+85561 777 090
Logo

Property Reviews

Kingsland Global ៖ នាំ​យក​នូវ​គុណ​តម្លៃ និង​ផល​ចំណូល​មក​កាន់​ទីផ្សារ​កម្ពុជា
Kingsland Global ៖ នាំ​យក​នូវ​គុណ​តម្លៃ និង​ផល​ចំណូល​មក​កាន់​ទីផ្សារ​កម្ពុជា
June 6, 2022, 5:06 p.m.
Property Reviews
Realestate News
ក្រឡេកមើលស្នាដៃរបស់ Kingsland Development ដែលមានបទពិសោធជាង៣៧ឆ្នាំ ក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក្រុមហ៊ុន Kingsland Global មានក្តីសោមនស្សរីករាយក្នុងការពង្រីកវិសាលភាពរបស់ខ្លួនលើទីផ្សារអចលនទ្រព្យក្នុងប្រទេសជាច្រើនទៀត ជាពិសេសនៅកម្ពុជា។ ក្នុងដំណើរការពង្រីកនេះ Kingsland Global មានគោលបំណងបង្កើននូវគុណភាពស្តង់ដារនៃទីផ្សារតាមរយៈស្តង់ដារសុវត្ថិភាព ដែលប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងគុណភាពនៃសំណង់។ Kingsland Global មានការប្តេជ្ញាក្នុងការនាំយកនូវតម្លៃនៃគុណភាពរបស់សំណង់អគារ មកកាន់ទីផ្សារអចលនទ្រព្យនៅកម្ពុជា តាមរយៈបណ្តុំអ្នកជំនាញប្រកបដោយវិជ្ជាជីវៈអមនឹងបទពិសោធជាមួយក្រុមហ៊ុនដៃគូក្នុងស្រុករបស់ខ្លួន គឺ CamTrip Investment Co., Ltd.។ ជាមួយនឹងគោលដៅ ពង្រីកមុខមាត់របស់ខ្លួននៅតាមបណ្តា ប្រទេសក្នុងតំបន់នេះ Kingsland មានទស្សនវិស័យសម្លឹងឆ្ពោះទៅដល់ការចូលរួមអភិវឌ្ឍ និងការរីកចម្រើនលូតលាស់ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ លោក ភាព ហុង ដែលជាអ្នកតំណាងឲ្យក្រុមហ៊ុន CamTrip Investment Co., Ltd. បានថ្លែងថា ៖ «ការស្វែងរកនូវដៃគូជំនួញដែលស័ក្តិសមមួយ គឺមិនខុសពីការស្វែងរកមនុស្សម្នាក់ដែលយើងអាចជឿទុកចិត្តបាន ហើយនឹងតែងតែគិតគូរដល់ពួកយើងជានិច្ចនោះទេ។ Kingsland Global មានទស្សនវិស័យរួមមួយជាមួយពួកយើងហើយពួកគេអាចបត់បែនតាមសង្គមបានឆាប់រហ័ស ជាមួយនឹងជំនាញដ៏ប៉ិនប្រសប់ជាច្រើនដែលយើងអាចសហការជាមួយពួកគេបាន ដើម្បីបង្កើននូវការយល់ដឹងអំពីមុខជំនួញរបស់ពួកយើងនេះ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ យើងមាននូវគោលគំនិតគុណតម្លៃ និងទស្សនវិស័យដូចគ្នា ក្នុងការសម្លឹងឆ្ពោះទៅមុខប្រកបដោយភាពវិជ្ជមានទៅដល់ការផ្លាស់ប្តូរប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តាមរយៈគម្រោងអចលនទ្រព្យរបស់ពួកយើង»។ លោកបន្ថែមថា ៖ «ពួកគេមិនត្រឹមតែធានាដល់ការនាំយកនូវភាពល្អឥតខ្ចោះតាមរយៈគម្រោងរបស់យើងប៉ុណ្ណោះទេ Kingsland Global សម្លឹងឃើញច្រើនជាងការនាំយកគុណតម្លៃនៃសេដ្ឋកិច្ចមកកាន់សង្គមកម្ពុជាថែមផង។ ពួកគេធ្វើការផ្សារភ្ជាប់ទៅនឹងសហគមន៍ក្នុងស្រុកយ៉ាងសកម្ម ហើយមានការអភិវឌ្ឍធនធានមនុស្សបានល្អជាមួយនឹងការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ និងវិជ្ជាជីវៈខ្ពស់ ដែលមានភាពរហ័សស្របតាមមនោគមន៍វិជ្ជារបស់ពួកគេ។ ការផ្តោតលើគុណភាពលើរាល់ដំណាក់កាលសាងសង់របស់ Kingsland Global ក៏បង្ហាញថា ពួកគេនឹងផ្តល់នូវបទពិសោធដ៏សម្បូរបែប និងគុណតម្លៃលើសពីការរំពឹងទុកសម្រាប់ដៃគូទាំងអស់របស់ខ្លួននៅគ្រប់តំបន់ដែលពួកគេមានគម្រោងសំណង់ ហើយខ្ញុំរីករាយជាពន់ពេកដែលឥឡូវនេះពួកគេបានមកចាប់ផ្តើមនៅកម្ពុជា»។ Kingland Globalមានសេចក្តីសោមនស្សរីករាយជម្រាបជូនអំពីគម្រោងមួយចំនួនរបស់ខ្លួន ដែលនឹងចាប់ផ្តើមនៅពេលអនាគតខាងមុខនេះនៅទីក្រុងភ្នំពេញ។ ដោយនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ Wangz Singapore សណ្ឋាគារ 228 Oknha Peich គឺជាសណ្ឋាគារប៊ូទិកកម្ពស់ ១៣ជាន់ ស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលហ៊ុមព័ទ្ធទៅដោយសំណង់ប្រវត្តិសាស្ត្រជាច្រើន។ ដោយរំពឹងថា នឹងបញ្ចប់ការសាងសង់ក្នុងត្រីមាសទី២ ឆ្នាំ២០១៧ សណ្ឋាគារដ៏ទំនើប និងទាន់ សម័យនេះ ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗច្រើនបែបផែន និងមានគោលដៅក្នុងការផ្តល់នូវកន្លែងស្នាក់នៅប្រកបដោយភាពទំនើបទាន់សម័យដល់ភ្ញៀវទេសចរ និងភ្ញៀវជំនួញផងដែរ។ គម្រោងសំណង់អចលនទ្រព្យដ៏ប្រណីតមួយទៀតគឺ One18 Residences ដែលជាអគារអាផាតម៉ិនកម្ពស់២៤ជាន់ ដែលផ្តល់នូវកន្លែងស្នាក់នៅប្រកបដោយគុណភាព និងបរិយាកាសបែបសណ្ឋាគារ ហើយមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញតែម្តង។ គម្រោងនេះនឹងក្លាយទៅជាអគារអាផាតម៉ិនលំដាប់ថ្នាក់លេខ១ សម្រាប់ការស្នាក់នៅដែលគ្មានគូប្រៀបហើយគ្រោងនឹងសាងសង់រួចរាល់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី Kingsland ក្នុងប្រទេសកម្ពុជា សូមអញ្ជើញមកការិយាល័យផ្ទាល់នៅអគារលេខ៣៤ ផ្លូវលេខ២០០ សង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ឬទាក់ទងទូរស័ព្ទលេខ ០៧៧ ៣៣៩៩ ២០ ឬ ទូរសារ ០២៣ ២២១៧ ០៧ ឬ០៨ ឬទាក់ទងការិយាល័យកណ្តាលរបស់ Kingsland Global នៅសិង្ហបុរី ទូរស័ព្ទលេខ +៦៥ ៦៣ ៦២ ៨៩៩៨ ឬទូរសារ +៦៥ ៦៣៦៣ ៧០៣១ ឬអុីមែល ៖ info@kingslandglobal.sg
Chroy Changvar Riverside: គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ
Chroy Changvar Riverside: គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
គម្រោងពហុបំណងដ៏ធំរបស់ក្រុមហ៊ុនសុខាគ្រុប បានប្រកាសព័ត៍មានជាសាធារណនៅ លើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអំពីគម្រោងដ៏ធំមួយនេះ។ គម្រោងពហុបំណងនៅតំបន់ ជ្រោយចង្វារដែលមានដូចជា៖ គម្រោងលំនៅដ្ឋានខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងទំនើបនៅតំបន់ជ្រោយចង្វារ។ តំបន់ជ្រោយចង្វារនឹងប្រែមុខមាត់ទៅជាតំបន់ដែលមានសក្តានុពលនៅក្នុងវិស័យពាណិជ្ជកម្ម និងអចលនទ្រព្យ។ ក្រោមការបោះទុនវិនិយោគនៃវិនិយោគិនក្នុងស្រុក និងបរទេសជាដើម ជាក់ស្តែងការបោះទុនវិនិយោគរបស់ក្រុមហ៊ុនសុខាគ្រុបដែលជាគម្រោងដ៏ធំនៅតំបន់ ជ្រោយចង្វារ។ គម្រោងអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុនសុខាគ្រុបគឺជាគម្រោងមួយដ៏ធំនៅក្នុងតំបន់ជ្រោយចង្វារសព្វថ្ងៃនេះ។ សូមទំនាក់ទំនងមកកាន់ភ្នាក់ងាររបស់យើងខ្ញុំ! គំរោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ ស្ថាបត្យកម្មរចនាប្លង់មានការបង្កប់អត្ថន័យនៅក្នុងនោះនូវធាតុផ្សំ នានាជាច្រើននៃវប្បធម៌ខ្មែរដូចជា៖ ទូកនាគ របាំអប្សរា និងការឯកភាពគ្នាជាដើម សាកសម្យជាមួយនឹងទីតាំងតាមមាត់ទន្លេ។ “គម្រោងរបស់សុខាអាចនឹងក្លាយជាទីផ្សារអចលនទ្រព្យដែលមានសក្តានុពលមួយក្នុងប្រទេសកម្ពុជាដែលមានទីតំាងនៅជ្រោយចង្វារ នេះគឺជាតំបន់ល្អបំផុតនៅចំពីមុខទន្លេមេគង្គ និងបរមរាជវំាង គ្មានគម្រោងណាមួយដែលមានទីតំាងដូចនេះទេ អ្នកទិញអាចជាអ្នកទិញមក ពីបរទេស និងអ្នកដែលមានកម្រិតជីវភាពរស់នៅខ្ពស់” នេះជាសម្តីរបស់អ្នកនាង ភឿក ចំរើន ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Emerlad+។ លោក វ៉ន ចាន់ថន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Town City យល់ស្របនឹងមតិរបស់អ្នក នាង ភឿក ចំរើន “ប្រាកដណាស់ទីតំាងរបស់គម្រោងនេះពិតជាល្អនៅក្នុងតំបន់ គម្រោងអភិវឌ្ឍន៍ដែលស្ថិតនៅក្រោមក្រុមហ៊ុនមួយដែលធំ ដែលមានស្នាដៃជាច្រើនក្នុងការអភិវឌ្ឍន៍ ប្រទេសកម្ពុជាជាច្រើនឆ្នំាក្នុងប្រទេសកម្ពុជា”។ លោក ចាន់ថនបានបន្ថែមទៀតថា “ក្រុមហ៊ុន មានអតិថិជនជាច្រើននៅក្នុងដៃរួចជាស្រេច ខ្ញុំគិតថាគម្រោងនេះនឹងស្រូបយកអ្នកទិញពីបរទេសកាន់តែច្រើន ហើយប្រសិនបើគម្រោងនេះមានសេវាផ្តល់ជូនអ្នកទិញក្នុងការជួយរក អ្នកដែលចង់ជួលបន្ត សេវានេះធ្វើឲ្យអ្នកទិញមានចំណូលបន្ថែម ហើយក៏កាន់តែធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យ”។ គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំមួយនេះ នៅតំបន់ជ្រោយចង្វារស្ថិតនៅក្រោមគម្រោងរបស់ ក្រុមហ៊ុនសុខាគ្រុប និងបង្ហាញវត្តមានរបស់ខ្លួន នាពេលអនាគតដ៏ខ្លីរបស់យើង នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ៕ សូមទំនាក់ទំនងមកកាន់ភ្នាក់ងាររបស់យើងខ្ញុំ!
