ជាមួយនឹងទេសភាពយ៉ាងប្រណីតនៃគម្រោងជាប់មាត់ទឹកដំបូងបង្អស់ក្នុងខណ្ឌច្បារអំពៅ ផ្តល់ជូនលោកអ្នកនូវទេសភាពដ៏ត្រកាល និងការរស់នៅបែបសម័យទំនើប លោកអ្នកក៏អាច ទស្សនាថ្ងៃរះ និងថ្ងៃលិចជាប់មាត់ទឹកនៃមាត់ទន្លេមេគង្គ ទន្លេបាសាក់ នឹងទន្លេសាបពីលើ អគារខុនដូនេះផងដែរ ព្រមជាមួយអាងហែលទឹកលើអាកាសដែលមាននៅលើខុនដូ VUE ASTON ។
Vue Aston លេចរូបរាងឡើងដែលជាអ្វីដែលអ្នកទិញ ឬអ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងស្វែងរក។ អាចនិយាយបានថាវាជាលំនៅឋានមួយដែលល្អប្រណិតដែលសាកសមតម្លៃ ម្យ៉ាងទៀតបរិយាកាសនៅតំបន់នោះកំពុងមានការអភិវឌ្ឍន៍បន្តិចម្តងៗ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការរស់នៅនិងការអភិវឌ្ឍន៍ពាណិជ្ជកម្មរយៈពេលវែង សក្ខីកម្មបញ្ជាក់ថាតំបន់ច្បារអំពៅគឺជាខណ្ឌដែលកំពុងមានការរីកចម្រើននាពេលខាងមុខក្នុងរាជធានីភ្នំពេញ។
គម្រោង Vue Aston ឈរយ៉ាងស្កឹមស្កៃនៅតាមបណ្ដោយមាត់ទន្លេ ហើយផ្ដល់ជូននូវទស្សនីយយ៉ាងស្រស់ត្រកាលដល់អគារដែលសាងសង់នៅជុំវិញនោះ។ គម្រោងនេះគិតគូដល់ការរស់នៅប្រកបដោយគុណភាពខ្ពស់ និងរចនាម៉ូដដើម្បីបំពេញចិត្តរបស់អតិថិជនកម្ពុជា។ Vue Aston កំពុងត្រូវបានគេជ្រើសរើសជាជម្រើសមួយសម្រាប់ឥស្សរជនទីក្រុងដែលកំពុងស្វែងរក ការរស់នៅបែបប្រណីតនៅខាងក្រៅភាពអ៊ូអរនៃកណ្តាលទីក្រុង។
គម្រោងខុនដូបែបសម័យថ្មីដែលសាកសមនឹងគ្រួសារសម្រាប់ការរស់នៅបែបសម័យទំនើប ជាមួយនឹងការរចនាប្រណិតជាមួយប្រព័ន្ធស្មាតហូម គម្រោងដែលមានបរិក្ខារទំនើប និងធំទូលាយ (អាងហែលទឹក, ភោជនីយដ្ឋានskybarជាន់ទី៣៣ និង ៣៤, ការិយាល័យរួម, កន្លែងអានសៀវភៅ, កន្លែងក្មេងលេង, សួនច្បារលើអាកាសជាន់ទី៣៨, កន្លែងហាត់ប្រាណ និងផ្លូវរត់លើអាកាស...)
