+85561 777 090
Logo

Recent Property Guides

កុំឮបង់រម្លស់ហើយខ្វារ.ក ! មុនសម្រេចចិត្តទិញផ្ទះមើល៣យ៉ាងនេះឱ្យច្បាស់សិន
កុំឮបង់រម្លស់ហើយខ្វារ.ក ! មុនសម្រេចចិត្តទិញផ្ទះមើល៣យ៉ាងនេះឱ្យច្បាស់សិន
February 7, 2023, 11:01 a.m.
មនុស្សគ្រប់រូបតែងតែមានបំណងប្រាថ្នាចង់មានផ្ទះមួយដែលជារបស់ខ្លួនសម្រាប់ជ្រកកោនដើម្បីជីវិតប្រចាំថ្ងៃក៏ដូចជា​សម្រាប់ក្រុមគ្រួសារជាដើម ។ បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍លំនៅឋានកំពុងកើនឡើងជាបន្ត​​​​បន្ទាប់សម្រាប់​បំពេញតម្រូវការអតិថិជនដែលកំពុងមានតម្រូវការ ដោយអ្នកអភិវឌ្ឍន៍ទាំងនោះតែងតែប្រើគ្រប់មធ្យោបាយក្នុងការធ្វើទីផ្សារទាក់ទាញអតិថិជនគោលដៅរបស់ខ្លួនឱ្យទិញលំនៅឋានរបស់ពួក​គេ​ ។ ប្រសិន​​​​​បើលោកអ្នកកំពុងចង់ស្វែងរកទិញផ្ទះសូមពិចារណាលើចំណុចសំខាន់ទាំង៣នេះសិនចៀសវាងជួបផលពិបាកក្រោយពេលទិញ ៖១/. កុំឆាប់ជឿពេកជាធម្មតាអ្នកលក់តែងតែពូកែវោហាស័ព្ទបញ្ចុះបញ្ចូលអ្នកទិញ ដោយពួកគេព្យាយាមនិយាយអួតអំពីគម្រោងលំនៅឋានរបស់គេថា ល្អអីចេះល្អអីចុះ ! ហើយប្រសិនបើលោកអ្នកជាមនុស្សស៊ីជោរពូកែជឿពាក្យ​​​​បញ្ជោរទៀតនោះនឹង​ លោកអ្នកនឹងអាចនឹងសម្រេចចិត្តភ្លាមៗ ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយ ។ ក្នុងន័យនេះ មិនមែនឱ្យលោក​អ្នកមិនស្តាប់នូវអ្វីដែលអ្នកលក់រៀបរាប់រ៉ាយរ៉ាប់នោះទេ តែលោក​​​អ្នកត្រូវគិតថា អ្វីដែលគេនិយាយអំពីគម្រោងលំនៅឋាននោះ តើវាត្រូវនឹងអ្វីដែលលោកអ្នកកំពុងតែត្រូវការដែរឬទេ?២/. ប្រយ័ត្នលើការបង់រម្លស់ការបង់រម្លស់គឺជាលក្ខខណ្ឌបង់ប្រាក់មួយដ៏ពេញនិយមសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងដាក់ចេញក្នុងការធ្វើទីផ្សារផ្សព្វផ្សាយសម្រាប់លក់គម្រោងលំនៅឋាននីមួយៗ ។ ប៉ុន្តែសម្រាប់ការបង់រម្លស់មិនមែនសុទ្ធ​តែ​អាក្រក់ទាំងអស់នោះទេ ក៏ព្រោះតែអតិថិជនដែលជ្រើសរើសយកលក្ខខណ្ឌបង់រម្លស់នេះដោយសារពួកគេមិនមានលុយដុំគ្រប់គ្រាន់សម្រាប់បង់ផ្តាច់ ឬទុកលុយសម្រាប់បង្វែរវិនិយោគលើអ្វីផ្សេងៗជាដើម តែ​អ្វីដែលលោកអ្នកត្រូវគិតគូរឱ្យបានម៉ត់ចត់នោះគឺ ៖ ចំនួនប្រាប់បង់រម្លស់, ការប្រាក់ និងរយៈពេលបង់រម្លស់ ។៣/. មើលឱ្យច្រើនចាំសម្រេចគម្រោងផ្ទះនីមួយៗតែងតែមានចំណុចល្អផ្សេងៗគ្នា ដូច្នេះលោកអ្នកអាចប្រើវិធីសាស្ត្រ ១០-៣-១ ដើម្បីជ្រើសរើសផ្ទះដែលត្រូវនឹងតម្រូវការរបស់លោកអ្នក ។ វិធីសាស្ត្រ ១០-៣-១ នេះគឺមានន័យថា លោកអ្នក​អាចទៅមើលគម្រោងផ្ទះដោយផ្ទាល់តែម្តងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន រួចលោកអ្នកជ្រើសរើសផ្ទះចំនួន៣ដែលល្អបំផុតដើម្បីយកមកប្រៀបធៀបគ្នា ចុងក្រោយត្រូវជ្រើសរើស​យកតែ១​ប៉ុណ្ណោះ​​​​ដែលលោកអ្នកគិតថាផ្ទះនោះល្អស័ក្តិសមទៅនឹង​តម្រូវការរបស់លោកអ្នក ។ ការធ្វើដូច្នេះអាចនឹងឱ្យអ្នកទទួលបានផលល្អ និងមិនស្តាយក្រោយក្នុងការទិញផ្ទះ ៕ គ្មានពេលក្នុងការស្វែងរកផ្ទះ ឬចង់ប្រិក្សាយោបល់ ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ប្រយ័ត្នចូលអន្ទាក់ ! មកស្គាល់ឱ្យច្បាស់ពីល្បិចឆបោកលក់ដីទាំង៥ដែលជាប់ក្នុងបញ្ជីខ្មៅ
ប្រយ័ត្នចូលអន្ទាក់ ! មកស្គាល់ឱ្យច្បាស់ពីល្បិចឆបោកលក់ដីទាំង៥ដែលជាប់ក្នុងបញ្ជីខ្មៅ
April 27, 2023, 6:37 a.m.
ទន្ទឹមនឹងនិន្នាការអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងតែបង្ហាញពីសក្តានុពលរបស់ខ្លួនទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុកពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យមានកំណើនការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកាន់តែមានប្រយោជន៍ច្រើនប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ ។ ស្របពេលសន្ទុះតម្រូវការមានការកើនឡើងនេះផងដែរ ក៏មានប្រជាពលរដ្ឋជាច្រើនកន្លងមកហើយដែលធ្លាប់ត្រូវបានចាញ់បោកជនខិលខូចដែលជាដង្កូវក្នុងសាច់បង្កបខ្លួននៅក្នុងវិស័យអចលនទ្រព្យដែលកំពុងមានសក្តានុពលមួយនេះ ។ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អាចធ្វើការជាមួយអ្នក ជួយអ្នក និងប្រាប់អ្នកពីការឆបោកគ្រប់រូបភាពបាន ។ លើសពីនេះប្រសិនបើអ្នកមានការព្រួយបារម្ភថា អ្នកកំពុងត្រូវបានគេបោកប្រាស់ សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនពេលដែលអ្នកសម្រេចចិត្តទិញអចលនទ្រព្យណាមួយ ។ ថ្ងៃនេះ realestate.com.kh នឹងលើកយកល្បិចឆបោករបស់ជនខិលខូចទាំង៥ដែលអ្នកត្រូវយល់ដឹង ៖ទី១- ល្បិចលក់ដីឡូត៍ខ្យល់ពួកគេប្រើប្រាស់គម្រោងអ្នកដ៏ទៃមកធ្វើទីផ្សារដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ ។ ពួកគេមិនមានក្រុមហ៊ុនច្បាស់លាស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន ។ អ្នកចាញ់បោកអ្នកលក់ដីឡូត៍ខ្យល់អាចមកពីមិនបានធ្វើការឈ្វេងយល់ស៊ីជម្រៅពីគម្រោងពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម) ។ អ្វីដែលអ្នកត្រូវធ្វើ ៖«អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញតាមរយៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ ។ ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ» ។ទី២- ល្បិចបោកប្រាក់កក់អ្នកលក់ដីឡូត៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត ។ អ្នកទិញត្រូវបានស្នើរឱ្យកក់ប្រាក់ដើម្បីទទួលបានអចលនទ្រព្យមុនគេ ។ បន្ទាប់ពីទទួលបានប្រាក់កក់អ្នកលក់ក្លែងក្លាយនឹងគេចខ្លួនបាត់ស្រមោល ។ ដូច្នេះដើម្បីចៀសវាងពីករណីឆបោកនេះ «អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ ។ ធ្វើបែបនេះអាចការពារខ្លួនអ្នកពីការឆបោក» ។ទី៣- ល្បិចបង់ប្រាក់មុនគម្រោងអ្នកអភិវឌ្ឍក្លែងក្លាយច្រើនតែផ្សព្វផ្សាយថា ពួកគេមានគម្រោងថ្មី និងចាប់បើកលក់មុនគម្រោង ។ ពួកគេបើកឱ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មមពួកគេស្រាប់តែគេចខ្លួនបាត់ ។ដើម្បីជាដំណោះស្រាយចៀសវាងរាល់បញ្ហាទាំងនេះ ៖«អ្នកអាចធ្វើការពិនិត្យឱ្យបានហ្មត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍ ។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អតាមរយៈគម្រោងកន្លងមក ។អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗពីគេហទំព័រ ដែលអាចទុកចិត្តបានដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា ។ ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម ។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ ។ ប៉ុន្តែសូមចំណាំថា នេះមិនមែនមានន័យថា អ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ»។ទី៤- ល្បិចឆបោកជាប្រព័ន្ធការឆបោកបែបនេះត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ ឬមនុស្សពីរនាក់ធ្វើការរួមគ្នាដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ ។ អ្នកទី១ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ចំណែកអ្នកទី២បានប្រកាសថា នឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ ។ ប៉ុន្តែការអភិវឌ្ឍន៍នេះជាធម្មតាមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ ។ បន្ទាប់មកអ្នកទី១ចាប់ផ្តើមលក់ដីដែលមិនទាន់មានការអភិវឌ្ឍនោះវិញក្នុងតម្លៃខ្ពស់ ។ រួចពួកគេទាំងពីរនាក់បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំបន់នោះមិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ ។ក្នុងករណីនេះដើម្បីគេចចេញពីការឆបោកជាប្រព័ន្ធនេះអ្វីដែលអ្នកត្រូវធ្វើគឺ ៖ «អ្នកអាចមើលដឹងថា វាជាការឆបោក ឬអត់ដោយសារគម្រោងអភិវឌ្ឍន៍ធំៗត្រូវទាមទារការឯកភាពពីក្រសួងពាក់ព័ន្ធជាច្រើន និងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនដែលមានបទពិសោធន៍ជោគជ័យ ។ ជាធម្មតាជនបោកប្រាស់មិនមានការិយាល័យពិតប្រាកដឡើយ ។ ដូចបានលើកឡើងខាងលើពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ» ។ទី៥- ម្ចាស់ក្លែងក្លាយអ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗដាក់ប្រកាសលក់ជាច្រើនកន្លែងមកហើយ ។ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយនោះដែលខ្លួនមិនមែនជាម្ចាស់ពិតប្រាកដ ប៉ុន្តែដើរស្រែកប្រាប់គេថា វាជាដីរបស់ខ្លួន ។ ក្នុងករណីនេះដំណោះស្រាយដែលល្អបំផុត ៖«អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ ។ បន្ទាប់មកពិនិត្យថា តើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់នោះបានអះអាង ។ ការត្រួតពិនិត្យប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន ។ ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធនឹងអាចបញ្ជាក់ថា នរណាជាម្ចាស់ពិតប្រាកដ» ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ដាក់ផ្ទះ និងខុនដូលក់ឬជួលតែគ្មានអ្នកចាប់អារម្មណ៍មកសាកក្បាច់ពិសេស4នេះ
ដាក់ផ្ទះ និងខុនដូលក់ឬជួលតែគ្មានអ្នកចាប់អារម្មណ៍មកសាកក្បាច់ពិសេស4នេះ
January 24, 2023, 10:24 a.m.
