+85561 777 090
Logo

Recent Property Guides

ប្រយ័ត្ន​ឱ្យ​មែនទែន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ
ប្រយ័ត្ន​ឱ្យ​មែនទែន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ
September 5, 2023, 8:13 a.m.
សកម្មភាពនៃការពុះដីឡូតិ៍លក់បានចាប់ផ្តើមជាបន្តបន្ទាប់ ហើយវាបានរីកដុះដាលបនិ្តចម្តងៗរហូតមកចាប់ផ្តើម​កក្រើក​ខ្លាំង​ក្នុងឆ្នាំ២០១៦ និងបន្តមកដល់ពេលបច្ចុប្បន្ននេះតែម្តង ។ ដំបូងឡើយ សកម្មភាព​នៃការ​ពុះដីឡូតិ៍​លក់​នេះ មានតែនៅទីក្រុងភ្នំពេញ និងជាយៗក្រុងភ្នំពេញ នៃទឹកដីខេត្តកណ្តាល និងកំពង់ស្ពឺប៉ុណ្ណោះ ។ ក្រោយមកវាក៏​បាន​រីករាលដាលទៅដល់ខេត្តសៀមរាប ក្រុងព្រះសីហនុ បន្ទាប់មកធ្លាយដល់កំពត កំពង់ចាម ត្បូងឃុំ ក្រុងតាខ្មៅ (ខេត្តកណ្តាល) ក្រុងបាវិត (ស្វាយរៀង) ហើយបច្ចុប្បន្ននេះបានរីកសាយគ្រប់ខេត្ត-ក្រុងទៅហើយ ។មូលហេតុចម្បងដែលនាំឱ្យមានការពុះដីឡូតិ៍លក់នេះដោយសារតែម្ចាស់ដីដែលមានដីធំៗពិបាកក្នុងការរកអតិថិជនមកទិញដីនោះទាំងមូលទើបពួកគាត់សម្រេចចិត្តពុះជាឡូត៍តូចៗដើម្បីលក់ជូន​សាធារណ​ជន​វិញ ។ដីឡូត៍ក្នុងមួយឡូត៍មានតម្លៃចាប់ពី ១,៥០០ ដុល្លាររហូតដល់តម្លៃ ២០,០០០ ដុល្លារ (គិតជាមធ្យម) អាស្រ័យ​តាម​ទីតាំង​ជិត ឬឆ្ងាយ ទីតាំងល្អ ឬមិនល្អ ទីប្រជុំជន ឬដាច់ស្រយ៉ាល តំបន់អភិវឌ្ឍន៍ ឬមិនសូវមានការអភិវឌ្ឍជាដើម ។ល។ការវិនិយោគ ឬការទិញដីឡូត៍វាជាឱកាសសម្រាប់អ្នកខ្សត់ខ្សោយ ឬអ្នកមានជីវភាពក្រោមមធ្យម ដែលគាត់​មាន​លុយ​​បន្តិចបន្តួចអាចទិញដីឡូត៍យកមកសង់លំនៅឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកប្រាក់ចំណេញ ប៉ុន្តែក៏អាច​ក្លាយ​ទៅជាហានិភ័យដែរ ប្រសិនបើអ្នកទិញមិនបានសិក្សាឱ្យបានច្បាស់លាស់ និងស៊ីជម្រៅទៅលើគម្រោង ឬដីឡូត៍ដែលចង់ទិញ ឬនឹងទិញនោះ ។ដូច្នេះមានន័យថា ការទិញដីឡូត៍វាអាចជាឱកាសផង ជាហានិភ័យផង គឺវាអាស្រ័យទៅលើអ្នកទិញចេះពិនិត្យ និងវាយ​តម្លៃឱ្យ​បានត្រឹមត្រូវឬទេមុននឹងទិញដីឡូត៍ពីគម្រោងណាមួយ ។ ជាប្រការល្អបំផុតសម្រាប់អ្នកទិញ​មុន​នឹង​ទិញ​ដីឡូត៍ត្រូវស្វែងរកអ្នកជំនាញឱ្យជួយផ្តល់ប្រឹក្សាយោបល់ ប្រសិនបើពួកគេ​មិនចេះ​ធ្វើការ​ស្រាវ​ជ្រាវដោយ​ខ្លួនឯង ឬមិនដឹងថា​ត្រូវធ្វើយ៉ាងម៉េចដើម្បីទិញបានដីឡូត៍ល្អ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្ល
ទឹកភ្នែកច្រើននាក់ហើយ ! មកស្គាល់ឱ្យច្បាស់ពីល្បិចឆបោកលក់ដីទាំង៥ដែលជាប់ក្នុងបញ្ជីខ្មៅ
ទឹកភ្នែកច្រើននាក់ហើយ ! មកស្គាល់ឱ្យច្បាស់ពីល្បិចឆបោកលក់ដីទាំង៥ដែលជាប់ក្នុងបញ្ជីខ្មៅ
August 31, 2023, 7:10 a.m.
ស្របពេលសន្ទុះតម្រូវការអចលនទ្រព្យមានការកើនឡើងក៏មានប្រជាពលរដ្ឋជាច្រើនកន្លងមកហើយដែលធ្លាប់ត្រូវបានចាញ់បោកជនខិលខូចដែលជាដង្កូវក្នុងសាច់បង្កបខ្លួននៅក្នុងវិស័យអចលនទ្រព្យដែលកំពុងមានសក្តានុពលមួយនេះ ។ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អាចធ្វើការជាមួយអ្នក ជួយអ្នក និងប្រាប់អ្នកពីការឆបោកគ្រប់រូបភាពបាន ។ លើសពីនេះប្រសិនបើអ្នកមានការព្រួយបារម្ភថា អ្នកកំពុងត្រូវបានគេបោកប្រាស់ សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនពេលដែលអ្នកសម្រេចចិត្តទិញអចលនទ្រព្យណាមួយ ។ ថ្ងៃនេះ realestate.com.kh នឹងលើកយកល្បិចឆបោករបស់ជនខិលខូចទាំង៥ដែលអ្នកត្រូវយល់ដឹង ៖ទី១- ល្បិចលក់ដីឡូត៍ខ្យល់ពួកគេប្រើប្រាស់គម្រោងអ្នកដ៏ទៃមកធ្វើទីផ្សារដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ ។ ពួកគេមិនមានក្រុមហ៊ុនច្បាស់លាស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន ។ អ្នកចាញ់បោកអ្នកលក់ដីឡូត៍ខ្យល់អាចមកពីមិនបានធ្វើការឈ្វេងយល់ស៊ីជម្រៅពីគម្រោងពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម) ។ អ្វីដែលអ្នកត្រូវធ្វើ ៖«អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញតាមរយៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ ។ ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ» ។ទី២- ល្បិចបោកប្រាក់កក់អ្នកលក់ដីឡូត៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត ។ អ្នកទិញត្រូវបានស្នើរឱ្យកក់ប្រាក់ដើម្បីទទួលបានអចលនទ្រព្យមុនគេ ។ បន្ទាប់ពីទទួលបានប្រាក់កក់អ្នកលក់ក្លែងក្លាយនឹងគេចខ្លួនបាត់ស្រមោល ។ ដូច្នេះដើម្បីចៀសវាងពីករណីឆបោកនេះ «អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ ។ ធ្វើបែបនេះអាចការពារខ្លួនអ្នកពីការឆបោក» ។ទី៣- ល្បិចបង់ប្រាក់មុនគម្រោងអ្នកអភិវឌ្ឍក្លែងក្លាយច្រើនតែផ្សព្វផ្សាយថា ពួកគេមានគម្រោងថ្មី និងចាប់បើកលក់មុនគម្រោង ។ ពួកគេបើកឱ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មមពួកគេស្រាប់តែគេចខ្លួនបាត់ ។ដើម្បីជាដំណោះស្រាយចៀសវាងរាល់បញ្ហាទាំងនេះ ៖«អ្នកអាចធ្វើការពិនិត្យឱ្យបានហ្មត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍ ។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អតាមរយៈគម្រោងកន្លងមក ។អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗពីគេហទំព័រ ដែលអាចទុកចិត្តបានដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា ។ ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម ។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ ។ ប៉ុន្តែសូមចំណាំថា នេះមិនមែនមានន័យថា អ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ»។ទី៤- ល្បិចឆបោកជាប្រព័ន្ធការឆបោកបែបនេះត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ ឬមនុស្សពីរនាក់ធ្វើការរួមគ្នាដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ ។ អ្នកទី១ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ចំណែកអ្នកទី២បានប្រកាសថា នឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ ។ ប៉ុន្តែការអភិវឌ្ឍន៍នេះជាធម្មតាមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ ។ បន្ទាប់មកអ្នកទី១ចាប់ផ្តើមលក់ដីដែលមិនទាន់មានការអភិវឌ្ឍនោះវិញក្នុងតម្លៃខ្ពស់ ។ រួចពួកគេទាំងពីរនាក់បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំបន់នោះមិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ ។ក្នុងករណីនេះដើម្បីគេចចេញពីការឆបោកជាប្រព័ន្ធនេះអ្វីដែលអ្នកត្រូវធ្វើគឺ ៖ «អ្នកអាចមើលដឹងថា វាជាការឆបោក ឬអត់ដោយសារគម្រោងអភិវឌ្ឍន៍ធំៗត្រូវទាមទារការឯកភាពពីក្រសួងពាក់ព័ន្ធជាច្រើន និងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនដែលមានបទពិសោធន៍ជោគជ័យ ។ ជាធម្មតាជនបោកប្រាស់មិនមានការិយាល័យពិតប្រាកដឡើយ ។ ដូចបានលើកឡើងខាងលើពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ» ។ទី៥- ម្ចាស់ក្លែងក្លាយអ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗដាក់ប្រកាសលក់ជាច្រើនកន្លែងមកហើយ ។ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយនោះដែលខ្លួនមិនមែនជាម្ចាស់ពិតប្រាកដ ប៉ុន្តែដើរស្រែកប្រាប់គេថា វាជាដីរបស់ខ្លួន ។ ក្នុងករណីនេះដំណោះស្រាយដែលល្អបំផុត ៖«អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ ។ បន្ទាប់មកពិនិត្យថា តើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់នោះបានអះអាង ។ ការត្រួតពិនិត្យប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន ។ ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធនឹងអាចបញ្ជាក់ថា នរណាជាម្ចាស់ពិតប្រាកដ» ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ធ្មេច​បើក​ៗ​ជិតដាច់ឆ្នាំទៀតហើយ ! ប្រាក់ខែ​ត្រឹម$400ទៅ​$500​ចង់​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ប្រើ​តិច​និក​នេះ
ធ្មេច​បើក​ៗ​ជិតដាច់ឆ្នាំទៀតហើយ ! ប្រាក់ខែ​ត្រឹម$400ទៅ​$500​ចង់​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ប្រើ​តិច​និក​នេះ
August 30, 2023, 7:22 a.m.
ក្តី​ប្រាថ្នា​ដែល​មាន​គម្រោង​ចង់​ទិញ​ផ្ទះ​សម្រាប់​រស់នៅ ឬ​ប្រកប​អាជីវកម្ម​នានា តែងតែមាន​សម្រាប់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចម្បង​គឺ​ការ​ព្រួយបារម្ភ​ពី​លទ្ធភាព​ក្នុង​ការ​ទិញ​ផ្ទះ ខណៈ​ដែល​កំពុងធ្វើការ​ឱ្យ​គេ​ដោយ​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី​$400​ទៅ​$500​ក្នុង​១​ខែ ហើយ​មាន​គម្រោង​ចង់​ទិញ​ផ្ទះ​ជាដើម ។ប្រសិនបើ​លោក​អ្នកមាន​គោលដៅ​ចង់បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន វា​ល្មម​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ដាក់ចិត្ត​ដាក់​កាយ​រៀន​សន្សំ​ប្រៀប​ដូច​ពាក្យចាស់​ពោល​ថា «​លំបាក​មុន ស្រណុក​ក្រោយ​» ដោយ​អ្នក​ចំណាយពេល​លំបាក​ចន្លោះ​៥​ទៅ​១០​ឆ្នាំ លោក​អ្នក​នឹង​អាច​ចាក​ចេញពី​ជីវិត​រស់នៅ​ផ្ទះ​ជួល​មក​រស់នៅ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួនឯង​យ៉ាង​មាន​ក្តី​សុខ​បាន ។ ថ្ងៃនេះ Realestate.com.kh នឹង​ចែករំលែក​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដែល​អាច​ជួយ​តម្រង់​ទិស​ឱ្យ​លោក​អ្នក​អាច​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​បាន ៖ទី​១- ត្រូវ​កាត់​បន្ថយ​ការ​ដើរ​លេងប្រសិនបើ​លោក​អ្នក​ចូ​​ល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ដ​មិន​ថា ក្នុង​ឬ​ក្រៅប្រទេស​៣-៤​ដង​ក្នុង​មួយ​ឆ្នាំ លោក​អ្នក​គួរតែ​កាត់​បន្ថយ​ទៅ​១ ឬ​២​ដង​ក្នុង​មួយ​ឆ្នាំ​វិញ​បាន​ហើយ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​លោក​អ្នក ។ ម្យ៉ាងវិញទៀត អ្នក​មិន​ត្រឹមតែ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​តែ​មួយ​មុខ​នោះ​ទេ ការ​ចំណាយ​លើ​កន្លែង​ស្នាក់​នៅ អាហារ វត្ថុ​អនុស្សាវរីយ និង​សកម្មភាព​ផ្សេង​ៗ ។ ប្រសិនបើ​អ្នក​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​នេះ​បាន នោះ​អ្នក​នឹង​អាច​សន្សំ​ប្រាក់​សម្រាប់​ការ​ទិញ​លំនៅ​ឋាន​បាន ។ទី​២- ឈប់​ទម្លាប់ទម្លាក់​លេខ ទម្លាក់​ទីតាំងបច្ចុប្បន្ន​ការ​លក់​អន​ឡាញ​កំពុង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​មិន​ថា តែ​ឡេ​លាប​ខ្លួន​, សំលៀក​បំពាក់​ថ្មី​ៗ, ដេញ​ស៊េរី​ទូរស័ព្ទ ។​ល​។ ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ប្រូ​ម៉ូ​សិន​ថែម​នេះ​ថែម​នោះ​ជា​ច្រើន​បណ្តាល​ឱ្យ​គ្រប់​គ្នា ទម្លាក់​លេខ ទម្លាក់​ទីតាំង​ឥត​ឈប់​ធ្វើ​ឱ្យ​លោក​អ្នក​ចាយ​លុយ​អស់​ដោយ​មិនដឹង​ខ្លួន ។ទី​៣-​បន្ថយ​ការ​ចំណាយ​លើ​របស់​ថ្លៃ​ៗប្រសិនបើ​អ្នក​ចំណាយ​លើ​ការ​បរិភោគ​អាហារ​១០​ដុល្លារ ឬ​ច្រើន​ជាង​នេះ​ក្នុង​ការ​ទទួលទាន​មួយ​ពេល នោះ​អ្នក​នឹង​ចំណាយ​ប្រមាណ​២០ ទៅ ៣០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។ ត្រង់​ចំណុច​នេះ មិនមែន​មាន​ន័យ​ថា​ហាម​លោក​អ្នក​មិន​ឱ្យ​បរិភោគ​អាហារ​ឆ្ងាញ់​ៗ​ដែល​ខ្លួន​ចូល​ចិត្ត​នោះ​ទេ ប៉ុន្តែ​យើង​គួរ​ញាំ​ដោយ​មាន​កម្រិត កុំ​ញឹកញាប់​ពេក ឬ​យូរ​ៗ​ម្តង​បាន​ហើយ ។លោក​អ្នក​គួរតែ​ជ្រើសរើស​អាហារ​ដែល​មិនសូវ​ថ្លៃ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​រសជាតិ​ឆ្ងាញ់ ពីព្រោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​សម្បូរ​ដោយ​ហាង​អាហារ​ឆ្ងាញ់​ៗ និង​មាន​តម្លៃ​សមរម្យ​ចន្លោះ​ពី ៣ ទៅ​៥​ដុល្លារ​ផង​ដែរ ។ ការ​បរិភោគ​នៅផ្ទះ​ក៏​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​អ្នក​ដែរ​។ ប្រសិនបើ​អ្នក​មិន ចេះ​ធ្វើ​ម្ហូប អ្នក​គួរតែ​តែ​រៀន​ធ្វើ​ម្ហូប ព្រោះ​វា​អាច​ជួយ​អ្នក​ឱ្យ​សន្សំ​ប្រាក់​បាន​មួយ​ចំណែក​ដើម្បី​ទុក​បំពេញ​ការ​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​លោក ។មិនតែប៉ុណ្ណោះ ការ​ចំណាយ​ទៅ​លើ​កាហ្វេ​ថ្លៃ​ៗ​ប្រចាំ​ថ្ងៃ​របស់​អ្នក​អាច​ប៉ះពាល់​ទៅ​ដល់​ការ​សន្សំ​ប្រាក់ ប្រសិនបើ​អ្នក​ចំណាយ​ទៅ​លើ​វា​ជា​រៀងរាល់ថ្ងៃ ។ កាហ្វេ​ប្រែ​ន​មាន​តម្លៃ​ជា​មធ្យម​ប្រមាណ​ពី​២.៥ ទៅ​ដល់ ៤.៥​ដុល្លារ មាន​ន័យ​ថា​ជា​មធ្យម​អ្នក​អាច​ចំណាយ​រហូត​ទៅ​ដល់ ១០០​ដុល្លារ​ក្នុង​មួយ​ខែ ។ ប្រសិនបើ​អ្នក​អាច កាត់​បន្ថយ​ការ​ចំណាយ​នេះ​បាន អ្នក​អាច​សន្សំ​ប្រាក់ ១២០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ទី​៤- ដាក់ចិត្ត​ដាក់​កាយ​សន្សំ​ប្រាក់​សម្រាប់​ទិញ​ផ្ទះប្រាក់​សន្សំ​មិន​ចាំបាច់​ទាល់តែ​មាន​ច្រើន​នោះ​ទេ តែ​អ្នក​គួរ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ឬ​ការ​ចំណាយ​ផ្សេង​ៗ និង​ត្រូវ​ប្រាកដ​ថា អ្នកមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ប្រាក់​កក់​ផ្ទះ​ជា​លើក​ដំបូង ។ នេះ​មិន​មាន​ន័យ​ថា អ្នក​គួរ​បញ្ឈប់​ការ​ចំណាយ​លើ​របស់​ទាំងនោះ​ទាំងស្រុង​ទេ ប៉ុន្ដែ​អ្នក​គួរតែ​ពិចារណា​ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ដែល​មិន​ចាំបាច់​ដើម្បី​សុវត្ថិភាព​ហិរញ្ញវត្ថុ​នា​ពេល​អនាគត​របស់​អ្នក ។ទី​៥- រៀប​ផែនការ​គ្រប់គ្រង​ការ​ចំណាយ​ឱ្យ​បានការ​ធ្វើ​បញ្ជីចំណាយ​ប្រចាំ​ថ្ងៃ ខែ ឆ្នាំ​របស់​អ្នក​មិនមែន​ជា​រឿង​អាក្រក់​ឡើយ ។ វា​ជា​រឿង​មួយ​ដែល​ល្អ​ព្រោះ​វា នឹង​ធ្វើ​ឱ្យ​អ្នកដឹង​ច្បាស់​ពី​ការ​ចំណាយ​របស់​អ្នក ។ មាន​មនុស្ស​មួយ​ចំនួន​តែងតែ​ឆ្ងល់​ថា បើក​ប្រាក់ខែ​មក $400-$500 តែ​ដូច​ជា​មិនឃើញ​ធ្វើ ឬ​ចាយ​អ្វី​សោះ ប៉ុន្តែ​ម៉េច​បានជា​ប្រាក់ខែ​វា​មិន​សល់​សោះ តើ​វា​បាត់​ទៅ​ណា​អស់?នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​គួរ​សួរ​ខ្លួនឯង តាម​ពិត​ប្រាក់ខែ​បើក​មក​ហើយ វា​មិន​បាន​បាត់ ឬរ​ត់ទៅ​ណា​ឡើយ ដោយសារ​តែ​លោក​អ្នក​ចាយ​ខ្ជះខ្ជាយ​មិន​បាន​សង្កេត​តែ​ប៉ុណ្ណោះ ។ ដើម្បី​តាមដាន និង​ធ្វើការ​គ្រប់គ្រង​ការ​ចំណាយ ឱ្យ​បាន​ច្បាស់​លោក​អ្នក​គួរតែ​រៀបចំ​ជា​បញ្ជីចំណាយ​មួយ​រួច​កត់​ត្រាទុក ៖ តើ​ខ្ញុំ​ចំណាយ​ទៅ​លើ​អ្វីខ្លះ? តើ​ខ្ញុំ​ត្រូវ​ចំណាយ​ប៉ុន្មាន? តើ​ខ្ញុំ​ចំណាយ​លើ​សកម្មភាព​នេះ​ញឹកញាប់​កម្រិត​ណា? ។​ល​។ឆ្លើយ​នឹង​សំណួរ​ទាំងនេះ អ្នក​នឹង​ដឹង​កាន់តែ​ច្បាស់​នូវ​ទម្លាប់​ចំណាយ​ប្រចាំខែ​របស់​អ្នក ជា​ពិសេស​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ការ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃជា​លើក​ដំបូង វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​សម្រាប់​លោក​អ្នក ប៉ុន្តែ​លោក​អ្នក​អាច​ធ្វើ​វា​ម្តង​បន្តិច​ៗ​ដូច​ពាក្យ​សុភាសិត​ខ្មែរ​ពោល​ថា «​តក់​ៗ​ពេញ​បំពង​» ហើយ​ការ​ព្យាយាម​របស់​អ្នក​នឹង​ធ្វើ​ឱ្យ​អ្នក​រីករាយ​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ផ្ទះ​ជា​របស់​ខ្លួន ។ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ​សង្ឃឹមថា​វា​អាច​ជា​ការ​តម្រង់​ទិស​ដល់​លោក​អ្នក​ដែល​កំពុង​មាន​ក្តី​ប្រាថ្នា​ចង់បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ដែល​កើត​ចេញពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួនឯង ។ មនុស្ស​រស់នៅ​ត្រូវ​មាន​គោលដៅ និង​ក្តី​ស្រមៃ ហើយ​ដើម្បី​អាច​សម្រេច​វា​បាន​ត្រូវ​កំណត់ និង​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់ រួច​ចាប់ផ្តើម​អនុវត្តន៍​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​នោះ​យើង​នឹង​អាច​សម្រេច​វា​បានជា​មិន​ខាន ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
សល់​អ្វីខ្លះ​នៅ ! ហេតុផល​ភ្លឺភ្នែក​៤​យ៉ាង​ដែល​អ្នក​នៅ​លីវ​គួរតែ​ទិញ​ផ្ទះ ឬ​ខុន​ដូ​មុន​រៀប​ការ
សល់​អ្វីខ្លះ​នៅ ! ហេតុផល​ភ្លឺភ្នែក​៤​យ៉ាង​ដែល​អ្នក​នៅ​លីវ​គួរតែ​ទិញ​ផ្ទះ ឬ​ខុន​ដូ​មុន​រៀប​ការ
August 29, 2023, 9:29 a.m.
បំណងប្រាថ្នា​ដែល​ចង់បាន​ផ្ទះ​មួយ​ដែល​កើត​ចេញពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​គឺជា​ក្តី​ស្រមៃ​មួយ​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​មិនមែន​មាន​ក្តី​ស្រមៃ​ចង់បាន​ផ្ទះ​ដែល​ជា​របស់​ខ្លួន តែ​បែរជា​អង្គុយ​ស្ងៀម​ដោយ​មិន​ធ្វើ​អ្វី​សោះឡើយ​នោះ​ទេ ។ ស្រប​ពេល​បច្ចុប្បន្ន​មាន​ប្រជាជន​ដែល​នៅ​លីវ​ជា​ច្រើន​ដែល​មិន​ទាន់​មានផ្ទះ​ផ្ទាល់ខ្លួន ដោយ​ពួក​គេ​តែងតែ​គិត​ថា ការ​ទិញ​ផ្ទះ ឬ​ខុន​ដូ សម្រាប់​រស់នៅ​គឺជា​រឿង​ដែល​ត្រូវធ្វើ ឬ​ទិញ​ក្រោយ​ពី​រៀប​ការ​រួច ។ក្នុង​នោះ​ផង​ដែរ ក៏​មាន​អ្នក​នៅ​លីវ​មួយ​ចំនួន​ដែល​អាច​មាន​លទ្ធភាព ឬ​ថវិការ​គ្រប់គ្រាន់​រហូត​អាច​ទិញ​បាន​ផ្ទះ ឬ​ខុន​ដូ​ផ្ទាល់ខ្លួន​បើ​ទោះបីជា​ទិញ​ផ្តាច់ ឬ​បង់​រំលស់​ក៏​ដោយ ។ មាន​ហេតុផល​៤​យ៉ាង​សម្រាប់​អ្នក​នៅ​លីវ​ដែល​គួរ​ណា​តែ​ពិចារណា​ក្នុង​ការ​ទិញ​ផ្ទះ ឬ​ខុន​ដូ​មុន​ពេល​រៀប​ការ​ប្រសិនបើ​មាន​លទ្ធភាព​អាច​ទៅ​រួច​មិន​ថា​ទិញ​ដោយ​បង់​រំលស់ ឬ​ទិញ​ផ្តាច់ ៖ទី​១- មានទ្រព្យសម្បត្តិ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួនសម្រាប់​អ្នក​ដែល​នៅ​លីវ​ដែល​ចំណាយ​ថវិការ​ក្នុង​ការ​ជួល​ផ្ទះ​ក្នុង​១​ខែ​ៗ លោក​អ្នក​ត្រូវ​ចំណាយ​ថវិការ​ជា​រៀង​រាល់​ខែ ។ សម្រាប់​អ្នក​នៅ​លីវ​អាច​ពិ​បារ​ណា​ក្នុង​ការ​ទិញ​ផ្ទះ ឬ​ខុន​ដូ​ណាមួយ (​ទិញ​ផ្តាច់ ឬ​បង់​រំលស់​) នៅ​ពេល​ដែល​លោក​អ្នក​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទះ ឬ​ខុន​ដូ​ផ្ទាល់ខ្លួន​ហើយ​នោះ លោក​អ្នក​អាច​ធ្វើការ​កែកុន ឬ​តុបតែង​គ្រប់កន្លែង​តាម​ការ​ពេញចិត្ត ។លើស​ពី​នេះ​ទៀត លោក​អ្នក​ក៏​អាច​ទិញ​គ្រឿង​សង្ហា​រឹម​ណាមួយ​ដាក់​តាំង ឬ​សម្រាប់​ប្រើប្រាស់​ក៏​បាន ផ្ទុយ​ទៅ​វិញ ខុស​ពី​ពេល​ដែល​រស់នៅ​ក្នុង​បន្ទប់ ឬ​ផ្ទះ​ជួល លោក​អ្នក​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ហើយ​ទោះបី​លោក​អ្នក​ជួល​យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​បន្ទប់ ឬ​ផ្ទះ​ជួល​នោះ​នៅ​តែ​ជា​របស់​គេ​ដដែល ។ទី​២- ចាប់ផ្តើមចេះ​សន្សំ​សំចៃ​ជាង​មុននៅ​ពេល​ដែល​លោក​អ្នក​ត្រូវ​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ដ៏​ច្រើន​ដើម្បី​ទិញ​អ្វីមួយ ឬ​ដើម្បី​បង់​សង​កម្ចី​ទិញ​ផ្ទះ ឬ​កម្ចី​ផ្ទាល់ខ្លួន​ណាមួយ ពេល​នោះ​ដែរ​លោក​អ្នក​នឹង​អាច​តាំងចិត្ត​ខ្លួនឯង ឬ​រៀប​ផែនការ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​តម្រូវការ​មិន​ចាំបាច់​មួយ​ចំនួន ដូច​ជា​សំលៀក​បំពាក់ ឬ​ផលិតផល​ទំនើប ម៉ាក​ថ្មី​ណាមួយ ពីព្រោះ​លោក​អ្នក​មិន​ចង់​ជាប់បំណុល​រយៈពេល​វែង​នោះ​ទេ ។ទី៣-មានសេរីភាពពេញលេញការដែលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងវ័យនៅលីវ អាចរាប់ថាជាជោគជ័យមួយផ្នែកធំបាត់ទៅហើយ ព្រោះមនុស្សច្រើនណាស់ដែលប្រថ្នាចង់មានផ្ទះខ្លូនឯង តែមិនមានលទ្ធភាព។ ពេលមានផ្ទះផ្ទាល់ខ្លួន ក្នុងវ័យនៅលីវនេះ អាចឱ្យយើងមានសេរីភាពពេញលេញ ជាងនៅផ្ទះជាមួយឪពុកម្តាយ ឫ បងប្អូន។ ឧទាហរណ៍ថា ពេលចង់ទៅណាមកណា រហូតយប់ជ្រៅ គឺមិនខ្លាចរំខានដល់ឪពុកម្តាយ ដូចដែលរស់នៅក្នុងផ្ទះជាមួយពួកគាត់។ទី​៤- មោទកភាព​ចំពោះ​អ្វី​ដែល​ខ្លួន​មាននៅ​ពេល​ដែល​ទទួល​បាន​ផ្ទះ ឬ​ខុន​ដូ​ជា​របស់​ផ្ទាល់ខ្លួន​ទាំង​ដែល​ខ្លួន​នៅ​លីវ​នោះ គឺ​ធ្វើ​ឱ្យ​លោក​អ្នក និង​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​មោទកភាព​ចំពោះ​សមត្ថភាព​ដែល​អាច​ធ្វើ​រឿង​ទាំងនេះ​បាន ។ ហើយ​នេះ​អាច​ជា​ហេតុផល​មួយ ដែល​ជំរុញ​ឱ្យ​ពួក​គេ​កាន់តែ​ខំប្រឹង​ធ្វើ​ការងារ និង​អាច​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​របស់​ពួក​គេ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ប្រយ័ត្នអស់លុយអត់ឃើញផ្ទះ ! មុនដកលុយទាំងម៉ឺនៗដុល្លារទិញផ្ទះដាច់ខាតត្រូវពិនិត្យរបស់ទាំង៥នេះសិន
ប្រយ័ត្នអស់លុយអត់ឃើញផ្ទះ ! មុនដកលុយទាំងម៉ឺនៗដុល្លារទិញផ្ទះដាច់ខាតត្រូវពិនិត្យរបស់ទាំង៥នេះសិន
August 28, 2023, 9:21 a.m.
ស្របពេលដែលតម្រូវការការលំនៅឋានមានច្រើនអ្នកអភិវឌ្ឍបុរីក៏កំពុងព្យាយាមបង្កើនល្បឿនវិនិយោគនៅក្នុងទីផ្សារដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ និងជម្រុញការអភិវឌ្ឍឆ្ពោះទៅរកកាន់តំបន់ជាយក្រុងដែលជាតំបន់អភិវឌ្ឍន៍យ៉ាងសំខាន់ដើម្បីផ្តល់ជូននូវគម្រោងល្អបំផុត និងតម្លៃសមរម្យ ។ប៉ុន្តែសូមចងចាំថា មិនមែនគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេ មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងពីឯកសារផ្នែកច្បាប់សំខាន់ៗមួយចំនួនដើម្បីចៀសវាងបញ្ហាណាមួយបន្ទាប់ពីទិញរួច ។ ខាងក្រោមនេះជាឯកសារដែលអ្នកត្រូវតែពិនិត្យជាមួយអ្នកអភិវឌ្ឍបុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ណាមួយ ៖ទី១-ប្លង់រឹងនៅពេលអ្នកទិញផ្ទះពីគម្រោងបុរីអ្នកត្រូវពិនិត្យមើលប្លង់រឹង២ប្រភេទ ។ ប្លង់ទី១ គឺប្លង់រឹងសម្រាប់គម្រោងទាំងមូល ។ ប្លង់រឹងនេះជាប្លង់មេ ហើយគ្រប់ដណ្តប់លើផ្ទៃដីទាំងមូលរបស់គម្រោង ។ ប្លង់ទី២ ប្លង់រឹងនៃក្បាលដីដែលបានកាត់សម្រាប់ផ្ទះរបស់អ្នកនៅក្នុងបុរី ។ បន្ទាប់ពីទិញអចលនទ្រព្យអ្នកអាចផ្ទេរប្លង់ទៅជាប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក ។ ប្លង់នេះនឹងក្លាយជាប្លង់ឯកជន គម្រោងបុរីស្របច្បាប់គួរតែ មាន​ប្លង់រឹងទាំងនេះសម្រាប់ផ្តល់ជូនអ្នកទិញ ។ ប្រសិនបើពួកគេមិនអាចបង្ហាញថា គម្រោងមានប្លង់រឹងទាំងពីរប្រភេទនេះទេ សូមកុំចុះកិច្ចសន្យាទិញលក់ឲ្យសោះ ។ទី២-ការចុះបញ្ជីក្រុមហ៊ុនកុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍ ។ តាមច្បាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជីដើម្បីទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងការ​សាង​សង់​បាន ។ ម្យ៉ាងវិញទៀតមើលឃើញថាគម្រោងកំពុងដំណើរ ការសាងសង់មិនមែនមានន័យថា គម្រោងដែលកំពុងដំណើរការគឺស្របច្បាប់នោះទេ ។ ដូចនេះអ្នកត្រូវសួររកលិខិតចុះបញ្ជីក្រុមហ៊ុនដើម្បីធានា​ថា ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងអាចធ្វើអាជីវកម្មស្របច្បាប់ ។ ទាំងនេះនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ ។ទី៣-ការអនុម័តប្លង់មេនេះគឺជាឯកសារដ៏សំខាន់មួយដែលអ្នកត្រូវតែដឹង ។ ប្លង់មេរបស់គម្រោង (ប្លង់របស់គម្រោងទាំងមូល) ត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ជាទូទៅផែនការមេ ឬប្លង់មេ ត្រូវបានអនុម័តមុនពេលការសាងសង់ចាប់ផ្តើម ។ អ្នកអាចមើលឃើញយ៉ាងច្បាស់អំពីគម្រោងអភិវឌ្ឍន៍ទាំងមូលដែលបានគ្រោងទុកថា តើគម្រោងមានទ្រង់ទ្រាយធំ ឬតូច ។ អ្នកអភិវឌ្ឍដែលអាចទុកចិត្តបាន​នឹងបង្ហាញអ្នកនូវឯកសារនេះ។ទី៤- អាជ្ញាប័ណ្ណសាងសង់ក្រុមហ៊ុនសំណង់សម្រាប់បុរីបានឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី ។ គម្រោងបុរី ត្រូវតែដាក់ពាក្យស្នើអជ្ញាប័ណ្ណសាងសង់ដើម្បីធានាថាការសាងសង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយស្តង់ដារគុណភាពគ្រប់គ្រាន់ មានស្ថេរភាព និងមានសេវាកម្មចាំបាច់គ្រប់គ្រាន់នៅក្នុងគម្រោងទាំងមូល ។ នៅពេលដែលក្រសួងបានត្រួតពិនិត្យកត្តាទាំងនេះត្រឹមត្រូវហើយ ក្រសួងនឹងចេញ អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់នោះ ។ ដូចនេះលោកអ្នកត្រូវស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេល អ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ ។ទី៥- អាជ្ញាប័ណ្ណបុរីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញអាជ្ញាប័ណ្ណដល់គ​ម្រោងបុរី នៅពេលគ្រប់យ៉ាងពិនិត្យឃើញថា មានភាពត្រឹមត្រូវ ។ នេះមានន័យថា អ្នកអភិវឌ្ឍបានបំពេញគ្រប់លក្ខខណ្ឌស្របតាមការកំណត់ររបស់ រដ្ឋទាក់ទងនឹងគុណភាព ការរចនាប្លង់ ថវិការ ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន ។មុនពេលចេញអាជ្ញាប័ណ្ណសម្រាប់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងវាយតម្លៃដោយពឹងផ្អែកលើបញ្ជី វាយតម្លៃរបស់ខ្លួនដើម្បីពិនិត្យមើលថាតើការអភិវឌ្ឍនេះមានប្រភពចំណូលច្បាស់លាស់ ដើមទុនគ្រប់គ្រាន់ ទ្រព្យតម្កល់ ប្លង់រឹង និងទ្រព្យសកម្មផ្សេងៗទៀត ដែលគាំទ្រដល់ការវិនិយោគរបស់ពួកគេដែលឬទេ ។ គ្រប់លក្ខខណ្ឌទាំងនេះគេអាចចាត់ទុកគម្រោងរអភិវឌ្ឍន៍នេះថាជា "បុរី" ហើយអ្នកអាចទិញ និងលក់ ជាមួយគម្រោងនេះដោយស្របច្បាប់ ។សូមចងចាំថា គម្រោងអភិវឌ្ឍន៍មួយចំនួនក៏បានហៅខ្លួនឯងថាជា «បុរី» នៅក្នុងការធ្វើទីផ្សាររបស់ពួកគេ បើទោះបីជាគម្រោងទាំងនោះមានមិនមានអជ្ញាប័ណ្ណបុរីក៏ដោយ ។ ដូចនេះនៅពេលទិញលំនៅឋានក្នុងបុរីយើងត្រូវពិនិត្យមើលឯកសារទាំងអស់នេះឲ្យបានច្បាស់លាស ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
News Page Concierge Service 590x250 ENG
៤​ហេតុផល​ធំ​ដែល​គេ​ចូល​ចិត្ត​យក​លុយ​ទៅ​ទិញ​ដីដែលអាចកើតមានរឿងនឹកស្មានមិនដល់
៤​ហេតុផល​ធំ​ដែល​គេ​ចូល​ចិត្ត​យក​លុយ​ទៅ​ទិញ​ដីដែលអាចកើតមានរឿងនឹកស្មានមិនដល់
August 24, 2023, 8:41 a.m.
នៅ​ពេល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង វា​ទាមទារ​ឱ្យ​មានការ​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន អគារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​កាន់តែ​ច្រើន​។ គម្រោង​ជា​ច្រើន​ពី​រដ្ឋាភិបាល និង​វិស័យ ឯកជន​នឹង​ត្រូវ​បាន​ដាក់​ចេញ​ឱ្យ​ដំណើរការ​។ ដូច្នេះ​ការ​ទិញ​ដី​ទំនេរ​នៅ​ថ្ងៃនេះ​ក្នុង​តម្លៃ​ទាប នឹង​ផ្ដល់​ផល​ចំណេញ​ច្រើន​នៅ​ថ្ងៃ​អនាគត​ ។ ខាងក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​អ្នក​គួរ​ពិចារណា​ក្នុង​ការ​ទិញ​ដី​៖គម្រោង​បុរី​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំងគម្រោង​បុរី​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ដោយសារ​ពួក​វា​អាច​ផ្ដល់​អារម្មណ៍​នៃ​ការ​រស់នៅ​បែប​សហគមន៍ និង​មាន​សុវត្ថិភាព​ខ្ពស់ បូក​រួម​ជាមួយ​សេវាកម្ម​បន្ថែម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ដូច​ជា​៖ សួនច្បារ អាង​ហែល​ទឹក និង​សេវាកម្ម​សន្ដិសុខ​២៤​ម៉ោង​ជាដើម ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុន​ទៀត គម្រោង​បុរី​សរុប​ជាង ៨០០០០​យូ​នី​ត រួម​មាន​វីឡា ផ្ទះ​អាជីវកម្ម និង​លំនៅ​ដ្ឋា​ន​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​សាងសង់​រួចរាល់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។ការ​ស្ថាបនា​ផ្លូវជាតិ​ឡើង​វិញការ​អភិវឌ្ឍន៍​កំពុង​លាតសន្ធឹង​ទៅ​តំបន់​សេដ្ឋកិច្ច​សំខាន់​ៗ​ដូច​ជា​៖ ភ្នំពេញ សៀមរាប និង​ព្រះ​សីហ​នុ ជា​រៀង​រាល់​ឆ្នាំ​។ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​អំពី​គម្រោង​ស្ថាបនា​ផ្លូវថ្នល់​សំខាន់​ៗ​ជា​ច្រើន ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​បណ្ដា​ខេត្ត​សំខាន់​ៗ ។ជា​រឿង​សំខាន់​អ្នក​គួរ​កត់​សម្គាល់ថា ផ្លូវជាតិ​ធំ​សំខាន់​ៗ​នីមួយ​ៗ​មាន​ទំនាក់ទំនង ជាមួយ​ផ្លូវជាតិ​ផ្សេង​ទៀត​បែប​ណា ហើយ​អាច​នាំ​អ្នក​ទៅ​ដល់​ផ្នែក​ណាខ្លះ​ក្នុង​ប្រទេស ។ វា​ជា​ការ​ល្អ​អ្នក​គួរតែ​ពិនិត្យ​មើល​ផែនទី​ក្នុង​តំបន់​របស់​អ្នក ដើម្បី​ស្វែងរក​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង ។មិន​តម្រូវ​ឱ្យ​មានការ​គ្រប់គ្រង​ច្រើនការ​ថែរក្សា​ដី​ទំនេរ​មិន​ទាមទារ​ការ​ថែទាំ ឬ​យកចិត្តទុកដាក់​ច្រើន​ឡើយ ។ ផ្ទុយ​ពី​ការ​គ្រប់គ្រង​អាជីវកម្ម ឬ​ទ្រព្យសម្បត្តិ​ជួល ដី​ទំនេរ​ត្រូវការ​តែ​របង និង​ការ​ត្រួតពិនិត្យ​តិចតួច​ប៉ុណ្ណោះ​។ ការ​វិនិយោគ​លើ​ដីធ្លី​មាន​ភាព​ងាយស្រួល​ច្រើន​ជាង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ដទៃ​ទៀត​។គ្មាន​ការ​ប្រកួតប្រជែងគ្រប់​ដីធ្លី​ទាំងអស់​តែង​មាន​សណ្ឋាន និង​លក្ខណៈ​ខុស​គ្នា យ៉ាង​ហោច​ណាស់​ពួក​វា​មាន​ចំណុច​ខុស​គ្នា​តិច ឬ​ច្រើន តួយ៉ាង ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ និង កា​រត​ភ្ជាប់​ទៅ​កាន់​ផ្លូវ​ធំ​ៗ​ជាដើម​។ ផ្ទុយ​ពី​អ្នក​អភិវឌ្ឍន៍​ខុន​ដូ ឬ​បុរី ដែល​តែង​ចំណាយ​ច្រើន​លើ​ការ​ផ្សព្វផ្សាយ​គម្រោង​របស់​ពួក​គេ ម្ចាស់​ដី​ទំនេរ​មិន​ចាំបាច់​ចំណាយ​ច្រើន​លើ​ការ​ផ្សព្វផ្សាយ​ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​នោះ​ឡើយ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
តែមជាងលំនៅឋានផ្សេងបន្តិច ! លក្ខណៈពិសេសទាំង៥ដែលមានតែខុនដូប៉ុណ្ណោះទើបមាន
តែមជាងលំនៅឋានផ្សេងបន្តិច ! លក្ខណៈពិសេសទាំង៥ដែលមានតែខុនដូប៉ុណ្ណោះទើបមាន
August 23, 2023, 8:11 a.m.
ថ្វីបើ​ការ​រស់នៅ​ក្នុង​ខុន​ដូ​ជា​បរិបទ​ថ្មី​សម្រាប់​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​ខុន​ដូ​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​លំនៅ​ដ្ឋា​ន​បច្ចុប្បន្ន​ ។ ប្រជាជន​កម្ពុជា​ភាគច្រើន​ហាក់​មិន​ទាន់​បាន​ឈ្វេងយល់​ស៊ីជម្រៅ​នៅឡើយ​ពី​ផល​ចំណេញ​នៃ​ការ​រស់នៅ​ក្នុង​ខុន​ដូ ឬ​អាច​និយាយ​បាន​ថា ពួក​គាត់​នៅ​មាន​ទំនោរ​ច្រើន​ទៅ​លើ​លំនៅ​ឋាន​ក្នុង​បុរី ឬ សង់​ជាប់​ផ្ទាល់​ដី ។ ខាងក្រោម​នេះ​ជា​ហេតុផល​សំខាន់​៥​យ៉ាង​ក្នុង​ការ​រស់នៅ​ខុន​ដូ ៖ទី​១- ទីតាំងបើ​ទិញ​ផ្ទះ​នៅ​តំបន់​តែ​មួយ យើង​មិន​អាច​ទិញ​បាន​នោះ​ទេ ប៉ុន្តែ​យើង​អាច​ទិញ​ខុន​ដូ​បាន ក្នុង​តម្លៃ​សមរម្យ​ណាមួយ​ដែល​មាន​ទីតាំង​ល្អ​ៗ​ក្នុង​ក្រុង​បាន ។ ផ្ទុយ​ទៅ​វិញ​បើ​យក​ប្រាក់​ទិញ​ខុន​ដូ ទៅ​ទិញ​ផ្ទះ​គឺ​អាច​ទិញ​បាន​នៅ​តំបន់​ឆ្ងាយ​ពី​ទីក្រុង​ដែល​វា​អាច​បង្ក​ផលវិបាក​សម្រាប់​លោក​អ្នក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​បំពេញការងារ​ជាដើម ។ទី​២- តម្លៃតម្លៃ​ខុន​ដូ​នៅ​កណ្តាល​ក្រុង និង​ផ្ទះ​នៅ​កណ្តាល​ក្រុង​គឺ​មាន​ភាព​ខុស​គ្នា​ច្រើន ព្រោះ​គេ​មិន​អាច​យក​ប្រាក់​ទិញ​ខុន​ដូ ទៅ​ទិញ​ផ្ទះ​នៅ​តំបន់​សាងសង់​ខុន​ដូ​បាន​នោះ​ទេ ។ ប៉ុន្តែ​សម្រាប់​ខុន​ដូ​ដែល​នៅ​កណ្តាល​ក្រុង​នឹង​មានការ​កើនឡើង​តម្លៃ​ជា​បន្តបន្ទាប់ ដូច្នេះ​វា​អាច​ហុច​ផល​ចំណេញ​ខ្ពស់​សម្រាប់​លោក​អ្នក​នា​ថ្ងៃ​អនាគត ។ទី​៣- ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​ជួល​ត្រឡប់ (GRR)នៅ​ពេល​និយាយ​អំពី​ការ​រស់នៅ​ក្នុង​ខុន​ដូ​អ្នក​មិន​ត្រឹមតែ​អាច​រីករាយ​ជាមួយនឹង​ទីតាំង​ល្អ​បំផុត​នៅ​កណ្តាល​ទីក្រុង​ស្ថិត​នៅ​ជិត​កន្លែងធ្វើការ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​អាច​ទទួល​បាន​ផល​ចំណេញ​ពី​ការ​វិនិយោគ​រយៈពេល​វែង​ផង​ដែរ ប្រសិនបើ​អ្នក​ចង់​ដាក់​ជួល ឬ​លក់​បន្ត ។ នៅ​ពេល​ដែល​មាន​មនុស្ស​កាន់តែ​ច្រើន​សម្រុក​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែងរក​ឱកាស​ការងារ ឬ​ស្វែងរក​ការ​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍ នេះ​មាន​ន័យ​ថា អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង ជា​ពិសេស​ខុន​ដូ​នឹង​បន្ត​មាន​តម្លៃ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ទី​៤- ប្រមូលផ្តុំ​សេវាកម្ម​សម្បូរ​បែបខុន​ដូ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្ដល់​ជូន​នូវ​ជីវិត​រស់នៅ​ទាន់សម័យ ភាព​ងាយស្រួល និង​មាន​ផាសុកភាព ។ ឆ្លើយ​តប​នឹង​ចំណុច​ទាំងនេះ គម្រោង​ខុន​ដូ​បាន​ភ្ជាប់​មក​ជាមួយ​សេវាកម្ម​ចម្រុះ​ផ្សេង​ៗ​នៅ​ក្នុង​អគារ​ស្រាប់​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​ទូទៅ​របស់​ម្ចាស់​លំនៅ​ដ្ឋា​ន ដូច​ជា​៖ កន្លែង​ហាត់ប្រាណ ស្ទី​ម សូ​ណា អាង​ហែល​ទឹក និង​ប្រព័ន្ធ​ការពារ​សន្តិសុខ ដូច​ជា​៖ កាំ​មេ​រ៉ា​សុវត្ថិភាព ប្រព័ន្ធ​ប្រកាស​អាសន្ន និង សន្តិសុខ ដើម្បី​ផ្ដល់​ទំនុកចិត្ត និង​អារម្មណ៍​មាន​សុវត្ថិភាព​ទៅ​ដល់​អ្នក​រស់នៅ​ក្នុង​អគារ​ទាំងមូល ។ទី​៥- មិន​រវល់​ធ្វើ​ការងារ​ផ្ទះ​ច្រើនជា​ធម្មតា​យូ​នី​ត​ខុន​ដូ​មាន​ទំហំ​តូច​ៗ និង​មិន​មាន​ទីធ្លា​ខាងក្រៅ​ដែល​ទាមទារ​ការ​សម្អាត​នោះ​ទេ ។ រស់នៅ​ក្នុង​ខុន​ដូ​អ្នក​នឹង​ចំណាយពេល​តិច​បំផុត​សម្រាប់​ការ​សំអាត​ទូទៅ ។ ម្យ៉ាងទៀត​អគារ​ខុន​ដូ​ជា​ច្រើន​មាន​ផ្ដល់​សេវា​សំអាត ទឹក​ស្អាត និង​អគ្គិសនី ។ ដូច្នេះ​អ្នក​អាច​មាន​ពេលវេលា​ច្រើន សម្រាប់​ខ្លួនឯង ឬ​ធ្វើ​អ្វីមួយ​ដែល​អ្នក​ពេញចិត្ត ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មានដីតែរាងស្ទើរលុយ ! អាចសាក៣វិធីនេះសង់ផ្ទះក្នុងក្តីស្រមៃបានដូចចិត្ត
មានដីតែរាងស្ទើរលុយ ! អាចសាក៣វិធីនេះសង់ផ្ទះក្នុងក្តីស្រមៃបានដូចចិត្ត
August 22, 2023, 8:38 a.m.
