+855 92 92 1000
Logo

Recent Articles

គម្រោងដែលធំជាងគេនៅក្នុងតំបន់បឹងកេងកង១ Le Condé BKK1 ​បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ
គម្រោងដែលធំជាងគេនៅក្នុងតំបន់បឹងកេងកង១ Le Condé BKK1 ​បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ
October 27, 2023, 6:28 a.m.
រាជធានីភ្នំពេញ ៖ Le Condé BKK1 ដែលជាគម្រោងលំនៅដ្ឋានលំដាប់ប្រណិត ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយគឺពិធីបញ្ចប់ការសាងសង់គ្រោងអគារ នៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2023។ នេះជាការបញ្ចប់អគារកម្រិតខ្ពស់បំផុត និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ចុងក្រោយនៃការអភិវឌ្ឍន៍។Le Condé BKK1 គឺជាគម្រោងលំនៅដ្ឋានមួយក្នុងចំណោមគម្រោងលំនៅដ្ឋានដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅក្នុងតំបន់ ដែលផ្តល់ជូននូវកន្លែងរស់នៅដ៏ប្រណិត និងទំនើបដល់ប្រជាពលរដ្ឋរបស់ខ្លួន។ អចលនទ្រព្យនេះមានទីតាំងជាយុទ្ធសាស្ត្រក្នុងសង្កាត់បឹងកេងកង1 ដ៏មានកិត្យានុភាព ងាយស្រួលចូលទៅកាន់តំបន់ពាណិជ្ជកម្ម និងកន្លែងកម្សាន្តសំខាន់ៗនៃទីក្រុង។រចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិដ៏ល្បីល្បាញ បានធ្វើឲ្យ ​Le Condé BKK1 មានលក្ខណៈពិសេសប្លែកពីគេនៃស្ថាបត្យកម្មសហសម័យ និងប្រពៃណី។ ការអភិវឌ្ឍន៍នេះមានបរិក្ខារទំនើបៗ រួមទាំងអាងហែលទឹកធំៗចំនួន២ កន្លែងរត់ហាត់ប្រាណប្រវែង240ម៉ែត្រ កន្លែងហាត់ប្រាណ និងសួនលើអាកាស។កត្តាអ្វីខ្លះដែលធ្វើឲ្យ ខុនដូរជាច្រើនបានបញ្ចុះតម្លៃ ស្របពេលដែលគម្រោង Le Condé BKK1 ឡើងថ្លៃ5%បន្ថែមទៀតដោយសារគម្រោង Le Condé BKK1 ជាគម្រោងដែលមានទីតាំងដ៏ល្អបំផុត1​គ្មាន2​នៅលើផ្លូវកែង និងផ្លូវសំខាន់បំផុតនៅបឹងកេងកងគឺផ្លូវ352កែងផ្លូវ57 ហើយជាខុនដូវដែលជាតម្រូវការអតិថិជនទិញសម្រាប់រស់នៅ វិនិយោគ សម្រាប់ជួល និងលក់ចំនេញ ជាពិសេសជាគម្រោងបឹងកេងកងតែមួយគត់ដែលមានទំហំផ្ទែដីធំបំផុត3029ម៉ែត្រការ៉េ និងទំនើបបំផុតដែលបំពាក់ដោយ Smart Home Xiaomi ហើយសំណង់ក៏បានបញ្ចប់ការសាងសង់គ្រោងអគារកាលពីថ្ងៃទី26 ខែតុលា ឆ្នាំ 2023​ នេះផងដែរ។អ្នកអភិវឌ្ឍន៍ Le Condé BKK1 បានប្រកាសដំឡើងតម្លៃ 5% នៃយូនីតដែលនៅសល់។ ការកើនឡើងនេះនឹងចាប់ផ្តើមពីថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2023 តទៅ។ ដូច្នេះអស់លោក លោកស្រី ដែលចាប់អារម្មណ៍ សូមរួសរាន់ឡើង ដើម្បីទទួលយកអត្ថប្រយោជន៍ការចំនេញ5% ហើយនឹងដើម្បីទទួលបានផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នកដែលជាលំនៅឋានដ៏ប្រណិតបូករួមជាមួយការអភិវឌ្ឍន៍ដ៏លេចធ្លោនេះមុនពេលតម្លៃកើនឡើង។លោក Dylan Hao អ្នកគ្រប់គ្រងទូទៅផ្នែកលក់ និងផ្នែកទីផ្សារ  ក្រុមហ៊ុន  Wang Fu Guo Ji Property Development. មានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយដែលបានឈានដល់ដំណាក់កាលដ៏សំខាន់នេះក្នុងការអភិវឌ្ឍន៍ Le Condé BKK1" ។ "យើងបានធ្វើការដោយមិននឿយហត់ដើម្បីធានាថាគម្រោងនេះមានគុណភាពខ្ពស់បំផុត ហើយយើងមានទំនុកចិត្តថាវានឹងលើសពីការរំពឹងទុករបស់អតិថិជនដ៏មានតម្លៃរបស់យើង"។Le Condé BKK1 ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2024 ហើយអ្នកអភិវឌ្ឍន៍បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធន៍នៃការរស់នៅលំដាប់ពិភពលោកដល់ប្រជាជនរបស់ខ្លួន។សម្រាប់ព័ត៌មានបន្ថែមអំពី Le Condé BKK1 និងដើម្បីកក់ការណាត់ជួប សូមចូលទៅកាន់៖ Linkអំពី Le Condé BKK1:Le Condé BKK1 គឺជាការអភិវឌ្ឍន៍លំនៅឋានលំដាប់ខ្ពស់ ដែលមានទីតាំងនៅសង្កាត់បឹងកេងកង1 ដ៏មានកិត្យានុភាពនៃរាជធានីភ្នំពេញ។ គម្រោងនេះផ្តល់ជូននូវកន្លែងរស់នៅដ៏ប្រណិត និងទំនើប ជាមួយនឹងបរិក្ខារទំនើបទាន់សម័យ និងសន្តិសុខ 24 ម៉ោង។ ការអភិវឌ្ឍន៍នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីលំដាប់អន្តរជាតិ ហើយរំពឹងថានឹងបញ្ចប់នៅត្រីមាសទី4 ឆ្នាំ 2024 ៕ឈ្វេងយល់បន្ថែមអំពីគម្រោង Le Condé BKK1
ខេត្តសំណាង ! ចិនសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្ត១នេះថែមទាំងបញ្ជូនវិនិយោគិនមកវិនិយោគ
ខេត្តសំណាង ! ចិនសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្ត១នេះថែមទាំងបញ្ជូនវិនិយោគិនមកវិនិយោគ
October 25, 2023, 4:58 a.m.
គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្របមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលីវនីងប៉ុណ្ណោះទេ គណៈប្រតិភូក៏នឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀតក្នុងប្រទេសចិនផងដែរ ។ការសន្យាពីសំណាក់ចិននេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំដោយលោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោ​បាយ​ប្រជាជនចិន នៃខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលរងក្រុងព្រះសីហនុ ប្រធានមន្ទីរពាក់ព័ន្ធ និងលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ។រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២៥ អាចឱ្យនាវាមានជំរៅទឹក ១៤,៥០ម៉ែត្រចូលចតបាន និងឆ្នាំ២០២៩ អាចឱ្យនាវាមានជម្រៅទឹក ១៦,៥០ម៉ែត្រចូលចត ហើយនាវានៅជុំវិញពិភពលោក ៩០ភាគរយចូលចត មានអាកាសយានដ្ឋានអន្តរជាតិកំពុងធ្វើទំនើបកម្ម បច្ចុប្បន្នមានផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ កំពុងបន្តសាងសង់ស្ថានីយ៍អ្នកដំណើរ មានផ្លូវល្បឿនលឿនជាសក្តានុពលថ្មីមួយ ស្របនឹងគោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ធ្វើឱ្យទេសចរក្នុងស្រុកមកកាន់ខេត្តព្រះសីហនុមានចំនួនច្រើន ហើយក៏ជាផ្លូវល្បឿនលឿនមុនគេនៅកម្ពុជា ក្លាយជាផលិតផលទេសចរណ៍មួយថ្មី ដែលមានប្រជាពលរដ្ឋរាប់លាននាក់មកកាន់ខេត្តព្រះសីហនុ ខេត្តមានតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជា ទំហំពាណិជ្ជកម្មកើនឡើងជាង ២,០០០លានដុល្លានៅឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរគាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលដៅប្រើប្រាស់ដីធ្លី និងតម្រង់ទិសខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសតូចៗចំនួន១០ រាជរដ្ឋាភិបាលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ និងមានគោលនយោបាយសម្រាប់អ្នកវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តលីវនីង និងបន្ថែមទំនាក់ទំនងសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។លោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង (ប្រទេសចិន) បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូខេត្តលីវនីង ធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូផ្តោតសំខាន់នៅខេត្តព្រះសីហនុ ស្របពេលដែលទំនាក់ទំនងការទូតចិន-កម្ពុជា ៦៥ឆ្នាំ និងខួប ១០ឆ្នាំ គោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីពេលថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ផ្លូវ និងខ្សែក្រវ៉ាត់នៅសាធារណរដ្ឋប្រជាមានិតចិន ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព ដែកថែប ហើយចំណងទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អថែមទៀតនៃកិច្ចប្រជុំវេទិការ ផ្លូវ និងខ្សែក្រវ៉ាត់។លោកប្រធានគណៈប្រតិភូ ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្របមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលីវនីងទេ យើងនឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀតក្នុងប្រទេសចិន។ សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុលើវិ័យអប់រំ ហើយមាននិស្សិតកម្ពុជាបានទៅសិក្សានៅខេត្តលីវនីងផងដែរ និងជួយបណ្តុះបណ្តាលនិស្សិតរបស់ខេត្តព្រះសីហនុ។ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ទទួលយកសំណើរបស់ប្រតិភូខេត្តលីវនីង ដែលបានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចនៅខេត្តលីវនីង តាមពេលវេលាសមស្រប ពិសេសចង់ឃើញ និងសិក្សាឈ្វេងយល់ពីការអភិវឌ្ឍរបស់ខេត្តលីវនីង និងស្នើសុំទទួលយុវជនខេត្តព្រះសីហនុ ទៅសិក្សានៅខេត្តលីវនីងនៅពេលខាងមុខ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ប្រញាប់ឡើង ! ចំណាយតែ5នាទីអាចបានទូរស័ព្ទថ្មី1គ្រឿងដោយគ្រាន់តែបំពេញការស្ទង់មតិអចលនទ្រព្យនេះ
ប្រញាប់ឡើង ! ចំណាយតែ5នាទីអាចបានទូរស័ព្ទថ្មី1គ្រឿងដោយគ្រាន់តែបំពេញការស្ទង់មតិអចលនទ្រព្យនេះ
October 24, 2023, 7:05 a.m.
