+85561 777 090
Logo

Realestate News

កម្មវិធីពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦
កម្មវិធីពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦
June 6, 2022, 5:05 p.m.
Events & Announcements
Realestate News
កិច្ចពិភាក្សា និងពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជានៅឆ្នាំ២០១៦នៅសល់តែប៉ុន្មានសប្ដាហ៏ទៀតតែប៉ុណ្ណោះ ហើយគេហទំព័រអចលនទ្រព្យ Realestate.com.kh មានមោទនភាពក្នុងការធ្វើជាដៃគូផ្សព្វផ្សាយក្នុងព្រឹត្តិការណ៏នេះ។ មានឧស្សាហកម្មជាច្រើនមកពីទូទាំងពិភពលោកនឹងប្រមូលគ្នាដើម្បីធ្វើផែនការពិភាក្សា ការសិក្សា និងភ្ជាប់ទំនាក់ទំនងនឹងគ្នាទៅវិញទៅមក។ ព្រឹត្តិការនេះផងដែរត្រូវបានចូលរួមដោយក្រុមហ៊ុនសំណង់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបត្យករ និងក្រុមហ៊ុនធានារ៉ាប់រងដើម្បីបង្ហាញពីទំនាក់ទំនង និងសេវាកម្មក្នុងវិស័យនេះ។ ព្រឹត្តិការណ៏ដ៏ពិសេសមួយនេះត្រូវបានគាំទ្រដោយស្ថាប័នជាច្រើនដូចជា៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាវិស្វករកម្ពុជា ក្រុមប្រឹក្សាស្ថាបត្យករកម្ពុជា សហព័ន្ធសំណង់អាស៊ាន សមាគមសហព័ន្ធសំណង់អន្តរជាតិនៃអាស៊ីប៉ាស៊ីហ្វិក និងក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មផ្គត់ផ្គង់សំភារៈសំណង់ចិន -អាស៊ាន។ សកម្មភាពផ្សេងៗ៖កិច្ចពិភាក្សាឧស្សាហកម្មសំណង់កម្ពុជានឹងផ្ដល់នូវរបាយការណ៏ និងការថ្លែងសុន្ទរកថាពីភ្ញៀវកិត្តិយសសំខាន់ៗដូចជា៖ ប្រធានសមាគមអ្នកសាងសង់នៅកម្ពុជា អ្នកឧកញ្ញ៉ា ពុង ខៀវសែ     លោក Nattaphorn Bhromsuthi ប្រធានសហព័ន្ធសំណង់អាស៊ាន លោក Xu Ningning ជាប្រធានក្រុមប្រឹក្សាអាជីវកម្មចិន-អាស៊ាន លោក បណ្ឌិត តាន់ មុន្នីវ៉ាន់ ជាតំណាងរបស់អ្នកឧញ្ញ៉ា ម៉ុង ឬទ្ធី លោក Datuk Matthew Tee ជាអគ្គនាយករងសមាគមសហព័ន្ធសំណង់អន្តរជាតិនៃអាស៊ីប៉ាស៊ីហ្វិក លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  និងឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដីនគរូបីយកម្ម និងសំណង់។កិច្ចប្រជុំពិភាក្សានេះនឹងពិនិត្យមើលទៅលើការស្នើសុំពីគណៈប្រិតិភូអមដំណើរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ។ពិធីតំាងពិព័ណ៌នេះមានការធ្វើបទបង្ហាញពីតំណាងក្រុមហ៊ុនដូចជា៖ ក្រុមហ៊ុន Cambodian Investment Corporation, Tem Trading M & E Product Co. Ltd., UC Design Build Co. Ltd., KHI Brand, Meng Leng Eav Co. Ltd., Smart Dragons Group Co. Ltd., Camcona Trading (Cambodia) Co. Ltd., CCW Co. Ltd., and Omura Concrete Co. Ltd.ហើយប្រាកដណាស់ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh និឹងធ្វើការផ្សព្វផ្សាយនូវព្រឹត្តិការណ៌មួយនេះទាំងស្រុង! យើងនឹងផ្ដល់ជូននូវទស្សនាវដ្ដីចុងក្រោយបំផុតរបស់យើង និងបង្ហាញនូវផលិតផល Virtual Reality Tour ដែលបង្ហាញអំពីសោភ័ណ្ឌភាពស្រស់ស្អាតនៃលំនៅដ្ឋានរបស់អ្នកតាមរយៈឧបករណ៍មួយនេះ!អ្នកណាខ្លះដែលបានអញ្ជើញឱ្យចូលរួម?អ្នកចូលរួមមានដូចជា៖ អ្នកអភិវឌ្ឍន៏ វិនិយោគិន អ្នកសាងសង់ អ្នកច្នៃម៉ូត អ្នកគ្រប់គ្រង អ្នកទិញ វិស្វករ ស្ថាបត្យករ អ្នកចែកចាយ និងសិស្សានុសិស្សជាច្រើននាក់ទៀតបានទទួលស្វាគមន៏ចូលរួមក្នុងពិធីតំាងពិព័ណ៌។ អ្នករៀបចំកម្មវិធីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ ប្រព័ន្ធរៀបចំទឹក និងទុយយោ តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងពិព័ណ៌នេះផងដែរ។ អ្នកអភិវឌ្ឍន៏អចលនទ្រព្យភ្នាក់ងារអចលនទ្រព្យ ឈ្មួញកណ្ដាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបត្យករ អ្នកច្នៃម៉ូត ក្រុមហ៊ុន ធានារ៉ាប់រង និងវិស្វករក៏បានបង្ហាញក្នុងពិព័ណ៌នេះផងដែរ។កម្មវិធីពិព័ណ៌នេះនិឹងធ្វើឡើងនៅសាលមហោស្រពកោះពេជ្រក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី ១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ៕ស្វែងយល់ព័ត៌មានបន្ថែម និងចូលរួមចុះឈ្មោះនៅថ្ងៃនេះ!
គម្រោងថ្មី Somerset Meridian Square Phnom Penh
គម្រោងថ្មី Somerset Meridian Square Phnom Penh
June 6, 2022, 5:06 p.m.
Realestate News
ក្រុមហ៊ុន The Ascott Limited ក្នុងពេលថ្មីៗនេះបានលេចមុខជាថ្មីម្តងទៀតក្នុងទីផ្សារអចលនទ្រព្យ និងទីផ្សារបដិសណ្ឋារកិច្ចជាមួយនឹងការចាប់ផ្តើមនូវគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅប្រទេសផ្សេងៗគ្នាដូចជា៖ វៀតណាម ថៃ និងហ្វីលីពីន។ ក្នុងនោះក៏មានរួមបញ្ចូលទាំងគម្រោងថ្មី Somerset Meridian Square Phnom Penh នៅប្រទេសកម្ពុជាផងដែរ។ អំពីម្ចាស់កម្មសិទ្ធិ៖ក្រុមហ៊ុន The Ascott Limited ត្រូវបានចាត់ទុកជាក្រុមហ៊ុនប្រតិបត្តិការអន្តរជាតិធំបំផុតមួយក្នុងការផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាននៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានទទួលទុនជំនួយពីក្រុមហ៊ុន CapitaLand ដែលជាឈ្មោះក្រុមហ៊ុនដ៏ធំមួយក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន The Ascott Limited  បានបំបែកឯតទគ្គកម្មដោយមានចំនួនយូនីតច្រើនជាងគេបំផុតនៅក្នុងទីផ្សារអចលនទ្រព្យ។លោក Lee Chee Koon ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានពន្យល់ថា “ជាមួយនឹងការបន្ថែមចំនួនយូនីតច្រើនបំផុតចុងក្រោយទាំងនេះ សព្វថ្ងៃក្រុមហ៊ុន Ascott មានជាង៥២,០០០យូនីតដែលសម្រេចបាន។ នៅឆ្នាំ២០១៦យើងទទួលបាន ១០,០០០ យូនីតដែលធ្វើឱ្យចំនួនយូនីតរបស់ក្រុមហ៊ុន Ascott មានការកើនឡើងខ្ពស់បំផុតនៅក្នុងបញ្ជីសារពើភ័ណ្ឌនៅក្នុងឆ្នាំតែមួយ។ គម្រោងថ្មីៗទំាងនោះ៩០ភាគរយមានទីតំាងស្ថិតនៅក្នុងអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈឹមបូព៌ា។ លោក Koon បន្តទៀតថា “ឆ្នាំនេះក្រុមហ៊ុន Ascott បានបើកដំណើរការគម្រោងអចលនទ្រព្យចំនួន២០ ដែលមានជាង៣,៧០០ យូនីតនេះជាជំហានលឿនបំផុតរបស់យើង។ ដោយសារគម្រោងអចលនទ្រព្យថ្មីជាច្រើនបានព្រមព្រៀងដំណើរការសាងសង់ យើងអាចរំពឹងថានឹងមានការជម្រុញបន្ថែមទៀតសម្រាប់ការគ្រប់គ្រងលើប្រាក់ចំណូលរបស់យើង។” គម្រោងថ្មី Somerset Meridian Square Phnom Penh៖គម្រោង Somerset Meridian Square Phnom Penh នឹងក្លាយជាគម្រោងទីពីរ នៅកម្ពុជាដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន The Ascott Limited បន្ទាប់ពីគម្រោង Somerset Norodom Phnom Penh របស់ខ្លួនកន្លងមក។ គម្រោង Somerset Meridian Square Phnom Penh គឺជាគម្រោងសេវាកម្មអាផាតមេន។ គម្រោងនេះនឹងជាផ្នែកមួយនៃការរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍ហាងលក់ទំនិញ និងខុនដូ។ ហើយវាក៏នឹងស្ថិតនៅចំកណ្តាលនៃតំបន់ពាណិជ្ជកម្មជានៃទីក្រុងក៏ដូចជាស្ថិតនៅក្នុងគម្រោងភ្នំពេញស៊ីធីសិនធើផងដែរ។ គម្រោងនេះក៏នឹងមានទីតាំងស្ថិតនៅជិតតំបន់សេដ្ឋកិច្ចពិសេសដែលជាតំបន់ដែលមានក្រុមហ៊ុនសាជីវកម្មអន្តរជាតិដូចជា៖ តូយូតា យ៉ាម៉ាហា និងកូកាកូឡា ដែលសុទ្ធសឹងតែជារោងចក្រអន្តរជាតិ។ គម្រោងផ្សារទំនើប ហើយស្ថានីយរថភ្លើងកម្ពុជាក៏ស្ថិតនៅជិតគម្រោងនេះដែរ។គម្រោង Somerset Meridian Square Phnom Penh នឹងមានអាផាតមេនប្រមាណជា២៦៦យូនីត។ ហើយមានចាប់ពីប្រភេទបន្ទប់ស្ទីតយ៉ូ ទៅប្រភេទយូនីតមានបីបន្ទប់គេង។ សម្រាប់សេវាកម្មផ្សេងៗទៀតមានដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់សម្រាប់ក្មេងលេង កន្លែងអង្គុយលេង និងបន្ទប់ទទួលភ្ញៀវ។ ក្រុមហ៊ុន Ascott បានការវិនិយោគទឹកប្រាក់ជាច្រើនលើគម្រោង Somerset Norodom និង Somerset Meridian Square Phnom Penh នៅក្នុងរាជធានីភ្នំពេញ។ តើយើងនឹងឃើញគម្រោងអភិវឌ្ឍន៍ផ្សេងទៀតរបស់ក្រុមហ៊ុននេះនៅក្នុងទីក្រុងភ្នំពេញដែរឫទេ ឫក៏ក្រុមហ៊ុន Ascott នឹងផ្លាស់ប្តូរគម្រោងរបស់ខ្លួនទៅតាមបណ្តាខេត្តដែលមានប្រជាប្រិយវិញដូចជា៖ ខេត្តព្រះសីហនុ និងសៀមរាប។ នោះប្រហែលជាមិនមែនគំនិតមួយដែលឃ្លាតឆ្លាយនោះទេ ប្រសិនបើសេដ្ឋកិច្ចប្រទេសនេះនៅតែបន្តកើនឡើងនៅក្នុងទីក្រុងសំខាន់ៗទាំងនោះ។ អានអត្ថបទបន្ថែមទាក់ទងនឹងព័ត៌មានអចលនទ្រព្យ
វិធីសាស្រ្ត២យ៉ាងសម្រាប់ការពារលំនៅដ្ឋានរបស់លោកអ្នក
វិធីសាស្រ្ត២យ៉ាងសម្រាប់ការពារលំនៅដ្ឋានរបស់លោកអ្នក
June 6, 2022, 5:04 p.m.
Realestate News
សន្តិសុខលំដៅដ្ឋាន និងអាជីវកម្មគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នក ហើយចំណុចទាំងនេះត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សាទៅតាមលក្ខណៈបទដ្ឋានស្តង់ដារត្រឹមត្រូវ ដើម្បីធានាថារាល់អចលនទ្រព្យរបស់អ្នកគឺពិតជាមានសុវត្ថិភាព ១០០%។ អ្នកនាង ស៊ឹម កល្យាណ ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Global Security Solution(GSS) បានចូលរួមនៅក្នុងកម្មវិធី Realestate.com.kh  និងបានពិភាក្សាអំពីប្រធានបទនៃការការពារ សន្តិសុខលំនៅដ្ឋាន និងអាជីវកម្មទៅតាមវិជ្ជាជីវៈត្រឹមត្រូវ។ ខាងក្រោមជាដំណោះស្រាយ២យ៉ាងណែនាំសម្រាប់ការពារលំនៅដ្ឋាន និងអាជីវកម្មរបស់អ្នក៖១. ដំណោះស្រាយមានតម្លៃទាប៖អ្នកនាង កល្យាណ បានលើកឡើងថាសម្រាប់គ្រួសារដែលមានជីវភាពមធ្យម ឫមានអាជីវកម្មតូចអាចជ្រើសរើសយកដំណោះស្រាយដែលមានតម្លៃទាបទៅតាមលទ្ធភាពជាក់ស្តែង។ ហើយអ្នកនាងបានលើកឡើងពីចំណុចមួយចំនួនដែលត្រូវត្រួតពិនិត្យ៖ ទ្វារ របង សោរផ្ទះ បង្អួច៖ ត្រូវត្រួតពិនិត្យថាតើទ្វារបងផ្ទះ និងច្រកចូលមានភាពរឹងមាំគ្របគ្រាន់និងសុវត្ថិភាពដែរឫទេ!ទោះបីជាមិនសូវមានប្រាក់ច្រើន តែរបងផ្ទះក៏គួតែសាកសមជាមួយនឹងតម្លៃទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះទាំងអស់។ ដើម្បីឲ្យកាន់តែរឹងមាំអ្នកអាចប្រើប្រាស់បំបែងដបដាក់នៅលើរបងផ្ទះ ឬអ្នកគួរប្រើប្រាស់ចម្រឹងដែកពីជាន់ដើម្បីការពារការឲ្យកាន់តែមានភាពប្រសើរ។ ធ្វើដូចនេះគឺបានបង្អាក់ ឬរំខានដល់ដំណើរការលួចរបស់ចោរ។ចម្រឹងដែក៖ម្យ៉ាងទៀតដើម្បីធានាថាផ្ទះរបស់អ្នកមានសុវត្ថិភាពគ្រប់គ្រាន់អ្នកក៏ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយតាំងពីលក្ខណៈនៃទ្វារក្រៅ ទ្វារផ្ទះ គុណភាពសោរទ្វារ បង្អួច និងចម្រឹងដែក គ្រប់ទ្វារបង្អួចទាំងអស់។ ប៉ុន្តែទាក់ទងនឹងចំណុចនេះអ្នកនាងក៏បានណែនាំឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាអគ្គីភ័យ។ វាជាការសំខាន់ដែលអ្នកត្រូវតែធ្វើបង្អួចឲ្យមានភាពរឹងមាំតែក៏សូមធ្វើទ្វារនៅលើបង្អួចបន្ថែមទៀតដើម្បីអាចរំដោះខ្លួនឯងបានក្នុងករណីមានអគ្គីភ័យកើតឡើង។ប្រើអំពូលពន្លឺសេនសឺរ៖អ្នកក៏អាចប្រើអំពូលភ្លើង(Light Motion Sensor) ដែលអាចមានពន្លឺពេលមនុស្សចេញចូល អ្នកអាចដាក់នៅត្រង់ផ្លូវចេញចូល នៃរបងផ្ទះ ប៉ុន្តែប្រហែលជាអ្នកមិនចាំបាច់ដំណើរការគ្រប់២៤ម៉ោងឡើយនោះអ្នកក៏មិនចាំបាច់ចំណាយប្រាក់់ច្រើនដែរ។  វិធីសាស្រ្តផ្សេងៗទៀត៖ អ្នកនាងកល្យាណបានពន្យល់បន្ថែមទៀតពីចំណុចដែលគួរប្រើប្រាស់ក្នុងការការពារលំនៅដ្ឋានពីការចូលលួចយករបស់របរមានតម្លៃពីក្នុងផ្ទះ ដោយអ្នកស្រីបានណែនាំឲ្យប្រើប្រាស់វិធីមួួយចំនួនដូចជា៖  ប្រើប្រាស់រូបភាពក្រដាសបន្លំភ្នែក គួរបើកភ្លើងឲ្យភ្លឺពេលមិននៅផ្ទះ ដាក់ខ្នើយអោបធ្វើដូចជាមនុស្សគេង ដាក់ឧបករណ៍ណាដែលមានសំឡេងនៅក្នុងថតតុ ឫទូ  មានទំនាក់ទំនងល្អជាមួយអ្នកជិតខាង  ហើយមួយទៀតប្រសិនបើទិញទំនិញអ្វីមួួយមិនត្រូវ ឲ្យមានអ្នកផ្សេងដឹងឡើយ (ឧទាហរណ៍មិនត្រូវបោះសំបកឡាំងទំនិញនោះខាងក្រៅឲ្យគេឃើញជាដើម គេនឹងដឹងថានៅក្នុងផ្ទះរបស់អ្នកមានអ្វីខ្លះ) ។ ២. ដំណោះស្រាយដែលមានតម្លៃខ្ពស់៖អ្នកនាងកល្យាណបានលើកឡើងថាមិនថាអ្នកជ្រើសរើសយកដំណោះស្រាយមួយណាទេ ចំណុចត្រូវតែត្រួតពិនិត្យដូចគ្នានោះគឺ បញ្ហាខាងក្រៅ និងបញ្ហាខាងក្នុង ។ ប៉ុន្តែសម្រាប់អ្នកមានលទ្ធភាពគឺពួកគេមានជម្រើស និងភាពងាយស្រួលជាងធម្មតាចំណុចទាំងនោះមានដូចជា៖ទ្វារ និងរបងប្រើដោយប្រព័ន្ធអេឡិចត្រូនិច៖អ្នកអាចដាក់ខ្សែលួសដែលមានចរន្តអគ្គិសនីបន្ថែមនៅលើចម្រឹងដែកនៃរបងផ្ទះករណីនេះគឺមិនធ្វើឲ្យឆក់នោះទេប៉ុន្តែមិនធ្វើឲ្យស្លាប់ទេ។ប្រើអំពូលភ្លើងដែលមានសេនស៊រពេលមានមនុសឆ្លងកាត់៖អាចប្រើប្រាស់អំពូលភ្លើងនេះដើម្បីការពារផ្ទះរបស់អ្នកដោយអាចបើកដំណើរការ២៤ម៉ោង ហើយម្យ៉ាងទៀតអ្នកត្រូវចេះមើលថាតើនៅជុំវិញផ្ទះ អាចមានកន្លែងណាដែលមនុស្សអាចឆ្លងចូលបានដែរតួយ៉ាងដើមឈើជាដើម។ជួលសន្តិសុខ និងបំពាក់កាំមេរ៉ា៖អ្នកអាចជួលសន្តិសុខ និងធ្វើជាបន្ទប់ CMS room  ឲ្យពួកគេនៅមើលតែឲ្យមើលតែបរិវេណខាងក្រៅផ្ទះប៉ុណ្ណោះ។ ករណីមានមនុស្សលួចចូលពួកគេអាចចាត់វិធានការបានភ្លាមៗ។ដាក់សារ៉ែន៖ សារ៉ែនរោទិ៍ជាឧបករណ៍ផ្តល់សញ្ញាល្អបំផុតសម្រាប់អ្នក ក្នុងករណីមានជនចំលែកចូលលុកលុយក្នុងផ្ទះរបស់អ្នក។ការប្រកាសអាសន្នតាមប្រព័ន្ធម៉ាញ៉េទិក៖ដាក់ប្រព័ន្ធម៉ាញ៉េទិក Magnetic Contact Door or Magnetic Break Door នៅជាប់ទ្វារ ឫបង្អួច នៅពេលមានការគាស់បំបែកទ្វារ ឫបង្អួចនោះវានឹងមានសំឡេងរោរិ៍ ឫអាចបញ្ជូនសញ្ញាទៅកាន់ទូរស័ព្ទ ស្មាតហ្វូន។ សម្រាប់ប្រភេទឧបករណ៍សំឡេងរោរិ៍ច្រើនទៀតដូចជា Motion Sensor ប្រតិកម្មទៅនឹងបំលាស់ទីដោយចលនា និង photo beam protector មានសំលេងរោរិ៍ពេលដើរចូលក្នុងបរិវេណទំាងនោះ។ការប្រើប្រាស់ប្រព័ន្ធសោរសុវត្ថិផាព៖សម្រាប់អ្នកមានលទ្ធភាពគ្រប់គ្រាន់គឺមិនចាំបាច់ប្រើប្រាស់សោរធម្មតានោះទេ។ Safe Control ជាជម្រើសល្អបំផុតដោយតម្រូវឲ្យប្រើ Card Reader ទើបអាចបើកទ្វារបាន ឬដោយប្រើប្រាស់ក្រយ៉ៅដៃ។ប្រយ័ត្នឆ្កែកាច!ចំពោះចំណុចនេះមិនថាជាជម្រើសយកដំណោះស្រាយមានតម្លៃទាប ឫដំណោះស្រាយមានតម្លៃខ្ពស់គឺគួតែដាក់ផ្លាកថាប្រយ័ត្នឆ្កែកាច។ វិធីនេះក៏អាចទទួលបានប្រសិទ្ធិភាពល្អដែរ!ស្វែងរកព័ត៌មានបន្ថែមអំពីការការពារសន្តិសុខលំនៅដ្ឋានតាមរយៈRealestate.com.kh
ចំណេះដឹងមួយចំនួនសម្រាប់ជនបរទេសក្នុងការប្រើប្រាស់សេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា
ចំណេះដឹងមួយចំនួនសម្រាប់ជនបរទេសក្នុងការប្រើប្រាស់សេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា
June 7, 2022, 5:39 a.m.