ចំពោះម្ចាស់ផ្ទះមានបំណងចង់ដាក់លក់ ឬជួលផ្ទះរបស់ខ្លួន ក្រៅពីទីតាំងអំណោយផលល្អហើយនោះ ការ​តុប​តែង​ផ្ទះ​ក៏ជាចំណែកមួយដ៏សំខាន់ក្នុងទាក់ទាញអ្នកជួល ឬអតិថិជនដែលចង់ទិញផ្ទះរបស់លោកអ្នក ។ ដូច្នេះដើម្បីឱ្យផ្ទះ ឬអចលនទ្រព្យដែលលោកអ្នកដាក់លក់ ឬជួលមានអ្នកចាប់អារម្មណ៍ ថ្ងៃនេះ Realestate.com.kh សូមលើក​យក​ចំណុច​ខ្លះៗ​ដែលអាចកែកុនផ្ទះលក់ ឬជួលរបស់លោកអ្នកមានភាពទាក់ទាញ ៖ទី១-រចនាប័ទ្មដែលទាក់ទាញមុននឹងសម្រេចតុបតែងលម្អផ្ទៃខាងក្នុងផ្ទះលោកអ្នកត្រូវជ្រើសរើសម៉ូតដែលគេពេញនិយមព្រោះថា រចនាផ្ទៃ​ខាង​ក្នុង​ដើរ​តួរយ៉ាងសំខាន់ តួយ៉ាងមនុស្សមួយចំនួនចូលចិត្តម៉ូតបែបសម័យ​ទំនើបដោយមាន​មូលដ្ឋានគ្រឹះ​នៃក្បាច់​បុរាណ​ជាដើម។ ដូចនេះការសម្រេចចិត្តជ្រើសរើសប្រភេទនៃម៉ូតរចនាបថណាមួយ គឺវាសំខាន់ដោយសារ ការបន្ថែមពណ៌ ពន្លឺ និងគ្រឿងសង្ហារឹមនឹងត្រូវធ្វើឡើងឲ្យស្របនឹងរចនាបថដែលម្ចាស់ផ្ទះបានជ្រើសរើស ។ទី២-គឿងសង្ហារឹមប្រាកដណាស់ ការបន្ថែមនូវគ្រឿងសង្ហារឹមដែលរាប់បញ្ចូលទាំងគ្រែ សាឡុង សំភារៈផ្ទះបាយ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ជាដើម វាពិតជាផ្នែកមួយទាក់ទាញអ្នកជួល ប៉ុន្តែចំណុចសំខាន់មួយ ទៀតផងដែរ ប្រសិនបើមាន​ការ​បំពាក់​​​​ឧបករណ៍សុវត្ថិភាពដូចជា៖ កាមេរ៉ាសុវត្ថិភាព កណ្តឹង ប្រព័ន្ធសម្រាប់ការពារ​អគ្គិភ័យវាពិតជា​ល្អប្រសើរ​យ៉ាង​ខ្លាំងទាំងខ្លួនអ្នកជាម្ចាស់ផ្ទះ និងអ្នកជួលផងដែរ ។ទី៣-បន្ថែមធម្មជាតិពន្លឺ រចនាបទគឺជាភាពទាក់ទាញ ហើយអ្វីដែលខ្វះមិនបានគឺធម្មជាតិ ព្រោះថារុក្ខជាតិក៏ផ្តល់ឲ្យ​បរិយាកាស​ក្នុងផ្ទះ​ទាំងមូលមានភាពស្រស់ស្រាយនិងមានអត្ថប្រយោជន៍ដល់សុខភាពផងដែរ ។ លោកអ្នកអាចដាក់រុក្ខជាតិ​ដែលអាចធន់​​នឹងម្លប់បានហើយដាក់នៅក្នុងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹកជាដើម ។ទី៤-ពន្លឺផ្សេងៗដែលមាននៅក្នុងបន្ទប់ពន្លឺភ្លើងនៅក្នុងផ្ទះពិតជាគ្រឿងលំម្អដែលធ្វើឲ្យបរិយាកាសរបស់លោកអ្នកមានភាពស្រស់ស្រាយ ដូចនេះការប្រើ​ប្រាស់​អំពូល និងពណ៌ត្រូវតែប្រាកដថាវាពិតជាធ្វើឲ្យការរស់នៅប្រចាំថ្ងៃទទួលបានផាសុកភាព ។ សព្វថ្ងៃអំពូល​ភ្លើងពណ៌ LED ត្រូវបានគេប្រើប្រាស់យ៉ាងច្រើន វាមានច្រើនពណ៌ និងអាចប្តូរពណ៌បានដោយខ្លួនឯងផងដែរ ៕ចំណុចទាំង៤ខាងលើនេះជាគន្លឹះបន្ទាប់បន្សំសម្រាប់លោកអ្នកដែលជាម្ចាស់ផ្ទះ និងខុនដូ សម្រាប់ដាក់ជួល ឬលក់​ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៅកាន់អតិថិជនរបស់លោកអ្នក ប៉ុន្តែក្នុងករណីដែលលោកអ្នកពិបាកក្នុងការស្វែង​រកអតិថិជនសម្រាប់ជួល ឬទិញអចលនទ្រព្យរបស់លោកអ្នកនោះ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុន​ Realestate.com.kh បានដោយក្រុមហ៊ុននឹងធ្វើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ថែមទាំងអាចផ្តល់អតិថិជនទាំងក្នុង និងក្រៅស្រុកជូនលោកអ្នកបានថែមទៀតផង ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
មុនពេលទិញផ្ទះនៅក្នុងគម្រោងបុរីដាច់ខាតត្រូវពិនិត្យមើលលើចំណុចទាំងនេះសិន
មុនពេលទិញផ្ទះនៅក្នុងគម្រោងបុរីដាច់ខាតត្រូវពិនិត្យមើលលើចំណុចទាំងនេះសិន
January 23, 2023, 6:59 a.m.
គម្រោងអភិវឌ្ឍន៍បុរីបច្ចុប្បន្នកំពុងមានការកកើតជាច្រើនដោយមានទាំងអ្នកអភិវឌ្ឍន៍ត្រឹមត្រូវពិតប្រាកដ និងមានជនខិលខូច​នៅក្នុងវិស័យមួយនេះ ។ ដូច្នេះហើយអ្នកទិញត្រូ​វតែពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​មុននឹង​សម្រេច​ចិត្ត​ទិញ​ តួយ៉ាងមានឯកសារធំៗចំនួន៥ដែលអាចធ្វើឱ្យយើងប្រាកដក្នុងចិត្តមុនពេលអ្នកសម្រេចចិត្តទិញ ។ ឯកសារចាំបាច់សំខាន់ៗទាំង៥មានដូចជា ៖ប្លង់រឹង ៖ អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់​កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍​នេះ ហើយ​គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែល​ត្រូវ​ធ្វើ​ការបែង​ចែក​ប្លង់រឹងទៅឲ្យម្ចាស់ផ្ទះនីមួយៗជាចំាបាច់។  ឯកសារខាងលើវាពិតជាចំណុចចាំបាច់ត្រូវយល់ដឹងដើម្បីកុំឲ្យមានការខាតបង់ថវិកាជា​យ​ថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ។លិខិតចុះបញ្ជីក្រុមហ៊ុន៖ ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់។ ផែនការមេ៖ ផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោង។ វាបង្ហាញពីប្លង់រួម នៃគម្រោងមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និង លំនៅដ្ឋានគ្រប់ប្រភេទទាំងអស់ដែលមាននៅ ក្នុងគម្រោងនេះ។ មុនពេលផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់តម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេនៃគម្រោង របស់ពួកគេជាមុនសិន។ ការអភិវឌ្ឍទំាងអស់ត្រូវគោរពតាមគោលការណ៍នៃការ​ផែនការមេ​សម្រាប់​​​អភិវឌ្ឍទីក្រុង និយាយជារួមការមានផែនការមេមួយច្បាស់លាស់​វាពិតជាធ្វើ​ឲ្យ​គម្រោង​​បុរីនោះ​អាចដំណើរការ បានប្រកបដោយស្តង់ដារខ្ពស់។អាជ្ញាបណ្ណសាងសង់ ក្រៅពីផែនការមេគម្រោងបុរីត្រូវតែមានអាជ្ញាបណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់។ ដើម្បីទទួលបានអាជ្ញាបណ្ណនេះ ម្ចាស់គម្រោងត្រូវមានផែនការមេ​ ប្រាក់តម្កល់២%   ប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។អាជ្ញាបណ្ណបុរី៖ ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះគឺអាជ្ញាបណ្ណបុរី។ នៅពេលដែលបុរីមានឯកសារនេះបានន័យថាបុរីនេះជាបុរីដែលទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តួយ៉ាងមានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាព​ប្រហាក់ប្រហែលទៅនឹងគម្រោងបុរី ប៉ុន្តែពួកគេមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញដោយក្រសួងឡើយ​ ដោយសារពួកគេចង់ជៀសវាងការចំណាយច្រើនក៏ដូចជាគេចវេសពីការត្រួតពិនិត្យបទដ្ឋានផ្លូវច្បាប់ផ្សេងៗ។ ដូច្នេះការទិញផ្ទះពីគម្រោងដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវគឺមានការប្រឈមជាមួយហានិភ័យខ្ពស់ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ប្រយ័ត្នវ័ណ្ឌ.ក ! ខ្ចីលុយធនាគារទិញអចលនទ្រព្យត្រូវច្បាស់៣ចំណុចនេះសិន
ប្រយ័ត្នវ័ណ្ឌ.ក ! ខ្ចីលុយធនាគារទិញអចលនទ្រព្យត្រូវច្បាស់៣ចំណុចនេះសិន
September 15, 2023, 7:08 a.m.
សម្រាប់លោកអ្នកដែលមានបំណងចង់ទិញអចលនទ្រព្យណាមួយមិនថា ដី, ផ្ទះ ឬខុនដូ និងអចលនទ្រព្យផ្សេងៗ​ជាដើមអ្វីដែលអាចបង្កជាការឈឺក្បាលសម្រាប់លោកអ្នកគឺបញ្ហារឿងប្រមូលលុយដែលខ្លួនមាន ឬក៏ស្វែងរកខ្ចីល​បុលគេដើម្បីមកទិញអចលនទ្រព្យទាំងនោះ ។ប៉ុន្តែសម្រាប់ការស្នើកម្ចីណាមួយដើម្បីទិញអចលនទ្រព្យមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេប្រសិនបើលោកអ្នកបានរៀបចំផែនការច្បាស់លាស់ ។ ថ្ងៃនេះ Realestate.com.kh នឹងបង្ហាញពីចំណុច៣យ៉ាងដែល​លោកអ្នក​គួរ​សិក្សា​​​មុនទៅខ្ចីលុយធនាគាដើម្បីទិញអចលនទ្រព្យដែលខ្លួនចង់បានចៀសវាងបង្កើតបំណុលវ័ណ្ឌ.ក ៖ទី១- ឈ្វេងយល់អំពីទំហំកម្ចីដើម្បីអាចធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអាចអនុម័តកម្ចីសម្រាប់លោកអ្នកបាន លុះត្រាតែលោកអ្នកត្រូវបានមន្ត្រីជំនាញ​របស់គ្រឹះស្ថានទាំងនោះសិក្សាអំពីប្រភពចំណូល ឬស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកជាមុនសិនថា តើលោកអ្នក​មានចំណូលប្រចាំខែប៉ុន្មាន? មានជាប់បំណុលធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗដែរឬទេ? និងមានប្រវត្តិបង់ប្រាក់​សងមិនល្អដែរឬទេ (ខូច CBC)? ។ ទំហំកម្ចីដែលលោកអ្នកអាចទទួលបានគឺវាអាស្រ័យទៅលើប្រាក់ចំណូល និង​ស្ថាន​ភាពហិរញ្ញវត្ថុរបស់អ្នកជាក់ស្តែង ហើយត្រូវមើលថា តើលោកអ្នកមានបំណងចង់ស្វែងរកទិញអចលនទ្រព្យ​ប្រភេទ​ណា និងតំបន់ណា? ទី២- ប្រៀបធៀបសេវាកម្ចីការប្រៀបធៀបសេវាកម្ចីជាមុនគឺអាចធ្វើឱ្យលោកអ្នកទទួលបាននូវអត្រាការប្រាក់ទាបដែលអាចសម្រាលបន្ទុកមួយសម្រាប់លោកអ្នក ។ មុនធ្វើការសម្រេចចិត្តធ្វើកិច្ចព្រមព្រៀងកម្ចីទិញអចលនទ្រព្យ លោកអ្នកគួរតែឆែក និងសាក​សួរឱ្យបាន២ទៅ៣គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាកម្ចីថា តើវាមានភាពខុសគ្នាដូចម្តេចដែរចំពោះអត្រាការប្រាក់ និងតម្រូវការផ្សេងៗដែលអ្នករំពឹងទុក ។ ហើយអ្វីដែលលោកអ្នកត្រូវផ្តោតសំខាន់ជាងនេះទៀតនោះ ក្រៅពី​អត្រា​ការ​ប្រាក់ហើយ នៅមានចំណុចសំខាន់មួយចំនួនដូចជា ថ្លៃសេវាប្រឹក្សា, ថ្លៃសេវារដ្ឋបាល, ថ្លៃវាយតម្លៃអចលនទ្រព្យ, នីតិវិធីនៃការបង់ប្រាក់ប្រចាំខែ, លក្ខខណ្ឌរម្លស់ដើម, លក្ខខណ្ឌអនុគ្រោះពេលមានបញ្ហាហិរញ្ញវត្ថុរយៈពេលខ្លី, រយៈពេល និងលក្ខខណ្ឌនៃការបង់ផ្តាច់ ជាដើម ។ទី៣- សិក្សាពីតម្លៃសេវាផ្សេងៗមុនពេលសម្រេចចិត្តទិញអចលនទ្រព្យណាមួយដោយបង់រម្លស់ ឬប្រើប្រាស់កម្ចីពីធនាគារ​កត្តា​សំខាន់ដែលលោក​អ្នក​ត្រូវយល់ដឹងបន្ថែមក្រៅពីប្រាក់បង់សងប្រចាំខែនៅមានការចំណាយមួយចំនួនទៀតដូចជា ៖ថ្លៃសេវាប្រថាប់ត្រាលើឯកសារផ្សេងៗ៖ លោកអ្នកអាចប្រឹក្សាជាមួយអាជ្ញាធរដែនដី មន្ត្រីពន្ធដារ ឬបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ពីថ្លៃសេវាទាំងនោះប្រសិនបើអ្នកមិនច្បាស់ពីវាថ្លៃវាយតម្លៃអចលនទ្រព្យ ៖ គ្រឹះស្ថានភាគច្រើននឹងតម្រូវឱ្យអ្នកបង់ប្រាក់ចេញពីហោប៉ៅខ្លួនផ្ទាល់ ។ ជាទូទៅនេះគឺជាការវាយតម្លៃនៃអចលនទ្រព្យដែលចាំបាច់ត្រូវធ្វើដើម្បីធានាតម្លៃលើទ្រព្យធានា នៅពេលអ្នកស្នើសុំប្រាក់កម្ចីទិញផ្ទះ ។ថ្លៃសេវាផ្លូវច្បាប់ ៖ គ្រឹះស្ថានមួយចំនួននឹងតម្រូវឱ្យអ្នកបង់លើសេវាផ្លូវច្បាប់បន្ថែមទៀត ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
News Page Concierge Service 590x250 ENG
ប្រយ័ត្នទិញដីហើយវ័ណ្ឌ.ក ! មិនចង់ទិញដីហើយខាតត្រដាបត្រដួសកុំរំលង៣ចំណុចនេះឱ្យសោះ
ប្រយ័ត្នទិញដីហើយវ័ណ្ឌ.ក ! មិនចង់ទិញដីហើយខាតត្រដាបត្រដួសកុំរំលង៣ចំណុចនេះឱ្យសោះ
January 5, 2023, 7:30 a.m.
