+85561 777 090
Logo
Wealth Mansion គម្រោងលំនៅដ្ឋានប្រណីតប្របមាត់ទន្លេក្នុងខណ្ឌជ្រោយចង្វារ
Updated on: June 6, 2022, 10:47 p.m.
Published on: March 13, 2020, 9:19 a.m.

Wealth Mansion គម្រោងលំនៅដ្ឋានប្រណីតប្របមាត់ទន្លេក្នុងខណ្ឌជ្រោយចង្វារ


ខណ្ឌជ្រោយចង្វារគឺជាឧបទ្វីបប៉ែកឦសាននៃរាជធានីភ្នំពេញ ដែលលាតសន្ធឹងតាមបណ្តោយត្រើយម្ខាងទៀតនៃតំបន់មាត់ទន្លេ ហើយវាតភ្ជាប់មកកាន់តំបន់ទីប្រជុំជនកណ្តាលក្រុងមួយនេះ ​តាមរយៈស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន។ តំបន់ជ្រោយចង្វារហាក់បីដូចជាអូអាស៊ីសដ៏ស្រស់ត្រកាល ដែលហ៊ុំព័ទ្ធដោយទន្លេសាប និងទន្លេមេគង្គ តែនៅមិនឆ្ងាយឡើយពីតំបន់ដទៃទៀត។ គម្រោងអភិវឌ្ឍន៍ក្នុងតំបន់បានកំពុងរៀបចំឡើងដោយអាជ្ញាធរ ដើម្បីថែរក្សា និងអភិរក្សប្រព័ន្ធអេកូឡូស៊ីរបស់តំបន់ជ្រោយចង្វារ ដែលនាំឱ្យតំបន់នេះក្លាយទៅជាទីតាំងលំនៅដ្ឋានដ៏ពិសេស និងខុសប្លែកពីគេសម្រាប់អ្នករស់នៅ។

ទន្ទឹមនឹងនេះ គម្រោងអភិវឌ្ឍន៍ខ្នាតធំជាច្រើន រួមមានទីក្រុងរណប OCIC គម្រោងបុរីធំៗ ព្រមទាំងអគារអាផាតមិនកម្ពស់ខ្ពស់ជាច្រើនទៀត បានបើកទ្វារស្វាគមន៍ប្រជាជនចំណូលថ្មីយ៉ាងច្រើនកុះករ។ សេវាកម្មប្រចាំថ្ងៃ ដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏កំពុងរីកដុះដាលយ៉ាងខ្លាំងផងដែរ ស្របតាមតម្រូវការប្រចាំថ្ងៃ និងកំណើនរបស់ប្រជាជនក្នុងតំបន់ដែលមានការកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេលត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ តំបន់ជ្រោយចង្វារបានប្រែក្លាយពីទឹកដីដ៏ល្ហល្ហេវនៅជាយក្រុងទៅជាតំបន់ដែលមានសន្ទុះអភិវឌ្ឍន៍រហ័សបំផុត ដាច់ឆ្ងាយពីតំបន់ជាយក្រុងដទៃទៀត។

តំបន់ជ្រោយចង្វារបានកំពុងវិវឌ្ឍខ្លួនបន្តិចម្តងៗទៅជាគោលដៅលំនៅដ្ឋានកម្រិតខ្ពស់បែបអភិជន ដែលប្រជុំទៅដោយលំនៅដ្ឋានរបស់បណ្តាអ្នកជំនួញធំៗ និងថ្នាក់ដឹកនាំសំខាន់ៗ ដែលជាលទ្ធផលនៃការ ធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម កម្សាន្ត និងពិសេសវិស័យអប់រំ។

លក្ខណៈពិសេសរបស់ខណ្ឌជ្រោយចង្វារ

☞ សណ្ឋាគារសុខា ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំ
☞ ភ្នំពេញសាហ្វារី ដែលជាសួនសត្វដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ
☞ ឧទ្យាន Garden City Water Park ជាមជ្ឍមណ្ឌលកម្សាន្តនិងសួនទឹកធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា
☞ ទីលានវាយកូនហ្គោលកម្រិតស្តង់ដារ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណទីក្រុង Garden City
☞ ពហុកីឡដ្ឋានថ្មីសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣
☞ ផ្សារទំនើប Makro និងផ្សារទំនើប Central
☞ ហេដ្ឋារចនាសម្ព័ន្ធជុំវិញ ដូចជា៖ មន្ទីរពេទ្យ Sunrise Japan Hospital សាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យន័រតុន និងហេដ្ឋារចនាសម័្ពន្ធសំខាន់ៗជាច្រើនទៀត។

ដូចគ្នាទៅនឹងកត្តាទាក់ទាញខាងលើ ដែលធ្វើឱ្យខណ្ឌជ្រោយចង្វារក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ទាក់ទាញរបស់រាជធានីភ្នំពេញគឺ ការផុសឡើងនូវគម្រោង Wealth Mansion ដែលនឹងលើកមុខមាត់តំបន់មួយនេះថែមមួយកម្រិតទៀត ឱ្យក្លាយទៅជាទីតាំងលំនៅដ្ឋានប្រកបដោយឧត្តមភាព និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នាថ្ងៃអនាគតជាក់ជាមិនខាន។

