+85561 777 090
Logo

Recent Property Guides

មុនសម្រេចចិត្តទិញផ្ទះ ឬដីសួរខ្លួនឯង៣​សំណួរនេះសិនកុំឱ្យត្រដរខ្យល់ពេលទិញ
មុនសម្រេចចិត្តទិញផ្ទះ ឬដីសួរខ្លួនឯង៣​សំណួរនេះសិនកុំឱ្យត្រដរខ្យល់ពេលទិញ
July 5, 2023, 9:01 a.m.
ស្របពេលវិស័យអចលនទ្រព្យកំពុងតែមានសន្ទុះសក្តានុពលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យចរន្តនៃការទិញលក់អចលនទ្រព្យកាន់តែមានការកើនឡើងជាហូរហែ មិនតែប៉ុណ្ណោះការទិញអចលនទ្រព្យវាគឺជារឿងល្អសម្រាប់អ្នកដែលមានលទ្ធភាពដែលអាចទិញផ្តាច់ដោយសារតែគេមានប្រភពចំណូលច្បាស់លាស់ ។ប៉ុន្តែសម្រាប់អ្នកដែលទិញដោយជ្រើសរើសជម្រើសបង់រំលស់វិញត្រូវសិក្សាឱ្យបានច្បាស់ជាមុនសិនចៀសវាងជួបបញ្ហាត្រដាបត្រដួសក្រោយពីទិញដី ឬផ្ទះរួច ។ ខាងក្រោមនេះជាចំណុចធំៗ៣ដែលអ្នកត្រូវសួរខ្លួនឯងជាមុនសិនមុននឹងសម្រេចចិត្តទិញដី ឬផ្ទះ ៖ទី១- តើប្រភពចំណូលរបស់លោកអ្នកនឹងនរហើយឬនៅ?បើសិនយើងមិនមានប្រភពចំណូលទៀងទាត់ទេ ហើយយើងចង់បង់រំលស់អចលនទ្រព្យនោះគឺជារឿងពិបាក បញ្ហាហិរញ្ញវត្ថុដែលកើតឡើងផ្ទាល់ចំពោះខ្លួនឯងណាមួយប្រាកដជាប៉ះពាល់ដល់ការវិនិយោគទិញអចលនទ្រព្យបង់រំលស់ ។ ដូចនេះត្រូវត្រូតពិនិត្យមើលប្រភពប្រាក់ចំណូលយើងឱ្យបានច្បាស់លាស់ជាមុនសិន មុនសម្រេចចិត្តវិនិយោគទិញអចលនទ្រព្យបង់រំលស់ចៀសវាងហានិភ័យ ។ ទី២- តើលោកអ្នកបង់រំលស់ជាមួយធនាគារ ឬម្ចាស់គម្រោងផ្ទាល់?លោកអ្នកត្រូវធ្វើការប្រៀបធៀបជាមួយការបង់រំលស់ជាមួយម្ចាស់គម្រោង និងធនាគារថា តើមួយណាល្អជាង និងផ្តល់លក្ខណៈងាយស្រួលក៏ដូចជាហុចផលចំណេញខ្ពស់ជាងសម្រាប់លោកអ្នក ។ ត្រូវប្រៀបធៀបការប្រាក់មួយណាមានការប្រាក់កម្ចីទិញអចលនទ្រព្យដែលមានភាគរយទាបជាង ។ មួយវិញទៀតលក្ខខណ្ឌនៃជម្រើសបង់ប្រាក់រវាងធនាគារ និងម្ចាស់គម្រោងផ្ទាល់មួយណាមានលក្ខណៈងាយស្រួល និងល្អប្រសើរជាង ។ទី៣- តើលោកអ្នកនឹងចំណាយរយៈពេលប៉ុន្មាន?បើសិនគាត់ទិញអចលនទ្រព្យដោយបង់រំលស់ក្នុងរយៈពេលខ្លីចាប់ពី៣ខែ គឺការវិនិយោគនោះអាចទទួលបានផលអវិជ្ជមាន និងផ្តល់ផលចំណេញប្រហែល ៥-១០% ក្នុងការវិនិយោគក្នុងរយៈពេលខ្លី ។ ការវិនិយោគក្នុងរយៈពេលខ្លីយើងក៏ត្រូវមើលដើមទុនបម្រុងផងដែរ ដើម្បីការពារហានិភ័យណាមួយដែលជាប់គាំង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ចង់រកខុនដូទំនើបល្បីជាងគេនៅភ្នំពេញគួរមើលគម្រោងដែលកំពុងពេញនិយមទាំងនេះ
ចង់រកខុនដូទំនើបល្បីជាងគេនៅភ្នំពេញគួរមើលគម្រោងដែលកំពុងពេញនិយមទាំងនេះ
July 7, 2023, 4:43 a.m.
ការ​អភិវឌ្ឍ​ផ្នែក​លំនៅ​ឋាន​មាន​សន្ទុះ​ខ្លាំង​ទៅ​លើ​ប្រភេទ​គម្រោង​ផ្ទះ​បុរី និង​ខុន​ដូ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​គម្រោង​ផ្ទះ​បុរី​ដែល​កាន់តែ​ឃ្លាត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​ក្រុងភ្នំពេញ ។ ខាងក្រោម​នេះ​ជា​ជម្រើស​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ដែល​កំពុង​លេចធ្លោ​ជាងគេ​​សម្រាប់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​ខុន​ដូ​បែប​ប្រណីត ទាំង​ការ​រចនា ទេសភាព​ជុំវិញ សុវត្ថិភាព និង​តម្លៃ​សមរម្យ ៖គម្រោង LE CONDÉ BKK1ស្ថិតនៅទីតាំងយុទ្ធសាស្រ្តប្រកបដោយសក្ដានុពលក្នុងសង្កាត់បឹងកេងកង១ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់រាជធានីភ្នំពេញ ប្រជុំទៅដោយបណ្តុំស្ថានទូត អង្គការអន្តរជាតិ រួមទាំងបណ្តាក្រុមហ៊ុនពហុជាតិជាច្រើនទៀត ពិសេសទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីគម្រោង LE CONDÉ BKK1 ។អ្វីដែលកាន់តែទាក់ទាញជាងនេះទៅទៀតគឺនៅគ្រប់យូនីតទាំងអស់សុទ្ធសឹងតែបានបំពាក់ដោយបច្ចេកវិទ្យាស្មាតហូម ដែលប្រព័ន្ធលំនៅឋានឆ្លាតវៃនេះនឹងផ្សារភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអនុញាតឱ្យម្ចាស់លំនៅឋានធ្វើការគ្រប់គ្រង និងបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយដូចជា ការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ការកំណត់ម៉ោងរោទិ៍សម្រាប់ការងារផ្ទះ និងបច្ចេកវិទ្យាសន្សំសំចៃថាមពលដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ ។គម្រោង Time Square 306គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់បឹងកេងកងដែលជា​សហគមន៍​​កណ្តាល​នៃ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​គម្រោង​ខុន​ដូ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ជាមួយនឹង​សហគ្រាស​ចម្រុះ​ជាតិ​សាសន៍ និង​ហាង​តូច​ធំ​ជា​ច្រើន ។ Time Square 306 ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​រស់នៅ​លំដាប់​ខ្ពស់ និង​ការ​រស់នៅ​បែប​ទំនើប ។គម្រោង Vue Aston Vue Aston ខុន​ដូ​ថ្មី​ទំនើប​បែប​ស៊ី​វី​ល័យ ស្ថិតនៅ​ទីតាំង​កោះន​រា​ណ៍​ក្បែរ​កោះ​ពេជ្រ ដែលមានទេសភាព​មាត់ទន្លេ និង​ជា​តំបន់​ពាណិជ្ជកម្ម សំបូរ​ទៅ​ដោយ ភោជនីយដ្ឋាន ហាង​កាហ្វេ សាលារៀន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្ថានទូត ​។​ល​។គម្រោង J Tower 3 Condominium គម្រោងថ្មីមួយនេះស្ថិតនៅភាគខាងត្បូងបឹងកេងកង1ដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍ជប៉ុនដែលអាចទុកចិត្តបាន និងមានបទពិសោធន៍ខ្ពស់ ជាមួយកម្ពស់77ជាន់ ត្រូវបានកំណត់ថាជាអគារខ្ពស់បំផុតមួយក្នុងប្រទេសកម្ពុជា ។ 𝐉-𝐓𝐎𝐖𝐄𝐑 𝟑 មានបន្ទប់ធំទូលាយ 3 បន្ទប់គេង មានទំហំសុទ្ធ 𝟏𝟔𝟔𝐦² - 𝟏𝟕𝟖𝐦² និងទិដ្ឋភាពល្អបំផុត ! កក់បន្ទប់របស់អ្នកក្នុងអំឡុងពេល 𝐩𝐫𝐞-𝐬𝐚𝐥𝐞𝐬 ថ្ងៃនេះដើម្បីទទួលបានការផ្តល់ជូនពិសេសៗជាច្រើនទៀត ។សម្រាប់លោកអ្នកដែលកំពុងស្វែងរកនូវលំនៅឋានបែបទំនើបដែលមានតម្លៃសមរម្យដូចជាផ្ទះបុរី ខុនដូជាដើមកុំភ្លេចចូលរួមព្រឹត្តិការណ៍ពិព័រណ៍លំនៅឋានធំជាងគេនៅប្រទេសកម្ពុជាដែលនឹងធ្វើឡើងនាថ្ងៃទី១២-១៣ សីហា នៅសាលពិព័រណ៍កោះពេជ្រ ។ គម្រោងផ្ទះបុរី ខុនដូ និងអ្វីផ្សេងៗជាច្រើនទៀត ដោយមានការបញ្ចុះតម្លៃ និងការបន្ថែមកាដូជាច្រើន ព្រឹត្តិការណ៍នេះនាំមកជូនដោយក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលលោកអ្នកអាចចូលរួមបានដោយស៊េរី ! សម្រាប់ព័ត៌មានបន្ថែមសូមអំពីការចុះឈ្មោះសូមទំនាក់ទំនងទូរស័ព្ទលេខ 092 92 1000 ឬចូលចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម ៕ ចុះឈ្មោះចូលរួមឥតគិតថ្លៃ ចុះឈ្មោះកក់ស្តង់តាំងពិព័រណ៍
សុទ្ធតែជាខេត្តខ្លឹម ! ខេត្តទាំង៦នេះនឹងក្លាយជាកូនក្រមុំឆក់បេះដូងអ្នកវិនិយោគអចលនទ្រព្យ
សុទ្ធតែជាខេត្តខ្លឹម ! ខេត្តទាំង៦នេះនឹងក្លាយជាកូនក្រមុំឆក់បេះដូងអ្នកវិនិយោគអចលនទ្រព្យ
July 3, 2023, 8:02 a.m.
បណ្តាវិនិយោគិនទាំងក្នុងស្រុក និងបរទេសកំពុងវិលត្រឡប់មកអភិវឌ្ឍន៍ជាថ្មីលើវិស័យអចលនទ្រព្យដែលជាវិស័យមួយទទួលបានសន្ទុះអភិវឌ្ឍន៍លឿនជាងគេ ។ មិនតែប៉ុណ្ណោះអ្នកជំនាញជាច្រើននៅក្នុងប្រទេសកម្ពុជាដែលមើលឃើញពីសក្តានុពលអចលនទ្រព្យមិនថាតែ ដីឡូត៍, គម្រោងផ្ទះបុរី, ខុនដូ, អាផាតមិន, រីសត ។ល។ នឹងធ្វើការបែរមុខព្រួញវិនិយោគទៅកាន់ខេត្តធំៗទាំងនេះដែលស្ថិតក្នុងបញ្ជីជាខេត្តដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេសកម្ពុជាក្រៅពីរាជធានីភ្នំពេញ ។ទី១- ខេត្តព្រះសីហនុខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលកំពុងរៀបចំតំបន់នេះទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត អ្នកវិនិយោគដែលមានគោលដៅធ្វើការ​វិនិយោគរយៈពេលវែងបានងាកទៅកាន់តំបន់នេះដោយសារវាជាតំបន់ដែលមានសក្តានុពលសម្រាប់ពេលអនាគត ។ ការរីកចម្រើនសេដ្ឋកិច្ចបានធ្វើឱ្យក្រុងព្រះសីហនុជាទិសដៅវិនិយោគអចលនទ្រព្យដ៏សំខាន់ផងដែរក្រៅពីរាជធានីភ្នំពេញជាពិសេសការអភិវឌ្ឍន៍កំពុងតែមានការពុះកញ្ជ្រោលនៅក្នុងតំបន់ ។មិនតែប៉ុណ្ណោះសក្តានុពលខេត្តព្រះសីហនុត្រូវបានគេមើលឃើញថាមានច្រើនគួរឱ្យកត់សម្គាល់រួមមាន ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កំពង់ផែទឹកជ្រៅ), តំបន់ឆ្នេរដ៏ទាក់ទាញ, គម្រោងហេដ្ឋារចនាសម្ព័ន្ធ, តំបន់សេដ្ឋកិច្ចពិសេស នៃគំនិតផ្តួចផ្តើមក្រវ៉ាត់មួយផ្លូវមួយ, ផ្លូវល្បឿនលឿន និងបណ្តាញផ្លូវដែក ដែលតភ្ជាប់សកម្មភាពពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតឆាប់ៗនេះ ។ដីលក់តម្លៃក្រោមទីផ្សារទី២- ខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺ ដែលស្ថិតនៅមិនឆ្ងាយពីប៉ុន្មាន​ពី​រាជធានីភ្នំពេញ នៅ​តែ​បន្ត​ទាក់ទាញ​គម្រោងវិនិយោគលើការសាងសង់រោងចក្រឧស្សាហកម្មជាហូរហែ ។ ចំនួននៃគម្រោងវិនិយោគកើតមានជាបន្តបន្ទាប់នេះបាន​ជំរុញ និងលើកមុខមាត់ខេត្តកំពង់ស្ពឺឱ្យកាន់តែមានសក្តានុពលប្រែក្លាយជាតំបន់ប្រមូលផ្តុំដោយ​រោងចក្រ​ឧស្សាហកម្ម និងពាណិជ្ជកម្ម ស្របពេលដែលអ្នក​ជំនាញអចលនទ្រព្យលើកឡើងថា ចរន្តទិញ​លក់ដីធ្លីក៏មានការកើនឡើងផងដែរ ។ខេត្តកំពង់ស្ពឺ ជាខេត្តមួយកំពុងមានភាពទាក់ទាញអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម ដោយសារខេត្តមួយនេះនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិបីខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១ ដែលជាផ្លូវមានគម្រោង អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស ។ ក្នុងនោះផ្លូវ៥១ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCICដែលមានផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ កត្តាទាំងនេះហើយដែលធ្វើឱ្យខេត្តកំពង់ស្ពឺ កំពុងមានភាពទាក់ទាញលើវិស័យអចលនទ្រព្យផងដែរ ។ដីលក់តម្លៃក្រោមទីផ្សារទី៣- ខេត្តសៀបរាមខេត្តសៀមរាបជាតំបន់ទាក់ទាញទេសចរដ៏សំខាន់របស់ជាតិវាហាក់ដូចជាក្លោងទ្វារទៅកាន់ប្រវត្តិសាស្ត្រអង្គរ ។ រៀងរាល់ឆ្នាំក្រុមអ្នកទេសចរទៅកាន់ទីក្រុងអង្គរដើម្បីឈ្វេងយល់នូវបុរាណវត្ថុវិទ្យាអង្គរដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកមានប្រាសាទបុរាណជាច្រើនដែលឆ្លុះបញ្ចាំងពីអរិយធម៌អង្គរវត្តក្នុងសតវត្សទី១២ដ៏ឆើតឆាយជាមជ្ឈមណ្ឌលប្រវត្តិសាស្រ្ត ។វិថីផាប់ស្ទ្រីត និងតំបន់ស្ថិតនៅជិតនោះគឺជាចំណុចតម្រូវការខ្ពស់បំផុតសម្រាប់អចលនទ្រព្យលក់រាយដ៏ចម្បងនេះជាការផ្លាស់ប្តូរដ៏អស្ចារ្យស្របតាមកំណើនអ្នកទេសចរសម្បូរទ្រព្យធនដែលនាំឲ្យអាជីវកម្មក្នុងតំបន់កាន់តែមានការរីកចម្រើនដែលនាំឲ្យចំណុចសំខាន់សម្រាប់ឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈមានការលូតលាស់ ។ កំណើនអចលនទ្រព្យត្រូវបានកើនឡើងយ៉ាងច្រើននៅជុំវិញក្រុងសៀមរាបដែលស្ថិតនៅក្នុងសង្កាត់សំខាន់ៗបួនគឺ៖ ស្លរក្រាម, ស្វាយដង្គុំ សាលាកម្រើក និងគោកចក ។ ជាងនេះទៅទៀតខេត្តសៀមរាបទើបតែបានស្តារនូវហេដ្ឋារចនាសម្ព័ន្ធខេត្តជាច្រើនកន្លែង ។ដីលក់តម្លៃក្រោមទីផ្សារទី៤- ខេត្តបាត់ដំបងខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាលមានបំណងប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចស្នូលត្រឹមឆ្នាំ២០៣០ ។ ដីនៅក្នុងខេត្តបាត់ដំបងចាប់ផ្តើមមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាក់ស្តែងដីនៅកណ្តាលក្រុងតំបន់មានសក្តានុពលដូចជា សង្កាត់ស្វាយប៉ោ គឺមានតម្លៃចន្លោះពី ២,៤០០ ដុល្លារ ទៅដល់ ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីចេញក្រៅក្រុងមានតម្លៃជាមធ្យមចាប់ពី ១០០ ដុល្លារ ទៅ ៣០០ ដុល្លារក្នុងមួយមែត្រការ៉េ ។នៅខេត្តបាត់តំបងមានផ្ទះវីឡាច្រើនចាប់ពីវីឡាធម្មតារហូតដល់ផ្ទះវីឡាប្រណិតដែលមានទំហំផ្សេងៗ គ្នា ។ ភាគច្រើនស្ថិតនៅតាមជាយក្រុង​ ចំពោះវីឡាខ្នាតតូចមានតម្លៃចាប់ពី ៥០,០០០ ដុល្លារ ចំណែកវិឡាខ្នាតធំវិញគឺមានតម្លៃរហូតដល់ ៦០០,០០០ ដុល្លារ ។ លើសពីកន្លែងស្នាក់នៅធម្មតា ជាទូទៅផ្ទះវីឡាទាំងនេះត្រូវបានគេប្រើជាការិយាល័យការងារ និងមួយចំនួនទៀតជាផ្ទះលម្ហែ ។ដីលក់តម្លៃក្រោមទីផ្សារទី៥- ខេត្តកំពតក្នុងនាមជាខេត្តទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលជាប់មាត់សមុទ្រនាទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានប្រសិទ្ធិនាមថាជា «តារារះនាទិសនិរតី» ។ វិស័យអចលនទ្រព្យចាប់ផ្តើមកម្រើកឡើងវិញយ៉ាងក្តៅគគុកសម្រាប់ខេត្តសក្តានុពលទេសចរណ៍ និងពាណិជ្ជកម្មមួយនេះ ។គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែតាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូនការសាងសង់អាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ ។ ចំណែកកំពង់ផែជាតិ និងអន្តរជាតិចំនួន០៤ក៏បាន និងកំពុងសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃផងដែរ ។គម្រោងអភិវឌ្ឍន៍ពង្រីកក្រុងកំពតជាទីក្រុងវ័យឆ្លាតក៏ត្រូវបានរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត អនុម័តរួចហើយ ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ ផ្លូវបេតុង អគារពាណិជ្ជកម្ម ផ្ទះល្វែង បុរី ខុនដូ ឆ្នេរកម្សាន្ត រមណីយដ្ឋាន រីសត ប៊ូទិច បឹងកាឡូត៍ ជាច្រើនបានកំពុងរីកដុះដាល ដូចផ្សិត ។ដីលក់តម្លៃក្រោមទីផ្សារទី៦- ខេត្តកោះកុងខេត្តកោះកុង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយនៃបណ្តាខេត្តទាំងបួននៅតាមឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះនាទិសនិរតី ខេត្តនេះមើលទៅដូចឋានសួគ៌លើដី ដោយមានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនពិតជាចាប់ចិត្តក្រៃលែងនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងរបស់ខេត្តកោះកុង ។មិនតែប៉ុណ្ណោះ ការត្រៀម​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា ព្រមជាមួយ​នឹង​ផែនការ​បើកដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ (​ខេត្តកោះកុង​) នៅ​ដំណាច់​ឆ្នាំនេះ​នឹង​រួមចំណែក​យ៉ាងច្រើន​នៅក្នុង​ការធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្តកោះកុង និង​តំបន់​ក្បែរ​ខាង​មាន​សម្ទុះ​កើនឡើង​ ។ មួយវិញទៀត ដោយសារ​វា​ជា​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ និង​នៅជាប់​មាត់សមុទ្រ ដូច្នេះ​វា​នឹងមាន​សក្តានុពល​ក្នុង​ការទាក់ទាញ​ការវិនិយោគ​ធំៗឱ្យទៅ​បណ្តាក់ទុន​នៅក្បែរៗ​នោះ​ ។កត្តាសំខាន់ៗផ្សេងៗទៀតដូចជាតំបន់សេដ្ឋកិច្ចពិសេស​ និងសកម្មភាពដោះដូរពាណិជ្ជកម្មតាមច្រកព្រំដែនអន្តរជាតិចាំយាមជាមួយប្រទេសថៃកំពុងជំរុញកំណើនសេដ្ឋកិច្ចខេត្ត ហើយទាក់ទាញអ្នកចំណូលថ្មី និងអ្នកវិនិយោគជាហូរហែរ ។តំបន់មួយកន្លែងឋិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុងកំពុងបង្កើនសក្តានុពលវិនិយោគ និង​មានប្រតិបត្តិការទិញ-លក់ដីធ្លីមមាញឹកជាងគេ​នាពេលបច្ចុប្បន្ន រួមទាំងកំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តផងនោះ និងធ្វើឱ្យខេត្តកោះកុងកាន់តែមានសន្ទុះសក្តានុពលអចលនទ្រព្យនាពេលខាងមុខ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដឹងឱ្យច្បាស់ចៀសវាងត្រូវពិន័យ ! តើផ្ទះ និងដីប្រភេទណាខ្លះដែលជាប់ពន្ធលើថ្លៃឈ្នួល?