ស្របពេលវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃមិនថាតែសំណង់ផ្ទះល្វែង ផ្ទះបុរី ដីឡូត៍ និងខុនដូក៏ដោយសុទ្ធសឹងតែទទួលបានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីបណ្តាវិនិយោគិនខ្មែរ និងបរទេស ។បើក្រឡេកមើលចំពោះវិស័យដីធ្លីវិញហាក់មានភាពល្អប្រសើរខ្លាំងជាងគេដោយសារតែប្រជាពលរដ្ឋមួយចំនួនមានថវិការគ្រប់គ្រាន់ក្នុងការទិញដីមិនថាបង់រំលស់ ឬបង់ផ្តាច់នោះទេ ។ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួនក៏ត្រូវខាតបង់ប្រាក់ដោយសារការចាញ់បោកការលក់គម្រោងដីខ្យល់ជាដើម ។មិនតែប៉ុណ្ណោះក៏មានប្រជាពលរដ្ឋមួយចំនួនបានខ្ចីបុលពីធនាគារ (ស្នើកម្ទី) ឬចងការប្រាក់ពីប្រភពនានាដើម្បីទៅទិញដីដោយមិនមានគោលបំណងច្បាស់លាស់ ឬការគិតគូរឱ្យបានល្អិតល្អន់ព្រោះតែឃើញគេផ្អើលទិញដីរួចចំណេញក៏ចំណាយប្រាក់ដើម្បីទិញតាមការឃោសនារបស់ម្ចាស់គម្រោងណាមួយជាដើម ។ការទិញដីទុកជាសម្បត្តិផ្ទាល់ខ្លួនគឺជារឿងមួយដែលល្អ ហើយក៏មិនមែនសុទ្ធតែអាក្រក់នោះទេ ប្រសិន បើលោកអ្នកមានគម្រោងការច្បាស់លាស់ក្នុងការទិញដីនោះមកដើម្បីទុកជួល និងវិនិយោគបន្ត ឬក៏ទិញហើយទុកចោល ។ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group លោកឧកញ៉ា សៀ ឬទ្ធី ដែលជាវិនិយោគិនខ្មែរដ៏ល្បីឈ្មោះមួយរូបលើវិស័យអចលនទ្រព្យធ្លាប់បានផ្តល់ដំបូន្មានចំនួន៣ចំណុចសំខាន់ទៅកាន់អ្នកចង់ប្រឡូកនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យដើម្បីទទួលបានផលចំណេញខ្ពស់ ។ទី១- ទិញដីដែលអាចជួលវិញបានក្នុងន័យនេះផងដែរលោកឧកញ៉ាណែនាំឱ្យយើងត្រូវគិត និងបែងចែកឱ្យច្បាស់នូវការទិញដើម្បីវិនិយោគ និងទិញទុកចោល ។ ពោលគឺប្រសិនបើយើងស្រេចចិត្តខ្ចីលុយធនាគារមកទិញដីឬផ្ទះត្រូវច្បាស់ថាយើងនឹងអាចដាក់អចលនទ្រព្យនោះជួលដើម្បីទទួលបានកម្រៃមកវិញនោះគឺជារឿងដែលល្អប្រសើរ ប៉ុន្តែបើយើងគ្មានលុយគ្រប់គ្រាន់ហើយទៅខ្ចីបុលពីធនាគារដើម្បីទិញហើយទុកចោល «កុំទិញឱ្យសោះ» ។ទី២- ចៀសវាងដីមិនស្របច្បាប់ និងដីមានជម្លោះបើតាមប្រសាសន៍ណែនាំរបស់លោកឧកញ៉ា សៀ ឬទ្ធី ដើម្បីទិញដីទទួលបានផលចំណេញយើងត្រូវសម្លឹងមើលទីតាំងដីនោះជាដីស្របច្បាប់ មានកម្មសិទ្ធិច្បាស់លាស់ ដោយកុំទិញឱ្យសោះដីដែលមានជម្លោះ បើទោះបីជាតម្លៃដីថោក ឬថ្លៃមិនសំខាន់នោះទេ ប៉ុន្តែកុំឱ្យមានជម្លោះ ។ទី៣- ទិញដីត្រូវមើលគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលលោកឧកញ៉ាបានណែនាំឱ្យវិនិយោគិនទាំងអស់ត្រូវស្វែងយល់ពីព័ត៌មាន និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានដិតដល់ដើម្បីដាក់ទុនវិនិយោគទៅវានឹងទទួលបានផលចំណេញមកវិញមិនខានឡើយ ។យើងត្រូវឈ្វេងយល់ថា តើរាជរដ្ឋាភិបាលកំពុងមានទិសដៅនៃការអភិវឌ្ឍន៍ទៅទិសខាងណា ។ ឧបមាថា ៖ យើងចង់ទិញផ្ទះសំរាប់រស់នៅ និងដីសម្រាប់សាងសង់លំនៅឋាន ឧទាហរណ៍យើងឃើញថា ការរីកចម្រើននៅតាមបណ្តោយផ្លូវជាតិលេខ១ ហើយយើងទៅទិញនៅផ្លូវជាតិលេខ៥ វាគ្មានចំណេញនោះទេ ។គួររម្លឹកផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាពិសេសបច្ចុប្បន្ននេះដូចជាតំបន់ក្បែរពហុកីឡដ្ឋាន​ជាតិមរតកតេជោដែលធ្វើតែសាងសង់រួចរាល់ត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិស៊ីហ្គេមឆ្នាំ២០២៣ខាងមុខកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ច្បាស់៣ចំណុចនេះវិនិយោគដីធ្លីលុយចូលគ្រាក់ៗ
ច្បាស់៣ចំណុចនេះវិនិយោគដីធ្លីលុយចូលគ្រាក់ៗ
January 5, 2023, 3:46 a.m.
បច្ចុប្បន្នការវិនិយោគលើវិស័យដីធ្លី ត្រូវបានគេមើលឃើញថាជាប្រភពចំណូលសំខាន់ដ៏ធំ ដោយសារតែអ្នក​វិនិ​យោគ​​មានឱកាសទទួលបានការចំណេញប្រាក់យ៉ាងច្រើន ។ ប៉ុន្តែការវិនិយោគមួយចំនួនក៏ទទួលបរាជ័យផងដែរ ដោយ​​សារតែកត្តាផ្សេងៗ ។ អ្នកជំនាញមួយចំនួនបានផ្តល់​យោបល់ដើម្បី​ជួយបង្ហាញផ្លូវដល់​អ្នកដែលមាន​បំណង​វិនិយោគ​ក្នុងវិស័យដីធ្លីឲ្យទទួលបានជោគជ័យ ៖ទី១. ឈ្វេងយល់តម្រូវការទីផ្សារ និងវិភាគស្ថានភាពទីផ្សារក្នុងវិស័យអចលនទ្រព្យតម្រូវការទីផ្សារមានការផ្លាស់ប្តូរគ្រប់ពេលទៅតាមការវិវឌ្ឍនៃស្ថានភាពសង្គមជាតិមួយ ។ អ្នក​ដែលមានបំណងវិនិយោគក្នុងវិស័យអចលនទ្រព្យ គប្បីសិក្សាស្វែងយល់ឲ្យបានច្បាស់ពីរបត់សេដ្ឋកិច្ច និងតម្រូវ​ការទាំងក្នុងពេលបច្ចុប្បន្ន និងប្រមើលមើលទៅក្នុងអនាគតផងដែរ។ អាចនិយាយម្យ៉ាងទៀតថា ជាការ​ស្វែង​យល់ពីអ្វីដែលអតិថិជនត្រូវការ ហើយព្យាយាមបំពេញតម្រូវការនោះ។នៅពេលដែលអ្នកស្វែងយល់បានច្បាស់ទាក់ទងនឹងតម្រូវការទីផ្សារហើយ អ្នកត្រូវវិភាគស្ថាន​ភាពនោះ​ឲ្យបាន​ត្រឹម​ត្រូវ​មុនចាប់ផ្តើមហក់ប្រឡូកចូលវិស័យដីធ្លី។ ការស្វែងយល់ និងការវិភាគនេះ អាចជួយឲ្យ​អ្នក​ចៀសផុត​ពីការ​ផ្អើលតាមគ្នា ដែលជាហេតុធ្វើឲ្យដីរបស់អ្នកកប់ចោល និងជួយឲ្យអ្នកអាចមើលឃើញឱកាសល្អមុនអ្នកដទៃ។ចំណុចនេះក៏មានន័យថា ​ការទិញលក់ដីធ្លីមិនមែនជាស្រមើស្រមៃ ។ ឧទាហរណ៍ជាក់ស្តែង យើងឃើញ​កំណើន​ភ្ញៀវ​ទេសចរត្រូវការកន្លែងស្នាក់អាស្រ័យដែលមានបំពាក់ដោយបរិក្ខារទំនើប អ្នកវិនិយោគជាច្រើនបាន​ចាប់ផ្តើម​បង្កើ​ត​សណ្ឋាគារបែបទំនើប សម្រាប់បំពេញតាមតម្រូវការនេះ។​ នេះបញ្ជាក់ពីការមុន​វិនិយោគ​គេសិក្សា​ច្បាស់​ពី​តម្រូវ​ការទីផ្សារ និងវិភាគពីស្ថានភាព ដើម្បីទទួលបានប្រាក់ចំណេញ ។ទី២. តាមដានការវិវឌ្ឍឲ្យបានជាប់លាប់ភាពជោគជ័យ និងបរាជ័យនៃវិស័យអចលនទ្រព្យស្ថិតនៅលើការសម្រេចចិត្តបន្តិចបន្តួចប៉ុណ្ណោះ ។ ដូច្នេះដើម្បីធ្វើ​ការ​​សម្រេចចិត្តធ្វើអ្វីមួយឲ្យបានត្រឹមត្រូវ អ្នកគប្បីតាមដាន និងសិក្សាស្វែងយល់ពីលក្ខណៈអចលនទ្រព្យ ដើម្បីកុំ​ឲ្យធ្វើ​ឲ្យខ្លួនជាប់អន្ទាក់ការវិវឌ្ឍដ៏លឿននៃវិស័យនេះ ។ទី៣. ផែនការវិនិយោគចំណុចនេះ ជាចំណុចសំខាន់មួយដែលអ្នកវិនិយោគគួរយកចិត្តទុកដាក់ ។ វិនិយោគិនមាន​យុទ្ធសាស្រ្ត​ផ្សេងៗ​គ្នាចំពោះ​ការវិនិយោគរបស់ខ្លួន ។  មនុស្សមួយចំនួនទិញដីស្តុកទុក ដើម្បីរង់ចាំការអភិវឌ្ឍ ដែលធ្វើឲ្យតម្លៃដីរបស់​គេកើនឡើង​យ៉ាងខ្លាំង។ ការធ្វើបែបនេះ ទាមទារឲ្យអ្នករង់ចាំរយៈពេលយូរ ដើម្បីទទួលបានប្រាក់​ចំណេញ​មកវិញ ។ ដូច្នេះ អ្នកត្រូវពិចារណាពីលទ្ធភាពផ្ទាល់ខ្លួនឲ្យបានច្បាស់ថា តើអ្នកមានលទ្ធភាព​ទប់ទល់​ហានិភ័យ​បាន​យូរ​ប៉ុន​ណា​ជាដើម ។លោក ច្រឹក សុខនីម ដែលជាប្រធានសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការវិនិ​យោគ​​​លើដីទំនេរ ក៏មានសក្តានុពលផងដែរ ដែលជនបរទេស ដែលដឹងពីគម្រោងមេនៃទីក្រុង បោះទុនទីញដីដើម្បីចំណេញក្នុងរយៈពេល៥ ទៅ១០ឆ្នាំ។ ដូច្នេះ អ្នកត្រូវមានផែនការសមស្របមួយ ដើម្បីវិនិយោគយ៉ាងដូចម្តេចដើម្បីចំណេញ ហើយត្រូវពិនិត្យមើលលទ្ធភាពដែលអ្នកអាចវិនិយោគផងដែរ ដើម្បីចៀសវាងហានិភ័យ ដែលអាចកើតមានឡើង ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ស្រាយចម្ងល់ ! ទិញដីឡៃឡុងពីធនាគារអាចផ្ទេរកម្មសិទ្ធិបានដែរឬទេ?
ស្រាយចម្ងល់ ! ទិញដីឡៃឡុងពីធនាគារអាចផ្ទេរកម្មសិទ្ធិបានដែរឬទេ?
January 4, 2023, 7:39 a.m.
ការទិញលក់ដីធ្លីតែងតែមានការផ្ទេរកម្មសិទ្ធិរវាងម្ចាស់ដើមទៅកាន់ម្ចាស់ដីថ្មី និងការបំពេញបែបបទឯកសារផ្សេង​ទៀតដើម្បីធ្វើឱ្យការទិញលក់នោះប្រកបដោយភាពស្របច្បាប់ ។ ប៉ុន្តែប្រសិនបើម្ចាស់ដីដើមត្រូវបានខាង​ធនាគាររឹប​អូស ដោយសារម្ចាស់បំណុលគេចវេសពីការបង់ការប្រាក់ហើយបានរត់គេច​មិនដឹងទៅ​ដល់ទីណា​ទេ ។ តើម្ចាស់ថ្មីអាចស្នើរផ្ទេរកម្មសិទ្ធិបានដែរឬទេ?លោក ង៉ែត ឆៃលាង អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និង​អចលនទ្រព្យ នៃអគ្គនាយកដា្ឋនពន្ធដារបាន​ឱ្យដឹងក្នុងកម្មវិធីផ្សាយផ្ទាល់ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ​កាន់​​កាប់អចលនទ្រព្យ​ថា ៖ «ខ្ញុំធ្លាប់បានជួបករណីរបៀបនេះច្រើនដែរ ឃើញ​ជំពាក់​បំណុលដាក់នៅធនាគារអីហ្នឹង ហើយមិន​មែន​នៅ​សុខៗ​បានមកលើម្ចាស់បំណុលទេ គឺមានការ​កាត់​ក្ដីដោយសាលក្រមតុលាការច្បាស់លាស់ណាស់ ចឹងហើយ​សម្រាប់​ការបង់ពន្ធប្រថាប់ត្រាគឺរត់ទៅតាមអ្វីដែលជា​ការ​កាត់សេចក្ដីពីតុលាការថា តើកាត់​ពីអ្នក​ជំពាក់​បំណុល​មក​យើង​ហើយយកទៅធ្វើនិតិវិធីនៅខាងសុរិយោដី រដ្ឋ​បាល​ថ្នាក់ក្រោមជាតិអីក្ដី កសាងសំណុំឯកសារ ភ្ជាប់ជាមួយ​ដីកា​តុលា​ការមកខាងអគ្គនាយកដ្ឋានពន្ធដារ យើង​អាច​​បង់ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធបានហើយ» ។លោក ង៉ែត ឆៃលាង បានបន្ដថា ៖«ចឹងមិនមែននៅសុខៗបានមកហើយ យើងយកទៅបង់ពន្ធតែម្តងបានទេ យើង​អត់​មានមូលដ្ឋានអីទេ ទាល់​តែ​ធ្វើបែបបទដូចការទិញលក់ចឹងដែរ រួមជាមួយដីការតុលាការអីអមគ្នា» ។ជារួមប្រសិនបើចង់ធ្វើការផ្ទេរកម្មសិទ្ធិលើការទិញលក់ដីធ្លីនោះបាន លុះត្រាតែខាងធនាគារ និងម្ចាស់បំណុលដែល​ជា​ម្ចាស់​ដីដើមមានការដោះស្រាយគ្នាចប់រួចរាល់សិន ទើបម្ចាស់ដីថ្មីអាចមានសិទ្ធិធ្វើពន្ធប្រថាប់ត្រាដើម្បីផ្ទេរកម្មសិទ្ធដីធ្លីនោះបាន ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
លក់ដីឬផ្ទះដោយខ្លួនឯង និងលក់តាមរយៈភ្នាក់ងារ តើមួយណាលឿនជាង?
