+85561 777 090
Logo
ហេតុអ្វីបានជាទិញអចលនទ្រព្យតាមរយៈក្រុមហ៊ុន FazWaz?
Updated on: June 6, 2022, 6:26 p.m.
Published on: December 30, 2020, 9:02 a.m.

ហេតុអ្វីបានជាទិញអចលនទ្រព្យតាមរយៈក្រុមហ៊ុន FazWaz?


ហេតុអ្វីបានជាអ្នកវិនិយោគជ្រើសរើសការទិញអចលនទ្រព្យថ្មីៗតាមរយៈក្រុមហ៊ុន FazWaz

ការទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នក ហើយវាក៏មិនមែនជាអ្វីដែលអ្នកអាចធ្វើ ឡើងវិញម្ដងទៀតបានទេប្រសិនជាអ្នកសម្រេចចិត្តខុសហើយនោះ។ គម្រោងអភិវឌ្ឍន៍ថ្មីៗអាចធ្វើឲ្យ លោកអ្នកទិញ ទទួលរងសម្ពាធពីអ្នកអភិវឌ្ឍន៍ ការធ្វើបទបង្ហាញពីភ្នាក់ងារមិនត្រឹមត្រូវ និងជំរុញឱ្យមានការសម្រេចចិត្តវិនិយោគដែលក្រោយមកពួកគេសោកស្តាយ។ ការផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ថ្មីៗជាច្រើននៅកម្ពុជាក៏អាចជាបញ្ហាចម្បងសម្រាប់អ្នកទិញដែលមិនបានយល់ច្បាស់ពីលក្ខខណ្ឌប្រាក់កម្ចី។

ជាសំណាងល្អ ដែលការបើកដំណើរការរបស់ក្រុមហ៊ុន FazWaz Cambodia ក្នុងឆ្នាំ ២០២០ បានអនុញ្ញាតិឱ្យដៃគូពិតប្រាកដសម្រាប់អ្នកទិញអចលនទ្រព្យនៅកម្ពុជាចាប់តាំងពីការស្វែងរកអចលនទ្រព្យរបស់លោកអ្នករហូតដល់ការប្រគល់ចុងក្រោយ។

ក្រុមហ៊ុន FazWaz តំណាងឱ្យអ្នកទិញរបស់ពួកគេមុនគេនិងសំខាន់បំផុត និងធានាផ្តល់នូវ ដំបូន្មានឯករាជ្យ និងពិតប្រាកដស្តីពីអត្ថប្រយោជន៍និងហានិភ័យនៃការវិនិយោគគម្រោង។ 

ក្រុមហ៊ុន FazWaz អាចផ្តល់ជូននូវតម្លៃល្អបំផុតសម្រាប់គម្រោងថ្មី ការផ្តល់យោបល់ ផ្នែកច្បាប់ដោយឥតគិតថ្លៃ និងមានជម្រើសច្រើនសម្រាប់លោកអ្នក និងធានានូវបទពិសោធន៍នៃការ ទិញដោយគ្មានការប្រឹងប្រែងនិងសុវត្ថិភាពបំផុតដែលអាចធ្វើទៅបាន មិនថាអ្នកកំពុងទិញតាមអ៉ីធើណេតពីក្រៅប្រទេស ឬនៅមូលដ្ឋានដែលអ្នករស់នៅ ដើម្បីមើលគម្រោងជាច្រើននៅក្នុងនោះទេដែលសមស្របជាមួយនឹងថវិកា និងតម្រូវការរបស់អ្នក។

សូមអានដើម្បីស្វែងយល់ពីហេតុផលសំខាន់ៗដែលធ្វើឱ្យវិនិយោគិនដែលមានបទពិសោធច្រើនកំពុងបោះជំហានដំបូងក្នុងការទាក់ទងជាមួយក្រុមហ៊ុនFazWaz ដើម្បីពិគ្រោះយោបល់អំពីឱកាសវិនិយោគ ផ្ទះថ្មីនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

តម្លៃល្អបំផុត

ក្រុមហ៊ុន FazWaz ធ្វើការយ៉ាងជិតស្និទ្ធជាមួយគម្រោងវិនិយោគដែលមានកេរ្តិ៍ឈ្មោះ​ និងសាកសម បំផុតក្នុងប្រទេសដើម្បីផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃល្អបំផុត ជម្រើសនៃយូនីតជាច្រើន ការផ្សព្វផ្សាយ និងល័ក្ខខ័ណ្ឌទូទាត់ផ្សេងៗទៀត។ ដោយសារតែទំនាក់ទំនងជិតស្និទ្ធនេះ     និងលទ្ធផលនៃការលក់ដ៏រឹងមាំនេះ យើងក៏មានអំណាចការចរចាដ៏រឹងមាំសម្រាប់អ្នកទិញរបស់យើងជាមួយនឹងគម្រោងដែលមានតម្រូវការច្រើនបំផុត។ យើងធានាថានឹងផ្ដល់ជូនលោកអ្នកនូវកិច្ចព្រមព្រៀងជាមួយនឹងការបញ្ចុះតម្លៃក្នុងអត្រា ច្រើនជាង ៣០ ភាគរយតិចជាងការស្នើសុំតម្លៃ។

