+85561 777 090
Logo

Recent Property Guides

ទិញ​ផ្ទះ​មុន​គម្រោង ! តើ​គួរ ឬ​មិន​គួរ?
ទិញ​ផ្ទះ​មុន​គម្រោង ! តើ​គួរ ឬ​មិន​គួរ?
July 26, 2022, 9:55 a.m.
អត្ថបទ​ណែនាំ ៖ ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​រីក​ដុះដាល​ជាមួយនឹង​យុទ្ធសាស្ត្រ​លក់​ថ្មី «​លក់​មុន​គម្រោង​» ។ ការ​លក់​មុន​គម្រោង​មាន​ន័យ​ថា ម្ចាស់​គម្រោង​ចាប់ផ្តើម​លក់​គម្រោង​លំនៅ​ឋាន​របស់​ពួក​គេ​មុន​ពេល​គម្រោង​ចាប់ផ្តើម​សាងសង់ ឬ​កំពុង​សាងសង់ ។អ្នកដែលមិនធ្លាប់មានបទពិសោធន៍ទិញផ្ទះកន្លងមក ពោលគឺបទពិសោធន៍ថ្មីថ្មោងក្នុងការទិញដើម្បីស្នាក់នៅ ឬវិនិយោគ គួរធ្វើការត្រិះរិះពិចារណា និងឈ្វេងយល់ពីហេតុផលមួយចំនួនសិន ដើម្បីចៀសវាងការខាតបង់ និងវិប្បដិសារីនៅថ្ងៃក្រោយ។ការ​ទិញ​ផ្ទះ ឬ​យូ​នី​ត​ខុន​ដូ​មុន​គម្រោង​អាច​មាន​គុណសម្បត្តិ ព្រោះ​អ្នក​អាច​ទទួល​បានការ​បញ្ចុះតម្លៃ អ្នក​អាច​ជ្រើសរើស​ផ្ទះ ឬ​យូ​នី​ត​នៅ​ក្នុង​គម្រោង​បាន​មុនគេ ហើយ​ថែម​ទាំង​អាច​កម្ម​ង់​យក​ការ​រចនា​ផ្ទះ ឬ​យូ​នី​ត​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​បាន​ទៀត​ផង ។ប៉ុន្តែ​ទន្ទឹមនឹងនោះ ការ​ទិញ​មុន​គម្រោង​ក៏​អាច​មាន​ហានិភ័យ​កើតឡើង​នៅ​ពេល​អនាគត​ដូច​គ្នា​សម្រាប់​អ្នកទិញ​មាន​ដូច​ជា ការ​សាងសង់​ជាប់​គាំង ឬ​ការ​លុប​ចោល​គម្រោង​តែ​ម្តង ។ ដើម្បី​ឱ្យ​អ្នក​អាច​ចៀស​ផុត​ពី​បញ្ហា​បែប​នេះ លោក​អ្នក​គួរ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ត្រួតពិនិត្យ​ឯកសារ​ផ្លូវច្បាប់​របស់​គម្រោង​ឱ្យ​បាន​ច្បាស់លាស់ មុន​ពេល​ទិញ​ផ្ទះ ឬ​ខុន​ដូ​ពី​គម្រោង​ណាមួយ ៕ចុចអាន ៖ មុនសម្រេចទិញផ្ទះមុនគម្រោងមើល៤ចំណុចនេះឱ្យច្បាស់ប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ ចុចប៊ូតុងនេះយើងនឹងជួយស្វែករកផ្ទះជូនលោកអ្នក
គម្រោងកំពុងលេចធ្លោទាំង10ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ
គម្រោងកំពុងលេចធ្លោទាំង10ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ
July 26, 2022, 6:59 a.m.
ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​ៗ​ធ្វើ​ឱ្យ​មាន​កំណើន​ការ​អភិវឌ្ឍ​លំនៅ​ឋាន​កាន់តែ​ច្រើន​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តម្រូវការ​ជាក់ស្តែង ។ សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​លំនៅ​ឋាន​មាន​សន្ទុះ​ខ្លាំង​ទៅ​លើ​ប្រភេទ​គម្រោង​ផ្ទះ​បុរី និង​ខុន​ដូ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​គម្រោង​ផ្ទះ​បុរី​ដែល​កាន់តែ​ឃ្លាត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​ក្រុងភ្នំពេញ ។ខាងក្រោម​នេះ​ជា​ជម្រើស​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ដែល​កំពុង​លេចធ្លោ​ជាងគេ​ទាំង​១០​សម្រាប់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​ខុន​ដូ​បែប​ប្រណីត ទាំង​ការ​រចនា ទេសភាព​ជុំវិញ សុវត្ថិភាព និង​តម្លៃ​សមរម្យ ៖10- គម្រោង The Peninsula Private Residences (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $15x,xxx)ការ​រស់នៅ​ជាមួយ​បទ​ពិសោធន៍​ថ្មី អម​ដោយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង និង​សេវាកម្ម​រួម​ជាមួយ ការ​កំសាន្ត​ជា​ច្រើន​មាន​ដូច​ជា ៖ កន្លែង​ហាត់ប្រាណ សូ​ណា សួនច្បារ និង​អាង​ហែល​ទឹក ។ កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​លំនៅ​ឋាន​គម្រោង​មាន​ចំណតរថយន្ត ៥ ជាន់ ដែល​ជា ចំណត​ស្វ័យប្រវត្តិ ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម9- គម្រោង R&F City (​ទីតាំង ៖ ផ្លូវ​60​ម៉ែត្រ​, តម្លៃ​ចាប់ពី $10x,xxx)R&F City គឺជា​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ថ្មី​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌមានជ័យ ផ្នែក​ខាងត្បូង នៃ​ក្រុងភ្នំពេញ​។ តំបន់​ជុំវិញ​គម្រោង​នេះ​គឺ​កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​តំបន់​លំនៅ​ឋាន និង ពាណិជ្ជកម្ម ជាមួយនឹង​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រណីត​មួយ​ចំនួន រួម​ទាំង​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន​សែន (​ផ្លូវ​60​ម៉ែត្រ​), មហាវិថី​ព្រះ​មុនី​វង្ស​ដែល​ជា​មហាវិថី​សំខាន់ និង​អម​ទៅ​ដោយ​ស្ថានទូត​នានា​ក៏​ស្ថិត​នៅ​ក្បែរ​មួយ​នេះ​ផង​ដែរ ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម8- គម្រោង Time Square 306 (​ទីតាំង ៖ បឹង​កេងកង​១, តម្លៃ​ចាប់ពី $9x,xxx)គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សហគមន៍​ដ៏​មាន​សក្ដានុពល​មួយ ដែល​ស្ថិត​នៅ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​គម្រោង​ខុន​ដូ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ជាមួយនឹង​សហគ្រាស​ចម្រុះ​ជាតិ​សាសន៍ និង​ហាង​តូច​ធំ​ជា​ច្រើន ។ Time Square 306 ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​រស់នៅ​លំដាប់​ខ្ពស់ និង​ការ​រស់នៅ​បែប​ទំនើប ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម7- គម្រោង Morgan EnMaison | Smart Loft (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $8x,xxx)គម្រោង​នេះ​នៅ​ជាប់​នឹង​មាត់ទន្លេ​មេគង្គ ដែល​ស្ថិត​នៅ​កណ្ដាល​រាជធានី ហើយ​ក៏​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​លោក​អ្នក​អាច​ទស្សនា​ដង​ទន្លេមេគង្គ​រួម​ជាមួយ​ទេសភាព​នៃ​ទីក្រុង​ភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែល​ជា​ប្រភេទ​ខុន​ដូ​ទំនើប​មាន​ឡៅតឿ រចនា​ម៉ូត​ដ៏​ប្រណីត បែប​ស៊ី​វិ​ល័យ សក្ដិ​សម​បំផុត​សម្រាប់​គ្រួសារ​តូច​ដែល​ចង់​រស់នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​ផា​សុខភាព ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម6- គម្រោង Orkide The Royal Condominium (​ទីតាំង ៖ ផ្លូវ​2004, តម្លៃ​ចាប់ពី $7x,xxx)គម្រោង​នេះ​កំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម5- គម្រោង Parc 21 Residence (​ទីតាំង ៖ បឹង​ត្របែក​, តម្លៃ​ចាប់ពី $7x,xxx)គម្រោង ផាក ២១ រេ​ស៊ី​ឌិន កំពុង​ទទួល​បានការ​គាំទ្រ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ស្វែងរក​លំនៅ​ឋាន​បែប​ប្រណីត ដោយសារ​តែ​គម្រោង​នេះ​មាន​ទីតាំង​ដ៏​ល្អ និង​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ដ៏​ច្រើន ដោយ​មាន​ចម្ងាយ​ត្រឹម​១០​នាទី​ប៉ុណ្ណោះ​ពី​ផ្សារ​ទំនើប​ដ៏​ល្បីឈ្មោះ​ជា​ច្រើនក្នុង​រាជធានី​ភ្នំពេញ មាន​ដូច​ជា​ផ្សារ AEON 1, The Bridge Shopping Mall និង ផ្សារ​ទំនិញ​រួច​ពន្ធ ក្រោម​ដី​ក្នុង​អគារ Naga World ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម4- គម្រោង Vue Aston (​ទីតាំង ៖ ច្បា​អំពៅ​, តម្លៃ​ចាប់ពី $7x,xxx)Vue Aston ខុន​ដូ​ថ្មី​ទំនើប​បែប​ស៊ី​វី​ល័យ ស្ថិត​ក្បែរ​កោះ​ពេជ្រ ទេសភាព​មាត់ទន្លេ ទីតាំង​នៅ​លើ​កោះន​រា​ណ៍​ក្បែរ​កោះ​ពេជ្រ ដែល​ជា​តំបន់​ពាណិជ្ជកម្ម សំបូរ​ទៅ​ដោយ ភោជនីយដ្ឋាន ហាង​កាហ្វេ សាលារៀន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្ថានទូត ផ្សេង​ៗ...​។​ល​។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម3- គម្រោង WorldBridge Sport Village (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $6x,xxx)មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​យ៉ាង​សម្បូរ​បែប​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ស្ពាន ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ មន្ទីរពេទ្យ សាលារៀន​ជាតិ និង​អន្តរជាតិ ក្លឹ​ប​ហាត់ប្រាណ កន្លែង​វាយ​កូន​ហ្គោ​ល​លំដាប់​ផ្កាយ​៥ និង ផ្សេង​ៗ​ទៀត​។ គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម និង លំនៅ​ឋាន​ដ៏​ធំ​ស្កឹមស្កៃ​ទំនើប​ដំបូង​គេ​បង្អស់​មួយ​នេះ​នឹង​ផុស​រូបរាង​ឡើង​នៅ​ក្នុង​ទីក្រុង​នាគ​សម្តេច​តេ​ជោ​សែន ភាគ​ខាងជើង​រាជធានី​ភ្នំពេញ និង​ត្រៀម​សម្រាប់​ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម2- គម្រោង One 70 Condo (​ទីតាំង ៖ ដូនពេញ​, តម្លៃ​ចាប់ពី $5x,xxx)ជា​ខុន​ដូ​ឯកជន​ដ៏​ប្រណីត​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ ដែល​ជា​តំបន់​ដែល​មាន​ភាព​រុងរឿង​បំផុត​លើ​មហាវិថី​ព្រះ​មុនី​វង្ស ។ គម្រោង One 70 Condo នេះ​ស្ថិត​នៅ​ជិត​ផ្សារ​ទំនើប​, អាហារ​ដ្ឋា​ន​, មជ្ឈមណ្ឌល​កំសាន្ត និង​កីឡា ដោយ​គ្រាន់តែ​ចំណាយពេល​ត្រឹមតែ 5 នាទី​ប៉ុណ្ណោះ ជាមួយនឹង EDEN GARDEN មជ្ឈមណ្ឌល​ផ្សារ​ទំនើប ផ្សារ​ទំនើប ជីប​ម៉ុង រោងកុន LEGEND និង PPCC ទីលាន​វាយ​កូន​ហ្គោ​ល​។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម1- គម្រោង Residence H Sen Sok (​ទីតាំង ៖ សែន​សុខ​, តម្លៃ​ចាប់ពី $4x,xxx)គម្រោង​នេះ​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​សែន​សុខ ដែល​ជា​តំបន់​ដែល​មាន​សក្តានុពល​ខ្លាំង និង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ថែម​ទាំង​នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​ពាណិជ្ជកម្ម និង​អាជីវកម្ម​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ៕ ចាប់អារម្មណ៍ចង់ដឹងបន្ថែម
មាន​លុយ​ល្មម​ៗ​ចង់​រស់នៅ​កណ្តាល​ក្រុង​អាច​ពិចារណា​មើល​គម្រោង​ទាំង​៤​នេះ
មាន​លុយ​ល្មម​ៗ​ចង់​រស់នៅ​កណ្តាល​ក្រុង​អាច​ពិចារណា​មើល​គម្រោង​ទាំង​៤​នេះ
July 22, 2022, 7:41 a.m.