ក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនធ្វើទីផ្សារអចលនទ្រព្យឈានមុខក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានចាប់ផ្តើមការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ 2024 ។ គេហទំព័រអចលនទ្រព្យដ៏ពេញនិយមបើកការស្ទង់មតិប្រចាំឆ្នាំនេះដើម្បីជួយឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាកាន់តែរីកចម្រើន, កែលម្អស្តង់ដារ និងផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងទិន្នន័យសម្រាប់អ្នកពាក់ព័ន្ធអចលនទ្រព្យទាំងអស់ដោយឥតគិតថ្លៃ ។ទំព័រស្ទង់មតិ និងរបាយការណ៍អចលនទ្រព្យរបស់ក្រុមហ៊ុន Realestate.com.kh គឺជានិន្នាការ​​ទីផ្សារ​​អចលនទ្រព្យ និងការសង្កេតពីការវិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ អ្នកទិញ, អ្នកលក់, ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់សុទ្ធតែអាចទទួលបានការយល់ដឹងបន្ថែមតាមរយៈការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2024 ។ការស្ទង់មតិអំពីអចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន Realestate.com.kh នេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Realestate.com.kh ក្នុងការផ្តល់ជូនអំពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដែលផ្តល់ជូនសម្រាប់អ្នកដែលកំពុងស្វែងរកទិញ ឬជួលអចលនទ្រព្យ, ភ្នាក់ងារ និងជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នូវព័ត៌មានសំខាន់ៗ និងការយល់ដឹងអំពីទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាផងដែរ ។ការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2024 នេះនឹងផ្តល់ឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់នូវទិដ្ឋភាពមួយចំនួននៃទីផ្សារអចលនទ្រព្យដែលបានកើតឡើង និងការព្យាករណ៍នាពេលអនាគតផងដែរ ។ ហើយការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2024 នេះផ្តល់ឱ្យលោកអ្នកនូវចំណុចសំខាន់ៗដែលដើរតួយ៉ាងសំខាន់ក្នុងការរក្សាទីផ្សារអចលនទ្រព្យឱ្យមានស្ថេរភាព ។គោលបំណង និងវិសាលភាពនៃការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2024នេះគឺដើម្បីឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការយល់ឃើញ និងគំនិតរបស់អ្នកប្រើប្រាស់អចលនទ្រព្យដែលផ្តោតលើប្រទេសកម្ពុជាជាចម្បងដែលទាក់ទងទៅនឹងការយល់ឃើញរបស់ពួកគេចំពោះទីផ្សារនៃអចលនទ្រព្យកម្ពុជា ។ ដូច្នេះហើយតាមរយៈការស្ទង់មតិនេះអាចអនុញ្ញាតឱ្យយើងព្យាករណ៍អំពីនិន្នាការទិញ-លក់នាពេលអនាគតនៅក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជាបាន ។ជាងនេះទៅទៀត នៅក្នុងការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2024នេះផងដែរ លោកអ្នកក៏អាចមានឱកាសក្នុងការឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបមួយគ្រឿងម៉ាក Samsung Galaxy S23 Ultra ។ចូលរួមធ្វើការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2024នៅថ្ងៃនេះ !!!ចុចប៊ូតុងនេះដើម្បីស្ទង់មតិ
គ្រាប់ពេជ្រថ្មីដែលទើបនឹងលេចរូបរាងនឹងធ្វើឱ្យខេត្តសៀមរាបប្រែជាទីក្រុងពាណិជ្ជកម្ម
គ្រាប់ពេជ្រថ្មីដែលទើបនឹងលេចរូបរាងនឹងធ្វើឱ្យខេត្តសៀមរាបប្រែជាទីក្រុងពាណិជ្ជកម្ម
October 23, 2023, 8:34 a.m.
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគឺជាការវិនិយោគដោយក្រុមហ៊ុនចិនក្រោមទុនប្រមាណ១,១ពាន់លានដុល្លារ និងសាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរខាងលើនេះមានចំណតយន្តហោះរហូតដល់ទៅ៣៨ និងមានសមត្ថភាពទទួលអ្នកដំណើរបានប្រមាណ៧លាននាក់ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១ ។ ដោយឡែកដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់១០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ ។រដ្ឋាភិបាល​កម្ពុជារំពឹងថា​ ទីតាំង​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិថ្មី​ខេត្តសៀមរាប​ នឹង​ប្រែទៅជាកូនទី​ក្រុងអភិវឌ្ឍន៍​ពាណិជ្ជកម្មដ៏រីក​ចម្រើន​មួយនាពេលអនាគត។​ ភាពរីក​ចម្រើន​ក៏ដោយសារ​ លំហូរ​ការវិនិយោគ​ ពាណិជ្ជកម្ម ​វិស័យទេសចរណ៍​នឹងផុស​ឡើងនៅ​តំបន់នេះច្រើន។​ក្នុងនោះ ​អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច​ និង​ទេសចរណ៍​មួយចំនួន​ ក៏បង្ហាញ​ការយល់ឃើញ​ដែរថា ​តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ថ្មីនេះ ​សន្ទុះអ្នកវិនិយោគិន​នឹងមានការ​ចាប់អារម្មណ៍​ខ្ពស់ ​ជាពិសេស​អាចស្រូប​ទាញកំណើន​ភ្ញៀវទេសចរ​ ដែល​ចំណុច​ទាំងនេះ​នឹងជំរុញ​ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឱ្យ​ទៅជាតំបន់​ពាណិជ្ជកម្ម​ដ៏រស់រវើក​មួយបន្ថែម​ទៀតរបស់​ខេត្តសៀមរាប ។​ ​ដោយឡែកបើនិយាយពីទេសចរណ៍វិញលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ខេត្តសៀមរាបជាគោលដៅទេសចរណ៍ធំស្រាប់ទៅហើយរបស់កម្ពុជា ។ ក៏ប៉ុន្តែនេះជាវឌ្ឍនភាព និងឱកាសមួយថ្មីបន្ថែមទៀតរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសដែលមានបំណងចង់មកទស្សនាកម្សាន្ត ។ លោកស្រីរំពឹងថា វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនឹងកាន់តែរីកចម្រើន ក៏ព្រោះថាពួកគេអាចហោះត្រង់មកខេត្តបានដោយមិនបាច់ចំណាយពេលវេលាច្រើននោះទេ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ត្រូវការច្រើននាក់ ! ក្រុមហ៊ុនចិនធំ១ពង្រីករោងចក្រទី២របស់ខ្លួននៅខេត្តមួយនេះត្រូវការកម្លាំងពលកម្មជាង៦ពាន់នាក់
ត្រូវការច្រើននាក់ ! ក្រុមហ៊ុនចិនធំ១ពង្រីករោងចក្រទី២របស់ខ្លួននៅខេត្តមួយនេះត្រូវការកម្លាំងពលកម្មជាង៦ពាន់នាក់
October 6, 2023, 9:51 a.m.
តាមរយៈជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងលោក Ray Chen នាយកប្រតិបត្តិ នៃក្រុមហ៊ុនចិន General Enterprise Garment (Cambodia) Co., Ltd កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះបានញ្ជាក់ថា ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ ត្រូវការកម្លាំងពលកម្មចំនួនជាង៦ពាន់នាក់ ។ក្រុមហ៊ុនផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយនេះបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា មានរោងចក្រទី១ ស្ថិតនៅក្នុងខេត្តកណ្តាល ខណៈរោងចក្រទី២ នៅខេត្តកំពង់ស្ពឺត្រូវកម្លាំងពលកម្មជាង៦ពាន់នាក់សម្រាប់បំពេញតម្រូវការវិនិយោគថ្មី ។នាឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងអំណរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២ របស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម ។បើតាមការបញ្ជាក់របស់លោក ហេង សួរ បានឱ្យដឹងថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដារអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ ។រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិកជាង៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ ។ ជាមួយគ្នា ក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាផងដែរ ។ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះលោក ហេង សួរ ដែលបានគាំទ្រ និងផ្តល់ជំនួយក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំរុញផលិតកម្មនៃការវិនិយោគថ្មីរបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មីដែលទើបសាងសង់រួច ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
News Page Concierge Service 590x250 ENG
មហាសេដ្ឋីអាត់កឺស្រុកខ្មែរ ! ត្រៀមអភិវឌ្ឍន៍ផ្សារទំនើបខ្នាតធំតម្លៃ50​លានដុល្លារនៅលើទីតាំងមួយនេះ
មហាសេដ្ឋីអាត់កឺស្រុកខ្មែរ ! ត្រៀមអភិវឌ្ឍន៍ផ្សារទំនើបខ្នាតធំតម្លៃ50​លានដុល្លារនៅលើទីតាំងមួយនេះ
October 5, 2023, 4:08 a.m.