ដឹងឱ្យច្បាស់ចៀសវាងត្រូវពិន័យ ! តើផ្ទះ និងដីប្រភេទណាខ្លះដែលជាប់ពន្ធលើថ្លៃឈ្នួល?
June 28, 2023, 8:10 a.m.
ពន្ធលើឈ្នួលផ្ទះ និងដី ត្រូវបានកំណត់លើប្រាក់ឈ្នួល ដែលបានមកពីការជួលផ្ទះ និងដីដែលត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មករសិទ្ធិករ (អ្នកតំណាងឱ្យម្ចាស់កម្មសិទ្ធិ) ​ហើយពន្ធនេះត្រូវបានប្រមូល សម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ។ នេះបើតាមការលើកឡើងរបស់លោក ព្រាប បូណា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានពន្ធដារ ។លោក ព្រាប បូណា បានពន្យល់បន្តថា សម្រាប់ដី ឬ​អចលទ្រព្យដែលជាប់ពន្ធលើឈ្នួលផ្ទះ និងដី រួមមានដីដែលប្រើប្រាស់សម្រាប់នេសាទ យកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរ ឬស្រែអំបិល ក្នុងករណីដែលមានការជួលហើយទទួលបានចំណូល គឺជាកម្មវត្ថុនៃការបង់ឈ្នួលផ្ទះ និងដី ។ រីឯ អគារ ផ្ទះ រោងចក្រ ភណ្ឌាគារ ឬការិយាល័យ សំណង់អគារអាជីវកម្ម ឬឧស្សាហកម្មផ្សេងៗ ដូចជាឃ្លាំងផ្ទុកផលិតផល ឬស្ថានីយផ្ទុកប្រេងជាដើម ប្រសិនបើទទួលបានចំណូលពីការជួលអចលនទ្រព្យទាំងនេះ គឺជាកម្មវត្ថុនៃការយកពន្ធឈ្នួលផ្ទះ និងដី​ដូចគ្នាដែរ ។ លោកបានបញ្ជាក់បន្ថែមថា ជាមួយគ្នា ផ្ទះបណ្តែតទឹក ភោជនីយដ្ឋានបណ្តែតទឹក ទូក កាណូត ឬកប៉ាល់ ដែលត្រូវបានប្រើប្រាស់ធ្វើជាលំនៅដ្ឋាន ឬអាជីវកម្មផ្សេងៗ ​ហើយទទួលបានចំណូលពីការជួល ​ក៏ជាកម្មវត្ថុនៃការបង់ពន្ធ លើឈ្នួលផ្ទះ និងដីផងដែរ ។ ប្រសិនបើផ្ទះ ឬដី ឬអចលនទ្រព្យ ដែលមិនទទួលបានប្រាក់ចំណូលពីការជួលទេ នោះមិនមែនជាកម្មវត្ថុនៃការបង់ពន្ធឈ្នួលផ្ទះ និងដីឡើយ ។ក្នុងករណីប្រាក់ឈ្នួលផ្ទះ និងដី ដែលបានគិតបញ្ចូល ក្នុងប្រាក់ចំណេញនៃសហគ្រាស ឧស្សាហកម្ម សិប្បកម្ម កសិកម្ម ពាណិជ្ជកម្ម ឬមុខរបរពាណិជ្ជកម្មណាមួយ ដែលស្ថិតក្នុងក្របខ័ណ្ឌត្រូវយកពន្ធលើប្រាក់ចំណេញតាមរបបពិត នឹងត្រូវបានលើកលែងក្នុងការបង់ពន្ធលើឈ្នួលផ្ទះ និងដីនេះ ។ ជាមួយគ្នា ប្រាក់កក់តម្កល់ទុកធ្វើជាប្រាក់ធានាក៏មិនជាប់ពន្ធដែរ។ ដោយឡែក ទឹកប្រាក់ដែលបានមកពីការជួលប្រចាំខែក្រោម ៥០ម៉ឺនរៀលក៏រួចផុតពីការបង់ពន្ធដូចគ្នា ។លោកបានឱ្យដឹងបន្តថា អ្នកជាប់ពន្ធត្រូវបង់ពន្ធលើឈ្នួលផ្ទះ និងដីជារៀងរាលល់ខែ ហើយត្រូវប្រកាសក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល ឬចាប់ពីថ្ងៃមានការប្រែប្រួលអំពីកិច្ចសន្យាជួល ជូនទៅសាខាពន្ធដារខេត្ត ខណ្ឌដែលទ្រព្យជួលនោះស្ថិតនៅ និងត្រូវភ្ជាប់ច្បាប់ចម្លងនៃកិច្ចសន្យាជួល ។ ជាមួយគ្នាពេលឈប់ជួលក្នុងរវាង ១៥ថ្ងៃ ត្រូវប្រកាសាជាលាយលក្ខណ៍អក្សរជូនទៅសាខាពន្ធដារខេត្ត ខណ្ឌ ដែលទ្រព្យសម្បត្តិជួលនោះស្ថិតនៅ ។មន្រ្តីនៃអគ្គនាយកពន្ធដារក៏បានក្រើនរំលឹកពីប្រភេទដី ឬអចលទ្រព្យ ដែលត្រូវបង់ពន្ធ​លើឈ្នួលផ្ទះ និងដី ដើម្បីចៀសវាងការផាកពិន័យណាមួយ ដែលនាំឱ្យខាតប្រយោជន៍ដល់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ។ ប្រសិនបើទ្រព្យសម្បត្តិអ្នកជាប់ពន្ធកំពុងរងការបំផ្លិចបំផ្លាញ ឬអ្នកជាប់ពន្ធកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ការទូទាត់ពន្ធនេះអាចពន្យារ ឬចំនួនទឹកប្រាក់ពន្ធត្រូវបានបន្ធូរបន្ថយ ឬអ្នកជាប់ពន្ធអាចរួចពីការបង់ពន្ធនេះតែម្តង ​៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
លែងខ្លាចគេបោក ! ចង់ទិញដីឡូត៍ ឬផ្ទះបុរី កុំឱ្យចាញ់បោកគេអ្នកជំនាញប្រាប់ចំៗមុនទិញគួរធ្វើរឿង១នេះ
លែងខ្លាចគេបោក ! ចង់ទិញដីឡូត៍ ឬផ្ទះបុរី កុំឱ្យចាញ់បោកគេអ្នកជំនាញប្រាប់ចំៗមុនទិញគួរធ្វើរឿង១នេះ
June 12, 2023, 6:31 a.m.
មួយរយៈចុងក្រោយនេះមានករណីប្រជាពលរដ្ឋជាច្រើនបានជួបបញ្ហាក្នុងការវិនិយោគលើការទិញដីឡូត៍ និងផ្ទះល្វែងជាមួយក្រុមហ៊ុនមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ ដែលបាន​ និងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនដែលមានការវិនិយោគត្រឹមត្រូវ ។បើតាមប្រភពលោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានផ្តល់ជាយោបល់ដោយលើកទឹកចិត្តឱ្យអ្នកចង់ទិញអចនទ្រព្យតែគ្មានជំនាញ គួរស្វែងរកការពិភាក្សាជាមួយ​អ្នក​ជំនាញមុនសម្រេចចិតវិនិយោគ ។ ប៉ុន្តែការពឹងអ្នកជំនាញ ឬក្រុមហ៊ុនទីភ្នាក់ងារអចលនទ្រព្យ ប្រជាពលរដ្ឋត្រូវតែសិក្សាឲ្យបានល្អិតល្អន់ពាក់ព័ន្ធនឹងប្រវត្តិ និងស្នាដៃរបស់ក្រុមហ៊ុន ឬបុគ្គលអ្នកផ្តល់ប្រឹក្សាយោបល់ ដែលសម្រេចបាននាពេលកន្លងមក ។ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក សន សៀប បានកត់សម្គាល់ឃើញថា បញ្ហាដែលតែងតែកើតមានឡើងក្នុងវិស័យពុះដីឡូត៍នៅកម្ពុជាភាគច្រើន គឺបណ្តាលមកពីក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើនពុះដីឡូត៍មិនបានគិតគូពីហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ប្រព័ន្ធលូ និងបណ្តាញទឹក ភ្លើង ដែលកត្តានេះបានធ្វើឲ្យគម្រោងមួយចំនួនជួបបញ្ហាក្នុងការកាត់ប្លង់ ។លោក សន សៀប បានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនពុះដីឡូត៍ដែលគ្មានការគិតត្រឹមត្រូវលែងសូវមានទៀតហើយ ក្រោយរដ្ឋាភិបាលមានការរឹតបន្តឹងលើបញ្ហានេះ ។ យ៉ាងណាមិញអ្នកជំនាញរូបនេះណែនាំប្រជាពលរដ្ឋ ដែលចង់វិនិយោគក្នុងវិស័យពុះដីឡូត៍ ឬអចលនទ្រព្យផ្សេងៗត្រូវសិក្សាលើចំណុចមួយចំនួនដូចជាកេរ្តិ៍ឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ គោលបំណង ភាពស្របច្បាប់ និងសណ្ឋាទីតាំង ។អ្នកជំនាញជាច្រើនក្នុងវិស័យអចលនទ្រព្យបានលើកទឹកឲ្យប្រជាពលរដ្ឋ ដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យតែគ្មានជំនាញស្វែងរកការពឹងពាក់អ្នកជំនាញ បើមិនចង់ជួបបញ្ហាក្នុងការវិនិយោគរបស់ខ្លួន ។ ការជំរុញលើកទឹកចិត្តបែបនេះ ធ្វើឡើងក្រោយមានករណីប្រជាពលរដ្ឋជាច្រើនជួបបញ្ហាលើការទិញដីឡូត៍ និងផ្ទះល្វែងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
News Page Concierge Service 590x250 ENG
លក់បានលឿនហើយថ្លៃទៀត ! មានផ្ទះ ឬដីលក់មិនចេញប្រើ៤ក្បាច់នេះភ្ញៀវសម្រុកបង់លុយទិញបណ្តាក់គ្នា
លក់បានលឿនហើយថ្លៃទៀត ! មានផ្ទះ ឬដីលក់មិនចេញប្រើ៤ក្បាច់នេះភ្ញៀវសម្រុកបង់លុយទិញបណ្តាក់គ្នា
May 24, 2023, 7:19 a.m.
ស្របពេលដែលវិស័យអចលនទ្រព្យកំពុងតែមានសន្ទុះកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ មានក្រុមហ៊ុនជាច្រើនបានអភិវឌ្ឍគម្រោងរបស់ខ្លួនមិនថាតែដីឡូត៍ ឬផ្ទះបុរី ដើម្បីប្រកួតប្រជែងនៅលើទីផ្សារលក់ ។ ក្នុងនោះផងដែរ ដោយសារតែកំណើនអ្នកអភិវឌ្ឍគម្រោងកាន់តែមានការកើនឡើងធ្វើឱ្យការលក់របស់គម្រោងនីមួយៗអាចនឹងពិបាកក្នុងការលក់ ជាពិសេសបុគ្គលិកដែលលក់គម្រោង ។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗចំនួន៤ដែលអាចជាជំនួយដល់បុគ្គលិកផ្នែកលក់ និងការលក់របស់អ្នកកាន់តែមានប្រសិទ្ធភាពជាងមុន ៖ទី១- បង្ហាញហេតុផលទៅកាន់អតិថិជនជាទូទៅមុននឹងអ្នកអាចលក់អ្វីមួយទៅកាន់អតិថិជន​អ្នកត្រូវសួរខ្លួនឯងនូវសំណួរមួយថា ហេតុអ្វីអតិថិជនត្រូវទិញផលិតផលរបស់អ្នក? ឧទាហរណ៍ ៖ ប្រសិនបើអ្នកជាអ្នកលក់ដីឡូត៍ ឬផ្ទះបុរី ខុនដូ និងអ្វីៗផ្សេងៗទៀតជាដើម អ្នកត្រូវត្រៀមឱ្យរួចរាល់នូវហេតុផលមួយចំនួនសម្រាប់បង្ហាញទៅកាន់អតិថិជនរបស់អ្នកថា តើហេតុអ្វីពួកគាត់ត្រូវទិញដីឡូត៍របស់អ្នក?ជាការជំនួយ ប្រសិនបើអ្នកលក់ដីឡូត៍អ្នកអាចលើកឡើងនូវហេតុផលមួយចំនួនដូចជា ៖ «មនុស្សកើត និងកើនឡើងជារៀងរាល់ថ្លៃ ប៉ុន្តែដីមិនកើននោះទេ», «ដីជាទ្រព្យសម្បត្តិតកូនតចៅ ដីស្ថិតក្នងចំណោមទ្រព្យសម្បត្តិមួយដែលសំខាន់បំផុត» ឬអ្នកអាចបង្ហាញពីភាពជាក់ស្តែងនៃសក្តានុពលទីតាំងដីរបស់អ្នកជាដើម ។ទី២- បង្ហាញប្រយោជន៍ដល់អតិថិជនជារឿយៗ មុននឹងទិញអ្វីមួយអតិថិជនតែងតែគិតគូរអំពីអត្ថប្រយោជន៍ដែលគាត់អាចទទួលបានក្រោយពីទិញរួចថា តើគាត់អាចទទួលបាននូវអ្វីខ្លះក្រោយពេលទិញដី ឬផ្ទះនោះរួច? ក្នុង​ចំណុចនេះផងដែរ ជាអ្នកលក់ឆ្លាតវ៉ៃ និងពូកែដើម្បីលក់គម្រោង ឬផលិតផលរបស់អ្នកឆាប់ដាច់ អ្នកត្រូវតែព្យាយមប្រមូលភស្តុតាងពីគម្រោងរដ្ឋ និងគម្រោងធំៗដើម្បីបង្ហាញអតិថិជនប្រសិនបើអ្នកលក់ដីឡូត៍ ឬផ្ទះ ជាដើម ។ ប្រសិនបើអ្នកលក់ដីឡូត៍ អ្នកត្រូវបង្ហាញអតិថិជនអំពីហេដ្ឋារចនាសម្ព័ន្ធ ភាពងាយស្រួលក្នុងការបង់ប្រាក់ និងកត្តាដែលអាចធ្វើឱ្យតម្លៃទីតាំងដីឡើង ឬចុះជាដើម ដែលទាំងអស់នេះសុទ្ធសឹងតែជាផលប្រយោជន៍ដែលអ្នកត្រូវបង្ហាញអតិថិជន ។បញ្ជីផ្ទះដែលកំពុងដាក់លក់ទី៣- ត្រូវស្គាល់ពីអតិថិជនគោលដៅឱ្យបានច្បាស់ឧបមាថា អ្នកជាអ្នកលក់គម្រោងផ្ទះបុរីរបស់ក្រុមហ៊ុនមួយដូច្នេះអ្នកត្រូវតែបែងចែង និងត្រូវស្គាល់អតិថិជនគោលដីរបស់អ្នកឱ្យបានច្បាស់ថា តើគាត់ជាប្រភេទអតិថិជនបែបណា?...ជាអ្នកទើបតែរៀបការហើយថ្មីថ្មោង, ជាអ្នកដែលនឹងបែកផ្ទះចេញពីគ្រួសារ, ជាអ្នកដែលផ្លាស់ប្តូរទីលំនៅពីក្រុងទៅខេត្ត ឬពីខេត្តទៅក្រុង ឬក៏ជាប្រភេទអតិថិជនដែលទិញដើម្បីវិនិយោគ ។ល។ដូច្នេះក្រោយពេលដែលអ្នកស្គាល់ប្រភេទអតិថិជនច្បាស់ហើយអ្វីដែលអ្នកត្រូវធ្វើដើម្បីលក់គម្រោងផ្ទះបុរីរបស់អ្នកឆាប់ដាច់គឺយុទ្ធសាស្ត្រលក់សម្រាប់ប្រភេទអតិថិជននីមួយៗ ។ ឧទាហរណ៍ដូចជាយុទ្ធសាស្ត្ររកត្រីនៅទីតាំងណាមួយ ។ នៅពេលដែលអ្នកដឹងហើយថា ទីតាំងនោះមានត្រីដែលអ្នកចង់បាន អ្វីដែលត្រូវធ្វើបន្ទាប់គឺពិនិត្យទីតាំងរបស់ត្រីនោះថា តើអ្នកគួរប្រើយុទ្ធសាស្ត្រ និងវិធីសាស្ត្របែបណាដើម្បីបានវាដូចជា អ្នកត្រូវប្រើវិធីសាស្ត្រស្ទូចត្រី, វិធីសាស្ត្របង់សំណាញ់, វិធីសាស្ត្រអូសអួន ឬក៏វិធីសាស្ត្រប្រើអង្រុត ។ល។ទី៤- លក់ឱ្យមនុស្សដែលត្រូវការ និងមានលទ្ធភាពពាក្យចាស់ពោលថា «លក់នៅពេលដែលគេចង់ទិញ ហើយទិញនៅពេលដែលគេត្រូវការលក់» ទ្រឹស្តីមួយនេះសាកសម និងល្អបំផុតសម្រាប់ការលក់ ។ ឧទាហរណ៍ថា ប្រសិនបើអ្នកមានដីនៅតំបន់ក្បែររោងចក្រ មានទំហំដីធំ និងថែមទាំងនៅជាប់ផ្លូវធំសំខាន់ថែមទៀត ដូច្នេះអ្នកត្រូវដឹងថា តើក្រុមមនុស្សណាដែលអាចមានលទ្ធភាព និងត្រូវការដីតំបន់នោះ ។ បើអ្នកមានគម្រោងចង់ពុះដីឡូត៍ ឬលក់គម្រោងផ្ទះបុរីជាដើម អ្នកត្រូវប្រមើលមើលថា តំបន់ហ្នឹងមានអ្នកចង់ទិញ និងនរណាខ្លះមានលទ្ធភាពក្នុងការទិញដី ឬផ្ទះរបស់អ្នក ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
៣ទីតាំងក្នុងប្រទេសកម្ពុជាដែលត្រូវប៉ាន់ខ្លាំងសម្រាប់វិនិយោគអចលនទ្រព្យ
៣ទីតាំងក្នុងប្រទេសកម្ពុជាដែលត្រូវប៉ាន់ខ្លាំងសម្រាប់វិនិយោគអចលនទ្រព្យ
September 7, 2023, 8:52 a.m.