ផ្លាស់ប្តូរឧស្សាហកម្មរបស់អ្នកឲ្យកាន់តែប្រសើរជាមួយ Le Urban Eco Park
ផ្លាស់ប្តូរឧស្សាហកម្មរបស់អ្នកឲ្យកាន់តែប្រសើរជាមួយ Le Urban Eco Park
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
គម្រោងអភិវឌ្ឍឧស្សាហកម្មដែលទាក់ទងនឹងបរិស្ថានបៃតងដំបូងគេនៅក្នុងប្រទេសកម្ពុជា គម្រោងនោះ មានឈ្មោះថា Le Urban Eco Park គម្រោងនេះស្ថិតនៅក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនសិង្ហបុរី  CIAC Investment Co Ltd។ជាមួយប្រតិបត្តិការពេញលេញជាមួយរោងចក្រឧស្សាហកម្ម គម្រោង Le Urban Eco Park បានពង្រីក ពាណិជ្ជកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារគួរឲ្យកត់សម្គាល់។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនមានស្តង់ដារខ្ពស់ ការផ្តល់ជូននូវការថែទំសុខភាព និងសុវត្ថិភាពដល់បុគ្គលិកគ្រប់រូបស្ថិតក្រោមការធានាយ៉ាងខ្ពស់ស្របតាមស្តង់ដារមួយយ៉ាងល្អប្រសើរ។លើសពីនេះទៀតបរិបទព័ណ៍បៃតងធ្វើឲ្យលោកអ្នកមានផលចំណេញយ៉ាងច្រើន រួមចំណែកសន្សំសំចៃផ្នែកហិរញ្ញវត្ថុដល់ម្ចាស់រោងចក្រ និងអ្នកជួលផងដែរដោយបានប្រើប្រាស់នូវ គម្រោងបរិដ្ឋានបៃតងដោយមានការសន្សំសំចៃថាមពល និងមានការច្នៃប្រឌិតខ្ពស់ ទំាងអស់ នេះវាបានជួយសម្រួលក្នុងការចំណាយ និងជួយសម្រួលឲ្យគុណភាពផលិតផលរបស់យើងកាន់តែមានភាពប្រសើរឡើង។SEE THE FULL LISTING AND INQUIRE FOR MORE DETAILS TODAYបរិវេណព័ណ៍បៃតង ចំណតយានយន្ត កន្លែងស្នាក់នៅសម្រាប់បុគ្គលិក ការប្រើប្រាស់វត្ថុធាតុ សារឡើងវិញជៀសវាងការបញ្ចេញកាកសំណល់ឧស្ម័នកាបូនិច វាជាគោលគំនិតចំបងដែលគម្រោងមួយនេះបេ្តជ្ញា។ គម្រោងការមេដែលជាគម្រោងការអភិវឌ្ឍពោរពេញដោយអនាម័យ ហើយជាបណ្តុំនៃសកម្មភាពពាណិជ្ជកម្ម និងឧស្សាហកម្ម រួមផ្តុំគ្នាតែមួយដើម្បីធ្វើឲ្យកាន់តែ ប្រសើរឡើងនៃជីវិតប្រចំាថ្ងៃរបស់បុគ្គលិក និងអ្នកស្នាក់នៅ។Le Urban Eco Park គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលគម្រោងឧទ្យាន ឧស្សាហកម្មរបស់ក្រុមហ៊ុនមួយនេះត្រូវទទួលពានរង្វាន់ Green Mark Gold ដែលចេញ ដោយអជ្ញាធរសំណង់ និងសាងសង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍនជាតិនៃប្រទេសសិង្ហបុរី។ សម្រាប់ការអភិវឌ្ឍគម្រោងដោយបានទទួលពានរង្វាន់កិត្តិយសមួយនេះគឺរឹតតែបង្ហាញអំពីការជឿជាក់ និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិអំពីទំនួលខុសត្រូវខ្ពស់ក្នុងការប្រតិបត្តិក្នុងវិស័យឧស្សាហកម្មរបស់ក្រុមហ៊ុនមួយនេះ។ជាក់ស្តែងការសាងសង់ត្រូវបានធ្វើឡើងនូវលើផ្ទៃដីយ៉ាងធំទូលាយ ដែលផ្តល់ភាពកាន់តែប្រសើរឡើងជាមួយផាសុកភាពដល់បុគ្គលិក ទីតំាងធ្វើការរបស់ពួកគាត់ត្រូវបានរចនាឡើងជាមួយប្រព័ន្ធខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ នេះគឺជាអ្វីដែលបុគ្គលិកធ្វើការក្នុងរោងចក្រនៅក្នុងប្រទេសកម្ពុជាតែងតែប្រាថ្នា។សាងសង់ឡើងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបជូនដល់បុគ្គលិក អាហារ ដ្ឋាន និងកន្លែងសម្រាក ចំនួនផ្ទៃដៃសរុប១៨ហិកតា ផ្ទៃដីចំនួន១០០០០០ម៉ែត្រការ៉េ សម្រាប់លក់ និងជួល។គម្រោង Le Urban Eco Park ជាគម្រោងមួយដ៏ធំបំផុត!គម្រោងអភិវឌ្ឍត្រូវបានធ្វើឡើងយ៉ាងជិតស្និទ្ធជាមួយបរិបទបរិស្ថានបៃតង ដោយយកដើម ឬស្សីជាមូលដ្ឋានគ្រឹះក្នុងការតុបតែង។ ជំនួសដោយម៉ាស៊ីនត្រជាក់ត្រូវបានបំពាក់ដោយមកវិញដោយកង្ហាធំជាមួយ និងការប្រើប្រាស់ពន្លឺធម្មជាតិដោយចំាងចូលតាមបង្អួចជាពិសេសផ្ទៃដីប្រមាណ៣០ភាគរយត្រូវបានធ្វើជាសួនធម្មជាតិនិងតំបន់បៃតងនៃផ្ទៃដីសរុប។ជាលទ្ធផលបានមកពីគម្រោងបរិស្ថានបៃតងនេះបានផ្តល់ផលចំណេញយ៉ាងច្រើនក្នុងការ សន្សំសំចៃថវិការចំណាយថ្លៃអគ្គិសនី ដោយអាចបង្វែរថវិការនេះផ្គត់ផ្គង់ទៅលើថ្លៃប្រតិបត្តិ ការក្នុងរោងចក្ររបស់លោកអ្នក។ក្រុមហ៊ុនអភិវឌ្ឍ C.I.A.C. បានរៀបចំគម្រោងយ៉ាងម៉ត់ចត់ ទាក់ទងនឹងការប្រឈមមុខនឹង បញ្ហាការផ្គត់ផ្គង់អគ្គិសនី និងទឹកជំនន់។កម្ពុជាត្រូវបានទទួលស្គាល់ថាមានតម្លៃអគ្គិសនីខ្ពស់ និងការនំាចូលអគ្គិសនីពីប្រទេសជិតខាង Le Urban Eco Park នឹងធ្វើការគ្រប់គ្រងអគ្គិសនីដោយផ្ទាល់ មិនមានគិតតម្លៃបន្ថែមលើ អគ្គិសនីនោះឡើយសូមកុំបារម្ភអំពីតម្លៃអគ្គិសនី។ Le Urban Eco Park មានប្រព័ន្ធគ្រប់គ្រងទឹកជំនន់យ៉ាងល្អ ដោយមានការគិតយ៉ាងល្អិតល្អន់អំពីផលិតភាពរបស់បុគ្គលិក។ហេតុផលមួយទៀតជម្រុញឲ្យលោកអ្នកធ្វើការពង្រីកមុខរបររបស់លោកអ្នកទៅកាន់ Le Urban Eco Park ដោយសារគម្រោងនេះពិតជាបានជួយកាត់បន្ថយថ្លៃចំណាយ ហើយធ្វើឲ្យ គុណភាពបរិស្ថានកន្លែងស្នាក់នៅ និងស្នាក់នៅរបស់បុគ្គលិករបស់លោកអ្នកកាន់តែប្រសើរឡើង។ អ្នកគ្រប់គ្រងអាចផ្តល់ជូនសេវាជួលផ្ទះស្នាក់នៅដល់បុគ្គលិករបស់ខ្លួន កត្តានេះជាកត្តាជម្រុញទឹក ចិត្តបុគ្គលិក និងលើកកំពស់ស្តង់ដាររស់នៅសម្រាប់បុគ្គលិកទៀត ផង។លំនៅដ្ឋាននៅក្នុងគម្រោងមួយនេះត្រូវបានរៀបចំឡើងដោយម៉ត់ចត់ ដូច្នេះអ្នកគ្រប់គ្រងរបស់ អ្នកមិនមានការព្រួយបារម្ភឡើយពីការអភិវឌ្ឍមុខជំនួញរបស់លោកអ្នក។ គម្រោងនេះមានខុនដូ និងផ្ទះល្វែង សម្រាប់លក់ឥឡូវនេះវាក៏ជាការវិនិយោគផងដែរ ហើយក៏មានការរៀបចំលំនៅដ្ឋានសម្រាប់ជួលផងដែរ។សម្រាប់គម្រោងលំនៅដ្ឋានសម្រាប់បុគ្គលិកនៅក្នុងរោងចក្រ អាចទទួលបុគ្គលិកស្នាក់នៅប្រ មាណ ២០០០នាក់ គម្រោងនេះមានផ្តល់ជូនអាហារដ្ឋាន ចំណតយានយន្ត សួនច្បារ និងកន្លែងកំសាន្តដែលនៅជិតកន្លែងស្នាក់នៅ។Le Urban Eco Park មានទីតំាងនៅផ្លូវជាតិលេខ៣ ឃុំកណ្តោក ខេត្តកណ្តាល ធ្វើដំណើរប្រមាណ ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វាមានភាពងាយស្រួលក្នុងការធ្វើដំណើរហោះហើរសម្រាប់អ្នកធ្វើដំណើរ។ចំណុចសំខាន់អ្វីដែលម្ចាស់រោងចក្រធ្វើការវិនិយោគជាមួយគម្រោងមួយនេះ? មានគន្លឹះសំខាន់ចំនួន៣ដែលអ្នកវិនិយោគផ្តោតយកចិត្តទុកដាក់បំផុត ទិដ្ឋភាព ស្តង់ដារនៃគុណភាព ការសាងសង់ និងប្រសិទ្ធភាព។Le Urban Eco Park មិនធានាថាអ្នកនឹងធ្វើការចាយវាយថវិការរបស់អ្នកច្រើនប៉ុណ្ណាទេប៉ុន្តែយើងប្រាកដថាអ្នកនឹងសន្សំថវិការរបស់លោកអ្នកបានយ៉ាងច្រើន សម្រាប់ធ្វើការពង្រីក ជំនួញរបស់អ្នក។ Le Urban Eco Park នឹងប្រារព្ធពិធីសម្ភោធជាផ្លូវការនៅថ្ងៃពុធ ទី០៨ ខែមិថុនា ២០១៦ នៅសណ្ឋាគារ Raffles Hotel Le Royal។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមសម្រាប់តែ អ្នកដែលមានសំបុត្រអញ្ជើញតែប៉ុណ្ណោះ។ មានការអញ្ជើញចូលរួមជាអថិបតិយភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ចម ប្រសិទ្ធិ ក្នុងព្រឹត្តិការណ៍បើកសម្ភោធគម្រោង។ សម្រាប់អតិថិជនដែលមាន ចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះអាចធ្វើការទាក់ទងការិយាល័យផ្នែកលក់។ ផ្លាស់ប្តូរឧស្សាហកម្មរបស់អ្នកឲ្យកាន់តែប្រសើរ, សាកសួរព័ត៍មានបន្ថែមនៅថ្ងៃនេះ!SEE THE FULL LISTING AND INQUIRE FOR MORE DETAILS TODAY
គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ J & L គ្រោងលក់ Sky Tree​ ខនដូ! Realestate.com.khTV
គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ J & L គ្រោងលក់ Sky Tree​ ខនដូ! Realestate.com.khTV
June 6, 2022, 5:06 p.m.
Property Reviews
Realestate News
ក្រុមហ៊ុន J & L Development Company បានប្រកាសជាផ្លូវការក្នុងការដាក់ចេញគម្រោង Sky Tree Condominium ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីម្សិលមិញ។ក្រុមហ៊ុន J & L Development Company ដែលមានបទពិសោធន៍ក្នុងស្រុកជាង២០ឆ្នាំនៅកម្ពុជា និងដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន MCC CORPORATION ដ៏ល្បីឈ្មោះលំដាប់ពិភពលោកនៅរដ្ឋធានីប៉េកាំង ប្រទេសចិន និងក្រុមហ៊ុនដទៃទៀតដូចជា ក្រមហ៊ុន URBAN ARCHITECTURE ដែលជាក្រុមហ៊ុនស្ថាបត្យកម្មប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន KNIGHT FRANKដែលជាទីភ្នាក់ងារលក់ដ៏ល្បីល្បាញពីចក្រក្រភពអង់គ្លេស  ទទួលបានជោគជ័យច្រើននៅប្រទេសកម្ពុជា, CENTURY 21 CAMBODIA; MATSU PROPERTY of Taiwan;និងក្រុមហ៊ុនREALESTATE.COM.KH ដែលជាគេហទំព័រស្រាវជ្រាវនិងទីភ្នាក់ងារផ្សព្វផ្សាយ លើវិស័យអចនលទ្រព្យ ដំបូងគេបង្អស់ប្រទេសកម្ពុជា។ពត៌មានបន្ថែមអំពីគម្រោង: Sky Tree Condominiumភ្ញៀវកិត្តិយសរួមមានលោក Scott Wu នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន J & L Property Development Co. Ltd លោកChen Shaochunប្រធាន នៃក្រុមហ៊ុន MCC International Corporation Ltdលោក Sun Qingdong អនុប្រធាននៃក្រុមហ៊ុន MCC International Corporation Ltd។នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន J & L Property Development Co., Ltd លោក Scott Wu បានមានប្រសាសន៍ទៅកាន់សន្និសិទកាលពីម្សិលមិញថា” ក្រុមហ៊ុន J & L Property Development  ក្នុងនាមជាអ្នកសម្របសម្រួលដ៏សំខាន់នៃគម្រោង Sky Tree Condominium បាននាំមកជូនដៃគូជំនាញល្បីៗដែលទទួលការកោតសរសើរខ្ពស់លើពិភពលោក ក្នុងការអភិវឌ្ឍ ធ្វើផែនការ សាងសង់ គ្រប់គ្រងដំណាក់កាលផ្សេងៗប្រកបដោយជំនាញខ្ពស់តាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់ ដែលបានដាក់ចេញនូវគម្រោងនេះដោយអនុលោមតាមតម្រូវការនិងមធ្យោបាយរបស់ប្រទេសនោះ ឱ្យបានទាន់ពេលវេលា។ក្រុមហ៊ុន J & L នឹងព្យាយាមធ្វើឱ្យមានតម្លៃសមរម្យក្នុងការទិញខុនដូ ដែលជាគោលបំណងដ៏សំខាន់តាមរយៈការបញ្ចុះតម្លៃតាមដែលអាចធ្វើទៅបាន ទៅតាមតម្រូវការក្នុងស្រុក និងកម្រិតហិរញ្ញវត្ថុ ក៏ប៉ុន្តែទន្ទឹមនឹងនេះយើងនៅតែរក្សាគុណភាពខ្ពស់នៃខុនដូដែលបានសាងសង់រួចរាល់ដែរ។ក្រុមហ៊ុន J & L នឹងផ្តល់នូវដំណោះស្រាយ “ជាកញ្ចប់” ដោយសហការជាមួយធនាគារបរទេសទៅក្នុងភាពជាដៃគូដើម្បីផ្តល់កម្ចីទិញផ្ទះ “ដោយគ្មានភាពស្មុគស្មាញ”ដល់អថិតិជន និងវិនិយោគិន ដែលបានទិញយូនីតក្នុងគម្រោង Sky Tree។អថិតិជនក្នុងស្រុកនិងក្រៅស្រុកគ្រាន់តែបង់ប្រាក់ដំបូងចំនួន 10% នៃតម្លៃសរុប។ ហើយអាចទទួលបានហិរញ្ញវត្ថុ ៧០%សម្រាបនៃការទូទាត់នៅសល់។ការផ្តល់ហិរញ្ញប្បទាននេះគឺមានរយៈពេលរហូតដល់ទៅ 15 ឆ្នាំ។Sky Tree Condominium យូនីត គឺតម្លៃចាប់ពី ៨៩.៤៤០ ដុល្លារតែប៉ុណ្ណោះ។លោក Simon ដែលជាស្ថាបនិកក្រុមហ៊ុន J & L មានបំនងធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់អ្នកដែលរស់នៅរាជធានីភ្នំពេញកាន់តែប្រសើរឡើងតាមរយៈការណែនាំពីផ្នែកនិងសម្ភារបច្ចេកវិទ្យាទំនើបដែលបាននាំចូលពីបរទេស ដូចជាសម្ភារមិនប៉ះពាល់ដល់បរិស្ថាន ស៊ុមបង្អួចមិនចូលខ្យល់ ស៊ុមបង្អួចកញ្ចក់ដែលមានច្រើនពណ៌ដូចធម្មជាតិជាដើម។ល។ពត៌មានបន្ថែមអំពីគម្រោង: Sky Tree Condominiumក្រុមហ៊ុន J&L ចង់ក្លាយទៅជា “កាតាលីករ” ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យបានឆាប់រហ័សទៅក្នុងទីផ្សារពិភពលោកសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ហើយកំពុងទាក់ទង ភាគីសំខាន់ៗក្នុងទីផ្សារមួយចំនួនដើម្បីរួមបញ្ចូលជំនាញក្នុងតំបន់របស់ពួកគេ និងធ្វើឱ្យទីផ្សារក្នុងរាជធានីភ្នំពេញទៅកាន់បណ្តាញដ៏ធំៗរបស់ខ្លួន។ក្រុមហ៊ុន J & L ក៏ធ្វើការយ៉ាងយកចិត្តទុកដាក់ទៅលើសុវត្តិភាពនិងសេចក្តីសុខដោយសហការជាមួយក្រុមហ៊ុនកំពូលMCC International Corporationមកពីទីក្រុងប៉េកាំង។ C.E.O និងក្រុមគ្រួសាររបស់លោកក៏នឹងមករស់នៅក្នុងខនដូនេះនៅពេលដែលគម្រោងចប់រួចរាល់។ការសាងសង់បានចាប់ផ្ដើមនិងកំពុងបន្តរហើយនៅខណ្ឌឫស្សីកែវ។លោក Sun Qingdong អនុប្រធាននៃក្រុមហ៊ុន MCC International Corporation Ltd បានមានប្រសាសន៍បន្ថែមទៅកាន់សន្និសិទថា ”ក្រុមហ៊ុន MCC បានជាប់ចំណាត់ថ្នាក់លេខ ៣២៦ ក្នុងចំណោមក្រុមហ៊ុនចំនួន ៥០០ លើពិភពលោក និងស្ថិតក្នុងចំណាត់ថ្នាក់ទី១០ នៅក្នុងក្រុមហ៊ុនម៉‌ៅការចំនួន២២៥ លំដាប់ខ្ពស់លើពិភពលោកនៃកំណត់ត្រាព័ត៌មានវិស្វកម្ម។ និងសាងសង់សំណង់ដ៏រឹងមាំតាមបែបវិស្វកម្មនៅជុំវិញពិភពលោក។ ក្រុមហ៊ុន MCCI មានការិយាល័យសាខា បុត្រសម្ព័ន្ធនិងតំណាងនៅអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា អាហ្រ្វិក អាមេរិកខាងត្បូង ។ល។ក្រុមហ៊ុន MCCI មានមោទភាពក្នុងការផ្តល់ជូននូវជំនាញវិស្វកម្ម សំណង់ និងការគាំទ្រយុទ្ធសាស្ត្រជារួមសម្រាប់ក្រុមហ៊ុន J & L Property Development Co. Ltd ដែលជាគម្រោងបច្ចុប្បន្ននិងអនាគតនៅប្រទេសកម្ពុជា”។ជាមួយការគាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន MCCI Corporation ការសាងសង់បានចាប់ផ្តើមឡើងនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អស់រយៈពេលជាយូរមកហើយ មុនពេលប្រកាសដាក់លក់។ ដំណាក់កាលទី១ នឹងត្រូវបានបញ្ចប់នៅត្រឹមឆ្នាំ២០១៩ ហើយត្រៀមសម្រាប់ការប្រគល់ជូនអតិថិជន។លោក Melvin Baroga ប្រធាននាយកដ្ឋាននៃផ្នែករចនានៃក្រុមហ៊ុន Urban Architecture Co., Ltdបានប្រាប់ឲ្យដឹងថា ”ការរចនានៃ Sky Tree ខុនដូនេះត្រូវបាន ប្រាថ្នាយ៉ាងខ្លាំងក្នុងការបង្កើតចំណាប់អារម្មណ៍ដែលជាគំរូអស្ចារ្យស្ថាបត្យកម្ម។ បានបង្កើតបន្ទាត់កាត់កែងដែលបានពង្រីកពីវេទិកានេះឡើងទៅដំបូល មានភាពតភ្ជាប់នៃឧត្តមភាពមួយពីអគារជុំវិញនោះ។ ការរួមបញ្ចូលគ្នា ដើម្បីភាពរឹងមាំនៃការរចនាដោយផ្ដេកនិងបញ្ឈរត្រូវបាន បង្កើតទម្រង់ rectilinear មួយដែលបង្ហាញថាស្ថិរភាពនិងការអចិន្ត្រៃយ៍” ។“លោកអ្នកអាចមើលឃើញទេសភាពរាជធានីភ្នំពេញទាំងមូល។ ជាពិសេសភាគច្រើននៃបរិវេណអគារទាំងមូលទុកសម្រាប់កន្លែងសាធារណៈជាច្រើនទៀតដូចជា សួនច្បារលើដំបូល កន្លែងចុះចតឧទ្ធម្ភាគចក្រ គ្លីនិក Sky bar កន្លែងហាត់ប្រាណ ស្ប៉ា កន្លែងលក់ទំនិញយីហោល្បីៗលំដាប់ថ្នាក់អន្តរជាតិ ចំណតរថយន្តគ្រប់គ្រាន់ អគារអាជីវកម្ម និងកន្លែងផ្សេងៗជាច្រើនទៀត” លោក Baroga បានបន្ថែម ”។ទោះបីជាក្រុមហ៊ុនJ&Lជាគម្រោងដំបូងនៅកម្ផុជាក៏ដោយក៏គម្រោងក្រុមហ៊ុននេះនឹងបន្តរមានអ្វីជាច្រើន ផ្តល់ជូន។ពត៌មានបន្ថែមអំពីគម្រោង: Sky Tree Condominium
The Peak Groundbreaking on Realestate.com.khTV
The Peak Groundbreaking on Realestate.com.khTV
June 7, 2022, 4:49 a.m.