យោងតាមក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ OCIC ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការក្នុងការអភិវឌ្ឍផ្សារទំនើប Big C លើផ្ទៃដីទំហំ១.៧ហិកតា ដែលមានទីតាំងស្ថិតនៅរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ចំណាយទុន​វិនិយោគប្រមាណ៥០លានដុល្លារ ។ ពីធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២៣ រវាងក្រុមហ៊ុន​ OCIC និង ក្រុមហ៊ុនផ្សាទំនើប Big C ។ផ្សារទំនើបដ៏ល្បីមួននេះគ្រោងនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ដោយការសាងសង់អាចនឹងប្រើរយៈពេកពី១៨ ទៅ ២៤ ខែ ។ នេះបើយោងតាមតការបញ្ជាក់របស់របស់លោក Gary Hardy ប្រធានផ្នែកប្រតិបត្តិការ ដែលដំណាងឲ្យក្រុមហ៊ុនផ្សារទំនើប Big C ។សូមជំរាបផងដែរថា វត្តមាន Big C ក្នុងប្រទេសកម្ពុជាបានដំណើរការផ្សារទំនើបចំនួន១នៅក្រុងប៉ោយប៉ែត និង Big C Mini នៅភ្នំពេញ និងកំពត ហើយ Big C គ្រោងនឹងនាំយកយីហោរបស់ខ្លួនទៅខេត្តបាត់ដំបងផងដែរ ។ជាក់ស្តែងតំបន់ជ្រោយចង្វារបច្ចុប្បន្នកំពុងមានការអភិវឌ្ឍខ្លួនយ៉ាងខ្លាំងដោយមានអ្នករស់នៅច្រើនកុះករទាំងខ្មែរ និងជនបរទេសក៏ព្រោះតែតំបន់នោះពោរពេញទៅដោយកន្លែងកំសាន្ត ភោជីយដ្ឋាន ហាងលក់ទំនិញ និងគ្រឿងសម្ភារៈនានាយ៉ាងសំបូរបែប ។ មិនតែប៉ុណ្ណោះក្រោយគម្រោងអភិវឌ្ឍន៍ផ្សារទំនើប Big C នេះលេចឡើងជារូបរាងទៀតនោះនឹងកាន់តែធ្វើឱ្យតំបន់ជ្រោយចង្វារកាន់តែរស់រវើកថែមមួយកម្រិតទៀត ៕ចុចប៊ូតុងនេះដើម្បីមើលគម្រោងលំនៅឋានទាំងអស់នៅតំបន់ជ្រោយចង្វារ
ប្រពៃណាស់ ! តំបន់សេដ្ឋកិច្ចមួយគ្រោងពង្រីកខ្លួនលើផ្ទៃដីទំហំ១០០០​ហិកតាក្នុងខេត្តមួយនេះ
ប្រពៃណាស់ ! តំបន់សេដ្ឋកិច្ចមួយគ្រោងពង្រីកខ្លួនលើផ្ទៃដីទំហំ១០០០​ហិកតាក្នុងខេត្តមួយនេះ
September 21, 2023, 3:11 a.m.
យោងតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី គ្រោងនឹងពង្រីកតំបន់សេដ្ឋកិច្ចពិសេសទី២របស់ខ្លួនទំហំ១ពាន់ហិកតាបន្ថែមទៀត ដែលមានទីតាំងនៅខេត្តកោះកុង ។ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា ៖ «ថ្ងៃនេះយើងបានព័ត៌មានថ្មីទៀតថា ពិសេសថា តំបន់សេដ្ឋកិច្ចពិសេស ចេជាង នេះនឹងពង្រីកតំបន់ទី២របស់គាត់...ដោយគាត់នឹងពង្រីក១ពាន់ហិកតានៅខេត្ដកោះកុង ។ នេះបង្ហាញថា គេយកចិត្ដទុកដាក់ គេជឿជាក់ការដឹកនាំរបស់រាជរដ្ឋាភិបាលយើង ទើបគេហ៊ានទៅទិញដី១ពាន់ហិកតា បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត» ។ឯកឧត្ដម ស៊ុន ចាន់ថុល មានប្រសាសន៍បន្ដថា ក្នុងតួនាទីយើងជាអ្នកសម្របសម្រួល ត្រូវសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគនោះមកដាក់ទុននៅប្រទេសកម្ពុជាយើងបន្ថែមទៀត ។ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា មូលហេតុនៃការពង្រីកតំបន់សេដ្ឋកិច្ចពិសេសទី២នេះ ដោយ​សារ​បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ទី១ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងគា និងភូមិប្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ មានផ្ទៃដីតែ១៣០ហិកតា ខណៈស្ថានភាពប្រតិបត្តិការនៃរោងចក្រ និងសហគ្រាសនៅក្នុងតំបន់នេះពេលអស់ហើយ ដូច្នេះចាំបាច់ត្រូវបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីៗ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ច្បាស់ការហើយ ! កម្ពុជានឹងសាងសង់ស្ពានមួយថ្មីដើម្បីរំដោះចរាចរណ៍នៅទីតាំងមួយនេះ
ច្បាស់ការហើយ ! កម្ពុជានឹងសាងសង់ស្ពានមួយថ្មីដើម្បីរំដោះចរាចរណ៍នៅទីតាំងមួយនេះ
September 18, 2023, 8:48 a.m.
សាធារណរដ្ឋប្រជាមានិតចិនដែលជាមិត្តដែកថែបរបស់ប្រទេសកម្ពុជា បានសម្រេចផ្តល់នូវកម្ចីសម្រាប់ការសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រា ដែលការសម្រេចនេះស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាឱកាសនៃដំណើរទស្សនកិច្ចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ។បើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងស្ពាននេះត្រូវបានសិក្សារួចរាល់ហើយ ដោយនឹងត្រូវសាងសង់ជាស្ពានថ្មថ្មីមានប្រវែង៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន ។ ហើយគម្រោងស្ពានឆ្លងទន្លេបាសាក់នេះ គ្រោងនឹងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក ។ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ ចាក់អង្រែ-ព្រែកប្រា ហើយ ដោយរហូតមកដល់ពេលនេះគឺរង់ចាំការបើកការដ្ឋានដើម្បីសាងសង់ប៉ុណ្ណោះ ។ស្ថានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែ-ព្រែកប្រា នេះនឹងសាងសង់ឡើយដោយក្រុមហ៊ុនចិន ដោយសមិទ្ធិផលថ្មីនេះនឹងសម្រួលស្ថានភាពចរាចចរណ៍ក្នុងភូមិសាស្រ្តខាងកើតភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសរំដោះការធ្វើចរាចរណ៍នៅតំបន់ស្ពានអាកាស និងស្ពានភ្លោះព្រះមុនីវង្ស ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មកទាំងក្រុមតែម្តង ! ១០ក្រុមហ៊ុនបោះទុនជាង១៤៦បង្កើតរោងចក្រថ្មីនៅលើទឹកដីខេត្តទាំងនេះ
មកទាំងក្រុមតែម្តង ! ១០ក្រុមហ៊ុនបោះទុនជាង១៤៦បង្កើតរោងចក្រថ្មីនៅលើទឹកដីខេត្តទាំងនេះ
September 8, 2023, 8:03 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖១-“CAMBODIAN TRANSMISSION II CO., LTD” គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង ។២-“HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ...) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៦១៨កន្លែង។៣-“APOLLO PET PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១២៦កន្លែង។៤-“PRIME STORAGE SOLUTION (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។៥-“INTEGRITY UNION PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣៧កន្លែង។៦-“NEOCAMBO TEXTILE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧៥៩កន្លែង។៧-“FONTERNIG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៨៦កន្លែង។៨-“XIANGRUIFENG PACKAGING TECHNOLOGY CO., LTD” គម្រោងវិនិយោគកម្មន្តសាលសម្ភារៈធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។៩-“INSPIROR BAG (CAMBODIA) MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,០៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៨១កន្លែង។១០-“HONGRUI BAG (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៥៤០កន្លែង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
10ក្រុមហ៊ុនបោះទុនជិត60លានដុល្លារបង្កើតរោងចក្រលើទីតាំងទាំងនេះ
10ក្រុមហ៊ុនបោះទុនជិត60លានដុល្លារបង្កើតរោងចក្រលើទីតាំងទាំងនេះ
August 30, 2023, 9:02 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“LAMUES TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង អំពូលភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។ ២-“WOQILI POWER TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និងបង្គោលអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។ ៣-“SUNNY JET HOSIERY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រចាក់ ប៉ាក់ កាត់ដេរសម្លៀកបំពាក់ ស្រោមដៃ ស្រោមជើង មួក និងកន្សែងបង់ក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៤១កន្លែង។ ៤-“VENT DEST PHNOM PENH CLOTHING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។ ៥-“CHERISH INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈសម្រាប់ពិធីបុណ្យផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១០៦ ក្រុម១៦ ផ្លូវទំបន់ថ្មីបឹងទំពុន ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៤០កន្លែង។ ៦-“YOU JUST FOOTWEAR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។ ៧-“WW TOOLS LLC CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង។ ៨-“CPAK GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៩១កន្លែង។ ៩-“RALLY PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រសម្ភារៈវេចខ្ចប់គ្រប់ប្រភេទពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។ ១០-“SUNRUN (CAMBODIA) GARMENTS FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ២៧៥, លេខ២៨៤ និងលេខ ២៨៥ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៦៤កន្លែង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្ល
មកម្តងទាំងសំណុំ ! ក្រុមហ៊ុនចំនួន13បោះទុនជាង400លានដុល្លារបង្កើតរោងចក្រនៅទីតាំងទាំងនេះ
មកម្តងទាំងសំណុំ ! ក្រុមហ៊ុនចំនួន13បោះទុនជាង400លានដុល្លារបង្កើតរោងចក្រនៅទីតាំងទាំងនេះ
August 25, 2023, 7:00 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១-“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។២-“KHOU TOWER CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង។៣-“RIGHT UNION INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ២០,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។៤-“NENGLI HARDWARE PLASTIC PRODUCTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក...) ពីដែក និងប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១០,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។៥-“POLESTAR (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៥៩១កន្លែង។៦-“EVERGREAT (CAMBODIA) SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦០កន្លែង។៧-“ARTIVERSE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៨៦កន្លែង។៨-“AL JAZEELAN FOOD PTE. LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២៥កន្លែង។៩-“JUN BO SHENG SHOE MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៦៨កន្លែង។១០-“SMART PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១០កន្លែង។១១-“KH BEST FAITH MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងសានូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសណ្តុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣១កន្លែង។១២- “KUNBO STYLE APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៤១នាក់។១៣- “MENATURE OUTDOOR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៨១នាក់ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
Wow ! ត្រឹមតែ2ថ្ងៃសោះអាចលក់បានជាង15លានដុល្លារក្នុងព្រឹត្តិការណ៍«Home & Lifestyle EXPO 2023»
Wow ! ត្រឹមតែ2ថ្ងៃសោះអាចលក់បានជាង15លានដុល្លារក្នុងព្រឹត្តិការណ៍«Home & Lifestyle EXPO 2023»
September 6, 2023, 2:06 a.m.