ការ​ដែល​មានផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​អាច​ចាត់​ទុក​ថា​ជា​រឿង​ដែល​ជោគជ័យ​មួយ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​បាត់​ទៅ​ហើយ ប៉ុន្តែ​ដើម្បី​អាច​ទទួល​បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​បាន​ត្រូវ​ទិញ​ផ្ទះ​ដែល​សាងសង់​ស្រាប់ ឬ​ត្រូវ​សាងសង់​ផ្ទះ​ដោយ​ខ្លួនឯង​តាម​អ្វី​ដែល​លោក​អ្នក​ចង់បាន ។ ប្រសិនបើ​លោក​អ្នកមាន​ដី​ស្រាប់ ប៉ុន្តែ​លុយ​ខើច​ចិត្ត​ចង់​សាងសង់​ផ្ទះ​តាម​ក្តី​ស្រមៃ​ដែល​អ្នក​ចង់បាន​ឱ្យ​អស់​លុយ​តិច​អាច​ពិចារណា​លើ​ចំណុច​ទាំង​៣​ខាងក្រោម​នេះ ៖រឿង​ត្រូវធ្វើ​ទី​១ ៖ សិក្សា​អំពី​តម្លៃ​ឱ្យ​បាន​ច្បាស់វា​ជា​ចំណុច​ចាប់ផ្ដើម​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដឹង​ថា អ្នក​អាច​ចំណាយ​ប្រាក់​ទាំងអស់​លើ​ការ​សាងសង់ ឬ​អ្នក​នឹង​ត្រូវការ​កម្ចី​ផ្នែក​លំនៅ​ឋាន​ក្នុង​ចំនួន​ណាមួយ​បន្ថែម ។ ដើម្បី​ប៉ាន់​ប្រមាណ​តម្លៃ​ឱ្យ​កាន់តែ​ច្បាស់​អ្នក​អាច​បំបែក​តម្លៃ​លើ​ផ្នែក​សំខាន់​ៗ​ដូច​ជា ៖តម្លៃ​ចំណាយ​លើ​ការ​បុក​គ្រឹះ​ផ្ទះគ្រោងផ្ទះប្រព័ន្ធ​ទឹក និង​ភ្លើងលាប​ពណ៌​ផ្ទះ និង​ដំបូល ។​ល​។ទោះជា​យ៉ាងណា​ក្តី មុន​សាងសង់​អ្នក​ត្រូវ​តែ​ច្បាស់​អំពី​ប្រភេទ​ដី​របស់​អ្នក​ថា តើ​ផ្ទះ​របស់​អ្នក​ស្ថិត​នៅ​លើ​ប្រភេទ​ដីខ្សាច់​, ដី​ធម្មតា​, ដីឥដ្ឋ ឬ​ប្រភេទ​ដី​អ្វី​ឱ្យ​ប្រាកដ ដើម្បី​អាច​ដឹង​ថា តើ​គ្រឹះ​កម្រិត​ណា​ដែល​ត្រូវ​នឹង​ប្រភេទ​ដី​នោះ​ក្នុង​ការ​ធានា​ភាពរឹងមាំ​នៃ​ផ្ទះ​របស់​លោក​អ្នក ។រឿង​ត្រូវធ្វើ​ទី​២ ៖ ស្វែងរក​ជាង​ដែល​អាច​ទុកចិត្ត​បានអ្នក​នឹង​មាន​ទំនុកចិត្ត​នៅ​ពេល​ដែល​អ្នក​អាច​ជួល​ជាង​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ដែល​អាច​ជឿជាក់​បាន តាម​រយៈ​ការ​ស្គាល់​ជាង​ដោយ​ខ្លួនឯង ឬ​តាម​រយៈ​ការ​ណែនាំ​ពី​មិត្តភក្តិ ឬ​សាច់ញាតិ ដើម្បី​គ្រប់គ្រង​គម្រោង​សាងសង់​ផ្ទះ​របស់​លោក​អ្នក ។ ពួក​គេ​នឹង​ធានា​ថា គ្រប់យ៉ាង​អាច​ដំណើរការ​បាន​រលូន​តាម​ការ​គ្រោងទុក ហើយ​ពួក​គេ​អាច​ផ្ដល់​ប្រឹក្សា​ល្អ​ៗ​ដល់​អ្នក​លើ​ការ​សាងសង់​តាំងពី​ដំបូង​រហូត​ដល់​បញ្ចប់ ។រឿង​ត្រូវធ្វើ​ទី​៣ ៖ ស្វែងរក​អ្នកជំនាញ​ផ្នែករចនាម៉ូដផ្ទះដើម្បី​ទទួល​បាន​ផ្ទះ​ដែល​មាន​ស្តង់ដារ​មួយ​អ្នក​ត្រូវ​ប្រឹក្សា​យោបល់ ឬ​ធ្វើការ​ជាមួយ​ស្ថាបត្យករ វិស្វករ ឬ​ក្រុមហ៊ុន​សាងសង់ ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ច្បាស់លាស់ ។ មនុស្ស​មួយ​ចំនួន​មិន​ចង់​ចំណាយ​ប្រាក់​របស់​ពួក​គេ​ទៅ​លើ​រឿង​នេះ​ទេ ប៉ុន្តែ​នៅ​ពេល​ចុង​ក្រោយ ពួក​គេ​បាន​បង្កើត​កំហុសឆ្គង​មួយ​ចំនួន​ក្នុង​ការ​សាងសង់ ដោយសារ​តែ​ពួក​គេ​មិន​មាន​ជំនាញ​លើ​ការងារ​នេះ ។អ្នក​ដែល​មាន​ជំនាញ​អាច​ប្រាប់​អ្នក​ពី​ទីតាំង​ដែល​គួរ​ដាក់​បង្អួច វិធីសាស្ត្រ​ធ្វើ​ឱ្យ​គ្រឹះ​រឹង​មាំ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ទឹក​មានគុណ​ភាពល្អ ហើយ​ពួក​គេ​អាច​ណែនាំ​ថា តើ​ផ្ទះ​របស់​អ្នក​គួ​មាន​ប្រភេទ​បន្ទប់​បែប​ណាខ្លះ និង​ចំនួន​ប៉ុន្មាន សម្រាប់​គ្រួសារ​របស់​អ្នក ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
គេចពីដីឡូត៍ខ្យល់ ! ចង់​ទិញ​ដី​ឡូត៍​មិន​ឱ្យ​គេ​បោក​បាន​មក​ដឹង​យ័ន្ត​ពិសេស​នេះ
គេចពីដីឡូត៍ខ្យល់ ! ចង់​ទិញ​ដី​ឡូត៍​មិន​ឱ្យ​គេ​បោក​បាន​មក​ដឹង​យ័ន្ត​ពិសេស​នេះ
August 18, 2023, 8:35 a.m.
ក្នុង​ការ​ទិញ​ដី​ឡូត៍​មិនមែន​សុទ្ធតែ​អាច​សម្រេច​បាន​ជោគជ័យ​ដោយ​ងាយ​ៗ​នោះ​ទេ បើ​ទោះជា​អ្នកមាន​លុយ​សម្រាប់​ចំណាយ​ក្នុង​ការ​ទិញ​ក៏​ដោយ​ពីព្រោះ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មក​ហើយ​ដែល​ធ្លាប់​មាន​បញ្ហា​ជាមួយនឹង​ការ​ទិញ​ដី​ឡូត៍​រហូត​ខាត់បង់​ទាំង​ពេលវេលា និង​ប្រាក់​កាក់​ដែល​ខ្លួន​រកបាន​ដោយ​លំបាក ដោយ​ទិញ​ដី​រួច​ហើយ​បែរជា​ត្រូវ​មាន​បញ្ហា​ដោះស្រាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទៅ​វិញ ។ល្បិចអ្នកលក់​ដី​ឡូ​ត៍ខ្យល់​ពួក​គេ​ប្រើប្រាស់​គម្រោង​អ្នក​ដទៃ​មក​ធ្វើ​ទីផ្សារ​ដោយ​ប្រាប់​ថា ​ជា​ដី​របស់​ក្រុមហ៊ុន ឬ​គម្រោង​របស់​ពួក​គេ ​។ ពួក​គេ​មិន​មាន​ក្រុមហ៊ុន​ច្បាស់លាស់​តែ​មាន​ក្រុមការងារ​ច្រើន និង​មាន​ជា​ការិយាល័យ​បណ្តោះអាសន្ន​។ អ្នក​ចាញ់បោក​អ្នកលក់​ដី​ឡូ​ត៍ខ្យល់​អាច​មក​ពី​មិន​បាន​ធ្វើការ​ស្វែងរ​យលស៊ីជម្រៅ​ពី​គម្រោង ​ពិសេស​អ្នកធ្វើការ​នៅ​ក្រៅប្រទេស ​។ដំណោះស្រាយ​៖អ្នកទិញ​មិន​ត្រូវ​ជឿ​ដោយ​គ្រាន់តែ​ឃើញ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ក​ប៊ុ​ក​នោះ​ឡើយ​ ។ អ្នក​ត្រូវ​ដឹង​ពី​ប្រវត្តិ​ក្រុមហ៊ុន និង​ភាព​ស្របច្បាប់​របស់​ក្រុមហ៊ុន និង​កម្មសិទ្ធិ​ស្របច្បាប់​នៃ​អចលនទ្រព្យ​នោះ​។ករណី​បើ​អ្នក​មិនសូវ​យល់​ដឹង​ពី​ទីផ្សារ អ្នក​ត្រូវ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ជាមួយ​ភ្នាក់ងារ អចលនទ្រព្យ ឬ​អ្នកជំនាញ​មុន​នឹង​សម្រេចចិត្ត​ទិញ​ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដី3ប្រភេទនេះ ! បើអាចទិញបានប្រៀបដូចរើសបានកំណប់ទ្រព្យ
ដី3ប្រភេទនេះ ! បើអាចទិញបានប្រៀបដូចរើសបានកំណប់ទ្រព្យ
August 15, 2023, 9:48 a.m.
ចរន្តនៃការទិញលក់ដីធ្លីបច្ចុប្បន្នកំពុងតែមានសន្ទុះយ៉ាងខ្លាំងដោយសារតម្រូវការនៃការវិនិយោគមានការកើនឡើងធ្វើឱ្យវិស័យដីធ្លីនៅកម្ពុជាត្រូវប៉ាន់ជាបន្តបន្ទាប់ ។ ការទិញដីទុកដើម្បីវិនិយោគគឺជារឿងដែលល្អមួយប្រសិនបើមាន​លទ្ធភាព មិនតែប៉ុណ្ណោះប្រសិនបើលោកអ្នកចេះស្វែងរកដីដែលល្អៗទៀតនោះ កាន់តែធ្វើឱ្យលោកអ្នកទទួលបានផ្លែ​ផ្លាកាន់តែច្រើន ប៉ុន្តែប្រសិនបើលោកអ្នកទិញដីតាមគ្នា ឬទិញដោយងងឹតងងុលអាចនឹងធ្វើឱ្យលោកអ្នកទិញប៉ះដីស្អុយដូចកប់ដើម (លុយកាក់) ចោលទទេ ។ ប្រសិនបើលោកអ្នកចង់វិនិយោគលើដីធ្លីមែននោះ ថ្ងៃនេះ Realestate.com.kh នឹងលើកយកដី៣ប្រភេទដែលលោកអ្នកគួរទិញបើចង់បានផលចំណេញច្រើន ៖១/. ដីទំហំត្រូវខ្នាតជាទូទៅដីតែងតែមានធំតូចទៅតាមទំហំរបស់វា ដូច្នេះហើយមុននឹងទិញលោកអ្នកត្រូវពិចារណាទៅទំហំខ្នាត និងស្តង់ដារដីឱ្យបានល្អិតល្អន់បន្តិច ព្រោះថាបើលោកអ្នកអាចទិញដីដែលត្រូវខ្នាតបាននោះនឹងអាចកែច្នៃដីទាំងនៅទៅតាមអ្វីដែលលោកអ្នកចង់បានដើម្បីទាញចំណូលពីវា ។ ឧទាហរណ៍ ៖ ប្រសិនបើលោកអ្នកទិញដីដើម្បីទុកសាងសង់ផ្ទះ ឬដើម្បីទុកលក់យកចំណេញវិញ លោកអ្នកត្រូវដឹងអំពីទំហំស្តង់ដារដែលមានដូចជា ដីសម្រាប់ធ្វើផ្ទះ 10x20m, ផ្ទះល្វែង 20x30m ឬផ្ទះវីឡា 30x40m ជាដើម ។២/. ដីអាចប្រកបអាជីវកម្ម ឬដីជាប់ផ្សារដីប្រភេទនេះគឺមិនប្រកាន់ថា នៅភូមិ-ឃុំ-ស្រុក-ខេត្តឬក្រុងណានោះទេ សំខាន់ដីនោះអាចប្រកបអាជីវកម្មបានដែរឬទេ? ជាក់ស្តែងកន្លែងដែលអាចធ្វើអាជីវកម្មរកស៊ីបានលុះត្រាតែតំបន់នោះនៅទីប្រជុំជន នៅជាប់ផ្សារ ឬតំបន់ផ្សារ ជាតំបន់ដែលមានមនុស្សអ៊ូរអរ ប្រសិនបើអ្នកអាចរកឃើញដីប្រភេទនេះហើយ អ្នកអាចទិញបានគឺច្បាស់ជាមិនខកបំណងឡើយគឺអាចចំណេញភ្លាមៗតែម្តង ។៣/. ដីសក្តានុពលបើសិនជាអ្នកមិនសូវមានថវិការក្នុងការវិនិយោគនៅទីក្រុងនោះទេ អ្នកអាចពិចារណាទៅលើការវិនិយោគដីតាមខេត្តដែលជាមុខព្រួញមានសក្តានុពលក្នុងនោះមានដូចជា ៖ ព្រះសីហនុ, សៀមរាប, កំពត, ប៉ោយប៉ែត និងខេត្តក្រុងផ្សេងៗទៀតជាដើម ព្រោះខេត្តទាំងនោះគឺជាខេត្តដែលមានភ្ញៀវទេសចរ និងមានការអភិវឌ្ឍខ្លាំងជាងគេ តែទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវដឹងថា តើតំបន់ណាក្នុងខេត្តទាំងនោះដែលមានការអភិវឌ្ឍខ្លាំងគេ? ព្រោះតំបន់ខ្លះនៅក្នុងខេត្តនោះក៏មិនប្រាកដថាមានការអភិវឌ្ឍនោះទេ ។ចុះធ្វើយ៉ាងម៉េចទើបដឹងថា ខេត្តណាដែលនឹងមានសក្តានុពល?ចុចទីនេះដើម្បីមើលបញ្ជីដីលក់ទាំងអស់ដើម្បីអាចដឹងព័ត៌មានអំពីវិស័យអចលនទ្រព្យ ឬសក្តានុពលអភិវឌ្ឍន៍នៃខេត្តនីមួយៗលោកអ្នកអាចធ្វើការតាមដានព័ត៌មាននៅលើគេហទំព័រអចលនទ្រព្យ Realestate.com.kh បាន ព្រោះគេហទំព័រអចលនទ្រព្យដ៏ល្បីមួយនេះតែងតែផ្តល់នូវព័ត៌មានថ្មីៗក៏ដូចជាបច្ចុប្បន្នភាពអំពីគម្រោងអភិវឌ្ឍន៍ និងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលសម្រាប់ខេត្តដែលជាទិសដៅអភិវឌ្ឍន៍ទាំងអស់ ។ ដូច្នេះបើសិនជាលោកអ្នកចង់ទិញដីដែលឆាប់ចំណេញ លោកអ្នកអាចស្វែងរកដីទាំង៣ប្រភេទដូច​ដែល​បានរៀបរាប់ខាងលើ ចៀសវាងក្នុងការទិញដីខុសដែលធ្វើឱ្យអ្នកមិនងាយទទួលបានចំណេញត្រឡប់មកវិញ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
វ័ណ្ឌ.កមិនដឹងខ្លួន ! ខ្ចីលុយធនាគារទិញអចលនទ្រព្យត្រូវច្បាស់៣ចំណុចនេះសិន
វ័ណ្ឌ.កមិនដឹងខ្លួន ! ខ្ចីលុយធនាគារទិញអចលនទ្រព្យត្រូវច្បាស់៣ចំណុចនេះសិន
August 9, 2023, 8:36 a.m.