ប្រទេស​កម្ពុជា​បាន ​និង​កំពុង​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​ក្នុង​វិស័យ​អចលន​ទ្រព្យ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ឆ្នាំ 2023 ប្រទេសកម្ពុជានៅតែបន្តជាទិសដៅដ៏ជោគជ័យមួយសម្រាប់ការវិនិយោគអចលនទ្រព្យ ។ នៅក្នុងអត្ថបទនេះ យើងនឹងនាំលោកអ្នកស្វែងយល់ពីកន្លែងដែលយើងគួរវិនិយោគលើអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ 2023 ។1.រាជធានី​ភ្នំពេញជា​រាជធានី​នៃ​ប្រទេស​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស ។ ទីក្រុង​ភ្នំពេញ​កំពុង​មានការ​កើន​ឡើង​នៃ​តម្រូវ​ការ​អចលន​ទ្រព្យ ជា​ពិសេស​ក្នុង​វិស័យ​លំនៅឋាន ។ តម្រូវការអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញដោយសារចំនួនប្រជាជនកើនឡើង ការកើនឡើងនគរូបនីយកម្ម និងការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល ។ អ្នកវិនិយោគអចលនទ្រព្យដែលចង់វិនិយោគនៅទីក្រុងភ្នំពេញអាចពិចារណាតំបន់ដូចជា ចំការមន ដូនពេញ និងទួលគោក ។2.ខេត្តព្រះសីហនុក្រុងព្រះសីហនុគឺជាទីក្រុងឆ្នេរសមុទ្រមួយក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេស្គាល់ថា ជាឆ្នេរដ៏ស្រស់ស្អាតបំផុតរបស់កម្ពុជាផងដែរ ។ ទីក្រុង​នេះបាន ​និង​កំពុង​មាន​ការ​កើនឡើង​នៃ​តម្រូវការ​អចលនទ្រព្យ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ។ តម្រូវការអចលនទ្រព្យក្នុងក្រុងព្រះសីហនុត្រូវបានជំរុញដោយឧស្សាហកម្មទេសចរណ៍ដែលកំពុងកើនឡើង និងការកើនឡើងនៃចំនួនអាជីវកម្មដែលបង្កើតប្រតិបត្តិការនៅក្នុងទីក្រុងនេះ ។ អ្នកវិនិយោគអចលនទ្រព្យដែលកំពុងស្វែងរកការបណ្តាក់ទុននៅខេត្តព្រះសីហនុអាចពិចារណាលើតំបន់មួយចំនួនដូចជា មិត្តភាព បឹងកក់ និងខេត្តព្រះសីហនុ ។3.ខេត្តសៀមរាបសៀបរាម គឺជាទីក្រុងមួយទៀតក្នុងប្រទេសកម្ពុជា ដែលបាន និងកំពុងមានការរីកចម្រើនជាលំដាប់ក្នុងវិស័យអចលនទ្រព្យ ។ ទីក្រុងនេះល្បីល្បាញដោយសារប្រាសាទបុរាណ និងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ ។ តម្រូវការអចលនទ្រព្យនៅក្នុងខេត្តសៀមរាបត្រូវបានជំរុញដោយឧស្សាហកម្មទេសចរណ៍ដែលកំពុងកើនឡើង និងការកើនឡើងនៃចំនួនជនបរទេសដែលរស់នៅក្នុងទីក្រុង ។ អ្នកវិនិយោគអចលនទ្រព្យដែលកំពុងស្វែងរកការវិនិយោគនៅខេត្តសៀមរាបអាចពិចារណាលើតំបន់មួយចំនួនដូចជា ស្វាយដង្គុំ សាលាកំរើក និងក្រុងសៀមរាប ។កម្ពុជានៅតែជាគោលដៅដ៏មានសក្តានុពលសម្រាប់ការវិនិយោគអចលនទ្រព្យនៅឆ្នាំ 2023 ។ អ្នកវិនិយោគអចលនទ្រព្យដែលកំពុងស្វែងរកការបណ្តាក់ទុននៅកម្ពុជាអាចពិចារណាទីក្រុងនានាដូចជា ភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ទីក្រុងទាំងនេះផ្តល់ឱកាសវិនិយោគដ៏ទាក់ទាញនៅក្នុងវិស័យលំនៅដ្ឋាន ពាណិជ្ជកម្ម និងទេសចរណ៍ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
វិស័យអចលនទ្រព្យកំពុងស្ទុះចង់វិនិយោគឱ្យចំណេញសាក៥គន្លឹះនេះ
វិស័យអចលនទ្រព្យកំពុងស្ទុះចង់វិនិយោគឱ្យចំណេញសាក៥គន្លឹះនេះ
April 24, 2023, 7:25 a.m.
កម្ពុជា​បាន​ក្លាយ​ជា​គោលដៅ​ដ៏​មាន​សក្តានុពល​បំផុត​មួយ​សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​អាស៊ីអាគ្នេយ៍។ ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងបរិយាកាសនយោបាយស្ថិរភាព ប្រទេសនេះផ្តល់ឱកាសជាច្រើនសម្រាប់អ្នកដែលកំពុងស្វែងរកទិញអចលនទ្រព្យ និងរកប្រាក់ចំណេញ ។ ប្រសិនបើអ្នកកំពុងពិចារណាវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនដើម្បីជួយអ្នកក្នុងការចាប់ផ្តើម៖1.ជ្រើសរើសទីតាំងត្រឹមត្រូវទីតាំងគឺជាគន្លឹះនៅពេលនិយាយអំពីការវិនិយោគអចលនទ្រព្យ ហើយនេះជាការពិតជាពិសេសនៅក្នុងប្រទេសកម្ពុជា ។ តំបន់​ដែល​មាន​សក្តានុពល​បំផុត​មួយ​ចំនួន​សម្រាប់​ការ​វិនិយោគ​អចលន​ទ្រព្យ​រួម​មាន ភ្នំពេញ សៀមរាប និង​ព្រះសីហនុ។ រកមើលតំបន់ដែលកំពុងមានកំណើនសេដ្ឋកិច្ចខ្លាំង និងការអភិវឌ្ឍន៍ព្រោះថាកត្តាទាំងនេះផ្តល់ឱកាសល្អបំផុតសម្រាប់ប្រាក់ចំណេញ ។2.ដាក់គោលដៅវិនិយោគតើ​អ្នក​កំពុង​ស្វែងរក​ទិញ​អចលនទ្រព្យ​សម្រាប់​ការ​បង្កើន​ដើមទុន​រយៈពេល​វែង ឬ​​អ្នក​ចង់​បង្កើត​ចំណូល​ពី​ការជួល​? គោលដៅវិនិយោគរបស់អ្នកនឹងជួយអ្នកកំណត់ថា តើអចលនទ្រព្យប្រភេទណាដែលត្រូវទិញ និងត្រូវទិញកន្លែងណា ។ ឧទាហរណ៍ ៖ ប្រសិនបើអ្នកកំពុងស្វែងរកចំណូលពីការជួល អ្នកនឹងចង់ផ្តោតលើអចលនទ្រព្យនៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់ពីអ្នកជួល ។3.ធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យល្បីឈ្មោះភ្នាក់ងារអចលនទ្រព្យល្អអាចជាទ្រព្យដ៏មានតម្លៃនៅពេលទិញអចលនទ្រព្យនៅកម្ពុជា ។ ភ្នាក់ងារអចលនទ្រព្យដូចជាក្រុមហ៊ុន Realestate.com.kh ជាដើមអាចជួយអ្នកក្នុងការស្វែងរកអចលនទ្រព្យដែលបំពេញគោលដៅវិនិយោគរបស់អ្នក ចរចាតម្លៃ និងលក្ខខណ្ឌ និងណែនាំអ្នកឱ្យឆ្លងកាត់ដំណើរការទិញប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់ ។4.រៀបចំហិរញ្ញវត្ថុប្រសិនបើអ្នកមិនមានសាច់ប្រាក់ដើម្បីទិញអចលនទ្រព្យទាំងស្រុងនោះទេ មានជម្រើសកម្ចីហិរញ្ញប្បទានតាមរយៈធនាគារក្នុងប្រទេសកម្ពុជា ។ អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកមីក្រូហិញ្ញវត្ថុ ឬធនាគារណាដែលផ្តល់លក្ខខណ្ឌងាយស្រួល និងមានការប្រាក់ទាប ។ ក្នុងនោះអ្នកក៏ត្រូវពិចារណាលើការចំណាយប្រចាំខែ និងកត្តានៃការចំណាយបន្ថែម ដូចជាពន្ធលើអចលនទ្រព្យ និងថ្លៃថែទាំជាដើម ។5.អត់ធ្មត់រងចាំឱកាសការវិនិយោគលើអចលនទ្រព្យគឺជាល្បែងរយៈពេលវែង ហើយវាជារឿងសំខាន់ក្នុងការអត់ធ្មត់ និងរក្សាការប្តេជ្ញាចិត្តចំពោះគោលដៅវិនិយោគរបស់អ្នក ដោយវាអាចចំណាយពេលខ្លះដើម្បីស្វែងរកអចលនទ្រព្យដែលត្រឹមត្រូវ ប៉ុន្តែជាមួយនឹងយុទ្ធសាស្រ្តត្រឹមត្រូវអ្នកក៏ត្រូវការពេលវេលាក្នុងការរងចាំផងដែរ ។សរុបសេចក្តីមក កម្ពុជាផ្តល់ឱកាសជាច្រើនសម្រាប់អ្នកវិនិយោគអចលនទ្រព្យដែលកំពុងស្វែងរកទិញអចលនទ្រព្យ និងទទួលបានប្រាក់ចំណេញ ។ តាមរយៈការធ្វើការស្រាវជ្រាវរបស់អ្នក ជ្រើសរើសទីតាំងត្រឹមត្រូវ ធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យល្បីឈ្មោះ និងមានភាពអត់ធ្មត់ អ្នកអាចបង្កើនឱកាសជោគជ័យនៅក្នុងទីផ្សារអចលនទ្រព្យបាន ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ទិញដីធ្វើផ្ទះ និងទិញផ្ទះស្រាប់ ! មើលតែ៥ចំណុចនេះនឹងដឹងថាជម្រើសមួយណាត្រូវនឹងអ្នក
ទិញដីធ្វើផ្ទះ និងទិញផ្ទះស្រាប់ ! មើលតែ៥ចំណុចនេះនឹងដឹងថាជម្រើសមួយណាត្រូវនឹងអ្នក
March 16, 2023, 7:06 a.m.
ស្របពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើន ប្រជាពលរដ្ឋខ្មែរបានគិតគូរពិចារណារកគេហដ្ឋានផ្ទាល់ខ្លួន ដោយអ្នកខ្លះមានចំណាប់អារម្មណ៍ទិញដីសម្រាប់ធ្វើផ្ទះដោយខ្លួនឯង ចំណែកអ្នកខ្លះទៀតបានសម្រេចទិញផ្ទះស្រាប់ពីគម្រោងបុរី ឬខុនដូជាដើម ។ ប៉ុន្តែអ្នកទិញមួយចំនួននៅតែលើកឡើងជាសំណួរថា តើការទិញដីធ្វើផ្ទះ និងទិញផ្ទះមានស្រាប់មួយណាល្អជាង?ចម្លើយដ៏ខ្លីគឺថា​ជម្រើសទាំងពីរដូចគ្នា ប៉ុន្តែវាទាមទារឲ្យអ្នកទិញត្រូវដឹងពីចំណុចពិសេសនីមួយៗរបស់វាជាមុនសិន ថាតើអ្នកគួរទិញដី ឬគួរទិញផ្ទះស្រាប់ ពិសេសសម្រាប់អ្នកមានចំណូលទាប និងមធ្យម ។ទី១- តម្លៃ  និងលទ្ធភាពរបស់អ្នកទិញនេះជាចំណុចគួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកទិញដី ទុកសាងសង់ផ្ទះ។​ សម្រាប់អ្នកមាន លទ្ធភាពមធ្យម ការទិញដីសិនអាចជាជម្រើសដ៏ល្អ ហើយពេលនៅពេលពួកគេមានលទ្ធភាព ពួកគេអាចធ្វើការសាងសង់ផ្ទះសមរម្យមួយ បាននៅពេលអនាគត។ លើសពីនេះទៀត ការសាងសង់ផ្ទះអាចត្រូវចំណាយទាប និងអាចធ្វើបានផ្ទះធំជាង​ផ្ទះធ្វើស្រាប់។ទី២- ទីតាំងដីអ្នកទិញដីធ្វើផ្ទះដោយខ្លួនឯង អ្នកអាចជ្រើសរើសទីតាំងដែលខ្លួនចង់បានតាមតម្រូវការ ព្រោះដីឡូតិ៍ ឬគម្រោងដីឡូតិ៍មាននៅគ្រប់កន្លែង។ ជាពិសេសអ្នកអាចរើសទីតាំង ដែលមានសក្តានុពលសេដ្ឋកិច្ច ជាប់ផ្លូវធំ និងអាចប្រកបអាជីវកម្មបានល្អ (ប្រសិនបើអ្នកចេះមើល​ពីសក្តានុពលពេលអនាគត)។ទី៣- គុណភាពនៃសំណង់ ​និងម៉ូតផ្ទះទិញដីធ្វើផ្ទះដោយខ្លួនឯងនឹងទទួលបានផ្ទះ ដែលមានគុណភាពសំណង់រឹងមាំជាមួយការចំណាយប្រាក់តិច។  ម្ចាស់អាចមានពេលវេលា ​និងអាចជ្រើសរើសប្រភេទម៉ូតផ្ទះដែលខ្លួនចង់បាន ។ ទោះយ៉ាងណា អ្នកទិញដីទុកធ្វើផ្ទះត្រូវតែត្រៀមខ្លួនសម្រាប់ចំណុចមួយចំនួនផងដែរដូចជា ការរង់ចាំទម្រាំតំបន់នោះមានអ្នកផ្សេងចូលមករស់នៅ (សម្រាប់គម្រោងដីឡូតិ៍) ការសាងសង់លំនៅឋានអាចគ្មានសណ្ដាប់ធ្នាក់ និងតំបន់អាចមិនសូវមានសុវត្ថិភាពជាដើម ។ទី៤- សហគមន៍លំនៅឋានមានសុវត្ថិភាពប្រសិនបើអ្នកទិញផ្ទះនៅបុរី អ្នកអាចទទួលបានការការពារសន្តិសុខ ដែលធ្វើឲ្យគេហដ្ឋានរបស់អ្នកមានសុវត្ថិភាពជាងការធ្វើផ្ទះដោយខ្លួនឯងនៅតំបន់ផ្សេង។ ពោលគឺនៅក្នុងផ្ទះ (បុរី) មានទម្រង់ជាសហគមន៍លំនៅឋានមានសណ្ឋាប់ធ្នាប់ មានបរិយាសល្អ មិនមានការរំខាន ចំណែកហេដ្ឋារចនាសម្ព័ន្ធត្រូវបានរៀបចំរួចជាស្រេចដូចជា៖ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ កន្លែងកំសាន្ត និងតំបន់បៃតងជាដើម។ទី៥- ងាយស្រួលលក់ចេញផ្ទះ (បុរី) អាចមានលក្ខណៈងាយស្រួលលក់ជាងផ្ទះដែលធ្វើខ្លួនឯង ដោយសារតែវាស្ថិត នៅតំបន់គេហដ្ឋានស្រាប់។ មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកទិញផ្ទះនៅបុរី ដែលមានកេរ្តិ៍ឈ្មោះល្បី នៅពេលដែលអ្នកលក់ត្រឡប់ គេជឿជាក់ចំពោះគុណភាពនៃគេហដ្ឋាននោះ ដែលជាមូលហេតុមួយធ្វើឲ្យផ្ទះនោះ ងាយលក់ចេញជាងផ្ទះដែលធ្វើដោយខ្លួនឯង។បើនិយាយចំណុចត្រូវទើសចិត្តវិញ ការទិញផ្ទះ ដែលសាងសង់ស្រាប់ គឺអ្នកមិនមានជម្រើស ក្នុងការធ្វើម៉ូតតាម ចំណង់ចំណូលចិត្តទេ ហើយការសាងសង់(បុរី)ត្រូវធ្វើតាមស្តង់ដាររបស់ ក្រុមហ៊ុន ក្នុងករណីអ្នកចង់បំពាក់អ្វីបន្ថែម ឬតុបតែងអ្វីបន្ថែមនោះ អ្នកត្រូវមានការអនុញ្ញាត ពីអ្នកគ្រប់គ្រងបុរីជាមុនសិន។​លើសពីនេះទៀតអ្នកផ្ទះក៏មានតម្លៃខ្ពស់គួរសមដែរ បើអ្នកចងបានលំនោដ្ឋានទំហំធំ និងមានលក្ខណៈសមរម្យសម្រាប់គ្រួសារទាំងមូល។ បើតាមការលើកឡើងរបស់លោក គីម ថុង បុរីជាធម្មតាមានតម្លៃថ្លៃ ដោយសារគេលក់ដើម្បីទទួលបានប្រាក់ចំណេញ។ ដូច្នេះ អ្នកត្រូវចំណាយខ្ពស់ដើម្បីទទួលបានផ្ទះនោះ ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
មុនដកលុយទាំងម៉ឺនៗដុល្លារទិញផ្ទះដាច់ខាតត្រូវពិនិត្យរបស់ទាំង៥នេះសិន
មុនដកលុយទាំងម៉ឺនៗដុល្លារទិញផ្ទះដាច់ខាតត្រូវពិនិត្យរបស់ទាំង៥នេះសិន
March 14, 2023, 7:36 a.m.
