សន្ទុះទីផ្សារតម្លៃដីធ្លីកាន់តែមានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យដីធ្លីកាន់តែមានការទិញលក់ច្រើនឡើងៗដោយសារតែវិស័យមួយនេះកំពុងតែត្រូវប៉ាន់ជាខ្លាំងនៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែក្នុងនោះផងដែរ តើមានកត្តាអ្វីខ្លះដែលបណ្តាលឱ្យដីធ្លីនៅក្នុងប្រទេសកម្ពុជាឡើងថ្លៃជាបន្តបន្ទាប់ ហើយដីនៅតំបន់ណាខ្លះកំពុងត្រូវប៉ាន់?
តាមប្រភពលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា ជាមធ្យមដីធ្លីមានការឡើងថ្លៃចន្លោះ១០%ទៅ១៥% និងមានចន្លោះពី៣០%រហូតដល់១០០%អាស្រ័យលើទីតាំងដែលមានសក្តានុពលខ្លាំងដែលដីនោះស្ថិតនៅ ។ មូលហេតុដីនៅតែឡើងថ្លៃដោយសារគោលនយោបាយពង្រីករាជធានី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីជម្រុញការរីកចម្រើនក្នុងវិស័យនេះ ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបន្តថា តំបន់ដែលកំពុងតែមានចរន្តដីធ្លីមានការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងតំបន់ភ្នំប្រសិទ្ឋដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ ហើយប្រជាពលរដ្ឋនៅទីនោះកំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី ៕
Comments