ទន្ទឹមនឹងការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យដែលកំពុងមានសន្ទុះកាន់តែ​ខ្លាំងឡើងៗធ្វើឱ្យមានកំណើនការអភិវឌ្ឍលំនៅឋានកាន់តែច្រើនដើម្បីផ្គត់ផ្គង់សម្រាប់តម្រូវការជាក់ស្តែង ។ សម្រាប់ការអភិវឌ្ឍផ្នែកលំនៅឋានមានសន្ទុះខ្លាំងទៅលើប្រភេទគម្រោងផ្ទះបុរី និងខុនដូ ប៉ុន្តែអ្វីដែលគួរឱ្យកត់​សម្គាល់នោះគឺគម្រោងផ្ទះបុរីដែលកាន់តែឃ្លាតកាន់តែឆ្ងាយទៅៗពីក្រុងភ្នំពេញ ។ដូច្នេះជម្រើសដែលល្អបំផុត​សម្រាប់ការរស់ក្នុងទីក្រុងភ្នំពេញគឺការរស់នៅខុនដូ ដែលមានតម្លៃប្រហាក់ប្រហែលទៅ​នឹង​គម្រោង​ផ្ទះបុរី តែផ្តល់អត្ថប្រយោជន៍បានច្រើនជាងផ្ទះបុរីដែលនៅឆ្ងាយក្រុង ។ ​​​​​​​​​​​​​តើគម្រោងខុនដូណាខ្លះដែល​មាន​ទីតាំង​ស្ថិត​នៅ​កណ្តាលក្រុង ហើយមានតម្លៃសមរម្យ? តោះមកមើល​គម្រោង​ទាំង​នោះជា​មួយ Realestate.com.kh ទាំងអស់គ្នា ៖គម្រោង Parc 21 Residence (ទីតាំង ៖ បឹងត្របែក, តម្លៃចាប់ពី $7x,xxx, មានបង់រម្លស់) គម្រោង Parc 21 Residence កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់អ្នកស្វែង​រកលំនៅឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយ​សក្ដានុពល​ដ៏ច្រើន ដោយមានចម្ងាយត្រឹម១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើនក្នុងរាជធានីភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និង ផ្សារទំនិញរួចពន្ធ ក្រោមដីក្នុងអគារ Naga World ។  ចាប់អារម្មណ៍ចង់ដឹងបន្ថែមគម្រោង Morgan EnMaison (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $8x,xxx, មានបង់រម្លស់)គម្រោងនេះនៅជាប់នឹងមាត់ទន្លេមេគង្គ ដែលស្ថិតនៅកណ្ដាលរាជធានី ហើយក៏ជាគម្រោងដំបូងគេបង្អស់​នៅកម្ពុជា​ដែលលោកអ្នកអាចទស្សនាដងទន្លេមេគង្គរួមជាមួយទេសភាពនៃទីក្រុងភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែលជាប្រភេទខុនដូទំនើបមានឡៅតឿ រចនាម៉ូតដ៏ប្រណីត បែបស៊ីវិល័យ សក្ដិសមបំផុត​សម្រាប់​គ្រួសារ​​តូចដែលចង់រស់នៅក្នុងបរិយាកាសប្រកបដោយផាសុកភាព ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែមគម្រោង Vue Aston (ទីតាំង ៖ ច្បាអំពៅ, តម្លៃចាប់ពី $7x,xxx, មានបង់រម្លស់)Vue Aston ខុនដូថ្មីទំនើបបែបស៊ីវីល័យ ស្ថិតក្បែរកោះពេជ្រ ទេសភាពមាត់ទន្លេ ទីតាំងនៅលើ​កោះ​នរាណ៍​​ក្បែរកោះពេជ្រ ដែលជាតំបន់ពាណិជ្ជកម្ម សំបូរទៅដោយ ភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថានទូត ផ្សេងៗ...។ល។ ចាប់អារម្មណ៍ចង់ដឹងបន្ថែមគម្រោង Orkide The Royal Condominium (ទីតាំង ៖ ផ្លូវ2004, តម្លៃចាប់ពី $7x,xxx, មានបង់រម្លស់)គម្រោងនេះកំពុងមានភាពលេចធ្លោយ៉ាងខ្លាំង ដោយស្ថិតនៅតាមបណ្តោយផ្លូវ2004 ក្បែរសាលាអន្តរជាតិ Northbridge តែម្តង ។ បង់មុខត្រឹមតែ 10% លោកអ្នកអាចកាន់សោចូលរស់នៅបានតែម្តង និងក្លាយជាម្ចាស់ខុនដូប្រណីត Orkide The Royal Condominium ភ្លាមៗតែម្តង ។ ក្នុងនោះមានទាំង​ការបញ្ចុះ​តម្លៃថែម​ជូនជាពិសេស និងអាចបង់រម្លស់ជាមួយធនាគារបានថែមទៀតផង ៕ ចាប់អារម្មណ៍ចង់ដឹងបន្ថែម ចុចប៊ូតុងនេះ ! ដើម្បីស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យ
គាស់​មក​អស់ហើយ ! ខណៈ​បុរី​រសាត់​ឆ្ងាយ​ក្រុង ចង់​រស់នៅ​ខុន​ដូ​គួរ​មើល​ចំណុច​ទាំងនេះ
គាស់​មក​អស់ហើយ ! ខណៈ​បុរី​រសាត់​ឆ្ងាយ​ក្រុង ចង់​រស់នៅ​ខុន​ដូ​គួរ​មើល​ចំណុច​ទាំងនេះ
July 19, 2022, 4:22 a.m.
សព្វថ្ងៃ​យើង​អាច​មើលឃើញ​ជាក់ស្តែង​អំពី​ការ​វិវឌ្ឍន៍​ខ្លួន​របស់​គម្រោង​ខុន​ដូ ដោយសារ​តែ​វិស័យ​អចលនទ្រព្យ​កាន់តែ​រីក​ធំធាត់ ស្រប​ពេល​ប្រទេស​កម្ពុជា​កាន់តែមាន​ទំនើប​កម្ម​ជា​បន្តបន្ទាប់ ពោល​ការ​វិនិយោគ​លើ​ខុន​ដូ​អាច​នឹង​ទទួល​បាន​នូវ​ប្រាក់​ចំណូល​ប្រចាំខែ​ខ្ពស់ ហើយ​តម្លៃ​ជួល​របស់​ខុន​ដូ​អាច​បាន​ផល​ចំណេញ​រហូត​ដល់​១២%​ក្នុង​១​ឆ្នាំ​ដែល​ជា​អត្រា​ខ្ពស់​បើ​ធៀប​ការ​ជួល​ផ្ទះ​បុរី ។ ដោយឡែក​ចំពោះ​ការ​រស់នៅ​ខុន​ដូ​វិញ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ជាង​ការ​រស់នៅ​គម្រោង​ផ្ទះ​បុរី​ដូច​ជា ៖ទី​1- សន្សំ​សំចៃ​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​បំពេញការងារ (​ទីតាំង​ស្ថិត​នៅ​កណ្តាល​ក្រុង​ស្រាប់ ខុស​ពី​បុរី​ដែល​នៅ​ឆ្ងាយ​ពី​ក្រុង​)ទី​2- ស្ទីល​រស់នៅ​បែប​ទំនើប​ប្រកបដោយ​ឯកជន​ភាព (​ខុន​ដូ​ផ្តល់​នូវ​សេរីភាព និង​ភាព​ស្ងប់ស្ងាត់ ខុស​ពី​បុរី​ដែល​រស់នៅ​បែប​សហគមន៍​)ទី​3- ផ្តល់​សុវត្ថិភាព​ខ្ពស់ (​ខុន​ដូ​តែងតែមាន​សន្តិសុខ​ការពារ​២៤​ម៉ោង ខុស​ឆ្ងាយ​ពី​បុរី​ដែល​តែងតែ​មានការ​គាស់​ផ្ទះ​ជា​រឿយ​ៗ)ទី​4- ងាយស្រួល​ក្នុង​ការ​ចូល​នៅ (​ខុន​ដូ​ខុស​ប្លែក​ពី​ផ្ទះ​បុរី​នានា ដោយសារ​ខុន​ដូ​ភាគច្រើន​ត្រូវ​បាន​ម្ចាស់​គម្រោង​បាន​ធ្វើការ​តុបតែង​គ្រឿង​សង្ហា​រឹម​សំខាន់​ៗ​សម្រាប់​ឱ្យ​ប្រើប្រាស់​រួច​ជា​ស្រេចស្រាប់​ទៅ​ហើយ ដូច្នេះ​អតិថិជន​គ្រាន់តែ​រើ​ខោ​អាច​អាច​ចូល​ទៅ​រស់នៅ​បាន​តែ​ម្ដង​) ។ទី​5-​រស់នៅ​ជាមួយ​ជីវិត​បែប​ស៊ី​វិ​ល័យ (​ការ​រស់នៅ​ខុន​ដូ​ផ្តល់​ទាំង​ភាព​ទាន់សម័យ ស៊ី​វិ​ល័យ និង​ឯកជន​ភាព​ជាង​ការ​រស់នៅ​តាម​បុរី ឬ​ផ្ទះល្វែង​នានា​)ទី​6- មិន​ពិបាក​សម្អាត​ខុន​ដូ (​ខុន​ដូ​មាន​ទីធ្លា​តូច​ល្មម ហើយ​យូ​នី​តនៃ​ខុន​ដូ​ទៀត​សោត​ក៏​ងាយស្រួល​ក្នុង​ការ​សម្អាត ថែទាំ ដូច្នេះ​អ្នក​ដែល​រស់នៅ​ខុន​ដូ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ក្នុង​ការ​សម្អាត​នោះ​ទេ​)ទី​7- ទទួល​បានការ​យកចិត្តទុកដាក់​ពី​ម្ចាស់​គម្រោង (​ម្ចាស់​គម្រោង​ដែល​ជា​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​តែងតែ​យកចិត្តទុកដាក់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ទិញ​យូ​នី​ត​ខុន​ដូរ​បស់​ពួក​គេ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ផាសុកភាព​ខ្ពស់​គ្រប់​អតិថិជន​ដែល​រស់នៅ​ខុន​ដូ ដែល​នេះ​ខុន​ពី​ការ​រស់នៅ​តាម​បុរី​នានា​ដែល​មានការ​ថែទាំ​ត្រឹម​១​ឬ​២​ឆ្នាំ​)ទី​8- អត្រា​ចំណេញ (​ខុន​ដូ​ក្រៅពី​លក់​បន្ត​នៅ​តម្លៃ​ដែល​ខ្ពស់​ហើយ​នោះ លោក​អ្នក​នៅ​អាច​យក​វា​ជួល​យក​ចំណូល​ប្រចាំខែ​បាន​ទៀត​ផង​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​)តើ​គួរ​ជ្រើសរើស​គម្រោង​ខុន​ដូ​ណា​ដែល​ល្អ​សក្តិ​សម​ទាំង​សម្រាប់​ការ​រស់នៅ និង​វិនិយោគ?5)- គម្រោង​ខុន​ដូ Morgan EnMaisonមាន​ទីតាំង​ស្ថិត​នៅ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​មាន​តម្លៃ​ចាប់ពី $8x,xxx អាច​រស់នៅ និង​ទស្សនា​ទិដ្ឋភាព​មាត់ទន្លេ​បាន​យ៉ាង​ច្បាស់ ថែម​ទាំង​មាន​គម្រោង OCIC New City, ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, សណ្ឋាគារ​សុខា​, សាកលវិទ្យាល័យ​ន័​រ​តុ​ន​, សួន​សា​ហ្វា​រី​, សួន​ទឹក Garden City Waterpark និង​ផ្សារ​ទំនើប​អ៊ី​អន ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម4)- គម្រោង​ខុន​ដូ Orkide The Royal Condominiumគម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​2004 សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​ហើយ ។ គម្រោង អ័​រ​គី​ដេ ដឹ​រ៉ូ​យ៉ា​ល​ខុន​ដូ​មី​នី​ម ផ្តល់​ជូន​គ្រប់យ៉ាង​ដែល​លោក​អ្នក​ត្រូវការ ដោយ​គ្រាន់តែ​បង់​មុន​10%​លោក​អ្នក​អាច​រើ​ខោអាវ​ចូល​នៅ​បាន​ភ្លាម​ជាមួយ​តម្លៃ​ចាប់ពី $7x,xxx តែ​ប៉ុណ្ណោះ ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម 3)- គម្រោង Phnom Penh Galaxy Gardenគម្រោង Phnom Penh Galaxy Garden នេះ​មាន​តម្លៃ​ចាប់ពី $7x,xxx ហើយ​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​2 និង​ផ្សារ​ម៉ា​ក្រូ ដែល​ជា​ផ្សារ​ទំនើប​បោះ​ដុំ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ គម្រោង​នេះ​ត្រូវ​បាន​រចនា​ឡើងជា​សួនច្បារ​លើ​អាកាស​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​, ផ្សារ​ទំនើប​ក្រោម​ដី ដែល​មាន​ដាក់​តាំង​លក់​នូវ​ទំនិញ​ល្បី​ៗ​ជា​ច្រើន​, ស្កា​យ​បារ​ដែល​អាច​លំហែ​អារម្មណ៍ និង​ស្ពាន​កញ្ចក់​លើ​អាកាស​ផង​ដែរ ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម 2)- គម្រោង​ខុន​ដូ WorldBridge Sport Villageគម្រោង​នេះ​មានតម្លៃចាប់ពី $6x,xxx សាងសង់​ឡើង​ក្បែរ​នឹង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា SEAGAME 2023 ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​យ៉ាង​សម្បូរ​បែប​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ស្ពាន ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ មន្ទីរពេទ្យ សាលារៀន​ជាតិ និង​អន្តរជាតិ ក្លឹ​ប​ហាត់ប្រាណ កន្លែង​វាយ​កូន​ហ្គោ​ល​លំដាប់​ផ្កាយ​៥ និង​កន្លែង​ផ្សេង​ៗ​ទៀត ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម 1)- គម្រោង​ខុន​ដូ Residence H Sen Sokតម្លៃ​ចាប់ពី $4x,xxx តែ​ប៉ុណ្ណោះ​ដោយ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​សាងសង់​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​ដែល​មានបទពិសោធន៍​ល្អ ជាមួយនឹង​ការ​ជួល​ត្រឡប់​ជាមួយ​អត្រា​ចំណេញ​ខ្ពស់ ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម
ទំនេរសៅរ៍-អាទិត្យចង់ដើរមើល​ផ្ទះ​បុរី​មិន​គួរ​រំលង​៥​គម្រោង​នេះ
ទំនេរសៅរ៍-អាទិត្យចង់ដើរមើល​ផ្ទះ​បុរី​មិន​គួរ​រំលង​៥​គម្រោង​នេះ
July 15, 2022, 4:13 a.m.
