតខ្សែភាពយន្ត តំបន់កំសាន្ត ទីកន្លែងសម្រាប់ការប្រជុំ លើកទឹកចិត្ត, និងពិព័រណ៍) សាលប្រជុំ ស្ថានីយរថយន្តក្រុង តំបន់ពាណិជ្ជកម្ម អាងហែលទឹក ហ្ស៊ីបឡាញ និងសណ្ឋាគារ។
ស្វែងយល់បន្ថែមអំពីគម្រោងvKirirom!
ដោយទទួលបានពានរង្វាន់កិត្តិយសតំបន់អ៊ីកូទេសចរណ៍ឆ្នាំ២០១៥ពីរដ្ឋាភិបាលកម្ពុជារមណីយដ្ឋាននេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងកាអភិវឌ្ឍន៍តំបន់ខ្ពង់រាបឲ្យក្លាយទៅជាកន្លែងល្អបំផុតនៅប្រទេសកម្ពុជា និងមានទិសដៅឲ្យមានការទទួលស្គាល់នៅទូទាំងសកលលោកដូចគ្នាទៅនឹងខេត្តសៀមរាបដែរ។នៅក្នុងជំហានទី១ផ្ទៃដី៥៩១ហិចតានៃរមណីយដ្ឋានតំបន់ស្រល់គីរីរម្យ និងជាព្រៃស្រល់ដែលបង្កើតឡើង។តំបន់ទី១នឹងត្រូវធ្វើជាលំនៅស្ថាន និងជាអគារផ្គត់ផ្គង់ផ្សេងៗទៀត។ មូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនឹងធ្វើការដាក់បញ្ចូលតំបន់នេះដែលជាតំបន់អតិភាពនៃការអភិវឌ្ឍន៍ទីក្រុង និងរួមបញ្ចូលទាំងភាពងាយស្រួលប្រចាំថ្ងៃ ផ្នែកវេជ្ជសាស្ត្រ ផ្នែកអប់រំ និងមណ្ឌលសម្រាប់ដឹកជញ្ជូន តំបន់នៃឱកាសពាណិជ្ជកម្ម និងការកំសាន្តផ្សេងៗ។ តំបន់ចុងក្រោយនឹងត្រូវផ្តោតទៅលើការ អភិវឌ្ឍន៍គំនិតអាជីវកម្មបៃតង។ ទាំងអស់គ្នាជាមួយនឹងឧស្សាហកម្មធុនស្រាល និងការអភិវឌ្ឍន៍ កម្មវិធីអប់រំដទៃទៀត។ គ្រប់ការអភិវឌ្ឍន៍ទាំងអស់គឺត្រូវធ្វើឡើងដោយមិនឲ្យមានការប៉ះពាល់ដល់បរិស្ថាន ជាក់ស្តែងនៅពេលដែលការសាងសង់កំពុងបន្ត តំបន់គីរីរម្យមានគោលការណ៍តឹងរឹងបំផុតក្នុងការការពារធម្មជា លុះត្រាតែមានដើមឈើចាស់ៗឬខូចទើបការសម្រេចចិត្តនៃគម្រោងសាងសង់ថ្មីត្រូវបានធ្វើឡើងនៅទីតំាងនោះ។ រមណីយដ្ឋានក៏មានដាំបន្លែ និងឈើហូបផ្លែដោយខ្លួនឯង ដោយមិនមានជាតិគីមីដើម្បីបម្រើដល់ភោជនីយដ្ឋាននៅក្នុងកន្លែងផ្ទាល់។ ឧទាហរណ៍ជាក់ស្តែងធនធានធម្មជាតិក៏ត្រូវបានការពារធ្យូងធ្វើពីឈើដែលកាត់ស្រាប់និងជីគឺផលិតពីសំណល់បៃតង។ គម្រោងដីអភិវឌ្ឍសម្រាប់លក់ដីទំនេរចំនួន១២០០ម៉ែត្រការ៉េត្រូវបានដាក់លក់សម្រាប់អ្នកដែលមានបំណងទិញដីយកទៅសាងសង់ផ្ទះផ្ទាល់ខ្លួន។ ជំនួយផ្នែកស្ថាបត្សកម្ម