+85561 777 090
Logo

Recent Articles

កម្ពុជារំពឹងចិននឹងកែប្រែដីបម្រុង១០០០ហិកតានៅជុំវិញព្រលានសៀមរាបថ្មីទៅជាតំបន់បែបនេះ
កម្ពុជារំពឹងចិននឹងកែប្រែដីបម្រុង១០០០ហិកតានៅជុំវិញព្រលានសៀមរាបថ្មីទៅជាតំបន់បែបនេះ
January 4, 2024, 7:28 a.m.
យោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាន នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង ក្នុងគោលបំណងពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះក្រុមហ៊ុនចិន Yunnan Construction Group នឹងកៀរគរវិនិយោគិននានា មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេស​ដ៏មានសក្តានុពលបំផុតក្នុងតំបន់ ។​ជាមួយគ្នានេះ​ ឯកឧត្តមបានថ្លែងអំណរគុណមន្ទីរពាណិជ្ជកម្មខេត្តយុនណានដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការសហការជាមួយ ក.អ.ក. ដើម្បីទាក់ទាញ និងរុញច្រានវិនិយោគិន និងធុរជនមកស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា ។ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្នុងឆ្នាំ ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំកម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសសំដៅប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារមកពីខេត្តយុនណានមកបណ្តាក់ទុនវិនិយោគដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលកំពុងពោរពេញដោយសក្តានុពល និងថាមវន្ត ។ជាការឆ្លើយតប សមភាគីចិនបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងលើមតិលើកឡើងរបស់​ឯកឧត្តមអគ្គលេខាធិការរងលើចំណុចពាក់ព័ន្ធខាងលើ ហើយបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។គួររំលឹកថា កន្លងមកក្រុមហ៊ុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ Angkor International Airport Investment (Cambodia) បានបង្ហាញពីការត្រៀមបម្រុកទុកដីប្រមាណជា ១ពាន់ហិកតា សម្រាប់សាងសង់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ជាផ្នែកមួយនៃទីក្រុងអាកាសយានដ្ឋានថ្មីនេះ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដើម្បីភ្ញៀវទេសចរ ! រដ្ឋពិភាក្សាជាមួយចិនលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងពីព្រលានយន្តហោះសៀមរាប-អង្គរឆ្ពោះទៅក្រុងសៀមរាប
ដើម្បីភ្ញៀវទេសចរ ! រដ្ឋពិភាក្សាជាមួយចិនលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងពីព្រលានយន្តហោះសៀមរាប-អង្គរឆ្ពោះទៅក្រុងសៀមរាប
December 26, 2023, 7:49 a.m.
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង។កិច្ចប្រជុំបានប្រព្រឹត្តទៅនៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដំណឹងល្អ ! រដ្ឋគ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មីសន្លាងមួយនៅក្រុងព្រះសីហនុ
ដំណឹងល្អ ! រដ្ឋគ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មីសន្លាងមួយនៅក្រុងព្រះសីហនុ
December 20, 2023, 7:06 a.m.
គម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ដែលអាចផ្ទុកមនុស្សប្រមាណជាង៣ម៉ឹននាក់នឹងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ​ ។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគម្រោងសាងសង់ពហុកីឡាដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។គោលបំណងក្នុងការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។ពហុកីឡាដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១.៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យនៅខេត្តព្រះសីហនុឥតគិតថ្លៃ
ស្វាគមន៍ជាថ្មី Westerdam ! ដែលនឹងនាំភ្ញៀវទេសចរទាំងកប៉ាល់មកខេត្តព្រះសីហនុក្នុងខែធ្នូនេះ
ស្វាគមន៍ជាថ្មី Westerdam ! ដែលនឹងនាំភ្ញៀវទេសចរទាំងកប៉ាល់មកខេត្តព្រះសីហនុក្នុងខែធ្នូនេះ
December 14, 2023, 9:06 a.m.
កប៉ាល់ទេសចរណ៍មួយដែលមានឈ្មោះថា «Westerdam» នឹងនាំភ្ញៀវទេសចរអន្តរជាតិប្រមាណ៤០០០នាក់មកទស្សនាប្រទេសកម្ពុជាជាថ្មីនៅចុងខែធ្នូ នេះ ។ នាវាអ្នកដំណើរទេសចរនេះគ្រោងនឹងមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ។គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាប្រទេសតូចតែមានបេះដូងសប្បុរសធំ បានអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីកប៉ាល់ដឹកភ្ញៀវទេចរនេះត្រូវបានច្រានចោលដោយកំពង់ផែក្នុងប្រទេសជាច្រើន ដោយសារសង្ស័យថា មនុស្សនៅលើកប៉ាល់ឆ្លងជំងឺដ៏កាចសាហាវនេះ ។ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអនុញ្ញាតឱ្យកប៉ាល់ ​«Westerdam» ចូលចត និងថែមទាំងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដែលធ្វើឱ្យភ្ញៀវទេសចរលើកប៉ាល់ទាំងអស់បានធ្វើការអរគុណ និងដឹងគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ការត្រលប់មកវិញជាថ្មីរបស់កប៉ាល់ដែលបានដឹកអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណ៤០០០នាក់នេះ ជារឿងដ៏ល្អមួយសម្រាប់ខេត្តព្រះសីហនុ ដោយអាចបង្ហាញនូវសក្តានុពលទេសចរណ៍របស់ខេត្ត និងវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុទៅកាន់ភ្ញៀវទេសចរអន្តរជាតិដែលបានចូលកម្សាន្តក្នុងខេត្តព្រះសីហនុ ។កប៉ាល់ទេសចរណ៍នេះត្រូវចំណាយពេល 12 ថ្ងៃនៅលើមហាសមុទ្រ មុនពេលចូលចតនៅកំពង់ផែរបស់ប្រទេសកម្ពុជា ។ ការ​វិល​ត្រឡប់​របស់​កប៉ាល់​ទេសចរណ៍​នេះ​នឹង​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រទេស​កម្ពុជា ៕ស្វែងរកអចលនទ្រព្យនៅខេត្តព្រះសីហនុនៅទីនេះ !