ស្រប​ពេល​កំណើនប្រជាជន​កំពុង​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ចំនួន​នៃ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាន់តែ​រីក​សុះសាយ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​កាន់តែ​ពិបាក​ក្នុង​ការ​ស្វែងរក​ផ្ទះ​បុរី​ដែល​មាន​តម្លៃ​សមរម្យ និង​ទីតាំង​ដែល​ល្អ​ៗ​នៅ​ជិត​កន្លែងធ្វើការ សាលារៀន ឬ​ទីប្រជុំ​នៃ​តំបន់​សម្រាប់​ប្រកប​មុខរបរ​ជាដើម ។ ថ្ងៃនេះ Realestate.com.kh នឹង​នាំ​លោក​អ្នក​ដែល​កំពុង​តែ​មាន​បំណង​ស្វែងរក​គម្រោង​ផ្ទះ​បុរី​ដែល​មាន​តម្លៃ​ទាប និង​ទាំង​ល្អ​ៗ​បំផុត ៖ទី​១- គម្រោង​បុរី មហា​បឹង​ទ្រាបុរី មហា​បឹង​ទ្រា គឺជា​គ្រោង​អភិវឌ្ឍន៍​បុរី​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ គម្រោង​នេះ​មាន​តម្លៃ​ចាប់ពី $2x,xxx ប៉ុណ្ណោះ (​ប្លង់​រឹង​) ហើយ​មា​នទី​តាំងនៅ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្បែរ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ទី​៣ ។ គម្រោង​នេះ​ស្ថិត​នៅ​ក្ន​ង​តំបន់​ដែរ​មានការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ជា​ច្រើន​គួប​ផ្សំ​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​, គម្រោង​បុរី​, គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​គម្រោង​អភិវឌ្ឍ​ដី​ឡូត៍​ជា​ច្រើន​ទៀត ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម ទី​២- គម្រោង​បុរី អេ​ច​អិ​ម ឡាក់​គី ហូ​មគម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ប៉ុន្មាន​នោះ​ទេ តែ​ស្ថិត​ក្ន​ង​តំបន់​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ជា​ច្រើន​គួប​ផ្សំ​នូវ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ។ គម្រោង​បុរី​មួយ​នេះ​មាន​តម្លៃ​ចាប់ពី $5x,xxx ជាមួយនឹង​ការ​ផ្តល់​ជូន​ប្លង់​រឹង​ថែម​ទៀត​ផង ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម ទី៣- គម្រោងបុរី វីល្លៀមបុរី វីល្លៀម មានទីតាំងស្ថិតនៅជិតទីលានបាញ់កាំភ្លើងភ្នំពេញក្នុងភូមិរំដួល សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពោលគឺតំបន់នេះជាការរីកច្រើនថ្មីមួយនាភាគខាងលិចនៃទីក្រុង ដែលមានក្តានុពលសម្រាប់វិស័យលំនៅឋាន និងពាណិជ្ជកម្ម ហើយជាពិសេសវាជាទីតាំងខ្ពង់រាបមិនលិចទឹក និងមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍយ៉ាងល្អ ។ តម្លៃចាប់ពី $7x,xxx ប៉ុណ្ណោះជាមួយនឹងប្លង់រឹង ដោយគម្រោងនេះផ្តល់ជូនការបង់ប្រាក់ដ៏ងាយស្រួលតាមរយៈការបង់រម្លស់ផងដែរ ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម ទី​៤- គម្រោង​បុរី ខា​សិន ភ្នំពេញគម្រោង​នេះ​គឺជា​គម្រោង​បុរី​មួយ​ដែល​ធំ​ជាងគេ ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៣​តែ​ម្តង ដោយ​ធ្វើ​ដំណើរ​ត្រឹមតែ​៧​នាទី​ប៉ុណ្ណោះ​ពី​រង្វង់​មូល​ចោម​ចៅ និង​១០​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ គម្រោង​បុរី​នេះ​ត្រូវ​បាន សាងសង់​ឡើង​លើ​ផ្ទៃដី​ប្រមាណ​៣០​ហិ​កតា មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ (​គីឡូម៉ែត្រ​ទី​១៥) នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ជាមួយ​តម្លៃ​ចាប់ពី $1xx,xxx (​ប្លង់​រឹង​) គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា សន្តិសុខ​២៤​ម៉ោង​, សួនច្បារ ក្លឹ​ប​ហោ​ស៍​, អាង​ហែល​ទឹក​, ក្លឹ​ប​ហាត់ប្រាណ​, ហាង​កាហ្វេ និង​កន្លែង​ទិញ​ទំនិញ​ផ្សេង​ៗ ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម ទី​៥- គម្រោង អ័​រ​គី​ដេ ដឹ​ពោធិ៍​ចិន​តុងគម្រោង អ័​រ​គី​ដេ ដឹ​ពោធិ៍​ចិន​តុង គឺជា​គម្រោង​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អ័​រ​គី​ដេ ដែល​មា​នទី​តាំងនៅ​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់​ជាងគេ ងាយស្រួល​ធ្វើ​ដំណើរ និង​មាន​ចម្ងាយ​ត្រឹមតែ 3 នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ តម្លៃ​ចាប់ពី $2xx,xxx ជាមួយនឹង​ប្លង់​រឹង គម្រោង​នេះ​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​ជិត​វត្ត​តាំងក្រសាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​គ្របដណ្តប់​លើ​ទំហំ​អភិវឌ្ឍន៍​ប្រហែល 30 ហិ​កតា ជាប់​ជាមួយ​សហគមន៍​លំនៅ​ឋាន​ទំនើប និង​ស៊ី​វិ​ល័យ ស្រប​តាម​បរិយាកាស​រស់នៅ​ដ៏​ទំនើប​បូក​រួម​ទាំង​ធម្មជាតិ​អម​ដោយ​សួនច្បារ​ដ៏​ស្រស់​ស្អាត​ដែល​គួរ​អោយ​ចង់​រស់នៅ ៕ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម
News Page Concierge Service 590x250 ENG
មិនមែន​មាន​លុយ​ចេះ​តែ​ទិញ​ទេ​ចង់​រកស៊ី​ដី​សល់​លុយ​ត្រូវ​ច្បាស់​៣​ចំណុច​នេះ
មិនមែន​មាន​លុយ​ចេះ​តែ​ទិញ​ទេ​ចង់​រកស៊ី​ដី​សល់​លុយ​ត្រូវ​ច្បាស់​៣​ចំណុច​នេះ
June 20, 2022, 3:23 a.m.
ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ប្រភព​ចំណូល​សំខាន់​ដ៏​ធំ​ដោយសារ​តែ​អ្នក​វិនិយោគ​មានឱកាស​ទទួល​បានការ​ចំណេញ​ប្រាក់​យ៉ាងច្រើន ។ ប៉ុន្តែ​ការ​វិនិយោគ​មួយ​ចំនួន​ក៏​ទទួល​បរាជ័យ​ផង​ដែរ ដោយសារ​តែ​កត្តា​ផ្សេង​ៗ ។ អ្នកជំនាញ​មួយ​ចំនួន​បាន​ផ្តល់​យោបល់​ដើម្បី​ជួយ​បង្ហាញផ្លូវ​ដល់​អ្នក​ដែល​មាន​បំណង​វិនិយោគ ក្នុង​វិស័យ​ដីធ្លី​ឱ្យ​ទទួល​បាន​ជោគជ័យ ។ ថ្ងៃនេះ Realestate.com.kh នឹង​លើកយក​ចំណុច​សំខាន់​មួយ​ចំនួន​ដើម្បី​ជា​ជំនួយ​គំនិត​បន្ថែម​សម្រាប់​លោក​អ្នក​ដែល​ចង់​វិនិយោគ​លើ​ដីធ្លី ៖ទី​១. ឈ្វេងយល់​ឱ្យ​បាន​ច្បាស់​ពី​តម្រូវការ​ទីផ្សារ និង​វិភាគ​ស្ថានភាព​ទីផ្សារក្នុង​វិស័យ​អចលនទ្រព្យ​តម្រូវការ​ទីផ្សារ​មានការ​ផ្លាស់​ប្តូរ​គ្រប់ពេល​ទៅ​តា​មកា​រវិ​វ​ឌ្ឍ​នៃ​ស្ថានភាព​សង្គម​ជាតិ​មួយ ។ អ្នក​ដែល​មាន​បំណង​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ គប្បី​សិក្សា​ឈ្វេងយល់​ឱ្យ​បាន​ច្បាស់​ពីរ​បត់​សេដ្ឋកិច្ច និង​តម្រូវការ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ប្រមើល​មើលទៅ​ក្នុង​អនាគត​ផង​ដែរ ។ អាច​និយាយ​ម្យ៉ាងទៀត​ថា ជា​ការ​ឈ្វេងយល់​ពី​អ្វី​ដែល​អតិថិជន​ត្រូវការ ហើយ​ព្យាយាម​បំពេញតម្រូវការ​នោះ ។នៅ​ពេល​ដែល​អ្នក​ឈ្វេងយល់​បាន​ច្បាស់​ទាក់ទង​នឹង​តម្រូវការ​ទីផ្សារ​ហើយ អ្នក​ត្រូវ​វិភាគ​ស្ថានភាព​នោះ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ចាប់ផ្តើម​ហក់​ប្រឡូក​ចូល​វិស័យ​ដីធ្លី ។ ការ​ឈ្វេងយល់ និង​ការ​វិភាគ​នេះ​អាច​ជួយ​ឱ្យ​អ្នក​ចៀស​ផុត​ពី​ការ​ផ្អើល​តាម​គ្នា​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ដី​របស់​អ្នក​កប់​ចោល និង​ជួយ​ឱ្យ​អ្នក​អាច​មើលឃើញ​ឱកាសល្អ​មុន​អ្នក​ដទៃ ។ ចំណុច​នេះ​ក៏​មាន​ន័យ​ថា ការ​ទិញ​លក់​ដីធ្លី​មិនមែន​ជា​ស្រមើស្រមៃ ។ឧទាហរណ៍​ជាក់ស្តែង ៖ យើង​ឃើញ​កំណើន​ភ្ញៀវ​ទេសចរ​ត្រូវការ​កន្លែង​ស្នាក់​អាស្រ័យ​ដែល​មាន​បំពាក់​ដោយ​បរិក្ខារ​ទំនើប អ្នក​វិនិយោគ​ជា​ច្រើន​បាន​ចាប់ផ្តើម​បង្កើត​សណ្ឋាគារ​បែប​ទំនើប​សម្រាប់​បំពេញ​តាម​តម្រូវការ​នេះ ។ នេះ​បញ្ជាក់​ពី​ការ​មុន​វិនិយោគ​គេ​សិក្សា​ច្បាស់​ពី​តម្រូវការ​ទីផ្សារ និង​វិភាគ​ពី​ស្ថានភាព​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ ។ទី​២. តាមដាន​កា​រវិ​វ​ឌ្ឍ​ឱ្យ​បាន​ជាប់លាប់ភាព​ជោគជ័យ និង​បរាជ័យ​នៃ​វិស័យ​អចលនទ្រព្យ​ស្ថិត​នៅ​លើ​ការ​សម្រេចចិត្ត​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ដូច្នេះ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ឱ្យ​បាន​ត្រឹមត្រូវ អ្នក​គប្បី​តាមដាន និង​សិក្សា​ឈ្វេងយល់​ពី​លក្ខណៈ​អចលនទ្រព្យ ដើម្បី​កុំឱ្យ​ធ្វើ​ឱ្យ​ខ្លួន​ជាប់អន្ទាក់​កា​រវិ​វ​ឌ្ឍ​ដ៏​លឿន​នៃ​វិស័យ​នេះ ។ទី​៣. មាន​ផែនការ​វិនិយោគ​ឱ្យ​បាន​ច្បាស់លាស់ចំណុច​នេះ ជា​ចំណុច​សំខាន់​មួយ​ដែល​អ្នក​វិនិយោគ​គួរ​យកចិត្តទុកដាក់ ។ វិនិយោគិន​មាន​យុទ្ធសាស្ត្រ​ផ្សេង​ៗ​គ្នា​ចំពោះ​ការ​វិនិយោគ​របស់​ខ្លួន ។ មនុស្ស​មួយ​ចំនួន​ទិញ​ដី​ស្តុក​ទុក ដើម្បី​រង់ចាំ​ការ​អភិវឌ្ឍ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​របស់​គេ​កើនឡើង​យ៉ាង​ខ្លាំង ។ ការ​ធ្វើ​បែប​នេះ​ទាមទារ​ឱ្យ​អ្នក​រង់ចាំ​រយៈពេល​យូរ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ ។ ដូច្នេះ អ្នក​ត្រូវ​ពិចារណា​ពី​លទ្ធភាព​ផ្ទាល់ខ្លួន​ឱ្យ​បាន​ច្បាស់​ថា តើ​អ្នកមាន​លទ្ធភាព​ទប់ទល់​ហានិភ័យ​បាន​យូរ​ប៉ុនណា​ជាដើម ។លោក ច្រឹ​ក សុខ​នី​ម ដែល​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា ការ​វិនិយោគ​លើ​ដី​ទំនេរ ក៏​មាន​សក្តានុពល​ផង​ដែរ ដែល​ជនបរទេស ដែល​ដឹង​ពី​គម្រោង​មេ​នៃ​ទីក្រុង បោះទុន​ទី​ញ​ដី​ដើម្បី​ចំណេញ​ក្នុង​រយៈពេល​៥ ទៅ​១០​ឆ្នាំ​។ ដូច្នេះ អ្នក​ត្រូវ​មាន​ផែនការ​សម​ស្រប​មួយ ដើម្បី​វិនិយោគ​យ៉ាងដូចម្តេច​ដើម្បី​ចំណេញ ហើយ​ត្រូវ​ពិនិត្យ​មើល​លទ្ធភាព​ដែល​អ្នក​អាច​វិនិយោគ​ផង​ដែរ ដើម្បី​ចៀសវាង​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង ៕ចង់ស្វែងរកទិញ ឬលក់ដីមែនទេ? យើងអាចជួយបាន !
ទិញផ្ទះតាមក្បួនពិសេសមួយនេះមិនព្រួយចិត្តហើយបានផ្ទះដូចក្នុងក្តីស្រមៃថែមទៀត
ទិញផ្ទះតាមក្បួនពិសេសមួយនេះមិនព្រួយចិត្តហើយបានផ្ទះដូចក្នុងក្តីស្រមៃថែមទៀត
June 17, 2022, 7:58 a.m.
ការទិញផ្ទះជារឿងស្មុគស្មាញ ប៉ុន្តែវាមិនមែនតែងតែពិបាកនោះទេ ពេលខ្លះរឿងសាមញ្ញៗ​ក៏អាចធ្វើឱ្យ​អ្នកទទួល​បានផល​ចំណេញ​ច្រើនដោយមិនដឹងខ្លួន ។ បើសិនបើអ្នកខ្លាចថាទិញផ្ទះមិនបានល្អ ថ្លៃពេក តូចពេក ឆ្ងាយពេក ឬមិន​សូវទាន់សម័យជាដើម ។ល។ អ្នកអាចធ្វើតាមវិធីមួយនេះដើម្បី​ប្រាកដថា​ផ្ទះដែលអ្នក​នឹងទិញ​គឺទិញ​ដោយ​ការ​ពេញចិត្ត ។ គោលការណ៍ ៥-៣-១ជាការណែនាំខ្លីមួយ Realestate.com.kh លើកយកចំណុចមួយមកបង្ហាញដល់អ្នក ។ លោក​​អ្នក​ត្រូវ​ពិនិត្យមើល​គម្រោងយ៉ាងតិច៥មក​ជ្រើសរើស ហើយ​ពិចារណា​គម្រោង​ត្រឹម៣ដែលលោកអ្នកគិតថាល្អបំផុតសម្រាប់អ្នក ហើយ​ចុងក្រោយ​អ្នកត្រូវជ្រើស​រើសយក​តែមួយ​ ។​​បើ​លោក​អ្នក​អាច​ធ្វើតាម​ការណែនាំ​នេះ​បានលោក​អ្នក​មិន​ងាយ​ទិញ​ផ្ទះ​ខុស​នោះទេ ​។ ការដែល​ធ្វើ​ដូច្នេះគឺ​ជួយ​លោក​អ្នក​ឱ្យ​ធ្វើការ​សម្រេចចិត្ត​ទិញ​ផ្ទះ​បាន​ត្រឹមត្រូវ តាមរយៈ​វិធី​ប្រៀបធៀប ។ តើប្រៀបធៀបលើចំណុចអ្វីខ្លះ? ចំណុចលម្អិតដែលអ្នកត្រូវសួរដេញដោលលម្អិតមានដូចជា៖ ទីតាំង​គម្រោង តម្លៃ (និងការបញ្ចុះតម្លៃ)​លក្ខខណ្ឌ​បង់ប្រាក់ អត្រា​ការប្រាក់ គុណភាព​សំណង់ ម៉ូដ​ផ្ទះ និងសោភ័ណភាព​នៃ​គម្រោង ភាពស្របច្បាប់នៃ​គម្រោង​ កម្មសិទ្ធិកាន់កាប់និងរដ្ឋារចនាសម្ព័ន្ធទាំងក្នុងគម្រោង និងក្រៅគម្រោងជាដើម។នៅពេល​ពិនិត្យ​ឃើញច្បាស់​ថាគម្រោង​មួយណា​សមរម្យ​ជាងគេ គឺ​លោក​អ្នកត្រូវ​ជ្រើស​រើសយក​គម្រោង​​​មួយ​​នោះ ហើយ​ដើម្បី​ទិញ​ផ្ទះ​តាម​ក្តី​សុបិន្ត​របស់លោក​​អ្នកបាន​ត្រឹមត្រូវ​ ៕ស្វែងរកទិញលក់អចលនទ្រព្យគ្រប់ប្រភេទទីនេះ !