ស្របពេលដែលតម្រូវការការលំនៅឋានមានច្រើនអ្នកអភិវឌ្ឍបុរីក៏កំពុងព្យាយាមបង្កើនល្បឿនវិនិយោគនៅក្នុងទីផ្សារដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ និងជម្រុញការអភិវឌ្ឍឆ្ពោះទៅរកកាន់តំបន់ជាយក្រុងដែលជាតំបន់អភិវឌ្ឍន៍យ៉ាងសំខាន់ដើម្បីផ្តល់ជូននូវគម្រោងល្អបំផុត និងតម្លៃសមរម្យ ។ប៉ុន្តែសូមចងចាំថា មិនមែនគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេ មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងពីឯកសារផ្នែកច្បាប់សំខាន់ៗមួយចំនួនដើម្បីចៀសវាងបញ្ហាណាមួយបន្ទាប់ពីទិញរួច ។ ខាងក្រោមនេះជាឯកសារដែលអ្នកត្រូវតែពិនិត្យជាមួយអ្នកអភិវឌ្ឍបុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ណាមួយ ៖ទី១-ប្លង់រឹងនៅពេលអ្នកទិញផ្ទះពីគម្រោងបុរីអ្នកត្រូវពិនិត្យមើលប្លង់រឹង២ប្រភេទ ។ ប្លង់ទី១ គឺប្លង់រឹងសម្រាប់គម្រោងទាំងមូល ។ ប្លង់រឹងនេះជាប្លង់មេ ហើយគ្រប់ដណ្តប់លើផ្ទៃដីទាំងមូលរបស់គម្រោង ។ ប្លង់ទី២ ប្លង់រឹងនៃក្បាលដីដែលបានកាត់សម្រាប់ផ្ទះរបស់អ្នកនៅក្នុងបុរី ។ បន្ទាប់ពីទិញអចលនទ្រព្យអ្នកអាចផ្ទេរប្លង់ទៅជាប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក ។ ប្លង់នេះនឹងក្លាយជាប្លង់ឯកជន គម្រោងបុរីស្របច្បាប់គួរតែ មាន​ប្លង់រឹងទាំងនេះសម្រាប់ផ្តល់ជូនអ្នកទិញ ។ ប្រសិនបើពួកគេមិនអាចបង្ហាញថា គម្រោងមានប្លង់រឹងទាំងពីរប្រភេទនេះទេ សូមកុំចុះកិច្ចសន្យាទិញលក់ឲ្យសោះ ។ទី២-ការចុះបញ្ជីក្រុមហ៊ុនកុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍ ។ តាមច្បាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជីដើម្បីទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងការ​សាង​សង់​បាន ។ ម្យ៉ាងវិញទៀតមើលឃើញថាគម្រោងកំពុងដំណើរ ការសាងសង់មិនមែនមានន័យថា គម្រោងដែលកំពុងដំណើរការគឺស្របច្បាប់នោះទេ ។ ដូចនេះអ្នកត្រូវសួររកលិខិតចុះបញ្ជីក្រុមហ៊ុនដើម្បីធានា​ថា ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងអាចធ្វើអាជីវកម្មស្របច្បាប់ ។ ទាំងនេះនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ ។ទី៣-ការអនុម័តប្លង់មេនេះគឺជាឯកសារដ៏សំខាន់មួយដែលអ្នកត្រូវតែដឹង ។ ប្លង់មេរបស់គម្រោង (ប្លង់របស់គម្រោងទាំងមូល) ត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ជាទូទៅផែនការមេ ឬប្លង់មេ ត្រូវបានអនុម័តមុនពេលការសាងសង់ចាប់ផ្តើម ។ អ្នកអាចមើលឃើញយ៉ាងច្បាស់អំពីគម្រោងអភិវឌ្ឍន៍ទាំងមូលដែលបានគ្រោងទុកថា តើគម្រោងមានទ្រង់ទ្រាយធំ ឬតូច ។ អ្នកអភិវឌ្ឍដែលអាចទុកចិត្តបាន​នឹងបង្ហាញអ្នកនូវឯកសារនេះ។ទី៤- អាជ្ញាប័ណ្ណសាងសង់ក្រុមហ៊ុនសំណង់សម្រាប់បុរីបានឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី ។ គម្រោងបុរី ត្រូវតែដាក់ពាក្យស្នើអជ្ញាប័ណ្ណសាងសង់ដើម្បីធានាថាការសាងសង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយស្តង់ដារគុណភាពគ្រប់គ្រាន់ មានស្ថេរភាព និងមានសេវាកម្មចាំបាច់គ្រប់គ្រាន់នៅក្នុងគម្រោងទាំងមូល ។ នៅពេលដែលក្រសួងបានត្រួតពិនិត្យកត្តាទាំងនេះត្រឹមត្រូវហើយ ក្រសួងនឹងចេញ អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់នោះ ។ ដូចនេះលោកអ្នកត្រូវស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេល អ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ ។ទី៥- អាជ្ញាប័ណ្ណបុរីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញអាជ្ញាប័ណ្ណដល់គ​ម្រោងបុរី នៅពេលគ្រប់យ៉ាងពិនិត្យឃើញថា មានភាពត្រឹមត្រូវ ។ នេះមានន័យថា អ្នកអភិវឌ្ឍបានបំពេញគ្រប់លក្ខខណ្ឌស្របតាមការកំណត់ររបស់ រដ្ឋទាក់ទងនឹងគុណភាព ការរចនាប្លង់ ថវិការ ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន ។មុនពេលចេញអាជ្ញាប័ណ្ណសម្រាប់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងវាយតម្លៃដោយពឹងផ្អែកលើបញ្ជី វាយតម្លៃរបស់ខ្លួនដើម្បីពិនិត្យមើលថាតើការអភិវឌ្ឍនេះមានប្រភពចំណូលច្បាស់លាស់ ដើមទុនគ្រប់គ្រាន់ ទ្រព្យតម្កល់ ប្លង់រឹង និងទ្រព្យសកម្មផ្សេងៗទៀត ដែលគាំទ្រដល់ការវិនិយោគរបស់ពួកគេដែលឬទេ ។ គ្រប់លក្ខខណ្ឌទាំងនេះគេអាចចាត់ទុកគម្រោងរអភិវឌ្ឍន៍នេះថាជា "បុរី" ហើយអ្នកអាចទិញ និងលក់ ជាមួយគម្រោងនេះដោយស្របច្បាប់ ។សូមចងចាំថា គម្រោងអភិវឌ្ឍន៍មួយចំនួនក៏បានហៅខ្លួនឯងថាជា «បុរី» នៅក្នុងការធ្វើទីផ្សាររបស់ពួកគេ បើទោះបីជាគម្រោងទាំងនោះមានមិនមានអជ្ញាប័ណ្ណបុរីក៏ដោយ ។ ដូចនេះនៅពេលទិញលំនៅឋានក្នុងបុរីយើងត្រូវពិនិត្យមើលឯកសារទាំងអស់នេះឲ្យបានច្បាស់លាស ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
ប្រយ័ត្នរត់មិនរួច ! មុនសម្រេចចិត្តទិញផ្ទះបង់រម្លស់គួរពិចារណាលើរឿង១នេះសិន
ប្រយ័ត្នរត់មិនរួច ! មុនសម្រេចចិត្តទិញផ្ទះបង់រម្លស់គួរពិចារណាលើរឿង១នេះសិន
March 13, 2023, 8:13 a.m.
ការទិញផ្ទះគឺមានកំណើននាពេលបច្ចុប្បន្ន ហើយការបង់រម្លស់ទៀតសោតគឺមានការកើនឡើងច្រើនណាស់ ពីព្រោះកម្រិតជីវភាព ក៏ដូចជាការរីកចម្រើននៃលំនៅឋានក៏ច្រើន ជាពិសេសគឺតម្រូវការគឺទាមទារជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យគម្រោងខ្លះ លក់ចេញលឿន មានការគាំទ្រខ្លាំង។បើចង់ទិញផ្ទះមួយដែលល្អ ហើយពេញចិត្តទាំងផ្លូវកាយ និងផ្លូវចិត្តនោះ គឺត្រូវសាកសួរខ្លូនឯងសិនថា គួរទិញផ្ទះប្រភេទណា? នៅតំបន់ណា? ដើម្បីងាយស្រួលសម្រាប់ខ្លួនឯងក្នុងការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ ។ បន្ទាប់មកចាំគិតពីតម្លៃដោយសិក្សាឱ្យបានច្បាស់លាស់ពីទីផ្សារក៏ដូចជាគុណភាពផ្ទះផងដែរ ហើយចុងក្រោយត្រូវគិតពិចារណលើលទ្ធភាពដែលខ្លួនមានថាតើត្រូវទិញដាច់ ឬបង់រម្លស់ ។ប្រសិនបើខ្ញុំចង់បង់រម្លស់ផ្ទះ តើត្រូវការចំណូលប៉ុន្មាន ហើយត្រូវចំណាយយ៉ាងម៉េចទើបគ្មានហានិភ័យ?ឧទាហរណ៍ថា ៖ អ្នកចង់បានផ្ទះស្របពេលដែលប្រាក់ខែត្រឹម៤០០ ទៅ៥០០ដុល្លារ ហើយតម្លៃ៥ម៉ឺនដុល្លារ ដូច្នេះនេះគឺជាកត្តាប្រឈមមួយទៀតដែលលោកអ្នកត្រូវគិតមុននឹងសម្រេចចិត្តទិញឬបង់រម្លស់ផ្ទះ ឬដី ។ ប្រសិន​បើលោកអ្នកចង់បានផ្ទះឬដី​ ដែលមានតម្លៃ ៥ ទៅ ៦​ ម៉ឺនដុល្លារ ប៉ុន្តែបើធៀបទៅនឹងប្រាក់ដែលលោកអ្នកមានតិចតួចបំផុត ដូច្នេះលោកអ្នកត្រូវបង្ខំចិត្តខ្ចីលុយធនាគាដើម្បីបង់ថ្លៃផ្ទះឬ ថ្លៃដី ដែលត្រួវបង់ដំបូងស្មើនឹង ៣០ % នៃតម្លៃអចលនទ្រព្យ ហើយសល់៧០​% ទៀតដើម្បីបង់ធនាគាវាគឺជារឿងលំបាកដែលលោកអ្នកត្រូវរកលុយដើម្បីបង់ផ្ទះផង និងត្រូវបង់ធនាគាផង ។ដូច្នេះហើយប្រសិនបើលោកអ្នកមានប្រាក់ក្រោមខ្ទង់ម៉ឺនដុល្លារលោកអ្នកមិនគួរសម្លឹងមើលវិស័យអចលនទ្រព្យនោះទេ ជាពិសេសអ្នកដែលមានចំណូលក្រោម១០០០ដុល្លារ ។ជារួមប្រសិនបើលោកអ្នកមានចំណូលទាបលោកអ្នកគួរប្រើវិធីសាស្រ្តប្រើលុយដើម្បីបង្កើតលុយសិនមុននឹងសម្រេចទិញផ្ទះ ឬដី ។ នេះគ្រាន់តែជាចំណុចមួយដែលលោកអ្នកត្រូវគិតមុននឹងសម្រេចចិត្ដទិញផ្ទះ ឬក៏ដី ស្រប​ពេលដែលសព្វថ្ងៃប្រាក់ខែនៅទាប ។ដំណើរការនៃការបង់រម្លស់តាមរយៈធនាគារមានភាពស្មុគស្មាញជាងការបង់រម្លស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោង។ ការបង់រម្លស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោងមិនមានភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងដូចធនាគារនោះទេ ឲ្យតែអតិថិជនចង់ទិញ ហើយយល់ថា ខ្លួនមានលទ្ធភាពបង់រម្លស់ ក៏អាចធ្វើបានភ្លាមដោយកក់ប្រាក់តិចតួច ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
ជួបតែញយ ! ពេលទិញផ្ទះបើរំលងមិនមើល២ចំណុចសំខាន់នេះយប់ឡើងដឹងតែដេកភ័យ
ជួបតែញយ ! ពេលទិញផ្ទះបើរំលងមិនមើល២ចំណុចសំខាន់នេះយប់ឡើងដឹងតែដេកភ័យ
March 10, 2023, 8:57 a.m.
បញ្ហារឿងគុណភាពសំណង់ផ្ទះតែងតែកើតមានជារឿយៗនាពេលកន្លងមកនេះ ជាពិសេសលើសំណង់ប្រភេទផ្ទះបុរីដែលសាងសង់ក្នុងណាមួយក្រោយពេលអតិថិជនដែលជាម្ចាស់ផ្ទះចូលរស់នៅមិនទាន់បានប៉ុន្មានផងក៏មានករណីប្រេះជញ្ជាំង ស្រុត ឬជ្រាបទឹករហូតដល់ថ្នាក់លិចទឹកតាមតំបូលចូលតាមពិដានក៏មាន ។ ថ្ងៃនេះ Realestate.com.kh នឹងចែករំលែកចំណុចសំខាន់ចំនួន២ដែលអ្នកត្រូវតែដឹងឱ្យច្បាស់មុននឹងសម្រេចចិត្តទិញផ្ទះ ៖ទី១. ម្ចាស់គម្រោងវាគឺជារឿងសំខាន់ណាស់ក្នុងការដែលត្រូវស្គាល់ថា តើអ្នកណាជាម្ចាស់គម្រោងសាងសង់ផ្ទះដែលអ្នកកំពុងតែចង់ទិញ? ជីវប្រវត្តិច្បាស់លាស់របស់ម្ចាស់គម្រោងជាផ្នែកសំខាន់មួយដែលបញ្ជាក់ថា ផ្ទះនោះមានគុណភាពគួរឱ្យទុកចិត្តបានកម្រិតណា ។ ឧទាហរណ៍ថា ៖ គម្រោងមួយលើកស្លាកសាងសង់ ប៉ុន្តែគ្មានអ្នកណាដឹងសោះឡើយថា ម្ចាស់គម្រោងនោះមានឈ្មោះអ្វី? មានប្រភពមកពីណា? ហើយជាម្ចាស់គម្រោងដែលធ្លាប់មានបទពិសោធន៍ច្បាស់លាស់ក្នុងការសាងសង់គម្រោងលំនៅឋានដែរឬទេ? ដូច្នេះហើយតើលោកអ្នកគិតថា អាចទុកចិត្តគម្រោងនោះបានដោយរបៀបណា បើសូម្បីតែអ្នកអភិវឌ្ឍន៍សំណង់នោះជាមនុស្សបែបណាក៏មិនដឹងផង ។ទី២. ចុះត្រួតពិនិត្យ ការសាងសង់ផ្ទះប្រៀបបាននឹងការដាំដើមឈើអ៊ីចឹង ប្រសិនបើលោកអ្នកមិនបានថែទាំឱ្យបានដិតដល់ទេនោះ ដើមឈើមួយដើមនោះប្រាកដជាងាប់មិនខានឡើយ ។ ដូច្នេះទោះបីជាអ្នកមិនមានជំនាញផ្នែកសំណង់ ប៉ុន្តែក៏ត្រូវឧស្សាហ៍ទៅចុះត្រួតពិនិត្យមើលដើម្បីចៀសវាងការធ្វើខុសបច្ចេកទេសណាមួយដូចជាការបូក សសរវៀច ឬរៀបការ៉ូមិនត្រូវជួរជាដើម ។ លោកអ្នកត្រូវដឹងថានៅពេលដែលអ្នកមិនឧស្សាហ៍ទៅមើល ជាងមួយចំនួនអាចនឹងមិនធ្វើតាមស្ទង់ដារ ឬអាចនិយាយបានថាធ្វើឱ្យតែរួចពីដៃក៏ថាបាន ដែល​ជាហេតុធ្វើឱ្យសំណង់លំនៅឋានរបស់លោកអ្នកងាយនឹងពុក ឬជ្រាបទឹកជាដើម ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
មានផ្ទះលក់​មិនចេញ ! ប្រើសិល្បវិធី៥យ៉ាងនេះលក់ផ្ទះបានតម្លៃខ្ពស់ហើយមានគេដណ្ដើមគ្នាទិញ
មានផ្ទះលក់​មិនចេញ ! ប្រើសិល្បវិធី៥យ៉ាងនេះលក់ផ្ទះបានតម្លៃខ្ពស់ហើយមានគេដណ្ដើមគ្នាទិញ
March 7, 2023, 9:47 a.m.