អ្នកអភិវឌ្ឍ ភ្នាក់ងារ ធនាគារ រថយន្ត ម៉ាកយីហោល្បីៗ និងក្រុមហ៊ុនឈានមុខគេជិត១០០នៅប្រទេសកម្ពុជា កាលពី​ពេល​ថ្មីៗនេះបានប្រមូលផ្តុំគ្នាសម្រាប់ការតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាគឺ«Home & Lifestyle EXPO 2023» ដែលបានប្រារព្ធធ្វើឡើងនៅសាលពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១២ ដល់ ១៣ សីហា កន្លងទៅនេះ ។ពិព័រណ៍អចលនទ្រព្យឆ្នាំ2023ដែលរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh នេះបានបន្តភាពជោគជ័យរបស់ខ្លួនជាមួយនឹងការលក់អចលនទ្រព្យបានជាង 15 លានដុល្លារក្នុងរយៈពេលត្រឹមតែ 2 ថ្ងៃ ដោយមានការតាំងបង្ហាញ កិច្ចព្រមព្រៀងផ្តាច់មុខ និងការលើកទឹកចិត្តអ្នកទិញ ដែលបញ្ជាក់ពីតម្រូវការប្រកបដោយនិរន្តរភាពនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ជាមួយនឹងគម្រោងដែលគួរឱ្យទុកចិត្តបំផុត និងម៉ាកយីហោដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជាសុទ្ធតែមានបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ Realestate.com.khលោក Tom O’Sullivan នាយកប្រតិបត្តិ នៃក្រុមហ៊ុន Realestate.com.kh បានថ្លែងថា «ដោយពិចារណាលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន យើងគិតថាវាមានសារៈសំខាន់ណាស់ដែលមានព្រឹត្តិការណ៍បែបនេះ ។ វាគឺជាឱកាសមួយដើម្បីបង្ហាញអ្នកទិញអំពីភាពលំបាក និងអ្វីដែលពួកគេពិចារណានៅពេលទិញអចលនទ្រព្យ ជាពិសេសនៅក្នុងបរិយាកាសនេះ» ។លោកបានបន្ថែមថា«ឆ្នាំនេះ យើងមានលក្ខណៈពិសេសជាមួយនឹងប្រភេទនៃការអភិវឌ្ឍ និងអចលនទ្រព្យដែលបង្ហាញនៅក្នុងព្រឹត្តិការណ៍របស់យើង ។ ខ្ញុំជឿថាយើងបាននាំអ្នកអភិវឌ្ឍដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសចេញមក ។ គម្រោង​ភាគច្រើន​ដែល​បាន​បង្ហាញ​ក្នុង​អំឡុង​ចុង​សប្តាហ៍​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធានា​គុណភាព និង​តម្លៃសមរម្យ ។ ក្រៅពីគម្រោង វាគឺជាលើកទីមួយរបស់យើងដែលណែនាំផ្ទះដែលបានបញ្ចប់ជាង 50 ដែលស្ថិតក្រោមតម្លៃទីផ្សារ ។ ពិព័រណ៍នេះគឺជាឱកាសក្នុងការស្វែងរកអចលនទ្រព្យនៅក្នុងទីតាំងដ៏អស្ចារ្យក្នុងតម្លៃដ៏ល្អឥតខ្ចោះ» ។រៀបចំដោយ Realestate.com.kh ដែលជាវេទិកាអចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ពិព័រណ៍នេះគឺជាផ្នែកសំខាន់នៃវិស័យអចលនទ្រព្យរបស់ប្រទេសដែលប្រមូលផ្តុំម៉ាកយីហោពេញនិយមទាំងអស់នៅកន្លែងតែមួយសម្រាប់ជាប្រយោជន៍ដល់អ្នកស្វែងរកលំនៅឋាន និងវិនិយោគិនបរទេស ។Home & Lifestyle EXPO 2023 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកអភិវឌ្ឍឈានមុខគេក្នុងប្រទេសដូចជា Borey Peng Huoth, Orkide Development, Prince Real Estate Group, Bosba Property, Dragon Land, Urban Living Solutions និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត ។ ដៃគូសំខាន់ៗផ្សេងទៀតក្នុងវិស័យឯកជនដែលបានរួមចំណែកយ៉ាងច្រើនដល់ភាពជោគជ័យរបស់ខ្លួនរួមមាន IAAC Airport Advertising, Nham24, COGETEL (ONLINE), Poma Media, Khmer Times, Wowee Advertising, Provida Water និង B2B Cambodia ។នៅឆ្នាំនេះ វាក៏ជាលើកទីមួយដែល Home & Lifestyle EXPO 2023 រៀបចំធ្វើឡើងដោយមានកន្លែងកំសាន្តសម្រាប់គ្រួសារ ។ ផលិលផលក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិអាចបង្ហាញផលិតផលរបស់ពួកគេដល់អ្នកចូលរួម ។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍រយៈពេល2ថ្ងៃនេះក៏មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ និងអ្នកនាង មាស សុខសោភា ដែល BA របស់បុរី បុស្បា ផងដែរ ។ វត្តមានរបស់តារា​ចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទន្ទឹង​រង់ចាំ​យ៉ាង​ខ្លាំង និង​បាន​ទាក់ទាញ​ទស្សនិកជន​យ៉ាង​ច្រើន​មក​កាន់​ព្រឹត្តិការណ៍​នេះ ។ ពិព័រណ៍នេះក៏ជាថ្ងៃរីករាយសម្រាប់ក្រុមគ្រួសារជាមួយ Kids Wonderland ដែលជាកន្លែងកម្សាន្ត និងសកម្មភាពដែលឧបត្ថម្ភដោយ SCIA និងសាលអាហារដែលផ្តល់ដោយ Nham24 ។ លើសពីនេះ អ្នកចូលចិត្តរថយន្តមានឱកាសក្នុងការទស្សនាផ្ទាល់នូវប្រភេទរថយន្តទំនើបៗជាច្រើនដែលបានដាក់តាំងបង្ហាញ ។ សរុបមក Home & Lifestyle EXPO គឺជាកន្លែងសម្រាប់រីករាយពេលចុងសប្តាហ៍សម្រាប់ក្រុមគ្រួសារ និងអ្នកស្វែងរកអចលនទ្រព្យ ។ការផ្តល់កាដូរ និងរង្វាន់ផ្សេងៗដោយឥតគិតថ្លៃដល់អ្នកចូលរួម EXPO 2023ការបន្ថែមភាពរំភើបរីករាយដល់ការតាំងពិព័រណ៌ដែលមានស្រាប់គឺអ្នកទិញ និងរង្វាន់ផ្សេងៗដែលបានផ្តល់ឱ្យក្នុងអំឡុងពេលពិព័រណ៍រយៈពេល 2 ថ្ងៃ ។ រង្វាន់មានចាប់ពីគ្រឿងអលង្កា, ប័ណ្ណទូទាត់, គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ផ្សេងៗ រហូតដល់សេវាកម្មពិសេសពីអ្នកឧបត្ថម្ភរបស់ពិព័រណ៍ឆ្នាំ 2023 ។កិត្តិនាមដ៏ល្បីល្បាញ ការបញ្ចុះតម្លៃ និងរង្វាន់ជាច្រើនពីពិព័រណ៍ឆ្នាំ 2023 បានទាក់ទាញមនុស្សជាង 9,000 នាក់បានមកចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងរយៈពេល 2 ថ្ងៃ ដើម្បីទទួលបានឱកាសជួបដោយផ្ទាល់ជាមួយអ្នកអភិវឌ្ឍ និងទទួលបានដំបូន្មាន និងជំនួយដែលត្រូវការក្នុងការទិញផ្ទះក្នុងក្តីស្រមៃ និងការវិនិយោគអចលនទ្រព្យរបស់ពួកគេ ។អ្នកជំនាញអចលនទ្រព្យបានចែករំលែកការយល់ដឹងដ៏មានតម្លៃលើទីផ្សារអចលនទ្រព្យកម្ពុជាក្នុងអំឡុងព្រឹត្តិការណ៍ Home & Lifestyle EXPO 2023អ្នកជំនាញឈានមុខគេមួយចំនួនក្នុងប្រទេសកម្ពុជាមកពីវិស័យផ្សេងៗដូចជា អចលនទ្រព្យ និងសំណង់ ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង និងម៉ាកយីហោល្បីៗជាច្រើនទៀតមានវត្តមានដើម្បីផ្តល់ការណែនាំ និងដំបូន្មានដល់អ្នកទិញ ។ Rambo វ័យ26ឆ្នាំ បានទៅទស្សនាពិព័រណ៌ និងសម្តែងការរំភើបចិត្តចំពោះការទិញអចលនទ្រព្យដំបូងរបស់នាងនៅក្នុងប្រទេសកម្ពុជាដោយនាងបាននិយាយថា«ខ្ញុំអាចស្វែងយល់កាន់តែស៊ីជម្រៅអំពីគម្រោង និងលក្ខខណ្ឌនៃការទូទាត់» ។ មិនតែប៉ុណ្ណោះម្ចាស់ផ្ទះវីឡាថ្មី១រួបរបស់គម្រោងបុរី ចាន់គីរី មានឱកាសឈ្នះកៅអីអង្គុយថ្មីដោយការផ្សងសំណាងវាយបំបែកស៊ុតមាសដែលកម្មវិធីផ្តល់ជូន ។លទ្ធផលនៃការលក់បានជាង15លានដុល្លារក្នុងព្រឹត្តិការណ៍ Home & Lifestyle EXPO 2023 បានបង្ហាញឱ្យឃើញពីតម្រូវការអតិថិជនដែលចង់ទិញផ្ទះ និងវិនិយោគលើអចលនទ្រព្យនៅកម្ពុជា ។ តាមរយៈនេះក្រុមហ៊ុន Realestate.com.kh នៅតែបន្តទទួលបានការសាកសួរពីអ្នកទិញដែលចង់បានការផ្តល់ជូនជាបន្តបន្ទាប់ពីអ្នកតាំងពិព័រណ៍ Home & Lifestyle EXPO 2023 ។ ក្រុមការងារ Realestate.com.kh សូមថ្លែងអំណរគុណដល់អ្នកចូលរួម អ្នកតាំងពិព័រណ៍ និងអ្នកឧបត្ថម្ភទាំងអស់សម្រាប់ការធ្វើឱ្យ Home & Lifestyle EXPO 2023 ទទួលបានជោគជ័យខ្លាំងបែបនេះ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
Realestate.com.kh Home & Lifestyle: ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា
Realestate.com.kh Home & Lifestyle: ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា
August 18, 2023, 7:40 a.m.
ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា2023 - Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវឱកាសដើម្បីទទួលបានការទិញលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងមានជួបជាមួយធនាគារល្បីៗ អ្នកផ្តល់សេវាធានារ៉ាប់រង និងអ្នកជំនាញអចលនទ្រព្យផងដែរ ។គម្រោងលំនៅឋានដែលមានឈ្មោះបោះសំឡេង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនរួមមាន៖ បុរី ប៉េងហួត, OCIC, Orkide Development, Prince Real Estate Group, Morgan Group, RoseMarvel Property Development, Borey Dragon Land 598, Borey Bosba, Rose Apple Square, Odom, Bakong Village , Borey Chankiri, Leedon Heights, Le Conde BKK1, Creed Cambodia ។ល។ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនៅក្រៅប្រទេសក៏បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរដើម្បីបង្ហាញពីឱកាសវិនិយោគនៅក្នុងប្រទេសស៊ីប កាណាដា និងសហរដ្ឋអាមេរិក ។ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍ឱកាសឈ្នះរង្វាន់ធំប្រចាំព្រឹត្តិការណ៍ Home & Lifestyle EXPO 2023ក្រៅពីធានាបាននូវការទិញលក់ដ៏ល្អបំផុតនៅក្នុងវិស័យអចលនទ្រព្យ អ្នកចូលរួមទាំងអស់នឹងមានឱកាសចូលរួមក្នុងការចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ដ៏ធំៗមួយចំនួនដូចជានាឡិកាពី Watch Empire គ្រឿងអលង្ការស្អាតៗ និងរង្វាន់ច្រើនទៀតបើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ស្រដៀងគ្នាដទៃទៀត ។ក្នុងរយៈពេលពីរថ្ងៃនេះ ម្ចាស់គម្រោង និងអ្នកចូលរួមកតាំងពិព័រណ៍នឹងមានបញ្ចុះតម្លៃជាពិសេស រង្វាន់លើកទឹកចិត្ត ដល់អ្នកចូលរួម និងអ្នកទិញក្នុងកម្មវិធីនេះ។តើការតាំងពិព័រណ៍នៅពេលណា, កន្លែងណា និងម៉ោងប៉ុន្មាន?ព្រឹត្តិការណ៍ Home & Lifestyle EXPO 2023 នឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលតាំងបង្ហាញចំនួន២ថ្ងៃ ពោលគឺចាប់ពីថ្ងៃសៅរ៍ ទី12 ដល់ថ្ងៃអាទិត្យ ទី13 ខែសីហា ចាប់ពីម៉ោង10និង00នាទីព្រឹករហូតដល់ម៉ោង08និង00នាទីយប់ទាំងពីរថ្ងៃ ។ពិព័រណ៍លំនៅឋានកម្ពុជាឆ្នាំ2023 មិនត្រឹមតែតាំងបង្ហាញនូវអចលនទ្រព្យ និងសេវាកម្មប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់នូវភាពសប្បាយរីករាយសម្រាប់គ្រួសារទៀតផងពិព័រណ៍ឆ្នាំមុនបានបង្ហាញឱ្យឃើញថា ជាការជួបជុំគ្នាដាក់តាំងបង្ហាញគម្រោងអចលនទ្រព្យដែលទាក់ទាញក្រុមគ្រួសារ និងអ្នកចូលរួមគ្រប់វ័យ ។ ឪពុកម្តាយ កូនៗ និងមនុស្សចាស់បានមកជួបជុំគ្នាដើម្បីចំណាយពេលវេលាដ៏គួរឱ្យចងចាំមួយ នៅក្នុងពិភពនៃអចលនទ្រព្យ និងទទួលបានគ្រឿងបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃដែលខ្លួនត្រូវការ ។លោក Thomas O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "ព្រឹត្តិការណ៍កាលពីឆ្នាំមុនគឺជាលើកទីមួយរបស់យើងចាប់តាំងពីកើតមានជំងឺកូវីដ ហើយជាជោគជ័យដ៏ធំធេងលើសពីការរំពឹងទុករបស់ពួកយើង និងអ្នកតាំងពិព័រណ៍ ។ បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមចំនួន 5,000 នាក់ហើយ ដោយផ្អែកលើអ្វីដែលយើងរំពឹងថា នឹងបំបែកកំណត់ត្រាកាលពីឆ្នាំមុនដែលមានចំនួន 12,000 នាក់" ។លោកបានបន្តថា “ជាចុងក្រោយ គោលដៅរបស់យើងគឺផ្តល់ឱ្យអ្នកទិញលំនៅឋាន និងអ្នកវិនិយោគនូវឱកាសមួយដើម្បីទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ រថយន្ត និងផលិតផលផ្សេងទៀតប្រចាំឆ្នាំ ហើយបង្កើតបទពិសោធន៍មួយដែលមនុស្ស និងក្រុមគ្រួសារអាចមានថ្ងៃរីករាយជាមួយគ្នា ។ តាមរយៈការបន្ថែមភាពទាក់ទាញ កន្លែងក្មេងៗលេង រថយន្ត អាហារ និងភេសជ្ជៈដ៏សំបូរបែប ដែលអនុញ្ញាតឱ្យយើងមិនត្រឹមតែដាក់តាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូលផងដែរ»។ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍ដំណើរការបន្តក្នុងការបំបែកកំណត់ត្រាជោគជ័យពិព័រណ៍អចលនទ្រព្យថ្មីៗបំផុតដែលបានប្រារព្ធឡើងនៅ Premier Center Sen Sok Phnom Penh កាលពីឆ្នាំ 2022 កន្លងទៅនេះគឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ដ៏លើសលប់ជាង 30 លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 12,000 នាក់ ។បុរី ខុនដូ ធនាគារ ផលិតផលប្រើប្រាស់ និងម៉ាកយីហោក្រុមហ៊ុនឈានមុខគេនៅកម្ពុជាតើមានអ្នកណាខ្លះក្នុងទីផ្សារវិស័យអចលនទ្រព្យ និងសេវាកម្មបន្ថែមរបស់កម្ពុជា ដែលនឹងមានវត្តមានកាន់តែច្រើនឡើង ខណៈដែលពិព័រណ៍ EXPO 2023 នៅថ្ងៃទី 12 និង 13 ខែសីហា កាន់តែខិតជិតមកដល់ ។ អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ IAAC Airport advertising, COGETEL Ltd. (Online ISP), NHAM24, Legend Cinema, Wowee Advertising, Poma Media, Watch Empire, Provida Water, Cambodian Investment Management, B2B Cambodia, Gold Zone Media ។អ្នកតាំងពិព័រណ៍រួមមាន ៖ Borey Peng Huoth: The Eco Collection, The Star Polaris 23 Condominium, ​PH Grand Hall, Orkidē Development: Orkidē The Botanic City, Orkidē The Pochentong, Orkidē The Royal Condominium, Prince Real Estate Group: Prince Central Plaza, Prince Happiness Plaza, ​Prince One Tropica, Morgan Group: Morgan Tower, Morgan EnMaison, Morgan Champs-Elysees, Overseas Cambodian Investment Corporation (OCIC), RoseMarvel Property Development: Mean Chey Residences, Urban Living Solutions: Rose Apple Square, Odom, Bakong Village, Urbanland: Borey Chankiri, Borey Dragon Land 598, MSQM ZTH: Leedon Heights, Le Conde BKK1, Residence H Sen Sok, Creed Cambodia, Borey Bosba, Chroy Changva Satellite City, Borey Heng Heang, Borey New Hope, Tourism City, Borey Mongkul, KH Land, ABA Bank, Canadia Bank, Shinhan Bank,  KB DAEHAN SPECIALIZED BANK, GAC Motor, STMarket, ARISTO Developers, DeGrand Realty, Borey Mongkulm, Upward Property, FazWaz Cambodia, Parc 21 Residence, eMedia Links, Simplex, Stronghold Trustee, Orkun App, Simplex, Hitachi Elevator, MOVE By LM CAR, iSmart home។ល។ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួមមាន ៖ Khmer Times, B2B Cambodia, AmCham, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times ។ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍ពិព័រណ៍អចលនទ្រព្យនេះគឺជាផ្នែកមួយដែលធ្វើឡើងជាបន្តបន្ទាប់ និង​បង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក Realestate.com.kh និងលោក Thomas O’Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជាមួយនឹងចក្ខុវិស័យនៃការបង្កើតព្រឹត្តិការណ៍ដែលអ្នកទិញអាចទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតក្នុងអចលនទ្រព្យ ។ ព្រឹត្តិការណ៍នេះគឺអាចចូលរួមដោយសេរី ហើយក្រៅពីការស្ទង់មតិលើទីផ្សារអចលនទ្រព្យ ហើយក៏ជាថ្ងៃដែលសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារទាំងមូល ដោយទស្សនាកន្លែងគួរឲ្យទាក់ទាញមួយចំនួនដូចជា ផ្ទះដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ការបើកសាកល្បងរថយន្ត និងតំបន់កម្សាន្តសម្រាប់កុមារជាដើម ៕