ចង់​ទិញ​ដី​ឡូត៍​មិន​ឱ្យ​គេ​បោក​បាន​មក​ដឹង​យ័ន្ត​ពិសេស​នេះ
ចង់​ទិញ​ដី​ឡូត៍​មិន​ឱ្យ​គេ​បោក​បាន​មក​ដឹង​យ័ន្ត​ពិសេស​នេះ
June 7, 2022, 8:35 a.m.
ក្នុង​ការ​ទិញ​ដី​ឡូត៍​មិនមែន​សុទ្ធតែ​អាច​សម្រេច​បាន​ជោគជ័យ​ដោយ​ងាយ​ៗ​នោះ​ទេ បើ​ទោះជា​អ្នកមាន​លុយ​សម្រាប់​ចំណាយ​ក្នុង​ការ​ទិញ​ក៏​ដោយ​ពីព្រោះ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មក​ហើយ​ដែល​ធ្លាប់​មាន​បញ្ហា​ជាមួយនឹង​ការ​ទិញ​ដី​ឡូត៍​រហូត​ខាត់បង់​ទាំង​ពេលវេលា និង​ប្រាក់​កាក់​ដែល​ខ្លួន​រកបាន​ដោយ​លំបាក ដោយ​ទិញ​ដី​រួច​ហើយ​បែរជា​ត្រូវ​មាន​បញ្ហា​ដោះស្រាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទៅ​វិញ ។ប៉ះល្បិចអ្នកលក់​ដី​ឡូ​តិ៍​ខ្យល់​ពួក​គេ​ប្រើប្រាស់​គម្រោង​អ្នក​ដ៏​ទៃ​មក​ធ្វើ​ទីផ្សារ​ដោយ​ប្រាប់​ថា​ជា​ដី​របស់​ក្រុមហ៊ុន ឬ​គម្រោង​របស់​ពួក​គេ​។ ពួក​គេ​មិន​មាន​ក្រុមហ៊ុន​ច្បាស់លាស់​តែ​មាន​ក្រុមការងារ​ច្រើន និង​មាន​ជា​ការិយាល័យ​បណ្តោះអាសន្ន​។ អ្នក​ចាញ់បោក​អ្នកលក់​ដី​ឡូ​តិ៍​ខ្យល់​អាច​មក​ពី​មិន​បាន​ធ្វើការ​ស្វែងរ​យល់​ស៊ីជម្រៅ​ពី​គម្រោង​ពិសេស​អ្នកធ្វើការ​នៅ​ក្រៅប្រទេស (​ដូច​ជា​ប្រទេស​កូរ៉េ​ជាដើម​)​។ដំណោះស្រាយ​៖អ្នកទិញ​មិន​ត្រូវ​ជឿ​ដោយ​គ្រាន់តែ​ឃើញ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ក​ប៊ុ​ក​នោះ​ឡើយ​។ អ្នក​ត្រូវ​ដឹង​ពី​ប្រវត្តិ​ក្រុមហ៊ុន និង​ភាព​ស្របច្បាប់​របស់​ក្រុមហ៊ុន និង​កម្មសិទ្ធិ​ស្របច្បាប់​នៃ​អចលនទ្រព្យ​នោះ​។ករណី​បើ​អ្នក​មិនសូវ​យល់​ដឹង​ពី​ទីផ្សារ អ្នក​ត្រូវ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ជាមួយ​ភ្នាក់ងារ អចលនទ្រព្យ ឬ​អ្នកជំនាញ​មុន​នឹង​សម្រេចចិត្ត​ទិញ​។
ល្មមហើយ ! អ្នកមានវ័យ១៨-៣៥ឆ្នាំបើចង់សល់ផ្ទះមិនគួររំលងគន្លឹះ៤ចំណុចនេះ
ល្មមហើយ ! អ្នកមានវ័យ១៨-៣៥ឆ្នាំបើចង់សល់ផ្ទះមិនគួររំលងគន្លឹះ៤ចំណុចនេះ
June 7, 2022, 5:41 a.m.
មនុស្សដែលមានវ័យចន្លោះ១៨ឆ្នាំដល់៣៥ឆ្នាំជាវ័យមួយដែលត្រូវខិតខំរៀនសូត្រ ឬធ្វើការដើម្បីសន្សំចំណេះដឹង និង​សន្សំលុយដើម្បីសម្រេចគោលបំណងរបស់ខ្លួន ។ ក្នុងចន្លោះវ័យខាងលើ​ក៏មានមនុស្សមួយចំនួន​មានសម្រេច​គោល​ដៅរហូតអាចទិញផ្ទះសម្រាប់រស់នៅបានដោយខ្លួនឯង ប៉ុន្តែផ្ទុយទៅវិញ​ក៏មានមនុស្សមួយ​ចំនួនមិនខិតខំ​ប្រឹង​ប្រែងធ្វើការ និងអភិវឌ្ឍខ្លួនដើម្បីអាចទិញផ្ទះដោយខ្លួនឯង តែបែរជាអង្គុយតូចចិត្តនឹងគ្រួសារដែលមិនបំពេញ​តម្រូវការរបស់ខ្លួន និងអ្វីដែលពួកគេចង់បានទៅវិញ ។ជាយុវវ័យសម័យជឿនលឿនត្រូវតែរកអ្វីដែលជាសមិទ្ធផលរបស់់ខ្លួនឯង ត្រូវមានការតស៊ូ និងភាពរឹងមាំដោយ​ខ្លួន​ទីពឹង​ខ្លួនពីព្រោះគ្រួសារមិនអាចចាំជួយអ្នករហូតបាន១ជីវិតនោះទេ ។ មកដល់ចំណុចនេះ អ្នកគួរសួរខ្លួ​នឯងថា អាយុ​​​​​ប៉ុណ្ណឹងសល់អ្វីខ្លះហើយ? មានគោលដៅអ្វីឬនៅ? មានអ្វីជាទីពឹងទៅមុខបាន? ខាងក្រោមនេះជាចំណុចទាំង៤​ដែលមនុស្សវ័យ១៨ដល់៣៥ឆ្នាំគួរឈ្វេងយល់ប្រសិនបើចង់សល់ផ្ទះរស់នៅ ៖ទី១-ដាក់គោលដៅទិញផ្ទះ ទិញដោយមានគោលដៅ ត្រូវគិតមុនគូរ គូរហើយធ្វើជាក់ស្ដែង ទើបអាចសម្រេចជាសមិទ្ធផលបាន ។ អ្នក​ដែល​មានគោលដៅត្រូវតែចេះដើរស្វែងរកអ្វីដែលជាផលប្រយោជន៍ ដើរតាមគោលដៅមិនវង្វេងផ្លូវដែលត្រូវដើរ ត្រូវ​​​​ឆ្លាតដោយបណ្ដុះបណ្ដាលខ្លួនឯងឱ្យទៅមុខដោយជោគជ័យ ។ ក្នុងការទិញផ្ទះអ្នកត្រូវឆ្លាតជាដាច់ខាត ក្នុងការ​ស្វែងរកទុកជាមុននូវផ្ទះនីមួយៗដែលជាជម្រើសរបស់ខ្លួន ដូច្នេះវាធ្វើឱ្យយើងចេះវិនិច្ជ័យទុកជាមុន ដើម្បីសម្រេច​ចិត្តឱ្យ​ត្រឹមត្រូវ ។ទី២-ពិនិត្យ និងប្តូរឥរិយាបទដើម្បីចាប់ផ្ដើមគោលដៅក្នុងការទិញផ្ទះ អ្នកទាំងអស់គ្នាគួរវិនិយោគខ្លួនឯងជាមុនសិន ដោយអភិវឌ្ឍន៍ពីភាព​អវិជ្ជ​មាន​​ទាំងអស់ ។ ការកែប្រែទម្លាប់គឺជារឿងសំខាន់បំផុត ដែលធ្វើឱ្យអ្នកឆាប់គេចផុត​បានលឿនពីអវិជ្ជមាន​ទៅវិជ្ជ​មាន​វិញ ។ ភាគច្រើននៃអ្នកវ័យស្រករនេះគឺចំណាយពេលច្រើនទៅលើភាពសប្បាយ ហ៊ឺហា សម្ភារនិយម ដោយ​ការ​​​​ចំណាយមិនចេះគិតមុខក្រោយឡើយ ដូច្នេះប្រាក់ចំណូលប្រចាំខែត្រូវចំណាយដោយគ្មានប្រយោជន៍ និងបាន​សេស​សល់​អ្វីច្រើនឡើយ ។ការសន្សំដោយអត់ធ្មត់រយៈពេលយូរនឹងធ្វើឱ្យអ្នកមានលទ្ធផលបានមួយផ្នែក ដូច្នេះត្រូវតែប្តូរឥរិយាបទដែលមិន​ល្អ​ទាំង​អស់ ដើម្បីផែនការថ្ងៃមុខ ពីព្រោះការសប្បាយតាមចិត្តអាចនឹងមានតាមក្រោយ បន្ទាប់ពីជោគជ័យ ពោលគឺ​ស៊ូយក​ភាពសប្បាយដែលពេញលេញ មិនមែនសប្បាយលាយទឹកភ្នែក ។ទី៣-ស្វែងរកខ្លួនឯងការដែលត្រូវស្វែងរកខ្លួនឯង រកអ្វីដែលខ្លួនឯងមាន អ្វីដែលខ្លួនឯងចង់ធ្វើ ជាផ្លូវនាំមុខក៏ល្អក្នុងការសម្រេច​គោល​ដៅ ។ កាលណាបើបុគ្គលនីមួយៗស្គាល់ខ្លួនឯងហើយ នឹងធ្វើឱ្យមានភាពប្រសើរឡើង ពោលគឺរកអ្វីដែលខ្លួនឯង​មាន​ចំណេះ​ជំនាញពិតប្រាកដ ដើម្បីដាក់ឱ្យត្រូវគោលដៅ ត្រូវកន្លែងឆាប់បានជោគជ័យ ។ទី៤-រៀបចំផែនការមុនពេលអ្នកទិញត្រូវដឹងខ្លួនឯងថា អ្នកទិញដោយរបៀបណា យ៉ាងដូចម្ដេច? ត្រូវទិញដោយសន្សំលុយសុទ្ធ ឬបង់​រម្លស់​ដោយធនាគារ ឬម្ចាស់គម្រោងផ្ទាល់? ជាពិសេសត្រូវកំណត់ដោយខ្លួនឯងថា ត្រូវចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​​ទិញ​ផ្ទះ? ពេលទិញហើយត្រូវចំណាយលើអ្វីខ្លះបន្ទាប់? អាចទាញចំណូលពីផ្ទះបានដែរឬទេ? ផែនការនីមួយៗ​ត្រូវ​តែ​​​មានរៀបចំឱ្យត្រឹមត្រូវដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ៕ចង់ទិញលក់អចលនទ្រព្យមានអីពិបាកចុចតែប៊ូតុងនេះបានដូចចិត្ត!
ទិញ​អចលនទ្រព្យ​ប៉ះ​ប្លង់​រឹង​ក្លែងក្លាយ​ត្រូវធ្វើ​ម៉េច? នេះ​ជាវិធីការពារ !
ទិញ​អចលនទ្រព្យ​ប៉ះ​ប្លង់​រឹង​ក្លែងក្លាយ​ត្រូវធ្វើ​ម៉េច? នេះ​ជាវិធីការពារ !
June 7, 2022, 3:04 a.m.
ជា​ទូទៅ​យើង​បានដឹង​ថា ​ប្លង់​រឹង​ជា​ប្រភេទ​ប្លង់​កម្មសិទ្ធិ​ដែល​រឹង​មាំ​បំផុត និង​មាន​សុវត្ថិភាព​បំផុត​ក្នុង​ចំណោម​ប្លង់​កម្មសិទ្ធិ​ដ៏​ទៃ​ទៀត​ ។ ការ​ទិញ​លក់​ជា​ធម្មតា​រមែង​ត្រូវ​ពិនិត្យ​មើល​ជាបឋម​អំពីប្រភេទ​នៃ​ប័ណ្ណ​កាន់កាប់​ដី​របស់​ម្ចាស់​ដី​ក្នុង​គោល​បំណងឱ្យដឹង​ថា ​តើ​ម្ចាស់​ជា​កម្មសិទ្ធិករ​មាន​ប្លង់​រឹង​ ឬ​គ្រាន់តែ​ជា​អ្នកកាន់កាប់​ស្របច្បាប់​​មាន​ត្រឹម​ប្លង់​ទន់​?ជាក់ស្តែងប្រទេស​កម្ពុជា​មាន​កំណើន​វិស័យ​អចលនទ្រព្យ​យ៉ាង​ខ្លាំងក្លា​ដែល​បាន និង​កំពុង​ស្រូប​ទាញ​វិនិយោគិន​ពី​បរទេស និង​រុញ​ប្រជាជន​ក្នុងស្រុក​យ៉ាងច្រើន​ឱ្យ​ងាក​មក​វិនិយោគ​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​វិស័យ​នេះ ទាំង​វិស័យ​ដីធ្លី និង​វិស័យ​លំនៅ​ឋាន ។ស្រប​ជាមួយ​គ្នា​នេះ​មាន​អ្នក​ភិ​វឌ្ឍន៍ និង​ជនខិលខូច​មួយ​ចំនួន​បាន​កេង​បន្លំ​ក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​ផ្តល់​ព័ត៌មាន​មិន​មាន​ភាព​ច្បាស់លាស់​ដើម្បី​ទទួល​បាន​ផល​ចំណេញ​ក្នុង​រយៈពេល​ខ្លី ។ ពិត​ណាស់​ប្រសិនបើ​អ្នក​មិន​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ទេ​នោះ​អ្នក​នឹង​អាច​ខាតបង់​ទាំង​ពេលវេលា និង​ហិរញ្ញវត្ថុ​ដោយ​ឥតប្រយោជន៍​។ ដើម្បី​បញ្ជៀ​ស​ពី​ហានិភ័យ​ទាំងនេះ​វា​ប្រហែលជា​ត្រូវ​ទាមទា​ឱ្យ​អ្នកទិញ​ខ្លួនឯង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ។ប្រសិនបើ​ទិញ​អចលនទ្រព្យ​ប៉ះ​ចំ​ប្លង់​រឹង​ក្លែងក្លាយ តើ​អ្នកទិញ​គួរ​ធ្វើ​បែប​ណា?ករណី​ប្លង់​រឹង​ក្លែងក្លាយ​នេះ កាលពីដើម​ឆ្នាំ​២០១៨​កន្លង​ទៅ​មាន​ករណី​ឆបោក​លក់​ដី​ដោយ​ប្រើប្រាស់​ប្លង់​រឹង​ក្លែងក្លាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ការ​ឆបោក​នេះ​បាន​ធ្វើ​ឡើងជា​ស៊េរី ហើយ​ម្ចាស់​ដី​នីមួយ​ៗ​បាន​លក់​ដី​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ​ទៅ​ឱ្យ​ម្ចាស់​តែ​មួយ ។ករណី​ខាងលើ​នេះ​អ្នកទិញ​បាន​ពិនិត្យ​ប្លង់​ដី និង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ម្ចាស់​កម្មសិទ្ធិករ​, អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ ឃើញ​ថា​មាន​ភាព​ត្រឹមត្រូវ​ទាំងអស់ ។ ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយមក បន្ទាប់​ពី​ដាក់​ឯកសារ​ផ្ទេរកម្មសិទ្ធិ​ដី ភូមិបាល​ខណ្ឌ​រក​ឃើញ​ថា​ជា​ប្លង់​ដី​ក្លែងក្លាយ ។វិធីការពារ ៖ អ្នកទិញ​អចលនទ្រព្យ​គួរ​ធ្វើការ​ផ្ទៀងផ្ទាត់​ប្លង់​ជាមួយ​ការិយាល័យ​សុរិយោដី ឬ​ភូមិបាល​ស្រុក​/​ខណ្ឌ​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​មុន​សម្រេចចិត្ត​កក់​លុយ ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
៤​ហេតុផល​ធំ​ដែល​គេ​ចូល​ចិត្ត​យក​លុយ​ទៅ​ទិញ​ដី តែ​ហុច​ផល​វិញ​នឹក​ស្មាន​មិន​ដល់
៤​ហេតុផល​ធំ​ដែល​គេ​ចូល​ចិត្ត​យក​លុយ​ទៅ​ទិញ​ដី តែ​ហុច​ផល​វិញ​នឹក​ស្មាន​មិន​ដល់
May 31, 2022, 2:10 p.m.
នៅ​ពេល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង វា​ទាមទារ​ឱ្យ​មានការ​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន អគារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​កាន់តែ​ច្រើន​។ គម្រោង​ជា​ច្រើន​ពី​រដ្ឋាភិបាល និង​វិស័យ ឯកជន​នឹង​ត្រូវ​បាន​ដាក់​ចេញ​ឱ្យ​ដំណើរការ​។ ដូច្នេះ​ការ​ទិញ​ដី​ទំនេរ​នៅ​ថ្ងៃនេះ​ក្នុង​តម្លៃ​ទាប នឹង​ផ្ដល់​ផល​ចំណេញ​ច្រើន​នៅ​ថ្ងៃ​អនាគត​ ។ ខាងក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​អ្នក​គួរ​ពិចារណា​ក្នុង​ការ​ទិញ​ដី​៖គម្រោង​បុរី​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំងគម្រោង​បុរី​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ដោយសារ​ពួក​វា​អាច​ផ្ដល់​អារម្មណ៍​នៃ​ការ​រស់នៅ​បែប​សហគមន៍ និង​មាន​សុវត្ថិភាព​ខ្ពស់ បូក​រួម​ជាមួយ​សេវាកម្ម​បន្ថែម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ដូច​ជា​៖ សួនច្បារ អាង​ហែល​ទឹក និង​សេវាកម្ម​សន្ដិសុខ​២៤​ម៉ោង​ជាដើម ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុន​ទៀត គម្រោង​បុរី​សរុប​ជាង ៨០០០០​យូ​នី​ត រួម​មាន​វីឡា ផ្ទះ​អាជីវកម្ម និង​លំនៅ​ដ្ឋា​ន​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​សាងសង់​រួចរាល់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។ការ​ស្ថាបនា​ផ្លូវជាតិ​ឡើង​វិញការ​អភិវឌ្ឍន៍​កំពុង​លាតសន្ធឹង​ទៅ​តំបន់​សេដ្ឋកិច្ច​សំខាន់​ៗ​ដូច​ជា​៖ ភ្នំពេញ សៀមរាប និង​ព្រះ​សីហ​នុ ជា​រៀង​រាល់​ឆ្នាំ​។ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​អំពី​គម្រោង​ស្ថាបនា​ផ្លូវថ្នល់​សំខាន់​ៗ​ជា​ច្រើន ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​បណ្ដា​ខេត្ត​សំខាន់​ៗ ។ជា​រឿង​សំខាន់​អ្នក​គួរ​កត់​សម្គាល់ថា ផ្លូវជាតិ​ធំ​សំខាន់​ៗ​នីមួយ​ៗ​មាន​ទំនាក់ទំនង ជាមួយ​ផ្លូវជាតិ​ផ្សេង​ទៀត​បែប​ណា ហើយ​អាច​នាំ​អ្នក​ទៅ​ដល់​ផ្នែក​ណាខ្លះ​ក្នុង​ប្រទេស ។ វា​ជា​ការ​ល្អ​អ្នក​គួរតែ​ពិនិត្យ​មើល​ផែនទី​ក្នុង​តំបន់​របស់​អ្នក ដើម្បី​ស្វែងរក​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង ។មិន​តម្រូវ​ឱ្យ​មានការ​គ្រប់គ្រង​ច្រើនការ​ថែរក្សា​ដី​ទំនេរ​មិន​ទាមទារ​ការ​ថែទាំ ឬ​យកចិត្តទុកដាក់​ច្រើន​ឡើយ ។ ផ្ទុយ​ពី​ការ​គ្រប់គ្រង​អាជីវកម្ម ឬ​ទ្រព្យសម្បត្តិ​ជួល ដី​ទំនេរ​ត្រូវការ​តែ​របង និង​ការ​ត្រួតពិនិត្យ​តិចតួច​ប៉ុណ្ណោះ​។ ការ​វិនិយោគ​លើ​ដីធ្លី​មាន​ភាព​ងាយស្រួល​ច្រើន​ជាង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ដទៃ​ទៀត​។គ្មាន​ការ​ប្រកួតប្រជែងគ្រប់​ដីធ្លី​ទាំងអស់​តែង​មាន​សណ្ឋាន និង​លក្ខណៈ​ខុស​គ្នា យ៉ាង​ហោច​ណាស់​ពួក​វា​មាន​ចំណុច​ខុស​គ្នា​តិច ឬ​ច្រើន តួយ៉ាង ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ និង កា​រត​ភ្ជាប់​ទៅ​កាន់​ផ្លូវ​ធំ​ៗ​ជាដើម​។ ផ្ទុយ​ពី​អ្នក​អភិវឌ្ឍន៍​ខុន​ដូ ឬ​បុរី ដែល​តែង​ចំណាយ​ច្រើន​លើ​ការ​ផ្សព្វផ្សាយ​គម្រោង​របស់​ពួក​គេ ម្ចាស់​ដី​ទំនេរ​មិន​ចាំបាច់​ចំណាយ​ច្រើន​លើ​ការ​ផ្សព្វផ្សាយ​ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​នោះ​ឡើយ ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ដី​ឡើងថ្លៃ ! ដី​នៅ​ផ្លូវជាតិ​លេខ​៣​កំពុង​ត្រូវប៉ាន់​ខ្លាំង​សម្រាប់​អចលនទ្រព្យ​១​នេះ
ដី​ឡើងថ្លៃ ! ដី​នៅ​ផ្លូវជាតិ​លេខ​៣​កំពុង​ត្រូវប៉ាន់​ខ្លាំង​សម្រាប់​អចលនទ្រព្យ​១​នេះ
June 1, 2022, 5:35 p.m.
សក្តានុពល​នៃ​វិស័យ​ដីធ្លី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​កំពុង​មាន​សន្ទុះ​ខ្លាំង​បើ​ធៀប​ទៅ​នឹង​តំបន់​ផ្សេង​ៗ ។ តម្លៃ​ដីធ្លី​ក្នុង​ចំណុច​ផ្លូវជាតិ​លេខ​៣​ហាក់​មានការ​ប្រែប្រួល​ខ្លាំង ស្រប​ពេល​ដែល​លំហូរ​គម្រោង​សាងសង់ ឧស្សាហកម្ម រោងចក្រ សហគ្រាស ធុន​តូច​ធំ បុរី សាងសង់​បន្តកន្ទុយ​គ្នា​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​មានការ​កើនឡើង ។ក្នុង​នោះ​ផង​ដែរ អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​អំពី​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​សាងសង់​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ចន្លោះ​៥​ទៅ​៦​ម៉ឺន​ដុល្លារ គឺ​នៅ​តំបន់​ក្បែរ​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) ។លោក​ឧកញ៉ា គី​ម ហ៊ា​ង អ្នកជំនាញ​អចលនទ្រព្យបានឱ្យ​ដឹង​ថា បច្ចុប្បន្ន​តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​តំបន់​ផ្លូវជាតិ​លេខ​៣​គឺ​មាន​តម្លៃ​សមរម្យ​ដែល​នេះ​ជា​កត្តា​អំណោយផល​ខ្ពស់​សម្រាប់​អ្នក​វិនិយោគ​អចលនទ្រព្យ​ដែល​ចង់​សាងសង់​លំនៅ​ឋាន​លក់​ដែល​មាន​តម្លៃ​ត្រឹម​៥​ទៅ​៦​ម៉ឺន​ដុល្លារ ។បច្ចុប្បន្ន​នេះ លំនៅ​ឋាន​លក្ខណៈ​ផ្ទះ​ជាប់​ដី​កំពុង​តែ​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​ជា​ឱកាស​បំផុត​សម្រាប់​អ្នក​វិនិយោគ​អចលនទ្រព្យ​ប្រភេទ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ទាប​អាច​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​តម្រូវការ​លំនៅ​ឋាន​នេះ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ចង់​ខ្ចី​លុយ​ធនាគារ​ទិញ​ផ្ទះ​ត្រូវ​មាន​ឯកសារ​ទាំងនេះ​សិន​ចៀសវាង​ទៅ​ហើយ​មក​វិញ​ដៃទទេ
ចង់​ខ្ចី​លុយ​ធនាគារ​ទិញ​ផ្ទះ​ត្រូវ​មាន​ឯកសារ​ទាំងនេះ​សិន​ចៀសវាង​ទៅ​ហើយ​មក​វិញ​ដៃទទេ
May 26, 2022, 6:45 p.m.