ជាទូទៅនៅពេលដែលអ្នកចង់លក់ផ្ទះគឺតែងតែចង់ឱ្យលក់ឆាប់ហើយបានតម្លៃខ្ពស់ តែលោកអ្នកដឹងថារាល់អតិថិជនដែលចង់ទិញផ្ទះរបស់លោកអ្នក គឺពិចារណាច្រើនចំណុចទាក់ទងនិងតម្លៃ គុណភាពសំណង់ ឬទីតាំងជាដើម ក៏ដូចជារចនាបទនានាដែលមាននៅក្នុងផ្ទះផងដែរ។​​ ដូច្នេះត្រូវទាមទារឱ្យអ្នកត្រូវមាន​សិល្បៈ និងសិល្បវិធី​ជាច្រើន​ដើម្បីទាក់ចិត្តអតិថិជន​ឱ្យសម្រេចចិត្តទិញបាន។ជាទូទៅអ្នកលក់ផ្ទះតែងតែចង់បានតម្លៃខ្ពស់ និងលក់ចេញបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយអ្នកទិញផ្ទះវិញតែង​តែចង់បានផ្ទះដែលមានគុណភាព រួមជាមួយទីតាំងល្អ ក្នុងតម្លៃមួយទាប ។ ដូច្នេះសម្រាប់អ្នកដែលចង់លក់ផ្ទះច្បាស់ណាស់​ត្រូវតែមានវិធីសាស្ត្រល្អសមស្របណាមួយដើម្បីទាក់ចិត្តអ្នកទិញហ៊ានផ្តល់តម្លៃមួយខ្ពស់តាមដែលអ្នកចង់បាន ។ ថ្ងៃនេះ Realestate.com.kh នឹងលើកយកសិល្បវិធី៥ចំណុចដែលធ្វើឱ្យការលក់ផ្ទះបានតម្លៃខ្ពស់ហើយមានគេដណ្តើមគ្នាទិញ ៖ទី១. ជួសជុលសួនច្បារ ឬទីធ្លាផ្ទះ (ប្រសិនបើមាន)សម្រាប់អតិថិជនដែលស្វែងរកទិញផ្ទះច្បាស់ណាស់រឿងដែលគេត្រួតពិនិត្យមុនគេនោះគីទីធ្លារបស់ផ្ទះថា តើវាមានកន្លែងសម្រាប់ធ្វើជាសួន ឬមានទីធ្លាធំដែរឬទេ? ដើម្បីឲ្យអតិថិជនកាន់តែពេញចិត្ដ និងហ៊ានឲ្យថ្លៃខ្ពស់អ្នកគួរចំណាយកម្លាំងបន្ដិចដើម្បីធ្វើការតុបតែងសួនច្បារ (ប្រសិនបើមាន) និងសម្អាតទីធ្លាមុខ និងក្រោយផ្ទះរបស់អ្នកឲ្យបានស្អាត ។ និយាយជារួមគឺធ្វើយ៉ាងណាឲ្យមានផាសុកភាពល្អនៅក្នុងការរស់នៅ ។ទី២. ការជួលជុលឡើងវិញ ឬដូរថ្មីប្រសិនបើផ្ទះរបស់អ្នកមានសភាពល្អស្អាត នោះអ្នកអាចនឹងទទួលបានតម្លៃលក់ខ្ពស់បំផុត ។ អ្វីដែលអ្នកគួរពិនិត្យមើលគឺ ថ្នាំពណ៌ផ្ទះថា តើមានភាពស្រអាប់ របក ឬត្រូវដូរពណ៌ថ្មី ។ សម្ភារៈផ្ទះបាយ អ្នកទិញគេតែងរំពឹងថា សម្ភារៈ ឧបករណ៍ប្រើប្រាស់ផ្សេងៗរបស់អ្នកគឺអាចប្រើបាន ។ ប្រសិនបើ ជើងក្រាន កន្លែងលាងចាន របស់អ្នកមិនស្អាត ឬមានទ្រង់ទ្រាយមិនល្អ អ្នកគួរតែកែកុនវាឡើងវិញតាមដែលអាចទៅរួច ។ បន្ទប់ទឹក ក៏ជារឿងសំខាន់ដែរ អ្នកគួរតែសម្អាត និងរៀបចំសម្ភារៈដែលចាំបាច់ប្រើប្រាស់ឲ្យបានល្អប្រសើរ ។ អំពូលភ្លើង គួរតែផ្លាស់ប្ដូរអំពូលណាដែលខូច ឬដាក់បន្ថែមកន្លែងណាគួរដាក់ និងអាចប្រើអំពូលប្រភេទ LED ដើម្បីសន្សំភ្លើងផងដែរ ។ អ្នកក៏គួរពិនិត្យមើលដំបូលផ្ទះរបស់អ្នក ប្រសិនមានការលេចធ្លាយ គួរធ្វើការជួសជុលឲ្យបានជិតស្អាត ។ទី៣. ជ្រើសរើសភ្នាក់ងារចុះបញ្ជី (Listing Agent) ការជ្រើសរើសភ្នាក់ងារចុះបញ្ជី (Listing Agent) ឱ្យបានត្រឹមត្រូវ គឺសំដៅដល់ភា្នក់ងារអចលនទ្រព្យដែលមានច្បាប់អនុញ្ញាត ហើយមានវិជ្ជាជីវៈត្រឹមត្រូវ ជាក់ស្តែងដូចជាក្រុមហ៊ុន Realestate.com.kh ជាដើមដើម្បីធ្វើជាអ្នកតំណាងឲ្យអ្នកលក់នៅក្នុងប្រតិបត្ដិការទិញលក់មួយ ។ ពួកគេមានតួនាទីជួយបង្ហាញផ្លូវបន្ថែមដល់អ្នកលក់នៅក្នុងដំណើរការទិញលក់ ដែលអាចជាការវិភាគទីផ្សារអចលនទ្រព្យ ឬតម្លៃ ធ្វើការផ្សព្វផ្សាយ និងនាំភ្ញៀវពិនិត្យមើលអចលនទ្រព្យ រួមទាំងចចារទិញលក់ដែលធ្វើយ៉ាងណាឱ្យម្ចាស់អចលនទ្រព្យទទួលបានតម្លៃល្អបំផុត ។ ដូច្នេះអ្នកគួរតែរកក្រុមហ៊ុមដែលផ្ដល់សេវាកម្មនេះដែលស័ក្តិសម ដើម្បីជួយអ្នកនៅក្នុងការលក់ផ្ទះរបស់អ្នកនៅក្នុងទីផ្សារ ហើយប្រសិនបើលោកអ្នកមិនដឹងត្រូវស្វែងរកក្រុមហ៊ុនណាដែលអាចជឿទុកចិត្តបាន លោកអ្នកអាចប្រឹក្សាជាមួយ Realestate.com.kh បាន ។ទី៤. ដឹងពីតម្លៃផ្ទះលោកអ្នកគួរតែធ្វើការកំណត់តម្លៃផ្ទះរបស់អ្នកឲ្យបានច្បាស់លាស់ ព្រោះម្ចាស់ផ្ទះភាគច្រើនគឺតែងតែដាក់តម្លៃច្រើនលើសពីតម្លៃពិតប្រាកដនៃផ្ទះរបស់ខ្លួន ដែលធ្វើឲ្យមានការពិបាកលក់ចេញ ដូច្នេះអ្នកចាំបាច់ត្រូវកំណត់ឲ្យបានត្រឹមត្រូវ ។ វាជារឿងល្អ ដែលអ្នកគួរតែស្វែងរកអ្នកជំនាញខាងអចលនទ្រព្យដើម្បីជួយធ្វើការវាយតម្លៃ និងប្រឹក្សាយោបល់ ។ទី៥. បង្កើតទំនុកចិត្តដល់អតិថិជនទំនុកចិត្តគឺជារឿនដែលសំខាន់បំផុត​ ជាពិសេស​អ្នកដែលចង់លក់ផ្ទះត្រូវ​បង្កើត​ការជឿទុកចិត្តនេះឱ្យបានដើម្បីជាគ្រឹះកសាងទំនាក់ទំនងល្អជាមួយអតិថិជន ។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងជឿជាក់លើអ្នកលក់ផ្ទាល់ ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះ​ឱ្យបានមុននឹងលក់អ្វីៗបានរលូន ។ ដូចនេះអ្នកត្រូវតែច្បាស់ពីផលិតផលរបស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល ដើម្បី​ធ្វើឱ្យខ្លួន​ក្លាយជា​មនុស្ស​ជាទីទុកចិត្តបានផងដែរ ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
អញ្ចឹងតើ ! នេះជាមូលហេតុសំខាន់ទាំង៥ដែលពេលទិញលក់អចលនទ្រព្យគួរប្រើប្រាស់ភ្នាក់ងារ
អញ្ចឹងតើ ! នេះជាមូលហេតុសំខាន់ទាំង៥ដែលពេលទិញលក់អចលនទ្រព្យគួរប្រើប្រាស់ភ្នាក់ងារ
March 6, 2023, 7:13 a.m.
ជាទូទៅគេដឹងថាភ្នាក់ងារអចលនទ្រព្យមានជំនាញក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងការប្រឹក្សាយោបល់ ។ ទោះបីជាយ៉ាងណា បើពិនិត្យលើស្ថានភាពជាក់ស្តែង ក្នុងវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន​ប្រជាពលរដ្ឋមួយចំនួននៅតែងមានទស្សនៈថាមិនចង់ជួលភ្នាក់ងារអចលនទ្រព្យ ដោយសារតែមានការតម្រូវឱ្យបង់ប្រាក់ជាដើម ។ទទឹមជាមួយគ្នានេះ ការវិនិយោគអចលនទ្រព្យបានក្លាយជាផ្នត់គំនិតថ្មីមួយសម្រាប់របស់ប្រជាជនក្នុងស្រុក ។ ជាការពិតណាស់ សម្រាប់អ្នកដែលវិនិយោគបានត្រឹមត្រូវ ពួកគេអាចទទួលបានផលចំណេញខ្ពស់ជាទីគាប់ចិត្ត ។ ប៉ុន្តែពួកគេប្រហែលជាមិនដឹងទេថា ភ្នាក់ងារអាចជួយគេបានច្រើនបំផុត និងចំណេញច្រើនលើសពីហិរញ្ញវត្ថុ ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែដឹង ៖ ទី១-​ ទទួលបានផ្ទះតាមក្តីស្រមៃជាធម្មតា នៅពេលមានបំណងចង់ទិញផ្ទះ អ្នកតែងតែស្រមៃឃើញពីលក្ខណៈ និងស្ថានភាពផ្ទះដែលអ្នកចង់បាន ។ ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលទទួលបានផ្ទះ ដូចការស្រមៃរបស់ខ្លួន ។ អ្នកខ្លះចង់បានផ្ទះ ដែលមានទីតាំងជិត សាលារៀន មន្ទីរពេទ្យ ឬកន្លែងកម្សាន្តនានា ជាមួយនឹងបរិយាកាសសមប្រកប ប៉ុន្តែអ្វីដែលគេទទួលបាន គឺគ្រាន់តែជាផ្ទះសាមញ្ញធម្មតា ។ អ្វីទាំងអស់នេះ អាចកើតឡើងដោយសារតែការមិនមាន ការជួយជ្រោមជ្រែងពីភ្នាក់ងារអចលនទ្រព្យ ក្នុងការជួយរកផ្ទះតាមការចង់បានរបស់ របស់ពួកគេ ។ ម្ចាស់ផ្ទះមួយចំនួនដាក់លក់ផ្ទះ​តាមរយៈភ្នាក់ងារ (ដោយមិនមានការដាក់ផ្លាកផ្សព្វផ្សាយនោះទេ) ។  ដូចនេះប្រសិនបើអ្នកមិនមែនជាភ្នាក់ងារអចលនទ្រព្យ អ្នកប្រហែលជាមិនអាចដឹងបានថា ផ្ទះនោះត្រូវបានដាក់លក់នោះទេ ។ ដូច្នេះការជួលភ្នាក់ងារអចលនទ្រព្យអាចជួយអ្នកឱ្យរកបានផ្ទះតាមក្តីស្រមៃ ក្នុងតម្លៃសមរម្យណាមួយ ។ ទី២- តិចនិចនៃការចរចាតម្រូវការទិញលក់ក្នុងពេលបច្ចុប្បន្ន មានការកើនឡើង ប៉ុន្តែការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យហាក់នៅមានកម្រិតនៅឡើយ ដោយសារគេសម្រេចចិត្តចរចាជាមួយអ្នកលក់ដោយខ្លួនឯង ។ ប៉ុន្តែជាធម្មតា ការចរចាតែងភ្ជាប់មួយអារម្មណ៍ ដែលឧបសគ្គយ៉ាងខ្លាំងក្នុងការសម្រេចចិត្ត ឬធ្វើឱ្យអ្នកមិនអាចទទួលបានផ្ទះ ក្នុងតម្លៃដែលអ្នកចង់បាន ។  ចំណែកភ្នាក់ងារអចលនទ្រព្យ ដែលប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាពបញ្ចុះបញ្ចូលអ្នកលក់ឱ្យម្ចាស់ផ្ទះព្រមបញ្ចុះតម្លៃទៅតាមការចង់បានរបស់អ្នក ។ ដូច្នេះ អ្នកមិនចាំបាច់ចូលនិយាយចរចាដោយផ្ទាល់នោះទេ ។ទី៣- ច្បាស់លាស់លើលិខិតស្នាមផ្សេងៗជាទូទៅ លិខិតស្នាមផ្លូវច្បាប់តែងត្រូវបានភ្ជាប់មកជាមួយនៅពេលដែលអ្នកមានសកម្មភាពសេដ្ឋកិច្ចអ្វីមួយ ។ លើសពីនេះទៅទៀត លិខិតស្នាមក្នុងវិស័យអចលនទ្រព្យប្រហែលជាមានលក្ខណៈស្មុគស្មាញច្រើន ប្រសិនបើអ្នកមិនមែនជាអ្នកប្រឡូកក្នុងវិស័យនោះ ។ អ្នកអាចជួបបញ្ហាច្រើន ដូចជាការឆបោកផ្សេងៗ ដែលកំពុងតែកើតមានច្រើននៅក្នុងវិស័យអចលនទ្រព្យសព្វថ្ងៃនេះ ។ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យអាចជួយដោះស្រាយបញ្ហានេះបាន ដោយសារតែពួកគេបានទទួលការហ្វឹកហ្វឺនទាក់ទងនឹងផ្នែកនេះ ។ គុណសម្បត្តិមួយ គឺអាចជួយឱ្យអ្នកជៀសវាងបានពីបញ្ហាផ្សេងៗ និងការឆបោកផងដែរ ។ទី៤- ចំណេះដឹងអចលនទ្រព្យដោយសារតែភ្នាក់ងារអចលនទ្រព្យ ប្រឡូកក្នុងវិស័យនេះ និងបានចំណាយពេលវេលាច្រើនជាមួយនឹងអចលនវត្ថុ ពួកគេដឹងច្រើនពីស្ថានភាពផ្សេងៗរបស់ផ្ទះ ដី អចលនទ្រព្យណាមួយ ពាក់ព័ន្ធនឹងទីតាំង ប្រព័ន្ធលូ ច្បាប់ទំលាប់ផ្សេងៗ ។ ប្រសិនបើអ្នកទិញដោយខ្លួនឯង អ្នកអាចនឹងមិនដឹងពីព័ត៌មានទាំងអស់នេះ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកនៅពេលដែលអ្នកចូលទៅរស់នៅ ។ ការជួលភ្នាក់ងារអចលនទ្រព្យអាចធ្វើឱ្យអ្នកដឹងពីស្ថានភាពទាំងនេះ និងធ្វើឱ្យអ្នកសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ។​ទី៥- ជួយបិទការលក់ដោយជោគជ័យការចុះកិច្ចសន្យាជាផ្លូវការអាចមានដំណើរការយូរ ដែលធ្វើឱ្យអ្នកមានភាពធុនទ្រាន់ ។ ប៉ុន្តែបើអ្នកមានជំនួយពីភ្នាក់ងារតាមដំណាក់កាលនីមួយៗ អ្នកនឹងមិនស្មុកស្មាញច្រើននោះទេ ។ លើសពីនេះក្រោយពីអ្នកបានសម្រេចចិត្ត​ទិញផ្ទះនោះហើយ អ្នកក៏នៅតែមានរឿងជាច្រើនទៀតត្រូវគិតគូរដូចជា៖ ការបង់ពន្ធ ការផ្ទេរទ្រព្យសម្បត្តិជាដើម ។ ប្រសិនបើអ្នកមិនមានភ្នាក់ងារអចលនទ្រព្យនោះទេ អ្នកប្រហែលជាពិបាកក្នុងតំណាក់កាលនេះបន្តិច ។ ដូច្នេះ ការមានភ្នាក់ងារចាំជួយយើងរាល់កិច្ចការស្មុគស្មាញទាំងនេះ វាក៏ជួយយើងឱ្យធូស្រាលមួយកម្រិតទៀតដែរ ៕  កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
ការទិញផ្ទះលក់បន្តអាចជាលាភបើសិនចេះមើលប៉ុន្មានចំណុចនេះ
ការទិញផ្ទះលក់បន្តអាចជាលាភបើសិនចេះមើលប៉ុន្មានចំណុចនេះ
March 1, 2023, 9:29 a.m.
