Updated on: January 25, 2024, 6:19 a.m.
Published on: January 25, 2024, 6:19 a.m.
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាថ្មីម្ដងទៀត ដោយបានដឹកភ្ញៀវទេសចរជិត២ពាន់នាក់ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាវាទេសចរណ៍ខ្នាតយក្សនេះ បានចេញមកពីប្រទេសថៃ ហើយបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាវេលាម៉ោង៧ និង៤០នាទីព្រឹក ហើយនាវានេះ នឹងចាកចេញទៅវិញនៅវេលាម៉ោង៩យប់ ថ្ងៃខែឆ្នាំដដែល ទៅប្រទេសវៀតណាម។
មន្រ្តីដដែលបញ្ជាក់ថា នាវានេះ បានដឹកភ្ញៀវទេសចរចំនួន១,៨៧៣នាក់ ដោយក្នុងនោះស្ត្រីចំនួន៩៨៦ នាក់ មាន៤៣សញ្ជាតិ ។ ក្នុងនោះមាននាវិកចំនួន៧៧៦នាក់, ស្រីចំនួន ១២៨នាក់ និង៣៧សញ្ជាតិ។ ចំពោះភ្ញៀវទេសចរវិញ ភាគច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកចំនួន៨៧០នាក់, កាណាដា២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន១៩១នាក់ ។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Westerdam មានភ្ញៀវ ។
គូសបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជាង២ពាន់នាក់ ។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះ ។
អ្វីដែលពិសេសធ្វើឲ្យនាវាទេសចរណ៍ Westerdam ចងចាំប្រទេសតូចតែបេះដូងធំ កម្ពុជាមិនភ្លេចបែបនោះគឺ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានសម្រេចឲ្យ ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈពេលនោះ ជំងឺមួយនេះកំពុងមានការរាតត្បាតខ្លាំង៕
Comments