Property Reviews
Realestate News
The Peak, the second project from Oxley Worldbridge, had their official groundbreaking ceremony on May 3 2016 at the project’s construction site, and the Realestate.com.khTV film crew was on the scene! Later that evening, an official launch party was organised at The Peak nightclub. The gala was attended by a host of distinguished guests and partners from Cambodia and overseas, including a famous actress from Singapore and Ms. Katreeya English, a popular pop singer from Thailand. FIND OUT MORE ABOUT THE PEAK NOW! Riding on the huge success of The Bridge, The Peak @ Cambodia is set to be the most iconic development in Phnom Penh. This beautiful masterpiece is jointly brought to you by renowned developers, Singapore’s Oxley International and Cambodia’s Worldbridge Land. Standing at a magnificent 55 levels tall, this exciting mixed-use development comprises twin residential towers and a commercial skyscraper that will be the tallest building of its class in Phnom Penh, offering residents superb panoramic views of the waterfront and city skyline. Imagine having the fantastic view of the water-fronting skyline while chilling out in the sky-infinity pool on the rooftop level 55. This is not unlike the top-of-the-world feeling one will have while doing the same at the Sands SkyPark on level 57 of Marina Bay Sands, Singapore. The only difference is that you’ll be doing this in the comfort and freedom of your very own private abode. FIND OUT MORE ABOUT THE PEAK NOW!
News Page Concierge Service 590x250 ENG
LE URBAN ECO PARK  គេហដ្ឋានថ្មី  សម្រាប់ការរស់នៅបែបបៃតង​ប្រកបដោយ​និរន្តរភាពនៅក្នុងប្រទេសកម្ពុជា
LE URBAN ECO PARK គេហដ្ឋានថ្មី សម្រាប់ការរស់នៅបែបបៃតង​ប្រកបដោយ​និរន្តរភាពនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:06 p.m.
Property Reviews
Realestate News
ភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៦៖ ក្រុមហ៊ុនវិនិយោគ C.I.A.C មានសេចក្ដីសោមនស្សរីករាយដើម្បីជម្រាបជូនអំពីការបង្កើតទីក្រុងរណបដែលជួយថែទាំបរិស្ថានដំបូងគេនៅប្រទេសកម្ពុជាគឺ   ‘Le Urban Eco Park’។គម្រោងអភិវឌ្ឍចម្រុះធ្វើឡើងតាមដងផ្លូវជាតិលេខ ៣ ដែលចំណាយពេលត្រឹម ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ៣០ នាទីពីកណ្ដាលរាជធានី កំពុងលើកកម្ពស់បទដ្ឋានការងារថែទាំបរិស្ថានបៃតង និងកន្លែងរស់នៅល្អ ។ ឧទ្យាន Le Urban Eco បានបង្កើតឡើងតាមគោលការណ៍អភិវឌ្ឍសហគមន៍រួម និងពិសេស ដែលរួមបញ្ចូលក្នុងនោះមានទាំងតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងកន្លែងស្នាក់នៅ ដោយធ្វើតាមវិធីសាស្ត្រថ្មីមួយដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់នឹងបញ្ហាបរិស្ថាន។SEE THE FULL LISTING AND INQUIRE FOR MORE DETAILS TODAYស្ថិតក្រោមការបំផុសគំនិតអំពីទស្សនៈវិស័យដែលមើលឃើញសហគមន៍មួយប្រកបដោយភាពជឿនលឿន តុល្យភាពសុខុដុមរមនាជាមួយនឹងបរិស្ថានល្អ និងដោយមើលឃើញអំពីការផ្លាស់ប្ដូរ និងផែនការថាមពលគ្រប់គ្រាន់ ក្រុមការងារវិនិយោគ C.I.A.C បានដាក់បញ្ចូលនូវការការអនុវត្តចម្រុះប្រកបដោយនិរន្តរភាព ជាមួយនឹងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ដើម្បីកាត់បន្ថយសមាសធាតុកាបូនពីគ្រប់ទីកន្លែងទាំងអស់។ អាគារ និងកន្លែងធ្វើការនៅឧទ្សាន Le Urban Eco  ដ៏មានមោទនភាពនេះបានរចនាឡើងក្នុងគោលបំណងសន្សំសំចៃថាមពល គ្រប់គ្រងធនធាន និងបន្ថយកាកសំណល់។អត្ថប្រយោជន៍នៃការរស់នៅ និងប្រកបអាជីវកម្មបានស្រួលដោយសារមានការចំណាយទាបលើសេវាកម្មប្រើប្រាស់ គឺជាលទ្ធផលរបស់ស្ថាបនិកក្នុងការរចនាប្រព័ន្ធថាមពលប្រកបដោយប្រសិទ្ធភាពមានដូចជា ប្រព័ន្ធទឹកក្ដៅប្រើថាមពលសូឡា ការគ្រប់គ្រងរន្ទះកម្រិតខ្ពស់ ប្រព័ន្ធគ្រប់គ្រងការចេញចូលដោយប្រើប្រាស់កាតសុវត្ថិភាព និងប្រព័ន្ធបន្សុទ្ធទឹកស្តង់ដារបស់ប្រទេសសិង្ហបុរី។ ទីក្រុងរណបឧទ្យាន Le Urban Eco ជាសហគមន៍រួមដែលលើកកម្ពស់សុខុមាលភាពរបស់ម្ចាស់លំនៅដ្ឋានស្របនឹងបរិយាកាសរស់នៅប្រកបដោយភាពស្អាត