ក្រុមហ៊ុនចំនួន៧បោះទុនជាង៤១លានដុល្លារបង្កើតរោងចក្រនៅទីតាំងទាំងនេះ
ក្រុមហ៊ុនចំនួន៧បោះទុនជាង៤១លានដុល្លារបង្កើតរោងចក្រនៅទីតាំងទាំងនេះ
June 27, 2023, 7:54 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“ KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។ ២-“FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។ ៣-“YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣១កន្លែង។ ៤-“X J X INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។ ៥-“CAMBODIAN XIN HUANG MING GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាស៊ីធី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៤១កន្លែង។ ៦-“L&G PACKAGING MATERIALS CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កណ្តាល ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង។ ៧-“OPTIMA GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២២៦កន្លែង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ពេលការសាងសង់ស្ពានរួចរាល់ស្រុក១នេះនឹងក្លាយជាទីក្រុងរណបថ្មីរបស់កម្ពុជា
ពេលការសាងសង់ស្ពានរួចរាល់ស្រុក១នេះនឹងក្លាយជាទីក្រុងរណបថ្មីរបស់កម្ពុជា
June 26, 2023, 9:47 a.m.
ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយស្ពានឆ្លងកាត់ពីជ្រោយចង្វារ មកកាន់ក្រុងអរិយក្សត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកកៀនស្វាយ មកស្រុកល្វាឯមស្ថាបនារួចនៅឆ្នាំ២០២៧ខាងមុខនេះ ។ នេះជាការលើកឡើងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ២ខ្សែ ផ្លូវក្រាលគ្រួសក្រហមចំនួន១ខ្សែ នៅឃុំកោះរះ ឃុំថ្មគរ ឃុំព្រៃករៃ និងឃុំទឹកឃ្លាំង ស្រុកល្វាឯម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តថា គម្រោងស្ពានដែលឆ្លងកាត់ពីស្រុកកៀនស្វាយ មកស្រុកល្វាឯមនេះ គ្រោងនឹងធ្វើថ្នល់លើអាកាស រហូតដល់ផ្លូវល្បឿនលឿនតែម្ដង តែឆ្លងកាត់តាមការពិចារណាក្នុងទិសដៅ ដើម្បីផលប្រយោជន៍ប្រជាជន ក្រសួងសាម៉ីពាក់ព័ន្ធ បានពិភាក្សាគ្នាដោយឈរលើផលប្រយោជន៍ប្រជាជនជាធំ ក៏សម្រេចថា សាងសង់ជាផ្លូវក្រោមវិញ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ចដីធ្លី និងការធ្វើដំណើរផងដែរ ។ដីលក់តម្លៃក្រោមទីផ្សារឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យរដ្ឋបាលខេត្តជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, រដ្ឋបាលស្រុកកៀនស្វាយ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដែលបានដាក់ចេញ ដោយត្រូវបំពេញការងារទាំងនោះឱ្យបានល្អចេញជាលទ្ធផលផ្លែផ្កាសមប្រកប ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ត្រៀមខ្លួន ! ក្រុមហ៊ុនចំនួន៦បោះទុនជាង១២៨លានដុល្លារបង្កើតរោងចក្រនៅទីតាំងទាំងនេះ
ត្រៀមខ្លួន ! ក្រុមហ៊ុនចំនួន៦បោះទុនជាង១២៨លានដុល្លារបង្កើតរោងចក្រនៅទីតាំងទាំងនេះ
June 20, 2023, 9:10 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“DONGFANG JUNMA CEMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។ ២-“TWPC INVESTMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។ ៣-“WICKIMED (CAMBODIA) SUPPLY CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។ ៤-“CMB & CHN CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។ ៥- “ELITE ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧២៣កន្លែង។ ៦-“L T K J (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៨កន្លែង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ក្រុមហ៊ុនចំនួន៣ចុះអនុស្សារណៈយោគយល់គ្នាសម្រាប់ការអភិឌ្ឍន៍លើវិស័យសំណង់ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជា
ក្រុមហ៊ុនចំនួន៣ចុះអនុស្សារណៈយោគយល់គ្នាសម្រាប់ការអភិឌ្ឍន៍លើវិស័យសំណង់ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជា
June 17, 2023, 4:16 a.m.
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន  AGENT21 GLOBAL និងភាគីខាងក្រុមហ៊ុនកូរ៉េ GRID WORLD GROUP ក្រុមហ៊ុន BU KWANG CONSTRUCTOIN បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិឌ្ឍន៍ លើវិស័យសំណង់ ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅនេះ ។លោកស្រី លី ច័ន្រ្ទលក្ស្មី នាយិកា ក្រុមហ៊ុន AGENT21 GLOBAL បានថ្លែងថា គោលបំណងថ្ងៃនេះគឺ​ដើម្បី​ផ្តល់​ជូន​នូវ​ស្តង់​ដាសំណង់ដែលមានគុណភាព និងតម្លៃសមរម្យជូនប្រជាជនដែលមានចំណូលមធ្យមដើម្បីចូល​រួម​អភិវឌ្ឍន៏​ប្រទេសកម្ពុជាផងដែរ​ ។លោកស្រី នាយិកា លើកទៀតឡើងថា ការចុះអនុស្សារណៈនេះក្រុមហ៊ុន និងសហការជាមួយភាគីកូរ៉េ​ដើម្បី​ប​ង្កើត​ម៉ូតផ្ទះបែប Eco Friendly House ដែលបំពាក់ប្រពន្ធ័សឡា និង សម្ភារៈ​ប្រើប្រាស់​ទំនើប និង​សន្សំ​សំចៃ​ថាមពល​ប្រើប្រាស់នៅក្នុងលំនៅឋានដើម្បីជួយកាត់បន្ថយការចំណាយ និងថែរក្សាបរិស្ថាន​ ។លោកស្រី លី ច័ន្រ្ទលក្ស្មី បានបន្ថែមថា តាមពិតទៅការចុះ (MOU) នេះគឺមានគោលបំណងធំដើម្បីសហការគ្នា​រវាង ក្រុមហ៊ុន AGENT21 GLOBAL  ក្រុមហ៊ុន Grid World Group  និងក្រុមហ៊ុន Bu Kwang ENC Co,ltd សម្រាប់ការអភិវឌ្ឍន៍គម្រោងជាច្រើនទៀតនៅកម្ពុជា ។សម្រាប់លោក Kim Hyung  Yeol ប្រធានក្រុមហ៊ុន Grid World Group បានលើកឡើងថា មូលហេតុដែលយើងចុះ MOU ជាមួយក្រុមហ៊ុន AGENT21 GLOBAL ដោយសារតែគម្រោងនៅរុនតាឯក គឺខាងក្រុមហ៊ុន​បានជួយ​ប្រជាពល​រដ្ឋក្រីក្រ ហើយគម្រោងនេះក្រុមហ៊ុនកូរ៉េនឹងផ្ដល់ជូនការសន្សំសំចៃអគ្គិសនីតាមរយៈសូឡាផងដែរ ។លោកបានលើកឡើងថា  តាមរយៈសូឡានេះយើងបានយកបច្ចេកទេសទំនើបពីកូរ៉េដើម្បីផ្ដល់ជូន​ទៅប្រជាពល​រដ្ឋប្រើ​ប្រាស់​តាមរយៈការសាងសង់ផ្ទះដែលមានប្រើប្រាស់ថាមពលសូឡា ។លោកប្រធានបន្ថែមថា តាមជាក់ស្ដែងទៅយើងបានស្គាល់ក្រុមហ៊ុន AGENT21 GLOBAL រយៈពេលយូរមកហើយ តាំងពីមុនមានគម្រោងរុនតាឯកទៅទៀត ។ ហើយតាមរយៈលោកស្រីប្រធានក្រុមហ៊ុន គាត់បាន​ផ្ដល់ទំ​នុក​ចិត្ដ​ជាមួយ​គ្នា ហើយក៏ធ្លាប់បានធ្វើអាជីវកម្មពីមុនមកផងដែរ ។ ដូច្នេះហើយការផ្ដល់ទំនុកចិត្ដនេះខ្ពស់ ទើបយើង​ចាប់​ផ្ដើម​គម្រោងនេះជាមួយគ្នាតែម្ដង ។លោកសង្ឃឹមថា ពេលទៅខាងមុខទៀតកម្រិតជីវកម្មប្រជាពលរដ្ឋកម្ពុជានឹងមានការកើនឡើង ហើយមិនត្រឹមតែ​ប៉ុណ្ណោះ​ទេ កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍កាន់តែខ្លាំងឡើងផងដែរ ។លើសពីនេះ ក្រុមហ៊ុនខាងលើបានផ្តល់ជូនតម្លៃពិសេសជូនក្រុមហ៊ុន AGENT21 GLOBAL ដើម្បីផ្តល់ភាពងាយ​ស្រួល​ក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាជននៅតំបន់រុនតាឯកសម្រាប់សង់ផ្ទះជូនដល់ពួកគាត់​នៅទី​នោះ​ទៀត​ផង ។សូមជំរាបជូនផងដែរថា ក្រុមហ៊ុន AGENT21 GLOBAL បានទៅដល់ទីតាំង៣កន្លែងហើយ ដែលក្រសួង​រៀប​ចំដែន​ដី នគររូបនីយកម្ម និងសំណង់ បានប្រគល់សិទ្ធិឲ្យសង់ផ្ទះគំរូជូនប្រជាជននៅតំបន់រុនតាឯក ខេត្តសៀមរាប ។ក្រុមហ៊ុន AGENT21 GLOBAL ធ្លាប់បាននាំយករចនាម៉ូដផ្ទះដ៏ស្រស់ស្អាត និងជាស្នាដៃលើកដំបូងរបស់ក្រុមហ៊ុន ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯកនេះឲ្យក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ។ហេតុដូច្នោះហើយ គោលបំណងនៃការក្រុមហ៊ុនជំហ៊ានទី១ គឺ ដើម្បីរៀបចំភូមិធម្មជាតិរុនតាឯក​ឲ្យក្លាយ​ជាភូមិ​ដ្ឋាន មានបរិស្ថានល្អ និងមានកម្រិតតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងតំបន់ជាមួយការរស់នៅមានផាសុខភាព លំនៅឋានមានរចនាប័ទ្មជាខ្មែរ និងស្របតាមការរស់នៅរបស់ប្រជាជន ដែលអាចប្រែក្លាយតំបន់រុនតាឯក​ឲ្យ​ក្លាយ​​ជាទីក្រុងគំរូសម្រាប់ការសិក្សាលើគម្រោងបន្តបន្ទាប់ទៀត ៕
ក្រុមហ៊ុនចំនូន៦បោះទុន45លានដុល្លារសាងសង់ផ្សារទំនើប និងបង្កើតរោងចក្រនៅទីតាំងទាំងនេះ
ក្រុមហ៊ុនចំនូន៦បោះទុន45លានដុល្លារសាងសង់ផ្សារទំនើប និងបង្កើតរោងចក្រនៅទីតាំងទាំងនេះ
June 15, 2023, 8:54 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖១-“DRF-MART FA DAO JIA TRADING CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង ។អចលនទ្រព្យសម្រាប់លក់តម្លៃក្រោមទីផ្សារនៅខេត្តព្រះសីហនុ២-“ZHAO CHUNXIANG PROCESSING FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៣កន្លែង ។៣- “GREAT ZHENXIN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៧កន្លែង ។៤-“NIUENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣០កន្លែង ។៥- “LONG MARCH GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧២៣កន្លែង ។៦-“TEAM INDUSTRIAL COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ (ថង់យួរ) និងដងវ៉ាលិសដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ចង់រកខុនដូទំនើបជាងគេនៅភ្នំពេញបំពេញក្តីសុខក្នុងការរស់នៅមិនគួររំលងគម្រោងទាំង៦នេះ
ចង់រកខុនដូទំនើបជាងគេនៅភ្នំពេញបំពេញក្តីសុខក្នុងការរស់នៅមិនគួររំលងគម្រោងទាំង៦នេះ
June 15, 2023, 7:07 a.m.
ការ​អភិវឌ្ឍ​ផ្នែក​លំនៅ​ឋាន​មាន​សន្ទុះ​ខ្លាំង​ទៅ​លើ​ប្រភេទ​គម្រោង​ផ្ទះ​បុរី និង​ខុន​ដូ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​គម្រោង​ផ្ទះ​បុរី​ដែល​កាន់តែ​ឃ្លាត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​ក្រុងភ្នំពេញ ។ ខាងក្រោម​នេះ​ជា​ជម្រើស​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ដែល​កំពុង​លេចធ្លោ​ជាងគេ​ទាំង6​សម្រាប់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​ខុន​ដូ​បែប​ប្រណីត ទាំង​ការ​រចនា ទេសភាព​ជុំវិញ សុវត្ថិភាព និង​តម្លៃ​សមរម្យ ៖គម្រោង J Tower 3 Condominium (ទីតាំង ៖ ទន្លេបាសាក់, តម្លៃចាប់ពី $33x,xxx)គម្រោងថ្មីមួយនេះស្ថិតនៅភាគខាងត្បូងបឹងកេងកង1ដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍ជប៉ុនដែលគួរឱ្យទុកចិត្ត និងមានបទពិសោធន៍ខ្ពស់ ជាមួយកម្ពស់77ជាន់ ត្រូវបានកំណត់ថាជាអគារខ្ពស់បំផុតមួយក្នុងប្រទេសកម្ពុជា ។ 𝐉-𝐓𝐎𝐖𝐄𝐑 𝟑 មានបន្ទប់ធំទូលាយ 3 បន្ទប់គេង មានទំហំសុទ្ធ 𝟏𝟔𝟔𝐦² - 𝟏𝟕𝟖𝐦² និងទិដ្ឋភាពល្អបំផុត ! គម្រោងចុងក្រោយរបស់អ្នកអភិវឌ្ឍន៍ត្រូវបានលក់អស់ក្នុងរយៈពេល 6 សប្តាហ៍ ។ កក់បន្ទប់របស់អ្នកក្នុងអំឡុងពេល 𝐩𝐫𝐞-𝐬𝐚𝐥𝐞𝐬 ថ្ងៃនេះដើម្បីទទួលបានការផ្តល់ជូនពិសេសៗជាច្រើនទៀត ។ឈ្វេងយល់បន្ថែមអំពីគម្រោង J-Tower 3គម្រោង The Peninsula Private Residences (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $15x,xxx)ការ​រស់នៅ​ជាមួយ​បទ​ពិសោធន៍​ថ្មី អម​ដោយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង និង​សេវាកម្ម​រួម​ជាមួយ ការ​កំសាន្ត​ជា​ច្រើន​មាន​ដូច​ជា ៖ កន្លែង​ហាត់ប្រាណ សូ​ណា សួនច្បារ និង​អាង​ហែល​ទឹក ។ កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​លំនៅ​ឋាន​គម្រោង​មាន​ចំណតរថយន្ត៥ជាន់ ដែល​ជាចំណត​ស្វ័យប្រវត្តិ ។ឈ្វេងយល់បន្ថែមអំពីគម្រោង The Peninsula Private Residencesគម្រោង Time Square 306 (​ទីតាំង ៖ បឹង​កេងកង​១, តម្លៃ​ចាប់ពី $9x,xxx)គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សហគមន៍​ដ៏​មាន​សក្ដានុពល​មួយ ដែល​ស្ថិត​នៅ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​គម្រោង​ខុន​ដូ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ជាមួយនឹង​សហគ្រាស​ចម្រុះ​ជាតិ​សាសន៍ និង​ហាង​តូច​ធំ​ជា​ច្រើន ។ Time Square 306 ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​រស់នៅ​លំដាប់​ខ្ពស់ និង​ការ​រស់នៅ​បែប​ទំនើប ។ឈ្វេងយល់បន្ថែមអំពីគម្រោង Time Square 306គម្រោង Morgan EnMaison | Smart Loft (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $8x,xxx)គម្រោង​នេះ​នៅ​ជាប់​នឹង​មាត់ទន្លេ​មេគង្គ ដែល​ស្ថិត​នៅ​កណ្ដាល​រាជធានី ហើយ​ក៏​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​លោក​អ្នក​អាច​ទស្សនា​ដង​ទន្លេមេគង្គ​រួម​ជាមួយ​ទេសភាព​នៃ​ទីក្រុង​ភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែល​ជា​ប្រភេទ​ខុន​ដូ​ទំនើប​មាន​ឡៅតឿ រចនា​ម៉ូត​ដ៏​ប្រណីត បែប​ស៊ី​វិ​ល័យ សក្ដិ​សម​បំផុត​សម្រាប់​គ្រួសារ​តូច​ដែល​ចង់​រស់នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​ផា​សុខភាព ។ឈ្វេងយល់បន្ថែមអំពីគម្រោង Morgan EnMaison | Smart Loftគម្រោង Vue Aston (​ទីតាំង ៖ ច្បា​អំពៅ​, តម្លៃ​ចាប់ពី $7x,xxx)Vue Aston ខុន​ដូ​ថ្មី​ទំនើប​បែប​ស៊ី​វី​ល័យ ស្ថិត​ក្បែរ​កោះ​ពេជ្រ ទេសភាព​មាត់ទន្លេ ទីតាំង​នៅ​លើ​កោះន​រា​ណ៍​ក្បែរ​កោះ​ពេជ្រ ដែល​ជា​តំបន់​ពាណិជ្ជកម្ម សំបូរ​ទៅ​ដោយ ភោជនីយដ្ឋាន ហាង​កាហ្វេ សាលារៀន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្ថានទូត ផ្សេង​ៗ...​។​ល​។ឈ្វេងយល់បន្ថែមអំពីគម្រោង Vue Astonគម្រោង Orkide The Royal Condominium (​ទីតាំង ៖ ផ្លូវ​2004, តម្លៃ​ចាប់ពី $7x,xxx)គម្រោង​នេះ​កំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។ឈ្វេងយល់បន្ថែមអំពីគម្រោង Orkide The Royal Condominium
រាត្រីបង្ហាញម៉ូដMorganបើកជំពូកថ្មីនៅក្នុងស៊េរី Morgan SkyPalace
រាត្រីបង្ហាញម៉ូដMorganបើកជំពូកថ្មីនៅក្នុងស៊េរី Morgan SkyPalace
June 14, 2023, 3:53 a.m.