លក់ដីឬផ្ទះដោយខ្លួនឯង និងលក់តាមរយៈភ្នាក់ងារ តើមួយណាលឿនជាង?
January 3, 2023, 8:26 a.m.
ប្រសិនបើអ្នកកំពុងស្វែងរកទិញដី ផ្ទះ ឬអចលនទ្រព្យណាមួយអ្នកអាចទៅរកភ្នាក់ងារអចលនទ្រព្យឱ្យជួយអ្នក នោះអ្នកអាចទិញបានលឿន និងតាមតម្រូវការរបស់អ្នក ។ វាមិនខុសគ្នាទេ ប្រសិនបើអ្នកចង់ដាក់លក់ ឬជួល​អចល​ន​ទ្រព្យ​ អ្នកក៏អាចទៅរកភ្នាក់ងារអចលនទ្រព្យឱ្យជួយអ្នកបានដែរ ។​ ទោះយ៉ាងណា ប្រសិន​បើអ្នក​មិន​ត្រូវ​ការ​ជំនួយពីក្រុមហ៊ុនទាំងនេះទេ អ្នកអាចធ្វើការងារនេះដោយខ្លួនឯងក៏បាន ។ ​ ប៉ុន្តែតើអ្នកបានពិចារណាច្បាស់លាស់ពីគុណសម្បត្តិរវាងធ្វើការដោយខ្លួនឯង និងការជួល​ក្រុមហ៊ុន​ភ្នាក់ងារ​ឱ្យជួយ​លក់ជូនដែរឬទេ? ខាងក្រោមជាចំណុចខ្លះៗថា តើអ្នកគួរជ្រើសរើស ជម្រើសណា​មួយក្នុង​ចំណោម​ជម្រើស​ទាំងពីរ ។ *ហេតុអ្វីគួរប្រើភ្នាក់ងារឱ្យជួយលក់អចលនទ្រព្យរបស់លោកអ្នក? ទី១-លក់លឿនភ្នាក់ងារមានភ្ញៀវក្នុងដៃស្រាប់ ហើយពួកគេងដឹងថា ភ្ញៀវបែបណាត្រូវការអចលនទ្រព្យប្រភេទណា ។ វាមិនមែន​ជារឿង​លំបាកខ្លាំងនោះទេក្នុងការលក់ដី ឬផ្ទះរបស់អ្នកឱ្យបានឆាប់រហ័ស ។ ភ្នាក់ងារមានបណ្តាញក្រុមហ៊ុមការងារ ដែលពួកគេទាំងអស់បានធ្វើការជាមួយគ្នាដើម្បីជំរុញការលក់ដី ឬផ្ទះរបស់អ្នកឱ្យបានលឿងបំផុត ។ (ទាក់ទងភ្នាក់ងារទិញ-លក់ឬជួលអចលនទ្រព្យឥតគិតថ្លៃ)ទី២-ភ្នាក់ងារវិជ្ជាជីវៈមានជំនាញលក់ប្រសិនបើម្ចាស់អចលនទ្រព្យគ្មានជំនាញលក់អាចធ្វើឱ្យអ្នកទិញដឹងបានយ៉ាងច្បាស់ថា អ្នក​លក់​អាច​មាន​ចំណុច​ខ្សោយ ។ អ្នកលក់អាចត្រង់ពេក ឬលាក់បាំងច្រើនពេកដែលទាំងនេះ​អាច​ធ្វើឱ្យរាំង​ស្ទះ​ដល់​ដំណើរ​ការ​នៃការ​លក់ ។ ប៉ុន្តែអ្នកជំនាញអាចធ្វើការនេះបានយ៉ាងល្អដោយសារពួកគេដឹងពីអ្វីដែលអតិជនត្រូវការ និងដឹងអ្វី​ដែល​អ្នក​លក់​ចង់​បាន ។ ដូច្នេះអ្នកជំនាញនឹងនិយាយតែព័ត៌មានដែលចាំបាច់ប៉ុណ្ណោះដើម្បីជំរុញការលក់ជោគជ័យ ។ ទី៣-ចៀសវាងអារម្មណ៍ក្នុងការលក់អ្នកលក់អាចនឹងសម្រេចចិត្តបដិសេធនៅពេលដែលអ្នកទិញឱ្យតម្លៃទាបនៅពេលការចរចាដំបូង ប៉ុន្តែភ្នាក់ងារ​អាច​មាន​​វិធីសាស្រ្តក្នុងការចរចាតម្លើងតម្លៃបាន ។ ការសម្រេចចិត្ត ដោយមិនមានភ្នាក់ងារ​អាចនឹង​ធ្វើឱ្យម្ចាស់​អចលន​ទ្រព្យ​បដិសេធដោយសារតែតម្លៃផ្តល់ឱ្យមិនស្របនឹងអ្វីដែលខ្លួនចង់បាន ។ ជាធម្មតា​អ្នកទិញ​តែងតែចង់​បានតម្លៃ​ទាប រីឯអ្នកលក់តែងតែចង់បានតម្លៃខ្ពស់ ដូច្នេះការសម្រេចចិត្តដោយអារម្មណ៍អាច​ធ្វើឱ្យការលក់មិន​ទទួលបាន​ជោគជ័យ​នោះទេ ។ទី៤-ចំណេញពេលវេលាមិនថាអ្នកជាអ្នកធ្វើការ ម្ចាស់ក្រុមហ៊ុន ឬប្រកបអាជីវកម្មណាមួយក៏ដោយ អ្នកប្រហែលជាមានពេលវេលា​តិចតួច​បន្ទាប់​ពី​ការងារ។ ដូច្នេះអ្នកមិនអាចឈប់ធ្វើការងាររបស់អ្នកដើម្បីតែការលក់អចលនទ្រព្យរបស់អ្នកនោះទេ ។ មូលហេតុនេះហើយទើបភ្នាក់ងារជាជម្រើសដ៏ល្អបំផុតដែលអាចជួយសម្រួលពេលវេលាទាំងនេះជំនួសអ្នកបាន ។ ភ្នាក់ងារជាអ្នកតំណាងរបស់អ្នក នៅពេលអ្នកទិញសុំមើលផ្ទះរបស់អ្នក ហើយនៅពេលដែលអ្នករវល់​ភ្នាក់ងារ​របស់​អ្នក​អាចតំណាងឱ្យអ្នកក្នុងការចរចាលក់អចលនទ្រព្យនោះឱ្យអ្នកបាន ។ទី៤-ភ្នាក់ងារមានរបៀបលក់ និងបណ្តាញលក់ប្រសិនបើអ្នកមានបណ្តាញលក់ នោះប្រហែលជាមានអ្នកចាប់អារម្មណ៍ទិញផ្ទះរបស់អ្នកច្រើន ។ ប៉ុន្តែអ្នកមិន​មានទេ ។ ចំណែកភ្នាក់ងារអចលនទ្រព្យដែលជាអ្នកប្រឡូកក្នុងវិស័យនេះ ពួកគេស្គាល់អ្នកមនុស្ស​ច្រើនមាន​បណ្តាញ និងមានទិន្នន័យរបស់អ្នកចង់ទិញផ្ទះច្រើនជាងអ្នក ។ នេះហើយជាមូលហេតុ ដែលអ្នកអាចលក់ផ្ទះ​ដ៏មានប្រសិទ្ធ​ភាព​តាមរយៈក្រុមហ៊ុនភ្នាក់ងារ ។​ទី៥-ជំនាញចរចាបើអ្នកមិនចេះចរចា អ្នកអាចបាត់បង់ឱកាសលក់ ។ អ្នកទិញខ្លះបន្ទាបតម្លៃផ្ទះរបស់អ្នក ប៉ុន្តែមិនមែនមានន័យថា ពួកគេ​មិនចង់ទិញនោះទេ ។ ភ្នាក់ងារអចលនទ្រព្យអាចតំណាងម្ចាស់អចលនទ្រព្យ​ដើម្បីចរចាតម្លៃតាមដែល​អ្នកចង់​បាន ដោយសារតែភ្នាក់ងារនោះមានបទពិសោធន៍ចរចាតម្លៃផ្ទះក្នុងស្ថានភាពជាច្រើនមកហើយ។ ការចរចា​របស់របស់ភ្នាក់ងារ តែងតែមានប្រសិទ្ធិភាព។ ទី៦-ជួយបំពេញចន្លោះប្រហោងរបស់ផ្ទះម្ចាស់ផ្ទះអាចនឹងមើលរំលងភាពចន្លោះប្រហោងផ្សេងៗនៅក្នុងផ្ទះ ដែលកត្តានេះអាចធ្វើឱ្យ ឱកាសក្នុងការលក់​ចេញ​របស់អ្នកចុះទាប ឬអាចលក់បានតម្លៃទាប។ ប៉ុន្តែការធ្វើការងារជាមួយភ្នាក់ងារ អាចជួយអ្នកឱ្យមើលឃើញ​ចន្លោះបញ្ហាទាំងនោះបាន ហើយអ្នកអាចកែលម្អមុននឹងដាក់ផ្ទះលក់ ។ បន្ថែមលើសពីនេះអ្នកអាចអ្នកតុបតែង ឬឱ្យក្រុមហ៊ុន​លាងសម្អាតមុននឹងដាក់លក់ផងដែរ ។ ទាំងនេះសុទ្ធជាគន្លឹះខ្លីៗ ដែលជួយឱ្យអ្នកអាចលក់ផ្ទះបាន​ក្នុងតម្លៃខ្ពស់ និងបង្កើនឱកាសក្នុងការលក់ចេញដ៏មានប្រសិទ្ធិភាព ។ ទី៧-បញ្ហាផ្លូវច្បាប់នេះជាចំណុចសំខាន់បំផុតនៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យ។ ក្នុងការងារអនុវត្តជាក់ស្តែង បញ្ហាផ្លូវច្បាប់​ទាក់​ទង​នឹងវិស័យអចលនទ្រព្យមានភាពចំរូងចំរាស់ជាខ្លាំង ប្រសិនបើមិនមានការគិត​គូធ្វើតាមអ្វីដែលច្បាប់​តាំង​ពី​ដំបូង ។ នៅក្នុងប្រទេសកម្ពុជាបញ្ហាដី និងផ្ទះមានច្រើន ដោយសារតែអ្នកលក់ និងអ្នកទិញមិនសូវមានការ​យល់​ដឹង​ផ្នែកច្បាប់។ សម្រាប់ភ្នាក់ងារអចលនទ្រព្យ គេមានការហ្វឹកហាត់ទាក់ទងនឹងនីតិវិធីច្បាប់ និងបញ្ញត្តិនានា ដើម្បីការពារបញ្ហានៅពេលខាងមុខ ។*បើសិនខ្ញុំលក់ដីឬផ្ទះដោយខ្លួនឯង តើអាចចំណេញអ្វីខ្លះ? ប្រសិនបើអ្នកសម្រេចចិត្តលក់ផ្ទះរបស់អ្នក​ដោយខ្លួនឯង​ អ្នកនឹងចំណេញផ្នែកហិរញ្ញវត្ថុ ដោយសារ​អ្នកនឹង​មិន​ចំណាយ​លើថ្លៃកម្រៃជើងសារ ដែលមានន័យថា​អ្នកនឹងមិនបង់ថ្លៃសេវាកម្ម៣ភាគរយទៅឱ្យភ្នាក់ងារលក់ឡើយ ។ ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារនេះ ។ ផ្ទុយមកវិញ​ ប្រសិនបើអ្នកមិន​ចង់​រវល់​ជាមួយ​នឹងការងារនេះទេ អ្ន​កអាចប្រើប្រាស់សេវាកម្មពីភ្នាក់ងារទិញលក់អចលនទ្រព្យ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
តំបន់ខ្លឹម ! បើចង់ទិញដីទុកចំណេញខ្ពស់គួរមើលតំបន់១នេះ
តំបន់ខ្លឹម ! បើចង់ទិញដីទុកចំណេញខ្ពស់គួរមើលតំបន់១នេះ
January 2, 2023, 9:27 a.m.