ការ​ខ្ចី​លុយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ទិញ​ផ្ទះ (​ឥណទាន​ទិញ​ផ្ទះ​) គឺជា​ជម្រើស​ដែល​កំពុង​មានការ​ពេញ​និយម​មួយ​ពី​សំណាក់​អតិថិជន​ដែល​ស្វែងរក​ទិញ​លំនៅ​ឋាន​នា​ពេល​បច្ចុប្បន្ន ។ កម្ចី​ធនាគារ​ដើម្បី​ទិញ​លំនៅ​ឋាន​បាន​អនុញ្ញាត​ឱ្យ​ម្ចាស់ផ្ទះ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​លទ្ធភាព​ទិញ​ផ្ទះ​ពី​មុន​បែរជា​អាច​ទិញ​បាន ទោះបីជា​ពួក​គេ​មិន​មាន​ប្រាក់​សន្សំ​គ្រប់គ្រាន់​នឹង​តម្លៃ​ផ្ទះ​ក៏​ដោយ ។ថ្វីបើ​ការ​ខ្ចីប្រាក់​ដើម្បី​ទិញ​ផ្ទះ​គឺជា​រឿង​សាមញ្ញ និង​មិនមែន​ជា​រឿង​ថ្មី​ក៏​ពិតមែន ប៉ុន្តែ​វា​មាន​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែល​លោក​អ្នក​ត្រូវ​ដឹង​ជា​មុន​ដើម្បី​សន្សំ​ពេលវេលា និង​ថវិការ​របស់​លោក​អ្នក​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​កម្ចី​ទាំងនោះ ។ ខាងក្រោម​នេះ​គឺ​ឯកសារ​សំខាន់​ៗ​ដែល​លោក​អ្នក​គួរ​ដឹង​មុន​ពេល​ដាក់​ស្នើ​កម្ចី​សម្រាប់​ទិញ​ផ្ទះ ៖ទី​១. ប្រភព​ចំណូល​របស់​ខ្លួនជា​ទូទៅ​អ្នក​ដែល​អាច​មាន​លទ្ធភាព​ស្នើ​សុំ​កម្ចី​ដើម្បី​ទទួល​បានការ​អនុម័ត​ពី​ខាង​ធនាគារ គឺជា​បុគ្គល​ដែល​មាន​ប្រាក់​ចំណូល​ត្រឹមត្រូវ ។ ក្នុង​នោះ​បុគ្គល​ស្នើ​សុំ​កម្ចី​អាច​មាន​ប្រភព​ចំណូល​បែងចែក ជា​ប្រភេទ​ណាមួយ​ក្នុង​ចំណោម​ទាំង​ពីរ​យ៉ាង​គឺ ចំណូល​ពី​ប្រាក់​បៀរ​វត្ស និង​ចំណូល​ពី​របរ​អាជីវកម្ម ។ក​/. ចំណូល​ពី​ប្រាក់​បៀរ​វត្ស (​ប្រាក់ខែ​)សម្រាប់​លោក​អ្នក​ដែល​មាន​ចំណូល​ជា​ប្រាក់​បៀរ​វត្ស​ឯកសារ​ដែល​លោក​អ្នក​ត្រូវ​មាន​ឬ​រៀបចំ​មាន​ដូច​ជា ៖•​ ​សៀវភៅ​ធនាគារ ឬ​របាយការណ៍​ធនាគារ ឬ​លិខិត​ទទួល​ប្រាក់ខែ​តិច​បំផុត​៣​ខែ​ចុង​ក្រោយ•​ ​កិច្ចសន្យាការងារ ឬ​លិខិតបញ្ជាក់​ការងារ​ចេញ​ដោយ​ក្រុមហ៊ុន•​ ​ប្រវត្តិរូប​សង្ខេប•​ ​អត្តសញ្ញាណ​បណ្ណ ឬ​លិខិតឆ្លងដែន•​ ​កិច្ចសន្យា​ទិញ​លក់ ឬ​ពង្រៀង​កិច្ចសន្យា​ទិញ​លក់•​ ​លិខិតអនុញ្ញាត​ឱ្យ​ធនាគារ​ឆែក​មើល​ប្រវត្តិ​ឥណទាន​របស់​លោក​អ្នក (​ជា​ទូទៅ​ធនាគារ​ជា​អ្នក​រៀបចំ​ឯកសារ​ជូន​លោក​អ្នក​ដោយ​លោក​អ្នក​ត្រូវ​ផ្តិត​មេដៃ​ដើម្បី​អនុញ្ញាត​)ខ​/. ចំណូល​ពីមុខ​របរ ឬ​ជំនួញ​ផ្ទាល់ខ្លួនសម្រាប់​លោក​អ្នក​ដែល​មាន​ចំណូល​ពី​មុខរបរ​អាជីវកម្ម ឯកសារ​ដែល​លោក​អ្នក​ត្រូវ​មាន ឬ​រៀបចំ​មាន​ដូច​ជា​៖•​ ​ប៉ាតង់​ចុង​ក្រោយ•​ ​អាជ្ញាប័ណ្ណ​លើ​មុខរបរ•​ ​លក្ខន្តិកៈ​ក្រុមហ៊ុន ឬ​វិញ្ញាបនបត្រ​ក្រុមហ៊ុន•​ ​សៀវភៅ​ធនាគារ ឬ​របាយការណ៍​ធនាគារ•​ ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ•​ ​វិ​ក័យ​ប័ត្រ​ទិញ ឬ​លក់​៣​ខែ​ចុង​ក្រោយ•​ ​ព័ត៌មាន​ពី​ក្រុមហ៊ុន (​បើ​មាន​)•​ ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន•​ ​កិច្ចសន្យា​ទិញ​លក់ •​ ​លិខិតអនុញ្ញាត​ឱ្យ​ធនាគារ​ឆែក​មើល​ប្រវត្តិ​ឥណទាន​របស់​លោក​អ្នក (​ជា​ទូទៅ​ធនាគារ​ជា​អ្នក​រៀបចំ​ឯកសារ​ជូន​លោក​អ្នក ដោយ​លោក​អ្នក​ត្រូវ​ផ្តិត​មេដៃ​ដើម្បី​អនុញ្ញាត​)​។ទី​២. ឯកសារ​ផ្សេង​ៗគួរ​បញ្ចា​ក់ថា ឯកសារ​ដែល​មាន​រៀបរាប់​ខាងលើ គឺជា​ឯកសារ​ដែល​ធនាគារ​នីមួយ​ៗ​ក្នុង​ប្រទេស​កម្ពុជា​និយម​តម្រូវ​ឱ្យ​មាននៅ​ពេល​ដែល​ដាក់​ស្នើ​ឥណទាន​ជំហាន​ដំបូង​បង្អស់​។ ប៉ុន្តែ​នៅ​ពេល​ដែល​ធនាគារ​បាន​សិក្សា​ជាក់លាក់​ទៅ​លើ​ករណី​របស់​លោក​អ្នក ជូន​កាល​ពួក​គេ​អាច​នឹង​ស្នើ​សុំ​ឱ្យ​អ្នក​រៀបចំ​ឯកសារ​ច្រើន​ជាង​នោះ ដោយ​មើល​តាម​ស្ថានភាព​ជាក់ស្តែង ។ឧទាហរណ៍ ៖ ប្រសិនបើ​លោក​អ្នកមាន​កម្ចី​រួម​ជាមួយ​ភាគី​ម្នាក់​ទៀត ហើយ​ភាគី​ម្នាក់​ទៀត​ជា​ជនបរទេស ខាង​ធនាគារ​អាច​នឹង​ស្នើ​សុំ​ដល់​ទិដ្ឋាការ​ស្នាក់​នៅ​របស់​ពួក​គេ​ជាដើម​។ ជួនកាល មាន​ធនាគារ​ខ្លះ​ក៏​អាច​ស្នើ​សុំ លិខិតបញ្ជាក់​ភាព​នៅ​លីវ ប្រសិនជា​លោក​អ្នក​មិន​ទាន់​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ។ក្រៅពី​ឯកសារ​ទាំងនេះ នៅ​មាន​សំនុំ​ឯកសារ​ជា​ច្រើន​មុខ​ទៀត ដែល​លោក​អ្នក​នឹង​ត្រូវ​រៀបចំ ចុះហត្ថលេខា និង​ផ្តិត​មេដៃ ដែល​ភាគច្រើន​គឺជា​ការ​រៀបចំ​រវាង​ភាគី​ខាង​ធនាគារ និង​ខាង​ម្ចាស់ផ្ទះ (​ជា​ពិសេស​ប្រសិនជា​លោក​អ្នកទិញ​ផ្ទះ​ក្នុង​បុរី​ជាដើម​) ។ លើស​ពី​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​អាច​តម្រូវ​ឱ្យ​ផ្តល់​ព័ត៌មាន​អំពី​គេហដ្ឋាន​ដែល​អ្នក​បាន​ទិញ​ឱ្យ​បាន​ពិស្តារ ។ ឧទាហរណ៍ រូបថត​ឬ​វី​ដេ​អូ​ពី​ស្ថានភាព​សំណង់ រូប​ស្ថាបត្យកម្ម​ខាងក្រៅ ផែនទី​ផ្ទះ ។ល​។ដោយសារ​តែ​ធនាគារ​នីមួយ​ៗ​អាច​នឹង​តម្រូវ​ឱ្យ​ភាគី​អ្នក​ខ្ចី​រៀបចំ​ឯកសារ​ផ្សេង​ៗ​គ្នា​បន្តិចបន្តួច ដូច្នេះ​លោក​អ្នក​អាច​ត្រួតពិនិត្យ​តម្រូវការ​របស់​ធនាគារ​នោះ​ឱ្យ​បាន​ម៉ត់ចត់ ដើម្បី​ចៀសវាង​ចំណាយពេល​ច្រើន​ក្នុង​ការ​រៀបចំ​ព័ត៌មាន​ទាំងនោះ ៕តើលោកអ្នកកំពុងត្រូវការកម្ចីទិញផ្ទះមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ធ្មេច​បើក​ៗ​ចូល​ឆ្នាំ​ថ្មីទៀតហើយ ! ប្រាក់ខែ​ត្រឹម$400ទៅ​$500​ចង់​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ប្រើ​តិច​និក​នេះ
ធ្មេច​បើក​ៗ​ចូល​ឆ្នាំ​ថ្មីទៀតហើយ ! ប្រាក់ខែ​ត្រឹម$400ទៅ​$500​ចង់​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ប្រើ​តិច​និក​នេះ
June 5, 2022, 3:37 a.m.
ក្តី​ប្រាថ្នា​ដែល​មាន​គម្រោង​ចង់​ទិញ​ផ្ទះ​សម្រាប់​រស់នៅ ឬ​ប្រកប​អាជីវកម្ម​នានា តែងតែមាន​សម្រាប់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចម្បង​គឺ​ការ​ព្រួយបារម្ភ​ពី​លទ្ធភាព​ក្នុង​ការ​ទិញ​ផ្ទះ ខណៈ​ដែល​កំពុងធ្វើការ​ឱ្យ​គេ​ដោយ​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី​$400​ទៅ​$500​ក្នុង​១​ខែ ហើយ​មាន​គម្រោង​ចង់​ទិញ​ផ្ទះ​ជាដើម ។ប្រសិនបើ​លោក​អ្នកមាន​គោលដៅ​ចង់បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន វា​ល្មម​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ដាក់ចិត្ត​ដាក់​កាយ​រៀន​សន្សំ​ប្រៀប​ដូច​ពាក្យចាស់​ពោល​ថា «​លំបាក​មុន ស្រណុក​ក្រោយ​» ដោយ​អ្នក​ចំណាយពេល​លំបាក​ចន្លោះ​៥​ទៅ​១០​ឆ្នាំ លោក​អ្នក​នឹង​អាច​ចាក​ចេញពី​ជីវិត​រស់នៅ​ផ្ទះ​ជួល​មក​រស់នៅ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួនឯង​យ៉ាង​មាន​ក្តី​សុខ​បាន ។ ថ្ងៃនេះ Realestate.com.kh នឹង​ចែករំលែក​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដែល​អាច​ជួយ​តម្រង់​ទិស​ឱ្យ​លោក​អ្នក​អាច​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​បាន ៖ទី​១- ត្រូវ​កាត់​បន្ថយ​ការ​ដើរ​លេងប្រសិនបើ​លោក​អ្នក​ចូ​​ល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ដ​មិន​ថា ក្នុង​ឬ​ក្រៅប្រទេស​៣-៤​ដង​ក្នុង​មួយ​ឆ្នាំ លោក​អ្នក​គួរតែ​កាត់​បន្ថយ​ទៅ​១ ឬ​២​ដង​ក្នុង​មួយ​ឆ្នាំ​វិញ​បាន​ហើយ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​លោក​អ្នក ។ ម្យ៉ាងវិញទៀត អ្នក​មិន​ត្រឹមតែ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​តែ​មួយ​មុខ​នោះ​ទេ ការ​ចំណាយ​លើ​កន្លែង​ស្នាក់​នៅ អាហារ វត្ថុ​អនុស្សាវរីយ និង​សកម្មភាព​ផ្សេង​ៗ ។ ប្រសិនបើ​អ្នក​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​នេះ​បាន នោះ​អ្នក​នឹង​អាច​សន្សំ​ប្រាក់​សម្រាប់​ការ​ទិញ​លំនៅ​ឋាន​បាន ។ទី​២- ឈប់​ទម្លាប់ទម្លាក់​លេខ ទម្លាក់​ទីតាំងបច្ចុប្បន្ន​ការ​លក់​អន​ឡាញ​កំពុង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​មិន​ថា តែ​ឡេ​លាប​ខ្លួន​, សំលៀក​បំពាក់​ថ្មី​ៗ, ដេញ​ស៊េរី​ទូរស័ព្ទ ។​ល​។ ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ប្រូ​ម៉ូ​សិន​ថែម​នេះ​ថែម​នោះ​ជា​ច្រើន​បណ្តាល​ឱ្យ​គ្រប់​គ្នា ទម្លាក់​លេខ ទម្លាក់​ទីតាំង​ឥត​ឈប់​ធ្វើ​ឱ្យ​លោក​អ្នក​ចាយ​លុយ​អស់​ដោយ​មិនដឹង​ខ្លួន ។ទី​៣-​បន្ថយ​ការ​ចំណាយ​លើ​របស់​ថ្លៃ​ៗប្រសិនបើ​អ្នក​ចំណាយ​លើ​ការ​បរិភោគ​អាហារ​១០​ដុល្លារ ឬ​ច្រើន​ជាង​នេះ​ក្នុង​ការ​ទទួលទាន​មួយ​ពេល នោះ​អ្នក​នឹង​ចំណាយ​ប្រមាណ​២០ ទៅ ៣០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។ ត្រង់​ចំណុច​នេះ មិនមែន​មាន​ន័យ​ថា​ហាម​លោក​អ្នក​មិន​ឱ្យ​បរិភោគ​អាហារ​ឆ្ងាញ់​ៗ​ដែល​ខ្លួន​ចូល​ចិត្ត​នោះ​ទេ ប៉ុន្តែ​យើង​គួរ​ញាំ​ដោយ​មាន​កម្រិត កុំ​ញឹកញាប់​ពេក ឬ​យូរ​ៗ​ម្តង​បាន​ហើយ ។លោក​អ្នក​គួរតែ​ជ្រើសរើស​អាហារ​ដែល​មិនសូវ​ថ្លៃ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​រសជាតិ​ឆ្ងាញ់ ពីព្រោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​សម្បូរ​ដោយ​ហាង​អាហារ​ឆ្ងាញ់​ៗ និង​មាន​តម្លៃ​សមរម្យ​ចន្លោះ​ពី ៣ ទៅ​៥​ដុល្លារ​ផង​ដែរ ។ ការ​បរិភោគ​នៅផ្ទះ​ក៏​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​អ្នក​ដែរ​។ ប្រសិនបើ​អ្នក​មិន ចេះ​ធ្វើ​ម្ហូប អ្នក​គួរតែ​តែ​រៀន​ធ្វើ​ម្ហូប ព្រោះ​វា​អាច​ជួយ​អ្នក​ឱ្យ​សន្សំ​ប្រាក់​បាន​មួយ​ចំណែក​ដើម្បី​ទុក​បំពេញ​ការ​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​លោក ។មិនតែប៉ុណ្ណោះ ការ​ចំណាយ​ទៅ​លើ​កាហ្វេ​ថ្លៃ​ៗ​ប្រចាំ​ថ្ងៃ​របស់​អ្នក​អាច​ប៉ះពាល់​ទៅ​ដល់​ការ​សន្សំ​ប្រាក់ ប្រសិនបើ​អ្នក​ចំណាយ​ទៅ​លើ​វា​ជា​រៀងរាល់ថ្ងៃ ។ កាហ្វេ​ប្រែ​ន​មាន​តម្លៃ​ជា​មធ្យម​ប្រមាណ​ពី​២.