និងជំនួយផ្នែកការសាងសង់ត្រូវបានផ្តល់ជូនអ្នកទិញនៅពេលដែលមានធ្វើការស្នើសុំ។ នៅពេលដែលលោកអ្នកទិញគម្រោងរបស់ vKirirom លោកអ្នកត្រូវតែគោរពគោលការណ៍របស់គម្រោងអភិវឌ្ឍដោយតម្រូវឲ្យធ្វើការសាងសង់បានតែ២០%នៃលំនៅដ្ឋាននៃផ្ទៃដីដែលបានទិញ ហើយត្រូវរក្សាទំហំដីសរុបជាអតិបរិមា១០០០ម៉ែត្រការ៉េ។ vkirirom3 គម្រោងផ្ទះក្នុងដំណាក់កាលសាងសង់សម្រាប់លក់បុរីគម្រោងAជាន់ផ្ទាល់ដីទំហំ១១០ម៉ែត្រការ៉េជាមួយនឹងទំហំដីសរុប៦០០ម៉ែត្រការ៉េផ្ទះលំហែប្រភេទនេះគឺមានលក្ខណៈពិសេសសម្រាប់អ្នកដែលមានបំណងលំហែរៀងរាល់ចុងសប្តាហ៍នៅតាមតំបន់ភ្នំដើម្បីគេចចេញពីបរិយាកាសស្មុគស្មាញនៅក្នុងក្រុង។ ផ្ទះនីមួយៗមានឡៅតឿរានហាល និងជាន់ដំបូល។ ប្រភេទផ្ទះនេះល្អបំផុតសម្រាប់អ្នកដែលចូលចិត្តកំសាន្តតាមតំបន់ភ្នំរៀងរាល់ចុងសប្តាហ៍ដោយធ្វើការផ្លាស់ប្តូរបរិយាកាសជីវិតទីក្រុង។VKiriromផ្តល់សេវាល្អបំផុតនូវអនាម័យ និងចំណីអាហារមកពីPine View Kitchen នៅពេលលោកអ្នកមានមានភ្ញៀវសម្រាប់អបអរជាមួយកម្មវិធីផ្សេងៗលោកអ្នកអាចស្នើសេវាផ្សេងៗទំាងនេះពីរមណីយដ្ឋានVKiriromនេះបានផងដែរជាមួយនឹងការផ្តល់ជូនតម្លៃសមរម្យ។ នៅពេលដែលលោកមិនមានបំណងស្នាក់នៅក្នុងផ្ទះមួយនេះក្រុមការងារVKiriromនឹងធ្វើការជួយស្វែងរកអ្នកដែលមានបំណងជួលផ្ទះជូនលោកអ្នក ហើយលោកអ្នកបានប្រាក់កំរៃពីការជួលផ្ទះនេះផងដែរ។ បុរីគម្រោង R ជាន់ផ្ទាvkirirom4ល់ដីទំហំ៣៦ម៉ែត្រការ៉េជាមួយនឹងទំហំដីសរុប១៨០ម៉ែត្រការ៉េប្រភេទផ្ទះមួយនេះសាកសម្យនឹងសិស្សនិសិ្សតស្នាក់នៅជុំគ្នាក្នុងបន្ទប់ជាអន្តេវាសិកដ្ឋាន (Dormitory)លោកអ្នកអាចជួលបន្តរឲ្យសិស្ស និសិ្សត(សម្រាប់រយៈពេល២ឆ្នំាទៅ១០ឆ្នំា) ក្នុងករណីដែលពួកគាត់មានបំណងជួល យើងអាចទាញប្រាក់ចំណូលបន្ថែមជាមួយនឹងការប្រាក់៨%ថេរ។ ផ្ទះសម្រាប់និវត្តជនក៏មានផ្តល់ជូនផងដែរ ដីនៃគម្រោងមានភាពទាក់ទាញយ៉ាងខ្លំាងដីទំាងមូលមានកិច្ចសន្យាជួលរយៈពេលវែងហូតដល់៥០ឆ្នំាមិនថាលោកអ្នកមកពីប្រទេសណាតំបន់ណាអាចមានសិទ្ធិទិញគម្រោងនេះបានដោយមិនមានច្បាប់បញ្ញាត្តិស្មុគស្មាញណាមួយឡើយ៕    
ស្វែងយល់បន្ថែមអំពីគម្រោងvKirirom!

Comments