សម្រាប់លោកអ្នកដែលមានបំណងចង់ទិញអចលនទ្រព្យណាមួយមិនថា ដី, ផ្ទះ ឬខុនដូ និងអចលនទ្រព្យផ្សេងៗ​ជាដើមអ្វីដែលអាចបង្កជាការឈឺក្បាលសម្រាប់លោកអ្នកគឺបញ្ហារឿងប្រមូលលុយដែលខ្លួនមាន ឬក៏ស្វែងរកខ្ចីល​បុលគេដើម្បីមកទិញអចលនទ្រព្យទាំងនោះ ។  ប៉ុន្តែសម្រាប់ការស្នើកម្ចីណាមួយដើម្បីទិញអចលនទ្រព្យមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេប្រសិនបើលោកអ្នកបានរៀបចំផែនការច្បាស់លាស់ ។ ថ្ងៃនេះ Realestate.com.kh នឹងបង្ហាញពីចំណុច៣យ៉ាងដែល​លោកអ្នក​គួរ​សិក្សា​​​មុនទៅខ្ចីលុយធនាគារដើម្បីទិញអចលនទ្រព្យដែលខ្លួនចង់បានចៀសវាងបង្កើតបំណុលវ័ណ្ឌ.ក ៖ទី១- ឈ្វេងយល់អំពីទំហំកម្ចីដើម្បីអាចធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអាចអនុម័តកម្ចីសម្រាប់លោកអ្នកបាន លុះត្រាតែលោកអ្នកត្រូវបានមន្ត្រីជំនាញ​របស់គ្រឹះស្ថានទាំងនោះសិក្សាអំពីប្រភពចំណូល ឬស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកជាមុនសិនថា តើលោកអ្នក​មានចំណូលប្រចាំខែប៉ុន្មាន? មានជាប់បំណុលធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗដែរឬទេ? និងមានប្រវត្តិបង់ប្រាក់​សងមិនល្អដែរឬទេ (ខូច CBC)? ។ ទំហំកម្ចីដែលលោកអ្នកអាចទទួលបានគឺវាអាស្រ័យទៅលើប្រាក់ចំណូល និង​ស្ថាន​ភាពហិរញ្ញវត្ថុរបស់អ្នកជាក់ស្តែង ហើយត្រូវមើលថា តើលោកអ្នកមានបំណងចង់ស្វែងរកទិញអចលនទ្រព្យ​ប្រភេទ​ណា និងតំបន់ណា? ទី២- ប្រៀបធៀបសេវាកម្ចីការប្រៀបធៀបសេវាកម្ចីជាមុនគឺអាចធ្វើឱ្យលោកអ្នកទទួលបាននូវអត្រាការប្រាក់ទាបដែលអាចសម្រាលបន្ទុកមួយសម្រាប់លោកអ្នក ។ មុនធ្វើការសម្រេចចិត្តធ្វើកិច្ចព្រមព្រៀងកម្ចីទិញអចលនទ្រព្យ លោកអ្នកគួរតែឆែក និងសាក​សួរឱ្យបាន២ទៅ៣គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាកម្ចីថា តើវាមានភាពខុសគ្នាដូចម្តេចដែរចំពោះអត្រាការប្រាក់ និងតម្រូវការផ្សេងៗដែលអ្នករំពឹងទុក ។ ហើយអ្វីដែលលោកអ្នកត្រូវផ្តោតសំខាន់ជាងនេះទៀតនោះ ក្រៅពី​អត្រា​ការ​ប្រាក់ហើយ នៅមានចំណុចសំខាន់មួយចំនួនដូចជា ថ្លៃសេវាប្រឹក្សា, ថ្លៃសេវារដ្ឋបាល, ថ្លៃវាយតម្លៃអចលនទ្រព្យ, នីតិវិធីនៃការបង់ប្រាក់ប្រចាំខែ, លក្ខខណ្ឌរម្លស់ដើម, លក្ខខណ្ឌអនុគ្រោះពេលមានបញ្ហាហិរញ្ញវត្ថុរយៈពេលខ្លី, រយៈពេល និងលក្ខខណ្ឌនៃការបង់ផ្តាច់ ជាដើម ។ទី៣- សិក្សាពីតម្លៃសេវាផ្សេងៗមុនពេលសម្រេចចិត្តទិញអចលនទ្រព្យណាមួយដោយបង់រម្លស់ ឬប្រើប្រាស់កម្ចីពីធនាគារ​កត្តា​សំខាន់ដែលលោក​អ្នក​ត្រូវយល់ដឹងបន្ថែមក្រៅពីប្រាក់បង់សងប្រចាំខែនៅមានការចំណាយមួយចំនួនទៀតដូចជា ៖ថ្លៃសេវាប្រថាប់ត្រាលើឯកសារផ្សេងៗ៖ លោកអ្នកអាចប្រឹក្សាជាមួយអាជ្ញាធរដែនដី មន្ត្រីពន្ធដារ ឬបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ពីថ្លៃសេវាទាំងនោះប្រសិនបើអ្នកមិនច្បាស់ពីវាថ្លៃវាយតម្លៃអចលនទ្រព្យ ៖ គ្រឹះស្ថានភាគច្រើននឹងតម្រូវឱ្យអ្នកបង់ប្រាក់ចេញពីហោប៉ៅខ្លួនផ្ទាល់ ។ ជាទូទៅនេះគឺជាការវាយតម្លៃនៃអចលនទ្រព្យដែលចាំបាច់ត្រូវធ្វើដើម្បីធានាតម្លៃលើទ្រព្យធានា នៅពេលអ្នកស្នើសុំប្រាក់កម្ចីទិញផ្ទះ ។ថ្លៃសេវាផ្លូវច្បាប់ ៖ គ្រឹះស្ថានមួយចំនួននឹងតម្រូវឱ្យអ្នកបង់លើសេវាផ្លូវច្បាប់បន្ថែមទៀត ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
អញ្ចឹងតើ ! នេះជាមូលហេតុសំខាន់ទាំង៥ដែលពេលទិញលក់អចលនទ្រព្យគួរប្រើប្រាស់ភ្នាក់ងារ
អញ្ចឹងតើ ! នេះជាមូលហេតុសំខាន់ទាំង៥ដែលពេលទិញលក់អចលនទ្រព្យគួរប្រើប្រាស់ភ្នាក់ងារ
August 8, 2023, 7:51 a.m.
ជាទូទៅគេដឹងថាភ្នាក់ងារអចលនទ្រព្យមានជំនាញក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងការប្រឹក្សាយោបល់ ។ ទោះបីជាយ៉ាងណា បើពិនិត្យលើស្ថានភាពជាក់ស្តែង ក្នុងវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន​ប្រជាពលរដ្ឋមួយចំនួននៅតែងមានទស្សនៈថាមិនចង់ជួលភ្នាក់ងារអចលនទ្រព្យ ដោយសារតែមានការតម្រូវឱ្យបង់ប្រាក់ជាដើម ។ទទឹមជាមួយគ្នានេះ ការវិនិយោគអចលនទ្រព្យបានក្លាយជាផ្នត់គំនិតថ្មីមួយសម្រាប់របស់ប្រជាជនក្នុងស្រុក ។ ជាការពិតណាស់ សម្រាប់អ្នកដែលវិនិយោគបានត្រឹមត្រូវ ពួកគេអាចទទួលបានផលចំណេញខ្ពស់ជាទីគាប់ចិត្ត ។ ប៉ុន្តែពួកគេប្រហែលជាមិនដឹងទេថា ភ្នាក់ងារអាចជួយគេបានច្រើនបំផុត និងចំណេញច្រើនលើសពីហិរញ្ញវត្ថុ ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែដឹង ៖ ទី១-​ ទទួលបានផ្ទះតាមក្តីស្រមៃជាធម្មតា នៅពេលមានបំណងចង់ទិញផ្ទះ អ្នកតែងតែស្រមៃឃើញពីលក្ខណៈ និងស្ថានភាពផ្ទះដែលអ្នកចង់បាន ។ ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលទទួលបានផ្ទះ ដូចការស្រមៃរបស់ខ្លួន ។ អ្នកខ្លះចង់បានផ្ទះ ដែលមានទីតាំងជិត សាលារៀន មន្ទីរពេទ្យ ឬកន្លែងកម្សាន្តនានា ជាមួយនឹងបរិយាកាសសមប្រកប ប៉ុន្តែអ្វីដែលគេទទួលបាន គឺគ្រាន់តែជាផ្ទះសាមញ្ញធម្មតា ។ អ្វីទាំងអស់នេះ អាចកើតឡើងដោយសារតែការមិនមាន ការជួយជ្រោមជ្រែងពីភ្នាក់ងារអចលនទ្រព្យ ក្នុងការជួយរកផ្ទះតាមការចង់បានរបស់ របស់ពួកគេ ។ ម្ចាស់ផ្ទះមួយចំនួនដាក់លក់ផ្ទះ​តាមរយៈភ្នាក់ងារ (ដោយមិនមានការដាក់ផ្លាកផ្សព្វផ្សាយនោះទេ) ។  ដូចនេះប្រសិនបើអ្នកមិនមែនជាភ្នាក់ងារអចលនទ្រព្យ អ្នកប្រហែលជាមិនអាចដឹងបានថា ផ្ទះនោះត្រូវបានដាក់លក់នោះទេ ។ ដូច្នេះការជួលភ្នាក់ងារអចលនទ្រព្យអាចជួយអ្នកឱ្យរកបានផ្ទះតាមក្តីស្រមៃ ក្នុងតម្លៃសមរម្យណាមួយ ។ ទី២- តិចនិចនៃការចរចាតម្រូវការទិញលក់ក្នុងពេលបច្ចុប្បន្ន មានការកើនឡើង ប៉ុន្តែការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យហាក់នៅមានកម្រិតនៅឡើយ ដោយសារគេសម្រេចចិត្តចរចាជាមួយអ្នកលក់ដោយខ្លួនឯង ។ ប៉ុន្តែជាធម្មតា ការចរចាតែងភ្ជាប់មួយអារម្មណ៍ ដែលឧបសគ្គយ៉ាងខ្លាំងក្នុងការសម្រេចចិត្ត ឬធ្វើឱ្យអ្នកមិនអាចទទួលបានផ្ទះ ក្នុងតម្លៃដែលអ្នកចង់បាន ។  ចំណែកភ្នាក់ងារអចលនទ្រព្យ ដែលប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាពបញ្ចុះបញ្ចូលអ្នកលក់ឱ្យម្ចាស់ផ្ទះព្រមបញ្ចុះតម្លៃទៅតាមការចង់បានរបស់អ្នក ។ ដូច្នេះ អ្នកមិនចាំបាច់ចូលនិយាយចរចាដោយផ្ទាល់នោះទេ ។ទី៣- ច្បាស់លាស់លើលិខិតស្នាមផ្សេងៗជាទូទៅ លិខិតស្នាមផ្លូវច្បាប់តែងត្រូវបានភ្ជាប់មកជាមួយនៅពេលដែលអ្នកមានសកម្មភាពសេដ្ឋកិច្ចអ្វីមួយ ។ លើសពីនេះទៅទៀត លិខិតស្នាមក្នុងវិស័យអចលនទ្រព្យប្រហែលជាមានលក្ខណៈស្មុគស្មាញច្រើន ប្រសិនបើអ្នកមិនមែនជាអ្នកប្រឡូកក្នុងវិស័យនោះ ។ អ្នកអាចជួបបញ្ហាច្រើន ដូចជាការឆបោកផ្សេងៗ ដែលកំពុងតែកើតមានច្រើននៅក្នុងវិស័យអចលនទ្រព្យសព្វថ្ងៃនេះ ។ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យអាចជួយដោះស្រាយបញ្ហានេះបាន ដោយសារតែពួកគេបានទទួលការហ្វឹកហ្វឺនទាក់ទងនឹងផ្នែកនេះ ។ គុណសម្បត្តិមួយ គឺអាចជួយឱ្យអ្នកជៀសវាងបានពីបញ្ហាផ្សេងៗ និងការឆបោកផងដែរ ។ទី៤- ចំណេះដឹងអចលនទ្រព្យដោយសារតែភ្នាក់ងារអចលនទ្រព្យ ប្រឡូកក្នុងវិស័យនេះ និងបានចំណាយពេលវេលាច្រើនជាមួយនឹងអចលនវត្ថុ ពួកគេដឹងច្រើនពីស្ថានភាពផ្សេងៗរបស់ផ្ទះ ដី អចលនទ្រព្យណាមួយ ពាក់ព័ន្ធនឹងទីតាំង ប្រព័ន្ធលូ ច្បាប់ទំលាប់ផ្សេងៗ ។ ប្រសិនបើអ្នកទិញដោយខ្លួនឯង អ្នកអាចនឹងមិនដឹងពីព័ត៌មានទាំងអស់នេះ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកនៅពេលដែលអ្នកចូលទៅរស់នៅ ។ ការជួលភ្នាក់ងារអចលនទ្រព្យអាចធ្វើឱ្យអ្នកដឹងពីស្ថានភាពទាំងនេះ និងធ្វើឱ្យអ្នកសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ។​ទី៥- ជួយបិទការលក់ដោយជោគជ័យការចុះកិច្ចសន្យាជាផ្លូវការអាចមានដំណើរការយូរ ដែលធ្វើឱ្យអ្នកមានភាពធុនទ្រាន់ ។ ប៉ុន្តែបើអ្នកមានជំនួយពីភ្នាក់ងារតាមដំណាក់កាលនីមួយៗ អ្នកនឹងមិនស្មុកស្មាញច្រើននោះទេ ។ លើសពីនេះក្រោយពីអ្នកបានសម្រេចចិត្ត​ទិញផ្ទះនោះហើយ អ្នកក៏នៅតែមានរឿងជាច្រើនទៀតត្រូវគិតគូរដូចជា៖ ការបង់ពន្ធ ការផ្ទេរទ្រព្យសម្បត្តិជាដើម ។ ប្រសិនបើអ្នកមិនមានភ្នាក់ងារអចលនទ្រព្យនោះទេ អ្នកប្រហែលជាពិបាកក្នុងតំណាក់កាលនេះបន្តិច ។ ដូច្នេះ ការមានភ្នាក់ងារចាំជួយយើងរាល់កិច្ចការស្មុគស្មាញទាំងនេះ វាក៏ជួយយើងឱ្យធូស្រាលមួយកម្រិតទៀតដែរ ៕ ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ទិញផ្ទះមុនគម្រោងបើមិនពិចារណាចំណុចទាំងនេះប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ
ទិញផ្ទះមុនគម្រោងបើមិនពិចារណាចំណុចទាំងនេះប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ
August 7, 2023, 9:14 a.m.