News Page Concierge Service 590x250 ENG
ឆាប់ៗខាងមុខនេះ ! ភ្នំពេញនឹងមានអគារខ្ពស់ជាងគេ និងសួនឧទ្យានដែលវែងជាងគេនៅទីតាំងមួយនេះ
ឆាប់ៗខាងមុខនេះ ! ភ្នំពេញនឹងមានអគារខ្ពស់ជាងគេ និងសួនឧទ្យានដែលវែងជាងគេនៅទីតាំងមួយនេះ
December 8, 2023, 7:38 a.m.
គម្រោងអគារកម្ពស់ជាង៥០០ម៉ែត្រ និងសួនឧទ្យានតាមដងទន្លេ ដែលវែងជាងគេនៅរាជធានីភ្នំពេញ ក្រោយបានពន្យាពេលដោយសារវិបត្តិ​កូវីដ១៩ នាពេលខាងមុខនឹងផុសឡើងនៅលើក្រុងរណបកោះនរា ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC ។ នេះបើយោងតាមអគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង ។អគ្គនាយករងក្រុមហ៊ុន OCIC បញ្ជាក់ថា ៖ «ទាក់ទងនឹងអគារខ្ពស់ហ្នឹង ក្រុមហ៊ុនធ្លាប់មាន នៅលើកោះនរា ប៉ុន្តែដោយសារសម័យកូវីដ១៩ យើងក៏ពន្យាគម្រោងហ្នឹងសិន ។ ទីតាំងសម្រាប់គម្រោងអគារខ្ពស់នេះ គឺស្ថិតនៅខាងឆ្វេងដៃ បើចុះពីស្ពានបេតុងខ្សែទៅកោះនរា។» ។សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងកាលពីសប្តាហ៍មុនដែរថា នាពេលខាងមុខនេះ នៅតំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ដែលមានកម្ពស់រហូតទៅដល់៥៥៥ម៉ែត្រ។សម្ដេចបន្តថា «តាមខ្ញុំដឹង នៅទីនេះ (តំបន់កោះនរា) គ្រោងនឹងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ គឺអគារ៥៥៥ម៉ែត្រ ដែលគ្រោងធ្វើនៅកន្លែងហ្នឹង។ សង្ឃឹមថា នឹងចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាទេ តែថែមទាំងខ្ពស់ជាងគេនៅក្នុងតំបន់ថែមទៀត!»។បើតាមលោក ទូច សំណាង សួនឧទ្យានវែងជាងគេនេះ គឺស្ថិតនៅស្របតាមទន្លេ មានប្រវែងសរុប ៤.២០០ម៉ែត្រ។ បច្ចុប្បន្នការសាងសង់សួនឧទ្យាននេះ សម្រេចបានប្រមាណ ១ភាគ៣នៃគម្រោងហើយ។​សួននេះដែរ គឺមានឈ្មោះថា កោះនរាផាកវ៉េ សួនឧទ្យានវែងជាងគេនេះ នឹងត្រូវបានបង្កើតឡើងជាសួនឧទ្យានបែបរចនាបទមួយដែលថ្មី ហើយប្លែក ដែលវែងជាងគេនៅកណ្តាលរាជធានីភ្នំពេញ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដីធ្លីដែលមិនបានប្រើប្រាស់ដែលស្របតាមលក្ខខណ្ឌទាំងនេះក៏មិនចាំបាច់បង់ពន្ធដែរ
ដីធ្លីដែលមិនបានប្រើប្រាស់ដែលស្របតាមលក្ខខណ្ឌទាំងនេះក៏មិនចាំបាច់បង់ពន្ធដែរ
November 16, 2023, 7:13 a.m.
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងនៅក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» ថា ចាប់ពីឆ្នាំ២០២៥តទៅរដ្ឋនឹងយកពន្ធចំពោះតែដីធ្លីមិនបានប្រើប្រាស់ដែលមានទំហំចាប់ពី៥ហិកតាឡើងទៅតែប៉ុណ្ណោះ ចំណែកឯដីដែលមានទំហំក្រោម៥ហិកតាគឺមិនជាប់ពន្ធឡើយ ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីកម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា ចំពោះដីដែលលើស៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់បាន ប្រសិនបើស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីដែលប្រើប្រាស់ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធដីមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួលដីដែលមានកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាលដីសម្បទាសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវ័ន្ដបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ តាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងតាមភាគីទាំងពីរដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហ៍កម្ម ឬសេវាកម្មស្របតាមការស្នើសុំដោយក្រុមការងារផ្នែកអប់រំ គឺដីដែលបានចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាស ក្នុងវិស័យអប់រំ សិក្សាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់គោលដៅបម្រើវិស័យដែលបានរៀបរាប់បានជាដើម ។ ក្នុងករណីដែលដីនេះ ត្រូវបានលក់ ឬមិនបានបម្រើតាមគោលដៅខាងលើ ត្រូវបំពេញកាតពន្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន ៕បញ្ជីដីលក់តម្លៃក្រោមទីផ្សារ
កាដូថ្មីពីសម្តេច ហ៊ុន ម៉ាណែត ! ដីមិនបានប្រើប្រាស់ទំហំក្រោមឬស្មើប៉ុននេះគឺមិនជាប់ពន្ធឡើយ
កាដូថ្មីពីសម្តេច ហ៊ុន ម៉ាណែត ! ដីមិនបានប្រើប្រាស់ទំហំក្រោមឬស្មើប៉ុននេះគឺមិនជាប់ពន្ធឡើយ
November 15, 2023, 5:39 a.m.