អំពីគម្រោង Wealth Mansion

គម្រោង Wealth Mansion បានបើកសម្ពោធការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៩ ដោយមានទីតាំងលាតសន្ធឹងតាមបណ្តោយត្រើយទន្លេនៃតំបន់ជ្រោយចង្វារ។ គម្រោងអភិវឌ្ឍន៍ចម្រុះមួយ​នេះមាន៤៥ជាន់ និងមានកម្ពស់១៦៦ម៉ែត្រ ហើយស្ថិតនៅចំណុចប្រសព្វនៃបណ្តាញចរាចរណ៍ដ៏ខ្វាត់ខ្វែង។ នៅក្បែរគម្រោងនេះមាន អគារសាលាក្រុងថ្មី ពហុកីឡដ្ឋានថ្មី សង្កាត់បឹងកក់ សង្កាត់វត្តភ្នំ តំបន់មាត់ទន្លេ និងទីតាំងទាក់ទាញជាច្រើនទៀត។

គម្រោងនេះត្រូវបានធ្វើការសាងសង់ដោយក្រុមហ៊ុនសំណង់ល្បីឈ្មោះ China Construction Third Bureau ដែលជាក្រុមហ៊ុនកម្មសិទ្ធិរបស់រដ្ឋាភិបាលនៃប្រទេសចិន។ ជាមួយនឹងទីតាំងយុទ្ធសាស្រ្ត និងការរចនាយ៉ាងល្អិតល្អន់ គម្រោង Wealth Mansion នឹងផ្តល់់ជូនទាំងអ្នកទិញ និងអ្នកជួលអាផាតមិននូវគេហដ្ឋានក្នុងក្តីសុបិន្ត របស់ពួកគេ។

ការបូកបញ្ចូលគ្នារវាងលក្ខណៈទាក់ទាញបែបអេកូឡូស៊ី និងការរចនាផ្នែកខាងក្នុងដ៏ឆើតឆាយ

គម្រោង Wealth Mansion ត្រូវ​បានរចនាឡើងយ៉ាងផ្ចិតផ្ចង់ដោយផ្សារភ្ជាប់រចនាប័ទ្មសម័យទំនើបជាមួយលក្ខណៈពិសេសបែបអេកូឡូស៊ី រួមទាំងបរិយាកាសដ៏ស្រស់ត្រកាលរបស់តំបន់ជ្រោយចង្វារ។ គម្រោងមួយនេះត្រូវបានរចនាដោយក្រុមហ៊ុន Rixing Design ដែលជាអ្នករចនាប្លង់វិមាន Pavilion ដ៏ល្បីល្បាញរបស់ប្រទេសចិន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍សកល។

អគារទាំងមូលរបស់គម្រោង Wealth Mansion នាំមកនូវខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ និងពន្លឺថ្ងៃគ្រប់គ្រាន់ចូលមកក្នុងអគារ ដែលមិនត្រឹមតែបន្ថែមនូវផាសុកភាព ថែមទាំងជួយសម្រួលទៅដល់ការប្រើប្រាស់ថាមពលទៀតផង។ ហើយអ្វីដែលកាន់តែពិសេសនោះគឺនៅជញ្ជាំងខាងក្រៅរបស់អគារមានអមដោយរុក្ខជាតិបៃតងព័ទ្ធជុំវិញ ហើយនៅគ្រប់ជាន់នីមួយៗសុទ្ធសឹងតែមានសួនបៃតងដែលបង្កើតបាននូវបរិយាកាសដ៏ស្រស់ស្រាយបែបធម្មជាតិ។

ប្លង់អាផាតមិននីមួយៗត្រូវបានរចនាយ៉ាងឈ្លាសវៃដើម្បីផ្តល់ជូននូវបទពិសោធថ្មី និងប្លែកសម្រាប់ការរស់នៅសម័យទំនើប។ យូនីតបន្ទប់គេង២ មានបំពាក់នូវផ្ទះបាយដ៏ទំនើប បន្ទប់គេងដ៏ធំទូលាយ ព្រមទាំងរានហាលដ៏ស្រស់ស្អាត។ រីឯបន្ទប់មេគ្រួសារមានបន្ទប់ទឹកស្រាប់ដែលបន្ថែមផាសុកភាពសម្រាប់អ្នករស់នៅ។ គ្រប់យូនីតទាំងអស់មានបំពាក់នូវគ្រឿងសង្ហារឹម ឧបករណ៍ទំនើបទាន់សម័យ និងប្រព័ន្ធភ្លើងរួចស្រេច ដែលអាចអនុញ្ញាតឲ្យលោកអ្នកអាចរើចូលទៅនៅបានភ្លាមៗបន្ទាប់ពីការប្រគល់ផ្ទះ។


