+85561 777 090
Logo
ក្រសួងសេដ្ឋកិច្ចរំលឹកម្ចាស់អចលនទ្រព្យឲ្យបង់ពន្ធប្រចាំឆ្នាំមុន ពេលផុតកំណត់
Updated on: June 7, 2022, 2:58 a.m.
Published on: August 26, 2019, 7:44 a.m.

ក្រសួងសេដ្ឋកិច្ចរំលឹកម្ចាស់អចលនទ្រព្យឲ្យបង់ពន្ធប្រចាំឆ្នាំមុន ពេលផុតកំណត់



ថ្មីៗនេះ នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បង់ពន្ធប្រចាំឆ្នាំ ឲ្យប្រញ៉ាប់ទៅបង់ឲ្យបានមុនថ្ងៃផុតកំណត់។ 

បើយោងតាមសេចក្តីជូនដំណឹង ការប្រមូលពន្ធអចលនទ្រព្យ និងការបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ២០១៩ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។  

 

ការជូនដំណឹងត្រូវបានធ្វើជាលើកទី២ បន្ទាប់ការប្រកាសលើកទី១ នៅក្នុងខែមេសា កន្លងទៅ។ 

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យអចលនទ្រព្យមានកំណើនខ្លាំង ក្នុងនោះ ការទិញលក់ដីធ្លី  និងផ្ទះជាដើមមានភាពផុសផុលនៅគ្រប់ទីកន្លែង។ ទាំងនេះគឺបានបង្ហាញពី សក្ដានុពលនៃទីផ្សារអចលនទ្រព្យ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញនៅថ្ងៃនេះ! 








Comments