ការទិញអចលនទ្រព្យដែលដាក់លក់បន្ត គឺជាគុណសម្បត្តិល្អមួយសម្រាប់អ្នកទិញព្រោះថា ការទិញអចលនទ្រព្យប្រភេទនេះអ្នកមិនចាំបាច់រង់ចាំ ពោលគឺទិញភ្លាមបានចូលនៅភ្លាម និងកាន់កាប់អចលនទ្រព្យក្នុងសុបិន្តរបស់អ្នកដោយស្របច្បាប់ភ្លាមៗតែម្តង ។ ជាការណែនាំ ឆ្លង់កាត់តាមបទពិសោធន៍ និងការអនុវត្តជាក់ស្តែង មុននឹងអ្នកសម្រេចចិត្តទិញអចលនទ្រព្យណាមួយ (ប្រភេទផ្ទះដាក់លក់បន្ត) អ្នកត្រូវអនុវត្តតាម ការណែនាំ ជាជំហានៗដូចខាងក្រោម ៖១) ពិនិត្យផ្នែកផ្លូវច្បាប់វាមានសារៈសំខាន់ណាស់សម្រាប់អ្នកទិញអចលនទ្រព្យគ្រប់ប្រភេទ ទោះជាប្រភេទដីទទេរ ឬដីមានសំណង់ (ផ្ទះ) ខុនដូ សណ្ឋាគារ ឬអចលនទ្រព្យណាមួយក៏ដោយ អ្នកត្រូវតែសិក្សាស្រាវជ្រាវជាមុនដើម្បីប្រាកដថា អចលនទ្រព្យនោះមានភាពស្របច្បាប់ អាចលក់ និងទិញបាន ដោយមិនមានបញ្ហា ឬវិវាទផ្លូវច្បាប់ណាមួយនោះទេ ។ ការពិនិត្យផ្លូវច្បាប់គឺត្រូវបានធ្វើឡើងក្នុងគោលបំណងចម្បង៣សំខាន់ៗ៖កំណត់អត្តសញ្ញាណរបស់ម្ចាស់អចលនទ្រព្យដែលលក់បន្តនោះ ថាតើគាត់ពិតជាម្ចាស់ ពិតប្រាកដនិងជាម្ចាស់ស្របច្បាប់ដែរឬទេ? និងដើម្បីកំណត់ពីប្រវត្តិនៃការកាន់កាប់ អចលនទ្រព្យ តាំងពីម្ចាស់ដំបូងរហូតដល់ម្ចាស់ដែលលក់បន្តនេះ តើមានការទិញលក់ ប៉ុន្មានដង  ហើយមានប្រវត្តិនៃការកាន់កាប់យ៉ាងណាខ្លះ?ហើយក្នុងនេះដែរ អ្នកក៏អាចសិក្សាពីប្រវត្តិនៃការបង់ពន្ធជូនរដ្ឋករណីដីទំនេរមិនប្រើប្រាស់ ពន្ធអចលនទ្រព្យប្រចាំឆ្នាំ ពន្ធប្រថាប់ត្រា សម្រាប់ការផ្ទេរសិទ្ធិពីមុនៗ ។ល។ ជាមួយគ្នានេះដែរ លោកអ្នកត្រូវពិនិត្យមើលឯកសារពាក់ព័ន្ធនឹងអចលនទ្រព្យ ដែលដាក់លក់បន្តនោះ ពិសេសគឺឯកសារកាន់កាប់អចលនទ្រព្យនោះ ឬឯកសារបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យ មានដូចជា ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ​ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារប្លង់ទន់ មានដូចជា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះ ជាដើម និងឯកសារទិញលក់ ឬឯកសារផ្ទេរសិទ្ធិផ្សេងៗ បានទិញពីម្ចាស់អចលនទ្រព្យដើម ឬម្ចាស់គម្រោងណាមួយ បូករួមនឹងឯកសារបញ្ជាក់ពីការបង់ពន្ធអចលនទ្រព្យ (ពន្ធប្រថាប់ត្រា ឬពន្ធលើការផ្ទេរសិទ្ធិអចលនទ្រព្យ) ពីម្ចាស់ដើមមកអ្នកលក់បន្តនេះ។ R&F : One bedroom Condo for SALE (26% off)បញ្ជាក់៖ ឯកសារទាំងនោះត្រូវតែជាឯកសារដើម (មិនមែនជាឯកសារថតចម្លង)។កំណត់ ឬស្វែងរកឲ្យឃើញបញ្ហាវិវាទផ្សេងៗនៅលើអចលនទ្រព្យដែលលក់បន្តនោះ៖ ត្រូវដឹងថា តើអចលនទ្រព្យកំពុងមានវិវាទកើតឡើងដែរឬទេ ដូចជាមានការឈ្លោះដណ្តើមកេរ មានដីកាហាមឃាត់របស់តុលាការ ដីការក្សាការពារ ឬបណ្តឹងជំទាស់មិនឲ្យមានការលក់ដូរ និងផ្ទេរអចលនទ្រព្យនេះពីតតិយជនណាមួយ ដែលទទួលស្គាល់ដោយច្បាប់ជាដើម។កំណត់ ឬស្វែងរកឲ្យឃើញនូវបន្ទុកលើអចលនទ្រព្យ មានដូចជា ជាប់ដាក់បញ្ចាំនៅធនាគារ ខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ឬជាប់ខ្ចីប្រាក់ពីស្ថាប័ន ឬបុគ្គលឯកជនណាមួយ ដោយបានយកប្លង់កម្មសិទ្ធិ ដែលដាក់លក់បន្តនោះទៅដាក់ធានាកម្ចី ជាដើម។ បើរកឃើញករណីនេះ អ្នកមិនត្រូវទិញនោះទេ វានឹងនាំឲ្យមានបញ្ហាថ្ងៃមុខ ប៉ុន្តែប្រសិនបើអ្នកចង់ទិញ អ្នកត្រូវតែដោះស្រាយបញ្ហានោះឲ្យចប់ជាមុនសិន (គឺត្រូវដោះបន្ទុកអចលនទ្រព្យនោះឲ្យជ្រះស្រឡះជាមុនសិន)។២) ស្វែងរកអ្នកជំនាញផ្នែកអចលនទ្រព្យ2 Bed, 1 Bath Condo for Sale in The Penthouse Residenceអ្នកជំនាញផ្នែកអចលនទ្រព្យអាចជួយពិគ្រោះយោបល់ និងវាយតម្លៃអចលនទ្រព្យដើម្បីឲ្យអ្នក អាចដឹងពីតម្លៃអចលនទ្រព្យនៅលើទីផ្សារដែលអាចទទួលយកបាន ។ អ្នកជំនាញអាចជួយប្រឹក្សាយោបល់ផ្សេងៗទៅលើតម្លៃអចលនទ្រព្យ ទីតាំងល្អ ឬមិនល្អ ប្រភេទអចលនទ្រព្យ អាចទិញទុក លក់ចំណេញ អាចស្នាក់នៅធម្មតា ឬអាចបើករកស៊ីអ្វីបានជាដើម ។ ដូច្នេះ ការស្វែងរកជំនួយពីសំណាក់អ្នកជំនាញគឺមានសារៈសំខាន់ណាស់ ប្រសិនបើលោកអ្នកមិនទាន់មានបទពិសោធន៍ និងចំណេះដឹងច្បាស់លាស់ក្នុងវិស័យនេះ លោកអ្នកប្រឹក្សាយោបល់ជាមួយនឹងក្រុមហ៊ុន Realestate.com.kh បានដោយឥតគិតថ្លៃប្រសិនបើចង់ស្វែងរកទិញ លក់ឬជួលអចលនទ្រព្យណាមួយ ។​៣) ចរចារតម្លៃទិញលក់អចលនទ្រព្យ 2 Bed, 3 Bath Villa for Sale in BKK 1ដំណាក់កាលនេះអ្នកអាចរួមបញ្ចូលការដាក់សំណើទិញ ឬ លិខិតស្នើទិញ ដើម្បីស្នើសុំទិញអចលនទ្រព្យណាមួយដែលអ្នកចង់ទិញ ដោយស្នើតម្លៃទិញ ភ្ជាប់នឹងលក្ខខណ្ឌបង់ប្រាក់ និងលក្ខខណ្ឌ អនុវត្តមួយចំនួនទៀតដែលលោកអ្នកជាអ្នកទិញចង់បាន។ ក្រោយពីអ្នកលក់បានយល់ព្រម តាមសំណើទិញពីអ្នកទិញហើយ អ្នកលក់អាចចេញលិខិតមួយជូនអ្នកទិញវិញ ដើម្បីបញ្ជាក់ពីការយល់ព្រមលក់អចលនទ្រព្យក្នុងតម្លៃណាមួយ ដោយភ្ជាប់ទៅជាមួយនូវលក្ខខណ្ឌយល់ព្រមពីសំណាក់អ្នកលក់។ នៅពេលព្រមព្រៀងគ្នារួចហើយ អ្នកទិញអាចណាត់ជួបជាមួយអ្នកលក់ដើម្បីកក់ប្រាក់ ។៤) ការកក់ប្រាក់4 Bed, 5 Bath Link House for Sale & Rent in Phnom Penh Thmeyការកក់ប្រាក់ថ្លៃទិញលក់អចលនទ្រព្យអាចមាន ២ របៀបតាមការនិយម និងអនុវត្តកន្លងមកសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ៖ទី១ ៖ ការកក់ពាក្យសម្តី ឬអ្នកច្បាប់ហៅថា “កក់ធានា” ។ ការកក់ប្រាក់ធានានេះ គឺជាការកក់ប្រាក់ដើម្បីភ្ជាប់ពាក្យសម្តី ឬដើម្បីបញ្ជាក់ថា អ្នកទិញចង់ទិញអចលនទ្រព្យនេះហើយ ប៉ុន្តែត្រូវការពេលវេលាទៅពិចារណាជាមួយដៃគូ ឬត្រូវការពេលវេលាដើម្បីប្រមូលលុយឲ្យគ្រប់គ្រាន់ សម្រាប់យកមកទិញអចលនទ្រព្យនេះជាដើម ។ ការកក់នេះជាទូទៅអ្នកទិញ សុំពេលវេលាពីអ្នកលក់ត្រឹមពេលខ្លី ៣ថ្ងៃ ឬយ៉ាងយូរ ១ អាទិត្យ ដោយអ្នកទិញស្នើសុំឲ្យអ្នកលក់បិទ ការលក់អចលន ទ្រព្យនេះទៅឲ្យអ្នកផ្សេងក្នុងរយៈពេលកក់ប្រាក់ធានានេះ ហើយប្រសិនបើផុតកំណត់រយៈពេល ស្នើសុំនោះហើយ អ្នកលក់មានសិទ្ធិយកដាច់ប្រាក់កក់ធានានោះ ហើយធ្វើការបន្ដលក់អចលនទ្រព្យនោះ។ទី២ ៖ កក់ប្រាក់នៅក្នុងកិច្ចសន្យា នេះជាដំណាក់កាលកក់ប្រាក់នៅក្នុងកិច្ចសន្យាទិញលក់អចលនទ្រព្យ គេអាចកក់ប្រាក់ចន្លោះពី ៥% ទៅ ២០%​ ហើយពេលខ្លះគេនិយមហៅប្រាក់កក់នេះថា ជាប្រាក់បង់លើកទី១ ក៏បាន ។ ការកក់ប្រាក់នេះគឺជាទូទៅត្រូវបានធ្វើឡើង ដើម្បីបើកឱកាសឲ្យអ្នកទិញធ្វើការសិក្សាស្រាវជ្រាវផ្លូវច្បាប់ ដើម្បីកំណត់ថាអចលនទ្រព្យ ដែលដាក់លក់នេះមានភាពស្របច្បាប់ មិនមានបញ្ហា មិនមានវិវាទ និងមានម្ចាស់ពិតប្រាកដជាដើម។ ជាទូទៅ គេទុករយៈពេល ១ អាទិត្យ ដើម្បីឲ្យអ្នកទិញធ្វើការស្រាវជ្រាវ និងពិនិត្យផ្ទៀងផ្ទាត់។៥) ដំណាក់កាលរៀបចំកិច្ចសន្យាទិញលក់នេះជាដំណាក់កាលសំខាន់សម្រាប់ទាំងអ្នកលក់ និងអ្នកទិញ ដោយភាគីត្រូវជួបចចារគ្នាយ៉ាងហ្មត់ចត់ទៅលើតម្លៃទិញលក់ លក្ខខណ្ឌបង់ប្រាក់ កាតព្វកិច្ចផ្សេងៗរបស់គូភាគី ការចុះបញ្ជីអចលនទ្រព្យ ការផ្ទេរសិទ្ធិ និងការបង់ពន្ធអចលនទ្រព្យជាដើម ដើម្បីរៀបចំ កិច្ចសន្យាទិញលក់អចលនទ្រព្យមួយឲ្យបានត្រឹមត្រូវ មានវិជ្ជាជីវៈ និងអាចទទួលយកបានទាំងសងខាង។ ដើម្បីជៀសវាងបញ្ហា អ្នកគួរស្វែងរកសេវាផ្នែកច្បាប់ ឬមេធាវី ដើម្បីឲ្យជួយរៀបចំកិច្ចសន្យាទិញលក់អចលនទ្រព្យនេះ និងឲ្យមានអ្នកជួយប្រឹក្សាយោបល់លើការទិញលក់ អចលនទ្រព្យនេះផង។៦)   ការចុះបញ្ជីអចលនទ្រព្យ ការផ្ទេរសិទ្ធិអចលនទ្រព្យ និងការបង់ពន្ធនេះជាដំណាក់កាលសំខាន់មួយដែរ ក្នុងដំណើរការនៃការទិញលក់អចលនទ្រព្យ។ មុនពេលទិញអចលនទ្រព្យ អ្នកត្រូវជជែកគ្នាជាមុនថា តើអចលនទ្រព្យដែលត្រូវទិញនោះ ជាអចលនទ្រព្យប្រភេទប្លង់រឹង (ចុះបញ្ជីរួច) ឬប្លង់ទន់ (មិនទាន់ចុះបញ្ជី) ហើយត្រូវជជែក និងព្រមព្រៀងគ្នាឲ្យច្បាស់ថា តើភាគីណាមួយជាអ្នកទទួលខុសត្រូវរត់ការចុះបញ្ជី ឬផ្ទេរសិទ្ធិកាត់ឈ្មោះអចលនទ្រព្យពីអ្នកលក់មកឲ្យឈ្មោះរបស់អ្នកទិញ ហើយភាគីណាមួយជាអ្នក ទទួលបន្ទុកបង់ពន្ធលើការផ្ទេរសិទ្ធិ (ពន្ធប្រថាប់ត្រា) ជាដើម ។ ភាគីអ្នកលក់ និងអ្នកទិញត្រូវ ជជែកគ្នាឲ្យច្បាស់ និងសរសេរចូលក្នុងកិច្ចសន្យាទិញលក់ ជៀសវាងការភ័ន្តច្រឡំ ឬប្រកែកគ្នា នៅពេលក្រោយ។ជាទូទៅការងារចុះបញ្ជីអចលនទ្រព្យ (ធ្វើប្លង់រឹង) ការផ្ទេរសិទ្ធិកាត់ឈ្មោះ និងការបង់ពន្ធ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់អ្នកលក់ ខណៈដែលការបង់ពន្ធប្រថាប់ត្រា ក្នុងច្បាប់បានសរសេរយ៉ាងច្បាស់ថា គឺអ្នកទិញគឺជាអ្នកទទួលបន្ទុក ដោយសារអ្នកទិញជាអ្នក ទទួលផលចុងក្រោយ ។ ម្យ៉ាងវិញទៀតសម្រាប់ការរត់ការចុះបញ្ជី ឬផ្ទេរសិទ្ធិកាត់ឈ្មោះ ពេលខ្លះដើម្បីផ្តល់ទំនុកចិត្តខ្ពស់ អ្នកទិញគឺជាអ្នករត់ការផ្ទាល់ ដោយមានកិច្ចសហការណ៍យ៉ាងរលូនពីអ្នកលក់អចលនទ្រព្យ។៧) ដំណាក់កាលប្រគល់ប្លង់ និងបង់លុយផ្តាច់ថ្លៃទិញលក់អចលនទ្រព្យនេះជាដំណាក់កាលចុងក្រោយគេបង្អស់ ក្នុងដំណើរការលក់ និងទិញអចលនទ្រព្យ ដោយក្រោយពីដំណើរការនៃការចុះបញ្ជី ឬផ្ទេរសិទ្ធិកាត់ឈ្មោះអចលនទ្រព្យ និងបង់ពន្ធបានចប់សព្វគ្រប់ហើយ អ្នកលក់មានកាតព្វកិច្ចត្រូវប្រគល់ប្លង់ដែលបានចុះបញ្ជីរួចហើយ  ឬផ្ទេរសិទ្ធិរួចហើយនោះឲ្យទៅអ្នកទិញ ហើយអ្នកទិញត្រូវប្រគល់លុយបង្គ្រប់ថ្លៃទិញលក់អចលនទ្រព្យនោះទៅឲ្យអ្នកលក់ ដើម្បីបញ្ចប់ការទិញលក់ អចលនទ្រព្យជាស្ថាពរ ។នេះជាការអនុវត្ត និងបទពិសោធន៍កន្លងមកដែលសេវាកម្មមេធាវី ឬអ្នកច្បាប់គេតែងផ្តល់យោបល់ ឲ្យអនុវត្តតាមសម្រាប់រាល់ការលក់ និងទិញអចលនទ្រព្យប្រភេទលក់បន្ត។ ប្រសិនបើអ្នកធ្វើតាមការ ណែនាំខាងលើនោះការទិញលក់អចលនទ្រព្យរបស់អ្នកនឹងមានសុវត្ថិភាពខ្ពស់ និងអាចជៀសផុតពីហានិភ័យ។ ទោះជាយ៉ាងណាក៏ដោយមិនមែនខ្លឹមសារ ឬ រូបមន្តខាងលើគឺជាវិធីសាស្ត្រដាច់ខាត ឬល្អតែមួយគត់ដែលត្រូវតែអនុវត្តតាមនោះទេ វាក៏អាចនៅមានចំណុចបន្ថែម ឬដកចេញខ្លះ អាស្រ័យទៅលើការទិញលក់នោះវាមានទំហំប៉ុនណា ទឹកប្រាក់ប៉ុនណា? ស្មុគស្មាញប៉ុនណា? មានន័យថា បើអចលនទ្រព្យ ដែលជាកម្មវត្ថុនៃការទិញលក់នោះមានទំហំធំ ទឹកប្រាក់ច្រើន វាអាចនឹងមានដំណើរការស្មុគស្មាញជាងនេះ ហើយដំណើរការទិញលក់នេះក៏មានភាពស្មុគស្មាញជាងនេះ​ដែរ ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
ទិញផ្ទះមុនគម្រោងបើមិនពិចារណាចំណុចទាំងនេះប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ
ទិញផ្ទះមុនគម្រោងបើមិនពិចារណាចំណុចទាំងនេះប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ
February 27, 2023, 8:51 a.m.