Realestate News
Property Buyers & Sellers Advice
ការសម្របសម្រួលមធ្យោបាយនៃជីវិតឲ្យកាន់តែមានភាពងាយស្រួលជាមួយការប្រើប្រាស់សេវាកម្មធនាគារ។ នេះជាចំណេះដឹងមួយចំនួនសម្រាប់ជនបរទេសក្នុងការប្រើប្រាស់សេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា! ការដកប្រាក់មិនយកកម្រៃសេវា៖វាមិនមានភាពងាយស្រួលប៉ុន្មាននោះទេសម្រាប់ជនបរទេសដែលផ្លាស់ប្តូររស់នៅក្នុងប្រទេសកម្ពុជាហើយចង់បង្កើតគណនីធនាគារក្នុងប្រទេសកម្ពុជា ដោយមានវិធីសាស្រ្ត ឬលក្ខខណ្ឌជាច្រើនត្រូវប្រតិបត្តិតាម។ តួយ៉ាងនៅពេលអ្នកប្រើប្រាស់អេធីអឹមអន្តរជាតិ(International card)មកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ជាធម្មតាកាត់ថ្លៃសេវាកម្មចំនួន៥ដុល្លារសម្រាប់មួយប្រតិបត្តិការ។ ត្រូវចងចាំផងដែថា ATM ក្នុងប្រទេសកម្ពុជាការដកប្រាក់បានមានតែពីរ រូបិយប័ណ្ណប៉ុណ្ណោះគឺដុល្លារអាមេរិក ឬប្រាក់រៀល។ក្រដាសប្រាក់ធំ៖វាពិតជាសំខាន់ណាស់ដែលត្រូវដឹងថាម៉ាស៊ីនអេធីអឹមទាំងអស់ជាធម្មតាមានក្រដាស់ប្រាក់ ២០ ៥០ និង១០០ដុល្លារ នេះជាបញ្ហាមួយនៅពេលដែលអ្នកចេញទៅខាងក្រៅដូចជាញុំាអាហារ និងដើរផ្សារបន្តិបន្តួចជាដើមវាមានភាពពិបាកបន្តិចសម្រាប់ការចំណាយ  ដូច្នេះអ្នកត្រូវព្យាយាម និងរក្សាការចំណាយរបស់អ្នកឲ្យបានត្រឹមត្រូវ។ ការបើគណនីនៅពេលអ្នកប្រើប្រាសធនាគារក្នុងប្រទេសកម្ពុជា៖ដើម្បីបើកគណនីមួយក្នុងធនាគារប្រទេសកម្ពុជាជាធម្មតាអ្នកត្រូវផ្ដល់លិខិតបញ្ជាក់ការងាររបស់អ្នក ឬកិច្ចសន្យាជួលផ្ទះដែលផ្ទះ។ សូមបង្ហាញនូវលិខិតឆ្លងដែនដែលមានសុពលភាពរយៈពេលយ៉ាងតិច១ឆ្នាំ ហើយអ្នកនឹងមិនមានបញ្ហាក្នុងការបើកគណនីធនាគារនោះទេ។ បុគ្គលិកភាគច្រើនក្នុងធនាគារទាំងនេះអាចនិយាយជាភាសាអង់គ្លេស និងភាសាផ្សេងៗបានទៀតផង។ដូច្នេះវាមិនជាបញ្ហានោះទេនៅពេលដែល អ្នកត្រូវការគណនីនោះ។តើធនាគារណាខ្លះដែលល្អសម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា?មានធនាគា២ដែលជនបរទេសចូលចិត្តប្រើក្នុងប្រទេសកម្ពុជាគឺ ធនាគារ Hong Leong និងធនាគារ ANZ។ធនាគារ Hong Leong ដែលមានធនាគារមេមកពីប្រទេសម៉ាឡេស៊ីគឺជាជម្រើសល្អព្រោះមានប្រព័ន្ធធនាគារតាមប្រអ៊ីនធើណិតហើយមិនមានការកាត់សេវាប្រតិបត្តិការណ៏ពីប្រទេសណាមួយឡើយ។  ប្រតិបត្តិការធនាគារទាំងអស់អាចធ្វើតាមប្រព័ន្ធអនឡាញដូចនឹងទីផ្សារដទៃដែរដោយមិនកាត់ថ្លៃសេវាប្រតិបត្តិការជាមួយធនាគារក្នុងស្រុក។ អ្នកអាចដកប្រាក់តាមម៉ាស៊ីនATM របស់ធនាគារ Hong Leong តាមប្រទេសមួយចំនួនដូចជា វៀតណាម សិង្ហបុរី ប្រទេសម៉ាឡេស៊ី សម្រាប់ការធ្វើដំណើរបែបជំនួញនិងដំណើរកម្សាន្តផ្សេងៗ។ធនាគារ ANZ ផងដែរក៏ជាធនាគារដែលជនបរទេសចូលចិត្តប្រើពីព្រោះវាមានសាខាជាច្រើនក្នុងប្រទេសកម្ពុជាដូចជា៖ ក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុងព្រះសីហនុ ហើយមានម៉ាស៊ីន ATM ជាច្រើនក្នុងប្រទេសទៀតផង។ត្រូវការប្រាក់កម្ចីសម្រាប់ទិញអចលនទ្រព្យ ឬកម្ចីផ្ទាល់ខ្លួនមែនទេ?ពិនិត្យមើល អត្រាការប្រាក់នៃធនាគារធំៗក្នុងប្រទេសកម្ពុជាឥឡូវនេះ!Click here to download your free copy!
កម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ២
កម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ២
June 6, 2022, 5:06 p.m.
Realestate News
ពួកយើងសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទំាងអស់គ្នាសម្រាប់ការគំាទ្រក្នុងកម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជា លេខ២ ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា នៅក្លឹបកំសាន្ត EPIC!ភ្ញៀវកិត្តិយសដែលបានចូលរួម៖កម្មវិធីនេះត្រូវបានដំណើរការយ៉ាងរលូនប្រកបដោយភាពជោគជ័យដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសប្រមាណ៦៥០នាក់មកពីគ្រប់ស្ថាប័នរួមមាន៖ ភ្នាក់ងារអចលនទ្រព្យចំនួន៥១ក្រុមហ៊ុន ម្ចាស់គម្រោងអភិវឌ្ឍន៍ចំនួន៣៧ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន២១ ភ្នាក់ងារផ្សព្វផ្សាយចំនួន១៦ ក្រុមហ៊ុនស្ថាបត្យកម្ម និងសំណង់ចំនួន៦០ ក្រុមហ៊ុនច្បាប់ចំនួន៧ សភាពាណិជ្ជកម្មចំនួន១៤ ស្ថានទូតនិងមន្រ្តីរដ្ឋាភិបាលជាដើម!ដូចជម្រាបជូនខាងលើមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករមកពីគ្រប់ស្ថាប័ន ដែលញ្ញុំាងឲ្យបរិយាកាសកាន់តែអធិកអធម ហើយភ្ញៀវកិត្តិយសប្រមាណ១១២នាក់គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ៣០នាក់ជានាយកប្រតិបត្តិ ៣៣នាក់ជាអគ្គនាយក ២៣នាក់ជាស្ថាបនិកក្រុមហ៊ុន ៣៤៥នាក់ជាបុគ្គលិកក្រុមហ៊ុនទូទៅ មន្រ្តីរដ្ឋាភិបាលចំនួន២នាក់ ជាពិសេសភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់គឺ ឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។កម្មវិធីនេះអាចដំណើរការបានយ៉ាងរលូនក៏ដោយសារមានការចូលរួមពីសំណាក់ម្ចាស់ឧបត្ថម្ភកម្មវិធីមានដូចជា៖ Imperial Crown, Ford, The Piano Shop, Cellcard, Kilat Events, E-Design Photography, Image Printing និង BOSE ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីចាប់រង្វាន់ផ្សងសំណាងក្នុងរាត្រីនោះផងដែរ។ពួកយើងត្រេកអរយ៉ាងខ្លំាងក្នុងការបង្កើនចំនួនបោះពុម្ពទស្សនាវដ្តីដែលកើនឡើងដល់ចំនួន១៥,០០០ក្បាល។  ទស្សនាវដ្តីអចលនទ្រព្យកម្ពុជាអាចរកបាននៅតាមទីតំាងប្រមាណ៨០០កន្លែងនៅទូទំាងប្រទេស។ ទីតំាងទំាងនោះមានដូចជា៖ ផ្ទះគម្រូរបស់គម្រោងអចលនទ្រព្យផ្សេងៗ ក្រុមហ៊ុនអចលនទ្រព្យ មជ្ឈមណ្ឌលពាណិជ្ជកម្ម សភាពាណិជ្ជកម្ម ស្ថានទូត ហាងកាហ្វេ ភោជនីយដ្ឋាន និងមានជាច្រើនទៀត។ លោកអ្នកអាចអានទស្សនាវដ្តីអ៊នឡាញតាមរយៈគេហទំព័រ ប្រព័ន្ធសារអេឡិកត្រូនិក និងបណ្តាញទំនាក់ទំនងសង្គមដែលមានអ្នកអានជាតិ និងអន្តរជាតិជាង១០,០០០នាក់។រូបភាពនៅក្នុងកម្មវិធី៖ចូលមើលកម្រងរូបភាពទំាងអស់ក្នុងកម្មវិធីនេះ! សូមជួយធ្វើការចែកផ្សាយបន្ត!ប្រញាប់ឡើងសូមធ្វើការកក់ទំព័រពាណិជ្ជកម្មរបស់អ្នកនៅក្នុងទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ៣!ពួកយើងមានក្តីសោមនស្សរីករាយជម្រាបដំណឹងអំពីទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ៣នឹងចេញនៅខែមករាឆ្នំា២០១៧។ ពួកយើងបានត្រៀមអត្ថបទសម្រាប់ទស្សនាវដ្តីលេខបន្ទាប់នេះបណ្តើរៗហើយ ក៏ដូចជាម្ចាស់ឧបត្ថម្ភក៏នៅតែគំាទ្រសម្រាប់ទស្សនាវដ្តីលេខ៣នេះផងដែរ។ប្រសិនបើលោកអ្នកចង់ធ្វើការផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីលេខ៣នេះ សូមធ្វើការកក់ទំព័រណាមួយដែលលោកអ្នកពេញចិត្ត សូមបញ្ជាក់ថាទំព័ររពាណិជ្ជកម្មរបស់យើងមានកំណត់។ សូមធ្វើការទំនាក់ទំនងមកកាន់កញ្ញា Bonanza Mily តាមរយៈអ៊ីម៉េល mily.bonanza@realestate.com.kh ឬលេខទូរស័ព្ទ+855  (0) 98 676 782សូមអរគុណម្តងទៀតចំពោះការគំាទ្រ! ពួកយើងនឹងរងចំាលោកអ្នកចូលរួមកម្មវិធីសម្ពោធទស្សនាវដ្តីលេខ៣នៅក្នុងខែមករា២០១៧។ កុំខកខានជាមួយកម្មវិធីផ្សេងទៀតរបស់ពួកយើង…សូមរួសរាន់ឡើងធ្វើការទំនាក់ទំនងមកកាន់ពួកយើងដើម្បីធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីសម្ពោធទស្សនាវដ្តីបន្ទាប់! ប្រសិនបើអ្នកចាប់អារម្មណ៍ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីសម្ពោធទស្សនាវដ្តីដើម្បីផ្សព្វផ្សាយក្រុមហ៊ុនរបស់លោកអ្នកទៅកាន់ភ្ញៀវកិតិ្តយសសំខាន់ៗនៅក្នុងវិស័យអចលនវត្ថុកម្ពុជា សូមធ្វើការទំនាក់ទំនងមកកាន់កញ្ញា Bonanza Mily តាមរយៈ អ៊ីម៉េល mily.bonanza@realestate.com.kh ឬលេខទូរស័ព្ទ+855  (0) 98 676 782Click here to download your free copy!
News Page Concierge Service 590x250 ENG
ការជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយអចលនទ្រព្យ៖ មួយក្នុងចំណោមមួយរយ
ការជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយអចលនទ្រព្យ៖ មួយក្នុងចំណោមមួយរយ
June 6, 2022, 5:00 p.m.
Realestate News
Property Buyers & Sellers Advice
ការលក់ផ្ទះពិតជាត្រូវចំណាយពេលក៏ដូចជាពេលវេលាផងដែរ ហើយសំណួរមួយបានចោទសួរឡើងថាតើអ្នកត្រូវជ្រើសរើសភ្នាក់ងារអចលនទ្រព្យរឺក៏អត់ ឬផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នា។ វាពិតជាត្រឹមត្រូវណាស់នៅពេលដែលអ្នកចង់លក់អចលនទ្រព្យរបស់អ្នកឱ្យបានឆាប់រហ័ស ទោះជាដោយហេតុផលណាក៏ដោយ។ទាំងនេះមានទាំងគុណសម្បត្តិនិងគុណវិបត្តិដែលអ្នកលក់អាចពិចារណាបានមុនពេលសម្រេចចិត្ត។ផ្សព្វផ្សាយតាមភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នា៖ ប្រសិនបើអ្នកចង់លក់ឱ្យបានឆាប់រហ័សនោះការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមរយៈភ្នាក់ងារអចលនទ្រព្យហាក់បីដូចជាជម្រើសដ៏ល្អសម្រាប់អ្នក។ មានហេតុផលល្អមួយសម្រាប់អ្នកលក់ អ្នកអាចទទួលបានការផ្សព្វផ្សាយយ៉ាងច្រើន។ ការផ្សព្វផ្សាយអាចធ្វើតាមវិធីជាច្រើនផ្សេងៗគ្នាដូចជាតាមរយៈកាសែត ការបោះពុម្ពផ្សព្វផ្សាយអចលនទ្រព្យ និងតាមរយៈអ៊ីនធើណិត ដើម្បីបញ្ជ្រាបឲ្យមានការការចូលមើលច្រើន។ ផ្សព្វផ្សាយច្រើនមានន័យថាទទួលទទួលបានការចាប់អារម្មណ៏ជាច្រើនពីអតិថិជន។ជម្រើសនេះមានន័យថាព័ត៌មានទាំងអស់អំពីអចលនទ្រព្យរបស់អ្នកត្រូវបានផ្សាយដល់អតិថិជន។ អ្នកទិញអាចយល់ដឹងអំពីអចលនទ្រព្យរបស់អ្នកកាន់តែខ្លាំងឡើង។ ភ្នាក់ងារអចលនទ្រព្យជាច្រើនបច្ចុប្បន្នកំពុងតែប្រើប្រាស់វិធីសាស្រ្ត និងវិធីសាស្រ្តជាច្រើនដើម្បីទាក់ទាញអតិថិជនគោលដៅឱ្យបានកាន់តែច្រើឡើង។គុណសម្បត្តិនៃការប្រើប្រាស់នូវភ្នាក់ងារអចលនទ្រព្យច្រើនគឺមានន័យថាអ្នកកំពុងតែធ្វើការជាមួយមនុស្សជាច្រើន រីឯយុទ្ធសាស្រ្តលក់ក៏មានច្រើនប្រភេទផ្សេងៗពីគ្នា។ វាជាចំណុចសំខាន់អំពីកម្រិតនៃការយល់ដឹងជាច្រើនក៏មានផ្សេងៗគ្នាអំពីវិធីសាស្រ្តនៃការលក់ដែលសាកសមជាមួយអ្នកទិញ។  មានភ្នាក់ងារអចលនទ្រព្យឯកជនដែលមានវិជ្ជាជីវៈផ្ទាល់ខ្លួន ក្នុងការលក់អចលនទ្រព្យរបស់អ្នកដើម្បីឲ្យមានប្រសិទ្ធិភាព។ការជួលការផ្សព្វផ្សាយតាមបណ្ដាភ្នាក់ងារអចលនទ្រព្យមានន័យថាការចរចារទិញបានធ្វើឡើងដាច់ដោយឡែកពីគ្នា។ អ្នកដែលប្រកួតប្រជែងគ្នាមិនមែនជាអ្នកទិញនោះទេ ប៉ុន្តែគឺភ្នាក់ងារអចលនទ្រព្យតែម្ដង។ ហេតុផលនេះអាចធ្វើឲ្យអ្នកខកចិត្តនៅពេលអ្នកសម្រេចចិត្តលក់អចលនទ្រព្យរបស់អ្នកស្របពេលដែលមានអ្នកទិញផ្សេងទៀតឲ្យតម្លៃខ្ពស់ជាង។ផ្សព្វផ្សាយជាមួយភ្នាក់ងារអចលនទ្រព្យដែលឈានមុខគេ៖ចំណុចអំពីភ្នាក់ងារអចលនទ្រព្យដែលឈានមុខគេគឺជាយុទ្ធសាស្រ្តនៃការលក់ ហើយប្រសិនបើមានយុទ្ធសាស្រ្តលក់ត្រឹមត្រូវ អ្នកអាចចំណេញពេលវេលានិងកម្លាំងកាយជាច្រើន។ ការផ្ដោតសំខាន់គឺត្រូវបា្រកដថាអ្នកអាចទទួលបានកិច្ចព្រមព្រៀងល្អមួយដោយមិនទាមទារអ្វីច្រើន។ លក្ខណៈនេះគឺជាការធ្វើឲ្យភ្នាក់ងារអចលនទ្រព្យអាចបត់បែនបានដើម្បីសម្របសម្រួលយុទ្ធសាស្រ្តរបស់ពួកគេដោយផ្អែកទៅលើតម្រូវការរបស់អ្នក និងមតិយោបល់របស់អ្នកទិញ។អ្នកអាចជួលអ្នកអាជីពម្នាក់ដែលមានជំនាញសម្រាប់ប្រភេទអចលនទ្រព្យរបស់អ្នកផងដែរ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្គាល់ឲ្យឃើញថាមនុស្សម្នាក់មានសមត្ថភាពអាចធ្វើបានល្អជាង។ អ្នកត្រូវប្រាកដថាអ្នកជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានយ៉ាង ត្រឹមត្រូវ។ការមានភ្នាក់ងារអចលនទ្រព្យល្អធ្វើឱ្យមានភាពងាយស្រួលដល់អ្នកទិញ ពួកគាត់ពិចារណាអំពីតម្រូវការផ្ទាល់ខ្លួនរបស់គេជាជាងអ្វីទំាងអស់។ ត្រូវប្រាកដធ្វើឲ្យអ្នកទិញមានភាពច្បាស់លាស់ និងផ្តល់ទំនុកចិត្តក៏ដូចជាផ្តល់ភាពងាយស្រួលដល់អ្នកទិញ។ភ្នាក់ងារអចលនទ្រព្យដែលល្អពេលខ្លះពួកគេផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យខ្លះវិញមិនមានការផ្តល់ជូនសេវាបែបនេះឡើយ។ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យតែមួយវាក៏មានផលអវិជ្ជមានផងដែរ នៅពេលដែលអ្នកជ្រើសរើសតែភ្នាក់ងារតែមួយក្រុមហ៊ុន ការផ្សព្វផ្សាយព័ត៌មានអំពីអចលនទ្រព្យរបស់អ្នកវាមិនសូវទូលាយ។ មួយវិញទៀតការគិតប្រាក់កម្រៃជើងសារភ្នាក់ងារអចលនទ្រព្យខ្លះអាចគិតថ្លៃពីអ្នកតាមតែចិត្តដែលគ្មានតម្លៃមួយច្បាសលាស់ ទំាងអស់នេះជាផ្នែកមួយនេៃហានិយភ័យនៃការជ្រើសរើស ភ្នាក់ងារអចលនទ្រព្យតែមួយ។សូមចងចាំថាអ្នកក៏មានតួនាទីសំខាន់នៅក្នុងដំណើរការលក់នេះផងដែរ មិនថាអ្នកជ្រើសរើសយកជម្រើសយកភ្នាក់ងារអចលនទ្រព្យណាមួយ តើវិធីសាស្រ្តមួយណាដែលអ្នកគិតថានឹងអត្ថប្រយោជន៍ល្អបំផុតសម្រាប់អ្នក ហើយថាតើការខិតខំប្រឹងប្រែងកម្រិតណាក្នុងការងារមួយនេះគឺអាស្រ័យទៅលើអ្នក។ សូមជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យមួយណាដែលអ្នកចង់បាន! ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតតាមរយៈ Realestate.com.kh!
South East Asia Property Awards 2016: Who’s in the grand finals?
South East Asia Property Awards 2016: Who’s in the grand finals?
June 6, 2022, 5:05 p.m.