គំរោងល្អបំផុត

ក្រុមហ៊ុន FazWaz គ្រាន់តែចង់បង្ហាញអ្នកនូវគម្រោងល្អៗនៅលើទីផ្សារ។ ប្រសិនបើវាជាកិច្ចព្រមព្រៀងដ៏សំខាន់ ឬយូនីតសំខាន់ៗ លោកអ្នកអាចប្រាកដថា ក្រុមហ៊ុន FazWaz នឹងជាអ្នកបង្ហាញគម្រោងដល់អ្នក ហើយសមស្របនឹងថវិកា របស់អ្នក ទីតាំងដែលចង់បាន និងបំណងប្រាថ្នាចុងក្រោយក្នុងការទិញអចលនទ្រព្យ ថ្មី។​ នៅក្រុមហ៊ុន FazWaz យើងយល់ច្បាស់ពីគុណសម្បត្តិ និងគុណវិបត្តិរបស់អ្នក អភិវឌ្ឍន៍ម្នាក់ៗហើយផ្តល់ដំបូន្មាននេះដល់អ្នកទិញមុនពេលពួកគេធ្វើការសម្រេចចិត្តចុងក្រោយ។ ប៉ុន្តែប្រសិនបើវាជាការវិនិយោគប្រកបដោយគ្រោះថ្នាក់ឬការបង្ហាញមិន ត្រឹមត្រូវណាមួយយើងអាចនឹងមិនផ្តល់ជំរើសនេះដល់អ្នកទិញរបស់យើងទាល់តែសោះ។

ដំបូន្មានពិតប្រាកដពីអ្នកជំនាញក្នុងវិស័យនេះ

ភ្នាក់ងាររបស់ក្រុមហ៊ុន FazWaz ដឹងពីស្ថានភាពទីផ្សារនៃអគារកំពុងសាងសង់ថ្មីយ៉ាង ច្បាស់។ យើងផ្តល់ដំបូន្មានពិតប្រាកដស្តីពីឱកាសវិនិយោគ ហើយមិនខ្មាស់អៀនក្នុង ការទាក់ទងទៅកាន់អ្នកទិញដោយផ្ទាល់ប្រសិនបើយើងគិតថាពួកគេធ្វើការសម្រេចចិត្តមិនល្អ។ យើងសម្លឹងមើលដើម្បីបង្កើតទំនាក់ទំនងដ៏យូរអង្វែងជាមួយអ្នកទិញរបស់ យើងដែលមិនមែនបញ្ចប់បន្ទាប់ពីការលក់ដំបូងនោះទេ។ យើងនឹងក្លាយជាផ្នែក​មួយ នៃដំណើរវិនិយោគរបស់អ្នកចាប់ពីថ្ងៃដំបូងរហូតដល់ការប្រគល់អចលនទ្រព្យចុង ក្រោយ ហើយត្រៀមខ្លួនយ៉ាងល្អសម្រាប់អ្នកតាមមធ្យោបាយណាមួយដែលអាច ធ្វើទៅបាន។ ភាពជោគជ័យរបស់អ្នកក្នុងការវិនិយោគកំណត់ភាពជោគជ័យរបស់យើង ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្អមួយ តាមរយៈការផ្ដល់ដំបូន្មានល្អិតល្អន់ជូនដល់ លោកអ្នក គឺជាកិត្តិយសរបស់យើង។


ផ្ដល់យោបល់ និងជំនួយផ្នែកច្បាប់មុនពេលអ្នកចុះហត្ថលេខាលើអ្វីមួយ!

យើងយល់ថាការទិញគម្រោងអភិវឌ្ឍន៍ថ្មី ធ្វើឲ្យអ្នកទិញមានភាពមិនច្បាស់ជាច្រើន។ អ្នកកំពុងតែទិញអ្វីមួយដែលអ្នកមិនអាចមើលឃើញនឹងភ្នែកនៅឡើយ ដែលអ្នកត្រូវ ស្រមៃនាពេលអនាគត។ នោះហើយជាមូលហេតុដែលយើងមានក្រុមភ្នាក់ងារល្អ បំផុតនៅក្នុងប្រទេសកម្ពុជា និងភ្នាក់ងារដែលមានជំនាញបំផុតនៅក្នុងទីផ្សារ ដើម្បីផ្តល់ដំបូន្មានដល់អ្នកដែលកំពុងស្វែងរកផ្ទះ។ យើងខិតខំដើម្បីធានាថាអតិថិជន របស់យើងទទួលបានកិច្ចព្រមព្រៀងល្អបំផុតតាមដែលអាចធ្វើបាន និងនៅឆ្ងាយពីអ្នកអភិវឌ្ឍន៍ដែលមិនធ្វើកិច្ចសន្យាឱ្យអ្នកទិញត្រឹមត្រូវ។



ទាំងនេះគ្រាន់តែជាហេតុផលមួយចំនួនប៉ុណ្ណោះដែលធ្វើអោយក្រុមហ៊ុន FazWaz Cambodia ជាភ្នាក់ងារសំរាប់អ្នកវិនិយោគសាងសង់ថ្មីនៅកម្ពុជាគួរទេជ្រើសរើស។ 

ប្រសិនបើអ្នកកំពុងស្វែងរកអ្នកប្រឹក្សាផ្នែកអចលនទ្រព្យដើម្បីពិចារណាលើជម្រើសវិនិយោគរបស់អ្នកនៅក្នុងអចលនទ្រព្យកម្ពុជាសូមទាក់ទងទៅក្រុមហ៊ុន FazWaz Cambodia ថ្ងៃនេះដើម្បីពិគ្រោះយោបល់ដោយឥតគិតថ្លៃជាភាសា ខ្មែរ ភាសាអង់គ្លេស ឬភាសាចិន តាមរយៈ contact@fazwaz-kh.com ឬស្វែងរកអចលនទ្រព្យដែលពួកយើងមាននៅក្នុងគេហទំព័រ www.fazwaz-kh.com 

Le Condé BKK1: https://www.realestate.com.kh/new-developments/le-conde-bkk1/

Phnom Penh Galaxy Garden: https://www.realestate.com.kh/new-developments/phnom-penh-galaxy-garden/

Vue Aston: https://www.realestate.com.kh/new-developments/vue-aston/


Comments