ការវិនិយោគលើដីធ្លីបច្ចុប្បន្នកំពុងតែមានភាពពេញនិយមដោយសារតែតម្រូវការប្រើប្រាស់ដីធ្លីកំពុងតែមានការកើនឡើងខ្លាំង ហើយអាចហុចផលចំណេញខ្ពស់សម្រាប់អ្នកវិនិយោគដែលអាចទិញបានដីស្ថិតនៅទីតាំងល្អ ។ ជាពិសេសតំបន់ដែលនៅក្បែររាជធានីភ្នំពេញដែលអ្នកវិនិយោគមិនគួរមើលរំលង ។មុខព្រួញសំខាន់ដែលល្អសម្រាប់ការវិនិយោគលើដីធ្លីសម្រាប់រយៈពេលខាងមុខគឺតំបន់ទិសខាងត្បូងរាជធានីភ្នំពេញ​ដែល​ជាទីកន្លែងរីកចម្រើនខ្លាំងនៅថ្ងៃក្រោយ ។ ទិសខាងត្បូងរាជធានីភ្នំពេញនឹងអភិវឌ្ឍន៍ខ្លាំងដោយសារទីនោះ​គឺជាតំបន់​ដែល​អភិវឌ្ឍន៍ថ្មី ដូច្នេះអ្នកដែលចង់ទិញដីឥឡូវ ហើយចង់ចំណេញ៥ទៅ១០ឆ្នាំក្រោយគឺអាចពិចារណាទិញនៅទិស​ខាងត្បូងរាជធានីភ្នំពេញល្អបំផុត ។ក្រៅពីតំបន់ខាងត្បូង ចំពោះដីដែលនៅខាងលិចក្រុង​ក៏ជាដីដែលអភិវឌ្ឍន៍ដែរព្រោះថា នៅទីនោះ​សម្បូរ​ទៅដោយរោចក្រ តំបន់​ឧស្សាហកម្ម និងជាតំបន់លំនៅឋានផងដែរ ។ តែបើលោកអ្នក​ចង់សាង​សងផ្ទះ​រស់នៅ​បែប​ទំនើប តំបន់​ដែល​មិនគួរ​មើលរំលងគឺតំបន់ខាងជើង ​ព្រោះនៅតំបន់នោះមានផ្សារទំនើបធំជាច្រើន ។តំបន់ភាគខាងត្បូងរាជធានីភ្នំពេញបច្ចុប្បនុ្នកំពុងមានការ​រីកចម្រើនខ្លាំង​ដោយសារ​តំបន់នោះមានគម្រោង​ធំៗ​ដូច​ជា ផ្សាទំនើប ជីប ម៉ុង, ផ្សារទំនើប ប៉េង ហ៊ួត, ផ្សារទំនើប អ៊ីអនទី៣, បុរីតូចធំ គម្រោងព្រលានយន្ដហោះភ្នំពេញថ្មី ផ្លូវ​ក្រវាត់​ក្រុងជាដើម ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ចង់ឱ្យលុយចូលរយៈពេលយូរអ្នកជំនាញប្រាប់ចំៗឱ្យទិញអចលនទ្រព្យ១ប្រភេទនេះ
ចង់ឱ្យលុយចូលរយៈពេលយូរអ្នកជំនាញប្រាប់ចំៗឱ្យទិញអចលនទ្រព្យ១ប្រភេទនេះ
December 26, 2022, 7:19 a.m.
ការប្រើប្រាស់ដីធ្លីតែងតែមានបន្តជាហូរហែដើម្បីបំពេញតម្រូវការអភិវឌ្ឍលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យលំនៅឋាននៅ​តាមបណ្តាខេត្ត-ក្រុង ឬតាមតំបន់ដែលកំពុងតែមានសក្តានុពលអចលនទ្រព្យជាដើម ។ បើតាមអ្នកជំនាញបានបង្ហាញ​ទស្សនៈថា ប្រសិនបើចង់វិនិយោគក្នុងរយៈពេលវែងគួរតែវិនិយោគដីធ្លីជាការប្រសើរបំផុត ។ពេលនេះជាឱកាសស័ក្តិសមល្អក្នុងការវិនិយោគដីធ្លីសំរាប់បង្កើតជាចំណូល និងបំរើដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច ក្នុងរយៈ​ពេល​១០ឆ្នាំខាងមុខ ។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ច និងវិនិយោគ ។បើតាមអ្នកជំនាញខាងលើបានឱ្យដឹងថា «តាមការប្រមើមើលរបស់អ្នកជំនាញឃើញថា លើ​សពី១០ឆ្នាំទៅមុខទៀត ការវិនិ​យោគ​លើដីធ្លី ដោយ​គ្រាន់​តែទិញទុកលក់យកចំណេញនឹងមិនសូវមានផលចំណេញខ្ពស់ទៀតទេ» ។លោក ង៉ែត ជូ បានបន្តថា «ដោយហេតុថា ដូចប្រទេស​អ្នកមានដទៃទៀតដែរ ទីផ្សារកាន់តែមានភាពចាស់ទុំ តម្លៃដីធ្លីនឹង​កាន់តែ​​​​​ថ្លៃខ្លាំង និងសេដ្ឋកិច្ចកាន់តែ​មានភាព​រីកចម្រើន ដែលមានទំនោរទៅរកការប្រើប្រាស់ដីធ្លី ដើម្បីបម្រើដល់​សកម្មភាព​សេដ្ឋកិច្ច​ពិតប្រាកដ» ។លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ច និងវិនិយោគអះអាងថា ពេលនេះជាឱកាសវិនិយោគ​ទាន់ស្ថាន​ភាពសេដ្ឋ​កិច្ច​មិន​សូវល្អតម្លៃដីធ្លីនៅមានថ្លៃទាប និងអាចប្រែក្លាយដីធ្លីទាំងនោះដើម្បីបង្កើតជាចំណូលអកម្មតាមរយៈការជួល ឬអភិវឌ្ឍជា​គម្រោង​នានាជាដើមនាពេលអនាគត ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
កុំឃើញប្រូម៉ូសិនគ្រាក់ៗជះលុយទិញ ! មុនទិញអចលនទ្រព្យមុនគម្រោងគួរដឹងហានិភ័យទាំងនេះសិន
កុំឃើញប្រូម៉ូសិនគ្រាក់ៗជះលុយទិញ ! មុនទិញអចលនទ្រព្យមុនគម្រោងគួរដឹងហានិភ័យទាំងនេះសិន
December 20, 2022, 8:39 a.m.
វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងមានសន្ទុះយ៉ាងផុះផុលធ្វើឱ្យអ្នកវិនិយោគជាច្រើនបានបណ្តាក់ទុនវិនិយោគលើគម្រោងអចលនទ្រព្យជាច្រើនប្រភេទដូចជា គម្រោងផ្ទះបុរី, គម្រោងខុនដូ និងដីឡូត៍ជាដើម ។ មិនតែប៉ុណ្ណោះ ដើម្បីអាចបង្កើនការលក់នៃគម្រោងទាំងនោះ អ្នកអភិវឌ្ឍន៍គម្រោងតែងតែធ្វើការផ្សព្វផ្សាយលក់​អចលន​ទ្រព្យមុនគម្រោង ដោយភ្ជាប់ជាមួយការផ្តល់ជូននានាសម្រាប់ទាក់ទាញអតិថិជនគោលដៅរបស់ខ្លួន ។ដូចច្នេះតើការលក់មុនគម្រោងមានន័យដូចម្តេច? ហើយវាផ្តល់គុណសម្បត្តិ និងហានិភ័យអ្វីខ្លះដល់អ្នកទិញ? ថ្ងៃនេះ Realestate.com.kh នឹងបកស្រាយចម្ងល់អំពីគុណសម្បត្តិ និងហានិភ័យនៃការទិញអចលនទ្រព្យ​មុន​គម្រោង !ដំបូងត្រូវស្គាល់ថា តើអ្វីទៅជាការលក់អចលនទ្រព្យមុនគម្រោង?ការលក់អចលនទ្រព្យមុនគម្រោងគឺជាការបញ្ចេញ ឬក៏លក់អចលនទ្រព្យដែលមាន ផ្ទះ, ខុនដូ ឬដីឡូត៍ នៅក្នុង​ទីផ្សារ​ក្នុងដំណាក់កាលណាមួយមុនពេលការអភិវឌ្ឍបានបញ្ចប់ ។ អ្នកអភិវឌ្ឍន៍ខ្លះធ្វើការលក់មុន​គម្រោង​ដើម្បី​យកប្រាក់ទៅសាងសង់គម្រោង ខណៈដែលអ្នកអភិវឌ្ឍន៍ខ្លះទៀត​បានអនុវត្តន៍​តាមវិធីនេះ​ដើម្បីធានាថា ផ្ទះ, យូនីត​ខុនដូ ឬដីឡូត៍​ទាំងអស់ត្រូវបានលក់នៅមុនពេលការសាងសង់ត្រូវបានបញ្ចប់ ។ អ្នកអភិវឌ្ឍន៍​មួយ​ចំនួន​ទៀតបាន​ធ្វើការ​លក់មុនគម្រោងសម្រាប់ហេតុផលទាំងពីរ។  ប៉ុន្តែការទិញអចលនទ្រព្យមុនគម្រោងគឺមានទាំងគុណសម្បត្តិ និងហានិភ័យស្មើគ្នាផងដែរ។តើអ្វីដែលជាគុណសម្បត្តិនៃការទិញអចលនទ្រព្យមុនគម្រោង?ទី១- ផ្តល់ជូនតម្លៃសមរម្យភាគច្រើននៃការលក់មុនគម្រោងគឺផ្តល់ជូននូវតម្លៃទាប ឬលក្ខខណ្ឌទូទាត់ប្រាក់អាចបត់បែនបាន ជាងអចលន​ទ្រព្យ​ដែលចាប់ផ្តើមសាងសង់ ឬសាងសង់រួច​ខ្លះៗ ព្រោះតែអ្នកទិញនៅមិនទាន់ឃើញ​ជាក់ស្តែង​នូវការសាង​សង់អចលន​ទ្រព្យទាំងនោះទេ ។ សម្រាប់ការទិញអចលនទ្រព្យមុនគម្រោង អ្នកអភិវឌ្ឍន៍អាចផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស​ផ្សេងៗដល់អតិថិជន ឬអាចបង់រម្លស់ ព្រមទាំងការប្រាក់ទាបទៅ​គ្មានការប្រាក់​តែម្តង​ដែលនេះ​គឺជាយុទ្ធ​សាស្ត្រ​ទីផ្សារ (Marketing Strategies) របស់ម្ចាស់គម្រោង ដើម្បីធ្វើឱ្យអចលនទ្រព្យ​ទាំងអស់​កាន់តែ​ទាក់​ទាញ ។ទី២-ជាការវិនិយោគដ៏ល្អបំផុតអចលនទ្រព្យដែលលក់មុនគម្រោងភាគច្រើននឹងកើនឡើងតម្លៃនៅពេលដែលគម្រោងជិតបញ្ចប់ ដែលវាគឺជាផល​ប្រយោជន៍មួយ​សម្រាប់អ្នកទិញ ។ ឧទាហរណ៍ ៖ ប្រសិនបើអ្នក​ទិញអចលនទ្រព្យ​មួយដែលនៅ​ក្នុងដំណាក់​កាល​មុន​គម្រោងគេលក់ត្រឹម ១០០,០០០​ដុល្លារ (១០ម៉ឺនដុល្លារ) ហើយប្រហែលពីរទៅបីឆ្នាំក្រោយនៅពេល​ដែល​គម្រោង​​​បានបញ្ចប់សាងសង់ តម្លៃលក់វិញអាចនឹងកើនឡើងដល់ទៅប្រហែល១៣ទៅ១៥ម៉ឺនដុល្លារ (ទៅតាម​លក្ខណៈ​​ពិសេស និងអំណោយផលរបស់គម្រោងនោះ) ។ ដូច្នេះលោកអ្នកអាច​ចំណេញ​៣ទៅ៥ម៉ឺន​ដុល្លារ ដោយ​មិន​ចាំបាច់​ធ្វើអ្វីសោះ​គ្រាន់​តែរង់​ចាំការអភិវឌ្ឍន៍បញ្ចប់ប៉ុណ្ណោះ។ ប៉ុន្តែជាការពិតណាស់ អ្នកក៏ត្រូវតែធ្វើការសិក្សា​ឱ្យ​បានច្បាស់លាស់លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនោះជាមុនសិន ។ទី៣-មានជម្រើសច្រើនដោយសារតែអចលនទ្រព្យស្ថិតនៅក្នុងដំណាក់កាលលក់មុនគម្រោងទើបមិនសូវមានមនុស្សច្រើនបានទៅមើល និងទិញអចលនទ្រព្យនោះ ។ ដូច្នេះក្នុងនាមជាអ្នកទិញអចលនទ្រព្យ​មុនគម្រោង​អ្នកមាន​សេរីភាព​ក្នុងការជ្រើស​រើសយកយូនីតដែលអ្នកចង់បាន ទីតាំងបែបណា ជាន់ទីប៉ុន្មាន និងចំណុចជាច្រើនទៀត ។  ជាមួយនឹង​យូនីត​ដែលសាង​សង់រួចគឺមិនមានផ្តល់ជូនបែបនេះនោះទេ ។តើអាចមានហានិភ័យអ្វីខ្លះពេលទិញអចលនទ្រព្យមុនគម្រោង?