+85561 777 090
Logo
YCT Land បានបោះជំហានចូលក្នុងទីផ្សារប្រទេសកម្ពុជា
Updated on: June 6, 2022, 5:05 p.m.
Published on: September 21, 2016, 4:16 a.m.
Property Reviews
Realestate News

YCT Land បានបោះជំហានចូលក្នុងទីផ្សារប្រទេសកម្ពុជា


Horizontal-Ribbon-Advertorial

88-advertorak-3

គម្រោង88 Suitesនឹងក្លាយជាគម្រោងដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញលើកដំបូងក្រោមការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន YCT Land Pte Ltd  ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានគម្រោងមួយទៀតនៅខេត្តកំពតផងដែរ។

YCT Landជាដៃគូវិនិយោគរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍ Chong Lim Development SDN BHD និងក្រុមហ៊ុន អចលនវត្ថុ និងអភិវឌ្ឍន៍ Chip Hock ក្រុមហ៊ុនទំាង២ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។ YCT Landបានមកកាន់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១២ ដែលជាក្រុមហ៊ុនមានបទពិសោធនៅម៉ាឡេស៊ីរយៈពេល ជាង៤០ឆ្នាំ ហើយបានបញ្ចប់ និងលក់គម្រោងច្រើនជាង៣០០០យ៉ូនីត។

chip-hock-1គម្រោងទទួលបានជោគជ័យកន្លងមកដែលក្រុមហ៊ុននេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍រួមមាន៖ University Green និង Pangsapuri Bukit Beruang Bestariនៅម៉ាឡេស៊ី នេះគ្រាន់តែជាឈ្មោះគម្រោងមួយចំនួនប៉ុណ្ណោះ លោកអ្នកអាចមើលបន្ថែមអំពីគម្រោងដែលបានបញ្ចប់ជាច្រើនដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអចលនទ្រព្យChip Hock

តួយ៉ាងដូចជាគម្រោងមួយទៀតគឺ "Leisure Farm" នៅក្នុងរដ្ឋ Johor Baru ភាគខាងត្បូងប្រទេសម៉ាឡេស៊ីដែលជាការអភិវឌ្ឍនៅលើផ្ទៃដីទំហំប្រមាណ៤៨៥ហិកតា ដែលរួមមានលំនៅដ្ឋាន និងរីស៊តដែលបានបញ្ចប់ក្នុងដំណាក់កាលជាច្រើន ហើយត្រូវបានកំពុងដំណើរការលក់ផងដែរនាពេលបច្ចុប្បន្ន

គម្រោង 88 Suites គឺជាគម្រោងមួយសម្រាប់YCT Landដែលជាស្នាដៃប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុននេះនៅក្នុងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។

អ្នកអភិវឌ្ឍន៍មានបទពិសោធជាច្រើននៅក្នុងការអភិវឌ្ឍន៍ផងដែរជាមួយគម្រោងអភិវឌ្ឍន៍ទីក្រុងបែបបរិស្ថានធម្មជាតិ ហើយសង្ឃឹមថានឹងនាំយកគំនិតនេះចូលទៅក្នុងទីផ្សារកម្ពុជានាពេលអនាគត ។

ក្រុមហ៊ុន Chip Hock បានផ្តោតសំខាន់ក្នុងការធ្វើគម្រោងទីក្រុងបែបបរិស្ថានធម្មជាតិ៖ “យើងយល់ពីជំនួញជាមួយធម្មជាតិដោយផ្ទាល់ និងដោយប្រយោលក៏ដូចជាផលប៉ះពាល់ប្រព័ន្ធអេកូធម្មជាតិជាមួយសង្គម និងសហសហគមន៍ដែលយើងបានប្រតិបត្តិការទៅលើវា។ ដូច្នេះផែនការរយៈពេលវែងរបស់ក្រុមហ៊ុននេះក្នុងការបន្ត កសាងសហគមន៍ដ៏រីកចម្រើនមួយ ជាមួយតុល្យភាពនៃការយល់ដឹងអំពីបរិស្ថាន និងសង្គមនៅក្នុងការអភិវឌ្ឍ របស់យើង។"chip-hock-3