Realestate News
Realestate.com.kh is proud to be media partner for this year's South East Asia Property Awards. The finest developers and projects in 8 countries compete for the Best of the Best honours in Southeast AsiaIndonesia leads with 15 nominations, followed by Thailand and the Philippines with 12 nods eachMore than 40 developers are officially shortlisted to compete for the region’s highest honoursBest Boutique Developer (South East Asia) category makes it debut to reward niche developersDesign sector flourishes in the region as multiple projects in each country receive nominations   SINGAPORE – 4 November 2016 More than 40 developers from eight ASEAN countries are vying for the Best of the Best honours at the 6th annual South East Asia Property Awards 2016, the much-awaited grand finale event of the prestigious Asia Property Awards series, presented by Hansgrohe and organised by PropertyGuru, Asia’s leading online property group.Indonesia leads the nominations with 15 nods, with four going to Best Developer (Indonesia) winner PT Intiland Development Tbk, whose top-notch developments such as Serenia Hills and South Quartier have made an impact at last month’s Indonesia Property Awards. Likewise, PT Putragaya Wahana, the company behind the acclaimed luxury condo The Mansion at Le Parc project, is nominated in four categories.MQDC Magnolia Quality Development Corporation, the Best Developer (Thailand) winner at the 11th Thailand Property Awards in September, is hoping to be named Winner again in four categories. The company’s multibillion riverfront project – The Residences at Mandarin Oriental, Bangkok – is up for one Development and one Design award. Another Chao Phraya-based project, AVANI Riverside Bangkok Hotel by three-time nominee Minor Hotels, received three nods. Thailand is tied in second place with the Philippines with a total 12 nominations each. They are followed by Myanmar (with 10 finale entries), Vietnam (9), Malaysia (8), and Cambodia (4). A few more yet-to-be-revealed country winners will come from Singapore and announced on 24 November. The Philippines’ biggest bet is SM Prime Holdings, Inc, the commercial development arm of the SM Group, with a total of four nominations, including two for Best Commercial Development (Philippines) winner SM Seaside City Mall Cebu, and another two for the ritzy Conrad Manila hotel. Megaworld Corporation, which was declared Best Developer (Philippines) following an unprecedented four wins and 13 Highly Commended accolades at the 4th Philippines Property Awards last April, earned two grand finals nominations. Developers with more than three finale nods include: Borey Peng Huoth Group and Shwe Taung Development Co., Ltd., the Best Developer winners in Cambodia and Myanmar, respectively; Myanmar’s Keppel Land, developer of the Sedona Hotel Yangon (Inya Wing) project; and Vietnam’s Acteam International Co Ltd (a company of the Centurion Global Group Singapore), which enters the grand finals with the impressive resort residences and villas project The Dàlat at 1200 Country Club & Private Estate. The South East Asia Property Awards celebrates the successes of all the country winners following more than a year’s journey that began with the launch of the inaugural Cambodia Property Awards in late 2015, when the 2016 South East Asia Property Awards edition began at the entry stage. To date, more than 150 awards have been presented to the region’s finest real estate developers and developments. The country gala dinners, from Phnom Penh back in February all through Jakarta in early October, have welcomed more than 2,500 guests that included top government officials, global experts, senior industry figures and even royalty. There are a total of 13 grand finale awards to be presented, including seven in the Design categories – a sign that the region’s design and architecture sectors are flourishing with multiple finalists from several countries. A new category for Best Boutique Developer (South East Asia) also debuts this year to reward niche and up-and-coming developers. The shortlist of the South East Asia Property Awards has been announced today following a rigorous nomination and judging process that involved site visits by independent judging panels in each country to eligible projects. The whole process was strictly supervised by BDO, one of the world’s largest auditing and accountancy firms.Presented by title sponsor Hansgrohe, the South East Asia Property Awards grand finale is part of the two-day event on 23-24 November at the prestigious Shangri-La Hotel Singapore. The entire event will have three parts: a two-day Property Report Congress Singapore, the high-level conference series of Asia’s industry leading Property Report magazine that will feature insights from around 30 speakers including Winners and Judges of the Asia Property Awards; the South East Asia Property Awards (Singapore) ceremony in the early evening on the 24th; and the South East Asia Property Awards grand finals immediately right after the Singapore awards. There will be international networking cocktails and lunches on both days, and a lavish, four-course gala dinner on the second day in between the two awards ceremonies.“2016 has been a momentous year for the Asia Property Awards. Since starting 11 years ago the Awards have always endeavoured to reward the best in local real estate and produce credible winners with a transparent entry and judging system. We have achieved this goal by developing the most detailed and comprehensive entry system of any property awards in the world,” says Terry Blackburn, founder and managing director of the Asia Property Awards, which celebrated its 11th annual gala dinner last September in Bangkok, attended by more than 600 industry-leading figures.“Southeast Asia’s property sector has come a long way in the last decade and we are proud to have been a part of that growth,” he adds. “It’s been our privilege to work with all the developers who participated in each country over the years and we can’t wait to know who will win at the grand finals this year.” The South East Asia Property Awards 2016 Gala Dinner will be boosted by the support of gold sponsor Mitsubishi Electric, influential media partners including CNN International, the official broadcaster of the awards, and official property portal PropertyGuru.com.sg, Singapore’s No. 1 property website. Tickets to Southeast Asia’s biggest real estate event of the year are still available for an exclusive bundle package with the second Property Report Congress Singapore, where Kent Wertime, co-CEO at Ogilvy and Mather Asia Pacific and co-author of DigiMarketing, is confirmed to give the keynote address titled “Future Markets: Accessing the Next One Billion Middle Class Consumers.”Single entry for the Gala Dinner and Congress is USD810 and a table of 10 costs USD7,300. For reservations and more information, contact info@asiapropertyawards.com or visit the official website: AsiaPropertyAwards.com/singapore/The official shortlist of the South East Asia Property Awards 2016:DEVELOPERBest Developer (South East Asia)Borey Peng Huoth Group – CambodiaMegaworld Corporation – PhilippinesShwe Taung Development Co., Ltd. – MyanmarSime Darby Property Berhad – MalaysiaMQDC Magnolia Quality Development Corporation – ThailandPT Intiland Development Tbk – Indonesia*TBA – Singapore   Best Boutique Developer (South East Asia)AppleOne Properties, Inc. – PhilippinesGreen Vision Construction Company Limited – MyanmarMitraland Group– MalaysiaSiamese Asset Co., Ltd. – ThailandAsiana Group – Indonesia*TBA – Singapore   DEVELOPMENTBest Villa/Housing Development (South East Asia)Grand Star Platinum by Borey Peng Huoth Group – CambodiaThe Dàlat at 1200 Country Club & Private Estate by Acteam International Co Ltd, a company of the Centurion Global Group Singapore – VietnamMahaSamutr by PACE Development Corporation PLC – ThailandSerenia Hills by PT Intiland Development Tbk – Indonesia*TBA – Singapore   Best Condo Development (South East Asia)Acqua Private Residences by Century Properties Group, Inc. – PhilippinesThe Nassim by SonKim Land & HongKong Land – VietnamThe Gems Garden Condominiums by Capital Development Ltd – MyanmarSerai, Bukit Bandaraya, KL by BRDB Developments Sdn Bhd – MalaysiaThe Residences at Mandarin Oriental, Bangkok by MQDC Magnolia Quality Development Corporation – ThailandThe Mansion at Le Parc by PT Putragaya Wahana – Indonesia*TBA – Singapore   Best Commercial Development (South East Asia)SM Seaside City Mall Cebu by SM Prime Holdings, Inc. – PhilippinesDeutsches Haus Ho Chi Minh by Deutsches Haus Ho Chi Minh Stadt Ltd – VietnamSedona Hotel Yangon (Inya Wing) by Keppel Land – MyanmarMedini 10 by Medini Iskandar Malaysia Sdn Bhd – MalaysiaSiam Discovery by Siam Piwat Co., Ltd. – ThailandSouth Quarter by PT Intiland Development Tbk – Indonesia*TBA – Singapore   Best Green Development (South East Asia)ArthaLand Century Pacific Tower by ArthaLand – PhilippinesMenarco Tower by Menarco Development Corp. – PhilippinesDeutsches Haus Ho Chi Minh Stadt by Deutsches Haus Ho Chi Minh Ltd – VietnamSerai, Bukit Bandaraya, KL by BRDB Developments Sdn Bhd – MalaysiaWhizdom Avenue Ratchada – Ladprao by MQDC Magnolia Quality Development Corporation – ThailandThamrin Nine Tower 1 by PT Putragaya Wahana – Indonesia*TBA – Singapore   DESIGNBest Residential Architectural Design (South East Asia)Grand Star Platinum by Borey Peng Huoth Group – CambodiaEmbassy Central by Urbanland Central BKK Co., Ltd – CambodiaUptown Ritz by Megaworld Corporation – PhilippinesThe Dàlat at 1200 Country Club & Private Estate by Acteam International Co Ltd, a company of the Centurion Global Group Singapore – VietnamRosehill Residences by Rose Hill Soilbuild Co., Ltd – MyanmarThe Crystal by Genting Property – MalaysiaMahaSamutr by PACE Development Corporation PLC – ThailandCasa Domaine by PT Griyaceria Nusamekar – IndonesiaThe Mansion at Le Parc by PT Putragaya Wahana – IndonesiaSelong Selo Residences by The Selong Selo Group – Indonesia   Best Residential Interior Design (South East Asia)Admiral Grandsuites by Anchor Land Holdings, Inc. – PhilippinesThe Dàlat at 1200 Country Club & Private Estate by Acteam International Co Ltd, a company of the Centurion Global Group Singapore – VietnamThe Gems Garden Condominiums by Capital Development Ltd – MyanmarPuteri Cove Residences by Pacific Star Development Pte Ltd – MalaysiaThe Residences at Mandarin Oriental, Bangkok by MQDC Magnolia Quality Development Corporation – ThailandThe Mansion at Le Parc by PT Putragaya Wahana – Indonesia*TBA – Singapore   Best Retail Architectural Design (South East Asia)SM Seaside City Mall Cebu by SM Prime Holdings, Inc. – PhilippinesJunction City Shopping Centre by City Square Commercial Co., Ltd (a member of Shwe Taung Development Co., Ltd) – MyanmartheCOMMONS by The Commons Co., Ltd – ThailandThe Breeze Lifestyle Center by Sinar Mas Land – Indonesia   Best Office Architectural Design (South East Asia)ArthaLand Century Pacific Tower by ArthaLand – PhilippinesJunction City Tower by City Square Office Co., Ltd (a member of Shwe Taung Development Co., Ltd) – MyanmarSouth Quarter by PT Intiland Development Tbk – Indonesia   Best Hotel Architectural Design (South East Asia)Conrad Manila by SM Prime Holdings, Inc. – PhilippinesSedona Hotel Yangon (Inya Wing) by Keppel Land – MyanmarAVANI Riverside Bangkok Hotel by Minor Hotels – ThailandSix Senses Resort Uluwatu Bali by PT Cahaya Warna Prima – Indonesia*TBA – Singapore    Best Hotel Interior Design (South East Asia)Conrad Manila by SM Prime Holdings, Inc. – PhilippinesMelia Ho Tram at The Hamptons by Tanzanite International – VietnamSedona Hotel Yangon (Inya Wing) by Keppel Land – MyanmarAVANI Riverside Bangkok Hotel by Minor Hotels – ThailandSix Senses Resort Uluwatu Bali by PT Cahaya Warna Prima – Indonesia*TBA – Singapore   Best Landscape Architectural Design (South East Asia)Melia Ho Tram at The Hamptons by Tanzanite International – VietnamCeladon City by Gamuda Land – VietnamD'Lagoon by the Lake at Seri Austin by United Malayan Land Bhd (UMLand) – MalaysiaAVANI Riverside Bangkok Hotel by Minor Hotels – ThailandThe New Australian Embassy, Jakarta – Indonesia*TBA – Singapore*Note: The Singapore country winners that will go on to compete in the grand finals will be announced during the gala dinner at the South East Asia Property Awards (Singapore) 2016 on 24 November.Find more  real estate news on Realestate.com.khClick here to download your free copy!
គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ
គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ
June 7, 2022, 5:48 a.m.
Realestate News
ក្រុងព្រះសីហនុកំពុងតែទាក់ទាញចំណាប់អារម្មណ៏ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនពីព្រោះតែខេត្តមួយនេះមានឆ្នេរសមុទ្រស្រស់ស្អាត។ ប៉ុន្តែវាមិនត្រឹមតែមានឆ្នេរស្រស់ស្អាត់ប៉ុណ្ណោះទេវាថែមទាំងមានទេសភាពដ៏ទាក់ទាញដែលធ្វើឱ្យភ្ញៀវទេសចរមកកំសាន្តឥតឈប់ឈរផងដែរ។ ការរីកចម្រើនសេដ្ឋកិច្ចបានធ្វើឱ្យក្រុងព្រះសីហនុជាទិសដៅវិនិយោគដ៏សំខាន់ផងដែរក្រៅពីរាជធានីភ្នំពេញ ជាពិសេសការអភិវឌ្ឍន៍កំពុងតែមានការពុះកញ្ជ្រោលនៅក្នុងតំបន់។ គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ ហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើងក្នុងខេត្តព្រះសីហនុត្រូវបានចាត់ទុកជាអាទិភាព តួយ៉ាងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់គម្រោងសាងសង់ផ្លូវនិងស្ពានចំនួនបីកន្លែង។ គម្រោងសាងសង់ផ្លូវ១ដែលនឹងត្រូវបានសាងសង់ក្នុងភាពជាដៃគូគឺផ្លូវល្បឿនលឿនដែលនឹងតភ្ជាប់ទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ គម្រោងផ្លូវនេះត្រូវបានគេដាក់ឈ្មោះថាផ្លូវជាតិលេខ១១ហើយមានទំហំទឹកប្រាក់ប្រមាណ១,៩ពាន់លានដុល្លារ។ក្នុងខេត្តនេះផងដែរក៏មានព្រលាយន្តហោះអន្តរជាតិព្រះសីហនុដែលជាព្រលានយន្តហោះដែលធំបំផុតក្នុងប្រទេសនាពេលបច្ចុប្បន្ន។ នេះបើយោងតាមលោក លោក ស៊ីន ចាន់សិរីវុត្ថា ដែលជាអគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ គម្រោងសាងសង់ផ្លូវរថភ្លើងThe Royal Railways ផងដែរក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យនេះតាមយយៈសេវាកម្មរថភ្លើងរបស់ខ្លួន ដែលគម្រោងផ្លូវរថភ្លើងនេះតភ្ជាប់ពីខេត្តព្រះសីហនុទៅកំពត កែប និង ភ្នំពេញ។ គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖  ខុនដូការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យកំពុងតែមានការរីកចម្រើនគួរឲ្យកត់សំគាល់ក្នុងខេត្តមួយនេះពីព្រោះតែមានលំហូរភ្ញៀវទេសចរជាច្រើនក្នុងតំបន់នេះ បច្ចុប្បន្នខេត្តមួយនេះត្រូវបានអ្នកជំនាញចាត់ទុកថាជាជម្រើសទីតំាងអភិវឌ្ឍន៏ខុនដូដ៏ល្អប្រសើរ។ហើយគម្រោងមួយទៀតដែលនឹងចាប់ផ្ដើមសាងសង់ឆាប់ៗក្នុងខេត្តព្រះសីហនុគឺគម្រោងខុនដូរប្រណិត D’Seaview វាមានចម្ងាយធ្វើដំណើរប្រហែលជាង១ម៉ោងពីឆ្នេរសុខា។ គម្រោងអភិវឌ្ឍន៏ចម្រុះដែលមានទំាងលំនៅដ្ឋាន និងប្រភេទលំនៅដ្ឋានពាណិជ្ជកម្ម។ ខុនដូនេះផ្តល់ជូនសេវាកម្មជាច្រើនដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ សួនផ្កាខៀវខ្ចី សន្តិសុខ២៤ម៉ោង និងមានទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត់ទៀតផង។ ហើយក៏មានគម្រោងខុនដូដទៃទៀតរួមមាន៖ គម្រោង Blue Bay និង Royal Bayview គម្រោង Royal Bayview រំពឹងថាសាងសង់រួចរាល់នៅចុងឆ្នាំ២០១៩។ គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុគឺជាកម្លាំងសេដ្ឋកិច្ចរបស់ខេត្តនិងប្រទេស។ វាជាគោលដៅអភិវឌ្ឍន៍ស្របតាមនយោបាយអភិវឌ្ឍន៍របស់ចិនដែលមានឈ្មោះថា “ក្រវ៉ាត់មួយផ្លូវមួយ” ដែលគម្រោងផ្លូវនេះគឺជាផ្លូវសូត្រពាណិជ្ជកម្មអន្តរជាតិក្នុងសតវត្សរ៍ទី២១ គម្រោងនេះត្រូវបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រុងព្រះសីហនុ និងក្រុងWuxiរបស់ប្រទេសចិនដែលជាទីក្រុងភ្លោះ។ ប្រធានក្រុមប្រឹក្សារបស់ក្រុមហ៊ុន SSEZ លោក Chen Jiangang បាននិយាយថា “ជំហានដំបូងនៃគម្រោងរបស់យើងត្រូវបានបញ្ចប់ហើយយើងបានសាងសង់ក្នុងផ្ទៃដីទំហំ៥គីឡូម៉ែត្រការ៉េ ដោយមានហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវ និងការផ្គត់ផ្គង់ភ្លើង ក៏ដូចជាសម្ភារៈបរិក្ខា និងប្រព័ន្ធទូរគមនាគមន៏។ តំបន់ពាណិជ្ជកម្មរបស់យើងឆ្លើយតបតាមស្តង់ដាអន្តរជាតិ ក៏ដូចជាការរស់នៅ  ផលិតកម្ម និងបរិស្ថានជុំវិញ។ ជាមួយគ្នាផងដែរនោះវាក៏ជាតំបន់ពាណិជ្ជកម្មធំបំផុតក្នុងប្រទេសកម្ពុជា តំបន់ពាណិជ្ជកម្មនោះរួមមាន ១០២ក្រុមហ៊ុនហើយដែលអាចផ្ដល់ការងារដល់ប្រជាជនជាង១៦ពាន់នាក់។” គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ Smart Cityរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា បានទៅទីក្រុងសេអ៊ូលប្រទេសកូរ៉េត្បូងកាលពីខែសីហាកន្លងទៅនេះដើម្បី ចុះហត្ថលេខលើអនុស្សរណៈយោគយល់ ជាមួយប្រទេសកូរ៉េខាងត្បូងស្តីអីពីការអភិវឌ្ឍន៍ក្រុងព្រះសីហនុប្រែក្លាយទៅជា “Smart City”។ គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ កំពង់ផែទឹកជ្រៅ កំពង់ផែក្រុងព្រះសីហនុត្រូវបានចាត់ទុកជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជា ថ្មីៗនេះក្រុមមន្រ្តីកំពង់ផែបាន ទៅចូលរួមក្នុងកិច្ចប្រជុំសមាគមកំពង់ផែអាស៊ានលើកទី៣៧ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តនិងប្រព័ន្ធគ្រប់គ្រងនិងវិធីសាស្រ្តកែលម្អនៃការធ្វើពាណិជ្ជកម្មតាមសមុទ្រ។អគ្គនាយកប្រតិបត្តិនៃកំពង់ផែស្វយ័តព្រះសីហនុ លោក លូ គីមឈុន បានពន្យល់ថា “យើងចង់ឱ្យមាននិតិវិធីពាណិជ្ជកម្មងាយស្រួលចំពោះកំពង់ផែទាំងអស់ក្នុងប្រទេសជាសមាជិកអាស៊ាន ហើយបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធគ្រប់គ្រងនាវា។”លោកក៏បានលើកឡើងដែរថាការប្រើប្រាស់ម៉ាស៊ីនទំនើបៗអាចជួយឱ្យមានភាពងាយស្រួលដល់ប្រតិបត្តិការកំពង់ផែ។ លោកបាននិយាយថា “ចំណតកំពង់ផែកម្ពុជាត្រូវតែចាប់ផ្ដើមប្រើប្រាស់ទិន្នន័យអេឡិចត្រូនិច និងបង្កើនគុណភាពចំណតរបស់ខ្លួនដើម្បីកាត់បន្ថយប្រតិបត្តិការដែលមិនមានប្រសិទ្ធិភាព ហើយទាក់ទាញនាវាកាន់តែច្រើនឡើងមកចតក្នុងផែរបស់យើង។”កំពង់ផែជើងទឹកអន្តរជាតិព្រះសីហនុធ្លាប់ទទួលបានប្រាក់ចំណូលយ៉ាងច្រើនទោះបីជាមានការថយចុះការចូលចតក៏ដោយ កំណើនពី១០ទៅ១៥% ក្នុងមួយឆ្នាំនេះបើយោងតាមរបាយការណ៏កាលពីឆ្នាំ២០១៥។សម្រស់ទេសភាពក្រុងព្រះសីហនុធ្វើឱ្យមានការទាក់ទាញផ្នែកទេសចរយ៉ាងខ្លំាង កំណើនទេសចរបានកើនឡើងយ៉ាងច្រើនជាពិសេសនៅក្នុងទីក្រុង។  ទីក្រុងមាត់សមុទ្ររបស់ប្រទេសកម្ពុជាដ៏ស្ងាត់ច្រងំមួយនេះនឹងប្រែខ្លួនទៅជាទីក្រុងឋានសួគ៌មួយយ៉ាងពិតប្រាកដ៕ស្វែងយល់បន្ថែមអំពីគ្រាប់គុជរបស់កម្ពុជា៖ ក្រុងព្រះសីហនុClick here to download your free copy!
ពីអ្នកជំនាញបច្ចេកវិទ្យាក្លាយជាស្ថាបនិកក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យកម្ពុជា Realestate.com.kh
ពីអ្នកជំនាញបច្ចេកវិទ្យាក្លាយជាស្ថាបនិកក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យកម្ពុជា Realestate.com.kh
June 6, 2022, 5:06 p.m.