អ្នកទិញមួយចំនួនប្រៀបធៀបការទិញផ្ទះមុនគម្រោងទៅនឹងការបង់សំណាញ់ក្នុងទន្លេ ដែលពេលខ្លះអាចបានត្រី ឬអាចមិនបានត្រី ។ ដោយសារតែច្បាប់ទំលាប់ក្នុងវិស័យអចលនទ្រព្យនៅធូរលុង ការអនុវត្តច្បាប់ក៏នៅមានកម្រិតធ្វើឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការអភិវឌ្ឍគម្រោងខ្យល់ ឬគម្រោងមិនច្បាសលាស់គម្រោងមិនស្របច្បាប់ គម្រោងមិនមានស្តង់ដារត្រឹមត្រូវ។ ជាលទ្ធផលទង្វើទាំងនេះអាចជះឥទិ្ធពលដល់អ្នកទិញ ។ ខាងក្រោមនេះ Realestate.com.kh នឹងលើកយកប្រធានបទការទិញអចលនទ្រព្យមុនគម្រោង ៖អ្វីជាការទិញផ្ទះមុនគម្រោង (Buying Off Plan)?ដូចដែលអ្នកបានដឹងហើយថា ការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅប្រទេសកម្ពុជាមានរូបភាពផ្សេងៗគ្នា ទាំងគម្រោងតូច គម្រោងមធ្យម និងគម្រោងធំ។ សម្រាប់គម្រោងខ្នាតមធ្យម និងធំ ភាគច្រើនបំផុតគឺមុនពេលប្រកាសលក់យ៉ាងហោចណាស់ក៏ត្រូវតែមាន ផ្ទះគម្រូសាងសង់រួចជាស្រេចឲ្យអតិថិជនចូលមើល ពេលប្រកាសបើកលក់គម្រោង ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។ ទោះជាយ៉ាងណានៅតែមានគម្រោងខ្លះ ប្រកាសលក់ជូនអតិថិជនដោយមិនទាន់មានផ្ទះគម្រូ ឬទើបតែបុកគ្រឹះជាដើម នេះអាចដោយសារតែគម្រោងជាគម្រោងខ្នាតតូច ខ្វះទុន ឬម្ចាស់គម្រោងមិនចង់រង់ចាំរហូតដល់ផ្ទះគម្រូសាងសង់រួចជាដើម​។ការទិញផ្ទះមុនគម្រោង គឺជារឿងប្រថុយប្រថានមួយសម្រាប់បទពិសោធន៍នៅប្រទេសកម្ពុជា ដោយសារអ្នកទិញមិនអាចបំពេញក្តីស្រមៃរបស់ខ្លួនបានភ្លាមៗទេ ដោយត្រូវរង់ចាំក្នុងរយៈពេលមួយដែលបានព្រមព្រៀង និងមានចែងក្នុងកិច្ចសន្យាទិញលក់ផ្ទះនោះ។ ជាទូទៅ រយៈពេលសាងសង់មានចន្លោះពី ១២ ខែ ទៅ ១៨ ខែ អាស្រ័យទៅតាមគម្រោងនីមួយៗ។ *ចំណុចល្អៗពីរយ៉ាងពេលទិញផ្ទះមុនគម្រោងទី១៖ អ្នកទិញអាចទទួលបានផ្ទះក្នុងតម្លៃមួយដែលអាចទទួលបានផលចំណេញពីការលក់បន្តចន្លោះ ពី ១០% ទៅ ៣០% នៅពេលផ្ទះសង់រួច ដោយហេតុថា ផ្ទះលក់ក្នុងគម្រោងតែង តែលក់ក្នុងតម្លៃទាបជាងទីផ្សារព្រោះគេទុកឲ្យអតិថិជនអាចចំណេញពីសាងសង់រួច។ ទី២៖ គឺអ្នកទិញមិនចាំបាច់មានលុយទាំងដុំទៅទិញនោះទេ ពោលគឺអតិថិជនអាចទិញ បង់រំលោះដោយមានទឹកប្រាក់បង់មុន ១០% ២០% ឬ ៥០% ប៉ុណ្ណោះហើយក៏មានគម្រោងខ្លះ អនុញ្ញាតឲ្យបង់រំលោះសុទ្ធដោយមិនចាំបាច់បង់មុនគឺរំលស់ប្រចាំខែយកតែម្តង ។ហេតុដូច្នេះ មុនពេលលោកអ្នកទិញផ្ទះមុនគម្រោងពីគម្រោងណាមួយលោកអ្នកត្រូវតែប្រាកដថា អ្នកមានគោលបំណងចង់ទិញទុកលក់យកចំណេញ ឬអ្នកមិនមានទឹកប្រាក់គ្រប់ គ្រាន់សម្រាប់បង់ផ្តាច់ផ្ទះទាំងមូល។*ការទិញផ្ទះមុនគម្រោងអ្នកត្រូវពិនិត្យលក្ខខណ្ឌណែនាំដូចខាងក្រោម៖១) មុនពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកត្រូវស្គាល់គម្រោងនោះឲ្យច្បាស់ជាមុន ឬស្គាល់សវតារបស់អ្នកអភិវឌ្ឍន៍គម្រោងជាមុនសិន ជៀសវាងទិញចំគម្រោងខ្យល់ ឬគម្រោងដែលមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោង។ ក្រៅពីនេះត្រូវមើលថាតើ គម្រោងមានភាពច្បាស់លាស់ស្របច្បាប់ មានសក្តានុពល និងស្ថិតនៅក្នុងទីតាំងល្អ (តំបន់លំនៅដ្ឋាន ឬតំបន់ពាណិជ្ជកម្ម) ដែលឬទេ? ចំណុចនេះអ្នកអាចពឹងពាក់មេធាវី ឬអ្នកច្បាប់ ឬភ្នាក់ងារឲ្យជួយផ្តល់យោបល់លើការទិញរបស់អ្នក ថាតើអ្នកអភិវឌ្ឍន៍ និងគម្រោងមួយហ្នឹងគួរទិញ ឬអត់? ជឿជាក់បាន ឬមិនបាន?២) ដើម្បីជៀសវាងបញ្ហាខាងលើ លោកអ្នកគួរស្វែងរកអ្នកជំនាញអចលនទ្រព្យដើម្បីឲ្យជួយពិគ្រោះយោបល់ ថាតើគួរទិញអចលនទ្រព្យមួយណា? ប្រភេទណា? ទីតាំងណា? តម្លៃប៉ុន្មាន? សាកសមសម្រាប់ការរស់នៅ ឬការប្រកបអាជីវកម្មជាដើម? ទោះជាយ៉ាងណា ប្រសិនបើអ្នក មានចំណេះដឹង និងធ្លាប់ឆ្លងកាត់បទពិសោធន៍ទាំងនេះ អ្នកអាចធ្វើបានដោយខ្លួនឯង។ ៣) ពិនិត្យមើលផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធនៃការអភិវឌ្ឍគម្រោង៖ អ្នកត្រូវសាកសួរ រកព័ត៌មានឲ្យច្បាស់លាស់ពីការអភិវឌ្ឍគម្រោងនោះ ថាតើវាស្របច្បាប់ហើយឬនៅ? មានច្បាប់សាងសង់ ឬលិខិតអនុញ្ញាតពីអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធទេ? ប្រសិនបើមាន ទើបលោកអ្នកគួរពិចារណាក្នុងការទិញលំនៅដ្ឋានពីគម្រោងនោះ ។៤) កិច្ចសន្យា ឬរយៈពេលសាងសង់៖ វាសំខាន់ណាស់ គ្រប់ពេលដែលអ្នកទិញលំនៅដ្ឋាន ពីគម្រោងណាមួយ អ្នកត្រូវមានដាច់ខាតកិច្ចសន្យាទិញលក់ផ្ទះ ហើយក្នុងកិច្ចសន្យានេះមានចែងពីរយៈពេលសាងសង់យ៉ាងច្បាស់លាស់គិតចាប់ពីថ្ងៃដែលចុះកិច្ចសន្យាទិញលក់ (ជាទូទៅវាមានរយៈពេល ១២ខែ ទៅ ១៨ខែ)​។ អ្នកត្រូវពិនិត្យមើលឯកសារកិច្ចសន្យាទិញលក់ ឲ្យបានច្បាស់លាស់ពាក់ព័ន្ធជាមួយទំហំដី ទំហំផ្ទះ ប្រភេទផ្ទះ រយៈពេលសាងសង់ តម្លៃទិញលក់ និងលក្ខខណ្ឌបង់ប្រាក់ ការពិន័យ និងលក្ខខណ្ឌអនុវត្តផ្សេងៗរបស់អ្នកទិញ។  លក្ខខណ្ឌ អភិវឌ្ឍគម្រោងត្រូវមានប្រព័ន្ធផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធភ្លើង ។ល។ ជាពិសេសអ្នកត្រូវ ប្រយ័ត្នក្នុងករណីដែលអ្នកបង់ប្រាក់យឺតយ៉ាវ ត្រូវម្ចាស់គម្រោងយកលេសដកយកផ្ទះវិញ ហើយផ្តាច់កិច្ចសន្យា។៥) ប័ណ្ណកម្មសិទ្ធិ៖ ឥឡូវនេះ បើអ្នកទិញផ្ទះ គួរតែទិញផ្ទះពីគម្រោងណាមួយ ដែលមានប្លង់រឹង ហើយពេលកាត់ប្លង់បំបែកក្បាលដីជូនអ្នកទិញក៏កាត់ជាប្លង់រឹងដែរ (ប្លង់បំបែកក្បាលដី មិនមែន ត្រឹមឃុំសង្កាត់ ឬខណ្ឌនោះទេ)។ ក្នុងករណីមានត្រឹមប្លង់ទន់ អ្នកមិនគួរទិញវាទេ ព្រោះនឹងអាចជួបបញ្ហា។៦) ផ្ទះគម្រូ៖ វាចាំបាច់ណាស់សម្រាប់គម្រោង ដែលលោកអ្នកចង់ទិញត្រូវតែមានផ្ទះគម្រូ សម្រាប់មើលដើម្បីឲ្យអ្នកប្រាកដថា អ្នកពេញចិត្ត ឬអត់? នេះរួមទាំងគុណភាពសំណង់ ប្រភេទផ្ទះ ការរចនាម៉ូដខាងក្រៅ និងខាងក្នុង។ នៅពេលលោកអ្នកមើលផ្ទះគម្រូ ហើយអ្នកពេញចិត្ត ទើបអ្នកសម្រេចចិត្តទិញផ្ទះពីគម្រោងនោះ។ ប៉ុន្តែបើអ្នកមិនបានឃើញ ផ្ទះគម្រូទេ វាប្រហែលជាពិបាកសម្រាប់អ្នកក្នុងការស្វែងរកទិញផ្ទះក្នុងក្ដីសុបិន ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
រូបមន្តទិញឱ្យត្រូវចិត្ត ! ទិញផ្ទះតាមក្បួនពិសេស១នេះមិនព្រួយចិត្តហើយបានផ្ទះដូចក្នុងក្តីស្រមៃថែមទៀត
រូបមន្តទិញឱ្យត្រូវចិត្ត ! ទិញផ្ទះតាមក្បួនពិសេស១នេះមិនព្រួយចិត្តហើយបានផ្ទះដូចក្នុងក្តីស្រមៃថែមទៀត
August 4, 2023, 9:26 a.m.
ការទិញផ្ទះជារឿងស្មុគស្មាញ ប៉ុន្តែវាមិនមែនតែងតែពិបាកនោះទេ ពេលខ្លះរឿងសាមញ្ញៗ​ក៏អាចធ្វើឱ្យ​អ្នកទទួល​បានផល​ចំណេញ​ច្រើនដោយមិនដឹងខ្លួន ។ បើសិនបើអ្នកខ្លាចថាទិញផ្ទះមិនបានល្អ ថ្លៃពេក តូចពេក ឆ្ងាយពេក ឬមិន​សូវទាន់សម័យជាដើម ។ល។ អ្នកអាចធ្វើតាមវិធីមួយនេះដើម្បី​ប្រាកដថា​ផ្ទះដែលអ្នក​នឹងទិញ​គឺទិញ​ដោយ​ការ​ពេញចិត្ត ។ គោលការណ៍ ៥-៣-១ជាការណែនាំខ្លីមួយ Realestate.com.kh លើកយកចំណុចមួយមកបង្ហាញដល់អ្នក ។ លោក​​អ្នក​ត្រូវ​ពិនិត្យមើល​គម្រោងយ៉ាងតិច៥មក​ជ្រើសរើស ហើយ​ពិចារណា​គម្រោង​ត្រឹម៣ដែលលោកអ្នកគិតថាល្អបំផុតសម្រាប់អ្នក ហើយ​ចុងក្រោយ​អ្នកត្រូវជ្រើស​រើសយក​តែមួយ​ ។​​បើ​លោក​អ្នក​អាច​ធ្វើតាម​ការណែនាំ​នេះ​បានលោក​អ្នក​មិន​ងាយ​ទិញ​ផ្ទះ​ខុស​នោះទេ ​។ ការដែល​ធ្វើ​ដូច្នេះគឺ​ជួយ​លោក​អ្នក​ឱ្យ​ធ្វើការ​សម្រេចចិត្ត​ទិញ​ផ្ទះ​បាន​ត្រឹមត្រូវ តាមរយៈ​វិធី​ប្រៀបធៀប ។ តើប្រៀបធៀបលើចំណុចអ្វីខ្លះ? ចំណុចលម្អិតដែលអ្នកត្រូវសួរដេញដោលលម្អិតមានដូចជា៖ ទីតាំង​គម្រោង តម្លៃពេញ និងការបញ្ចុះតម្លៃ​លក្ខខណ្ឌ​បង់ប្រាក់ អត្រា​ការប្រាក់ គុណភាព​សំណង់ ម៉ូដ​ផ្ទះ និងសោភ័ណភាព​នៃ​គម្រោង ភាពស្របច្បាប់នៃ​គម្រោង​ កម្មសិទ្ធិកាន់កាប់ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងគម្រោង និងក្រៅគម្រោងជាដើមនៅពេល​ពិនិត្យ​ឃើញច្បាស់​ថាគម្រោង​មួយណា​សមរម្យ​ដែលត្រូវជាមួយតម្រូវការក្នុងក្តីស្រម៉ៃរបស់លោកអ្នកច្រើនជាងគេ សូម​ជ្រើស​រើសយក​គម្រោង​​​មួយ​​នោះជាការស្រេច ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ប្រយ័ត្នត្រូវពិន័យ ! តើដី និងផ្ទះប្រភេទណាខ្លះដែលជាប់ពន្ធលើថ្លៃឈ្នួល?
ប្រយ័ត្នត្រូវពិន័យ ! តើដី និងផ្ទះប្រភេទណាខ្លះដែលជាប់ពន្ធលើថ្លៃឈ្នួល?
August 2, 2023, 7:39 a.m.