អ្នកទិញមួយចំនួនប្រៀបធៀបការទិញផ្ទះមុនគម្រោងទៅនឹងការបង់សំណាញ់ក្នុងទន្លេ ដែលពេលខ្លះអាចបានត្រី ឬអាចមិនបានត្រី ។ ដោយសារតែច្បាប់ទំលាប់ក្នុងវិស័យអចលនទ្រព្យនៅធូរលុង ការអនុវត្តច្បាប់ក៏នៅមានកម្រិតធ្វើឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការអភិវឌ្ឍគម្រោងខ្យល់ ឬគម្រោងមិនច្បាសលាស់គម្រោងមិនស្របច្បាប់ គម្រោងមិនមានស្តង់ដារត្រឹមត្រូវ។ ជាលទ្ធផលទង្វើទាំងនេះអាចជះឥទិ្ធពលដល់អ្នកទិញ ។ ខាងក្រោមនេះ Realestate.com.kh នឹងលើកយកប្រធានបទការទិញអចលនទ្រព្យមុនគម្រោងអ្វីជាការទិញផ្ទះមុនគម្រោង (Buying Off Plan)?ដូចដែលអ្នកបានដឹងហើយថា ការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅប្រទេសកម្ពុជាមានរូបភាពផ្សេងៗគ្នា ទាំងគម្រោងតូច គម្រោងមធ្យម និងគម្រោងធំ។ សម្រាប់គម្រោងខ្នាតមធ្យម និងធំ ភាគច្រើនបំផុតគឺមុនពេលប្រកាសលក់យ៉ាងហោចណាស់ក៏ត្រូវតែមាន ផ្ទះគម្រូសាងសង់រួចជាស្រេចឲ្យអតិថិជនចូលមើល ពេលប្រកាសបើកលក់គម្រោង ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។ ទោះជាយ៉ាងណានៅតែមានគម្រោងខ្លះ ប្រកាសលក់ជូនអតិថិជនដោយមិនទាន់មានផ្ទះគម្រូ ឬទើបតែបុកគ្រឹះជាដើម នេះអាចដោយសារតែគម្រោងជាគម្រោងខ្នាតតូច ខ្វះទុន ឬម្ចាស់គម្រោងមិនចង់រង់ចាំរហូតដល់ផ្ទះគម្រូសាងសង់រួចជាដើម​។ការទិញផ្ទះមុនគម្រោង គឺជារឿងប្រថុយប្រថានមួយសម្រាប់បទពិសោធន៍នៅប្រទេសកម្ពុជា ដោយសារអ្នកទិញមិនអាចបំពេញក្តីស្រមៃរបស់ខ្លួនបានភ្លាមៗទេ ដោយត្រូវរង់ចាំក្នុងរយៈពេលមួយដែលបានព្រមព្រៀង និងមានចែងក្នុងកិច្ចសន្យាទិញលក់ផ្ទះនោះ។ ជាទូទៅ រយៈពេលសាងសង់មានចន្លោះពី ១២ ខែ ទៅ ១៨ ខែ អាស្រ័យទៅតាមគម្រោងនីមួយៗ។ *ចំណុចល្អៗពីរយ៉ាងពេលទិញផ្ទះមុនគម្រោងទី១៖ អ្នកទិញអាចទទួលបានផ្ទះក្នុងតម្លៃមួយដែលអាចទទួលបានផលចំណេញពីការលក់បន្តចន្លោះ ពី ១០% ទៅ ៣០% នៅពេលផ្ទះសង់រួច ដោយហេតុថា ផ្ទះលក់ក្នុងគម្រោងតែង តែលក់ក្នុងតម្លៃទាបជាងទីផ្សារព្រោះគេទុកឲ្យអតិថិជនអាចចំណេញពីសាងសង់រួច។ ទី២៖ គឺអ្នកទិញមិនចាំបាច់មានលុយទាំងដុំទៅទិញនោះទេ ពោលគឺអតិថិជនអាចទិញ បង់រំលោះដោយមានទឹកប្រាក់បង់មុន ១០% ២០% ឬ ៥០% ប៉ុណ្ណោះហើយក៏មានគម្រោងខ្លះ អនុញ្ញាតឲ្យបង់រំលោះសុទ្ធដោយមិនចាំបាច់បង់មុនគឺរំលស់ប្រចាំខែយកតែម្តង ។ហេតុដូច្នេះ មុនពេលលោកអ្នកទិញផ្ទះមុនគម្រោងពីគម្រោងណាមួយលោកអ្នកត្រូវតែប្រាកដថា អ្នកមានគោលបំណងចង់ទិញទុកលក់យកចំណេញ ឬអ្នកមិនមានទឹកប្រាក់គ្រប់ គ្រាន់សម្រាប់បង់ផ្តាច់ផ្ទះទាំងមូល។*ការទិញផ្ទះមុនគម្រោងអ្នកត្រូវពិនិត្យលក្ខខណ្ឌណែនាំដូចខាងក្រោម៖១) មុនពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកត្រូវស្គាល់គម្រោងនោះឲ្យច្បាស់ជាមុន ឬស្គាល់សវតារបស់អ្នកអភិវឌ្ឍន៍គម្រោងជាមុនសិន ជៀសវាងទិញចំគម្រោងខ្យល់ ឬគម្រោងដែលមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោង។ ក្រៅពីនេះត្រូវមើលថាតើ គម្រោងមានភាពច្បាស់លាស់ស្របច្បាប់ មានសក្តានុពល និងស្ថិតនៅក្នុងទីតាំងល្អ (តំបន់លំនៅដ្ឋាន ឬតំបន់ពាណិជ្ជកម្ម) ដែលឬទេ? ចំណុចនេះអ្នកអាចពឹងពាក់មេធាវី ឬអ្នកច្បាប់ ឬភ្នាក់ងារឲ្យជួយផ្តល់យោបល់លើការទិញរបស់អ្នក ថាតើអ្នកអភិវឌ្ឍន៍ និងគម្រោងមួយហ្នឹងគួរទិញ ឬអត់? ជឿជាក់បាន ឬមិនបាន?២) ដើម្បីជៀសវាងបញ្ហាខាងលើ លោកអ្នកគួរស្វែងរកអ្នកជំនាញអចលនទ្រព្យដើម្បីឲ្យជួយពិគ្រោះយោបល់ ថាតើគួរទិញអចលនទ្រព្យមួយណា? ប្រភេទណា? ទីតាំងណា? តម្លៃប៉ុន្មាន? សាកសមសម្រាប់ការរស់នៅ ឬការប្រកបអាជីវកម្មជាដើម? ទោះជាយ៉ាងណា ប្រសិនបើអ្នក មានចំណេះដឹង និងធ្លាប់ឆ្លងកាត់បទពិសោធន៍ទាំងនេះ អ្នកអាចធ្វើបានដោយខ្លួនឯង។ ៣) ពិនិត្យមើលផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធនៃការអភិវឌ្ឍគម្រោង៖ អ្នកត្រូវសាកសួរ រកព័ត៌មានឲ្យច្បាស់លាស់ពីការអភិវឌ្ឍគម្រោងនោះ ថាតើវាស្របច្បាប់ហើយឬនៅ? មានច្បាប់សាងសង់ ឬលិខិតអនុញ្ញាតពីអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធទេ? ប្រសិនបើមាន ទើបលោកអ្នកគួរពិចារណាក្នុងការទិញលំនៅដ្ឋានពីគម្រោងនោះ ។៤) កិច្ចសន្យា ឬរយៈពេលសាងសង់៖ វាសំខាន់ណាស់ គ្រប់ពេលដែលអ្នកទិញលំនៅដ្ឋាន ពីគម្រោងណាមួយ អ្នកត្រូវមានដាច់ខាតកិច្ចសន្យាទិញលក់ផ្ទះ ហើយក្នុងកិច្ចសន្យានេះមានចែងពីរយៈពេលសាងសង់យ៉ាងច្បាស់លាស់គិតចាប់ពីថ្ងៃដែលចុះកិច្ចសន្យាទិញលក់ (ជាទូទៅវាមានរយៈពេល ១២ខែ ទៅ ១៨ខែ)​។ អ្នកត្រូវពិនិត្យមើលឯកសារកិច្ចសន្យាទិញលក់ ឲ្យបានច្បាស់លាស់ពាក់ព័ន្ធជាមួយទំហំដី ទំហំផ្ទះ ប្រភេទផ្ទះ រយៈពេលសាងសង់ តម្លៃទិញលក់ និងលក្ខខណ្ឌបង់ប្រាក់ ការពិន័យ និងលក្ខខណ្ឌអនុវត្តផ្សេងៗរបស់អ្នកទិញ។  លក្ខខណ្ឌ អភិវឌ្ឍគម្រោងត្រូវមានប្រព័ន្ធផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធភ្លើង ។ល។ ជាពិសេសអ្នកត្រូវ ប្រយ័ត្នក្នុងករណីដែលអ្នកបង់ប្រាក់យឺតយ៉ាវ ត្រូវម្ចាស់គម្រោងយកលេសដកយកផ្ទះវិញ ហើយផ្តាច់កិច្ចសន្យា។៥) ប័ណ្ណកម្មសិទ្ធិ៖ ឥឡូវនេះ បើអ្នកទិញផ្ទះ គួរតែទិញផ្ទះពីគម្រោងណាមួយ ដែលមានប្លង់រឹង ហើយពេលកាត់ប្លង់បំបែកក្បាលដីជូនអ្នកទិញក៏កាត់ជាប្លង់រឹងដែរ (ប្លង់បំបែកក្បាលដី មិនមែន ត្រឹមឃុំសង្កាត់ ឬខណ្ឌនោះទេ)។ ក្នុងករណីមានត្រឹមប្លង់ទន់ អ្នកមិនគួរទិញវាទេ ព្រោះនឹងអាចជួបបញ្ហា។៦) ផ្ទះគម្រូ៖ វាចាំបាច់ណាស់សម្រាប់គម្រោង ដែលលោកអ្នកចង់ទិញត្រូវតែមានផ្ទះគម្រូ សម្រាប់មើលដើម្បីឲ្យអ្នកប្រាកដថា អ្នកពេញចិត្ត ឬអត់? នេះរួមទាំងគុណភាពសំណង់ ប្រភេទផ្ទះ ការរចនាម៉ូដខាងក្រៅ និងខាងក្នុង។ នៅពេលលោកអ្នកមើលផ្ទះគម្រូ ហើយអ្នកពេញចិត្ត ទើបអ្នកសម្រេចចិត្តទិញផ្ទះពីគម្រោងនោះ។ ប៉ុន្តែបើអ្នកមិនបានឃើញ ផ្ទះគម្រូទេ វាប្រហែលជាពិបាកសម្រាប់អ្នកក្នុងការស្វែងរកទិញផ្ទះក្នុងក្ដីសុបិន ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
បុរី និងខុនដូ ! តើមួយណាល្អជាងក្នុងយុគសម័យថ្មីនេះ?
បុរី និងខុនដូ ! តើមួយណាល្អជាងក្នុងយុគសម័យថ្មីនេះ?
February 27, 2023, 8:13 a.m.
ប្រជាជនខ្មែរភាគច្រើនបានពេញចិត្ត និងជ្រើសយកការរស់នៅក្នុងគម្រោងបុរី ដូចជា ផ្ទះល្វែង វីឡាកូនកាត់ ឬផ្ទះអាជីវកម្មជាដើម។ និន្នាការនេះនៅកំពុងបន្តយ៉ាងរឹងមាំក្នុងបរិបទ ទីផ្សារលំនៅឋានកម្ពុជា។ ទោះយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ននេះ ខុនដូ ដែលជាបរិបទថ្មីមួយទៀតបានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញក្នុងស្រុក ពិសេសមនុស្ស​វ័យក្មេង ។តាមពិតទៅ លំនោដ្ឋានទាំងពីរនេះ មានលក្ខណៈពិសេសដូចគ្នា និងផ្តល់នូវលក្ខណៈងាយស្រួល ក្នុងការរស់នៅដូចគ្នា ប៉ុន្តែវាមានលក្ខណៈដាច់ដោយឡែកពីគ្នា ត្រង់ចំណុចពិសេសមួយចំនួនដូចជា៖​ ទីតាំង កម្មសិទ្ធិកាន់កាប់ តម្លៃ សេវាកម្ម​ ការចំណាយបន្ថែមផ្សេងៗ ជាដើម។ ទាំងនេះជាអ្វី ដែលអ្នកទិញខ្លួនឯងត្រូវតែដឹងជាមុន និងត្រូវមានភាពរួចរាល់មុននឹងទិញលំនៅឋានណាមួយ!  ខាងក្រោមជាចំណុច មួយចំនួនចំណុចពិសេស និងលក្ខណៈដោយឡែកពីគ្នានៃបុរី និងខុនដូ៖ទី១-ទីតាំងសម្រាប់បុរី នៅពេលបច្ចុប្បន្ននេះ ការសាងសង់បុរី (ផ្ទះល្វែង) ភាគច្រើនមានទីតាំងនៅ ជាយក្រុង ឬនៅក្រៅក្រុង។ ភាគច្រើននៃបុរីនៅជាយក្រុងមានភាពស្ងប់ស្ងាត់ កន្លែងមិនសូវចង្អៀត មានលក្ខណៈធម្មជាតិ ជាមួយសួនច្បារ ឬតំបន់បៃតង។ ជាពិសេស​ អ្នកអាចគេចចេញពីការកកស្ទះចរចរណ៍នៅក្នុងក្រុង។ ប៉ុន្តែបញ្ហាមួយត្រង់ថា អ្នកទិញរស់នៅឆ្ងាយពីតំបន់កណ្តាលក្រុងបន្តិច ហើយអ្នកត្រូវធ្វើដំណើរយូរ​បន្តិច ប្រសិនបើអ្នកធ្វើការនៅកណ្តាលក្នុងក្រុង សាលារៀននៅក្នុងក្រុង ឬត្រូវការការលម្ហែនៅក្នុងតំបន់កណ្តាលក្រុង។រីឯខុនដូវិញ ស្ទើរតែគ្រប់គម្រោងខុនដូគឺមានទីតាំងនៅតំបន់ក្រុង និងតំបន់កណ្តាលក្រុង ដែលនេះបានឆ្លើយតបទៅនឹងអ្វីដែលអ្នកទិញភាគច្រើនចង់បាន។​ ជាទូទៅទីតាំងខុនដូ នៅជិតសាលារៀន មន្ទីរពេទ្យ ផ្សារ ភោជនីយដ្ឋាន ស្ថាបនរដ្ឋ និងស្ថាបនឯកជន និងតំបន់សេវាកម្មចម្រុះផ្សេងៗទៀត។ ប៉ុន្តែអ្នកត្រូវដឹងថា យូនីតខុនដូរបស់មិនមានទំហំធំ​ដូចជាផ្ទះផ្ទះក្នុងបុរីទេ។ ​ទី២-កម្មសិទ្ធិកាន់កាប់បុរីជាអចលនទ្រព្យតាំងជាប់ដីដោយផ្ទាល់ វាមានប្លង់រឹងដាច់ពីគ្នា រវាងអចលនទ្រព្យមួយទៅមួយទៀតផ្សេងទៀត។​​ចំណែកខុនដូវិញ ជាប្រភេទអចលនទ្រព្យប្លង់រួម (អគារសហកម្មសិទ្ធិ) ដែលមានន័យថា អ្នកទិញ អាចកាន់កាន់លើអចលនទ្រព្យរបស់ខ្លួនរៀងខ្លួនបាន (ចំណែកឯកជន) តែមិនមានឈ្មោះដាច់តែឯងលើអគារទាំងមូលនោះទេ (ចំណែករួម)។ នេះបើតាមមាត្រា ៤ នៃច្បាប់គ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ។ ទី៣-តម្លៃបុរីតម្លៃសមរម្យបានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ន ហើយផ្ទះល្វែងក្នុងបុរីអាចមានចាប់ពី ៣ ម៉ឺនដុល្លារឡើងទៅ ។ គេមើលឃើញថា ដោយសារការផែនការពង្រីកក្រុងកំពុងដំណើរការយ៉ាងល្អ ដូច្នេះការអភិវឌ្ឍវិស័យលំនៅឋានបែបបុរីបានរីកលូតលាស់ខ្លាំង ដែលធ្វើឲ្យមានការកើនឡើងតម្លៃគួរឲ្យកត់សម្គាល់ ។​ម្យ៉ាងវិញទៀត យើងសង្កេតឃើញថាបុរីផ្ទះល្វែង ដែលសង់រួចមានអ្នករស់នៅ តែងតែជំរុញសកម្មភាពសេដ្ឋកិច្ច ដូចជាផ្សារទំនិញ ឬសូម្បីតែផ្សារទំនើបផងដែរ។ ដូចនេះ វាអាចជាកត្តាមួយ អ្នកគួរទិញបុរី។​ទី៤-សេវាកម្មការរស់នៅក្នុងគម្រោងបុរី អ្នកអាចទទួលបានសេវាកម្មមួយចំនួន ដូចជា កន្លែងកំសាន្ត សួនច្បារ … ប៉ុន្តែបុរីខ្នាតតូច ឬបុរីតម្លៃទាបគឺមិនផ្តល់ជូនសេវាកម្មទាំងនេះទេ។​ ចំណុច នេះជាអ្វីដែលធ្វើឲ្យការរស់នៅក្នុងខុនដូ ហាក់មានភាពលេចធ្លោ និងភាពស៊ីវីល័យជាង។ ខុនមានសេវាកម្មដូចជា៖ ហាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងលម្ហែលើដំបូល ក្លឹប និងសេវាគ្រប់គ្រងអចលនទ្រព្យ រួមជាមួយសេវាផ្សេងៗទៀត។ទី៥-ការចំណាយបន្ថែមបុរីមានភាពសមញ្ញជាងខុនដូ។ ដូចនេះ ការចំណាយទូទៅប្រចាំខែលើវាកម្មនានារបស់បុរីក៏អស់តិចជាងខុនដូដែរ។ ការចំណាយក្នុងខុនដូ អាចមានដូចជា៖ ថ្លៃសំអាត ថ្លៃភ្លើង ថ្លៃអ៊ីធើណិត ថ្លៃសន្តិសុខ ថ្លៃចំណតរថយន្ត ថ្លៃសម្រាម និងរួមទាំងថ្លៃសេវាកម្មប្រចាំថ្ងៃ។ ប៉ុន្តែសូមចងចាំថាកញ្ចប់សេវាកម្មខ្លះត្រូវបានដាក់បញ្ចូលក្នុងសេវាកម្មជាកញ្ចប់រួចហើយ។សរុបមក ការទិញផ្ទះក្នុងបុរី ឬខុនដូសុទ្ធតែជាការវិនិយោគដ៏ឆ្លាតវៃ។ ប៉ុន្តែវាក៏ទាមទារឲ្យអ្នកទិញខ្លួនឯង​ត្រូវស្វែងយល់ពីតម្រូវការ និងលទ្ធភាពជាក់ស្តែងរបស់ខ្លួន ដើម្បីជៀសវាងពីហានិភ័យណាមួយ។ ជាការណែនាំប្ រសិនបើអ្នកមានភាពក្មេងខ្ចីក្នុងវិស័យនេះ អ្នកអាចស្វែងរកការប្រឹក្សាយោបល់ជាមួយអ្នកច្បាប់ ឬភ្នាក់ងារអចលនទ្រព្យជំនាញជាមុនសិន ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
ចង់ទិញផ្ទះអាជីវកម្មឱ្យត្រូវប៉ាន់មិនគួររំលង៥ចំណុចនេះ
ចង់ទិញផ្ទះអាជីវកម្មឱ្យត្រូវប៉ាន់មិនគួររំលង៥ចំណុចនេះ
February 21, 2023, 4:50 a.m.