ទី១-ការផ្លាស់ប្តូរលក្ខខណ្ឌនៅពេលខ្លះ កិច្ចសន្យាលក់មុនគម្រោងអាចនឹងមានភាពមិនប្រាកដ និងមិនច្បាស់លាស់ និងអាច​មានការផ្លាស់​ប្តូរបន្ថែម​ទៀតមិនថា ស្របច្បាប់ ឬតាមបច្ចេកទេស ឬភាពចន្លោះប្រហោងដែលមិនបានបំពេញក្នុងកិច្ចសន្យា​ជាដើម ។ ហានិភ័យដែលអាចកើតមាន​គឺអ្នកលោកអ្នកដែលទិញមុនគម្រោងអាចនឹង​បានយូនីត​ដែលខុស​ពីអ្វីដែល​គេបានសន្យាជាមួយ ។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរនៅក្នុងសម្ភារៈ ទីតាំង ប្លង់ ទំហំ និងក្បាច់រចនាជា​ដើម ។ ហើយដោយសារតែអ្នកបានចុះហត្ថលេខាលើ​កិច្ចសន្យារួចទៅហើយ​ អ្នកនឹងមិនអាចធ្វើអ្វីបាននោះ​ឡើយប៉ុន្តែមានតែទ្រាំទទួលយកតែប៉ុណ្ណោះ ។ ហើយអ្វីដែលអ្នកទិញមួយចំនួនអាចធ្វើបាន គឺពួកគេជួល​អចលន​ទ្រព្យ​ទាំង​នោះសម្រាប់ប្រាក់ចំណេញដែលជាមធ្យោបាយមួយដើម្បីលួងការខកចិត្ត ។ទី២-ការគ្រប់គ្រងពេលវេលាពន្យាពេលក្នុងការបញ្ចប់គម្រោង និងការបញ្ចប់ហួសពេលកំណត់ គឺជាការប្រឈមមុខមួយទៀត​ដែល​អ្នកចង់​ទិញ​អចលន​ទ្រព្យមុនគម្រោងត្រូវតែពិចារណា ។ ពេលខ្លះក្នុងកិច្ចសន្យាលក់មុនគម្រោង​មាន (ខ) សន្យា​នៃការពន្យា​ពេល ដែលអាចជួយឱ្យ​អ្នកអភិវឌ្ឍន៍គេចផុតពីការទទួលខុសត្រូវក្នុងការបញ្ចប់គម្រោងឱ្យទាន់ពេលវេលា ។  នោះ​ហើយ​ជាមូលហេតុសំខាន់ដែលអ្នកត្រូវតែពិនិត្យមើលក្នុងកិច្ចសន្យាឱ្យបានល្អិតល្អន់ ។ទី៣-ការបាត់បង់ហិរញ្ញវត្ថុប្រសិនបើអ្នកអភិវឌ្ឍន៍ក្ស័យធន ឬគម្រោងមិនអាចដំណើរការទៅមុខបាន អ្នកដែលទិញអចលនទ្រព្យមុន​គម្រោង​នោះ​ច្បាស់ណា​ស់គឺមិនទទួលបានអ្វីទាំងអស់ ។ អ្នកអាចប្តឹងអ្នកអភិវឌ្ឍន៍គម្រោងនោះបាន ប៉ុន្តែវានឹង​ចំណាយ​ពេល​​យូរក្នុងការសងប្រាក់ត្រលប់មកអ្នកវិញ ឬមិនអាចសងគ្រប់ចំនួនជាដើម ។ទី៤-ក្រុមហ៊ុនតំណាងរញ៉េរញ៉ៃដោយសារអចលនទ្រព្យគឺនៅលើដំណាក់កាលនៃការលក់មុនគម្រោង អ្នកដែលទិញអាចជួបហានិភ័យ​នៃការ​បោក​ប្រាស់​ដែលពួកគេមានបំណងយកប្រាក់របស់អ្នករួចរត់គេចខ្លួនបាត់ ។​ ហើយប្រសិន​បើ​មិនមែន​ជាករណីនេះទេ ការអភិវឌ្ឍមួយចំនួនអាចមានហានីភ័យដោយសារជួល អ្នកតំណាងលក់ពុករលួយ ដែលកឹប​កេង​កំណត់​តម្លៃទ្វេរ​ដង​នៅពេលធ្វើបទបង្ហាញលក់ឱ្យអ្នក ។*គន្លឹះនៅពេលទិញអចលនទ្រព្យមុនគម្រោងទោះបីជាមានហានិភ័យជាក់ស្តែងទាំងនេះក៏ដោយតាមពិតទៅចំណុចល្អពិតជាអាចមានច្រើនជាងអាក្រក់ ប្រសិន​បើអ្នក​ដឹងពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកកំពុងតែស្វែងរក ។ ដូច្នេះខាងក្រោមនេះ​គឺជាចំណុចមួយចំនួន​សម្រាប់លោកអ្នកដែលចង់ទិញអចលនទ្រព្យមុនគម្រោងពិចារណា សង្ឃឹមថាអាចជាជំនួយខ្លះសម្រាប់លោកអ្នក​នៅពេល​ដែលដើរមើលចង់ទិញអចលនទ្រព្យមុនគម្រោង ។ទី១- មុននឹងទិញលោកអ្នកគួរតែចំណាយពេលវេលាក្នុងការស្វែងរកអ្នកអភិវឌ្ឍន៍​មួយដែល​មានកេរ្តិ៍​ឈ្មោះ​ល្អដើម្បីបង្ការហានិភ័យខាងលើ ។ទី២-ត្រូវស្វែងរកភ្នាក់ងារដែលមានល្បីឈ្មោះល្បីដែលអាចទុកចិត្តបានដូចជា «ក្រុមហ៊ុន Realestate.com.kh មានភ្នាក់ងារល្បីៗជាច្រើនសម្រាប់ជួយលោកអ្នកជាដើម» ។ទី៣-រកមេធាវីល្អម្នាក់ដើម្បីជួយធានាលើកិច្ចសន្យាជាមួយអ្នកដើម្បីពិនិត្យមើលភាពពុំត្រឹមត្រូវណាមួយ ឬ(ខ)សន្យា ណាដែលមិនប្រក្រតី ។ទី៤-ត្រូវផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការអភិវឌ្ឍជាមួយភ្នាក់ងាររដ្ឋាភិបាល និងក្រសួង​ពាក់ព័ន្ធ​ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាដើម ។​ការទិញអចលនទ្រព្យមុនគម្រោងប្រកបដោយការប្រុងប្រយ័ត្នបានត្រឹមត្រូវ និងការស្រាវជ្រាវបានល្អិតល្អន់ រួមផ្សំជាមួយ​នឹងគន្លឹះទាំងនេះ អាចនឹងធ្វើឱ្យលោកអ្នកចៀសផុតពីហានិភ័យបានខ្ពស់ និងអាច​ទទួល​បាន​ផល​ចំណេញ​ច្រើនមកវិញ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ប្រាប់ច្បាស់ចំៗ ! អចលនទ្រព្យ១ប្រភេទនេះនឹងត្រូវប៉ាន់ខ្លាំងនៅឆ្នាំ២០២៣
ប្រាប់ច្បាស់ចំៗ ! អចលនទ្រព្យ១ប្រភេទនេះនឹងត្រូវប៉ាន់ខ្លាំងនៅឆ្នាំ២០២៣
December 19, 2022, 8:02 a.m.
ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសក្តានុពលខ្លាំងដែលធ្វើឱ្យការវិនិយោគលើវិស័យមួយនេះកាន់តែលេចធ្លោ ។ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញ និងរំពឹងថាចិនដែលនាំមុខគេ វិនិយោគវិស័យចលនទ្រព្យនៅកម្ពុជា នឹងបើកប្រទេសវិញ នៅដើមឆ្នាំ២០២៣ ។តាមប្រភពឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនួញខាងផ្នែកអចលនទ្រព្យបានឱ្យដឹងថា ឆ្នាំ២០២៣ សេដ្ឋកិច្ចនឹងមានភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២២​ដែលអំណោយផលសម្រាប់ការរកស៊ី ឬវិនិយោគផ្សេងៗ ។ ហើយសេដ្ឋកិច្ចនឹងស្ទុះងើបឡើង​វិញជា​សញ្ញា​ល្អសម្រាប់​វិស័យអចលនទ្រព្យ ។លោកលើកឡើងបន្តថា សម្រាប់វិស័យអចលនទ្រព្យដើម្បីរកស៊ីចំណេញគ្មានអ្វីល្អជាការទិញដីនោះទេ ។ លោកពន្យល់ថា នៅឆ្នាំ​២០២៣​ខាងមុខនេះការវិនិយោគដីធ្លីនៅតែជាឱកាសល្អជាងគេដែលហុចផលចំណេញខ្ពស់ ជាពិសេសគួរទិញដីទំនេរ ឬដីស្រែ​ដែល​ទិញ​ពីម្ចាស់ដើម ។ ហើយតំបន់ដែលមានសន្ទុះអភិវឌ្ឍល្អគឺនៅភាគខាងជើងក្រុងភ្នំពេញ ដែលនឹង​កំពុង​ក្លាយ​ជាទីតាំង​ដ៏មាន​សក្តានុពល ។ បើធៀបនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ភាគខាងជើងទីក្រុងនេះជាតំបន់មានការអភិវឌ្ឍលឿន និងអាច​ពង្រីក​ក្រុងបានឆ្ងាយនាពេលអនាគត ។គួរជម្រាបថា កាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅនេះរដ្ឋាភិបាលចិនបានសម្រេចបន្ធូរបន្ថយច្បាប់ប្រឆាំងកូវីដ-១៩ ដែលជា​ការផ្លាស់​ប្តូរមួយ​ដ៏ធំ គិតចាប់តាំងជំងឺនេះបានរាតត្បាតរយៈពេល៣ឆ្នាំមកនេះ ។ ករណីនេះ គេរំពឹងថា ចិននឹងឈានទៅបើកប្រទេសឡើងវិញ នាពេលខាងមុខនេះ ដែលជំរុញឱ្យអ្នកវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជា ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ចង់រកខុនដូបែបទំនើបទិញភ្លាមកាន់សោចូលនៅភ្លែតគួរមើលគម្រោង១នេះ
ចង់រកខុនដូបែបទំនើបទិញភ្លាមកាន់សោចូលនៅភ្លែតគួរមើលគម្រោង១នេះ
December 13, 2022, 8:49 a.m.
គម្រោង​ 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ដែលជាគម្រោងសាងសង់រួចរាល់ជាស្ថាពរ និង​កំពុងតែ​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។ ឈ្វេងយល់បន្ថែមអំពីគម្រោងនេះ បន្ទប់មានទំហំ​ចាប់ពី30ម៉ែត្រការ៉េដល់127ម៉ែត្រការ៉េ ជាមួយនឹងកន្លែងកំសាន្តជាង១០០ផ្សេងទៀត ថែមទាំង​មាន​អាង​ហែល​ទឹកដែលមានទំហំដល់ទៅ១ហិកតា ។ ​ប្រសិនបើលោកអ្នកកំពុងស្វែងរកការរស់​នៅក្នុងបរិយា​កាស​ប្រណីត ​​និងមានខ្យល់អាកាសល្អបរិសុទ្ធ ខុនដូនេះគឺជាកន្លែងដែលល្អបំផុតសម្រាប់លោកអ្នក ព្រោះយូនីត​នីមួយៗ​ មា​ន​​បង្អួច និងវេរ៉ង់ដាធំទូលាយដែលនាំឱ្យពន្លឺ និងខ្យល់ចេញចូលបានល្អ ផ្តល់នូវអារម្មណ៍ស្រស់ថ្លា​ក្នុង​ការ​រស់នៅ ។សូមចុចប៊ូតុងខាងក្រោមដើម្បីធ្វើការប្រឹក្សាយោបល់បន្ថែម ប្រឹក្សាយោបល់អំពីគម្រោងនេះ
ទិញអចលនទ្រព្យហើយខ្ជិលផ្ទេរឈ្មោះព្រោះស្តាយលុយដូចយកបញ្ហាទាំងនេះដាក់ខ្លួន
ទិញអចលនទ្រព្យហើយខ្ជិលផ្ទេរឈ្មោះព្រោះស្តាយលុយដូចយកបញ្ហាទាំងនេះដាក់ខ្លួន
October 17, 2022, 12:09 p.m.
ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុតក្នុងការ​ទិញលក់​អចលន​​ទ្រព្យ ។ ដូច្នេះទាំងអ្នកលក់ និងអ្នកទិញត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀប​នៃការ​ផ្ទេរ​កម្ម​សិទ្ធិនេះ ដើម្បីចៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុ ។ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុសំដៅលើកិច្ចសន្យា ឬលិខិតគតិយុត្តនានា ដែល​បញ្ជាក់​ពីការ​ផ្ទេរសិទ្ធិ​នៃអចលនវត្ថុ​ពី​ម្ចាស់អចលនទ្រព្យដើមទៅម្ចាស់អចលនទ្រព្យថ្មី ដោយ​មាន​ការ​ទទួល​ស្គាល់​តាមផ្លូវច្បាប់ ។ ប៉ុន្តែក្នុងនោះផងដែរ ប្រសិនបើលោកអ្នកមិនបានធ្វើការផ្ទេរសិទ្ធិកាន់កាប់ (ផ្ទេរឈ្មោះ) ពីម្ចាស់ដើម មកឈ្មោះរបស់លោក​ដែល​ជាម្ចាស់​អចលន​ទ្រព្យថ្មីទេនោះ តើដឹងឬទេលោកអ្នក (ម្ចាស់ថ្មី) អាចនឹងជួបបញ្ហាជាច្រើនដូចខាងក្រោមនេះ ៖ម្ចាស់ដើមអាចបាត់ខ្លួន ឬប្តូរទីលំនៅថ្មីដែលជាផលពិបាកក្នុងការស្វែងរកទទួលមរណៈភាពម្ចាស់ដើមអាចនឹងទាមទារប្រាក់ជាថ្នូរនឹងការផ្តិតមេដៃផ្ទេរឈ្មោះម្ចាស់ដើមអាចនឹងបដិសេធមិនព្រមផ្តិតមេដៃទាំងម្ចាស់ដើម និងម្ចាស់ថ្មីអាចនឹងបាត់កិច្ចសន្យាទិញលក់ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់ថាអចលនទ្រព្យនោះពិតជាបានធ្វើការទិញលក់ពិតប្រាកដមែនបាត់ប្លង់រឹង ឬត្រូវទឹកខូច ឬត្រូវភ្លើងឆេះ និងដាច់រហែកប្លង់រឹងជាដើមករណីក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុននោះក្ស័យធន ទ្រព្យដែលមានឈ្មោះក្រុមហ៊ុន​អាចនឹងត្រូវបាន​ដាក់​លក់ឡៃ​ឡុង ។ល។ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ដឹង​អត់ ! សំណង់​បែប​ណា​ខ្លះ​ដែល​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?
ដឹង​អត់ ! សំណង់​បែប​ណា​ខ្លះ​ដែល​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?
October 6, 2022, 4:31 a.m.
វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​កំពុង​វិវឌ្ឍន៍​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាក់ស្តែង​ការ​សាងសង់​លំនៅ​ឋាន អគារ​ខុន​ដូ អគារ​ពាណិជ្ជកម្ម ជាដើម​មានការ​រីក​ចម្រើន​នៅ​ពាសពេញ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។ប៉ុន្តែ​ក្នុង​នោះ​ផង​ដែរ រាល់​ការងារ​សាងសង់​សំណង់​ត្រូវ​ធ្វើការ​ស្នើ​សុំ​ការ​អនុញ្ញាត​សាងសង់ និង​អនុលោម​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សំណង់ និង​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ត្រូវ​អនុវត្ត​ដោយ​អ្នកត្រួតពិនិត្យ និង​បញ្ជាក់​ដែល​មាន​អាជ្ញា​បណ្ណ ឬ​ការ​អនុញ្ញាត​ផ្តល់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។តើ​សំណង់​បែប​ណាខ្លះ​ដែល​ត្រូវ​ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?ចំពោះ​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​ត្រូវ​បាន​កំណត់​ចំនួន​៣​ថ្នាក់​ផ្សេង​គ្នា​ទៅ​តាម​ទំហំ​នៃ​ការ​សាងសង់ គម្រោង​នីមួយ​ៗ ៖ចំពោះ​សំណង់​ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​តូច​ជាង ឬ​ស្មើ ៥០០ ម៉ែត្រការ៉េ និង​មាន​កម្ពស់​ទាប​ជាង ឬ​ស្មើ​៤​ជាន់ (​គិត​ទាំង​ជាន់​ផ្ទាល់​ដី និង​គ្មាន​ជាន់​ក្រោម​ដី​) ត្រូវ​ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​នៅ ក្រុង​-​ស្រុក​-​ខណ្ឌ ។ចំពោះ​សំណង់​ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ធំ​ជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣,០០០ ម៉ែត្រការ៉េ ទាប​ជាង ឬ​ស្មើ​១១​ជាន់ (​គិត​ទាំង​ជាន់​ផ្ទាល់​ដី និង​គ្មាន​ជាន់​ក្រោម​ដី​) ត្រូវ​ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​នៅ​រាជធានី​-​ខេត្ត ។ចំពោះ​គម្រោង​សាងសង់​ណា​ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ធំ​ជាង ៣,០០០ ម៉ែត្រការ៉េ ត្រូវ​ទៅ​សុំ​ការ​អនុញ្ញាត​សាងសង់​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ផ្ទាល់​តែ​ម្តង ។តើ​ត្រូវ​ត្រៀម​ឯកសារ​អ្វីខ្លះ​ពេល​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?ឯកសារ​ចាំបាច់​សម្រាប់​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​មាន​ដូច​ជា ៖ពាក្យ​ស្នុំ​សុំ​លិខិតអនុញ្ញាត​សាងសង់ (១​ច្បាប់​)ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់​សំណង់ (​ថតចម្លង​) (២​ច្បាប់​)ឯកសារ​បញ្ជាក់​ការ​កាន់កាប់​ដី​ស្របច្បាប់ (​ថតចម្លង​) (២​ច្បាប់​)សលាក​ប​ត្រ​ក្បាលដី (២​ច្បាប់​)លិខិតបញ្ជាក់​ព័ត៌មាន​សុរិយោដី (២​ច្បាប់​)ប្លង់​ស្ថាបត្យកម្ម (៥​ច្បាប់​)របាយការណ៍​ស្តី​ពី​ការ​ត្រួតពិនិត្យ និង​បញ្ជាក់​គម្រោង​ប្លង់​ស្ថាបត្យកម្ម (៥​ច្បាប់​)លិខិតបញ្ជាក់​អនុលោម​ភាព​នៃ​គម្រោង​ប្លង់​ស្ថាបត្យកម្ម (៥​ច្បាប់​)រយៈពេល​នៃ​ការ​ស្នើ​សុំ ៖សម្រាប់​លិខិតអនុញ្ញាត​សាងសង់ ដែល​ត្រូវការ​អនុញ្ញាត​ពី​រដ្ឋមន្ត្រីក្រសួង​ដែនដី ត្រូវ​ចំណាយពេល​អតិបរមា ៤៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ។សម្រាប់​លិខិតអនុញ្ញាត​សាងសង់ ដែល​ត្រូវការ​អនុញ្ញាត​ពី​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ចំណាយពេល​អតិបរមា ២៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ។សម្រាប់​លិខិតអនុញ្ញាត​សាងសង់ ដែល​ត្រូវការ​អនុញ្ញាត​ពី​អភិបាលក្រុង​-​ស្រុក​-​ខណ្ឌ ត្រូវ​ចំណាយពេល​អតិបរមា ១៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ។តើ​មាន​បញ្ហា​អ្វី​កើតឡើង​បើ​សាងសង់​ដោយ​មិន​សុំ​ការ​អនុញ្ញាត?រាល់​សំណង់​ដែល​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត សំណង់​នោះ​នឹង​នឹង​ត្រូវ​ចាត់ទុកជា​សំណង់​ខុសច្បាប់ (​បទល្មើស​) ហើយ​ការដ្ឋាន​សាងសង់​នឹង​ត្រូវ​បាន​បញ្ឈប់​ជា​បន្ទាន់ ។ លើស​ពី​នេះ បុគ្គល​ដែល​ក្លែងបន្លំ​ឯកសារ ឬ​ផ្តល់​ព័ត៌មាន​មិន​ពិត​ដល់​អាជ្ញាធរ ឬ​រដ្ឋមន្ត្រី​ដើម្បី​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​នឹង​ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​តាម​បទ​ប្បញត្តិ នៃ​ក្រមព្រហ្មទណ្ឌ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ប្រយ័ត្ន​ឱ្យ​មែនទែន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ
ប្រយ័ត្ន​ឱ្យ​មែនទែន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ
September 13, 2022, 7:55 a.m.
សកម្មភាពនៃការពុះដីឡូតិ៍លក់បានចាប់ផ្តើមជាបន្តបន្ទាប់ ហើយវាបានរីកដុះដាលបនិ្តចម្តងៗរហូតមកចាប់ផ្តើម​កក្រើក​ខ្លាំង​ក្នុងឆ្នាំ២០១៦ និងបន្តមកដល់ពេលបច្ចុប្បន្ននេះតែម្តង ។ ដំបូងឡើយ សកម្មភាព​នៃការ​ពុះដីឡូតិ៍​លក់​នេះ មានតែនៅទីក្រុងភ្នំពេញ និងជាយៗក្រុងភ្នំពេញ នៃទឹកដីខេត្តកណ្តាល និងកំពង់ស្ពឺប៉ុណ្ណោះ ។ ក្រោយមកវាក៏​បាន​រីករាលដាលទៅដល់ខេត្តសៀមរាប ក្រុងព្រះសីហនុ បន្ទាប់មកធ្លាយដល់កំពត កំពង់ចាម ត្បូងឃុំ ក្រុងតាខ្មៅ (ខេត្តកណ្តាល) ក្រុងបាវិត (ស្វាយរៀង) ហើយបច្ចុប្បន្ននេះបានរីកសាយគ្រប់ខេត្ត-ក្រុងទៅហើយ ។មូលហេតុចម្បងដែលនាំឱ្យមានការពុះដីឡូតិ៍លក់នេះដោយសារតែម្ចាស់ដីដែលមានដីធំៗពិបាកក្នុងការរកអតិថិជនមកទិញដីនោះទាំងមូលទើបពួកគាត់សម្រេចចិត្តពុះជាឡូត៍តូចៗដើម្បីលក់ជូនសាធារណៈជនវិញ ។ដីឡូត៍ក្នុងមួយឡូត៍មានតម្លៃចាប់ពី ១,៥០០ ដុល្លាររហូតដល់តម្លៃ ២០,០០០ ដុល្លារ (គិតជាមធ្យម) អាស្រ័យ​តាម​ទីតាំង​ជិត ឬឆ្ងាយ ទីតាំងល្អ ឬមិនល្អ ទីប្រជុំជន ឬដាច់ស្រយ៉ាល តំបន់អភិវឌ្ឍន៍ ឬមិនសូវមានការអភិវឌ្ឍជាដើម ។ល។ការវិនិយោគ ឬការទិញដីឡូត៍វាជាឱកាសសម្រាប់អ្នកខ្សត់ខ្សោយ ឬអ្នកមានជីវភាពក្រោមមធ្យម ដែលគាត់​មាន​លុយ​​បន្តិចបន្តួចអាចទិញដីឡូត៍យកមកសង់លំនៅឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកប្រាក់ចំណេញ ប៉ុន្តែក៏អាច​ក្លាយ​ទៅជាហានិភ័យដែរ ប្រសិនបើអ្នកទិញមិនបានសិក្សាឱ្យបានច្បាស់លាស់ និងស៊ីជម្រៅទៅលើគម្រោង ឬដីឡូត៍ដែលចង់ទិញ ឬនឹងទិញនោះ ។ ដូច្នេះមានន័យថា ការទិញដីឡូត៍វាអាចជាឱកាសផង ជាហានិភ័យផង គឺវាអាស្រ័យទៅលើអ្នកទិញចេះពិនិត្យ និងវាយ​តម្លៃឱ្យ​បានត្រឹមត្រូវឬទេមុននឹងទិញដីឡូត៍ពីគម្រោងណាមួយ ។ ជាប្រការល្អបំផុតសម្រាប់អ្នកទិញ​មុន​នឹង​ទិញ​ដីឡូត៍ត្រូវស្វែងរកអ្នកជំនាញឱ្យជួយផ្តល់ប្រឹក្សាយោបល់ ប្រសិនបើពួកគេ​មិនចេះ​ធ្វើការ​ស្រាវ​ជ្រាវដោយ​ខ្លួនឯង ឬមិនដឹងថា​ត្រូវធ្វើយ៉ាងម៉េចដើម្បីទិញបានដីឡូត៍ល្អ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ចង់រកខុនដូបែបទំនើបទិញភ្លាមកាន់សោចូលនៅភ្លែតគួរមើល5គម្រោងនេះ
ចង់រកខុនដូបែបទំនើបទិញភ្លាមកាន់សោចូលនៅភ្លែតគួរមើល5គម្រោងនេះ
September 1, 2022, 10:12 a.m.
One Park (ទីតាំង ៖ ដូនពេញ,តម្លៃចាប់ពី ៖ $27x,xxx) ចាប់អារម្មណ៍គម្រោងនេះ !គម្រោងនេះបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ2019 ហើយបានក្លាយទៅជាទីសម្គាល់ថ្មី​មួយនៃ​ទីក្រុងភ្នំពេញ។ ជាមួយនឹងទីតាំងដ៏ប្រណីតស្ថិតនៅក្នុងតំបន់ស្នូលនៃទីក្រុងរណបភ្នំពេញ ស៊ីធី សេនធ័រ (Phnom Penh City Center) គម្រោង វ័ន្តផាក់ ហ៊ុមព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ គោលដៅ​កម្សាន្តដ៏សម្បូរបែប ក៏ដូចជាអគាររដ្ឋាភិបាល មជ្ឈមណ្ឌលសុខភាព និងស្ថាប័នអប់រំជាច្រើនទៀត ដែល​មាន​ចម្ងាយត្រឹមតែ5នាទី ពីគម្រោងនេះ ។ បន្ថែមពីលើនេះទៀត ម្ចាស់អាផាតមិននឹងទទួលបាន​បទពិសោធន៍​រស់នៅ​ដ៏រីករាយជាមួយនឹងអាងហែលទឹក កន្លែងហាត់ប្រាណ អាងត្រាំទឹក “Jacuzzi” កន្លែងក្មេងលេង និងសេវាកម្មជាច្រើន​ទៀត។ អានបន្ថែមJ Tower 2 (ទីតាំង ៖ បឹងកេងកង1 ,តម្លៃចាប់ពី ៖ 18x,xxx) ចាប់អារម្មណ៍គម្រោងនេះ !ស្ថិតក្នុងសង្កាត់បឹងកេងកង1 អគារខុនដូ J Tower 2 មានកម្ពស់43ជាន់ត្រូវបានរចនា និងសាងសង់​ស្របតាម​ស្តង់ដារ​ជប៉ុន ដើម្បីផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពងាយស្រួល ។ យូនីតនីមួយៗ​បំពាក់​​ដោយគ្រឿងសង្ហារឹមទំនើបៗទាន់សម័យ ។ លក្ខណៈ​ពិសេស​របស់​អគារ​គឺ​គ្មាន​គូប្រៀប​ ដោយលោកអ្នកអាច​ចូលទស្សនាកន្លែងហាត់ប្រាណដោយឥតគិតថ្លៃ, កន្លែងចតរថយន្តធំទូលាយ, កន្លែងប្រដាល់, ហាងកាហ្វេ, អាង​ហែល​ទឹកលើអាកាស និងស្កាយបារ ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យ​នៃទីក្រុងភ្នំពេញ និងតំបន់ជុំវិញ។ អានបន្ថែមThe Peninsula Private Residences (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី ៖ $15x,xxx) ចាប់អារម្មណ៍គម្រោងនេះ !គម្រោងនេះបានសាងសង់រួចរាល់ជាស្ថាពរ ដែលផ្តល់នូវការ​រស់នៅ​ជាមួយ​បទ​ពិសោធន៍​ថ្មី អម​ដោយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង និង​សេវាកម្ម​ រួម​ជាមួយការ​កំសាន្ត​ជា​ច្រើន​មាន​ដូច​ជា ៖ កន្លែង​ហាត់ប្រាណ, សូ​ណា, សួនច្បារ និង​អាង​ហែល​ទឹក ។ល។ កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​លំនៅ​ឋាន​គម្រោង​មាន​ចំណតរថយន្ត៥ជាន់ ដែល​ជាចំណត​ស្វ័យប្រវត្តិ ។ អានបន្ថែមR&F City (ទីតាំង ៖ ផ្លូវ60ម៉ែត្រ, តម្លៃចាប់ពី ៖ $10x,xxx) ចាប់អារម្មណ៍គម្រោងនេះ !R&F City គឺជា​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ថ្មី​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌមានជ័យ ផ្នែក​ខាងត្បូង នៃ​ក្រុងភ្នំពេញ​។ តំបន់​ជុំវិញ​គម្រោង​នេះ​គឺ​កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​តំបន់​លំនៅ​ឋាន និង ពាណិជ្ជកម្ម ជាមួយនឹង​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រណីត​មួយ​ចំនួន រួម​ទាំង​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន​សែន (​ផ្លូវ​60​ម៉ែត្រ​), មហាវិថី​ព្រះ​មុនី​វង្ស​ដែល​ជា​មហាវិថី​សំខាន់ និង​អម​ទៅ​ដោយ​ស្ថានទូត​នានា​ក៏​ស្ថិត​នៅ​ក្បែរ​មួយ​នេះ​ផង​ដែរ ។ អានបន្ថែមOrkide The Royal Condominium (ទីតាំង ៖ ផ្លូវ2004 សែនសុខ, តម្លៃចាប់ពី ៖ $7x,xxx) ចាប់អារម្មណ៍គម្រោងនេះ !គម្រោង​នេះ​កំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។ អានបន្ថែម ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ចង់រក​ខុន​ដូ​ដែល​មាន​អាង​ហែល​ទឹក​លើ​អាកាស និង Sky Bar មិន​គួរ​រំលង​៤​គម្រោង​នេះ
ចង់រក​ខុន​ដូ​ដែល​មាន​អាង​ហែល​ទឹក​លើ​អាកាស និង Sky Bar មិន​គួរ​រំលង​៤​គម្រោង​នេះ
August 9, 2022, 7:30 a.m.
