ស្របពេលនៃកំណើននៃការអភិវឌ្ឍផ្នែកដីធ្លី និងផ្ទះសម្បែងកាន់តែច្រើន វិនិយោគិនជាច្រើនបានបណ្តាក់ទុនក្នុងគម្រោងសាងសង់គេហដ្ឋាន ដើម្បីផ្គត់ផ្តង់កំណើននៃតម្រូវការយ៉ាងច្រើននៅពេលបច្ចុប្បន្ននេះ។ មួយក្នុងចំណោមគម្រោងជាច្រើននៅប៉ែកខាងត្បូងនៃទីក្រុងលំនៅដ្ឋាន Woodland Residence ជិតនឹងបញ្ចប់ការសាងសង់ ដែលបានកំពុងត្រៀមខ្លួនបង្ហាញពីភាពឥតខ្ចោះដល់អ្នកស្នាក់នៅ។
លក្ខណៈពិសេសនៃគម្រោង Woodland Residence
ជាមួយនឹងទីតាំងស្ថិតនៅជាប់ផ្លូវ ៦០ ម៉ែត្រ គម្រោង Woodland Residence មានលក្ខណៈពិសេសដាច់គេ បើប្រៀបធៀបនឹងគម្រោងផ្សេងៗ។ គម្រោងនេះមានរចនាបថនាំយកមកពី ប្រទេសសិង្ហបុរី ហើយម៉ូដគេហដ្ឋានផ្ទាល់ក៏ជាម៉ូដថ្មីចុងក្រោយបង្អស់នៅប្រទេសសិង្ហបុរីផងដែរ ដែលធ្វើឲ្យសម្រស់របស់គេហដ្ឋានមានភាពទាក់ទាញ។
គេបានសាងសង់ផ្ទះសម្រាប់គម្រោងនេះដល់ទៅបួនជាន់។ មិនតែប៉ុណ្ណោះ គម្រោងនេះស្ថិតលើទីតាំងដែលប្រជុំទៅដោយតំបន់ពាណិជ្ជកម្ម ផ្សារទំនើប និងគម្រោងផ្សេងៗទៀត ដែលជាកត្តាបន្ថែមពីលើលក្ខណៈពិសេសរបស់គម្រោង Woodland Residence ។
លំនៅដ្ឋាន ៨៥ ខ្នងនៅក្នុងគម្រោងអភិវឌ្ឍន៍នេះ មាន ៣ ប្រភេទខុសៗគ្នាដូចជា វីឡាកូនកាត់ ផ្ទះអាជីវកម្ម វីឡាភ្លោះនិងវីឡាឃ្វីន។ ផ្ទះនីមួយៗបានបំពាក់ដោយគ្រឿង សង្ហារិម និងគ្រឿងបរិក្ខារ និងមានកន្លែងចតយានយន្តធំទូលាយអាចដាក់រថយន្តបានចំនួន ២។
នេះបើតាមប្រសាសន៍របស់អ្នកនាង រ៉េត មេត្តា ដែលជាប្រធានផ្នែកលក់របស់គម្រោង Woodland Residence។
ការផ្តល់ជូនពិសេសសម្រាប់អតិថិជន
យោងតាមការលើកឡើងរបស់ អ្នកនាងរ៉េត មេត្តា បានឲ្យដឹងថាក្នុងពេលបច្ចុប្បន្ន គម្រោងនេះត្រូវបានបញ្ចប់ប្រមាណ ៧០% ហើយគ្រោងនឹងប្រគល់គេហដ្ឋានជូនអតិថជននៅខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។
រហូតមកដល់ពេលនេះយូនីតសម្រាប់លក់នៅសក់តែ ៦ យូនីតចុងក្រោយចុងក្រោយប៉ុណ្ណោះ ដូចនេះអតិថិជននឹងទទួលបានការចុះតម្លៃពិសេស និងការផ្តល់ជូនផ្សេងៗទៀត ដែលមិនធ្លាប់មានសម្រាប់ការទិញភ្លាមៗ។ លើសពីនេះទៀត ក្រុមហ៊ុនក៏ផ្តល់ជូនការធានាចំពោះការកើនឡើងថ្លៃផ្ទះ ក្រោយពេលដែលគេបានប្រគល់ផ្ទះជូនអតិថិជនផងដែរ។
គម្រោងយក្សនៅប៉ែកខាងត្បូង
គម្រោងផ្សេងៗជាច្រើនត្រូវបានគេសាងសង់ឡើងនៅក្នុងតំបន់នោះ ដូចជាគម្រោងអ៉ីអន ៣ ដែលជះឥទ្ធិពលវិជ្ជមានជាច្រើនដល់តំបន់នេះ។ ចំណុចដំបូងនោះគឺវាផ្តល់ឱកាសវិនិយោគដល់វិស័យផ្សេងៗទៀត។ វាអាចជួយឲ្យតម្លៃផ្ទះសម្បែងកើនឡើង ដែលអាចជំរុញតម្លៃផ្ទះជួល ឬតម្លៃផ្តះទូទៅឲ្យកើនឡើងតម្លៃខ្ពស់ផងដែរ។ ចំណុចទីពីរគឺវាជួយឲ្យម្ចាស់ផ្ទះសម្បែងរកចំណូលបានកាន់តែច្រើន ដោយគេអាចប្រកបមុខរបរផ្សេងៗដើម្បីទាញយកប្រយោជន៍ពីសក្តានុពលនៃតំបន់នេះ។
ស្របពេលនៃកំណើននៃចំនួនអ្នកទៅរស់នៅ សកម្មភាពសេដ្ឋកិច្ចផ្សេងៗក៏នឹងចាប់ផ្តើមកើនឡើងហើយ វាក៏ជាឳកាសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចទាំងនោះ។
ចំណុចដែលត្រូវពិចារណាមុននឹងទិញលំនៅដ្ឋាន
ជាការណែនាំ អ្នកនាង មេត្តា បានលើកឡើងអំពីចំណុចគួរពិចារណាមួយចំនួន ដែលអតិថិជនត្រូវយកចិត្តទុកដាក់នៅពេលទិញអចលនទ្រព្យណាមួយ៖
-
ប្រវត្តិរបស់អ្នកអភិវឌ្ឍន៍៖ អតិថិជនត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ទាក់ទងនឹងប្រវត្តិ បទពិសោធន៍ពីមុនដែលអ្នកអភិវឌ្ឍធ្លាប់បានធ្វើកន្លងមក។ ក្រុមហ៊ុនល្អអាចជួយឲ្យយើងជៀសផុតពីហានិភ័យផ្សេងៗបាន។
-
ទីតាំងរបស់គម្រោង៖ អតិថិជនតែងចង់បានគម្រោងដែលអាចចំណេញប្រាក់ដល់ខ្លួនក្រោយពេលទិញរួចហើយ។ ដូច្នេះអតិថិជនត្រូវស្វែងយល់ឲ្យដឹងថា គម្រោងនោះស្ថិតនៅកន្លែងណា ឬមានគម្រោងណាផ្សេង ដែលកំពុងតែសាងសង់នៅតំបន់នោះដែរឬទេ ឬហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ មន្ទីរពេទ្យ ឬផ្សារទំនើបជាដើម៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងនៅថ្ងៃនេះ ប្រសិនបើអ្នកចង់បានអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
Comments