និងបរិស្ថានល្អ។ការប្រើប្រាស់ពន្លឺពីធម្មជាតិ និងរបកគំហើញសមាសធាតុមួយចំនួនដូចជា ឬស្សី ជួយធ្វើឲ្យឧទ្យានកាន់តែមានភាពត្រជាក់ កាន់តែមានពន្លឺ ហើយបរិស្ថានថាមពលកាន់តែមានប្រសិទ្ធភាពថែមទៀត ខណៈដែលមានការផ្ដល់អារម្មណ៍ និងទស្សនីយភាពទាន់សម័យ។ លើសពីនេះ ស្ថាបនិកនឹងផ្ដល់ជូនទីធ្លាដាំដើមឈើជាង ៣០ ភាគរយ ទុកសម្រាប់ប្រើប្រាស់ជាឧទ្យានសាធារណៈ ទីកន្លែងសម្រាកលំហែកាយ និងជាកន្លែងសម្រាប់វិស្សមកាល។ គំនិតរចនាសោភ័ណភាពដ៏ថ្មីស្រឡាងនឹងជាប្រយោជន៍សម្រាប់ការរស់នៅ និងប្រកបការងារដល់គ្រប់ៗគ្នាក្នុងមជ្ឍដ្ឋានថែទាំបរិស្ថាន។“ជាមួយនឹងបទពិសោធន៍អស់រយៈពេលច្រើនជាង ២០ ឆ្នាំក្នុងឧស្សហកម្មអភិវឌ្ឍ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា យើងខ្ញុំចង់ជំរុញ និងផ្តួចផ្ដើមគោលគំនិតថ្មីដែលពិសេសជាមួយនឹងការថែរក្សាទុកថាមពល និងនិរន្តរភាពយូរអង្វែងដែលជាអាទិភាពរបស់យើង។”យើងខ្ញុំជឿថាទាំងអស់គ្នាមានកាតព្វកិច្ចការពារបរិស្ថាន។ ក្នុងនាមជាស្ថានិក យើងខ្ញុំជាសមាជិកដែលមានតួនាទីទទួលខុសត្រូវលើសហគមន៍របស់យើង។ យើងខ្ញុំយកចិត្តទុកដាក់លើរបៀបប្រើប្រាស់ធនធានទឹក វត្ថុធាតុយើងត្រូវប្រើប្រាស់ វិធីចាត់ចែងកាកសំណល់ និងព្យាយាមរក្សាធនធានឲ្យបានច្រើនតាមដែលយើងអាចធ្វើបាននៅក្នុងតំបន់ដើម្បីបន្តគាំទ្រសហគមន៍ទាំងមូលឲ្យបានយូរអង្វែង។យើងខ្ញុំក៏ចង់ឲ្យបុគ្គលិកធ្វើការក្នុងបរិយាកាសកាន់តែមានផាសុខភាពថែមទៀតដែរ ដែលសំដៅលើបរិយាកាសប្រកបដោយ ភាពស្អាត បរិស្ថាន និងសុខភាពល្អ។ យើងខ្ញុំជឿជាក់ថាបរិយាកាសការងារល្អនាំឲ្យសម្រេចបានលទ្ធផលកាន់តែប្រសើរ។“ទីក្រុងរណបឧទ្យាន Le Urban Eco Park មាននិរន្តរភាពលើសមាហរណកម្ម អព្ភន្ដរញ្ញាណ និងនវានុវត្តន៍។៉-លោក Kelvin Chua នាយកផ្នែកលក់ និងទីផ្សាររបស់ឧទ្យាន Le Urban Ecoក្រុមហ៊ុនវិនិយោគ C.I.A.C. មានមោទនភាពជម្រាបជូនថា អាគារឧស្សាហកម្មរបស់ឧទ្យាន Eco បានទទួលរង្វាន់ Green Mark Gold Certification ពី BCA (អាជ្ញាធរគ្រប់គ្រងអាគារ និងការសាងសង់) ដែលមានប្រតិបត្តិការស្ថិតក្រោមក្រសួងអភិវឌ្ឍជាតិរបស់ប្រទេសសិង្ហបិរី។ ការដ្ឋានសាង់សង់ទាំងនេះនឹងសាងសង់រួចរាល់ជាមួយអាគារស្នាក់នៅរបស់និយោជិត កង់ទីន និងកន្លែងសម្រាក ហើយមានទំហំសរុប ១៨ ហិកតាដោយមានរហូតដល់ ១០០.០០០ ម៉ែត្រការ៉េសម្រាប់ជួល ឬទិញ។ខុនដូរសម្រាប់ស្នាក់នៅមិនមានការរឹតត្បិតលើជនបរទេសចំពោះការទទួលបានកម្មសិទ្ធកាន់កាប់ទេ។ មានការធានាថាប្រគល់ជូន ៣០ % វិញក្នុងរយៈពេល ៥ ឆ្នាំ ហើយផ្ដល់អត្ថប្រយោជន៍យ៉ាងល្អក្នុងការជួល និងការបណ្ដាក់ទុនខ្ពស់គួរជាទីពេញចិត្ត។ មានធនាគារផ្ដល់កម្ចីហិរញ្ញរត្ថុសម្រាប់ទិញគេហដ្ឋានសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងរយៈពេល ២៥ ឆ្នាំ អត្រាការប្រាក់ ៩ % ក្នុងមួយឆ្នាំ។ សំណង់គេហដ្ឋាននេះជិតរួចរាល់ហើយ ដោយអាចប្រគល់ជូនឲ្យស្នាក់នៅមុនចុងឆ្នាំ ២០១៦។ការអភិវឌ្ឍនេះក៏បង្ហាញពីបទពិសោធន៍ទីផ្សារលក់រាយថ្មីផងដែរ “ផ្សារទំនើបអ៊ីកូ” រួមជាមួយពាណិជ្ជកម្ម និងក្រុមហ៊ុនអចលនទ្រព្យ ស្តង់លក់អាហារ និងបង្អែម ក្នុងតំបន់ប្រើប្រាស់រួមសម្រាប់អ្នកស្នាក់នៅ និងពាណិជ្ជកម្ម។ ផ្សារទំនើប គឺជាទីតាំងដំបូងបង្អស់នៅក្នុងតំបន់ បើកបម្រើដល់សាធារណៈជន ហើយនឹងផ្ដោតគោលដៅលើយុវវ័យ និងអាជីវកម្មលក់រាយនូវសម្ភារប្រើប្រាស់ បច្ចេកវិទ្យា ភាពងាយស្រួល និងហាងលក់សម្ភារទាន់សម័យ និងនាំមកឲ្យអ្នកប្រើប្រាស់ដែលជាយុវវ័យ គ្រួសារ និងអ្នកដំណើរជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។ ផ្ទះសម្រាប់ប្រកបអាជីវកម្មមានលក់នៅក្នុងប្លង់ និងសម្ភោធជាផ្លូវការនៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦ ជាមួយនឹងគំរូសំណង់ដែលនឹងបញ្ចប់នៅឆ្នាំ ២០១៧។អំពីឧទ្យាន Le Urban Eco: ឧទ្យាន Le Urban Eco ជាគំនិត និងស្ថាបនាដោយក្រុមហ៊ុនរិនិយោគ C.I.A.C.លីមីធីត ជាអនុសាខារបស់ក្រុមហ៊ុន Ocean Sky Investment Pte Ltd., ប្រទេសសឹង្ហបុរី។ ដោយមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា  កិច្ចប្រឹងប្រែងបៃតងរបស់ក្រុមហ៊ុន គឺលើសពីទិដ្ឋភាពប្រតិបត្តិការសម្រាប់អភិវឌ្ឍន៍  ប៉ុន្តែគឺដើម្បីរក្សាឥទ្ធិពលប្រកបដោយនីរន្តភាព និងវិជ្ជមានលើបរិស្ថាន។SEE THE FULL LISTING AND INQUIRE FOR MORE DETAILS TODAY
D’Seaview Construction Moving Fast
D’Seaview Construction Moving Fast
June 6, 2022, 5:06 p.m.