Realestate News
អត្ថបទនេះត្រូវបានចុះផ្សាយនៅក្នុង B2b Cambodia ដែលជាក្រុមហ៊ុនពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យកម្ពុជា Realestate.com.kh បានប្រារព្ធខួបនៃការបង្កើតអាជីវកម្មរបស់ខ្លួនលើកទី៧ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីខែកុម្ភៈក្នុងឆ្នាំ២០១៦កន្លងទៅ ហើយនេះជាការកត់សម្គាល់ឱ្យឃើញទាំងភាពជោគជ័យរបស់ស្ថាបនិក និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុននៃវិស័យពាណិជ្ជកម្មអនឡាញនៅកម្ពុជា។ក្នុងនាមជាអ្នកបោះជំហានដំបូងក្នុងវិស័យទីផ្សារផ្សព្វផ្សាយអចលនទ្រព្យអនឡាញដំបូងគេក្នុងប្រទេសកម្ពុជាដែលជាទីផ្សារដែលមានការវិនិយោគពីជុំវិញពិភពលោក ជាមួយទំហំទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្រុមហ៊ុន Realestate.com.kh បានកំណត់ខ្លួនឯងជាដៃគូទីផ្សារឌីជីថលសម្រាប់ភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៏អលចនទ្រព្យ និងអ្នកផ្ដល់ប្រាក់កម្ចីដែលឈានមុខគេក្នុងប្រទេសកម្ពុជា ជាពិសេសនោះគឺការស្វែងរកតាមរយៈ google ហើយការស្វែងរកទំាងនោះបានជម្រុញការលក់ ការជួលដោយផ្ទាល់ និងក៏ដូចជាការផ្ដល់ប្រាក់កម្ចីទិញផ្ទះដោយផ្ទាល់សម្រាប់អតិថិជនរបស់ខ្លួន។ក្រុមហ៊ុនមេរបស់Realestate.com.kh ដែលមានឈ្មោះថា Digital Classifieds Group (DCG) មានទីតាំងស្ថិតនៅប្រទេសអូស្រ្ដាលី ដែលជាគេហទំព័រល្បីឈ្មោះក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិច។ ក្រុមហ៊ុនក៏បានប្រកាសកាលពីខែមុនពីការតែងតំាងប្រធានក្រុមប្រឹក្សា ភិបាលគឺ លោក Tim White ដែលស្ថាបនិកនិងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសអូស្រ្តាលីនៃគេហទំព័រ www.allhomes.com.au ជាគេហទំព័រដែលលោក Tim White បានលក់ទៅឲ្យក្រុមហ៊ុន Fairfax Media នូវទឹកប្រាក់ជាង៥៤ លានដុល្លារ។ជាមួយនឹងបទពិសោធន៏និងភាពជាដៃគូ ក្រុមហ៊ុនDCGមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងទីផ្សារ ទន្ទឹមនឹងនេះហើយមានបំណងបន្តពង្រីកទីផ្សាររបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៏។ភាពជោគជ័យរបស់ក្រុមហ៊ុន DCG ដែលបានឈានចូលទីផ្សារកម្ពុជា និងការបង្កើតនូវគេហទំព័រ Realestate.com.kh ក៏ជាភាពជោគជ័យជោគជ័យរបស់ស្ថាបនិក និងការចូលរួមភាគហ៊ុនជាច្រើនរបស់លោក ម៉ឹក ចិន្ដា ជាជនជាតិខ្មែរម្នាក់នេះដែរ។លោក ចិន្ដា មានចំណេះដឹងមូលដ្ឋានផ្នែកព័ត៌មានវិទ្យា  ហើយបានធ្វើការងារទាក់ទងជាមួយការបង្កើតនិងតំឡើងប្រព័ន្ធបច្ចេកវិទ្យានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញអស់រយៈពេលជាង១០ឆ្នាំមកហើយ។ គាត់ក៏បានចំណាយពេលធ្វើការងារជាច្រើនក្នុងផ្នែកបច្ចេកវិទ្យា និងការអនុវត្តន៏ CRM និងប្រព័ន្ធគេហទំព័រឱ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាច្រើនផងដែរ។លោក ចិន្តា បានចាប់ផ្តើមបង្កើតគេហទំព័រ Realestate.com.kh ក្នុងឆ្នាំ២០០៩ដោយគាត់បានទិញកាលពី៥ឆ្នាំមុនដោយទទួលបានការណែនាំពីមិត្តភក្ដិជាជនបរទេសម្នាក់ដែលធ្លាប់បានធ្វើការនៅព្រលានយន្តហោះជាមួយគ្នា។ ក្នុងប៉ុន្មានឆ្នាំដំបូងគេហទំព័រត្រូវបានគ្រប់គ្រងដោយចិន្ដាតែម្នាក់ឯងដោយមានភ្នាក់ងារអចលនទ្រព្យតិចតួចប៉ុណ្ណោះបានប្រើប្រាស់សេវាកម្មរបស់គាត់។លោក ចិន្ដា បានរំលឹកថា “នៅពេលដែលខ្ញុំបង្កើតគេហទំព័រដំបូង ប្រពន្ធខ្ញុំតែងតែរអ៊ូរទាំដាក់ខ្ញុំថាខ្ញុំចំណាយពេលវេលាឥតប្រយោជន៏។ នាងមិនជឿទេថាខ្ញុំអាចរកចំណូលពីគេហទំព័រនេះបានទេ។”“ហើយវាគឺជាការពិត ការយល់ឃើញពីមុនក៏មិនជឿដែរថាគេហទំព័រអាចជួយការលក់អចលនទ្រព្យរបស់ពួកគេបានដែរ។ មនុស្សភាគច្រើនមិនយល់ពីតម្លៃនៃប្រព័ន្ធ SEO និងអ៊ីនធើណិតទេក៏ដូចជាការបង្កើតទីផ្សារតាមបណ្ដាញសង្គមហ្វេសប៊ុកនោះទេ។”អាជីវកម្មនេះបានជោគជ័យជាមួយនឹងដៃគូថ្មីនៅដើមឆ្នាំ២០១៥ នៅពេលដែលលោក ចិន្ដា បានសហការជាមួយក្រុមហ៊ុន DCG ដែលមានអ្នកជំនាញខាងគេហទំព័រជនជាតិអូស្រ្ដាលី ជានាយកប្រតិបត្តិគឺ លោក Tom O’Sullivan។លោកចិន្ដាបាននិយាយទៀតថា “នៅពេលដែលខ្ញុំបានជួប Tom ខ្ញុំស្ទើតែមិនអាចនិយាយបានទេ ថាគាត់ក៏មានគោលបំណង នឹងអាចធ្វើឱ្យអាជីវកម្មរបស់ខ្ញុំរីកចម្រើនបានយ៉ាងឆាប់រហ័សដូចនេះដែរ ហើយតាំងពីពេលនោះមកខ្ញុំក៏ជឿជាក់លើពួកគាត់យ៉ាងច្បាស់ថាពួកគាត់អាចធ្វើបាន។” លោក Tom O’Sullivan បានបញ្ចេញអារម្មណ៏ដែរថាគាត់បានជួបដៃគូអាជីវកម្មដ៏ល្អម្នាក់ “យើងឃើញគេហទំព័រឈ្មោះ www.Realestate.com.kh ពិតជាមានភាពសកម្មយើងបានចូលមើលក្នុងគេហទំព័រនេះជាច្រើនដងដូចច្នេះយើងសម្រេចចិត្តជួបផ្ទាល់ជាមួយម្ចាស់គេហទំព័រនេះ។ នៅពេលដែលយើងបានជួបលោកចិន្តា យើងមានភាពជឿជាក់ណាស់ថាលោកពិតជាជម្រើសដៃគូក្នុងស្រុកដ៏ត្រឹមត្រូវរបស់យើង។ លោកបានបន្ថែមថា “លោកចិន្តាដឹងពីពាណិជ្ជកម្មទាំងក្នុង និងក្រៅហើយលោកមានទំនាក់ទំនងល្អនៅក្នុងវិស័យនេះ ទាំងផ្នែកបច្ចេកវិទ្យា និងអចលនទ្រព្យនេះពិតជាគុណសម្បត្តិមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាងនេះទៅទៀតគាត់ជាមនុស្សល្អម្នាក់ដែលសាកសមនឹងរួមការងារជាមួយ។” ជាមួយនឹងជំនាញ និងទុនវិនិយោគរបស់ក្រុមហ៊ុន DCG គេហទំព័ររបស់លោកចិន្ដាមានការរីកចម្រើនឆាប់រហ័សដោយទទួលបានអ្នកចូលមើលកើនឡើងទេ្វរដង។ នេះគឺបានធ្វើឲ្យកំណើននៃការទទួលបានអ្នកចាប់អាម្មណ៍ និងអតិថិនជននៅលើបណ្តាញគេហទំព័រកាន់តែច្រើនឡើងសម្បើមរហូតមកដល់សព្វថ្ងៃ។   Click here to download your free copy!
ការណែនាំស្តីពីសន្តិសុខលំនៅដ្ឋាន និងអាជីវកម្ម
ការណែនាំស្តីពីសន្តិសុខលំនៅដ្ឋាន និងអាជីវកម្ម
June 6, 2022, 5:05 p.m.
Realestate News
សន្តិសុខលំដៅដ្ឋាន ឫអាជីវកម្មគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្ម ហើយចំណុចទាំងនេះត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សាទៅតាមលក្ខណៈបទដ្ឋានស្តង់ដារត្រឹមត្រូវ ដើម្បីធានាថារាល់អចលនទ្រព្យរបស់អ្នកគឺពិតជាមានសុវត្ថិភាព១០០%។ អ្នកនាង ស៊ឹម កល្យាណ ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Global Security Solution(GSS) បានចូលរួមនៅក្នុងកម្មវិធី Realestate.com.kh និងបានពិភាក្សាអំពីប្រធានបទនៃការការពារសន្តិសុខលំនៅដ្ឋាន និងអាជីវកម្មទៅតាមវិជ្ជាជីវៈត្រឹមត្រូវ។ ខាងក្រោមជាការណែនាំអំពីលក្ខណៈទូ ទៅនៃហានិភ័យ និងការប្រុងប្រយ័ត្នទុកជាមុនសម្រាប់ការការពារលំនៅដ្ឋាន។ អ្វីទៅជាភាពប្រថុយប្រថាន?អ្នកនាង កល្យាណ បាននិយាយថាភាគច្រើនបញ្ហាដែលម្ចាស់លំនៅដ្ឋាន និងអាជីវកម្មដែលបានជួបប្រទះមានដូចជា៖ ចោរលួចគាស់ផ្ទះ ចោរប្លន់ និងចាប់ជំរិត និងអគ្គិភ័យជាដើម។ អ្នកស្រីពន្យល់ទៀតថាសម្រាប់ចោរប្លន់អាចជាការប្លន់នៅនឹងមាត់របងចូលក្នុងផ្ទះ ឫក្បែរផ្ទះ ចំណែកឯការចាប់ជម្រឹតវិញអាចនៅក្នុងផ្ទះ ឫនៅកន្លែងផ្សេងៗទៀតដើម្បីទាមទារយកទ្រព្យសម្បត្តិុ ទាំងនេះអាចបង្កគ្រោះថ្នាក់ដែលអាចឈានដល់អាយុជីវិតជាដើម។ តើយើងអាចធ្វើដូចម្តេចដើម្បីដឹងពីការការពារផ្ទះ ឫអាជីវកម្មរបស់យើង?ទាក់ទងជាមួយចំណុចនេះអ្នកនាងបានណែនាំថា សម្រាប់ដំណោះស្រាយដែលល្អបំផុតគឺយើងត្រូវស្វែងរកអ្នកដែលមានជំនាញពីក្រុមហ៊ុនសន្តិសុខឯកជនត្រួតពិនិត្យលំនៅដ្ឋាន និងកន្លែងអាជីវកម្មដោយផ្ទាល់ ជំហានបន្ទាប់នោះយើងនឹងទទួលបានដំបូន្មានណែនាំពីការរៀបចំការការពារ។ ដំណោះស្រាយមួយទៀត គឺយើងអាចទាក់ទងទៅកាន់សមត្ថកិច្ចបើអាចធ្វើបានព្រោះសមត្ថកិច្ចសុទ្ធ តែជាអ្នកទទួលបានការហ្វឹកហ្វឺនជំនាញពីការការពារយ៉ាងច្បាស់លាស់។ ជាមួយគ្នានេះដែរលោកស្រីក៏បានលើកឡើងពីដំបូន្មានមួយចំនួនក្នុងការត្រួតពិនិត្យលំនៅដ្ឋាន ដើម្បីឲ្យការការពារលំនៅដ្ឋានកាន់តែមានប្រសិទ្ធិភាព។ អ្នកនាងបានបង្ហាញពីចំណុចគួរយល់ដឹងចំនួន២ដែលលោកអ្នកអាចធ្វើការត្រួតពិនិត្យបានដោយខ្លួនឯង។បញ្ហាខាងក្រៅ៖ អ្នកនាងបានពន្យល់ថាបញ្ហាខាងក្រៅសំដៅទៅដល់ទិដ្ឋភាពខាងក្រៅនៃលំនៅដ្ឋានរួមមានទីតាំងថាតើជាតំបន់អសុវត្ថិភាព មានចោរលួច ចោរប្លន់ ឫចោរឆក់ដែរឫទេ។ យើងក៏អាចពិនិត្យលើផ្លូវចេញចូលផ្ទះថាតើមានព្រៃមានភាពងងឹតឫក៏អត់! ចំណុចមួយទៀតត្រូវពិនិត្យទៅលើរបងផ្ទះថាតើមានភាពរឹងមាំគ្រប់គ្រាន់ដែរឫទេ។! បើនិយាយពីបរិវេណតួផ្ទះវិញអ្នកនាងនិយាយថាត្រូវតែពិនិត្យទៅលើទ្វា និងបង្អួចក្រោមថាតើមានភាពរឹងមាំដែរឫទេ ហើយសម្រាប់ជាន់ទីមួយឡើងទៅត្រូវប្រយ័ត្នជាមួយទ្វារបង្អួចនៅជាប់រានហាល។ បញ្ហាខាងក្នុង៖ចំពោះបញ្ហាខាងក្នុងអ្នកនាងកល្យាណបានលើកឡើងថាត្រូវយកចិត្តចិត្តទុកដាក់ជាមួយមនុស្សខាងក្នុងដែលជាអ្នករស់នៅជាមួយយើង រួមមានអ្នកបម្រើ និងបើករថយន្ត នេះមានន័យថាយើងត្រូវត្រួតពិនិត្យពីប្រវត្តិរបស់អ្នកទាំងនេះឲ្យបានច្បាស់លាស់។អ្នកនាងបានបន្ថែមថា "យើងត្រូវមានភាពច្បាស់លាស់ ឫឲ្យដំណឹងជាមុនឲ្យបានច្បាស់លាស់នឹងអនុញ្ញាតឲ្យមានអ្នកថ្មីចូលក្នុងផ្ទះដូចជាអ្នកផ្ញើអីវ៉ាន់ ជាងជួសជុល ឫអ្នកតខ្សែកាបជាដើម។ ចំណុចមួយផ្សេងទៀតយើងត្រូវមានបញ្ជីលេខទំនាក់ទំនងសង្គ្រោះបន្ទាន់បិទនៅកន្លែងណាដែលងាយស្រួលរក។ "អានអត្ថបទបន្ថែមអំពីការការពារសន្តិសុខលំនៅដ្ឋានក្នុងប្រទេសកម្ពុជា!Click here to download your free copy!
អូស្ត្រាលីបោះទុនវិនិយោគលើគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅក្នុងក្រុងភ្នំពេញ
អូស្ត្រាលីបោះទុនវិនិយោគលើគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅក្នុងក្រុងភ្នំពេញ
June 6, 2022, 5:06 p.m.
Realestate News
កន្លងមកយើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ ដែលជាគម្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Worldbridge Land លោក ឧកញ៉ា សៀ ឫទ្ធី ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុននេះដែលបានលើកឡើងថា គម្រោងនេះមានចម្ងាយ១៧គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។ក្រុមហ៊ុន Worldbridge Land នឹងវិនិយោគទឹកប្រាក់ប្រមាណជា ១០០លានដុល្លារ ហើយគម្រោងនេះ នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមឆ្នាំ២០១៧ ដោយចំណាយពេលប្រមាណជា២ឆ្នាំដើម្បីបញ្ចប់ការសាងសង់របស់ខ្លួន។ ហើយម្យ៉ាងទៀតកាលពីពេលថ្មីៗកន្លងមកនេះក្រុមហ៊ុនក៏បានបង្ហាញពីប្លង់មេរបស់គម្រោងដែលគម្រោងនេះនឹងត្រូវគ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណជា ២០២,០០០ម៉ែត្រការ៉េក្នុងនោះមាន ទំហំ១០៧,០០៨ម៉ែត្រការ៉េនឹងត្រូវសាងសង់ជាលំនៅដ្ឋាន ចំណែកឯផ្ទៃដី ៧៦,០០៤ម៉ែត្រការ៉េត្រូវធ្វើជាផ្លូវ និងសួនកំសាន្ត។ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងមធ្យមអាចមានលទ្ធភាពទិញលំនៅដ្ឋានពីគម្រោងនេះបានដោយយូនីតនីមួយៗមានតម្លៃចាប់ពី២៥,០០០ដុល្លារទៅ៣០,០០០ដុល្លារ។ យោងទៅតាមទីភ្នាក់ងារសារព័ត៌មានជាតិ (AKP) បង្ហាញថា ក្នុងពេលថ្មីៗនេះ វិនិយោគិនក្នុងស្រុក និងប្រទេសអូស្ត្រាលីបានព្រមព្រៀងលើគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យមួយផ្សេងទៀត សម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម។ សម្រាប់គម្រោងថ្មីនេះនឹងត្រូវចំណាយទឹកប្រាក់វិនិយោគប្រមាណជា២៥ លានដុល្លារអាមេរិក។ គម្រោងអភិវឌ្ឍន៍ថ្មីនេះមានទីតាំងនៅក្នុងខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យក្រុងភ្នំពេញប៉ុន្តែសម្រាប់កាលបរិច្ឆេទពេលវេលាសាងសង់គឺមិនទាន់បានបង្ហាញជាផ្លូវការនៅឡើយ។ ជាមួយនឹងគម្រោងនេះរចនាបទលំនៅដ្ឋាននឹងត្រូវរចនាជា៣ប្រភេទផ្សេងៗគ្នា លំនៅដ្ឋានបែបខ្មែរនឹងមានតម្លៃ ២០,០០០ដុល្លារលំនៅដ្ឋានបែបខ្មែរអូស្ត្រាលីនឹងមានតម្លៃ២៥,០០០ដុល្លារ និងមួយប្រភេទទៀតរចនាទៅតាមបែបខ្មែរបារាំង នឹងមានតម្លៃ៣០,០០០ដុល្លារ។ សម្រាប់អតិថិជនដែលទិញគម្រោងនឹងទទួលបានភាពងាយស្រួលដោយសារតែអតិថិនជនអាចបង់រំលស់ត្រឹមតែ១០០ដុល្លារប្រចាំខែ គម្រោងនឹងចំណាយពេលចំនួន១៨ ខែក្នុងបញ្ចប់ការសាងសង់របស់ខ្លួន។ សិក្សាពីគម្រោង អភិវឌ្ឍន៍ថ្មីៗនៅកម្ពុជា ជាមួយ Realestate.com.kh!
ភូមិបៃតង៖ លំនៅដ្ឋានរបស់ Angelina Jolie នៅកម្ពុជា
ភូមិបៃតង៖ លំនៅដ្ឋានរបស់ Angelina Jolie នៅកម្ពុជា
June 6, 2022, 11:03 p.m.
