+855 92 92 1000
Logo
រាប់ថយក្រោយទាំងអស់គ្នា ! នេះជាកាលបរិច្ឆេទដែលត្រូវដាក់ឱ្យប្រើប្រាស់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់បណ្ណោះអាសន្ន
Updated on: January 29, 2024, 8:30 a.m.
Published on: January 29, 2024, 8:30 a.m.

រាប់ថយក្រោយទាំងអស់គ្នា ! នេះជាកាលបរិច្ឆេទដែលត្រូវដាក់ឱ្យប្រើប្រាស់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់បណ្ណោះអាសន្ន


តាមការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីភ្ជាប់ស្ពានអាកាស មរតកតេជោនេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ស្ពានអាកាសដែលបាន និងកំពុងសាងសង់ ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ មានកម្ពស់បីជាន់ គ្រោងនឹងដាក់ឈ្មោះថា «ស្ពានអាកាសមរតកតេជោ» ហើយក៏នឹងគ្រោងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅរយៈ ៧៤ ថ្ងៃខាងមុខទៀតនេះ ។

លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នេះគ្រាន់តែជាគម្រោង ដោយលោកនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលដែលមាន សម្ដេច ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដើម្បីសុំប្រសិទ្ធនាមឈ្មោះស្ពាននេះ ។ ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ៧៤ថ្ងៃទៀត នឹងសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរណ៍ ។


លោកបន្តថា ខណៈដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន គម្រោងទី២នឹងបន្តសាងសង់នៅជាន់ផ្ទាល់ដី និងជាន់ទី១ បន្តទៀត ។ ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅរំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់ មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ ៕

Comments