ចាប់ពីឆ្នាំ២០២៥តទៅដីធ្លីដែលមិនបានប្រើប្រាស់ដែលមានទំហំ៥ហិកតាចុះក្រោមគឺមិនជាប់កាតព្វកិច្ចបង់ពន្ធនោះទេ ពោលការអនុវត្តពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់តែដីដែលមានទំហំចាប់ពី​៥ហិក​តា​ឡើងទៅតែប៉ុណ្ណោះ ។ នេះបើយោងតាមការប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងនៅក្នុងកម្មវិធី វេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅវិមានសន្តិភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ ។សម្ដេចធិបតីបានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ កន្លងមកមានការភាន់ច្រឡំច្រើនថា ពន្ធទាំងពីរនេះហាក់មានភាពត្រួតស៊ីគ្នា ។ ដើម្បីឱ្យសាធារណៈជនយល់កាន់តែច្បាស់ ខ្ញុំសូមជម្រាបជូនថា «ពន្ធលើអចលនទ្រព្យ» រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលសម្រេចអនុវត្ដចំពោះតែអចលនទ្រព្យ ដែលស្ថិតនៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងក្រុងចំនួន២៧ នៃខេត្ដទាំងអស់ទូទាំងប្រទេសប៉ុណ្ណោះ ។សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ដថា ដើម្បីបញ្ចៀសការយកពន្ធត្រួតស៊ីគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ ស្រមតាមគោលបំណងនេះ ខ្ញុំបានដាក់ចេញគោលការណ៍ ឱ្យអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការកែសម្រួលលិខិតបទដ្ឋានគតិយុទ្ធ ដើម្បីបន្ធូរបន្ថយលក្ខណ្ឌសម្រាប់ទទួលបានការលើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យមានភាពច្បាស់លាស់ដូចតទៅ ៖១៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធលើអចលនទ្រព្យហើយ អញ្ចឹងអត់មានការត្រួតគ្នាទេ ។២៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិកតាក្នុងមួយកន្លែង ។ មានន័យថា ដីដែលមានទំហំ៥ហិកតាចុះ លែងព្រួយបារម្ភរឿងជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ហើយ ។ កិច្ចការនេះពីដើមយើងធ្លាប់កាត់ ១២០០ ម៉ែត្រការ៉េ គិតថាជាដីលំនៅឋាន ។ ក្រោយមកលុប១២០០ការ៉េ គិតជាលុយ១០០លានរៀលវិញ ប៉ុន្ដែឥលូវកុំឱ្យពិបាកក្នុងការគិតថាផ្ទះប្រមាណ អីប្រមាណ គឺ៥ហិកតាចុះ គឺមិនគិតដីអត់ប្រើប្រាស់ទៀតទេ ព្រោះបើយើងគិត៥ហិកតា អ្នកដែលមានលទ្ធភាពទិញដីលើស៥ហិកតា ទុកអត់ធ្វើអីមានមិនច្រើនទេ អញ្ចឹងប្រជាពលរដ្ឋភាគច្រើន គឺអាចរួច។ ហើយ​ចំពោះដីដែលលើស៥ហិកតា យើងនៅមានលក្ខខណ្ឌមួយចំនួនទៀតដើម្បីអនុគ្រោះ ។ និយាយជារួមគោលដៅនៃការដាក់ពន្ធនេះ គឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេកព្រោះអាចប៉ះពាល់ ទិញ​យកទៅធ្វើអី យកទៅបង្កើតសកម្មភាពដើម្បីឱ្យជួយសេដ្ឋកិច្ច ។គួរបញ្ជាក់ផងដែរថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់រូបភាពនៃការទិញដីទុកដោយមិនបានប្រើប្រាស់ ហើយរងចាំតម្លៃឡើងថ្លៃដោយលក់យកកម្រៃលើស និងជំរុញការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ៕បញ្ជីដីសម្រាប់លក់តម្លៃក្រោមទីផ្សារ
មេដែកឆក់ថ្មី ! តំបន់សេដ្ឋកិច្ចថ្មីមួយតម្លៃជិត១០០លានដុល្លារនឹងរះនៅក្នុងខេត្តមួយនេះ
មេដែកឆក់ថ្មី ! តំបន់សេដ្ឋកិច្ចថ្មីមួយតម្លៃជិត១០០លានដុល្លារនឹងរះនៅក្នុងខេត្តមួយនេះ
October 31, 2023, 4:09 a.m.
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងកម្មករនិយោជិតនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ តុលា កន្លងទៅនេះថា ខេត្តកំពង់ចាមទទួលបានការវិនិយោគនៅតំបន់សេដ្ឋកិច្ចថ្មីមួយទៀតដែលមានទំហំផ្ទៃដី៦៨ហិកតា ក្រោមទុនវិនិយោគសរុប៩៦,៤លាន ។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា៖ «ថ្មីៗកន្លងទៅនេះ ខេត្តកំពង់ចាមក៏ទទួលបាននូវការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ (Jiangsu) ជាតិលេខ៦ ដែលមានទុនសរុបចំនួន៩៦,៤លានដុល្លារលើផ្ទៃដី៦៨ហិកតាដែលតំបន់សេដ្ឋកិច្ចពិសេសនេះនឹងបង្កើតឱ្យមានការទាក់ទាញរោងចក្រ សហគ្រាសជាច្រើនថែមទៀតមកបង្កើតនៅក្នុងខេត្តកំពង់ចាមដែលនឹងបង្កើតឱកាសការងារ និងផ្ដល់ប្រាក់ចំណូលកាន់តែច្រើនបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងតំបន់ជុំវិញ» ។សូមជម្រាបផងដែរថា បច្ចុប្បន្ននេះខេត្តកំពង់ចាមមានរោងចក្រ សហគ្រាសសរុបចំនួន៥១៣ និងមានកម្មករនិយោជិតសរុបចំនួន៤១,០០០នាក់ ដែលផ្តល់ចំណូលជាប្រាក់ឈ្នួលសរុបប្រមាណ១២៥លានដុល្លារក្នុង១ឆ្នាំ ក្នុងនោះគ្រាន់តែវិស័យវាយនភណ្ឌ និងកាត់ដេរមួយមុខ គឺមានរោងចក្ររហូតដល់ទៅ២០រោងចក្រ និងមានកម្មករនិយោជិតប្រមាណជិត៣ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលសរុបប្រមាណ៨០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ៕ចុចប៊ូតុងនេះ ! ដើម្បីប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មានឱកាសហើយ ! រដ្ឋចាប់ដៃឯកជនពិភាក្សាបើកសិទ្ធិឱ្យជនបរទេសអាចទិញផ្ទះ ឬដីបាន
មានឱកាសហើយ ! រដ្ឋចាប់ដៃឯកជនពិភាក្សាបើកសិទ្ធិឱ្យជនបរទេសអាចទិញផ្ទះ ឬដីបាន
October 27, 2023, 9:38 a.m.