គម្រោង Wealth Mansion នាំមកនូវជីវិតគ្រួសារដ៏មា​នសុភមង្គល និងសុខដុមរមនា។

គ្រឿងបរិក្ខារ និងសេវាកម្ម

ជាមួយនឹងសេវាកម្ម និងបរិក្ខារលំដាប់ស្តង់ដារ គម្រោង Wealth Mansion គឺជាលំនៅដ្ឋានដ៏ល្អឥតខ្ចោះ ដែលគ្មានចន្លោះខ្វះខាតណាមួយឡើយសម្រាប់ការរស់នៅ។ ចំណតរថយន្តដ៏ធំទូលាយរបស់អគារ បង្កភាពងាយស្រួលក្នុងការចេញចូលដែលអាចផ្ទុករថយន្តសរុបរហូតដល់៨៣០គ្រឿង។

អ្នករស់នៅក្នុងអគារនឹងទទួលបាននូវបទពិសោធជីវិតដ៏ពេញលេញជាមួយនឹងក្លិបហាត់ប្រាណទំហំ៤០០ម៉ែត្រការ៉េ អាងហែលទឹកទំហំ១០០០ម៉ែត្រការ៉េ បន្ទប់ស្ប៉ា ភោជនីយដ្ឋាន ហាងកាហ្វេ សាលប្រជុំ និងបរិក្ខារជាច្រើនទៀត។ គម្រោងមួយនេះក៏មានផ្ដល់ជូនសេវាសន្តិសុខ២៤ម៉ោង និងសេវាកម្មសំអាត​ផងដែរ ដើម្បីបង្កភាពងាយស្រួលទៅដល់អ្នករស់នៅក្នុងអគារទាំងអស់។
គម្រោង Wealth Mansion នាំមកនូវសេវាកម្មសណ្ឋាគារលំដាប់ផ្កាយប្រាំ

ក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ច​មានមូលដ្ឋានមកពីប្រទេសថៃ ONYX Group បានចុះកិច្ចព្រមព្រៀងជាមួយ Wealth Mansion ដើម្បីដាក់ដំណើរសណ្ឋាគារលំដាប់ផ្កាយប្រាំដំបូងគេបង្អស់នៅក្នុងខណ្ឌជ្រោយចង្វារ។ ក្រុមហ៊ុន ONYX Group ជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ច​ឈានមុខគេដែលមានបទពិសោធអាជីវកម្មប្រមាណ៥០ឆ្នាំ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

អំពីក្រុមហ៊ុន Shama

ក្រុមហ៊ុនShama គឺជាក្រុមហ៊ុនផ្នែកគ្រប់គ្រងសេវាកម្មអាផាតមិនដ៏ល្បីឈ្មោះ និងឈានមុខគេនៅលើឆាកអន្តរជាតិ ដែលផ្តោតសេវាកម្មរបស់ខ្លួនលើការនាំយកនូវជីវិតរស់នៅគ្មានដែនកំណត់សម្រាប់អតិថិជន និងដៃគូ ដោយមានអាជីវកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក​ រួមមាន ទីក្រុងហុងកុង សៀងហៃ ក្វាងចូវ ហានចូវ និងទីក្រុងឈិនឌូរបស់ប្រទេសចិន ទីក្រុងបាងកករបស់ប្រទេសថៃ ទីក្រុងមែលប៊នរបស់ប្រទេសអូស្ត្រាលី និងប្រទេសម៉ាឡេស៊ី។

ខុនដូ Wealth Mansion គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Everhealth International Investment Development Co., Ltd។ រីឯក្រុមហ៊ុនម៉ៅការសាងសង់គម្រោងនេះវិញ គឺក្រុមហ៊ុន China Construction Third Bureau ដែលប្តេជ្ញាចិត្តខ្ពស់ក្នុងការស្ថាបនាគម្រោងនេះឱ្យបានរលូន ដោយពឹងផ្អែកលើសមត្ថភាពផ្នែកបច្ចេកទេសដ៏ប៉ិនប្រសប់ ព្រមទាំងការត្រួតពិនិត្យគុណភាពដ៏ហ្មត់ចត់។

យូនីតអាផាតមិនមានតម្លៃ ២២០០ដុល្លារ/ម៉ែត្រការ៉េ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ និងប្រគល់ជូនអតិថិជននៅចុងឆ្នាំ២០២១។ កាន់តែពិសេសនោះគឺ ម្ចាស់គម្រោងអភិវឌ្ឍន៍មួយនេះក៏មានផ្តល់ការធានាជួលត្រឡប់មកវិញរយៈពេល២​ឆ្នាំផងដែរ។

ជាមួយនឹងទីតាំងយុទ្ធសាស្រ្ត និងការរចនាគម្រោងដ៏មានមហិច្ឆិតាខ្ពស់ គម្រោង Wealth Mansion ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅប្រកបដោយភាពស៊ីវីល័យ និងឧត្តមភាព ហើយក៏ជាគម្រោងដ៏អំណោយផលសម្រាប់ការវិនិយោគ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកយើងតាមរយៈលេខ ០៩២ ៩២ ១០០០ ឬ អុីម៉ែល info@realestate.com.kh

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

 
 

 

Comments