តាមការដកស្រង់របាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Century 21 Cambodia ស្តីពី របាយការណ៍ទីផ្សារខុនដូឆមាសទី១ឆ្នំា២០១៦ បានបញ្ជាក់ថា នៅឆ្នំា២០២០ការផ្គត់ផ្តង់ខុនដូនឹងឈានដល់ចំនួន ៣៧៥៧០ យូនីត ជាមួយនឹងកំណើន មធ្យមប្រចំាឆ្នំា (CAGR) ៥៦ភាគរយគិតក្នុងអំឡុងពេល ១៣ ឆ្នំាមុនរហូតមកទល់នឹងពេលបច្ចុប្បន្ន។
ទោះជាយ៉ាងម៉េចក៏ដោយអំឡុងពេលប្រាំឆ្នំាបន្ទាប់នេះ (ពី២០១៦ ដល់ ២០២០) កំណើន ប្រចំាឆ្នំានៃការផ្គត់ផ្គង់យូនីតចាប់ផ្តើមរលូនជាងមុន ពីព្រោះថាទីផ្សារចាប់ផ្តើមមានស្ថេរភាព ដោយមានកំណើនជាមធ្យមប្រចំាឆ្នំា (CAGR) ៣៣ភាគរយ។
Comments