ការបំផុសគំនិតរបស់ក្រុមហ៊ុន YCT Land នឹងដំណើរការនៅកម្ពុជា ដែលជាគោលដៅអចលនទ្រព្យ និងឱកាសក្នុងការវិនិយោគគួរឲ្យចាប់អារម្មណ៍៖ “កម្ពុជាជាទីផ្សារថ្មី និងជាទីផ្សារបើកចំហពេញលេញសម្រាប់ឱកាសវិនិយោគ" នេះជាការយល់ឃើញរបស់អ្នកអភិវឌ្ឍន៍ "នៅក្នុងការប្រៀបធៀបទៅនឹងទីផ្សារម៉ាឡេស៊ី  ដែលជាទីផ្សារចាស់ទុំរួចទៅហើយ និងធ្វើដំណើរឆ្ពោះទៅរកភាពចំហែតទីផ្សារ"។ តាមការដកស្រង់សម្តីរបស់លោក Tan Kok Thong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន YCT Land។

កម្ពុជាជាទីកន្លែងចាប់ផ្តើមថ្មីមួយសម្រាប់ក្រុមហ៊ុនដែលនឹងមកធ្វើប្រតិបត្តិការរបស់ខ្លួននៅទីនេះសម្រាប់រយៈពេលវែង។ ដូចនេះហើយក្រុមហ៊ុន YCT Land ចង់រក្សានូវស្តង់ដាដែលគេបានអនុវត្តតាមនៅប្រទេសម៉ាឡេស៊ី ទំាងផលិតកម្ម និងភាពជាដៃគូជាមួយក្រុមហ៊ុនផ្សេងទៀត។

ភាពលេចធ្លោរបស់ក្រុមហ៊ុននេះគឺការនាំយកមកនូវការបង្កើតផលិតផលថ្មី ដោយផ្តោតលើគុណភាព៖ “យើងត្រូវមើលទៅមុខរយៈពេលវែងសម្រាប់វិនិយោគិនមិនមែនរយៈពេលខ្លីនោះទេ។ ដៃគូរបស់យើងត្រូវតែរក្សាស្តង់ដាគុណភាព ដូចគ្នាដែលយើងបានធ្វើផងដែរ។” តាមការដកស្រង់សម្តីរបស់លោក CP Chong - ប្រធានក្រុមហ៊ុន YCT Land។

ដូច្នេះការចាប់ផ្តើមនៃគម្រោង 88 Suites បានចូលមកក្នុងប្រទេសកម្ពុជាដែលស្ថិតនៅក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនស្ថាបត្យកម្ម SW1Pរបស់ប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Royal 5G ដែលជាភ្នាក់ងារលក់តែមួយគត់សម្រាប់គម្រោងមួយនេះ។

លើសពីនេះទៀតគម្រោងនេះបានបង្ហាញឱ្យឃើញនូវការបង្កើតថ្មី៖ គម្រោង 88 Suites ជាគម្រោងដំបូងនៅក្នុងទីផ្សារលំនៅដ្ឋានប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍលំនៅដ្ឋានផង និងការិយាល័យបញ្ចូលគ្នាតែមួយ SOHO (Small Office, Home Office)  វាជាគម្រោងអភិវឌ្ឍថ្មីបំផុតដែលមានបរិបទរស់នៅយ៉ាងសម្បូរបែបដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកង១។

មានទីតំាងស្ថិតនៅបណ្តោយមហាវិថីម៉ៅសេទុង គម្រោង88 Suitesនិងបញ្ចប់ការសាងសង់នៅចុងឆ្នំា២០១៨។

សូមរង់ចំាបន្តទៀតជាមួយគម្រោងបន្ទាប់ទៀតដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន YCT Land នៅក្នុងប្រទេសកម្ពុជា។

ស្វែងរកព័ត៌មានលម្អិតរបស់គម្រោង88 Suitesនៅថ្ងៃនេះ!

Comments