ពន្ធលើឈ្នួលផ្ទះ និងដី ត្រូវបានកំណត់លើប្រាក់ឈ្នួល ដែលបានមកពីការជួលផ្ទះ និងដីដែលត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មករសិទ្ធិករ (អ្នកតំណាងឱ្យម្ចាស់កម្មសិទ្ធិ) ​ហើយពន្ធនេះត្រូវបានប្រមូល សម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ។ នេះបើតាមការលើកឡើងរបស់លោក ព្រាប បូណា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានពន្ធដារ ។លោក ព្រាប បូណា បានពន្យល់បន្តថា សម្រាប់ដី ឬ​អចលទ្រព្យដែលជាប់ពន្ធលើឈ្នួលផ្ទះ និងដី រួមមានដីដែលប្រើប្រាស់សម្រាប់នេសាទ យកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរ ឬស្រែអំបិល ក្នុងករណីដែលមានការជួលហើយទទួលបានចំណូល គឺជាកម្មវត្ថុនៃការបង់ឈ្នួលផ្ទះ និងដី ។ រីឯ អគារ ផ្ទះ រោងចក្រ ភណ្ឌាគារ ឬការិយាល័យ សំណង់អគារអាជីវកម្ម ឬឧស្សាហកម្មផ្សេងៗ ដូចជាឃ្លាំងផ្ទុកផលិតផល ឬស្ថានីយផ្ទុកប្រេងជាដើម ប្រសិនបើទទួលបានចំណូលពីការជួលអចលនទ្រព្យទាំងនេះ គឺជាកម្មវត្ថុនៃការយកពន្ធឈ្នួលផ្ទះ និងដី​ដូចគ្នាដែរ ។លោកបានបញ្ជាក់បន្ថែមថា ជាមួយគ្នា ផ្ទះបណ្តែតទឹក ភោជនីយដ្ឋានបណ្តែតទឹក ទូក កាណូត ឬកប៉ាល់ ដែលត្រូវបានប្រើប្រាស់ធ្វើជាលំនៅដ្ឋាន ឬអាជីវកម្មផ្សេងៗ ​ហើយទទួលបានចំណូលពីការជួល ​ក៏ជាកម្មវត្ថុនៃការបង់ពន្ធ លើឈ្នួលផ្ទះ និងដីផងដែរ ។ ប្រសិនបើផ្ទះ ឬដី ឬអចលនទ្រព្យ ដែលមិនទទួលបានប្រាក់ចំណូលពីការជួលទេ នោះមិនមែនជាកម្មវត្ថុនៃការបង់ពន្ធឈ្នួលផ្ទះ និងដីឡើយ ។ក្នុងករណីប្រាក់ឈ្នួលផ្ទះ និងដី ដែលបានគិតបញ្ចូល ក្នុងប្រាក់ចំណេញនៃសហគ្រាស ឧស្សាហកម្ម សិប្បកម្ម កសិកម្ម ពាណិជ្ជកម្ម ឬមុខរបរពាណិជ្ជកម្មណាមួយ ដែលស្ថិតក្នុងក្របខ័ណ្ឌត្រូវយកពន្ធលើប្រាក់ចំណេញតាមរបបពិត នឹងត្រូវបានលើកលែងក្នុងការបង់ពន្ធលើឈ្នួលផ្ទះ និងដីនេះ ។ ជាមួយគ្នា ប្រាក់កក់តម្កល់ទុកធ្វើជាប្រាក់ធានាក៏មិនជាប់ពន្ធដែរ។ ដោយឡែក ទឹកប្រាក់ដែលបានមកពីការជួលប្រចាំខែក្រោម ៥០ម៉ឺនរៀលក៏រួចផុតពីការបង់ពន្ធដូចគ្នា ។លោកបានឱ្យដឹងបន្តថា អ្នកជាប់ពន្ធត្រូវបង់ពន្ធលើឈ្នួលផ្ទះ និងដីជារៀងរាលល់ខែ ហើយត្រូវប្រកាសក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល ឬចាប់ពីថ្ងៃមានការប្រែប្រួលអំពីកិច្ចសន្យាជួល ជូនទៅសាខាពន្ធដារខេត្ត ខណ្ឌដែលទ្រព្យជួលនោះស្ថិតនៅ និងត្រូវភ្ជាប់ច្បាប់ចម្លងនៃកិច្ចសន្យាជួល ។ ជាមួយគ្នាពេលឈប់ជួលក្នុងរវាង ១៥ថ្ងៃ ត្រូវប្រកាសាជាលាយលក្ខណ៍អក្សរជូនទៅសាខាពន្ធដារខេត្ត ខណ្ឌ ដែលទ្រព្យសម្បត្តិជួលនោះស្ថិតនៅ ។មន្រ្តីនៃអគ្គនាយកពន្ធដារក៏បានក្រើនរំលឹកពីប្រភេទដី ឬអចលទ្រព្យ ដែលត្រូវបង់ពន្ធ​លើឈ្នួលផ្ទះ និងដី ដើម្បីចៀសវាងការផាកពិន័យណាមួយ ដែលនាំឱ្យខាតប្រយោជន៍ដល់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ។ ប្រសិនបើទ្រព្យសម្បត្តិអ្នកជាប់ពន្ធកំពុងរងការបំផ្លិចបំផ្លាញ ឬអ្នកជាប់ពន្ធកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ការទូទាត់ពន្ធនេះអាចពន្យារ ឬចំនួនទឹកប្រាក់ពន្ធត្រូវបានបន្ធូរបន្ថយ ឬអ្នកជាប់ពន្ធអាចរួចពីការបង់ពន្ធនេះតែម្តង ​៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ក្បាច់កើបលុយ ! 5 គន្លឹះវិនិយោគលើវិស័យអចលនទ្រព្យឱ្យចំណេញ
ក្បាច់កើបលុយ ! 5 គន្លឹះវិនិយោគលើវិស័យអចលនទ្រព្យឱ្យចំណេញ
August 1, 2023, 8:02 a.m.
កម្ពុជា​បាន​ក្លាយ​ជា​គោលដៅ​ដ៏​មាន​សក្តានុពល​បំផុត​មួយ​សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​អាស៊ីអាគ្នេយ៍។ ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងបរិយាកាសនយោបាយស្ថិរភាព ប្រទេសនេះផ្តល់ឱកាសជាច្រើនសម្រាប់អ្នកដែលកំពុងស្វែងរកទិញអចលនទ្រព្យ និងរកប្រាក់ចំណេញ ។ ប្រសិនបើអ្នកកំពុងពិចារណាវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនដើម្បីជួយអ្នកក្នុងការចាប់ផ្តើម៖1.ជ្រើសរើសទីតាំងត្រឹមត្រូវទីតាំងគឺជាគន្លឹះនៅពេលនិយាយអំពីការវិនិយោគអចលនទ្រព្យ ហើយនេះជាការពិតជាពិសេសនៅក្នុងប្រទេសកម្ពុជា ។ តំបន់​ដែល​មាន​សក្តានុពល​បំផុត​មួយ​ចំនួន​សម្រាប់​ការ​វិនិយោគ​អចលន​ទ្រព្យ​រួម​មាន ភ្នំពេញ សៀមរាប និង​ព្រះសីហនុ។ រកមើលតំបន់ដែលកំពុងមានកំណើនសេដ្ឋកិច្ចខ្លាំង និងការអភិវឌ្ឍន៍ព្រោះថាកត្តាទាំងនេះផ្តល់ឱកាសល្អបំផុតសម្រាប់ប្រាក់ចំណេញ ។2.ដាក់គោលដៅវិនិយោគតើ​អ្នក​កំពុង​ស្វែងរក​ទិញ​អចលនទ្រព្យ​សម្រាប់​ការ​បង្កើន​ដើមទុន​រយៈពេល​វែង ឬ​​អ្នក​ចង់​បង្កើត​ចំណូល​ពី​ការជួល​? គោលដៅវិនិយោគរបស់អ្នកនឹងជួយអ្នកកំណត់ថា តើអចលនទ្រព្យប្រភេទណាដែលត្រូវទិញ និងត្រូវទិញកន្លែងណា ។ ឧទាហរណ៍ ៖ ប្រសិនបើអ្នកកំពុងស្វែងរកចំណូលពីការជួល អ្នកនឹងចង់ផ្តោតលើអចលនទ្រព្យនៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់ពីអ្នកជួល ។3.ធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យល្បីឈ្មោះភ្នាក់ងារអចលនទ្រព្យល្អអាចជាទ្រព្យដ៏មានតម្លៃនៅពេលទិញអចលនទ្រព្យនៅកម្ពុជា ។ ភ្នាក់ងារអចលនទ្រព្យដូចជាក្រុមហ៊ុន Realestate.com.kh ជាដើមអាចជួយអ្នកក្នុងការស្វែងរកអចលនទ្រព្យដែលបំពេញគោលដៅវិនិយោគរបស់អ្នក ចរចាតម្លៃ និងលក្ខខណ្ឌ និងណែនាំអ្នកឱ្យឆ្លងកាត់ដំណើរការទិញប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់ ។4.រៀបចំហិរញ្ញវត្ថុប្រសិនបើអ្នកមិនមានសាច់ប្រាក់ដើម្បីទិញអចលនទ្រព្យទាំងស្រុងនោះទេ មានជម្រើសកម្ចីហិរញ្ញប្បទានតាមរយៈធនាគារក្នុងប្រទេសកម្ពុជា ។ អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកមីក្រូហិញ្ញវត្ថុ ឬធនាគារណាដែលផ្តល់លក្ខខណ្ឌងាយស្រួល និងមានការប្រាក់ទាប ។ ក្នុងនោះអ្នកក៏ត្រូវពិចារណាលើការចំណាយប្រចាំខែ និងកត្តានៃការចំណាយបន្ថែម ដូចជាពន្ធលើអចលនទ្រព្យ និងថ្លៃថែទាំជាដើម ។5.អត់ធ្មត់រងចាំឱកាសការវិនិយោគលើអចលនទ្រព្យគឺជាល្បែងរយៈពេលវែង ហើយវាជារឿងសំខាន់ក្នុងការអត់ធ្មត់ និងរក្សាការប្តេជ្ញាចិត្តចំពោះគោលដៅវិនិយោគរបស់អ្នក ដោយវាអាចចំណាយពេលខ្លះដើម្បីស្វែងរកអចលនទ្រព្យដែលត្រឹមត្រូវ ប៉ុន្តែជាមួយនឹងយុទ្ធសាស្រ្តត្រឹមត្រូវអ្នកក៏ត្រូវការពេលវេលាក្នុងការរងចាំផងដែរ ។សរុបសេចក្តីមក កម្ពុជាផ្តល់ឱកាសជាច្រើនសម្រាប់អ្នកវិនិយោគអចលនទ្រព្យដែលកំពុងស្វែងរកទិញអចលនទ្រព្យ និងទទួលបានប្រាក់ចំណេញ ។ តាមរយៈការធ្វើការស្រាវជ្រាវរបស់អ្នក ជ្រើសរើសទីតាំងត្រឹមត្រូវ ធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យល្បីឈ្មោះ និងមានភាពអត់ធ្មត់ អ្នកអាចបង្កើនឱកាសជោគជ័យនៅក្នុងទីផ្សារអចលនទ្រព្យបាន ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដាក់ផ្ទះលក់ឬជួលតែគ្មានអ្នកចាប់អារម្មណ៍មកសាកក្បាច់ពិសេសទាំង4នេះ
ដាក់ផ្ទះលក់ឬជួលតែគ្មានអ្នកចាប់អារម្មណ៍មកសាកក្បាច់ពិសេសទាំង4នេះ
July 27, 2023, 8:29 a.m.
ចំពោះម្ចាស់ផ្ទះមានបំណងចង់ដាក់លក់ ឬជួលផ្ទះរបស់ខ្លួន ក្រៅពីទីតាំងអំណោយផលល្អហើយនោះ ការ​តុប​តែង​ផ្ទះ​ក៏ជាចំណែកមួយដ៏សំខាន់ក្នុងទាក់ទាញអ្នកជួល ឬអតិថិជនដែលចង់ទិញផ្ទះរបស់លោកអ្នក ។ ដូច្នេះដើម្បីឱ្យផ្ទះ ឬអចលនទ្រព្យដែលលោកអ្នកដាក់លក់ ឬជួលមានអ្នកចាប់អារម្មណ៍ ថ្ងៃនេះ Realestate.com.kh សូមលើក​យក​ចំណុច​ខ្លះៗ​ដែលអាចកែកុនផ្ទះលក់ ឬជួលរបស់លោកអ្នកមានភាពទាក់ទាញ ៖ទី១-រចនាប័ទ្មដែលទាក់ទាញមុននឹងសម្រេចតុបតែងលម្អផ្ទៃខាងក្នុងផ្ទះលោកអ្នកត្រូវជ្រើសរើសម៉ូតដែលគេពេញនិយមព្រោះថា រចនាផ្ទៃ​ខាង​ក្នុង​ដើរ​តួរយ៉ាងសំខាន់ តួយ៉ាងមនុស្សមួយចំនួនចូលចិត្តម៉ូតបែបសម័យ​ទំនើបដោយមាន​មូលដ្ឋានគ្រឹះ​នៃក្បាច់​បុរាណ​ជាដើម។ ដូចនេះការសម្រេចចិត្តជ្រើសរើសប្រភេទនៃម៉ូតរចនាបថណាមួយ គឺវាសំខាន់ដោយសារ ការបន្ថែមពណ៌ ពន្លឺ និងគ្រឿងសង្ហារឹមនឹងត្រូវធ្វើឡើងឲ្យស្របនឹងរចនាបថដែលម្ចាស់ផ្ទះបានជ្រើសរើស ។ទី២-គឿងសង្ហារឹមប្រាកដណាស់ ការបន្ថែមនូវគ្រឿងសង្ហារឹមដែលរាប់បញ្ចូលទាំងគ្រែ សាឡុង សំភារៈផ្ទះបាយ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ជាដើម វាពិតជាផ្នែកមួយទាក់ទាញអ្នកជួល ប៉ុន្តែចំណុចសំខាន់មួយ ទៀតផងដែរ ប្រសិនបើមាន​ការ​បំពាក់​​​​ឧបករណ៍សុវត្ថិភាពដូចជា៖ កាមេរ៉ាសុវត្ថិភាព កណ្តឹង ប្រព័ន្ធសម្រាប់ការពារ​អគ្គិភ័យវាពិតជា​ល្អប្រសើរ​យ៉ាង​ខ្លាំងទាំងខ្លួនអ្នកជាម្ចាស់ផ្ទះ និងអ្នកជួលផងដែរ ។ទី៣-បន្ថែមធម្មជាតិពន្លឺ រចនាបទគឺជាភាពទាក់ទាញ ហើយអ្វីដែលខ្វះមិនបានគឺធម្មជាតិ ព្រោះថារុក្ខជាតិក៏ផ្តល់ឲ្យ​បរិយាកាស​ក្នុងផ្ទះ​ទាំងមូលមានភាពស្រស់ស្រាយនិងមានអត្ថប្រយោជន៍ដល់សុខភាពផងដែរ ។ លោកអ្នកអាចដាក់រុក្ខជាតិ​ដែលអាចធន់​​នឹងម្លប់បានហើយដាក់នៅក្នុងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹកជាដើម ។ទី៤-ពន្លឺផ្សេងៗដែលមាននៅក្នុងបន្ទប់ពន្លឺភ្លើងនៅក្នុងផ្ទះពិតជាគ្រឿងលំម្អដែលធ្វើឲ្យបរិយាកាសរបស់លោកអ្នកមានភាពស្រស់ស្រាយ ដូចនេះការប្រើ​ប្រាស់​អំពូល និងពណ៌ត្រូវតែប្រាកដថាវាពិតជាធ្វើឲ្យការរស់នៅប្រចាំថ្ងៃទទួលបានផាសុកភាព ។ សព្វថ្ងៃអំពូល​ភ្លើងពណ៌ LED ត្រូវបានគេប្រើប្រាស់យ៉ាងច្រើន វាមានច្រើនពណ៌ និងអាចប្តូរពណ៌បានដោយខ្លួនឯងផងដែរ ។ចំណុចទាំង៤ខាងលើនេះជាគន្លឹះបន្ទាប់បន្សំសម្រាប់លោកអ្នកដែលជាម្ចាស់ផ្ទះ និងខុនដូ សម្រាប់ដាក់ជួល ឬលក់​ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៅកាន់អតិថិជនរបស់លោកអ្នក ប៉ុន្តែក្នុងករណីដែលលោកអ្នកពិបាកក្នុងការស្វែង​រកអតិថិជនសម្រាប់ជួល ឬទិញអចលនទ្រព្យរបស់លោកអ្នកនោះ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុន​ Realestate.com.kh បានដោយក្រុមហ៊ុននឹងធ្វើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ថែមទាំងអាចផ្តល់អតិថិជនទាំងក្នុង និងក្រៅស្រុកជូនលោកអ្នកបានថែមទៀតផង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ប្រយ័ត្នទន្សាយក៏រួចត្រីរ៉ស់ក៏បាត់ ! មុនសម្រេចចិត្តទិញផ្ទះមើល៣យ៉ាងនេះឱ្យច្បាស់សិន
ប្រយ័ត្នទន្សាយក៏រួចត្រីរ៉ស់ក៏បាត់ ! មុនសម្រេចចិត្តទិញផ្ទះមើល៣យ៉ាងនេះឱ្យច្បាស់សិន
July 26, 2023, 8:29 a.m.