គម្រោង One 70 Condo (ទីតាំង ៖ ដូនពេញ, តម្លៃចាប់ពី $5x,xxx)ជាខុនដូឯកជនដ៏ប្រណីតមួយដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលជាតំបន់ដែលមាន​ភាព​រុងរឿង​បំផុត​លើមហាវិថី​ព្រះមុនីវង្ស ។ គម្រោងនេះមានដូចជាអាងហែលទឹកដ៏ធំលើអាកាស, Sky Bar, បន្ទប់ស្ទីមសូណា, មានក្លឹបហាត់ប្រាណប្រចាំថ្ងៃ, មានសួនលំហរខ្យល់ និងកន្លែងអង្គុយលំហែគ្រប់ជាន់, មានហាងទំនិញ ភោជនីយដ្ឋាន និងផ្សារទំនើបខ្នាតតូច, មានសេវាកម្មទទួលភ្ញៀវ និងសំអាតជាប្រចាំ, មានចំណតធំទូលាយ និងសន្តិសុខ ២៤/៧ ។ល។ គម្រោង One 70 Condo នេះស្ថិតនៅជិតផ្សារទំនើប, អាហារដ្ឋាន, មជ្ឈមណ្ឌលកំសាន្ត និងកីឡា ដោយគ្រាន់តែចំណាយពេលត្រឹមតែ 5 នាទីប៉ុណ្ណោះជាមួយនឹង EDEN GARDEN មជ្ឈមណ្ឌលផ្សារទំនើប ផ្សារទំនើប ជីបម៉ុង រោងកុន LEGEND និង PPCC ទីលានវាយកូនហ្គោល ។ ចាប់អារម្មណ៍គម្រោងនេះ !គម្រោង Vue Aston (ទីតាំង ៖ ច្បាអំពៅ, តម្លៃចាប់ពី $7x,xxx)Vue Aston ខុនដូថ្មីទំនើបបែបស៊ីវីល័យលក្ខណៈសណ្ឋាគារផ្កាយ5 ដែលមានទីតាំងនៅលើ​កោះ​នរាណ៍​​ ក្បែរទីក្រុងកោះពេជ្រ ដែលអាចមើលទេសភាពទន្លេបាសាក់ និងទន្លេមេគង្គបានស្រស់ស្រាយ ថែមទាំងជាតំបន់ពាណិជ្ជកម្មសំបូរទៅដោយ ភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថានទូត ផ្សេងៗ...។ល។ មិនតែប៉ុណ្ណោះគម្រោងនេះមានអាងហែលទឹកលើអាកាស, ក្លឹបហាត់ប្រាណ, សួនច្បារលើអាកាស, Sky Bar, ស្ទីមសោណា និងម៉ាស្សា, រោងកុន និងផ្លូវសម្រាប់រត់ហាត់ប្រាណជាដើម ។ ចាប់អារម្មណ៍គម្រោងនេះ !គម្រោង Parc 21 Residence (ទីតាំង ៖ បឹងត្របែក, តម្លៃចាប់ពី $7x,xxx)គម្រោង ផាក ២១ រេស៊ីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់អ្នកស្វែង​រកលំនៅ​ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយ​សក្ដានុពល​ដ៏ច្រើន ដោយ​មាន​អាងហែលទឹកលើអាកាស, ក្លឹបហាត់ប្រាណ, បន្ទប់ស្ទីមសោណា, Sky Bar ។ល។ ចម្ងាយ​ត្រឹម១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើន ក្នុងរាជធានី​ភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និង ផ្សារទំនិញរួចពន្ធ ក្រោមដីក្នុងអគារ Naga World ។ ចាប់អារម្មណ៍គម្រោងនេះ !គម្រោង Morgan EnMaison (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $8x,xxx)គម្រោងនេះនៅជាប់នឹងមាត់ទន្លេមេគង្គ ដែលស្ថិតនៅកណ្ដាលរាជធានី ហើយក៏ជាគម្រោងដំបូងគេបង្អស់​នៅកម្ពុជា​ដែលលោកអ្នកអាចទស្សនាដងទន្លេមេគង្គរួមជាមួយទេសភាពនៃទីក្រុងភ្នំពេញ ។ ជាមួយនឹង Morgan EnMaison ដែលជាប្រភេទខុនដូទំនើបរចនាម៉ូតដ៏ប្រណីត បែបស៊ីវិល័យ សក្ដិសមបំផុត​សម្រាប់​គ្រួសារ​​តូចដែលចង់រស់នៅក្នុងបរិយាកាសប្រកបដោយផាសុខភាពដោយមានទាំង Sky Bar, អាងហែលទឹកលើអាកាស, ក្លឹបហាត់ប្រាណ ។ល។ ចាប់អារម្មណ៍គម្រោងនេះ !
ពេលជួបភ្ញៀវសាញច្រើន ! ប្រើយ័ន្ត៤នេះ ភ្ញៀវទម្លាក់លុយមិនចាំស្អែក
ពេលជួបភ្ញៀវសាញច្រើន ! ប្រើយ័ន្ត៤នេះ ភ្ញៀវទម្លាក់លុយមិនចាំស្អែក
August 4, 2022, 8:14 a.m.
ការ​បិទ​ការ​លក់​គឺជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​បុគ្គលិក ឬ​ភ្នាក់ងារ​លក់​អចលនទ្រព្យ ហើយ​ប្រសិនបើ​អ្នក​ពូកែ​អត់ទ្រាំ និង​មាន​យុទ្ធសាស្ត្រ​ល្អ​ក្នុង​ការ​បិទ​ការ​លក់​នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ ។ ប៉ុន្តែ​ការ​បិទ ការ​លក់​អចលនទ្រព្យ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ ដូច្នេះ​វា​ទាមទារ​ឱ្យ​បុគ្គលិក ឬ​ភ្នាក់ងារ​លក់​ត្រូវ​មាន​បច្ចេកទេស​បិទ​ការ​លក់ និង​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នឹង​ត្រូវ​ប្រឈម​នៅ​ពេល​អតិថិជន​ឆ្លើយ​តប ។ប្រសិនបើ​អតិថិជន​របស់​លោក​អ្នក​និយាយ​ថា សុំ​គិត​មើល​សិន? តើ​អ្នក​នឹង​បិទ​ការ​លក់​នោះ​ដោយ​របៀប​ណា? ថ្ងៃនេះ Realestate.com.kh នឹង​នាំ​យក​បច្ចេកទេស​បិទ​ការ​លក់​ដែល​ពេញ​និយម​ទាំង​៤​ជា​ជំនួយ​សម្រាប់​លោក​អ្នក​ក្នុង​ការ​បិទ​ការ​លក់​ឱ្យ​បាន​ជោគជ័យ ៖ទី​១- បិទ​ឱ្យ​ចំ​ចំណុចក្តៅអ្វី​ទៅ​ជា​ការ «​បិទ​ឱ្យ​ចំ​ចំណុចក្តៅ​» របស់​អតិថិជន? ការ​បិទ​ឱ្យ​ចំ​ចំណុចក្តៅ ជា​ការ​លើកយក​ចំណុច​ពិសេស​របស់​គម្រោង​អចលនទ្រព្យ​ដែល​លោក​អ្នក​កំពុង​លក់​ឱ្យ​ចំ​ចំណុចក្តៅ​ដែល​អតិថិជន​ត្រូវការ​បំផុត ។ ហើយ​ក្នុង​នាម​លោក​អ្នក ជា​អ្នកលក់​ម្នាក់​ត្រូវ​តែ​ស្វែងរក​ចំណុចក្តៅ​របស់​អតិថិជន​ឱ្យ​បាន ហើយ​ត្រូវ​ចុច​ចំណុច​នោះ​ម្តង​ហើយ​ម្តងទៀត ដើម្បី​បង្កើន​ចំណង់​របស់​អតិថិជន​ឱ្យ​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង ។ទី​២- បិទ​មុំស្រួចបិទ​មុំស្រួច គឺជា​បច្ចេកទេស​ប្រើ​នៅ​ពេល​អតិថិជន​ចង់​ប្រើ​គម្រោង តែ​បែរជា​ស្វែងរក​ហេតុផល​ផ្សេង​ដែល​គាត់​មិន​អាច​ទិញ​បាន ។ ការ​ស្វែងរក​ហេតុផល​ពិតប្រាកដ​នៃ​ការ​បដិសេធ គឺជា​ចំណុច​សំខាន់​ក្នុង​ការ​លក់ ។ នៅ​ពេល​ដែល​អតិថិជន​របស់​លោក​អ្នក​លើក​ហេតុផល​មក​ថា «​ខ្ញុំ​ចង់បាន​ការ​បង់​ប្រចាំខែ​ដែល​ទាប​បំផុត​ ឬ​ខ្ញុំ​មិន​ទាន់​មាន​លុយ -​ល​-» ។ប្រសិនបើ​លោក​អ្នក​ចង់​ដឹង​ថា ការ​បដិសេធ​របស់​អតិថិជន​តាម​រយៈ​ការ​ផ្តល់​ចម្លើយ​ដូច​ខាងលើ លោក​អ្នក​អាច​សាកល្បង​សួរ​ថា «​ប្រសិនបើ​មានការ​បង់​ប្រចាំខែ​ទាប​ ឬ​ប្រសិនបើ​បង​មាន​លុយ​គ្រប់គ្រាន់ -​ល​-» តើ​បង​នឹង​ប្រើប្រាស់ ឬ​ទិញ​គម្រោង​នេះ​ឬទេ? បើ​គាត់​ឆ្លើយ «​បាទ​» ការ​បដិសេធ​នោះ​គឺ​ពិតប្រាកដ តែបើ​គាត់​ស្ទាក់ស្ទើរ ការ​បដិសេធ​នោះ​គឺ​មិន​ពិតប្រាកដ ឬ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ។ទី​៣- បិទ​ការ​សន្មតបិទ​ការ​សន្មត គឺជា​បច្ចេកទេស​ដែល​យើង​អាច​ប្រើប្រាស់​នៅ​ពេល​ដែល​អតិថិជន​និយាយ​ថា គាត់​មិន​មាន​លទ្ធភាព ។ នៅ​ពេល​ដែល​អតិថិជន​និយាយ​ដូច្នេះ យើង​អាច​ឆ្លើយ​តប​ទៅ​កាន់​គាត់​វិញ​ថា «​បង​កុំ​ទាន់​គិត​ពី​រឿង​លុយ សន្មត​ថា​បង​មាន​លុយ​គ្រាប់​គ្រាន់​ទៅ​ចុះ !» ។ នៅ​ពេល​នោះ​អតិថិជន​អាច​នឹង​ស្រែ​កថា «​ថ្លៃ​ណាស់​» ។ ត្រង់​ចំណុច​នេះ​វា​មិនមែន​ជា​កា​រប​ដិ​សេ​ដ​តម្លៃ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​សួរ​អំពី​មូលហេតុ​នៃ​តម្លៃ ។តម្លៃ​មិន​សំខាន់ តែ​អ្វី​ដែល​សំខាន់​គឺ​មូលហេតុ​នៃ​តម្លៃ ។ លោក​អ្នក​ត្រូវ​លើក​ហេតុផល និង​គុណសម្បត្តិ​របស់​គម្រោង​ដែល​ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​កើនឡើង ឬ​ថ្លៃ ។ នៅ​ពេល​ដែល​អតិថិជន​បាន​យល់​អំពី​គុណ​តម្លៃ ពេល​នោះ​តម្លៃនឹង​លែង​ជា​បញ្ហា​ទៀត​ហើយ ។ទី​៤- ការ​បិទ​លក់​បន្ទាន់ការ​បិទ​លក់​បន្ទាន់ គឺជា​បច្ចេកទេស​ដែល​យើង​ប្រើ​ដើម្បី​បង្ខំ​ឱ្យ​អតិថិជន​ប្រើ ឬ​ទិញ​គម្រោង​របស់​យើង ។ វា​គឺជា​បច្ចេកទេស​បិទ​ការ​លក់​មួយ​ដែល​ត្រូវ​ឱ្យ​អតិថិជន​សម្រេចចិត្ត​ក្នុង​រយៈពេល​ខ្លី ។ ឧទាហរណ៍ ៖ គម្រោង​នេះ​ជិត​អស់ ឬ​ជិត​ផុត​ការ​ផ្តល់​ជូន​ពិសេស​ហើយ (​បើ​មាន​ប្រូ​ម៉ូ​សិន​) ។ ការ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង ឱកាស​នៃ​ការ​លក់​អាច​នឹង​កើត​មាន​ឡើង​កាន់តែ​ខ្ពស់ ។ ទោះជា​យ៉ាងណា​បច្ចេកទេស​មួយ​នេះ​មិន​ដូច​បច្ចេកទេស​បិទ​ផ្សេង​ៗ​ទៀត​ទេ លោក​អ្នក​គួរតែ​ប្រើ​ម្តងម្កាល​ចៀសវាង​ផ្តល់​សម្ពាធ​ខ្លាំង​ទៅ​កាន់​អតិថិជន ៕ កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយអ្នក !អត្ថបទដោយ