Realestate News
ការឃ្លាតឆ្ងាយពីផ្ទះអាចមានអារម្មណ៏ស្រងូតស្រងាត់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែស្នាក់នៅក្នុងលំនៅដ្ឋានដែលមានភាពប្រណិតអាចជួយឱ្យពួកគេមានអារម្មណ៏ស្រស់ស្រាយជាងមុន។ មនុស្សមួយចំនួនចូលចិត្តបន្ទប់ធំទូលាយ មួយចំនួនចង់បានកន្លែងមានសេវាកម្មល្អ មួយចំនួនចង់បានកន្លែងមានទេសភាពទីក្រុងស្អាត ហើយមួយចំនួនទៀតគ្រាន់តែចង់បានកន្លែងដែលមានទេសភាពស្រស់ស្អាតនៅជុំវិញពួកគេប៉ុណ្ណោះ។សម្រាប់ Angelina Jolie វិញចូលចិត្តរស់នៅកន្លែងដែលនាងអាចសម្របខ្លួនរបស់នាងជាមួយនឹងវប្បធម៌នោះបាន។ ហើយនោះជាហេតុផលដែលធ្វើឲ្យអ្នកនាងជ្រើសរើសយកភូមិបៃតងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Zannier Hotels។តើវាចាប់ផ្តើមដោយរបៀបណា៖នាងបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនលើកមកហើយ ថ្ងៃមួយនាងបានចាប់អារម្មណ៍នឹងផ្ទះលំហែកាយបែបខ្មែរដែលមានឈ្មោះថាភូមិបៃតងតាមរយៈទស្សនាវដ្តី។ វាជាពេលវេលាដ៏ល្អបំផុតនាងបានមកសម្រាកលំហែនៅទីនេះបន្ទាប់ពីបានថតភាពយន្តដែលមានចំណងជើងថា First They Killed My Father។ នាងបានចំណាយពេលវេលាផ្ទាល់ខ្លួនជាឯកជនជាមួយក្រុមគ្រួសារប្រមាណ៣ទៅ៤ខែនៅក្នុងផ្ទះលំហែកាយដ៏ប្រណិតមួយនេះ។លោក Arnaud Zannier ដែលជាស្ថាបនិកសណ្ឋាគារ Zannier Hotels បានលើកឡើង រឿងមួយគឺ Shiloh ដែលជាកូនម្នាក់ក្នុងចំណោមកូនរបស់អ្នកនាង Jolie បានដាក់តង់មួយក្នុងសួនច្បារ។ ក្នុងពេលជាមួយគ្នានោះដែរនាង Jolie បាននិយាយថា “ភូមិបៃតគឺជាកន្លែងដែលល្អបំផុតរបស់ប្រទេសកម្ពុជាសម្រាប់អ្នកចង់បានភាពស្ងប់សុខ និងជាកន្លែងពិសេសតែមួយគត់ក្នុងប្រទេស។”លោក Zannier បានបន្តទៀតថា “នាងJolieពេញចិត្តនឹងសណ្ឋាគារមួយនេះដោយសារតែ ភាពសាមញ្ញ ស្រស់ស្អាត និងពោរពេញដោយមនោសញ្ចេតនា។  ពួកយើងបានព្យាយាមនាំយកភាពដើមរបស់កម្ពុជាមករំលេចក្នុងបរិវេណនៃសណ្ឋាគារនេះ។”អំពីសណ្ឋាគារ៖ភូមិបៃតងមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប និងជាប្រភេទវីឡាលំហែកាយលំដាប់ផ្កាយប្រំា ប៉ុន្តែកត្តាមួយដែលធ្វើឲ្យអ្នកនាង Angelina Jolie ពេញចិត្តនឹងសណ្ឋាគារមួយនេះដោយសារទេសភាពវាលស្រែ និងកសិករ។ ជាងនោះទៅទៀតរមណីយដ្ឋាននេះមានផ្ទៃដីទំហំជាង៣ហិចតា ជាមួយនឹងទេសភាពបៃតងខៀវស្រងាត់។ មានវីឡាសរុបចំនួន៤៥ដែលជាស្ថាបត្យកម្ម និងរចនាបទរបស់ខ្មែរយើងពិតៗ មានវីឡាចំនួន២៥មានដំបូលដែលមានរានហាលខាងមុខលក្ខណៈឯកជន និងវីឡាចំនួន២០ផ្សេងទៀតមានអាងហែលទឹកឯកជន។ភូមិបៃតងក៏ផ្ដល់ជូននូវកន្លែងសម្រាប់លំហែកាយដោយមានផ្តល់ជូនសេវាកម្មម៉ាស្សា និងស្ប៉ា រួមមានចំនួន៧បន្ទប់ បន្ទប់ស្ទីម១ សូណា១  ក្នុងសណ្ឋារគារនោះផងដែរក៏មានកន្លែងហាត់យូហ្កា អាងហែលទឹកទំហំ ៥០ម៉ែត្រ និងកន្លែង ហាត់ប្រាណ១។ អ្នកកំពុងតែស្វែងរកសណ្ឋាគារមែនទេ? ស្វែងរកអចលនទ្រព្យពាណិជ្ជកម្មសម្រាប់ជួល និងលក់ក្នុង ប្រទេសកម្ពុជាឥឡូវនេះ! Click here to download your free copy!
លោក ម៉េនី ប៉ាក់គីអៅ៖ បរិច្ចាកលំនៅដ្ឋា​នដល់ពលរដ្ឋក្រីក្រនៅហ្វីលីពីន
លោក ម៉េនី ប៉ាក់គីអៅ៖ បរិច្ចាកលំនៅដ្ឋា​នដល់ពលរដ្ឋក្រីក្រនៅហ្វីលីពីន
June 6, 2022, 9:58 p.m.
Realestate News
លោក ម៉េនី ប៉ាក់គីអៅ មិនត្រឹមតែជាកីឡាករប្រដាល់មួយរូបប៉ុណ្ណោះទេ លោកក៏មានការងារផ្សេងទៀតក្រៅពីអាជីពជាកីឡាករប្រដាល់សេរីនេះដែរ។ លោកជាឪពុកម្នាក់ ជាប្តីម្នាក់ ជាកូនប្រុសម្នាក់ និងជាសមាជិកព្រឹទ្ធឹសភានៃសាធារណៈរដ្ឋហ្វីលីពីន។ ប៉ុន្តែទោះជាលោកមានការងារជាច្រើនអ្នកប្រដាល់រូបនេះនៅមានលក្ខណៈច្រើនទៀតដែលមនុស្សភាគច្រើនមិនបានដឹង ក្រៅពីអ្វីដែលបានលើកឡើងខាងលើទាំងនេះគាត់គឺជាជនសប្បុរសម្នាក់ ដែលបានសាងសង់ផ្ទះថ្មីជាច្រើនសម្រាប់ជនក្រីក្រ។ការធំដឹងក្តីរបស់លោក Emmanual:មុនពេលដែលលោកធំដឹងក្តី និងបានក្លាយជាអ្នកប្រដាល់លោក Emmanuel "Manny" Dapidran Pacquiao គឺជាក្មេងធម្មតាម្នាក់ រៀនដល់វិទ្យាល័យ គាត់បានឈប់ទៅសាលាដោយសារតែភាពក្រីក្រ។ នៅអាយុ១៥ឆ្នាំ ប៉ាក់គីអៅ បានចេញឆ្ងាយពីក្រុមគ្រួសាររបស់លោក វាមិនមានភាពងាយស្រួលទេដែលរស់នៅម្នាក់ឯងឆ្ងាយពីគ្រួសារ។ លោកមានភាពក្លាហានប្រឈមមុខជាមួយនឹងគ្រោះថ្នាក់នៅក្នុងទីក្រុងម៉ានីល ដោយគ្មានរស់នៅតាមដងផ្លូវគ្មានអាហារគ្រប់គ្រាន់និងជម្រកសមរម្យ។ ទីបំផុតលោកបានរកឃើញចំណង់ចំណូលចិត្តគឺធ្វើជាអ្នកប្រដាល់ស្ម័គ្រចិត្ត។ ចាប់តាំងពីពេលនោះមក គាត់តែងតែងឡើប្រកួត ជីវិតរបស់លោកមិនដូចពីមុនទៀតទេ  លោកបានឡើងប្រកួតនៅលើសៃវៀនធំៗ ដែលជាកន្លែងដែលលោកត្រូវប្រឈមមុខជាមួយអ្នកប្រដាល់មនុស្សពិភពលោកដូចកីឡាករ Oscar De La Hoya កីឡាករ Juan Manuel Marquez កីឡាករ Timothy Bradley និងកីឡាករ Floyd Mayweather។មានមូលហេតុមួយពាន់ ដែលត្រូវអរគុណដល់ លោក Manny Pacquiao ៖លោក ម៉េនី ប៉ាក់គីអៅ ឬហៅក្រៅថា "ប៉ាក់មេន"  ដែលបច្ចុប្បន្នលោកត្រូវបានគេដឹងថាបានជួយដល់ជនក្រីក្រនៅ តំបន់Saranganiតំបន់នេះត្រូវបានគេចាត់ទុកថាស្ថិតនៅក្នុងខេត្តក្រីក្របំផុតទាំងដប់នៅក្នុងប្រទេសហ្វីលីពីន។ ចំណុចនេះបានជំរុញប៉ាក់គីអៅឲ្យបរិច្ចាគផ្ទះថ្មីចំនួន១,០០០ខ្នង ក្នុងនាមជាតំណាងរាស្រ្តនៅក្នុងខេត្តនេះ ការសន្យានេះបន្ទាប់ពីការប្រកួតរបស់លោកជាមួយលោក Mayweather។ លោក ប៉ាក់គីអៅបាននិយាយថានៅលើទំព័រហ្វេសប៊ុករបស់លោកថា “ខ្ញុំពិតជាមានភាពរីករាយណាស់សម្រាប់ការផ្តល់លំនៅដ្ឋានថ្មីទាំងនេះទៅដល់ពួកគាត់ដែលជាម្ចាស់ឆ្នោតនៅខេត្ត Sarangani ដោយប្រើប្រាក់ពីហោប៉ៅផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយជាងមួយពាន់គ្រួសារនឹងទទួលបានផលប្រយោជន៍ពីការបរិច្ចាកលើកនេះ។ ហើយខ្ញុំនៅតែមបន្តសាងសង់ផ្ទះជាច្រើនទៀតដោយសារតែខ្ញុំតែងតែជឿលើព្រះគម្ពីរ។មានមនុស្សជាច្រើនទៀតមានការជួយតិចតួចនៅឡើយដល់ជនជាតិចាម ហើយលោកបាននិយាយថាទឹកចិត្តស្រស់ថ្លា និងសប្បុរសធម៌របស់លោកគឺជានយោបាយមួយដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជន។ ទោះជាយ៉ាងនេះក្តីជាង ១,០០០ គ្រួសារនឹងទទួលបានផលប្រយោជន៍ពីការផ្តល់ជូននៃការអភិវឌ្ឍន៍ផ្ទះថ្មីនេះផងដែរ។ការប្រកួត និងការបរិច្ចាក នេះមិនមែនជាលើកទីមួយទេដែលលោក ប៉ាក់គីអៅ បានបរិច្ចាគប្រាក់ចំណូលរបស់លោក។ នៅឆ្នាំ២០១៥  អត្ថបទ Philstar លើកឡើងថាតារាប្រដាល់រូបនេះបានចុះហត្ថលេខាលើថ្លៃពិនិត្យសុខភាពឲ្យអ្នកចូលមន្ទីរពេទ្យជាង៥០នាក់ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។ អត្ថបទនេះក៏បានលើកឡើងថាលោកបានចូលរួមឧបត្ថម្ភជាប្រចាំលើកម្មវិធីអាហារូបករណ៍ បេសកកម្មវិជ្ជសាស្ត្រ ហើយផ្ទះរបស់លោកគឺតែងតែបើកចំហសម្រាប់អ្នកដែលស្វែងរកជំនួយ និងជំនួយហិរញ្ញវត្ថុជាដើម។លោក ម៉េនី ប៉ាក់គីអៅ បានទទួលបានជ័យជំនះ ៥៨ ដង ចាញ់ ៦ដង និងស្មើ ២ ដង។ លោកជាអ្នកប្រដាល់តែមួយគត់នៅលើពិភពលោកដែលឈ្នះពានរង្វាន់៨ប្រភេទ។ លោកគឺជាសមាជិករដ្ឋសភាផង និងជាសមាជិកព្រឹទ្ធសភាផងសម្រាប់ប្រទេសហ្វីលីពីន។ ប៉ុន្តែទោះបីជាលោកមានសមិទ្ធិផលទាំងអស់នេះក៏ដោយចុះក៏អ្នកគ្រប់គ្នាគឺនៅតែរំភើបចិត្ត និងចង់ឃើញនូវអ្វីដែលវីរបុរសប្រដាល់រូបនេះធ្វើតទៅទៀត។សិក្សាបន្ថែមទៀត ពីគម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ នៅក្នុងប្រទេសកម្ពុជា!Click here to download your free copy!
 អ្នកអភិវឌ្ឍន៏ចាប់ផ្តើមចាប់អារម្មណ៏ទីផ្សារបុរីនៅក្នុងខេត្តកំពង់ចាម
អ្នកអភិវឌ្ឍន៏ចាប់ផ្តើមចាប់អារម្មណ៏ទីផ្សារបុរីនៅក្នុងខេត្តកំពង់ចាម
June 6, 2022, 11:56 p.m.
Realestate News
ខេត្តកំពង់ចាមត្រូវបានគេស្គាល់ថាមានការអភិវឌ្ឍន៏យ៉ាងខ្លំាង មានស្ពានឬស្សីកោះប៉ែន វត្ដនគរ កោះប៉ែន វត្ដហាន់ជ័យ ភ្នំស្រីភ្នំប្រុស បន្សល់ពីសម័យបារំាង និងវត្តមហាលាប។ ប៉ុន្តែខេត្តមួយនេះមានកម្រឹតភ្ញៀវទេសចរណ៏ធ្លាក់ចុះបន្តិចការពីពេលថ្មីៗនេះ ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៏បានបង្វែរការចាប់អារម្មណ៏នឹងឱកាសគម្រោងអភិវឌ្ឍន៍អចលនទ្រព្យបុរីនៅតំបន់មួយនេះផងដែរ។ភូមិសាស្រ្ត៖ខេត្តកំពង់ចាមគឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងស្ថិននៅជាប់ទន្លេមេគង្គ។ ខេត្តនេះស្ថិតនៅជាប់ខេត្តមួយចំនួនដូចជាខេត្តៈ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ត្បូងឃ្មុំ ព្រៃវែង និងកណ្ដាល។ ខេត្តកំពង់ចាមស្ថិតនៅភាគខាងកើតជាប់នឹងព្រំប្រទល់កម្ពុជា-វៀតណាម។ ខេត្តនេះផងដែរត្រូវបានគេស្គាល់ថាជាខេត្តធំជាងគេទី១១ក្នុងប្រទេសកម្ពុជា ហើយវាក៏ជាខេត្តមួយដែលមានប្រជាជនរស់នៅច្រើនជាងគេទី២ក្នុងប្រទេសកម្ពុជា។ បន្ទាប់មកខេត្តកំពង់ចាមបានបំបែកជាខេត្តថ្មីមួយទៀតគឺខេត្តត្បូងឃ្មុំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ក្នុងអាណត្ដិទី៥នៃការបោះឆ្នោតជាតិ។ តំបន់ដែលនៅខាងលិចនៃទន្លេមេគង្គត្រូវបានកាត់ទៅជាខេត្តកំពង់ចាម តំបន់ដែលនៅភាគខាងកើតនៃទន្លេមេគង្គត្រូវបានកាត់ទៅជាខេត្ត ត្បូងឃ្មុំ។ សមត្ថភាពរបស់ខេត្ត៖ខេត្តកំពង់ចាមនៅតែរីកចម្រើនបើទោះបីជាមានការបំបែកខេត្តថ្មីមួយទៀតនៅក្នុងឆ្នាំ២០១៣ក៏ដោយ។  បច្ចុប្បន្នខេត្តមួយនេះបានទាក់ទាញអ្នកអភិវឌ្ឍន៏ជាច្រើនដោយមើលឃើញថាជាខេត្តដែលមានសក្ដានុពលសេដ្ឋកិច្ច។ បើយោងទៅលើរបាយការណ៏របស់ភ្នំពេញប៉ុស្តិ៍ លោក គុយ វ៉ាត ដែលជាអគ្គនាយកនៃក្រុមហ៊ុន Century 21 Cambodia បាននិយាយថា “ក្រុងកំពង់ចាមគឺជាក្រុងដែលមិនទាន់រីកចម្រើនខ្លំាងនៅឡើងទេ វាគឺជាខេត្តមួយដែលសាកសម្យសាងសង់តំបន់សេដ្ឋកិច្ចពិសេសពីព្រោះវាគឺជាខេត្តដែលស្ថិតនៅជិតទីក្រុងភ្នំពេញ។”ឧកញ៉ា ហុង ពីុវ ដែលជាអគ្គនាយករបស់បុរីពិភពថ្មីក៏មើលឃើញសក្ដានុពលនេះផងដែរហើយបានសម្រេចចិត្តសាងសង់បុរីនៅខេត្តកំពង់ចាមផងដែរ។ ការអភិវឌ្ឍន៏នៅតំបន់នេះបានផ្ដល់ឱកាសចំណេញច្រើនសម្រាប់អ្នកអភិវឌ្ឍន៏ បើយោងតាម លោក ស៊ីវ សុផល ដែលជាភ្នាក់ងារលក់អចលនទ្រព្យ។ លោកបានពន្យល់ថា “នៅទីក្រុងភ្នំពេញយើងតម្រូវឲ្យអតិថិនជនដាក់ប្រាក់តម្កល់ដំបូងសិនដើម្បីបន្តសាងសង់និងលក់ ប៉ុន្តែនៅក្រុងកំពង់ចាមយើងសាងសង់ហើយលក់បានតែម្តង។” លោកបន្តទៀតថា“តួយ៉ាងលំនៅដ្ឋានពាណិជ្ជកម្មត្រូវបានលក់ដាច់ជាបន្តបន្ទាប់ លំនៅដ្ឋានកំពុងត្រូវបានលក់ដូរយ៉ាងឆាប់រហ័សនៅក្នុងខេត្តមួយនេះ។” ទោះជាយ៉ាងណាក៏ដោយ លោក នួន រិទ្ធី ដែលជាអគ្គនាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Khmer Foundation Appraisal បានប្រាប់ថាអ្នកអភិវឌ្ឍន៏គម្រោងបុរីកំពង់ចាមគឺការវិនិយោគដ៏ត្រឹមត្រូវមួយ។ លោកបាននិយាយទៀតថាបុរីពិភពថ្មីគួរតែពិចារណាកំណត់នូវការអភិវឌ្ឍន៏របស់ខ្លួនឱ្យទៅជាបុរី ដែលមានទំហំសមល្មម។លោកបានថ្លែងបញ្ជាក់ទៀតថា “វាជាការល្អដែលមានការអភិវឌ្ឍន៏បុរីកំពង់ចាមដោយទំហំសមល្មម ប៉ុន្តែមិនគួរសាងសង់ឱ្យធំៗដូចបុរីក្នុងទីក្រុងភ្នំពេញទេ ពីព្រោះទីក្រុងភ្នំពេញគឺជាតំបន់ដែលមានសេដ្ឋកិច្ចពិសេសចំរុះហើយមានប្រជាជនរស់នៅច្រើន។” លោកបានពន្យល់ទៀតថា “ក្នុងលក្ខខណ្ឌទីតាំងរបស់បុរីទីក្រុងកំពង់ចាមគឺជាទីតាំងល្អសម្រាប់បុរី។ មិនមានហានិភ័យណាមួយនោះទេប៉ុន្តែពួកគេគួរតែគិតអំពីថាតើមានអ្នកជួលឬយ៉ាងណាបន្ទាប់ពីពួកគេទិញបុរីរួច ឬថាតើពួកគេទិញវាដើម្បីរស់នៅរឺក៏ធ្វើអាជីវកម្ម។អំពីគម្រោង៖គម្រោងអភិវឌ្ឍន៏បុរីពិភពថ្មីនឹងមានទីតាំងស្ថិតនៅភូមិ៧ គម្រោងនេះនឹងសាងសង់ឡើងក្នុងទំហំដី៣,៥ហិចតានិងមានលំនៅដ្ឋានជាង២៧០។ គម្រោងនេះត្រូវបានសាងសង់រួចប្រហែលជា២០%ហើយ បុរីទាំងនេះនឹងលក់ក្នុងទំហំទឹកប្រាក់ប្រហែល៦៨,០០០ដុល្លារក្នុងមួយល្វែង ហើយអាចឡើងដល់១៨០,០០០ ដុល្លារ។ លំនៅដ្ឋាននៅតំបន់នោះនឹងសាងសង់ឡើងតាមបែបទាន់សម័យ និងបុរាណនេះបើយោងទៅតាមកាសែតភ្នំពេញប៉ុស្តិ៍។ ការអភិវឌ្ឍន៏គម្រោងបុរីកំពង់ចាមត្រូវបានធ្វើឡើងដោយក្រុមហ៊ុនពិភពថ្មីនៅជិតប្រាសាទព្រះពុទ្ធ មេសរជ្រៃ ផ្សារមេសរជ្រៃធនាគារអេស៊ីលីដា សាលាបឋមសិក្សាមេសរជ្រៃ ហាងលក់ផ្លែឈើធម្មជាតិ និងហាងបាយ។ ទីតាំងបុរីក៏ស្ថិតនៅជិត ហាងលក់ទូរស័ព្ទដៃ និងកន្លែងថតចម្លងនៅតាមបណ្ដោយផ្លូវខេត្តលេខ២២២ផងដែរ។ការចាប់អារម្មណ៏ការអភិវឌ្ឍន៏បុរីនៅខេត្តកំពង់ចាមនាំមកនូវទំនុកចិត្តនឹងអ្វីដែលអាចនឹងកើតមានឡើង។ ហើយនៅពេលដែលអ្នកអភិវឌ្ឍន៏កាន់តែច្រើនឡើង ផ្លាស់ប្តូរការអភិវឌ្ឍន៏ទៅតំបន់នោះ បញ្ហានៅត្រង់តែថាពេលវេលាយូរទៀត មុនពេលដែលយើងឃើញការផ្លាស់ប្តូរមកាន់តែច្រើន ឡើងលើសក្ដានុពលដ៏ធំមួយនេះ។ស្វែងរកគេហដ្ឋានប្រភេទបុរីនៅក្នុងប្រទេសកម្ពុជាឥឡូវនេះ!
ការណែនាំអំពីពន្ធប្រថាប់ត្រាសម្រាប់ប្លង់ទន់
ការណែនាំអំពីពន្ធប្រថាប់ត្រាសម្រាប់ប្លង់ទន់
June 6, 2022, 5:06 p.m.