Property Reviews
Realestate News
The official opening ceremony for the Camhomes’ Sihanoukville office was held last Saturday, March 26, graced by a host of honourable guests, including Oknha LAV Kang from the Sihanoukville Chamber of Commerce.With the launch of Camhomes’ Sihanoukville sales office, opening daily beside the 2 Golden Lion Roundabout, Camhomes can now provide investors close-proximity information about D’seaview and other upcoming Camhomes’ projects. It is also just minutes away from the buzz of the D’Seaview construction site...The D’Seaview construction is moving very quickly now. Already, 14% of the piling works are completed under the guidance of an international team of engineers, supervisors and construction professionals.Having accumulated more than 25 years of experiences in the design, construction and management of property developments in Singapore since 1988, D’Seaview will incorporate the latest in construction methods and modern building management concepts from Singapore.  The use of precast panels will allow for a smoother and more consistent finish throughout the complex; hollow core precast panels also allow service connections to be hidden within the wall therefore minimising the need for hacking and plastering or exposed ductworks; quality international standard fittings and fixtures will be used throughout, along with homogenous floor tiles, safety glass ( for windows which extends below 1m height), and a safe and quality assured elevator system; wall tiles to wet areas come standard, and beautifully-crafted roof terraces are provided for selected units; finally, all bathrooms have windows to allow for natural light and ventilation, and all enclosed kitchens have windows for ample ventilation. Naturally lighted and ventilated corridors, via cross ventilation, ensure a high level of comfort in all common areas within D’Seaview. As importantly, your new home will be a safe haven – with a high level of security via separate commercial and residential car park levels, card access and an integrated intercom service. Residential units will enjoy unrestricted sea views through design thanks to D’Seaview’s efficiently shaped floor plans. Prime units also include spacious balconies for outdoor enjoyment. Luxurious amenities shall fall at your doorstep, with subscription facilities such as a pool cafe, swimming pool, kid’s room, yoga room, library, and fully equipped function rooms. Realise your housing and commercial dreams now; and visit Camhomes’ D’Seaview showrooms in Phnom Penh at the Canadia Tower, level 3, or in Sihanoukville, Golden Lion Roundabout 2.Or check out the full listing information online at realestate.com.kh.And if you're in Sihanoukville this weekend, call the local sales team for a tour of the site and showroom.
Camhomes’ Sihanoukville Office Launch!
Camhomes’ Sihanoukville Office Launch!
June 6, 2022, 5:06 p.m.
Property Reviews
Realestate News
D’Seaview brings Sihanoukville’s first fully integrated residential and commercial mixed development, located alongside Sihanoukville’s most beautiful beaches.D'Seaview is selling fast! Inquire todayWith its twin towers standing at 28 storeys each, D’Seaview will bring a collection of premium executive condominiums, commercial units and a hotel to Sihanoukville’s pioneer integrated living complex.The official opening ceremony for the Camhomes’ Sihanoukville office will be held on Saturday, March 26, 2016 - This Saturday!The location of the office, where the opening ceremony will be held, is at Independence Street, beside the 2 Golden Lion Roundabout, Sangkat 4, Khan Mitipheap, Sihanoukville City. This Saturday’s opening ceremony will open to the public from 8:30AM. The chief guest of honour will be Oknha LAV Kang, from the Sihanoukville Chamber of Commerce, will also be sharing about Sihanoukville’s 5 year real estate development plan at the ceremony. With the opening of Camhomes’ Sihanoukville sales office, Camhomes can now provide investors more close proximity information about D’seaview and other Camhomes’ projects. Residents of D’Seaview can expect to live, work and play within the integrated commercial mixed residential development complex in the future, with their daily needs and desired lifestyle fully satisfied within the compound. The first phase of residential units in D’Seaview have already been fully subscribed with its second phase gaining more subscriptions everyday. D’Seaview is also supported by Camhomes’ unique Guaranteed Rental Returns offering: a significant 30% GRR over three years. With the booming tourism industry in Sihanoukville to both local and international visitors, D’Seaview’s integrated hotel and its local shophouse-style blocks are also open to bids from investors and Cambodian retailers looking to maximise their investment returns. Realise your housing and commercial dreams now; and visit Camhomes’ D’Seaview showrooms in Phnom Penh at the Canadia Tower, level 3, or in Sinhanoukville and talk to their property consultants, or check out the full listing information online at realestate.com.kh. And if you are in Sihanoukville this weekend, don’t miss the D’Seaview opening ceremony on Saturday morning. To find out more information about the Camhomes’ Sihanoukville Office Launch, please call +855 23 985 828 today.
Bodaiju Co-Broke Networking event
Bodaiju Co-Broke Networking event
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
Creed Group is the first and largest Japanese developer in Cambodia, and exploded onto the property development scene with the highly sort after, ever popular Bodaiju Residences in 2015. Creed Group is now offering all agents the exclusive opportunity to sell Bodaiju units to their clients, be sure to join them at their showroom this Saturday...Success to Date:A proven track record in Japan, Singapore, Malaysia and multiple other markets has been key to the success of Bodaiju Residences sales in Cambodia, already having sold 90 percent of both buildings A and B since launching.With only a limited time left to take advantage of the ‘early bird’ discounts, Bodaiju will be hosting a range of events for the industry and investors to communicate the benefits of investing in a world leading condominium project.The Creed Group have drawn on their extensive experience, research and deep understanding of the local and international real estate markets, and identified an opportunity for landed property projects in Cambodia – constructed to Japanese standards, whilst taking into consideration local Cambodian culture and market preferences. Great success with local investors with the Bodaiju Residences project were encouraging signs that the Creed Group construction standards appealed not only to an international market but the local Cambodian market as well.Now, the Creed Group would like to engage referral agencies and co-broke agents to help support the continuing sales of the Bodaiju project. Accordingly, all agents are invited to a CO-BROKE NETWORKING EVENT, on the 20th of this month:What Is It? Co-broke Networking. What's the Point? Product presentation about Bodaiju to all agents with co-broke sales opportunities. Where is it? Bodaiju Residences showroom, Russian Boulevard (free gift and finger food provided). When? 20th February, 2016. What Time? 3pm to 5pm.