ពន្លឺភ្លើងដ៏ចែងចាំងនៃកម្មវិធីMorgan Fashion Night និងពិធីសម្ពោធបន្ទប់គំរូវិមាន Morgan Sky Palace នឹងសួនច្បារមាត់ទន្លេ នៅល្ងាចថ្ងៃទី4 ខែមិថុនា ដោយមានការចូលរួមតារាជាច្រើនបានបញ្ចប់យ៉ាងរលូននៅMorgan Enmaison។វាំងនននៃកម្មវិធីបានបើកយ៉ាងសន្សឹមៗ នៅលើច្រាំងទន្លេមេគង្គ Morgan បានអញ្ជើញជាពិសេស Spectrum KH ដែលត្រូវបានគេស្គាល់ថាជាអ្នកវាយតម្លៃផ្នែកម៉ូដដ៏កំពូលនៅអាស៊ីអាគ្នេយ៍ ដើម្បីធ្វើបទបង្ហាញពីសោភ័ណភាពនៃជីវិតរស់នៅដ៏ប្រណិតតាមមាត់ទន្លេ ក្រោមពន្លឺផ្កាយដ៏ចាំងចែងនៅលើមេឃ។ ជាមួយគ្នានេះដែរ តារាបង្ហាញម៉ូតអាស៊ីអាគ្នេយ៍ល្បីៗជាង150នាក់ និង តារាបណ្តេញសង្គមដ៏លេចធ្លោ KOL ព្រមទាំងប្រព័ន្ទផ្សព្វផ្សាយសំខាន់ៗបានចូលរួមជាសក្ខីភាព ក្នងការស្រាយអាថ៌កំបាំងនៃវិមាន Morgan Sky Palace ដំបូងបង្អោះនៅកម្ពុជា។សិល្បះច្នៃប្រឌិតរបស់អ្នករចនាម៉ូតនិងបរិយាកាសនៃវិមានបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ អ្នកDesignរចនាសម្ព័ន្ធដ៏ពូកែនិងអ្នកDesignពណ៌ពន្លឺRevivre បានស្រង់ចេញនូវការរចនារួមបញ្ចូលគ្នាតាមបន្ទាត់សំណង់នៃភាពស្អាតស្រទន់របស់ Sky Palace ។ ច្បិចយកស្រទាប់ពិសេស ដោយនៅផ្នែកស្មានៃសំលៀកបំពាក់បានបង្ហាញស្រដៀងទៅនឹងអារម្មណ៏ក្នុងបរិយាកាសបន្ទប់ទទួលភ្ញៀវនៃផ្ទៃវិមាន ពណ៌ពន្លឺដ៏ច្បាស់បានបង្ហាញពីភាពចម្រុះនៃលំហបន្ទប់។ប្រសិនបើ Revivre បង្ហាញរូបរាងសំណង់របស់ Sky Palace វិញ ក្រុមDesign Natacha Van Collection នឹងបង្ហាញពីការយល់ដឹង និងអាកប្បកិរិយារបស់ខ្លួនចំពោះភាពប្រណិតនៃស្មារតីរស់នៅក្នុងវិមាន។ រ៉ូបរាត្រីសមោលសដែលរចនាឡើងពីអំបោះពណ៌សដែលមានពន្លឺ ដោយដំណើរយឺតៗ យោលៗ ស្តើងដូចពពក ដោយអាកប្បកិរិយាឆើតឆាយ និងស្ងប់ស្ងាត់ដូចជីវិតរស់នៅ។នៅក្នុងព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រពីដៃគូអាជីវកម្មរបស់Morgan មានBrandល្បីៗទាំង7 ដូចជា ភោជនីយដ្ឋានជប៉ុនYan · ROCK SALT Japanese Restaurant, XXX Auto Tuning, cdf China Duty Free Cambodia, Oukong Media, Hanuman Beer, HongQi Cambodia និងទឹកបរិសុទ្ទ Elan បានចូលរួមឧបត្ថម្ភរួមគ្នា ញ៉ាំងឱ្យកម្មវិធីកាន់តែមានភាពអស្ចារ្យ។លោក Chu Zexu អគ្គនាយករងនៃក្រុមហ៊ុន Morgan Group បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររយៈពេលវែងរបស់ដៃគូសហការណ៍ និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានចូលរួម នៅថ្ងៃអនាគត ក្រុមហ៊ុន Morgan នឹងបន្តចាក់បញ្ចូលគ្នានូវភាពអស្ចារ្យនិងរឹងមាំបន្ថែមទៀតទៅក្នុងជីវិតរស់នៅដ៏ប្រណិតក្នុងប្រទេសកម្ពុជា ដោយសាងសង់ផ្ទះដ៏ប្រណិតដែលតំណាងឱ្យឥរិយាបទរស់នៅដំបូងគេរបស់ប្រទេសកម្ពុជា និងលំដាប់អន្តរជាតិ។Morgan Enmaison ដែលជាលំនៅដ្ឋានដ៏ធំជាងគេនៅមាត់ទន្លេរបស់ប្រទេសកម្ពុជា បានដាក់បង្ហាញនូវផលិតផលផ្ទះដ៏ប្រណិត Sky Palace ដែលបង្ហាញក្នុងទិដ្ឋភាពជាក់ស្តែង ធ្វើអោយប្រសើរឡើងនូវកម្ពស់នៃការរស់នៅដ៏ប្រណិត។Morgan Sky Palace ដែលមានទីតាំងនៅកម្ពស់ 220 ម៉ែត្រនៃអគារ 1 និង 2 នៃ Morgan Sky Palace គឺជាលំនៅដ្ឋានប្រណីតតែមួយគត់ក្នុងប្រទេសកម្ពុជាដែលមានចំងាយពី 0 ទៅចំណុចខ្ពស់បំផុតនៃទន្លេ ហើយទីតាំងគឺប្លែកពីគេ។Morgan ជ្រើសរើសផលិតផលធំៗចំនួនពីរ៖ Sky Villaទំហំ 175-683㎡ និង វីឡាលំហអាកាសទំហំ 157-612㎡។ ក្នុងការបង្ហាញជីវិតពិតនៃលំនៅដ្ឋានដែលមានស្រាប់ទាំងអស់ និងផ្តល់សេវាកម្មតាមតម្រូវការពីការរចនាប្លង់ផ្ទះ ការបង្ហាញពី VR ដើម្បីបង្កើត "លំនៅដ្ឋានទំនើប" តែមួយគត់សម្រាប់អ្នករស់នៅ។កន្លែងទទួលភ្ញៀវធំ ជណ្តើរយន្តល្បឿនលឿនបំពាក់ដោយទ្វារ សុវត្ថិភាព ។ ក្លឹបវាយកូនហ្គោល ក្លឹបជិះទូកកម្សាន្ត ក្លឹបអានសៀវភៅ ស្រា និងបារីស៊ីហ្គា ស្ប៉ាលំដាប់ខ្ពស់... កន្លែង ដ៏ប្រណិត ដើម្បីរក្សាទំនាក់ទំនងដ៏ល្អ។សហគមន៍បៃតង - ផ្លូវក្រាលកៅស៊ូប្រវែង 200 ម៉ែត្រតាមដងទន្លេ ផ្លូវលំហាត់ប្រាណដែលហ៊ុំព័ទ្ធដោយសួនច្បារ អាងហែលទឹកគ្មានដែនកំណត់ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត។កន្លែងរស់នៅ "5 នាទី" - ហាងកាហ្វេនាពេលអនាគត អាហារអន្តរជាតិ ផ្សារទំនើប ហាងសំលៀកបំពាក់ ហាងរចនាមានទីតាំងនៅក្នុងនោះ។ការធ្វើដំណើរបីវីធី - ឧទ្ធម្ភាគចក្រ កំពង់ផែ ការធ្វើដំណើរតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសតាមដែលអ្នកចូលចិត្ត។Sky Palace Room Types ក្នុងរយៈពេល 6 ខែ បញ្ជាទិញ Morgan Sky Palace ហើយរីករាយជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យ — 1. ទិញផ្ទះប្រណិតដែលបានកំណត់ និងទទួលបានរថយន្តទំនើប Lamborghini/Ferrari2.ផ្តល់ជូននូវសេវាកម្មរចនា តាមតំរូវការ3.កាតមាស VIP ដែលមានតម្លៃ $5,000 សម្រាប់ការទទួលទានដោយឥតគិតថ្លៃនៅ Yan·ROCK SALT ដែលជាភោជនីយដ្ឋានអាហារជប៉ុនលំដាប់កំពូល*កម្មវិធីទាំអស់រក្សាដោយ Morgan Enmaisonឈ្វេងយល់បន្ថែមអំពីគម្រោង Morgan