Realestate News
Property Buyers & Sellers Advice
តាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម គង់ វិបុល ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងការវេទិការពន្ធដារលើកដំបូងរបស់កម្ពុជាក្នុងខែកញ្ញា ទាក់ទងទៅនឹងការចាត់វិធាន ការឆាប់រហ័ស ដោយមានមន្ត្រីធ្វើការត្រួតពិនិត្យលើកិច្ចសន្យាជួលលើ់ទីកន្លែងធ្វើពាណិជ្ជកម្ម ពាក់ព័ន្ធទៅនឹងពន្ធករ ហើយបច្ចុប្បន្នមានការណែនាំលើពន្ធនៃការផ្ទេរសិទ្ធិអចលនទ្រព្យប្លង់ទន់។យើងអាចហៅមិនផ្លូវការថា “ពន្ធប្រថាប់ត្រា” សម្រាប់ពេលបច្ចុប្បន្ន។នៅដើមសប្ដាស៏នេះ កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុន Yong Yap បានធ្វើការលើការផ្ទេរអចលនទ្រព្យលក់ថ្មី នៅការិយាល័យសុរិយោដី(អជ្ញាធរសង្កាត់) ដោយមានការ ភ្ញាក់ផ្អើលនូវនិតិវិធីថ្មីមួយត្រូវបានប្រើប្រាស់ក្នុងការផ្ទេរសិទ្ធិ ដោយតម្រូវពីក្រសួងរៀបចំដែនដីនគរ រូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារដែលមានការពាក់ព័ន្ធគ្នា។ក្រុមហ៊ុន Yong Yap Properties បានជួបហើយពិភាក្សាជាមួយ ៥ សង្កាត់ក្នុងខណ្ឌ ដូនពេញដែលក្រុមហ៊ុនបានធ្វើក្នុងជាមួយទៅលើកការផ្ទៀងផ្ទាត់ព័ត៌មានជាមួយខណ្ឌ និងប្រភពដែលពាក់ព័ន្ធដ៏ទៃទៀត និតិវិធីទាំងនោះមានដូចខាងក្រោមៈចុះបញ្ជីផ្ទេរអចលនទ្រព្យនៅេឯសង្កាត់របស់អ្នកដូចធម្មតាការិយាល័យគ្រប់គ្រងដែនដីនគររូបនីយកម្ម និងសំណង់នឹងត្រូវបានផ្ដល់ព័ត៌មាន និងធ្វើការណាត់ជួបក្នុងការត្រួតពិនិត្យអលចនទ្រព្យនោះ។វិក័យប័ត្រពន្ធប្រថាប់ត្រានឹងត្រូវបានចេញឱ្យអ្នកលក់នៅពេលដែលសង្កាត់បានការបញ្ជាក់ការបង់ប្រាក់ពីអគ្គនាយកដ្ឋានពន្ធដារ ដំណើការផ្ទេរប្លង់ ដូចធម្មតានៅថ្នាក់ខណ្ឌ។តម្លៃបន្ថែមគឺ៥០ ដុល្លារ សម្រាប់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដើម្បីវាស់វែង និងចេញវិក័យប័ត្រ។  តម្លៃពន្ធប្រថាប់ត្រាគឺពី ៦ - ៨ ដុល្លារ ក្នុងមួយម៉ែត្រការ៉េចំពោះទំហំខាង ក្នុងនៃអចលនទ្រព្យនោះ។ ចំពោះផ្ទះល្វែងមានស្តង់ដារដែលមានមួយបន្ទប់ អ្នកត្រូវបង់ពន្ធបន្ថែម ពី៤០០ - ៧០០ ដុល្លារ។ រយៈពេលនៃការផ្ទេរចាប់ពី ៤ - ៦សប្ដាស៏ ប៉ុន្តែពីមុនមកត្រឹមតែ ៣-១០ថ្ងៃ តែប៉ុណ្ណោះ។នេះមិនមែនជាការភ្ញាក់ផ្អើលនោះទេដែលមានពាក្យចចាមរាមដែលថាមានការកាត់ពន្ធប្រថាប់ត្រាបលើអចលនទ្រព្យប្លង់ទន់តាំងពីដើមឆ្នាំនេះ។ជាការភ្ញាក់ផ្អើល (ភាពខ្វះខាតក្នុងប្រទេសកម្ពុជា) គឺជារបៀបសមញ្ញរបស់ប្រជាជនកម្ពុជា ច្បាប់នេះ បានអនុម័តភ្លាមៗ ដោយមិនអោយព័ត៌មានលេចឭដល់សាធារណៈជនឡើយ ឬសូម្បីតែអជ្ញាធរក្នុង តំបន់ដែលជាអ្នកដោះស្រាយលើស្ថានភាពនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មជាខ្លាំង។សម្រាប់ជំហានទៅមុខ ប្រសិនបើការរកឃើញរបស់យើងជាការត្រឹមត្រូវ យើងសង្ឃឹមថា ចំណុចទាំង នេះនឹងធ្វើឲ្យកាន់តែមានតម្លាភាព និងមានទំនុកចិត្តលើសុវត្ថិភាពនៃប្លង់ទន់នៅលើទីផ្សារ។ ធនាគារ អេស៊ីលីដា គឺជាធនាគារធំជាងគេដែលផ្តល់ប្រាក់កម្ចីសម្រាប់ការទិញអចលនទ្រព្យដែលមានត្រឹមប្លង់ ទន់ ជាមួយនឹងការចុះបញ្ជីពន្ធបន្ថែម វាក៏គួតែជាការបង្ហាញផ្លូវសម្រាប់ធនាគារធំៗផ្សេៗទៀត ឲ្យយក លំនាំតាម។Desmond Yap២៨/១០/២០១៦អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Yong Yap Propertiesស្វែងយល់បន្ថែមទៀតអំពីប្លង់ដីនៅកម្ពុជា !ជាមួយ Realestate.com.khClick here to download your free copy!
ពន្ធលើអចលនទ្រព្យ៖ ការកំណត់លើការបង់ពន្ធអចលនវត្ថុត្រូវបានពន្យារពេល
ពន្ធលើអចលនទ្រព្យ៖ ការកំណត់លើការបង់ពន្ធអចលនវត្ថុត្រូវបានពន្យារពេល
June 7, 2022, 5:07 a.m.
Realestate News
Property Buyers & Sellers Advice
អគ្គនាយកដ្ឋានពន្ធដារ(GDT)បានពន្សារពេលនៃការបង់ពន្ធមុនសម្រាប់ម្ចាស់អចលនទ្រព្យទាំង អស់ឲ្យបានបង់ពន្ធមុនពេលកំណត់។  កាលបរិច្ឆេទជាទូទៅធ្វើនៅថ្ងៃទី ៣០ ខែកញ្ញា រាល់ឆ្នាំ។ ដោយឡែកឆ្នាំរយៈពេលបង់ពន្ធបានពន្យារទៅដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ យូរជាងមុន រយៈពេលមួយខែ។  “អចលនវត្ថុ”គឺសំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់នៅលើដីនោះ។ អគ្គនាយកដ្ឋានពន្ធដារបានចេញសារាចរណ៏ណែនាំជាផ្លូវការចំនួនពីរគឺសារចរណ៏លេខ១២៧២៣ និង១៣៤៦៦ដោយបញ្ជាក់ថាម្ចាស់អចលនវត្ថុទាំងអស់ត្រូវបញ្ជូនឯកសារពាក់ព័ន្ធបង់ពន្ធ និងប្រាក់បង់ពន្ធរបស់ខ្លួនទៅតាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ។សារាចរណ៏លេខ ១៣៤៦៦ បានបង្គាប់ឱ្យម្ចាស់អចលនវត្ថុវដែលបានចុះបញ្ជីបង់ពន្ធឆ្នាំ២០១៦នៅតាមសាខាឬការិយាល័យណាមួរបស់អគ្គនាយកដ្ឋានពន្ធដារទាំងអស់ដែលត្រូវបង់ពន្ធអចលនទ្រព្យរបស់ពួកគេតាមរយៈធនាគារកាណាឌីយា ឬធនាគារអេស៊ីលីដា ដោយប្រើប្រាស់វិក័យបត្របង់ពន្ធឆ្នាំ ២០១៥។ ហើយប្រសិនបើទំហំនៃអចលនទ្រព្យរបស់ពួកគេផ្លាស់ប្ដូរត្រូវបានពុះ ចែក រុះរើ ឬផ្លាស់ប្ដូរម្ចាស់កាន់កាប់ត្រូវតែផ្ដល់ព័ត៌មានជូនទៅអគ្គនាយកដ្ឋានពន្ធដារដើម្បីឱ្យអគ្គនាយកដ្ឋានអាចផ្លាស់ប្ដូរ ការកត់ត្រារបស់ខ្លួននិងផ្ដល់នូវការបង់ពន្ធបន្ថែម។ចងចាំថាអចលនវត្ថុណាដែលមិនបានចុះបញ្ជីបង់ពន្ធនឹងត្រូវបានពិន័យទៅតាមបទបញ្ជារផ្ទៃក្នងរបស់អគ្គនាយកដ្ឋានពន្ធដារ។គោលបំណងនៃច្បាប់នេះដើម្បីឱ្យម្ចាស់អចលនវត្ថុទទួលស្គាល់នូវការប្រើប្រាស់ដីនិងកាតព្វកិច្ចចំពោះការបង់ពន្ធ ក៏ដូចជាអត្ថប្រយោជន៏នៃចំណូលថវិកាថ្នាក់ក្រោមជាតិផងដែរ។ អចលនទ្រព្យដែលជាប់កាតព្វកិច្ចពន្ធគឺអចលនទ្រព្យដែលមានតម្លៃចាប់ ពី១០០,០០០,០០០លានរៀលឡើងទៅ អជ្ញាធរក្រុងនិងខេត្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវគ្រប់គ្រងការបង់ពន្ធអចលនទ្រព្យទាំងអស់ឲ្យបានត្រឹមត្រូវ។មូលដ្ឋានពន្ធអចលនទ្រព្យពន្ធត្រូវបានប្រមូលប្រចាំឆ្នាំនូវអត្រា០,១ភាគរយនៃតម្លៃអចលនទ្រព្យ។ តម្លៃអចលនទ្រព្យនឹងត្រូវបានកំណត់តាមតម្លៃនៅលើទីផ្សារហើយត្រូវបានវាយតម្លៃដោយគណកម្មការវាយតម្លៃ អចលទ្រព្យដែលចេញប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ការគណនាពន្ធអចលទ្រព្យ៖ នេះជាឧទាហរណ៏ពីក្រុមហ៊ុន Cam Accounting & Tax Limited  ជាក្រុមហ៊ុនឈានមុខក្នុងការ ផ្តល់សេវាកម្មផ្នែកគណនេយ្យ ពន្ធដារ សវនកម្ម ការផ្តល់យោបល់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។លោក ហេង ដែលមានអគារបីជាន់ (E0 E1 និងE2) ទំហំ៤x១៦ម៉ែត្រនៃទំហំដីសរុបមាន ១០x៤០ម៉ែត្រ។ តម្លៃដីលើទីផ្សារក្នុងមួយម៉ែត្រការ៉េដែលត្រូវបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃមានដូចខាងក្រោម៖តម្លៃដី៖ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាន់ផ្ទាល់ដី (E0)៖ ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាន់ទី១ (E1)៖ ៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជាន់ទី២ (E2)៖ ៦៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តម្លៃដី៖ ៤០០ដុល្លារ x ៤០០ដុល្លារ = ១៦០,០០០ដុល្លារ ជាន់ផ្ទាល់ដី (E0)៖ ៦៤ដុល្លារ x ១២០ដុល្លារ = ៧,៦៨០ដុល្លារ ជាន់ទី១ (E1)៖ ៦៤ដុល្លារ x ៨០ដុល្លារ = ៥,១២០ដុល្លារ ជាន់ទី២ (E2)៖ ៦៤ដុល្លារ x ៦៥ដុល្លារ = ៤,១៦០ដុល្លារ តម្លៃអចលនទ្រព្យសរុបគឺ៖ ១៧៦,៩៦០ដុល្លារពន្ធអចលនទ្រព្យ = (៨០%នៃតម្លៃអចលនទ្រព្យ – ២៥,០០០ដុល្លារ) x ០,១% = (១៤១,៥៦៨ដុល្លារ – ២៥,០០០ដុល្លារ)x ០,១% = ១១៦,៥ដុល្លារព័ត៌មាននៅក្នុងអត្ថបទនេះត្រូវបានផ្ដល់ជូនដោយ Mr. Keat Heng ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Cam Accounting & Tax Limited។ទំនាក់ទំនងក្រុមហ៊ុន Cam Accounting & Tax Limited សម្រាប់ទាក់ទងនឹងព័ត៌មានពន្ធដារ។ ក្រុមហ៊ុនជួយសម្រួលនិងធ្វើការបង់ពន្ធទៅតាមតម្រូវការរបស់អ្នក  ការគណនាចំនួនពន្ធយ៉ាងត្រឹមត្រូវលើអចលនទ្រព្យដែលត្រូវបង់ជូនអគ្គនាយកដ្ឋានពន្ធដារ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់: Cam Accounting & Tax Limited ការិយាល័យ: បន្ទប់លេខ ៥០៨ ជាន់ទី ៥ ផ្សារបាយ័ន លេខ ៣៣ -៣៤ ផ្លូវ ១១៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញទូរស័ព្ទលេខៈ ០៩៧ ៥៥៥៥ ២៩៨ , - E‐mail:partner@cam‐at.com សិក្សាបន្ថែមអំពីពន្ធអចលនទ្រព្យកម្ពុជាសូមទស្សនាវីដេអូតាមរយៈRealestate.com.khClick here to download your free copy!
បង្កើនគុណភាពអចលនទ្រព្យ​របស់​អ្នកឲ្យលក់​ដាច់​លឿន​ជាង​មុននៅលើគេហទំព័រ Realestate.com.kh
បង្កើនគុណភាពអចលនទ្រព្យ​របស់​អ្នកឲ្យលក់​ដាច់​លឿន​ជាង​មុននៅលើគេហទំព័រ Realestate.com.kh
June 6, 2022, 9:00 p.m.
Realestate News
គឺមានភាពងាយស្រួលបំផុតដើម្បីដាក់បញ្ជីអចលនទ្រព្យថ្មីនៅលើ Realestate.com.kh មិនថាអ្នកជាអ្នកលក់ឯកជន ជាម្ចាស់ផ្ទះ ឫក៏ជាភ្នាក់ងារអចលទ្រព្យក៏ដោយ។ទោះបីជាយ៉ាងណាមានវិធីសាមញ្ញមួយចំនួនដែលអ្នកអាចបង្កើនគុណភាពអចលនទ្រព្យរបស់អ្នក ដូចយើងដឹងស្រាប់ហើយថាអចលនទ្រព្យនៅលើ Realestate.com.kh មានអ្នកចូលមើលយ៉ាងច្រើន។ អចលនទ្រព្យដែលមានព័ត៌មានពេញលេញត្រឹមត្រូវនឹងមានអ្នកចូលមើលច្រើន ហើយនឹងទទួលបានអ្នកចង់ទិញច្រើននោះអ្នកនឹងអាចលក់ដាច់ ឫក៏ជួលអចលនទ្រព្យបានលឿន។ ដើម្បីធានាថាអ្នកស្វែងរកអចលនទ្រព្យនៅលើ Realestate.com.kh ទទួលបានប្រភេទអចលនទ្រព្យដែលមានគុណភាព យើងបានដាក់បង្ហាញអចលនទ្រព្យដោយស្វ័យប្រវត្តិនូវរូបភាពពី ០-១ រូបនៅក្រោមនៃបញ្ជីអចលនទ្រព្យ។ អចលនទ្រព្យមានគុណភាពនឹងមានការចាប់អាម្មណ៍ច្រើននៅក្នុងគេហទំព័ររបស់យើង ហើយនៅពេលមានការស្វែងរកអចលនទ្រព្យទាំងអស់នោះនឹងបង្ហាញនៅលើគេបង្អស់។ គន្លឹះដើម្បីបង្កើនគុណភាពអចលនទ្រព្យ៖១.ដាក់រូបភាពមានគុណភាពលើសពី៣សន្លឹក៖អ្នកទិញមូយចំនួននៅឆ្ងាយពីក្រុងភ្នំពេញ ឫបរទេសដែលស្វែងរកអចលនទ្រព្យតាមគេហទំព័រ  Realestate.com.kh គេមិនអាចទៅមើលអចលនទ្រព្យដោយផ្ទាល់បានទេ ឫក៏មានបញ្ហាក្នុងការរកទិសដៅនៅក្នុងទីក្រុង។ ដូច្នេះពួកគេត្រូវពឹងផ្អែកលើរូបថតច្រើនជាងស្វែងរកផ្ទាល់។ ដូចនេះជាការប្រសើរសម្រាប់អ្នក ឬ(ភ្នាក់ងាររអចលនទ្រព្យបស់អ្នក) ត្រូវប្រាកដថារូបថតត្រូវមានគុណភាព និងថតឲ្យបានច្រើនសន្លឹក។ ជាងនេះទៅទៀតក្នុងករណីភាគច្រើនអ្នកប្រើប្រាស់នៅលើ Realestate.com.kh គ្រាន់តែចង់ត្រួតពិនិត្យលើររូបរាងរបស់អចលនទ្រព្យប៉ុណ្ណោះ ប្រសិនបើពួកគេពិតជាចង់មើលអចលនទ្រព្យតាមរូបថត។ មានអចលនទ្រព្យជាច្រើនដែលអ្នកអាចជ្រើសរើសបាននៅលើ Realestate.com.kh សូមបញ្ជាក់ផងដែរថាអ្នកស្វែងរកផ្ទះនឹងមិនខ្ចះខ្ជាយពេលវេលាមើលរូបថតអចលនទ្រព្យដែលមិនមានគុណភាព ឫរូបភាពផ្ទះមានភាពរញ៉េរញ៉ៃ។រូបថតច្រើនកាន់តែល្អ៖ រូបថតមួយសន្លឹកស្មើនឹងនិយាយ១០០០ពាក្យ។ ទិន្នន័យខាងក្នុងរបស់ Realestate.com.kh បង្ហាញថាឱកាសរបស់អ្នកក្នុងការលក់អចលនទ្រព្យអាចកើនដល់៨៥%ប្រសិនអ្នកដាក់រូបថតបញ្ចូលច្រើនជាង៣សន្លឹក។ រូបថតពិត៖ មានសារៈសំខាន់ណាស់សម្រាប់រូបថតដែលអ្នកដាក់ចូលជារូបថតអចលនទ្រព្យពិតបា្រកដែលត្រូវលក់ ដែលរូបទាំងនេះនឹងបង្ហាញដល់អ្នកទិញពីលក្ខណៈជាក់ស្តែងរបស់អចលនវត្ថុសម្រាប់លក់។គុណភាពនៃរូបថត៖ ប្រើកាមេរ៉ាសម្រាប់ថតរូប មិនត្រូវប្រើទូរស័ព្ទថតទេ!