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីបើកសិទ្ធិឱ្យជនបរទេសអាចធ្វើការទិញដី និងលំនៅឋានក្នុងគម្រោងបុរីបានដើម្បីជាយន្តការក្នុងការជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង ។ជុំវិញកិច្ចប្រជុំបន្ទាន់នេះគឺ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបមាន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុប្រធានសមាគមជាច្រើនរូបផងដែរ ។ទាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និង​​ដីនៅក្នុងគម្រោងបុរី ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពនៃវិស័យសំណង់ជារួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យដ៏សំខាន់មួយនេះឱ្យអាចស្ទុះងើបឡើងវិញឱ្យបានឆាប់រហ័សផងដែរ ។ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានបន្ថែមទៀតថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀតដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយគាំទ្រដល់វិស័យសំណង់នេះដែរ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
គម្រោងដែលធំជាងគេនៅក្នុងតំបន់បឹងកេងកង១ Le Condé BKK1 ​បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ
គម្រោងដែលធំជាងគេនៅក្នុងតំបន់បឹងកេងកង១ Le Condé BKK1 ​បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ
October 27, 2023, 6:28 a.m.
រាជធានីភ្នំពេញ ៖ Le Condé BKK1 ដែលជាគម្រោងលំនៅដ្ឋានលំដាប់ប្រណិត ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយគឺពិធីបញ្ចប់ការសាងសង់គ្រោងអគារ នៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2023។ នេះជាការបញ្ចប់អគារកម្រិតខ្ពស់បំផុត និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ចុងក្រោយនៃការអភិវឌ្ឍន៍។Le Condé BKK1 គឺជាគម្រោងលំនៅដ្ឋានមួយក្នុងចំណោមគម្រោងលំនៅដ្ឋានដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅក្នុងតំបន់ ដែលផ្តល់ជូននូវកន្លែងរស់នៅដ៏ប្រណិត និងទំនើបដល់ប្រជាពលរដ្ឋរបស់ខ្លួន។ អចលនទ្រព្យនេះមានទីតាំងជាយុទ្ធសាស្ត្រក្នុងសង្កាត់បឹងកេងកង1 ដ៏មានកិត្យានុភាព ងាយស្រួលចូលទៅកាន់តំបន់ពាណិជ្ជកម្ម និងកន្លែងកម្សាន្តសំខាន់ៗនៃទីក្រុង។រចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិដ៏ល្បីល្បាញ បានធ្វើឲ្យ ​Le Condé BKK1 មានលក្ខណៈពិសេសប្លែកពីគេនៃស្ថាបត្យកម្មសហសម័យ និងប្រពៃណី។ ការអភិវឌ្ឍន៍នេះមានបរិក្ខារទំនើបៗ រួមទាំងអាងហែលទឹកធំៗចំនួន២ កន្លែងរត់ហាត់ប្រាណប្រវែង240ម៉ែត្រ កន្លែងហាត់ប្រាណ និងសួនលើអាកាស។កត្តាអ្វីខ្លះដែលធ្វើឲ្យ ខុនដូរជាច្រើនបានបញ្ចុះតម្លៃ ស្របពេលដែលគម្រោង Le Condé BKK1 ឡើងថ្លៃ5%បន្ថែមទៀតដោយសារគម្រោង Le Condé BKK1 ជាគម្រោងដែលមានទីតាំងដ៏ល្អបំផុត1​គ្មាន2​នៅលើផ្លូវកែង និងផ្លូវសំខាន់បំផុតនៅបឹងកេងកងគឺផ្លូវ352កែងផ្លូវ57 ហើយជាខុនដូវដែលជាតម្រូវការអតិថិជនទិញសម្រាប់រស់នៅ វិនិយោគ សម្រាប់ជួល និងលក់ចំនេញ ជាពិសេសជាគម្រោងបឹងកេងកងតែមួយគត់ដែលមានទំហំផ្ទែដីធំបំផុត3029ម៉ែត្រការ៉េ និងទំនើបបំផុតដែលបំពាក់ដោយ Smart Home Xiaomi ហើយសំណង់ក៏បានបញ្ចប់ការសាងសង់គ្រោងអគារកាលពីថ្ងៃទី26 ខែតុលា ឆ្នាំ 2023​ នេះផងដែរ។អ្នកអភិវឌ្ឍន៍ Le Condé BKK1 បានប្រកាសដំឡើងតម្លៃ 5% នៃយូនីតដែលនៅសល់។ ការកើនឡើងនេះនឹងចាប់ផ្តើមពីថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2023 តទៅ។ ដូច្នេះអស់លោក លោកស្រី ដែលចាប់អារម្មណ៍ សូមរួសរាន់ឡើង ដើម្បីទទួលយកអត្ថប្រយោជន៍ការចំនេញ5% ហើយនឹងដើម្បីទទួលបានផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នកដែលជាលំនៅឋានដ៏ប្រណិតបូករួមជាមួយការអភិវឌ្ឍន៍ដ៏លេចធ្លោនេះមុនពេលតម្លៃកើនឡើង។លោក Dylan Hao អ្នកគ្រប់គ្រងទូទៅផ្នែកលក់ និងផ្នែកទីផ្សារ  ក្រុមហ៊ុន  Wang Fu Guo Ji Property Development. មានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយដែលបានឈានដល់ដំណាក់កាលដ៏សំខាន់នេះក្នុងការអភិវឌ្ឍន៍ Le Condé BKK1" ។ "យើងបានធ្វើការដោយមិននឿយហត់ដើម្បីធានាថាគម្រោងនេះមានគុណភាពខ្ពស់បំផុត ហើយយើងមានទំនុកចិត្តថាវានឹងលើសពីការរំពឹងទុករបស់អតិថិជនដ៏មានតម្លៃរបស់យើង"។Le Condé BKK1 ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2024 ហើយអ្នកអភិវឌ្ឍន៍បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធន៍នៃការរស់នៅលំដាប់ពិភពលោកដល់ប្រជាជនរបស់ខ្លួន។សម្រាប់ព័ត៌មានបន្ថែមអំពី Le Condé BKK1 និងដើម្បីកក់ការណាត់ជួប សូមចូលទៅកាន់៖ Linkអំពី Le Condé BKK1:Le Condé BKK1 គឺជាការអភិវឌ្ឍន៍លំនៅឋានលំដាប់ខ្ពស់ ដែលមានទីតាំងនៅសង្កាត់បឹងកេងកង1 ដ៏មានកិត្យានុភាពនៃរាជធានីភ្នំពេញ។ គម្រោងនេះផ្តល់ជូននូវកន្លែងរស់នៅដ៏ប្រណិត និងទំនើប ជាមួយនឹងបរិក្ខារទំនើបទាន់សម័យ និងសន្តិសុខ 24 ម៉ោង។ ការអភិវឌ្ឍន៍នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីលំដាប់អន្តរជាតិ ហើយរំពឹងថានឹងបញ្ចប់នៅត្រីមាសទី4 ឆ្នាំ 2024 ៕ឈ្វេងយល់បន្ថែមអំពីគម្រោង Le Condé BKK1
ខេត្តសំណាង ! ចិនសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្ត១នេះថែមទាំងបញ្ជូនវិនិយោគិនមកវិនិយោគ
ខេត្តសំណាង ! ចិនសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្ត១នេះថែមទាំងបញ្ជូនវិនិយោគិនមកវិនិយោគ
October 25, 2023, 4:58 a.m.
គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្របមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលីវនីងប៉ុណ្ណោះទេ គណៈប្រតិភូក៏នឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀតក្នុងប្រទេសចិនផងដែរ ។ការសន្យាពីសំណាក់ចិននេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំដោយលោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោ​បាយ​ប្រជាជនចិន នៃខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលរងក្រុងព្រះសីហនុ ប្រធានមន្ទីរពាក់ព័ន្ធ និងលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ។រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២៥ អាចឱ្យនាវាមានជំរៅទឹក ១៤,៥០ម៉ែត្រចូលចតបាន និងឆ្នាំ២០២៩ អាចឱ្យនាវាមានជម្រៅទឹក ១៦,៥០ម៉ែត្រចូលចត ហើយនាវានៅជុំវិញពិភពលោក ៩០ភាគរយចូលចត មានអាកាសយានដ្ឋានអន្តរជាតិកំពុងធ្វើទំនើបកម្ម បច្ចុប្បន្នមានផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ កំពុងបន្តសាងសង់ស្ថានីយ៍អ្នកដំណើរ មានផ្លូវល្បឿនលឿនជាសក្តានុពលថ្មីមួយ ស្របនឹងគោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ធ្វើឱ្យទេសចរក្នុងស្រុកមកកាន់ខេត្តព្រះសីហនុមានចំនួនច្រើន ហើយក៏ជាផ្លូវល្បឿនលឿនមុនគេនៅកម្ពុជា ក្លាយជាផលិតផលទេសចរណ៍មួយថ្មី ដែលមានប្រជាពលរដ្ឋរាប់លាននាក់មកកាន់ខេត្តព្រះសីហនុ ខេត្តមានតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជា ទំហំពាណិជ្ជកម្មកើនឡើងជាង ២,០០០លានដុល្លានៅឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរគាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលដៅប្រើប្រាស់ដីធ្លី និងតម្រង់ទិសខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសតូចៗចំនួន១០ រាជរដ្ឋាភិបាលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ និងមានគោលនយោបាយសម្រាប់អ្នកវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តលីវនីង និងបន្ថែមទំនាក់ទំនងសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។លោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង (ប្រទេសចិន) បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូខេត្តលីវនីង ធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូផ្តោតសំខាន់នៅខេត្តព្រះសីហនុ ស្របពេលដែលទំនាក់ទំនងការទូតចិន-កម្ពុជា ៦៥ឆ្នាំ និងខួប ១០ឆ្នាំ គោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីពេលថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ផ្លូវ និងខ្សែក្រវ៉ាត់នៅសាធារណរដ្ឋប្រជាមានិតចិន ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព ដែកថែប ហើយចំណងទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អថែមទៀតនៃកិច្ចប្រជុំវេទិការ ផ្លូវ និងខ្សែក្រវ៉ាត់។លោកប្រធានគណៈប្រតិភូ ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្របមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលីវនីងទេ យើងនឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀតក្នុងប្រទេសចិន។ សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុលើវិ័យអប់រំ ហើយមាននិស្សិតកម្ពុជាបានទៅសិក្សានៅខេត្តលីវនីងផងដែរ និងជួយបណ្តុះបណ្តាលនិស្សិតរបស់ខេត្តព្រះសីហនុ។ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ទទួលយកសំណើរបស់ប្រតិភូខេត្តលីវនីង ដែលបានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចនៅខេត្តលីវនីង តាមពេលវេលាសមស្រប ពិសេសចង់ឃើញ និងសិក្សាឈ្វេងយល់ពីការអភិវឌ្ឍរបស់ខេត្តលីវនីង និងស្នើសុំទទួលយុវជនខេត្តព្រះសីហនុ ទៅសិក្សានៅខេត្តលីវនីងនៅពេលខាងមុខ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ប្រញាប់ឡើង ! ចំណាយតែ5នាទីអាចបានទូរស័ព្ទថ្មី1គ្រឿងដោយគ្រាន់តែបំពេញការស្ទង់មតិអចលនទ្រព្យនេះ
ប្រញាប់ឡើង ! ចំណាយតែ5នាទីអាចបានទូរស័ព្ទថ្មី1គ្រឿងដោយគ្រាន់តែបំពេញការស្ទង់មតិអចលនទ្រព្យនេះ
October 24, 2023, 7:05 a.m.