មនុស្សគ្រប់រូបតែងតែមានបំណងប្រាថ្នាចង់មានផ្ទះមួយដែលជារបស់ខ្លួនសម្រាប់ជ្រកកោនដើម្បីជីវិតប្រចាំថ្ងៃក៏ដូចជា​សម្រាប់ក្រុមគ្រួសារជាដើម ។ បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍លំនៅឋានកំពុងកើនឡើងជាបន្ត​​​​បន្ទាប់សម្រាប់​បំពេញតម្រូវការអតិថិជនដែលកំពុងមានតម្រូវការ ដោយអ្នកអភិវឌ្ឍន៍ទាំងនោះតែងតែប្រើគ្រប់មធ្យោបាយក្នុងការធ្វើទីផ្សារទាក់ទាញអតិថិជនគោលដៅរបស់ខ្លួនឱ្យទិញលំនៅឋានរបស់ពួក​គេ​ ។ ប្រសិន​​​​​បើលោកអ្នកកំពុងចង់ស្វែងរកទិញផ្ទះសូមពិចារណាលើចំណុចសំខាន់ទាំង៣នេះសិនចៀសវាងជួបផលពិបាកក្រោយពេលទិញ ៖១/. កុំឆាប់ជឿពេកជាធម្មតាអ្នកលក់តែងតែពូកែវោហាស័ព្ទបញ្ចុះបញ្ចូលអ្នកទិញ ដោយពួកគេព្យាយាមនិយាយអួតអំពីគម្រោងលំនៅឋានរបស់គេថា ល្អអីចេះល្អអីចុះ ! ហើយប្រសិនបើលោកអ្នកជាមនុស្សស៊ីជោរពូកែជឿពាក្យ​​​​បញ្ជោរទៀតនោះនឹង​ លោកអ្នកនឹងអាចនឹងសម្រេចចិត្តភ្លាមៗ ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយ ។ ក្នុងន័យនេះ មិនមែនឱ្យលោក​អ្នកមិនស្តាប់នូវអ្វីដែលអ្នកលក់រៀបរាប់រ៉ាយរ៉ាប់នោះទេ តែលោក​​​អ្នកត្រូវគិតថា អ្វីដែលគេនិយាយអំពីគម្រោងលំនៅឋាននោះ តើវាត្រូវនឹងអ្វីដែលលោកអ្នកកំពុងតែត្រូវការដែរឬទេ?២/. ប្រយ័ត្នលើការបង់រម្លស់ការបង់រម្លស់គឺជាលក្ខខណ្ឌបង់ប្រាក់មួយដ៏ពេញនិយមសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងដាក់ចេញក្នុងការធ្វើទីផ្សារផ្សព្វផ្សាយសម្រាប់លក់គម្រោងលំនៅឋាននីមួយៗ ។ ប៉ុន្តែសម្រាប់ការបង់រម្លស់មិនមែនសុទ្ធ​តែ​អាក្រក់ទាំងអស់នោះទេ ក៏ព្រោះតែអតិថិជនដែលជ្រើសរើសយកលក្ខខណ្ឌបង់រម្លស់នេះដោយសារពួកគេមិនមានលុយដុំគ្រប់គ្រាន់សម្រាប់បង់ផ្តាច់ ឬទុកលុយសម្រាប់បង្វែរវិនិយោគលើអ្វីផ្សេងៗជាដើម តែ​អ្វីដែលលោកអ្នកត្រូវគិតគូរឱ្យបានម៉ត់ចត់នោះគឺ ៖ ចំនួនប្រាប់បង់រម្លស់, ការប្រាក់ និងរយៈពេលបង់រម្លស់ ។៣/. មើលឱ្យច្រើនចាំសម្រេចគម្រោងផ្ទះនីមួយៗតែងតែមានចំណុចល្អផ្សេងៗគ្នា ដូច្នេះលោកអ្នកអាចប្រើវិធីសាស្ត្រ ១០-៣-១ ដើម្បីជ្រើសរើសផ្ទះដែលត្រូវនឹងតម្រូវការរបស់លោកអ្នក ។ វិធីសាស្ត្រ ១០-៣-១ នេះគឺមានន័យថា លោកអ្នក​អាចទៅមើលគម្រោងផ្ទះដោយផ្ទាល់តែម្តងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន រួចលោកអ្នកជ្រើសរើសផ្ទះចំនួន៣ដែលល្អបំផុតដើម្បីយកមកប្រៀបធៀបគ្នា ចុងក្រោយត្រូវជ្រើសរើស​យកតែ១​ប៉ុណ្ណោះ​​​​ដែលលោកអ្នកគិតថាផ្ទះនោះល្អស័ក្តិសមទៅនឹង​តម្រូវការរបស់លោកអ្នក ។ ការធ្វើដូច្នេះអាចនឹងឱ្យអ្នកទទួលបានផលល្អ និងមិនស្តាយក្រោយក្នុងការទិញផ្ទះ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ច្បាស់5ចំណុចនេះ ! ចង់ទិញផ្ទះអាជីវកម្មកន្លែងណាក៏មិនចេះខុស
ច្បាស់5ចំណុចនេះ ! ចង់ទិញផ្ទះអាជីវកម្មកន្លែងណាក៏មិនចេះខុស
July 13, 2023, 9:30 a.m.
ទិញផ្ទះសម្រាប់រស់នៅផង និងរកចំណូលផងគឺជាបរិបទដ៏ពេញនិយមសម្រាប់ជនជាតិខ្មែរនៅពេលបច្ចុប្បន្ននេះ ។ មាន​លក្ខណៈមួយចំនួនដែលអ្នកត្រូវតែពិចារណាឲ្យបានច្បាស់លាស់នៅពេលទិញផ្ទះ ។ ដោយឡែកប្រសិនបើអ្នកចង់ទិញផ្ទះសម្រាប់ធ្វើអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណូលប្រចាំខែ អ្នកត្រូវតែកំណត់ពីគោលដៅរបស់អ្នក និងឈ្វេងយល់ពីលក្ខណៈពិសេសរបស់អចលនទ្រព្យនោះជាមុនសិន ។ខាងក្រោមនេះគឺជាចំណុចគន្លឹះមួយចំនួន ដែលអ្នកអាចពិចារណានៅពេលទិញផ្ទះអាជីវកម្ម៖ទី១-ទីតាំងសម្រាប់ផ្ទះដែលធ្វើអាជីវកម្ម អ្នកគួជ្រើសរើសទីតាំងដែលងាយស្រួលក្នុងការរក និងងាយមើល ឃើញ ម្យ៉ាងទៀតអ្នកត្រូវតែមើលថាតើទីតាំងនោះមានភ្ជាប់ទៅនឹងស្ថាប័នអ្វីខ្លះ ដូចជា៖ សាលារៀន សាកលវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ផ្សារ ហាងទំនិញ និងកន្លែងសំខាន់ៗទៀត ព្រោះវាអាចធ្វើឲ្យអតិថិជនអ្នកមកពីស្ថាប័នផ្សេងៗ ចូលមកកន្លែងរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវមើលលើទីតាំងនោះថា មមាញឹកដែរឬទេ ទីតាំងមមាញឹក អាចមានគុណសម្បត្តិ និងគុណវិបត្តិសម្រាប់អាជីវកម្មលោកអ្នក។អ្នកត្រូវរើសយកទីតាំងចំផ្លូវកែង ឬជាប់ផ្លូវធំ ប៉ុន្តែសូមចងចាំដែរថា  បើសិនបើមានចរាចរណ៍ យ៉ាងមមាញឹកខ្លាំងពេកនៅមុខកន្លែងរបស់អ្នកនោះ វាអាចប៉ះពាល់ដល់អាជីវកម្មអ្នក  ប៉ុន្តែវាក៏អាស្រ័យលើប្រភេទមុខជំនួញរបស់អ្នកផងដែរ។ទី២-គោលបំណងនៃអាជីវកម្មមុននឹងសម្រេចចិត្តទិញផ្ទះ អ្នកទិញផ្ទះត្រូវសួរខ្លួនឯងថា តើប្រភេទនៃអាជីវកម្មបែបណា ដែលអ្នកចង់ធ្វើ? ជាការលក់ទំនិញ ឬសេវាកម្ម? តើផ្ទះនោះជាកន្លែងដែលជួបជាមួយអតិថជន ឬសម្រាប់តែបុគ្គលិកធ្វើការ? តើអ្នកត្រូវការទំហំប៉ុនណា និងមានមនុស្សប៉ុន្មាននាក់ ធ្វើការនៅទីនោះ? ម្យ៉ាងវិញទៀត អ្នកត្រូវស្ពាល់អតិថិជនគោលដៅរបស់អ្នក។ បន្ទាប់ពីបានស្វែងយល់ចំណុចនេះ អ្នកអាចពិចារណាថា តើប្រភេទផ្ទះណា ដែលសាកសម សម្រាប់ការធ្វើអាជីវកម្មរបស់អ្នក។ទី៣-ប្រភេទផ្ទះអាជីវកម្មអ្នកត្រូវមើលថា តើអាជីវកម្មរបស់អ្នកត្រូវការរូបរាង ទំហំ ឬ ទីធ្លាយ៉ាងដូចម្ដេច? សម្រាប់អាជីវកម្មអ្នក? បើអាជីវកម្មរបស់អ្នកមានយីហោល្បី​ អ្នកអាចជ្រើសយកផ្ទះនោះត្រូវងាយស្រួលក្នុងការតុបតែងឲ្យមានភាពទាក់ទាញ តែបើអាជីវកម្មសាមញ្ញ អ្នកជ្រើសរើសផ្ទះធម្មតាក៍បានដែរ។ សម្រាប់ទំហំវិញ អ្នកត្រូវមើលថា តើមានទីធ្លាសម្រាប់ប្រើប្រាស់ឬទេ ជាពិសេសគឺកន្លែងចតរថយន្ដ។​ទី៤-តម្លៃអ្នកត្រូវកំណត់ពីផែនការថវិការបស់អ្នក ដើម្បីទិញផ្ទះនៅត្រឹមតម្លៃត្រឹមតម្លៃណាមួយ តាមលទ្ធភាព និងឲ្យត្រូវនឹងសក្ដានុពលអាជីវកម្មរបស់អ្នក។ ត្រង់ចំណុចនេះអ្នកគួតែសិក្សា តម្លៃផ្ទះនៅក្នុងទីផ្សាឲ្យបានច្បាស់លាស់ផងដែរ។ទី៥-ហិរញ្ញវត្ថុដំបូងអ្នកត្រូវដឹងថាតើអ្នកមានសាច់ប្រាក់ប៉ុន្មានក្នុងដៃ ហើយត្រូវពិចារណាថា តើត្រូវជ្រើសរើសយកហិរញ្ញបទានដូចម្ដេច? អ្នកគួតែបង់ប្ដាច់ ឬបង់រំលស់? តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញផ្ទះនោះទេ បើមានគ្រប់ តើអ្នកគួបង់ផ្ដាច់ ដើម្បីកុំឲ្យខាតការប្រាក់ ឬទុកសាច់ប្រាក់ខ្លះសម្រាប់ធ្វើអាជីវកម្ម? បើសិនអ្នកជ្រើសរើស យកការបង់រំលស់ អ្នកត្រូវពិចារណាថា តើចំណូលអ្នកអាចបង់រំលស់បាន ហើយសល់ចំណូល សម្រាប់អាជីវកម្មដែលឬទេ? ម្យ៉ាងទៀត អ្នកក៍គួពិចារណាក្នុងស្ថាប័នហិរញ្ញវត្ថុ ដែលអ្នកជ្រើសរើសផងដែរ ថាប្រសិនផ្ទះអាជីវកម្មនោះជាផ្ទះក្នុងបុរី តើអ្នកគួបង់តាមម្ចាស់បុរី​ ឬបង់ជាមួយធនាគារ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
បុរីកាន់តែឆ្ងាយក្រុង ! នេះជាក្តីសុខ5យ៉ាងរបស់អ្នករស់នៅខុនដូកណ្តាលក្រុង
បុរីកាន់តែឆ្ងាយក្រុង ! នេះជាក្តីសុខ5យ៉ាងរបស់អ្នករស់នៅខុនដូកណ្តាលក្រុង
July 21, 2023, 6:57 a.m.
ខុនដូជាច្រើនមានទីតាំងនៅក្នុងទីក្រុង ហើយខ្លះទៀតកំពុងបង្កើតនូវភាពងាយស្រួលក្នុងការរស់នៅដោយមិន បារម្ភអំពីបញ្ហាការកកស្ទះជាដើម ។ ប្រសិនបើលោកអ្នកកំពុងពិចារណាក្នុងការទិញខុនដូដែលមានសក្តានុពល និងផ្តល់ភាពងាយស្រួលសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក ថ្ងៃនេះ realestate.com.kh នឹង​បង្ហាញ​អំពី​ក្តីសុខ៥​យ៉ាង​សម្រាប់​ការ​រស់នៅ​ខុន​ដូ ៖ទី​១-​ជួយ​សន្សំ​ពេលវេលា​ងាយស្រួល​ក្នុង​ការ​ធ្វើការជា​ធម្មតា​គម្រោង​ខុន​ដូ​នីមួយ​ៗ​ត្រូវ​បាន​អ្នក​វិនិយោគ​មួយ​ចំនួន​សាងសង់​ភាគច្រើន​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដើម្បី​ជា​ការ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​កន្លែងធ្វើការ ដែល​វា​ខុស​ប្លែក​ពី​គម្រោង​ផ្ទះ​បុរី​មួយ​ចំនួន​ដែល​ត្រូវរ​សាត់អណ្តែត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​កណ្តាល​ក្រុង ។២-​ផ្តល់​អារម្មណ៍​នៃ​ការ​រស់នៅ​បែប​ឯកជន និង​ស៊ី​វិ​ល័យសម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ក្នុង​ការ​រស់នៅ​តាម​បែបផែន​ជីវិត​ស៊ី​វិ​ល័យ និង​ប្រកបដោយ​ឯកជន​ភាព ខុន​ដូ ជា​ជម្រើស​សាក​សម​ល្អ​បំផុត​សម្រាប់​លោក​អ្នក ដោយហេតុ​ថា ខុន​ដូ ងាយស្រួល​រស់នៅ​មិន​មានការ​រំខាន​ពី​បរិស្ថាន​ខាងក្រៅ​នោះ​ឡើយ ។៣-​សុវត្ថិភាព​ខ្ពស់គម្រោង​ខុន​ដូ​ជា​ច្រើន​ដែល​កំពុង​បង្ហាញខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​តែងតែ​ផ្តោត​សំខាន់​លើ​បញ្ហា​សុវត្ថិភាព​ជា​ចំបង​ដោយ​អ្នក​អភិវឌ្ឍន៍​ទាំងនោះ​មាន​ផ្តល់​ជូន​នូវ​សន្តិសុខ​ការពារ​យាមកាម​២៤​ម៉ោង​ក្នុង​១​ស​ប្តា​ហ៍​ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​រស់នៅ​ខុន​ដូ ។៤-​ទីតាំងល្អចំណុច​សំខាន់​របស់​គម្រោង​ខុន​ដូ​ជា​ច្រើន​គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​តំបន់ និង​ទីតាំង​របស់​ខ្លួន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​ធ្វើ​ដំណើរ​ដូច​ជា ជិត​ផ្សារ​ទំនើប​, តំបន់​កំសាន្ត​, ភោជនីយដ្ឋាន ។​ល​។៥-​មិន​ពិបាក​ក្នុង​ការ​ជួសជុលខុស​ប្លែក​ពី​គម្រោង​ផ្ទះ​នានា ការ​ស្នាក់​នៅ​ខុន​ដូ​គឺ​ផ្តល់​ភាព​ងាយស្រួល​ដោយ​មិន​បារម្ភ​អំពី​ការ​ជួសជុល​នានា​ដែល​កើត​មាន​ឡើង​ព្រោះថា ម្ចាស់​គម្រោង​ខុន​ដូ​មាន​ផ្តល់​មក​ជាមួយនឹង​សេវាកម្ម​ជួល​ជុល​រួច​ជា​ច្រើន​ករណី​ដែល​មាន​តម្រូវការ​ណាមួយ​ពី​អតិថិជន​ដោយ​មិន​ធ្វើ​ឱ្យ​អតិថិជន​ពិបាក​ក្នុង​ការ​ដើរ​រក​ជាង​នានា​មក​ជួសជុល ។តើអ្នកគួរជ្រើសរើសគម្រោងខុនដូមួយណាល្អ និងមានចំណុចពិសេសទាំងនោះ?គម្រោង Orkide The Royal Condominium ដែលកំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។ទស្សនាលម្អិតបន្ថែមអំពីគម្រោង Orkide