សំអាតផ្ទះ៖ សំអាចផ្ទះឲ្យបានស្អាតនិងដកចេញរបស់របរដែលរញ៉េរញ៉ៃដើម្បីធ្វើឲ្យមានចន្លោះទំនេរឲ្យបានធំ(តាមជាក់ស្តែង)។ដកចេញសំភារៈផ្ទាល់ខ្លួន និងសំភារៈដាក់តាំង៖ ដកសំភារៈមួយចំនួនចេញដោយសារគ្រប់គ្នាស្រម៉ៃថាសំភារៈរបស់ពួកគេនៅក្នុងផ្ទះនោះមិនមែនរបស់អ្នកទេ។ពន្លឺ៖ ថតរូបនៅពេលថ្ងៃនៅពេលមានពន្លឺគ្រប់គ្រាន់! ធ្វើឲ្យអចលនទ្រព្យមើលទៅដូចជា មានពន្លឺ និងរស់រវើកតាមតែអាចធ្វើទៅបាន។ ផ្ទៀងផ្ទាត់រូបថត៖ ថតរូបគ្រប់បន្ទប់ និងព្យាយាមដាក់បញ្ចូលទស្សនីយភាពលក្ខណៈពិសេសមួយដែលធ្វើឲ្យអ្នកមើលចាប់អារម្មណ៍លើអចលនទ្រព្យ។គិតពីមុខងារ៖ ថតយករូបភាពដែលបង្ហាញពីលក្ខណៈមុខងារនៃផ្ទះផងដែរ ឧទាហរណ៍រូបភាពត្រូវបង្ហាញផ្លូវដែលបង្ហាញថាច្រកចូលមានសុវត្ថិភាពល្អ ម៉ាស៊ីនបោកសំលៀកបំពាក់ និងទំហំនៃកន្លែងចតរថយន្តជាដើម។ ទាំងនេះប្រហែលមិនមែនជារូបដែលទាក់ទាញបំផុតនោះទេប៉ុន្តែចំពោះអ្នកទិញ ឫអ្នកជួលវិញរូបទាំងនេះមានគុណតម្លៃដ៏សម្បើម។ដាក់បញ្ចូលរូបថតផ្ដេក៖ ដាក់បញ្ចូលរូបថតច្បាស់និងមានទំហំស្របតាម realestate.com.kh ប្រាកដថារូបភាពទាំងនោះច្បាស់ល្អ។ រូបភាពដាក់បញ្ចូលត្រូវតែជារូបផ្តេកវែងមើលទៅស្អាតទោះបីនៅពេលដាក់ក្នុងវែបសាយក៏ដោយ។ ដូច្នេះសូមកែតម្រូវរូបភាពមុនដាក់បញ្ចូលក្នុងវែបសាយប្រសិនបើរូបភាពដាក់បញ្ចូលនោះបញ្ឈរវែង។២. ចំណាយពេលសរសេរការពិពណ៌នាអចលនទ្រព្យដែលមានគុណភាពផ្តល់ព័ត៌មានឲ្យបានច្រើនបំផុត នៅពេលសរសេរការពិពណ៌នាពីអចលនទ្រព្យ  ត្រូវដឹងថាតើលក្ខណៈពិសេសអ្វីខ្លះដែលអតិថិជនចាប់អារម្មណ៍លើអចលនទ្រព្យរបស់អ្នក។ សូមចងចាំថាមិនត្រូវសរសេរឡើងវិញនូវតម្លៃ និងទំហំនៃអចលនទ្រព្យ ចំនួនបន្ទប់គេង ចំនួនបន្ទប់ទឹក អ៊ីម៉ែល និងលេខទូរស័ព្ទជាដើមនៅក្នុងការពិពណ៌នាពីអចលនទ្រព្យ ដោយសារតែទាំងនេះអាចធ្វើឲ្យមានការច្រឡំ។ ភាសាអង់គ្លេស និងខ្មែរ៖  ភាសាអង់គ្លេស និងខ្មែរក្នុងទំព័រលើនៃអចលនទ្រព្យ និងរៀបរាប់នៅតាមផ្នែកនីមួយៗឲ្យច្បាស់លាស់។ សូមសរសេរឲ្យងាយយល់ដើម្បីឲ្យអ្នកចូលមើលមានភាពងាយស្រួលអាន។ ដើម្បីឲ្យអចលនទ្រព្យរបស់លោកអ្នកមានអ្នកចូលមើលច្រើនសូមសរសេរភាសាទាំងពីរនៅក្នុងការពណ៌នា។អចលនទ្រព្យរបស់អ្នកមានប្លង់បែបណា៖ ជាប្លង់ទុន ប្លង់រឹង  ប័ណ្ណកម្មសិទ្ធិរួម (Strata Title)? ប្រាប់ទៅអតិថិជននៅក្នុងការពណ៌នានៅក្នុងអចលនទ្រព្យ។លក្ខណៈសម្បត្តិអចលលនទ្រព្យ៖ ប្រសិនបើមានអ្វីពិសេសផ្សេងទៀតសូមរៀបរាប់ឲ្យអស់!បច្ចុប្បន្នអចលនទ្រព្យប្រើធ្វើអ្វី៖ តើអចលនទ្រព្យរបស់លោកអ្នកមានសក្តានុពលអ្វី? តើមានការរឹតបណ្តឹង ឬជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីអ្វីទេ? ទីតំាងនៅជិតកន្លែងសំខាន់ៗ៖ អចលនទ្រព្យនោះមានទីតាំងនៅជិតតំបន់សំខាន់ៗណាខ្លះតួយ៉ាង៖ សាលារៀន មន្ទីរពេទ្យ ហាងលក់ឥវ៉ាន់ ស្ថាប័នរដ្ឋាភិបាល និងកន្លែងដឹកជញ្ជូនផ្សេងៗ។ការសាងសង់៖ ទីតាំងរបស់អចលនទ្រព្យមានការដ្ឋានកំពុងសាងសង់នៅជិតដែរឫទេ? នៅពេលដែលទីក្រុងសំខាន់របស់កម្ពុជាមើលឃើញថាមានសន្ទុះខ្លាំងលើការសាងសង់អចលនទ្រព្យដែលមិនមានសំឡេងរំខានពីការការដ្ឋានសាងសង់គឺជាលក្ខណៈពិសេសដែលគួរឲ្យទាក់ទាញ។ផ្លូវ៖ តើលក្ខណៈផ្លួវធ្វើដំណើរ និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅជិតអចលនទ្រព្យ នោះមានសភាពបែបណា? ការកែកុនឡើងវិញ៖ តើអចលនទ្រព្យមានការកែកុនអ្វីខ្លះទេក្នុងពេលថ្មីៗ? តើសេវាផ្សេងៗគិតថ្លៃដូចម្តេចដែរ? ចំណាំ៖ តម្លៃអាចចរចាបានទេ? រយៈពេលកិច្ចសន្យាអាចបត់បែនទេ? មានផលប្រយោជន៍ពីកិច្ចសន្យាជួលដែលឫទេ (ប្រសិនបើមានការជួល)?អ្នកជួយផ្តល់ព័ត៌មាន៖ ប្រសិនបើមានអ្នកផ្តល់ព័ត៌មានតាមអនឡាញដែលអាចណែនាំពីសេវាកម្មរបស់អ្នក ឫអតីតអ្នកជួលដែលមានមតិយោបល់ជាវិជ្ជមានអំពីអចលនទ្រព្យ ឬអ្នកមានគណនី (LinkedIn) ផ្ទាល់ខ្លួនត្រូវដាក់បញ្ចូលចំណុចទាំងនេះទៅក្នុងការពណ៌នាពីអចលនទ្រព្យរបស់អ្នក នៅគណនីផ្នែកលក់នៅក្នុង Realestate.com.kh កត្តាទាំងនេះនឹងបង្កើតការទុកចិត្តរវាងអ្នក និងអ្នកទិញ/អ្នកជួល។៣. ផ្តល់ព័ត៌មានទំនាក់ទំនងរបស់អ្នកឲ្យល្អបំផុតប្រសិនបើគេមិនអាចទំនាក់ទំនងជាមួយអ្នក នោះជាការចំណាយពេលឥតបានការជាមួយអចលនទ្រព្យរបស់អ្នក ដូច្នេះត្រូវប្រាកដថាលេខទំនាក់ទំនងមានភាពត្រឹមត្រូវ។ដាក់លេខទូរស័ព្ទ២ខ្សែ និង អ៊ីម៉ែល២ខ្សែ៖ ប្រសិនបើដឹងថាពេលខ្លះរវល់ខ្លាំងមិនអាចលើកទូរស័ព្ទបាន។ចំណាយពេលដើម្បីពង្រឹង “គណនីផ្ទាល់ខ្លួន” ឫ”គណនីភ្នាក់ងារអចលនទ្រព្យ” នៅលើគេហទំព័រ Realeastat.com.kh. គណនីនេះអនុញ្ញាតឲ្យអ្នកផ្តល់នូវព័ត៌មានបន្ថែមអំពីខ្លួនអ្នក និង/ឫក៏ពី ភ្នាក់ងារងអចលនទ្រព្យ។ បំពេញព័ត៌មានក្នុងគណនីមុនពេលចុះឈ្មោះគឺជាវិធីល្អបំផុតដើម្បីបង្កើតទំនុកចិត្តរវាងអ្នក និងអ្នកទិញ/អ្នកជួលលំនៅដ្ឋាន។ មានមនុស្សកាន់តែច្រើនស្គាល់គណនីរបស់អ្នក នោះនឹងមានមនុស្សកាន់តែច្រើននឹងឃើញថាអ្នកជា អ្នកលក់/អ្នកជួលស្របច្បាប់។ប្រសិនបើអ្នកជាភ្នាក់ងារមួយអ្នកគួរតែដាក់បញ្ចូលឈ្មោះភ្នាក់ងាររបស់អ្នក និងដាក់បញ្ចូល ផ្លាកសញ្ញាអាជីវកម្មចូលក្នុងគណនីរបស់អ្នក៖ នៅពេលណាដែលយីហោ (Logo) បង្ហាញនៅលើអចលនទ្រព្យអ្នកទិញនឹងដឹងភ្លាមថាអ្នកជានរណាក៏ដូចជាកេរ្តិ៍ឈ្មោះរបស់ភ្នាក់ងាររបស់អ្នក។ ការទទួលស្គាល់នេះនឹងធានាថាអ្នកទទួលផលពីភាពល្បីល្បាញនៃឈ្មោះរបស់ភ្នាក់ងាររបស់អ្នកក៏ដូចជាកសាងទំនាក់ទំនង និងផលចំណេញយូរអង្វែង ។ប្រសិនបើអ្នកជាភ្នាក់ងារអចលនទ្រព្យ សូមដាក់បញ្ចូលរូបថតរបស់អ្នកផង រូបថតរបស់អ្នកដែលស្អាត និងអាចបន្ថែមភាពជឿជាក់លើអចលនទ្រព្យរបស់អ្នកថែមទៀត។ត្រូវប្រាកដថាអ្នកបានចុះឈ្មោះជាមួយrealestate.com.kh“ស្វែងរកទំព័រភ្នាក់ងារអចលនទ្រព្យ” និងបំពេញព័ត៌មានក្នុងគណនីនេះជាកន្លែងដែលអ្នកប្រើប្រាស់ ស្វែងរកភ្នាក់ងារ ដូច្នេះត្រូវបា្រដកថាអ្នកបានចុះឈ្មោះរួចរាល់។៤.ធ្វើឱ្យអចលនទ្រព្យលើទំព័រមុខរបស់អ្នកមានតម្លៃ!អចលនទ្រព្យនៅលើទំព័រមុខទាំងភាសាខ្មែរ និងអង់គ្លេស និងធ្វើឲ្យមានប្រយោជន៍។ ប្រសិនបើជាភាពសាមញ្ញ និងច្បាស់លាស់នោះនឹងមានអ្នកស្វែងរកអចលនទ្រព្យរបស់មុនពេលមើលចូលទៅគេហទំព័រផ្សេង។ Realestate.com.kh មានអចលនទ្រព្យរាប់ពាន់ដូច្នេះអ្នកត្រូវប្រាដកថាចំណង ជើងខ្លីតាមអ្វីដែលចង់ឲ្យគេដឹង! ធ្វើSEOឲ្យបានល្អ៖ ត្រូវគិតពីអ្វីដែលគេចង់ស្វែងរកនៅក្នុង Google ឫ realestate.com.kh ហើយប្រើពាក្យគន្លឹះសម្រាប់អចលនទ្រព្យរបស់អ្នកឲ្យតិចងាយស្រួលស្វែងរក។ ជ្រើសយកឈ្មោះខ្លីសាមញ្ញទាក់ទងនឹងអចលនទ្រព្យ ឧទាហរណ៍ “វីឡាដាក់លក់នៅទួលគោក” ឬ “ខុនដូមួយយូនីតជាន់ទី១០នៅផ្លួវ៥១”! ទាំងនេះជាឈ្មោះល្អៗគួរជ្រើសរើស។ដាក់ត្រឹមតែចំណងជើង! រក្សាទុកការពិពណ៌នាសម្រាប់ដាក់ជាសញ្ញាឲ្យចុចចូលទៅមើល ព័ត៌មានពេញលេញបន្ថែមទៀត។៥.ដាក់តម្លៃ៖ កុំដាក់តម្លៃនៅលើ Application (POA)នៅលើគេហេទំព័រ realestate.com.kh យើងដឹងថាអ្នកទិញដែលមានសក្តានុពលជាទូទៅចូលមើលការពណ៌នាពីលក្ខណៈលំនៅស្ថាន និងចង់ដឹងពីតម្លៃពិតប្រាកដ។ បែបនេះហើយ យើងសូមផ្តល់យោបល់ថា ត្រូវដាក់តម្លៃនៅលើអចលនទ្រព្យ។កុំធ្វើអ្នកទិញភ័យខ្លាច៖ ប្រសិនលក្ខណៈពិសេសរបស់លំនៅដ្ឋានមានព័ត៌មានលំអិតប៉ុន្តែមិនមានតម្លៃ អ្នកទិញនឹងគិតថាផ្ទះទំនងជាមានតម្លៃថ្លៃ។ ត្រូវធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកមើលដោយមានព័ត៌មានលម្អិតរួមទាំងតម្លៃជាមួយគ្នា។ ប្រសិនតម្លៃអាចចរចាបាន៖ សូមបញ្ជាក់នៅក្នុងការពិពណ៌នាក្នុងបញ្ជីអចលនទ្រព្យ។៦. តាមដានការសាកសួរនូវការលក់របស់អ្នកឲ្យបានយ៉ាងរហ័សនិង មានជំនាញវិជ្ជាជីវ៖នៅពេលអ្នកទទួលទូរស័ព្ទទំនាក់ទំនង ឬអ៊ីម៉ែលសាកសួរព័ត៌មានអំពីអចលនទ្រព្យរបស់លោកអ្នកតាមរយៈ realestate.com.kh វាជាការចំាបាច់ឲ្យលោកអ្នកត្រូវធ្វើការទំនាក់ទំនងជាបន្ទាន់ទៅកាន់អតិថិជនដែលចង់បានព័ត៍មានបន្ថែម។ ប្រសិនបើអ្នកមិនធ្វើការទាក់ទងទៅកាន់ពួកគាត់ជាបន្ទាន់នោះទេលោកអ្នកនឹងបាត់បង់អតិថិជនដែលមានបំណងទិញទំាង ហើយអ្នកអតិថិជននឹងទៅរកអ្នកលក់ផ្សេងទៀត។ ធ្វើការទំនាក់ទំនងទៅកាន់អ្នកដែលមានបំណងចង់ដឹងពីព័ត៍មានបន្ថែមយឺតយ៉ាវគេនឹងចាត់ទុកអ្នកគ្មានវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវ។  សម្រាប់ការសាកសួរព័ត៍មានជាលក្ខណៈអន្តរជាតិ៖ ការទាក់ទងទៅកាន់ពួកគាត់តាមរយៈអ៊ីម៉ែលជាវិធីមួយដ៏ល្អបំផុតបន្ទាប់មកអ្នកត្រូវធ្វើការទាក់ទងតាមទូរស័ព្ទជាភាសាអង់គ្លេស ឬភាសាដទៃទៀតសម្រាប់អតិថិជនបរទេស។ ភាសា៖ ប្រសិនបើអ្នកមិននិយាយភាសាអង់គ្លេសនោះទេ ឬអតិថិនជនិយាយភាសាដ៏ទៃ ដូចជា៖ ភាសាបារំាង ចិន ជប៉ុន ថៃ និងអាឡឺម៉ង់ លោកអ្នកគួរស្វែងរកបុគ្គលិកដែល និយាយភាសាទំាងនោះស្ទាត់ជំនាញមកធ្វើការឲ្យអ្នក។ ត្រូវចងចំាថា៖  អ្នកប្រើប្រាស់នៅជនបរទេសដែលស្វែងរកព័ត៌មានបន្ថែមតាមបណ្តាញគេហទំព័រ អចលនទ្រព្យជាអ្នកប្រើប្រាស់ដែលមានសក្តានុពល សូមយកចិត្តទុកដាក់ជាមួយពួកគេ។ អ្នកប្រើប្រាស់បរទេសយល់ដឹងពីប្រភេទបណ្តាញគេហទំព័រអចលនទ្រព្យបែបនេះ ពួកគេធ្វើការសាកសួរព័ត៌មានបន្ថែមលុះត្រាតែគេចាប់អារម្មណ៍។ អ្នកទិញក្នុងស្រុក៖ សម្រាប់ការសាកសួរព័ត៌មានបន្ថែមរបស់អតិថិជនក្នុងស្រុក អ្នកគួរតែទំនាក់ទំនងភ្លាមៗតាមទូរស័ព្ទដោយផ្ទាល់។ ដឹងពីផលិតផលរបស់អ្្នក! អ្នកត្រូវតែមានជំនាញដោយយល់ដឹងព័ត៌មានអំពីអចលនទ្រព្យរបស់អ្នកឲ្យច្បាស់លាស់ មុនពេលធ្វើការទំនាក់ទំនងទៅកាន់អតិថិជន។ប្រសិនបើអ្នកមានការភ័ន្តច្រឡំក្នុងការផ្តល់ព័ត៌មានលម្អិតពេលទាក់ទងទៅអ្នកទិញឫអ្នកជួលនោះពួកគេនឹងបាត់បង់ទំនុកចិត្តលើអ្នក។ សម្រាប់ភ្នាក់ងារដែលមានអចលនទ្រព្យចាស់ៗ៖ ប្រសិនបើអ្នកទិញ ឫអ្នកជួលសក្តានុពល ចង់ដឹងពីអចលនទ្រព្យដែលអ្នកបានដឹងថាបានលក់  ឫជួលរួចហើយសូមប្រាប់ការពិតពីពេលវេលាដែលអ្នកអាចផ្តល់ចម្លើយតបទៅវិញ។ ភាពស្មោះត្រង់របស់អ្នកអាចបង្កើតទំនុកចិត្តជាមួយនឹងអតិថិជនដែលនាំឲ្យអចលនទ្រព្យរបស់លោកអ្នកឆាប់លក់ ឬជួលបានយ៉ាងឆាប់រហ័ស។៧.អាប់គ្រេដបញ្ជីអចលនទ្រព្យរបស់អ្នក (Upgrade)៖អ្នកអាចធ្វើឲ្យបញ្ជីអចនលទ្រព្យសម្រាប់លក់ ឬជួលរបស់អ្នកឲ្យប្រសើរឡើងដោយដាក់ក្នុងហ្វីធើ“featured”នៅក្នុង Realestate.com.kh ដោយចំណាយត្រឹមតែ១ដុល្លារក្នុងមួយថ្ងៃតែប៉ុណ្ណោះ! នេះបានន័យថាអចលនទ្រព្យរបស់អ្នកនឹងស្ថិតនៅលើគេ ហើយទទួលបានការមើល និងការសាកសួរច្រើនជាងមុន។ គ្រាន់តែចុចលើពាក្យអាប់គ្រេដ “upgrade” នៅលើអចលនទ្រព្យដែលអ្នកចង់ធ្វើឲ្យប្រសើរ ជាងមុននៅក្នុងអូហ្វីសoffice របស់អ្នកលក់ ហើយពួកយើងនឹងចាត់ចែងជូនអ្នកជាទីគាប់ចិត្ត។៨.រីហ្រ្វេសបញ្ជីអចលនទ្រព្យ៖ប្រសិនបើអចលនទ្រព្យរបស់អ្នកនៅតែដាក់លក់ ឬជួលអ្នកអាចរីហ្រេសបញ្ជីអចលនទ្រព្យរបស់អ្នករាល់ប្រាំពីរថ្ងៃម្តង ដូច្នេះអចលនទ្រព្យរបស់លោកអ្នកនឹងស្ថិតនៅលើបញ្ជីអចលនទ្រព្យទាំងអស់។ នៅពេលដែលអ្នកចុច “refresh” អចលនទ្រព្យនោះនឹងឡើងមកខាងលើនៃបញ្ជីដែលអ្នកទិញអាចមើលឃើញ!ការសិក្សាបន្ថែម៖ប្រសិនបើអ្នកជាភ្នាក់ងារ អ្នកសាងសង់ ម្ចាស់ដីឬអ្នកលក់ឯកជនមានបំណងចង់ដាក់អចលទ្រព្យរបស់អ្នកនៅលើ Realestate.com.kh សូមទាក់ទងមកយើងនៅថ្ងៃនេះតាមរយៈ info@realestate.com.kh ឬទូរស័ព្ទលេខ 017 436 756។ ពួកយើងរង់ចាំជួយលោកអ្នកគ្រប់ពេលវេលា!ដាក់បញ្ចូលអចលនទ្រព្យរបស់លោកអ្នកឥឡូវនេះ!ការផ្លាស់ប្តូរទីផ្សារទៅកាន់ប្រព័ន្ធអនឡាញដែលមាននៅក្នុងប្រទេសកម្ពុជាពិតជាផ្តល់ភាពងាយស្រួលសម្រាប់លោកអ្នក សូមធ្វើការដាក់អចលនទ្រព្យរបស់លោកអ្នកនៅលើ Realestate.com.kh នៅថ្ងៃនេះ។ គេហទំព័រ Realestate.com.kh ជាបណ្តុំអចលនទ្រព្យដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា!បង្កើតបញ្ជីអចលនទ្រព្យឥឡូវនេះ! រហ័ស ងាយស្រួល ឥតគិតថ្លៃ និងមិនគិតកម្រៃសេវាបន្ថែម!
ក្រុមហ៊ុន Century21 Cambodia បង្ហាញគម្រោង Forest Cityដល់ពិភពលោកជាមួយទឹកប្រាក់វិនិយោគ១០០ពាន់លានដុល្លារ
ក្រុមហ៊ុន Century21 Cambodia បង្ហាញគម្រោង Forest Cityដល់ពិភពលោកជាមួយទឹកប្រាក់វិនិយោគ១០០ពាន់លានដុល្លារ
June 6, 2022, 5:06 p.m.