ក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនធ្វើទីផ្សារអចលនទ្រព្យឈានមុខក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានចាប់ផ្តើមការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ 2024 ។ គេហទំព័រអចលនទ្រព្យដ៏ពេញនិយមបើកការស្ទង់មតិប្រចាំឆ្នាំនេះដើម្បីជួយឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាកាន់តែរីកចម្រើន, កែលម្អស្តង់ដារ និងផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងទិន្នន័យសម្រាប់អ្នកពាក់ព័ន្ធអចលនទ្រព្យទាំងអស់ដោយឥតគិតថ្លៃ ។ទំព័រស្ទង់មតិ និងរបាយការណ៍អចលនទ្រព្យរបស់ក្រុមហ៊ុន Realestate.com.kh គឺជានិន្នាការ​​ទីផ្សារ​​អចលនទ្រព្យ និងការសង្កេតពីការវិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ អ្នកទិញ, អ្នកលក់, ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់សុទ្ធតែអាចទទួលបានការយល់ដឹងបន្ថែមតាមរយៈការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2024 ។ការស្ទង់មតិអំពីអចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន Realestate.com.kh នេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Realestate.com.kh ក្នុងការផ្តល់ជូនអំពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដែលផ្តល់ជូនសម្រាប់អ្នកដែលកំពុងស្វែងរកទិញ ឬជួលអចលនទ្រព្យ, ភ្នាក់ងារ និងជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នូវព័ត៌មានសំខាន់ៗ និងការយល់ដឹងអំពីទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាផងដែរ ។ការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2024 នេះនឹងផ្តល់ឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់នូវទិដ្ឋភាពមួយចំនួននៃទីផ្សារអចលនទ្រព្យដែលបានកើតឡើង និងការព្យាករណ៍នាពេលអនាគតផងដែរ ។ ហើយការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2024 នេះផ្តល់ឱ្យលោកអ្នកនូវចំណុចសំខាន់ៗដែលដើរតួយ៉ាងសំខាន់ក្នុងការរក្សាទីផ្សារអចលនទ្រព្យឱ្យមានស្ថេរភាព ។គោលបំណង និងវិសាលភាពនៃការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2024នេះគឺដើម្បីឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការយល់ឃើញ និងគំនិតរបស់អ្នកប្រើប្រាស់អចលនទ្រព្យដែលផ្តោតលើប្រទេសកម្ពុជាជាចម្បងដែលទាក់ទងទៅនឹងការយល់ឃើញរបស់ពួកគេចំពោះទីផ្សារនៃអចលនទ្រព្យកម្ពុជា ។ ដូច្នេះហើយតាមរយៈការស្ទង់មតិនេះអាចអនុញ្ញាតឱ្យយើងព្យាករណ៍អំពីនិន្នាការទិញ-លក់នាពេលអនាគតនៅក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជាបាន ។ជាងនេះទៅទៀត នៅក្នុងការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2024នេះផងដែរ លោកអ្នកក៏អាចមានឱកាសក្នុងការឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបមួយគ្រឿងម៉ាក Samsung Galaxy S23 Ultra ។ចូលរួមធ្វើការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2024នៅថ្ងៃនេះ !!!ចុចប៊ូតុងនេះដើម្បីស្ទង់មតិ
គ្រាប់ពេជ្រថ្មីដែលទើបនឹងលេចរូបរាងនឹងធ្វើឱ្យខេត្តសៀមរាបប្រែជាទីក្រុងពាណិជ្ជកម្ម
គ្រាប់ពេជ្រថ្មីដែលទើបនឹងលេចរូបរាងនឹងធ្វើឱ្យខេត្តសៀមរាបប្រែជាទីក្រុងពាណិជ្ជកម្ម
October 23, 2023, 8:34 a.m.
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគឺជាការវិនិយោគដោយក្រុមហ៊ុនចិនក្រោមទុនប្រមាណ១,១ពាន់លានដុល្លារ និងសាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរខាងលើនេះមានចំណតយន្តហោះរហូតដល់ទៅ៣៨ និងមានសមត្ថភាពទទួលអ្នកដំណើរបានប្រមាណ៧លាននាក់ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១ ។ ដោយឡែកដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់១០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ ។រដ្ឋាភិបាល​កម្ពុជារំពឹងថា​ ទីតាំង​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិថ្មី​ខេត្តសៀមរាប​ នឹង​ប្រែទៅជាកូនទី​ក្រុងអភិវឌ្ឍន៍​ពាណិជ្ជកម្មដ៏រីក​ចម្រើន​មួយនាពេលអនាគត។​ ភាពរីក​ចម្រើន​ក៏ដោយសារ​ លំហូរ​ការវិនិយោគ​ ពាណិជ្ជកម្ម ​វិស័យទេសចរណ៍​នឹងផុស​ឡើងនៅ​តំបន់នេះច្រើន។​ក្នុងនោះ ​អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច​ និង​ទេសចរណ៍​មួយចំនួន​ ក៏បង្ហាញ​ការយល់ឃើញ​ដែរថា ​តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ថ្មីនេះ ​សន្ទុះអ្នកវិនិយោគិន​នឹងមានការ​ចាប់អារម្មណ៍​ខ្ពស់ ​ជាពិសេស​អាចស្រូប​ទាញកំណើន​ភ្ញៀវទេសចរ​ ដែល​ចំណុច​ទាំងនេះ​នឹងជំរុញ​ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឱ្យ​ទៅជាតំបន់​ពាណិជ្ជកម្ម​ដ៏រស់រវើក​មួយបន្ថែម​ទៀតរបស់​ខេត្តសៀមរាប ។​ ​ដោយឡែកបើនិយាយពីទេសចរណ៍វិញលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ខេត្តសៀមរាបជាគោលដៅទេសចរណ៍ធំស្រាប់ទៅហើយរបស់កម្ពុជា ។ ក៏ប៉ុន្តែនេះជាវឌ្ឍនភាព និងឱកាសមួយថ្មីបន្ថែមទៀតរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសដែលមានបំណងចង់មកទស្សនាកម្សាន្ត ។ លោកស្រីរំពឹងថា វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនឹងកាន់តែរីកចម្រើន ក៏ព្រោះថាពួកគេអាចហោះត្រង់មកខេត្តបានដោយមិនបាច់ចំណាយពេលវេលាច្រើននោះទេ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ត្រូវការច្រើននាក់ ! ក្រុមហ៊ុនចិនធំ១ពង្រីករោងចក្រទី២របស់ខ្លួននៅខេត្តមួយនេះត្រូវការកម្លាំងពលកម្មជាង៦ពាន់នាក់
ត្រូវការច្រើននាក់ ! ក្រុមហ៊ុនចិនធំ១ពង្រីករោងចក្រទី២របស់ខ្លួននៅខេត្តមួយនេះត្រូវការកម្លាំងពលកម្មជាង៦ពាន់នាក់
October 6, 2023, 9:51 a.m.
តាមរយៈជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងលោក Ray Chen នាយកប្រតិបត្តិ នៃក្រុមហ៊ុនចិន General Enterprise Garment (Cambodia) Co., Ltd កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះបានញ្ជាក់ថា ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ ត្រូវការកម្លាំងពលកម្មចំនួនជាង៦ពាន់នាក់ ។ក្រុមហ៊ុនផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយនេះបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា មានរោងចក្រទី១ ស្ថិតនៅក្នុងខេត្តកណ្តាល ខណៈរោងចក្រទី២ នៅខេត្តកំពង់ស្ពឺត្រូវកម្លាំងពលកម្មជាង៦ពាន់នាក់សម្រាប់បំពេញតម្រូវការវិនិយោគថ្មី ។នាឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងអំណរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២ របស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម ។បើតាមការបញ្ជាក់របស់លោក ហេង សួរ បានឱ្យដឹងថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដារអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ ។រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិកជាង៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ ។ ជាមួយគ្នា ក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាផងដែរ ។ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះលោក ហេង សួរ ដែលបានគាំទ្រ និងផ្តល់ជំនួយក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំរុញផលិតកម្មនៃការវិនិយោគថ្មីរបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មីដែលទើបសាងសង់រួច ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មហាសេដ្ឋីអាត់កឺស្រុកខ្មែរ ! ត្រៀមអភិវឌ្ឍន៍ផ្សារទំនើបខ្នាតធំតម្លៃ50​លានដុល្លារនៅលើទីតាំងមួយនេះ
មហាសេដ្ឋីអាត់កឺស្រុកខ្មែរ ! ត្រៀមអភិវឌ្ឍន៍ផ្សារទំនើបខ្នាតធំតម្លៃ50​លានដុល្លារនៅលើទីតាំងមួយនេះ
October 5, 2023, 4:08 a.m.
យោងតាមក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ OCIC ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការក្នុងការអភិវឌ្ឍផ្សារទំនើប Big C លើផ្ទៃដីទំហំ១.៧ហិកតា ដែលមានទីតាំងស្ថិតនៅរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ចំណាយទុន​វិនិយោគប្រមាណ៥០លានដុល្លារ ។ ពីធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២៣ រវាងក្រុមហ៊ុន​ OCIC និង ក្រុមហ៊ុនផ្សាទំនើប Big C ។ផ្សារទំនើបដ៏ល្បីមួននេះគ្រោងនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ដោយការសាងសង់អាចនឹងប្រើរយៈពេកពី១៨ ទៅ ២៤ ខែ ។ នេះបើយោងតាមតការបញ្ជាក់របស់របស់លោក Gary Hardy ប្រធានផ្នែកប្រតិបត្តិការ ដែលដំណាងឲ្យក្រុមហ៊ុនផ្សារទំនើប Big C ។សូមជំរាបផងដែរថា វត្តមាន Big C ក្នុងប្រទេសកម្ពុជាបានដំណើរការផ្សារទំនើបចំនួន១នៅក្រុងប៉ោយប៉ែត និង Big C Mini នៅភ្នំពេញ និងកំពត ហើយ Big C គ្រោងនឹងនាំយកយីហោរបស់ខ្លួនទៅខេត្តបាត់ដំបងផងដែរ ។ជាក់ស្តែងតំបន់ជ្រោយចង្វារបច្ចុប្បន្នកំពុងមានការអភិវឌ្ឍខ្លួនយ៉ាងខ្លាំងដោយមានអ្នករស់នៅច្រើនកុះករទាំងខ្មែរ និងជនបរទេសក៏ព្រោះតែតំបន់នោះពោរពេញទៅដោយកន្លែងកំសាន្ត ភោជីយដ្ឋាន ហាងលក់ទំនិញ និងគ្រឿងសម្ភារៈនានាយ៉ាងសំបូរបែប ។ មិនតែប៉ុណ្ណោះក្រោយគម្រោងអភិវឌ្ឍន៍ផ្សារទំនើប Big C នេះលេចឡើងជារូបរាងទៀតនោះនឹងកាន់តែធ្វើឱ្យតំបន់ជ្រោយចង្វារកាន់តែរស់រវើកថែមមួយកម្រិតទៀត ៕ចុចប៊ូតុងនេះដើម្បីមើលគម្រោងលំនៅឋានទាំងអស់នៅតំបន់ជ្រោយចង្វារ
ប្រពៃណាស់ ! តំបន់សេដ្ឋកិច្ចមួយគ្រោងពង្រីកខ្លួនលើផ្ទៃដីទំហំ១០០០​ហិកតាក្នុងខេត្តមួយនេះ
ប្រពៃណាស់ ! តំបន់សេដ្ឋកិច្ចមួយគ្រោងពង្រីកខ្លួនលើផ្ទៃដីទំហំ១០០០​ហិកតាក្នុងខេត្តមួយនេះ
September 21, 2023, 3:11 a.m.
យោងតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី គ្រោងនឹងពង្រីកតំបន់សេដ្ឋកិច្ចពិសេសទី២របស់ខ្លួនទំហំ១ពាន់ហិកតាបន្ថែមទៀត ដែលមានទីតាំងនៅខេត្តកោះកុង ។ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា ៖ «ថ្ងៃនេះយើងបានព័ត៌មានថ្មីទៀតថា ពិសេសថា តំបន់សេដ្ឋកិច្ចពិសេស ចេជាង នេះនឹងពង្រីកតំបន់ទី២របស់គាត់...ដោយគាត់នឹងពង្រីក១ពាន់ហិកតានៅខេត្ដកោះកុង ។ នេះបង្ហាញថា គេយកចិត្ដទុកដាក់ គេជឿជាក់ការដឹកនាំរបស់រាជរដ្ឋាភិបាលយើង ទើបគេហ៊ានទៅទិញដី១ពាន់ហិកតា បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត» ។ឯកឧត្ដម ស៊ុន ចាន់ថុល មានប្រសាសន៍បន្ដថា ក្នុងតួនាទីយើងជាអ្នកសម្របសម្រួល ត្រូវសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគនោះមកដាក់ទុននៅប្រទេសកម្ពុជាយើងបន្ថែមទៀត ។ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា មូលហេតុនៃការពង្រីកតំបន់សេដ្ឋកិច្ចពិសេសទី២នេះ ដោយ​សារ​បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ទី១ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងគា និងភូមិប្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ មានផ្ទៃដីតែ១៣០ហិកតា ខណៈស្ថានភាពប្រតិបត្តិការនៃរោងចក្រ និងសហគ្រាសនៅក្នុងតំបន់នេះពេលអស់ហើយ ដូច្នេះចាំបាច់ត្រូវបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីៗ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ច្បាស់ការហើយ ! កម្ពុជានឹងសាងសង់ស្ពានមួយថ្មីដើម្បីរំដោះចរាចរណ៍នៅទីតាំងមួយនេះ
ច្បាស់ការហើយ ! កម្ពុជានឹងសាងសង់ស្ពានមួយថ្មីដើម្បីរំដោះចរាចរណ៍នៅទីតាំងមួយនេះ
September 18, 2023, 8:48 a.m.
សាធារណរដ្ឋប្រជាមានិតចិនដែលជាមិត្តដែកថែបរបស់ប្រទេសកម្ពុជា បានសម្រេចផ្តល់នូវកម្ចីសម្រាប់ការសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រា ដែលការសម្រេចនេះស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាឱកាសនៃដំណើរទស្សនកិច្ចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ។បើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងស្ពាននេះត្រូវបានសិក្សារួចរាល់ហើយ ដោយនឹងត្រូវសាងសង់ជាស្ពានថ្មថ្មីមានប្រវែង៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន ។ ហើយគម្រោងស្ពានឆ្លងទន្លេបាសាក់នេះ គ្រោងនឹងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក ។ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ ចាក់អង្រែ-ព្រែកប្រា ហើយ ដោយរហូតមកដល់ពេលនេះគឺរង់ចាំការបើកការដ្ឋានដើម្បីសាងសង់ប៉ុណ្ណោះ ។ស្ថានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែ-ព្រែកប្រា នេះនឹងសាងសង់ឡើយដោយក្រុមហ៊ុនចិន ដោយសមិទ្ធិផលថ្មីនេះនឹងសម្រួលស្ថានភាពចរាចចរណ៍ក្នុងភូមិសាស្រ្តខាងកើតភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសរំដោះការធ្វើចរាចរណ៍នៅតំបន់ស្ពានអាកាស និងស្ពានភ្លោះព្រះមុនីវង្ស ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មកទាំងក្រុមតែម្តង ! ១០ក្រុមហ៊ុនបោះទុនជាង១៤៦បង្កើតរោងចក្រថ្មីនៅលើទឹកដីខេត្តទាំងនេះ
មកទាំងក្រុមតែម្តង ! ១០ក្រុមហ៊ុនបោះទុនជាង១៤៦បង្កើតរោងចក្រថ្មីនៅលើទឹកដីខេត្តទាំងនេះ
September 8, 2023, 8:03 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖១-“CAMBODIAN TRANSMISSION II CO., LTD” គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង ។២-“HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ...) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៦១៨កន្លែង។៣-“APOLLO PET PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១២៦កន្លែង។៤-“PRIME STORAGE SOLUTION (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។៥-“INTEGRITY UNION PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣៧កន្លែង។៦-“NEOCAMBO TEXTILE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧៥៩កន្លែង។៧-“FONTERNIG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៨៦កន្លែង។៨-“XIANGRUIFENG PACKAGING TECHNOLOGY CO., LTD” គម្រោងវិនិយោគកម្មន្តសាលសម្ភារៈធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។៩-“INSPIROR BAG (CAMBODIA) MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,០៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៨១កន្លែង។១០-“HONGRUI BAG (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៥៤០កន្លែង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
10ក្រុមហ៊ុនបោះទុនជិត60លានដុល្លារបង្កើតរោងចក្រលើទីតាំងទាំងនេះ
10ក្រុមហ៊ុនបោះទុនជិត60លានដុល្លារបង្កើតរោងចក្រលើទីតាំងទាំងនេះ
August 30, 2023, 9:02 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“LAMUES TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង អំពូលភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។ ២-“WOQILI POWER TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និងបង្គោលអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។ ៣-“SUNNY JET HOSIERY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រចាក់ ប៉ាក់ កាត់ដេរសម្លៀកបំពាក់ ស្រោមដៃ ស្រោមជើង មួក និងកន្សែងបង់ក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៤១កន្លែង។ ៤-“VENT DEST PHNOM PENH CLOTHING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។ ៥-“CHERISH INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈសម្រាប់ពិធីបុណ្យផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១០៦ ក្រុម១៦ ផ្លូវទំបន់ថ្មីបឹងទំពុន ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៤០កន្លែង។ ៦-“YOU JUST FOOTWEAR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។ ៧-“WW TOOLS LLC CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង។ ៨-“CPAK GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៩១កន្លែង។ ៩-“RALLY PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រសម្ភារៈវេចខ្ចប់គ្រប់ប្រភេទពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។ ១០-“SUNRUN (CAMBODIA) GARMENTS FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ២៧៥, លេខ២៨៤ និងលេខ ២៨៥ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៦៤កន្លែង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្ល