មានលក្ខណៈមួយចំនួនដែលអ្នកត្រូវតែពិចារណាឲ្យបានច្បាស់លាស់នៅពេលទិញផ្ទះ ។ ដោយឡែកប្រសិនបើអ្នកចង់ទិញផ្ទះសម្រាប់ធ្វើអាជីវកម្មដើម្បីទទួលបានប្រាក់ចំណូលប្រចាំខែ អ្នកត្រូវតែកំណត់ពីគោលដៅរបស់អ្នក និងស្វែងយល់ពីលក្ខណៈពិសេសរបស់អចលនទ្រព្យនោះជាមុនសិន ។ ខាងក្រោមនេះគឺជាចំណុចគន្លឹះមួយចំនួន ដែលអ្នកអាចពិចារណានៅពេលទិញផ្ទះអាជីវកម្ម។ទី១-ទីតាំងសម្រាប់ផ្ទះដែលធ្វើអាជីវកម្ម អ្នកគួជ្រើសរើសទីតាំងដែលងាយស្រួលក្នុងការរក និងងាយមើល ឃើញ ម្យ៉ាងទៀតអ្នកត្រូវតែមើលថាតើទីតាំងនោះមានភ្ជាប់ទៅនឹងស្ថាប័នអ្វីខ្លះដូចជា៖ សាលារៀន សាកលវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ផ្សារ ហាងទំនិញ និងកន្លែងសំខាន់ៗទៀត ព្រោះវាអាចធ្វើឲ្យអតិថិជនអ្នកមកពីស្ថាប័នផ្សេងៗ ចូលមកកន្លែងរបស់អ្នក។មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវមើលលើទីតាំងនោះថា មមាញឹកដែរឬទេ ទីតាំងមមាញឹក អាចមានគុណសម្បត្តិ និងគុណវិបត្តិសម្រាប់អាជីវកម្មលោកអ្នក។ អ្នកត្រូវរើសយកទីតាំងចំផ្លូវកែង ឬជាប់ផ្លូវធំ ប៉ុន្តែសូមចងចាំដែរថា  បើសិនបើមានចរាចរណ៍ យ៉ាងមមាញឹកខ្លាំងពេកនៅមុខកន្លែងរបស់អ្នកនោះ វាអាចប៉ះពាល់ដល់អាជីវកម្មអ្នក  ប៉ុន្តែវាក៏អាស្រ័យលើប្រភេទមុខជំនួញរបស់អ្នកផងដែរ ។ទី១-គោលបំណងនៃអាជីវកម្មមុននឹងសម្រេចចិត្តទិញផ្ទះ អ្នកទិញផ្ទះត្រូវសួរខ្លួនឯងថា តើប្រភេទនៃអាជីវកម្មបែបណា ដែលអ្នកចង់ធ្វើ? ជាការលក់ទំនិញ ឬសេវាកម្ម? តើផ្ទះនោះជាកន្លែងដែលជួបជាមួយអតិថជន ឬសម្រាប់តែបុគ្គលិកធ្វើការ? តើអ្នកត្រូវការទំហំប៉ុនណា និងមានមនុស្សប៉ុន្មាននាក់ ធ្វើការនៅទីនោះ? ម្យ៉ាងវិញទៀត អ្នកត្រូវស្ពាល់អតិថិជនគោលដៅរបស់អ្នក ។ បន្ទាប់ពីបានស្វែងយល់ចំណុចនេះ អ្នកអាចពិចារណាថា តើប្រភេទផ្ទះណា ដែលសាកសម សម្រាប់ការធ្វើអាជីវកម្មរបស់អ្នក ។ទី៣-ប្រភេទផ្ទះអាជីវកម្មអ្នកត្រូវមើលថា តើអាជីវកម្មរបស់អ្នកត្រូវការរូបរាង ទំហំ ឬ ទីធ្លាយ៉ាងដូចម្ដេច? សម្រាប់អាជីវកម្មអ្នក? បើអាជីវកម្មរបស់អ្នកមានយីហោល្បី​ អ្នកអាចជ្រើសយកផ្ទះនោះត្រូវងាយស្រួលក្នុងការតុបតែងឲ្យមានភាពទាក់ទាញ តែបើអាជីវកម្មសាមញ្ញ អ្នកជ្រើសរើសផ្ទះធម្មតាក៍បានដែរ។ សម្រាប់ទំហំវិញ អ្នកត្រូវមើលថា តើមានទីធ្លាសម្រាប់ប្រើប្រាស់ឬទេ ជាពិសេសគឺកន្លែងចតរថយន្ដ។​ទី៤-តម្លៃអ្នកត្រូវកំណត់ពីផែនការថវិការបស់អ្នក ដើម្បីទិញផ្ទះនៅត្រឹមតម្លៃត្រឹមតម្លៃណាមួយ តាមលទ្ធភាព និងឲ្យត្រូវនឹងសក្ដានុពលអាជីវកម្មរបស់អ្នក។ ត្រង់ចំណុចនេះអ្នកគួតែសិក្សា តម្លៃផ្ទះនៅក្នុងទីផ្សាឲ្យបានច្បាស់លាស់ផងដែរ។ទី៥-ហិរញ្ញវត្ថុដំបូងអ្នកត្រូវដឹងថាតើអ្នកមានសាច់ប្រាក់ប៉ុន្មានក្នុងដៃ ហើយត្រូវពិចារណាថា តើត្រូវជ្រើសរើសយកហិរញ្ញបទានដូចម្ដេច? អ្នកគួតែបង់ប្ដាច់ ឬបង់រំលស់? តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញផ្ទះនោះទេ បើមានគ្រប់ តើអ្នកគួបង់ផ្ដាច់ ដើម្បីកុំឲ្យខាតការប្រាក់ ឬទុកសាច់ប្រាក់ខ្លះសម្រាប់ធ្វើអាជីវកម្ម? បើសិនអ្នកជ្រើសរើស យកការបង់រំលស់ អ្នកត្រូវពិចារណាថា តើចំណូលអ្នកអាចបង់រំលស់បាន ហើយសល់ចំណូល សម្រាប់អាជីវកម្មដែលឬទេ? ម្យ៉ាងទៀត អ្នកក៍គួពិចារណាក្នុងស្ថាប័នហិរញ្ញវត្ថុ ដែលអ្នកជ្រើសរើសផងដែរ ថាប្រសិនផ្ទះអាជីវកម្មនោះជាផ្ទះក្នុងបុរី តើអ្នកគួបង់តាមម្ចាស់បុរី​ ឬបង់ជាមួយធនាគារ ៕ ចង់ទិញ លក់ ឬជួលអចលនទ្រព្យមានអីពិបាក? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
ទំនេរសៅរ៍-អាទិត្យ ! ចង់រកខុនដូទំនើបល្បីជាងគេនៅភ្នំពេញគួរមើល6គម្រោងល្បីនេះ
ទំនេរសៅរ៍-អាទិត្យ ! ចង់រកខុនដូទំនើបល្បីជាងគេនៅភ្នំពេញគួរមើល6គម្រោងល្បីនេះ
August 31, 2023, 8:28 a.m.
ការ​អភិវឌ្ឍ​ផ្នែក​លំនៅ​ឋាន​មាន​សន្ទុះ​ខ្លាំង​ទៅ​លើ​ប្រភេទ​គម្រោង​ផ្ទះ​បុរី និង​ខុន​ដូ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​គម្រោង​ផ្ទះ​បុរី​ដែល​កាន់តែ​ឃ្លាត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​ក្រុងភ្នំពេញ ។ ខាងក្រោម​នេះ​ជា​ជម្រើស​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ដែល​កំពុង​លេចធ្លោ​ជាងគេ​ទាំង5​សម្រាប់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​ខុន​ដូ​បែប​ប្រណីត ទាំង​ការ​រចនា ទេសភាព​ជុំវិញ សុវត្ថិភាព និង​តម្លៃ​សមរម្យ ៖គម្រោង J Tower 3 Condominium (ទីតាំង ៖ បឹងកេងកង១, តម្លៃចាប់ពី $33x,xxx)គម្រោងថ្មីមួយនេះស្ថិតនៅភាគខាងត្បូងបឹងកេងកង1ដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍ជប៉ុនដែលគួរឱ្យទុកចិត្ត និងមានបទពិសោធន៍ខ្ពស់ ជាមួយកម្ពស់77ជាន់ ត្រូវបានកំណត់ថាជាអគារខ្ពស់បំផុតមួយក្នុងប្រទេសកម្ពុជា ។ 𝐉-𝐓𝐎𝐖𝐄𝐑 𝟑 មានបន្ទប់ធំទូលាយ 3 បន្ទប់គេង មានទំហំសុទ្ធ 𝟏𝟔𝟔𝐦² - 𝟏𝟕𝟖𝐦² និងទិដ្ឋភាពល្អបំផុត ! គម្រោងចុងក្រោយរបស់អ្នកអភិវឌ្ឍន៍ត្រូវបានលក់អស់ក្នុងរយៈពេល 6 សប្តាហ៍ ។ កក់បន្ទប់របស់អ្នកក្នុងអំឡុងពេល 𝐩𝐫𝐞-𝐬𝐚𝐥𝐞𝐬 ថ្ងៃនេះដើម្បីទទួលបានការផ្តល់ជូនពិសេសៗជាច្រើនទៀត ។ឈ្វេងយល់បន្ថែមអំពីគម្រោង J-Tower 3គម្រោង The Peninsula Private Residences (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $15x,xxx)ការ​រស់នៅ​ជាមួយ​បទ​ពិសោធន៍​ថ្មី អម​ដោយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង និង​សេវាកម្ម​រួម​ជាមួយ ការ​កំសាន្ត​ជា​ច្រើន​មាន​ដូច​ជា ៖ កន្លែង​ហាត់ប្រាណ សូ​ណា សួនច្បារ និង​អាង​ហែល​ទឹក ។ កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​លំនៅ​ឋាន​គម្រោង​មាន​ចំណតរថយន្ត៥ជាន់ ដែល​ជាចំណត​ស្វ័យប្រវត្តិ ។ឈ្វេងយល់បន្ថែមអំពីគម្រោង The Peninsula Private Residencesគម្រោង Time Square 306 (​ទីតាំង ៖ បឹង​កេងកង​១, តម្លៃ​ចាប់ពី $9x,xxx)គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សហគមន៍​ដ៏​មាន​សក្ដានុពល​មួយ ដែល​ស្ថិត​នៅ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​គម្រោង​ខុន​ដូ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ជាមួយនឹង​សហគ្រាស​ចម្រុះ​ជាតិ​សាសន៍ និង​ហាង​តូច​ធំ​ជា​ច្រើន ។ Time Square 306 ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​រស់នៅ​លំដាប់​ខ្ពស់ និង​ការ​រស់នៅ​បែប​ទំនើប ។ឈ្វេងយល់បន្ថែមអំពីគម្រោង Time Square 306គម្រោង Morgan EnMaison | Smart Loft (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $8x,xxx)គម្រោង​នេះ​នៅ​ជាប់​នឹង​មាត់ទន្លេ​មេគង្គ ដែល​ស្ថិត​នៅ​កណ្ដាល​រាជធានី ហើយ​ក៏​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​លោក​អ្នក​អាច​ទស្សនា​ដង​ទន្លេមេគង្គ​រួម​ជាមួយ​ទេសភាព​នៃ​ទីក្រុង​ភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែល​ជា​ប្រភេទ​ខុន​ដូ​ទំនើប​មាន​ឡៅតឿ រចនា​ម៉ូត​ដ៏​ប្រណីត បែប​ស៊ី​វិ​ល័យ សក្ដិ​សម​បំផុត​សម្រាប់​គ្រួសារ​តូច​ដែល​ចង់​រស់នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​ផា​សុខភាព ។ឈ្វេងយល់បន្ថែមអំពីគម្រោង Morgan EnMaison | Smart Loftគម្រោង Vue Aston (​ទីតាំង ៖ ច្បា​អំពៅ​, តម្លៃ​ចាប់ពី $7x,xxx)Vue Aston ខុន​ដូ​ថ្មី​ទំនើប​បែប​ស៊ី​វី​ល័យ ស្ថិត​ក្បែរ​កោះ​ពេជ្រ ទេសភាព​មាត់ទន្លេ ទីតាំង​នៅ​លើ​កោះន​រា​ណ៍​ក្បែរ​កោះ​ពេជ្រ ដែល​ជា​តំបន់​ពាណិជ្ជកម្ម សំបូរ​ទៅ​ដោយ ភោជនីយដ្ឋាន ហាង​កាហ្វេ សាលារៀន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្ថានទូត ផ្សេង​ៗ...​។​ល​។ឈ្វេងយល់បន្ថែមអំពីគម្រោង Vue Astonគម្រោង Orkide The Royal Condominium (​ទីតាំង ៖ ផ្លូវ​2004, តម្លៃ​ចាប់ពី $7x,xxx)គម្រោង​នេះ​កំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។ឈ្វេងយល់បន្ថែមអំពីគម្រោង Orkide The Royal Condominium
ដី3ប្រភេទនេះ ! បើអាចទិញបានអ្នកនឹងទទួលបានផលចំណេញដែលនឹកស្មានមិនដល់
ដី3ប្រភេទនេះ ! បើអាចទិញបានអ្នកនឹងទទួលបានផលចំណេញដែលនឹកស្មានមិនដល់
February 9, 2023, 7:43 a.m.
ចរន្តនៃការទិញលក់ដីធ្លីបច្ចុប្បន្នកំពុងតែមានសន្ទុះយ៉ាងខ្លាំងដោយសារតម្រូវការនៃការវិនិយោគមានការកើនឡើងធ្វើឱ្យវិស័យដីធ្លីនៅកម្ពុជាត្រូវប៉ាន់ជាបន្តបន្ទាប់ ។ ការទិញដីទុកដើម្បីវិនិយោគគឺជារឿងដែលល្អមួយប្រសិនបើមាន​លទ្ធភាព មិនតែប៉ុណ្ណោះប្រសិនបើលោកអ្នកចេះស្វែងរកដីដែលល្អៗទៀតនោះ កាន់តែធ្វើឱ្យលោកអ្នកទទួលបានផ្លែ​ផ្លាកាន់តែច្រើន ប៉ុន្តែប្រសិនបើលោកអ្នកទិញដីតាមគ្នា ឬទិញដោយងងឹតងងុលអាចនឹងធ្វើឱ្យលោកអ្នកទិញប៉ះដីស្អុយដូចកប់ដើម (លុយកាក់) ចោលទទេ ។ ប្រសិនបើលោកអ្នកចង់វិនិយោគលើដីធ្លីមែននោះ ថ្ងៃនេះ Realestate.com.kh នឹងលើកយកដី៣ប្រភេទដែលលោកអ្នកគួរទិញបើចង់បានផលចំណេញច្រើន ៖១/. ដីទំហំត្រូវខ្នាតជាទូទៅដីតែងតែមានធំតូចទៅតាមទំហំរបស់វា ដូច្នេះហើយមុននឹងទិញលោកអ្នកត្រូវពិចារណាទៅទំហំខ្នាត និងស្តង់ដារដីឱ្យបានល្អិតល្អន់បន្តិច ព្រោះថាបើលោកអ្នកអាចទិញដីដែលត្រូវខ្នាតបាននោះនឹងអាចកែច្នៃដីទាំងនៅទៅតាមអ្វីដែលលោកអ្នកចង់បានដើម្បីទាញចំណូលពីវា ។ ឧទាហរណ៍ ៖ ប្រសិនបើលោកអ្នកទិញដីដើម្បីទុកសាងសង់ផ្ទះ ឬដើម្បីទុកលក់យកចំណេញវិញ លោកអ្នកត្រូវដឹងអំពីទំហំស្តង់ដារដែលមានដូចជា ដីសម្រាប់ធ្វើផ្ទះ 10x20m, ផ្ទះល្វែង 20x30m ឬផ្ទះវីឡា 30x40m ជាដើម ។២/. ដីអាចប្រកបអាជីវកម្ម ឬដីជាប់ផ្សារដីប្រភេទនេះគឺមិនប្រកាន់ថា នៅភូមិ-ឃុំ-ស្រុក-ខេត្តឬក្រុងណានោះទេ សំខាន់ដីនោះអាចប្រកបអាជីវកម្មបានដែរឬទេ? ជាក់ស្តែងកន្លែងដែលអាចធ្វើអាជីវកម្មរកស៊ីបានលុះត្រាតែតំបន់នោះនៅទីប្រជុំជន នៅជាប់ផ្សារ ឬតំបន់ផ្សារ ជាតំបន់ដែលមានមនុស្សអ៊ូរអរ ប្រសិនបើអ្នកអាចរកឃើញដីប្រភេទនេះហើយ អ្នកអាចទិញបានគឺច្បាស់ជាមិនខកបំណងឡើយគឺអាចចំណេញភ្លាមៗតែម្តង ។៣/. ដីសក្តានុពលបើសិនជាអ្នកមិនសូវមានថវិការក្នុងការវិនិយោគនៅទីក្រុងនោះទេ អ្នកអាចពិចារណាទៅលើការវិនិយោគដីតាមខេត្តដែលជាមុខព្រួញមានសក្តានុពលក្នុងនោះមានដូចជា ៖ ព្រះសីហនុ, សៀមរាប, កំពត, ប៉ោយប៉ែត និងខេត្តក្រុងផ្សេងៗទៀតជាដើម ព្រោះខេត្តទាំងនោះគឺជាខេត្តដែលមានភ្ញៀវទេសចរ និងមានការអភិវឌ្ឍខ្លាំងជាងគេ តែទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវដឹងថា តើតំបន់ណាក្នុងខេត្តទាំងនោះដែលមានការអភិវឌ្ឍខ្លាំងគេ? ព្រោះតំបន់ខ្លះនៅក្នុងខេត្តនោះក៏មិនប្រាកដថាមានការអភិវឌ្ឍនោះទេ ។ចុះធ្វើយ៉ាងម៉េចទើបដឹងថា ខេត្តណាដែលនឹងមានសក្តានុពល?ដើម្បីអាចដឹងព័ត៌មានអំពីវិស័យអចលនទ្រព្យ ឬសក្តានុពលអភិវឌ្ឍន៍នៃខេត្តនីមួយៗលោកអ្នកអាចធ្វើការតាមដានព័ត៌មាននៅលើគេហទំព័រអចលនទ្រព្យ Realestate.com.kh បាន ព្រោះគេហទំព័រអចលនទ្រព្យដ៏ល្បីមួយនេះតែងតែផ្តល់នូវព័ត៌មានថ្មីៗក៏ដូចជាបច្ចុប្បន្នភាពអំពីគម្រោងអភិវឌ្ឍន៍ និងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលសម្រាប់ខេត្តដែលជាទិសដៅអភិវឌ្ឍន៍ទាំងអស់ ។ ដូច្នេះបើសិនជាលោកអ្នកចង់ទិញដីដែលឆាប់ចំណេញ លោកអ្នកអាចស្វែងរកដីទាំង៣ប្រភេទដូច​ដែល​បានរៀបរាប់ខាងលើ ចៀសវាងក្នុងការទិញដីខុសដែលធ្វើឱ្យអ្នកមិនងាយទទួលបានចំណេញត្រឡប់មកវិញ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !