+855 92 92 1000
Logo
ស្វែងរកសេវាកម្មផ្នែកម៉ាសុីន អគ្គិសនី ប្រព័ន្ធបង្ហូរទឹក (MEP) ការជួសជុល និងថែទាំផ្សេងៗលើអចលនទ្រព្យSoutheast Asia KDC Engineering Co., LTDជាជជ្រើសល្អបំផុត
Updated on: March 26, 2024, 3:17 a.m.
Published on: March 26, 2024, 2:44 a.m.

ស្វែងរកសេវាកម្មផ្នែកម៉ាសុីន អគ្គិសនី ប្រព័ន្ធបង្ហូរទឹក (MEP) ការជួសជុល និងថែទាំផ្សេងៗលើអចលនទ្រព្យSoutheast Asia KDC Engineering Co., LTDជាជជ្រើសល្អបំផុត


សម្រាប់អ្នកស្វែងរកអចលនទ្រព្យ ការរកឃើញអចលនទ្រព្យដែលល្អ បំផុតសម្រាប់ការរស់នៅឬប្រើប្រាស់ជាអាជីវកម្មគឺជាផ្នែកតូចមួយនៃដំណើរការតែប៉ុណ្ណោះអ្វីដែលស្មុកស្មាញ គឺចាប់ផ្តើមក្រោយពេលទិញអចលនទ្រព្យហើយ នៅពេលដែលត្រូវរៀបចំ ទៅតាមអ្វីដែលចង់បាន តម្រូវការសម្រាប់សេវាកម្មជាច្រើនប្រភេទដូចជាខាងផ្នែកម៉ាសុីន អគ្គិសនី ប្រព័ន្ធបង្ហូរទឹក (MEP) ការជួសជុល និងថែទាំផ្សេងៗ អាចត្រូវការពេលវេលានិងកម្លាំងច្រើន។ ដូចអ្នកអានយើងបានដឹងរួចមកហើយ, Realestate.com.kh នឹងធ្វើការផ្លាស់ប្តូរការិយាល័យទៅកាន់ទីតាំងថ្មីនៅលើមហាវិថីព្រះមុនីវង្ស។

យើងបានទទួលសេវាកម្មពីក្រុមហ៊ុន​ Southeast Asia KDC Engineering Co., Ltd. (ហៅកាត់ថា KDC) ដើម្បីធានាថាការដំឡើងបំពាក់់​ឧបករណ៍ការិយាល័យថ្មីរបស់ Realestate.com.kh ត្រូវបានរៀបចំបានយ៉ាងល្អ។ ការជ្រើសរើសសេវាកម្ម KDC ផ្តល់ជូននូវដំណោះស្រាយដែលធានានូវការផ្តល់សុវត្ថិភាពទៅ លើផ្នែកប្រព័ន្ធមេកានិច អគ្គិសនី ប្រព័ន្ធបំពង់ទឹក ការជួសជុល ការថែទាំ និងរៀបចំដំឡើងនូវរប្រព័ន្ធសុវត្ថិភាពគ្រប់ប្រភេទ សម្រាប់ផ្នែកគម្រោងអចលនទ្រព្យ។ ក្រុមការងារ KDC ទាំងមូល រួមទាំងវិស្វករជាន់ខ្ពស់ និង វិស្វករ មកពីប្រទេសជប៉ុន និងកម្ពុជាមានការធានានូវជំនាញបច្ចេកទេសទៅលើគ្រប់ផ្នែក។

ក្រុមការងារ KDC​​ មានការប្តេជ្ញាយ៉ាងមោះមុតទៅលើគោលការណ៍ចំនួន៦ មានដូចជា ការចាត់ចែង ការរៀបចំឲ្យមានលំដាប់ ការលាងសម្អាត ការរៀបចំតាមស្តង់ដារ ការរក្សាបាននូវវិន័យ និងសន្តិសុខ។ យុទ្ធសាស្ត្រទៅលើការប្តេជ្ញានេះគឺប្រាកដថា​ ការរៀបចំល្អ មានប្រសិទ្ធភាព និងសុវត្ថិភាព។

ជាមួយនឹងវិធីសាស្ត្រនេះ, ការប្តេជ្ញារបស់ KDC ទៅលើការគ្រប់គ្រងពេលវេលា ការធានានូ​​វគុណភាព ការគ្រប់គ្រងពេលវេលា និងការគាំទ្រពីអតិថិជនធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អឥតខ្ចោះ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏មានការផ្តល់នូវសេវាកម្មថែទាំបន្ទាប់តំឡើងរួចផងដែរ សម្រាប់អ្នកស្វែងរកអចលនទ្រព្យនៅកម្ពុជា ការជ្រើសរើសក្រុមហ៊ុនដែលអាចទុកចិត្តដូចជា Southeast Asia KDC Engineering Co., Ltd. សម្រាប់ការវិនិយោគអចលនទ្រព្យរបស់អ្នក មានន័យថាអ្នកកំពុងផ្តល់ការទុកចិត្តទស្សនៈវិស័យរបស់អ្នកទៅកាន់ក្រុមការងារដែលជួយបំពេញក្តីស្រមៃក្លាយជាការពិត។

ខ្លះៗអំពី​​ Southeast Asia KDC Engineering Co., Ltd. Southeast Asia KDC Engineering Co., Ltd

មានវត្តមានជាផ្លូវការដោយមានការិយាល័យកណ្តាលនៅភ្នំពេញ ប្រទេសកម្ពុជា។ Southeast Asia KDC Engineering Co., Ltd. officially registered company with a head office in Phnom Penh, Cambodia. ដោយបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ ដែលមានប្រភពចេញមកពីក្រុមហ៊ុន Kyowadenchi Co., LTD ដែលទទួលស្គាល់ថាជាក្រុមហ៊ុនអគ្គិសនីមួយនៅតំបន់ Kanto នៃប្រទេសជប៉ុន ដែលក្រុមហ៊ុននេះផ្តល់សេវាកម្មមេកានិច អគ្គិសនី ប្រព័ន្ធទឹក ការជួសជុលថែទាំ និងការរចនាប្រព័ន្ធសុវត្ថិភាព។

វាធានាជូនដល់អ្នកស្វែងរកអចលនទ្រព្យនូវសេវាកម្មល្អ គុណភាព ការទុកចិត្ត ការគ្រប់គ្រងពេលវេលា និងការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ Southeast Asia KDC Engineering Co., Ltd. នាំមកនូវជំនាញអន្តរជាតិ និងស្តង់ដារដែលអាចរកបាននៅក្នុងប្រទេសកម្ពុជា។

Contact Information

Telegram: https://t.me/kdc_mep_services

Tel: (+855) 96 6399 868, (+855) 89 378 910

Address: Royal PSL Apartment #24, Corner of 57 St&360 St, 8 villages, BKK1, BKK, Phnom Penh, Cambodia.

Comments