គម្រោង Vue Aston នេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Peninsula Capital និងត្រូវបានរចនាម៉ូដរួមគ្នាដោយក្រុមហ៊ុន HKS Architects ដែលជាអ្នករចនាស្ថាបត្យកម្មកំពូលទាំង ១០ នៅលើពិភពលោកមានប្រភពពីសហរដ្ឋអាមេរិក និងក្រុមហ៊ុន Golden Mantis Decoration ដែលជាអ្នករចនាម៉ូដខាងក្នុងដ៏ល្បីឈ្មោះ ដែលមានស្នាដៃស្ថាបនាគម្រោងអាផាតមិនប្រណីតៗជាច្រើននៅលើទីផ្សារអចលនទ្រព្យ។
គម្រោងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ សព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង Vue Aston ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាងអំណោយផលដែលបង្កភាពងាយ ស្រួលសម្រាប់អ្នករស់នៅ។
គម្រោងនេះត្រូវបានសាងសង់ក្នុងបរិវេណប្រមាណជា៥៣៥៨.៤ម៉ែត្រការ៉េ និងសរុប៣៨ជាន់។ វាគឺជាអគារដែលរួមបញ្ចូលទាំងអាផាតមិន សណ្ឋាគារ និងអគារជាច្រើន ត្រូវបានសហការជាមួយក្រុមហ៊ុន US HKS Architects និងក្រុមហ៊ុន Gold Mantis Decoration Design Company of Shengzhen International ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ។
ពីការបោះជំហានចូលបន្ទប់ទទួលភ្ញៀវរហូតដល់ជ្រុងម្ខាងទៀត អាផាតមិនVue Aston ត្រូវបានច្នៃមកយ៉ាងល្អិតល្អន់នៅគ្រប់ជ្រុងជ្រូយភាពកក់ក្ដៅសម្រាប់អ្នកនិងគ្រួសារ។ ជាន់ទី៣ ដល់ទី៦នៃគម្រោងគឺជាអាផាតមិនដែល រចនាបែបជាសណ្ឋាគារ, និងជាន់ទី៣៥ ដល់ទី៣៨ គឺជាអាផាតមិនដែលប្រណិតទំនើប។ ចំពោះអគារទាំងមូលប្រកាន់ខ្ជាប់នូវរចនាបថបែបសាមញ្ញជាមួយ នឹងបរិយាកាសទាន់សម័យ។
ទាក់ទងនឹងការរចនាទេសភាពវិញ Vue Aston ជ្រើសរើសលំនាំខ្សែកោងដែលបង្កើតដោយការ ជួបគ្នារវាងទន្លេមេគង្គ និងដើមឈើធំៗនៅជុំវិញនោះជាគោលគំនិតនៃប្លង់រចនា និងប្រើ ប្រាស់នូវបច្ចេកទេសដ៏ទំន់ើបដើម្បីសម្រេចគម្រោងនោះឲ្យក្លាយជាគម្រោងដែលល្អប្រណិតមានទេសភាពកំរិតផ្កាយប្រាំ។ ដើម្បីបង្កើតការផ្លាស់ប្តូរ និងការរីកចម្រើនគ្មានទីបញ្ចប់ នៅពេល ច្បារអំពៅកំពុងមានការរីកចម្រើន។
គម្រោងដំណាក់ទី១ មានកម្ពស់សរុបចំនួន ៣៨ជាន់ ដែលរួមបញ្ចូលគ្នារវាងសេវាកម្មសណ្ឋាគារលំដាប់អន្តរជាតិ និងបរិក្ខារកម្រិតខ្ពស់បំផុត ដើម្បីធានានូវផាសុកភាពយ៉ាងពេញលេញសម្រាប់អ្នករស់នៅ៖
- យូនីតមានទំហំចាប់ពី ៣២.៨៨ ម៉ែត្រការ៉េ ទៅដល់ ២០០ ម៉ែត្រការ៉េ
- សន្តិសុខ ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅ
- សេវាថែទាំលំនៅដ្ឋានលំដាប់ខ្ពស់
- ចំណតរថយន្តធំទូលាយស្ថិតនៅជាន់ទី២ ជាមួយនឹងច្រកចេញចូលធំទូលាយ
- អត្រាជួលត្រលប់កើនឡើង១%រៀងរាល់១ឆ្នាំម្ដង ក្នុងរយៈពេល ៥ ឆ្នាំ គឺក្នុងឆ្នាំដំបូងទទួលបាន ៥% ឆ្នាំទី២ស្មើ៦% ឆ្នាំទី៣ស្មើ៧% ឆ្នាំទី៤ស្មើ ៨% និងឆ្នាំទី៥ ស្មើ៩%
តម្លៃចាប់ផ្ដើមពី ៦៥,០០០ ដុល្លារ ប្រូម៉ូស៊ីនពិសេសមកនៅត្រឹម ៦៣,០០០ដុល្លារតែប៉ុណ្ណោះ។
ប្រសិនបើលោកអ្នកប្រាថ្នាចង់បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។
Comments