Realestate News
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៦ ក្រុមហ៊ុន Century21 Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Country Garden Group ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ និងមានទីស្នាក់ការនៅខេត្តក្វាងទុងប្រទេសចិន។ Country Garden បានចុះឈ្មោះនៅក្នុងផ្សារភាគហ៊ុនហុងកុង (Hong Kong Stock Exchange) តាំងពីខែមេសាឆ្នាំ ២០០៧ ហើយបច្ចុប្បន្ននេះមានបុគ្គលិកសរុបចំនួន ៧០,០០០ នាក់ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២៣៨របស់ខ្លួន។អនុស្សរណយោគយល់នេះផ្តល់ឲ្យ Century 21 Cambodia ទទួលបាននូវសិទ្ធិអាជីវកម្មផ្តាច់មុខក្នុងការលក់គម្រោង Forest City នៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាញគ្រួសារអន្តរជាតិនៃ Century 21 ទូទាំងសកលលោក។ តាមរយះអនុស្សរណយោគយល់នេះ Century 21 Cambodia  នឹងជួយអោយក្រុមហ៊ុន Country Garden Group ទទួលបាននូវឱកាសចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។ គម្រោង Forest City គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Country Garden Group  និងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាល រដ្ឋចរហ៊រ (Johor) ប្រទេសម៉ាឡេស៊ី។ ជារួមគម្រោងដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីដែលមានផ្ទៃដីប្រហែល៥,០០០អា គឺប្រហែលពីរភាគបីនៃទំហំទីក្រុងម៉ាកាវ។ ក្នុងតម្លៃវិនិយោគ១០០ពាន់លានដុល្លារអាមេរិក Forest City នឹងប្រើពេល ៣០ ឆ្នាំក្នុងការអភិវឌ្ឍន៍នេះហើយវានឹងបង្កើតឱកាសការងារ ២២០,០០០ កន្លែងសម្រាប់ប្រជាជនម៉ាឡេស៊ី។ កំឡុងពេលដែលការអភិវឌ្ឍន៍កំពុងបន្តមិនទាន់ចប់ក្តី តែអតិថិជនអាចនឹងចាប់ផ្តើមកាន់កាប់អចលនៈទ្រព្យខ្លះទៅតាមដំណាក់កាលផ្សេងៗនៃគម្រោង។រហូតមកដល់ពេលនេះប្រទេសចិន និងប្រទេសសិង្ហបុរីគឺជាវិនិយោគិនបរទេសដ៏សំខាន់នៃតំបន់អ៊ីសកាន់ដាម៉ាឡេស៊ី( Iskandar Malaysia) ដោយសារតែភាពងាយស្រួលក្នុងការចេញចូលទៅកាន់ប្រទេសសិង្ហបុរី។ គម្រោង Forest City ស្ថិតនៅចម្ងាយតែពីរគីឡូម៉ែត្រប៉ុណ្នោះពីប្រទេសសិង្ហបុរី ហើយជាមួយនឹងច្រកព្រំដែនផ្លូវគោក និងផ្លូវសមុទ្រ វាធ្វើឱ្យការតភ្ជាប់រវាងគម្រោងនេះ និងប្រទេសសិង្ហបុរីកាន់តែងាយស្រួល។ ជាក់ស្តែងយើងអាចរីករាយជាមួយនឹងសេវាកម្មឡានក្រុង ២៤ម៉ោង ទៅមកប្រទេសសិង្ហបុរី។ ការសាងសង់ផ្លូវហាយវ៉េបានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួរ(Kuala lumpur) និងចរហ៊របារូ (Johor Bahru) ។លោក គុយ វ៉ាត ជាប្រធាន និងជានាយកប្រតិបត្តិរបស់ Century21 Cambodia បានថ្លែងថា Century21 Cambodia មានជំនឿយ៉ាងខ្លាំងលើគម្រោង Forest City  របស់ Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំជាងគេរបស់ប្រទេសចិន និងមានឈ្មោះនៅក្នុងបញ្ជីក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកធំៗទាំង៥០០។  Country Garden Group  មានជាង៥០០គម្រោងនៅជុំវិញពិភពលោក និងមានប្រាក់ចំណូលពីការលក់ប្រចាំឆ្នាំបានជាង២០ពាន់លានដុល្លារ។"លោក គុយ វ៉ាត បាននិយាយថា "កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងគម្រោងនេះបានធ្វើឱ្យមានភាពងាយស្រួលដល់ Century21 Cambodia សម្រាប់ភាពជាដៃគូជាមួយគ្នា។" លោក Seraj Sutton នាយកគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តអភិវឌ្ឍន៍ពាណិជ្ជកម្មសកល (GSBD) នៅក្រុមហ៊ុន Century21 Cambodia កម្ពុជាបានឱ្យដឹងថា “គោលដៅចម្បងរបស់យើងគឺផ្តោតសំខាន់ជាលក្ខណៈសាកល។ នេះមានន័យថាមិនត្រឹមតែជាការលើកកម្ពស់ឱកាសវិនិយោគពីប្រទេសកម្ពុជាទៅកាន់ទីផ្សារពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញឱកាសវិនិយោគអចលនទ្រព្យពីទូទាំងពិភពលោកមកវិនិយោគក្នុងស្រុកផងដែរ។ លើសពីនេះទៅទៀតយុទ្ធសាស្រ្តនេះថែមទាំងផ្តល់ឱកាសវិនិយោគអចលនទ្រព្យនៅបរទេសទៅដល់វិនិយោគិនអន្តរជាតិផងដែរ។”លោក Caleb Loh នាយកនៃផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃ Country Garden Pacificview SDN BHD  បានថ្លែងថា "អាថ៌កំបាំងនៃភាពជោគជ័យដ៏ធំសម្បើមរបស់ក្រុមហ៊ុនរបស់យើងនៅជុំវិញពិភពលោកគឺគុណភាពរបស់ដៃគូយើង។ ដូច្នេះហើយ Century21 Cambodia គឺជាក្រុមហ៊ុនគម្រូសម្រាប់យើងក្នុងការធ្វើការងារជាមួយនឹងគម្រោងនេះ។”Forest City ត្រូវបានប្រកាសដោយរដ្ឋាភិបាលម៉ាឡេស៊ីថាជាតំបន់អភិវឌ្ឍន៍ដែលមិនជាប់ពន្ធដូចជា៖ ពន្ធនាំចូល ពន្ធទំនិញ និងសេវាកម្មផ្សេងៗ។ វិស័យទេសចរណ៍ ការអប់រំ និងការថែទាំសុខភាព នឹងទទួលបានការលើកលែងពន្ធសម្រាប់៥ឆ្នាំដំបូង។តំបន់អ៊ីសកាន់ដា ម៉ាឡេស៊ី (Iskandar Malaysia) គឺជាតំបន់ដ៏ជោគជ័យបំផុត និងជាទីតំាងគម្រោង Forest City។ ក្រៅពីច្រករបៀងសេដ្ឋកិច្ចទាំងប្រាំនៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ ២០១៤ នាយករដ្ឋមន្រ្តីប្រទេស   ម៉ាឡេស៊ី លោក Najib Razak បានប្រកាសថា “សេដ្ឋកិច្ចនៅក្នុងតំបន់ចរហ៊រ (Johor) បានធានានូវចំនួនទឹកប្រាក់វិនិយោគចំនួន ៤៧ ពាន់លានដុល្លារ ដែល ៥១% ឬ ២៣,៨ ពាន់លានដុល្លាបានសំរេចវិនិយោគរួចទៅហើយ។សម្រាប់អ្នកទិញលំនៅដ្ឋានក្នុងគម្រោងនេះនឹងទទួលបាននូវភាពសោយសុខនៃការរស់នៅជាប់ឆ្នេរសមុទ្រ និងការផ្តល់សិទ្ធិកាន់កាប់រៀងរហូតសម្រាប់ដី និងអាផាតមេន( Apartment)  ដែលមានតម្លៃត្រឹមតែមួយភាគបួន (១/៤) ប៉ុណ្នោះបើធៀបទៅនឹងតំលៃអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី។ គម្រោង Forest City ហ៊ុំព័ទ្ធដោយព្រៃកោងកាងដែលមានទំហំធំជាងគេលំដាប់ទីពីរក្នុងពិភពលោក និងរួមមានទាំងតំបន់ដីសើមអេកូឡូស៊ី និងធនធានធម្មជាតិផ្សេងទៀតព្រមទាំងមានតំបន់ឆ្នេរខៀវស្រងាត់ប្រវែង១០គីឡូម៉ែត្រទៀតផង។  Forest City បានលក់ចេញនូវដី និងអាផាតមេន ( Apartment)  ប្រភេទពីរបន្ទប់គេងដល់បួនបន្ទប់គេង ដែលអាចមើលឃើញទេសភាពមាត់សមុទ្រមានទំហំទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារ ក្នុងរយះពេលតែ ៦ខែប៉ុណ្ណោះ។គម្រោង Forest City នឹងក្លាយជាទីក្រុងលំដាប់ពិភពលោកដំបូងគេដែលជាកន្លែងសាកវប្បកម្ម (បច្ចេកទេសក្នុងការដាំដុះរុក្ខជាតិ) គ្របដណ្តប់ផ្នែកខាងក្រៅនៃអគារបង្កើតបានជារបាំងអេកូ-បរិស្ថានធម្មជាតិដែលមានការការពារថាមពល ការបន្សុតខ្យល់ និងកាត់បន្ថយការបំពុលសំឡេង។ វាគឺជាគំនិតច្នៃប្រឌិតមួយក្នុងការរៀបចំផែនការទីក្រុងតាមលក្ខណៈមួយដែលមានសួនច្បារ និង កន្លែងកំសាន្តនៅជុំវិញក្រុងជាង២០គីឡូម៉ែត្រការ៉េ។ មិនមានរថយន្តឆ្លងកាត់ទីក្រុងនោះទេគឺត្រូវជំនួសដោយផ្លូវរថភ្លើងលើអាកាសតភ្ជាប់ទីក្រុងទាំងមូល ហើយជាពិសេសផ្លូវរថយន្ត និងកន្លែងចតរថយន្តត្រូវបានធ្វើនៅក្រោមដី ដែលមានន័យថាការធ្វើដំណើរថ្មើរជើងត្រូវបានបែងចែកដាច់ដោយឡែកពីរថយន្ត។ទស្សនៈវិស័យ និងយុទ្ធសាស្រ្តសកលដ៏អស្ចារ្យរបស់យើង។"លោក Seraj Sutton បានលើកឡើងថាវិនិយោគិនជាច្រើននៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ កំពុងស្វែងរកការវិនិយោគចម្រុះរបស់ពួកគេ។ នេះហើយជាមូលហេតុដែល Century21 Cambodia កំពុងបង្កើតឱកាសសម្រាប់វិនិយោគិនអចលនទ្រព្យក្នុងការ វិនិយោគក្នុងគម្រោងលំដាប់ថ្នាក់ពិភពលោកនេះ។" លោក Seraj Sutton និយាយថា Forest City សាកសមឥតខ្ចោះនៅក្នុង  "ទស្សនៈវិស័យ និងយុទ្ធសាស្រ្តសកលដ៏អស្ចារ្យរបស់យើង។"ដើម្បីស្វែងរកវិនិយោគិនសម្រាប់គម្រោង Forest City ក្រុមហ៊ុន Century21 Cambodia មានគោលបំណងពង្រីកភាពជាដៃគូជាមួយប្រទេសនានាដូចជា៖ កម្ពុជា ចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ជប៉ុន កូរ៉េ ថៃ បារាំង ឥណ្ឌា អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក។ស្វែងរកព័ត៌មានបន្ថែមអំពីឱកាសវិនិយោគនៅថ្ងៃនេះជាមួយ Century21 CambodiaClick here to download your free copy!
ខេត្តព្រះសីហនុអាចនឹងក្លាយជាទីក្រុងសេដ្ឋកិច្ចទំនើបដូចទីក្រុងសិនជិន
ខេត្តព្រះសីហនុអាចនឹងក្លាយជាទីក្រុងសេដ្ឋកិច្ចទំនើបដូចទីក្រុងសិនជិន
June 7, 2022, 7:13 a.m.
Realestate News
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ជាតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលបានចាប់ផ្តើមភាពជាដៃគូជាមួយក្រុមហ៊ុន  Jiangsu Taihu Cambodia International Economic Cooperation Investment Co., Ltd និងក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd.តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) មានទីតាំងស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រពីព្រលានយន្តហោះក្រុងព្រះសីហនុ និង ១២គីឡូម៉ែត្រពីកំពង់ផែទឹកជ្រៅអន្ដរជាតិក្រុងព្រះសីហនុ។ ហើយតំបន់នេះក៏ស្ថិតនៅជិតផ្លូវជាតិលេខ៤ និងមានចម្ងាយ ២១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុជាទីក្រុងកំពង់ផែអន្ដរជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា។យោងទៅតាមសារព័ត៌មានកោះសន្តិភាពកម្ពជា ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ លោក Jack Chen ដែលជាអគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនឹងប្រែក្លាយជាទីក្រុងសិនជិនប្រទេសកម្ពុជា ដែលមានលក្ខណៈជឿនលឿន មានសក្តានុពលលើវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ។តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) មានផ្ទៃដីសរុបចំនួន ១១,១៣ គីឡូម៉ែត្រការ៉េក្នុងនោះមាន៥,២៨គីឡូម៉ែត្រការ៉េ ជាតំបន់ឧស្សាហកម្មធំៗ។ តំបន់សេដ្ឋកិច្ចពិសេសនេះមានរោងចក្រជាច្រើនដូចជា៖ រោងចក្រវាយនភ័ណ្ឌសម្លៀកបំពាក់ រោងចក្រគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មផលិតកម្មផ្សេងៗទៀតជាច្រើន។លោក Jack Chen បាននិយាយថា ឆ្លងកាត់ការអភិវឌ្ឍន៍រយៈពេល៨ឆ្នាំតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានបង្កើតជាសួនឧស្សាហកម្មអន្តរជាតិស្រូបយកសហគ្រាស ការវិនិយោគ និងមានវិនិយោគិនមកពីប្រទេសចិន ជប៉ុន បារាំង កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសមួយនេះមានសហគ្រាសចំនួន១០៣ ក្នុងនោះ៨៨សហគ្រាស កំពុងដំណើរការ និងដោះស្រាយជីវភាពការងារជូនកម្មករ កម្មការិនីបានជាង១៦ម៉ឺននាក់ ។ជាមួយគ្នានេះដែរលោក Chen បានថ្លែងថា៖ “ទិសដៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសនេះនឹងមានរោងចក្រចំនួន៣០០សហគ្រាសមកវិនិយោគដែលអាចស្រូបយកកម្លាំងពលកម្មចំនួន២០ម៉ឺននាក់។”ក្រៅពីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋតំបន់សេដ្ឋកិច្ចពិសេសបានជួយបណ្តុះបណ្តាលភាសាចិនដល់កម្មករ កម្មការិនី សិស្សានុសិស្ស និងជួយសាងសង់សាលារៀនក្នុងឃុំបិតត្រាំង ហើយនៅថ្ងៃខាងមុខតំបន់សេដ្ឋកិច្ចពិសេសនឹងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបង្ហាត់បង្រៀនជំនាញជូនប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែច្រើនដើម្បីប្រកួតប្រជែងសមាហរណកម្មក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះដែរតំបន់សេដ្ឋកិច្ចពិសេសនឹងសាងសង់មន្ទីរពេទ្យមានស្តង់ដាដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនី។ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីងពីង មកកម្ពុជាកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីក៏បានលើកឡើងពីការរីកចម្រើនយ៉ាងពិតប្រាកដនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុព្រមទាំងបានចង្អុលបង្ហាញពីគម្រោងអនុវត្តន៍កិច្ចសហប្រតិបត្តិការល្អក្នុងតំបន់សេដ្ឋកិច្ចដែលជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងកម្ពុជា ដោយផ្តើមពីគំនិតបង្កើតកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយផ្លូវមួយ” ។"តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនឹងជួយបង្កើនឱកាស និងបង្កើនជីវភាពសម្រាប់ពលរដ្ឋក្នុងតំបន់។ គម្រោងក៏នឹងបម្រើជាផលប្រយោជន៍ជូនប្រទេសជាតិទាំងមូលផងដែរ"  នេះជាការលើកឡើងរបស់លោក Chen។អានបន្ថែមពីគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ នៅលើ Realestate.com.khClick here to download your free copy!
គម្រោងខុនដូ North Park ប្រណិតភាព និងស្តង់ដានៃការស់នៅទាន់សម័យ
គម្រោងខុនដូ North Park ប្រណិតភាព និងស្តង់ដានៃការស់នៅទាន់សម័យ
June 6, 2022, 5:05 p.m.
Realestate News
គម្រោងខុនដូ North Park ត្រូវបានរចនាឡើងទៅតាមសហសម័យថ្មីយ៉ាងល្អប្រណិតជាមួយ នឹងសេវាកម្មរស់នៅតាមបែបទាន់សម័យ មានលក្ខណៈបរិយាកាសធម្មជាតិខៀវស្រងាត់មានសោភ័ណភាពស្រស់ស្អាត។ លក្ខណៈពិសេសបំផុតមួយជាមួយនឹងគម្រោង North Park គឺមានទីធ្លាធំទូលាយផ្តល់នូវផាសុកភាពយ៉ាងសម្បូរបែប។ ជាមួយផ្ទៃដី១,២ហិចតាធ្វើជាសួនច្បារដ៏ស្រស់ស្អាត គម្រោងខុនដូ North Park មានបំណងចង់រួមបញ្ចូលគ្នារវាងទំហំបរិវេណខាងក្នុង និងបរិវេណជុំវិញគម្រោងឲ្យមានភាពកាន់តែមានភាពទាក់ទាញ។ គម្រោងនេះត្រូវបានធ្វើឡើងសម្រាប់របៀបរស់នៅលំដាប់ពិភពលោកមិនដូចគម្រោងដទៃឡើយគម្រោង North Park មានសោភ័ណភាពទាំងខាងក្នុងនិងខាងក្រៅជាមួយសេវាកម្មបែបរីស៊តលំដាប់ផ្កាយប្រាំ។គម្រោងមានរួមជាមួយនឹងអាងហែលទឹក ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ កន្លែងក្មេងលេងដ៏ស្រស់ស្អាត និងមានសន្តិសុខ២៤ម៉ោងធ្វើឱ្យជីវិតនៃការរស់នៅរបស់អ្នកប្រកបដោយអារម្មណ៏ស្រស់ស្រាយ។ហិរញ្ញវត្ថុ៖៣៥%នៃ៥៥យូនីតរបស់អគារ Sapphire ដែលមាន៥៥យូនីតត្រូវបានលក់អស់មុននឹងប្រគល់គម្រោងឲ្យអតិថិជននៅក្នុងខែមេសាឆ្នាំ២០១៨។ បច្ចុប្បន្ននេះមានកម្មវិធីពិសេសមួយដែលហៅថា “North Parkធានាជូនពិសេស” (North Park Guarantee) ដែលផ្តល់ផលចំណេញច្រើនជូនអតិថិជន។ ការបញ្ចុះតម្លៃនេះគឺមានរយៈពេលកំណត់ត្រឹមតែ៧យូនីតប៉ុណ្ណោះ ហើយផ្តល់ជូន១៤%លើតម្លៃជួលត្រលប់រយៈពេល២ឆ្នាំ និងទទួលបានការផ្ទេរកម្មសិទ្ធិកាន់កាប់ដោយឥតគិតថ្លៃ។ក្រុមហ៊ុន Royal Group៖គម្រោងខុនដូ North Park គឺជាគម្រោងមួយរបស់ក្រុមហ៊ុន Royal Group កម្ពុជា។ ក្រុមហ៊ុន Royal Group កម្ពុជាត្រូវបានទទួលស្គាល់ថាជា “ក្រុមហ៊ុនសាជីវកម្មមួយមានសក្តានុពលប្រមូលផ្តុំដោយអាជីវកម្មច្រើនប្រភេទ”។ Royal Group កម្ពុជាគឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៏ដែលទទួលខុសត្រូវលើការអភិវឌ្ឍន៏ដូចជា៖ គម្រោងពាណិជ្ជកម្ម Yeng Sheng Global គម្រោងសាលារៀនអន្តរជាតិ Northbridge គម្រោងឆ្នេរខ្សាច់កោះរ៉ុង (The Royal Sands Koh Rong) និងគម្រោងសណ្ឋាគារកាំបូឌីយ៉ាណា។ គម្រោងទាំងនេះត្រូវបានគេទទួលស្គាល់ថាជាគម្រោងអភិវឌ្ឍន៏ដែលមានទ្រង់ទ្រាយធំបើធៀបនឹងគម្រោងក្នុងវិស័យដ៏ទៃទៀតដូចជា តួយ៉ាងគម្រោងផ្លូវរថភ្លើង Royal Railways។ ល្អប្រណិតភាពរបស់គម្រោង North Park៖គម្រោងខុនដូ North Park គឺជាគម្រោងអភិវឌ្ឍនដែលស្របតាមដង់ស៊ីតេប្រជាជនដែលរស់នៅក្នុងសហគមន៍នោះ ផ្តោតសំខាន់សម្រាប់ការរស់នៅជាលក្ខណៈគ្រួសារ។ គម្រោងនេះត្រូវបានរចនាឡើងដោយស្ថាបត្យករអន្តរជាតិ ដោយធ្វើតាមស្តង់ដាអន្តរជាតិតាំងពីអំឡុងពេលធ្វើផែនការ និងការសាងសង់។ គម្រោងខុនដូមានបន្ទប់ចាប់ពី១បន្ទប់គេងទៅ៣បន្ទប់គេងហើយមានទំហំចាប់ពី៥៥ម៉ែត្រការ៉េទៅ២៤៥ម៉ែត្រការ៉េ។  បន្ទប់ទាំងនេះមានស្តង់ដាល្អហើយមានរានហាលដែលអាច គយគន់មើលទេសភាពសួន ច្បារដ៏ស្រស់ស្អាត។គម្រោងនេះមានផ្តល់ជូននូវសេវាកម្មដូចជា៖ អាងហែលទឹក អាងហែលទឹកសម្រាប់កុមា កន្លែងហាត់ប្រាណទាន់សម័យ  បឹងធម្មជាតិ កន្លែងក្មេងលេង ភោជនីយដ្ឋាន និងកន្លែងអាំងសាច់(BBQ) សម្រាប់សមាជិកគ្រួសារផ្សេងគ្នា។ គម្រោងខុនដូនេះមានផ្ដល់នូវសន្តិសុខ២៤ម៉ោង និងមានប្រព័ន្ធ ទូរទស្សន៏CCTVទៀតផង។គម្រោងខុនដូមានទីតំាងតាមបណ្ដោយផ្លូវ២០០៤ក្នុងតំបន់ Northbridge ក្នុងរាជធានីភ្នំពេញ។ កន្លែងសំខាន់ៗក្នុងតំបន់នោះរួមមាន៖ សាលាអន្តរជាតិ Northbridge សាលាអន្តរជាតិ CIA FIRST ខេមបូឌេៀខន់ទ្រីក្លឹប និងផ្សារទំនើបផ្លាហ្ស៊ា។សម្រាប់ភាពល្អប្រណិត និងភាពទាន់សម័យជាលំនៅដ្ឋានសម្រាប់អ្នក និងគ្រួសាររបស់អ្នក គម្រោងខុនដូ North Park គឺជាជម្រើសល្អបំផុតសម្រាប់អ្នក។ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ North Park ឥឡូវនេះ!Click here to download your free copy!