៥ ទៅ​ដល់ ៤.៥​ដុល្លារ មាន​ន័យ​ថា​ជា​មធ្យម​អ្នក​អាច​ចំណាយ​រហូត​ទៅ​ដល់ ១០០​ដុល្លារ​ក្នុង​មួយ​ខែ ។ ប្រសិនបើ​អ្នក​អាច កាត់​បន្ថយ​ការ​ចំណាយ​នេះ​បាន អ្នក​អាច​សន្សំ​ប្រាក់ ១២០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ទី​៤- ដាក់ចិត្ត​ដាក់​កាយ​សន្សំ​ប្រាក់​សម្រាប់​ទិញ​ផ្ទះប្រាក់​សន្សំ​មិន​ចាំបាច់​ទាល់តែ​មាន​ច្រើន​នោះ​ទេ តែ​អ្នក​គួរ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ឬ​ការ​ចំណាយ​ផ្សេង​ៗ និង​ត្រូវ​ប្រាកដ​ថា អ្នកមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ប្រាក់​កក់​ផ្ទះ​ជា​លើក​ដំបូង ។ នេះ​មិន​មាន​ន័យ​ថា អ្នក​គួរ​បញ្ឈប់​ការ​ចំណាយ​លើ​របស់​ទាំងនោះ​ទាំងស្រុង​ទេ ប៉ុន្ដែ​អ្នក​គួរតែ​ពិចារណា​ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ដែល​មិន​ចាំបាច់​ដើម្បី​សុវត្ថិភាព​ហិរញ្ញវត្ថុ​នា​ពេល​អនាគត​របស់​អ្នក ។ទី​៥- រៀប​ផែនការ​គ្រប់គ្រង​ការ​ចំណាយ​ឱ្យ​បានការ​ធ្វើ​បញ្ជីចំណាយ​ប្រចាំ​ថ្ងៃ ខែ ឆ្នាំ​របស់​អ្នក​មិនមែន​ជា​រឿង​អាក្រក់​ឡើយ ។ វា​ជា​រឿង​មួយ​ដែល​ល្អ​ព្រោះ​វា នឹង​ធ្វើ​ឱ្យ​អ្នកដឹង​ច្បាស់​ពី​ការ​ចំណាយ​របស់​អ្នក ។ មាន​មនុស្ស​មួយ​ចំនួន​តែងតែ​ឆ្ងល់​ថា បើក​ប្រាក់ខែ​មក $400-$500 តែ​ដូច​ជា​មិនឃើញ​ធ្វើ ឬ​ចាយ​អ្វី​សោះ ប៉ុន្តែ​ម៉េច​បានជា​ប្រាក់ខែ​វា​មិន​សល់​សោះ តើ​វា​បាត់​ទៅ​ណា​អស់?នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​គួរ​សួរ​ខ្លួនឯង តាម​ពិត​ប្រាក់ខែ​បើក​មក​ហើយ វា​មិន​បាន​បាត់ ឬរ​ត់ទៅ​ណា​ឡើយ ដោយសារ​តែ​លោក​អ្នក​ចាយ​ខ្ជះខ្ជាយ​មិន​បាន​សង្កេត​តែ​ប៉ុណ្ណោះ ។ ដើម្បី​តាមដាន និង​ធ្វើការ​គ្រប់គ្រង​ការ​ចំណាយ ឱ្យ​បាន​ច្បាស់​លោក​អ្នក​គួរតែ​រៀបចំ​ជា​បញ្ជីចំណាយ​មួយ​រួច​កត់​ត្រាទុក ៖ តើ​ខ្ញុំ​ចំណាយ​ទៅ​លើ​អ្វីខ្លះ? តើ​ខ្ញុំ​ត្រូវ​ចំណាយ​ប៉ុន្មាន? តើ​ខ្ញុំ​ចំណាយ​លើ​សកម្មភាព​នេះ​ញឹកញាប់​កម្រិត​ណា? ។​ល​។ឆ្លើយ​នឹង​សំណួរ​ទាំងនេះ អ្នក​នឹង​ដឹង​កាន់តែ​ច្បាស់​នូវ​ទម្លាប់​ចំណាយ​ប្រចាំខែ​របស់​អ្នក ជា​ពិសេស​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ការ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃជា​លើក​ដំបូង វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​សម្រាប់​លោក​អ្នក ប៉ុន្តែ​លោក​អ្នក​អាច​ធ្វើ​វា​ម្តង​បន្តិច​ៗ​ដូច​ពាក្យ​សុភាសិត​ខ្មែរ​ពោល​ថា «​តក់​ៗ​ពេញ​បំពង​» ហើយ​ការ​ព្យាយាម​របស់​អ្នក​នឹង​ធ្វើ​ឱ្យ​អ្នក​រីករាយ​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ផ្ទះ​ជា​របស់​ខ្លួន ។ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ​សង្ឃឹមថា​វា​អាច​ជា​ការ​តម្រង់​ទិស​ដល់​លោក​អ្នក​ដែល​កំពុង​មាន​ក្តី​ប្រាថ្នា​ចង់បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ដែល​កើត​ចេញពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួនឯង ។ មនុស្ស​រស់នៅ​ត្រូវ​មាន​គោលដៅ និង​ក្តី​ស្រមៃ ហើយ​ដើម្បី​អាច​សម្រេច​វា​បាន​ត្រូវ​កំណត់ និង​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់ រួច​ចាប់ផ្តើម​អនុវត្តន៍​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​នោះ​យើង​នឹង​អាច​សម្រេច​វា​បានជា​មិន​ខាន ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក ! អត្ថបទដោយ
មានដី តែរាងស្ទើរលុយអាចសាក៣វិធីនេះសង់ផ្ទះក្នុងក្តីស្រមៃបានដូចចិត្ត
មានដី តែរាងស្ទើរលុយអាចសាក៣វិធីនេះសង់ផ្ទះក្នុងក្តីស្រមៃបានដូចចិត្ត
June 3, 2022, 1:20 p.m.
បច្ចុប្បន្ន​ចំនួន​ប្រជាជន​មានការ​កើនឡើង​ដែល​ធ្វើ​ឱ្យ​មាន​តម្រូវការ​លំនៅ​ឋាន​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​អ្នក​វិនិយោគ​ជា​ច្រើន​ចំណាយ​ដើមទុន​ដើម្បី​សាងសង់​គម្រោង​បុរី​សម្រាប់​លក់​ជូន​អ្នក​ដែល​កំពុង​មាន​តម្រូវការ ។ ប៉ុន្តែ​គម្រោង​បុរី​ច្រើន​តែ​រចនា​ម៉ូ​ដ​ដោយ​អ្នក​អភិវឌ្ឍន៍​មិន​ប្រាកដ​ថា ម៉ូ​ដ​ផ្ទះ​ទាំងនោះ​សុទ្ធតែ​ត្រូវចិត្ត​របស់​អតិថិជន និង​ជា​ម៉ូ​ដ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ​នោះ​ទេ ។ការ​ដែល​មានផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​អាច​ចាត់​ទុក​ថា​ជា​រឿង​ដែល​ជោគជ័យ​មួយ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​បាត់​ទៅ​ហើយ ប៉ុន្តែ​ដើម្បី​អាច​ទទួល​បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​បាន​ត្រូវ​ទិញ​ផ្ទះ​ដែល​សាងសង់​ស្រាប់ ឬ​ត្រូវ​សាងសង់​ផ្ទះ​ដោយ​ខ្លួនឯង​តាម​អ្វី​ដែល​លោក​អ្នក​ចង់បាន ។ ប្រសិនបើ​លោក​អ្នកមាន​ដី​ស្រាប់ ប៉ុន្តែ​លុយ​ខើច​ចិត្ត​ចង់​សាងសង់​ផ្ទះ​តាម​ក្តី​ស្រមៃ​ដែល​អ្នក​ចង់បាន​ឱ្យ​អស់​លុយ​តិច​អាច​ពិចារណា​លើ​ចំណុច​ទាំង​៣​ខាងក្រោម​នេះ ៖រឿង​ត្រូវធ្វើ​ទី​១ ៖ សិក្សា​អំពី​តម្លៃ​ឱ្យ​បាន​ច្បាស់វា​ជា​ចំណុច​ចាប់ផ្ដើម​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដឹង​ថា អ្នក​អាច​ចំណាយ​ប្រាក់​ទាំងអស់​លើ​ការ​សាងសង់ ឬ​អ្នក​នឹង​ត្រូវការ​កម្ចី​ផ្នែក​លំនៅ​ឋាន​ក្នុង​ចំនួន​ណាមួយ​បន្ថែម ។ ដើម្បី​ប៉ាន់​ប្រមាណ​តម្លៃ​ឱ្យ​កាន់តែ​ច្បាស់​អ្នក​អាច​បំបែក​តម្លៃ​លើ​ផ្នែក​សំខាន់​ៗ​ដូច​ជា ៖- តម្លៃ​ចំណាយ​លើ​ការ​បុក​គ្រឹះ​ផ្ទះ- គ្រោងផ្ទះ- ប្រព័ន្ធ​ទឹក និង​ភ្លើង- លាប​ពណ៌​ផ្ទះ និង​ដំបូល ។​ល​។ទោះជា​យ៉ាងណា​ក្តី មុន​សាងសង់​អ្នក​ត្រូវ​តែ​ច្បាស់​អំពី​ប្រភេទ​ដី​របស់​អ្នក​ថា តើ​ផ្ទះ​របស់​អ្នក​ស្ថិត​នៅ​លើ​ប្រភេទ​ដីខ្សាច់​, ដី​ធម្មតា​, ដីឥដ្ឋ ឬ​ប្រភេទ​ដី​អ្វី​ឱ្យ​ប្រាកដ ដើម្បី​អាច​ដឹង​ថា តើ​គ្រឹះ​កម្រិត​ណា​ដែល​ត្រូវ​នឹង​ប្រភេទ​ដី​នោះ​ក្នុង​ការ​ធានា​ភាពរឹងមាំ​នៃ​ផ្ទះ​របស់​លោក​អ្នក ។រឿង​ត្រូវធ្វើ​ទី​២ ៖ ស្វែងរក​ជាង​ដែល​អាច​ទុកចិត្ត​បានអ្នក​នឹង​មាន​ទំនុកចិត្ត​នៅ​ពេល​ដែល​អ្នក​អាច​ជួល​ជាង​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ដែល​អាច​ជឿជាក់​បាន តាម​រយៈ​ការ​ស្គាល់​ជាង​ដោយ​ខ្លួនឯង ឬ​តាម​រយៈ​ការ​ណែនាំ​ពី​មិត្តភក្តិ ឬ​សាច់ញាតិ ដើម្បី​គ្រប់គ្រង​គម្រោង​សាងសង់​ផ្ទះ​របស់​លោក​អ្នក ។ ពួក​គេ​នឹង​ធានា​ថា គ្រប់យ៉ាង​អាច​ដំណើរការ​បាន​រលូន​តាម​ការ​គ្រោងទុក ហើយ​ពួក​គេ​អាច​ផ្ដល់​ប្រឹក្សា​ល្អ​ៗ​ដល់​អ្នក​លើ​ការ​សាងសង់​តាំងពី​ដំបូង​រហូត​ដល់​បញ្ចប់ ។រឿង​ត្រូវធ្វើ​ទី​៣ ៖ ស្វែងរក​អ្នកជំនាញ​ផ្នែករចនាម៉ូដផ្ទះដើម្បី​ទទួល​បាន​ផ្ទះ​ដែល​មាន​ស្តង់ដារ​មួយ​អ្នក​ត្រូវ​ប្រឹក្សា​យោបល់ ឬ​ធ្វើការ​ជាមួយ​ស្ថាបត្យករ វិស្វករ ឬ​ក្រុមហ៊ុន​សាងសង់ ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ច្បាស់លាស់ ។ មនុស្ស​មួយ​ចំនួន​មិន​ចង់​ចំណាយ​ប្រាក់​របស់​ពួក​គេ​ទៅ​លើ​រឿង​នេះ​ទេ ប៉ុន្តែ​នៅ​ពេល​ចុង​ក្រោយ ពួក​គេ​បាន​បង្កើត​កំហុសឆ្គង​មួយ​ចំនួន​ក្នុង​ការ​សាងសង់ ដោយសារ​តែ​ពួក​គេ​មិន​មាន​ជំនាញ​លើ​ការងារ​នេះ ។អ្នក​ដែល​មាន​ជំនាញ​អាច​ប្រាប់​អ្នក​ពី​ទីតាំង​ដែល​គួរ​ដាក់​បង្អួច វិធីសាស្ត្រ​ធ្វើ​ឱ្យ​គ្រឹះ​រឹង​មាំ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ទឹក​មានគុណ​ភាពល្អ ហើយ​ពួក​គេ​អាច​ណែនាំ​ថា តើ​ផ្ទះ​របស់​អ្នក​គួ​មាន​ប្រភេទ​បន្ទប់​បែប​ណាខ្លះ និង​ចំនួន​ប៉ុន្មាន សម្រាប់​គ្រួសារ​របស់​អ្នក ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក ! អត្ថបទដោយ
ចង​រកស៊ី​ដី ! គួរ​ទិញ​ដី​៣​ប្រភេទ​នេះ​ទើប​មានឱកាស​អាច​ឆាប់​មាន
ចង​រកស៊ី​ដី ! គួរ​ទិញ​ដី​៣​ប្រភេទ​នេះ​ទើប​មានឱកាស​អាច​ឆាប់​មាន
May 21, 2022, 11:06 a.m.
ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំណើន​ជា​និច្ច​បើ​ទោះបីជា​ត្រូវ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​-១៩​ក៏​ដោយ ជា​ពិសេស​ដីធ្លី​កាន់តែ​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់ ។ ស្រប​ពេល​នេះ​ផង​ដែរ ចរន្ត​នៃ​ការ​ទិញ​-​លក់​ដីធ្លី​កាន់តែ​មាន​តម្រូវការ​ច្រើន​ឡើង​ៗ​ដោយសារ​តែ​វា​ហុច​ផល​ចំណេញ​ខ្ពស់​សម្រាប់​អ្នក​វិនិយោគ ។ ដូច្នេះ​តើ​គួរ​ទិញ​ដី​ប្រភេទ​ណា​ទើប​ទទួល​បាន​ផល​ចំណេញ​ខ្ពស់?ទី​១- ដី​ដែល​មាន​តម្លៃ​ទាបជា​ធម្មតា​ដី​ដែល​មាន​តម្លៃ​ទាប មាន​ម៉ូយ​ច្រើន​ងាយស្រួល​លក់​ចេញ ។ ជាក់ស្តែង​ដូច​ជា​ដី​ដែល​នៅ​តំបន់​ជាយក្រុង​ជាដើម​ដែល​មាន​តម្លៃ​ចន្លោះ​ពី​១០​ទៅ​៣០​ដុល្លារ ឬ​៥០​ទៅ​១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​វា​អំណោយផល​សម្រាប់​អ្នក​ដែល​មាន​កម្រិតជីវភាព​មធ្យម​អាច​ទិញ​បាន និង​ងាយ​ឆាប់​រក​ចេញ​បាន​លឿន ។ ហើយ​បើ​ដី​នោះ​មាន​ទីតាំង​ជាប់​ផ្លូវ​ធំ ឬ​ស្ថិត​ក្នុង​ផែនការអភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ទៀត​គឺ​កាន់តែ​ល្អ​ប្រសើរ ។ទី​២- ដី​តម្លៃ​ចន្លោះ​ពី​៣០០​ទៅ​៥០០​ដុល្លារ​/​ម៉ែត្រការ៉េសម្រាប់​ដី​ដែល​មាន​តម្លៃ​ចន្លោះ​ចាប់ពី​៣០០​ទៅ​៥០០​ដុល្លារ​/​ម៉ែត្រការ៉េ​ហាក់​មាន​ភាព​ពិបាក​លក់​បន្តិច ប៉ុន្តែ​នៅ​តែ​មានឱកាស​ក្នុង​ការ​ចំណេញ​ព្រោះ​អ្នក​ដែល​ទិញ​ដី​ប្រភេទ​នេះ​ភាគច្រើន​អាច​ទិញ​ដើម្បី​ទុក​សាង​សង់ផ្ទះ​លក់ ឬ​វិនិយោគ​ទុក​ធ្វើ​អ្វី​ផ្សេង​ៗ​ជាដើម ។ ដី​ដែល​ស្ថិត​ក្នុង​តម្លៃ​ចន្លោះ​ចាប់ពី​៣០០​ទៅ​៥០០​ដុល្លារ​/​ម៉ែត្រការ៉េ​នេះ ប្រ​សិន​ដី​ដែល​មាន​ទំហំ​តូច​គឺ​មាន​ភាព​ងាយស្រួល​ជាង​ដី​ដែល​មាន​ទំហំ​ធំ​ចាប់ពី​១០​ហិ​កតា​ឡើង​ទៅ ព្រោះ​អ្នក​ដែល​អាច​ទិញ​ដី​ដែល​មាន​ទំហំ​ធំ​បែប​នេះ​ភាគច្រើន​ទិញ​ដើម្បី​សាងសង់​បុរី​សម្រាប់​លក់ ។ទី​៣- ដី​តម្លៃ​ចាប់ពី​៦០០​ដល់​១០០០​ដុល្លារ​/​ម៉ែត្រការ៉េដី​ប្រភេទ​នេះ​ភាគច្រើន​អ្នក​ដែល​អាច​ទិញ​បាន​គឺ​ទិញ​ដើម្បី​សាងសង់​ផ្ទះ​វីឡា​ប្រណីត​ៗ​ដែល​មាន​តម្លៃ​ខ្ពស់​ខ្ទង់​៣០​ម៉ឺន​ទៅ​១​លាន​ដុល្លារ ។ ពោល​ដី​ដែល​មាន​តម្លៃ​ចាប់ពី​៦០០​ដល់​១០០០​ដុល្លារ​/​ម៉ែត្រការ៉េ​គឺ​មាន​ភាព​ពិបាក​ក្នុង​ការ​ស្វែងរក​អតិថិជន​សម្រាប់​ទិញ​ណាស់ ប៉ុន្តែ​ប្រសិនបើ​អាច​លក់​ចេញ​បាន​ច្បាស់​ជា​ទទួល​បាន​ផល​ចំណេញ​កប់​ពពក ៕ស្វែងរកដីល្អសម្រាប់លក់ជាច្រើន សូមចុចប៊ូតុងនេះ !
បើ​ភ្ញៀវ​និយាយ​ថា «​សុំ​គិត​មើល​សិន​, ខ្ញុំ​គ្មាន​លុយ​ទេ -ល-​» ប្រើ​៤​ក្បាច់​នេះភ្ញៀវទិញ​ដោយ​មិនដឹង​ខ្លួន
បើ​ភ្ញៀវ​និយាយ​ថា «​សុំ​គិត​មើល​សិន​, ខ្ញុំ​គ្មាន​លុយ​ទេ -ល-​» ប្រើ​៤​ក្បាច់​នេះភ្ញៀវទិញ​ដោយ​មិនដឹង​ខ្លួន
June 7, 2022, 5:48 a.m.
ការ​បិទ​ការ​លក់​គឺជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​បុគ្គលិក ឬ​ភ្នាក់ងារ​លក់​អចលនទ្រព្យ ហើយ​ប្រសិនបើ​អ្នក​ពូកែ​អត់ទ្រាំ និង​មាន​យុទ្ធសាស្ត្រ​ល្អ​ក្នុង​ការ​បិទ​ការ​លក់​នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ ។ ប៉ុន្តែ​ការ​បិទ ការ​លក់​អចលនទ្រព្យ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ ដូច្នេះ​វា​ទាមទារ​ឱ្យ​បុគ្គលិក ឬ​ភ្នាក់ងារ​លក់​ត្រូវ​មាន​បច្ចេកទេស​បិទ​ការ​លក់ និង​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នឹង​ត្រូវ​ប្រឈម​នៅ​ពេល​អតិថិជន​ឆ្លើយ​តប ។ប្រសិនបើ​អតិថិជន​របស់​លោក​អ្នក​និយាយ​ថា សុំ​គិត​មើល​សិន? តើ​អ្នក​នឹង​បិទ​ការ​លក់​នោះ​ដោយ​របៀប​ណា? ថ្ងៃនេះ Realestate.com.kh នឹង​នាំ​យក​បច្ចេកទេស​បិទ​ការ​លក់​ដែល​ពេញ​និយម​ទាំង​៤​ជា​ជំនួយ​សម្រាប់​លោក​អ្នក​ក្នុង​ការ​បិទ​ការ​លក់​ឱ្យ​បាន​ជោគជ័យ ៖ទី​១- បិទ​ឱ្យ​ចំ​ចំណុចក្តៅអ្វី​ទៅ​ជា​ការ «​បិទ​ឱ្យ​ចំ​ចំណុចក្តៅ​» របស់​អតិថិជន? ការ​បិទ​ឱ្យ​ចំ​ចំណុចក្តៅ ជា​ការ​លើកយក​ចំណុច​ពិសេស​របស់​គម្រោង​អចលនទ្រព្យ​ដែល​លោក​អ្នក​កំពុង​លក់​ឱ្យ​ចំ​ចំណុចក្តៅ​ដែល​អតិថិជន​ត្រូវការ​បំផុត ។ ហើយ​ក្នុង​នាម​លោក​អ្នក ជា​អ្នកលក់​ម្នាក់​ត្រូវ​តែ​ស្វែងរក​ចំណុចក្តៅ​របស់​អតិថិជន​ឱ្យ​បាន ហើយ​ត្រូវ​ចុច​ចំណុច​នោះ​ម្តង​ហើយ​ម្តងទៀត ដើម្បី​បង្កើន​ចំណង់​របស់​អតិថិជន​ឱ្យ​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង ។ទី​២- បិទ​មុំស្រួចបិទ​មុំស្រួច គឺជា​បច្ចេកទេស​ប្រើ​នៅ​ពេល​អតិថិជន​ចង់​ប្រើ​គម្រោង តែ​បែរជា​ស្វែងរក​ហេតុផល​ផ្សេង​ដែល​គាត់​មិន​អាច​ទិញ​បាន ។ ការ​ស្វែងរក​ហេតុផល​ពិតប្រាកដ​នៃ​ការ​បដិសេធ គឺជា​ចំណុច​សំខាន់​ក្នុង​ការ​លក់ ។ នៅ​ពេល​ដែល​អតិថិជន​របស់​លោក​អ្នក​លើក​ហេតុផល​មក​ថា «​ខ្ញុំ​ចង់បាន​ការ​បង់​ប្រចាំខែ​ដែល​ទាប​បំផុត​ ឬ​ខ្ញុំ​មិន​ទាន់​មាន​លុយ -​ល​-» ។ប្រសិនបើ​លោក​អ្នក​ចង់​ដឹង​ថា ការ​បដិសេធ​របស់​អតិថិជន​តាម​រយៈ​ការ​ផ្តល់​ចម្លើយ​ដូច​ខាងលើ លោក​អ្នក​អាច​សាកល្បង​សួរ​ថា «​ប្រសិនបើ​មានការ​បង់​ប្រចាំខែ​ទាប​ ឬ​ប្រសិនបើ​បង​មាន​លុយ​គ្រប់គ្រាន់ -​ល​-» តើ​បង​នឹង​ប្រើប្រាស់ ឬ​ទិញ​គម្រោង​នេះ​ឬទេ? បើ​គាត់​ឆ្លើយ «​បាទ​» ការ​បដិសេធ​នោះ​គឺ​ពិតប្រាកដ តែបើ​គាត់​ស្ទាក់ស្ទើរ ការ​បដិសេធ​នោះ​គឺ​មិន​ពិតប្រាកដ ឬ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ។ទី​៣- បិទ​ការ​សន្មតបិទ​ការ​សន្មត គឺជា​បច្ចេកទេស​ដែល​យើង​អាច​ប្រើប្រាស់​នៅ​ពេល​ដែល​អតិថិជន​និយាយ​ថា គាត់​មិន​មាន​លទ្ធភាព ។ នៅ​ពេល​ដែល​អតិថិជន​និយាយ​ដូច្នេះ យើង​អាច​ឆ្លើយ​តប​ទៅ​កាន់​គាត់​វិញ​ថា «​បង​កុំ​ទាន់​គិត​ពី​រឿង​លុយ សន្មត​ថា​បង​មាន​លុយ​គ្រាប់​គ្រាន់​ទៅ​ចុះ !» ។ នៅ​ពេល​នោះ​អតិថិជន​អាច​នឹង​ស្រែ​កថា «​ថ្លៃ​ណាស់​» ។ ត្រង់​ចំណុច​នេះ​វា​មិនមែន​ជា​កា​រប​ដិ​សេ​ដ​តម្លៃ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​សួរ​អំពី​មូលហេតុ​នៃ​តម្លៃ ។តម្លៃ​មិន​សំខាន់ តែ​អ្វី​ដែល​សំខាន់​គឺ​មូលហេតុ​នៃ​តម្លៃ ។ លោក​អ្នក​ត្រូវ​លើក​ហេតុផល និង​គុណសម្បត្តិ​របស់​គម្រោង​ដែល​ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​កើនឡើង ឬ​ថ្លៃ ។ នៅ​ពេល​ដែល​អតិថិជន​បាន​យល់​អំពី​គុណ​តម្លៃ ពេល​នោះ​តម្លៃនឹង​លែង​ជា​បញ្ហា​ទៀត​ហើយ ។ទី​៤- ការ​បិទ​លក់​បន្ទាន់ការ​បិទ​លក់​បន្ទាន់ គឺជា​បច្ចេកទេស​ដែល​យើង​ប្រើ​ដើម្បី​បង្ខំ​ឱ្យ​អតិថិជន​ប្រើ ឬ​ទិញ​គម្រោង​របស់​យើង ។ វា​គឺជា​បច្ចេកទេស​បិទ​ការ​លក់​មួយ​ដែល​ត្រូវ​ឱ្យ​អតិថិជន​សម្រេចចិត្ត​ក្នុង​រយៈពេល​ខ្លី ។ ឧទាហរណ៍ ៖ គម្រោង​នេះ​ជិត​អស់ ឬ​ជិត​ផុត​ការ​ផ្តល់​ជូន​ពិសេស​ហើយ (​បើ​មាន​ប្រូ​ម៉ូ​សិន​) ។ ការ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង ឱកាស​នៃ​ការ​លក់​អាច​នឹង​កើត​មាន​ឡើង​កាន់តែ​ខ្ពស់ ។ ទោះជា​យ៉ាងណា​បច្ចេកទេស​មួយ​នេះ​មិន​ដូច​បច្ចេកទេស​បិទ​ផ្សេង​ៗ​ទៀត​ទេ លោក​អ្នក​គួរតែ​ប្រើ​ម្តងម្កាល​ចៀសវាង​ផ្តល់​សម្ពាធ​ខ្លាំង​ទៅ​កាន់​អតិថិជន ៕កំពុងស្វែងរកផ្ទះមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក ! អត្ថបទដោយ
លក្ខណៈពិសេសទាំង៥ដែលមានតែខុនដូប៉ុណ្ណោះទើបមាន
លក្ខណៈពិសេសទាំង៥ដែលមានតែខុនដូប៉ុណ្ណោះទើបមាន
June 6, 2022, 3:27 p.m.
ថ្វីបើ​ការ​រស់នៅ​ក្នុង​ខុន​ដូ​ជា​បរិបទ​ថ្មី​សម្រាប់​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​ខុន​ដូ​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​លំនៅ​ដ្ឋា​ន​បច្ចុប្បន្ន​ ។ ប្រជាជន​កម្ពុជា​ភាគច្រើន​ហាក់​មិន​ទាន់​បាន​ឈ្វេងយល់​ស៊ីជម្រៅ​នៅឡើយ​ពី​ផល​ចំណេញ​នៃ​ការ​រស់នៅ​ក្នុង​ខុន​ដូ ឬ​អាច​និយាយ​បាន​ថា ពួក​គាត់​នៅ​មាន​ទំនោរ​ច្រើន​ទៅ​លើ​លំនៅ​ឋាន​ក្នុង​បុរី ឬ សង់​ជាប់​ផ្ទាល់​ដី ។ ខាងក្រោម​នេះ​ជា​ហេតុផល​សំខាន់​៥​យ៉ាង​ក្នុង​ការ​រស់នៅ​ខុន​ដូ ៖ទី​១- ទីតាំងបើ​ទិញ​ផ្ទះ​នៅ​តំបន់​តែ​មួយ យើង​មិន​អាច​ទិញ​បាន​នោះ​ទេ ប៉ុន្តែ​យើង​អាច​ទិញ​ខុន​ដូ​បាន ក្នុង​តម្លៃ​សមរម្យ​ណាមួយ​ដែល​មាន​ទីតាំង​ល្អ​ៗ​ក្នុង​ក្រុង​បាន ។ ផ្ទុយ​ទៅ​វិញ​បើ​យក​ប្រាក់​ទិញ​ខុន​ដូ ទៅ​ទិញ​ផ្ទះ​គឺ​អាច​ទិញ​បាន​នៅ​តំបន់​ឆ្ងាយ​ពី​ទីក្រុង​ដែល​វា​អាច​បង្ក​ផលវិបាក​សម្រាប់​លោក​អ្នក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​បំពេញការងារ​ជាដើម ។ចុចលើរូបភាពដើម្បីមើលព័ត៌មានលម្អិតអំពីគម្រោងទី​២- តម្លៃតម្លៃ​ខុន​ដូ​នៅ​កណ្តាល​ក្រុង និង​ផ្ទះ​នៅ​កណ្តាល​ក្រុង​គឺ​មាន​ភាព​ខុស​គ្នា​ច្រើន ព្រោះ​គេ​មិន​អាច​យក​ប្រាក់​ទិញ​ខុន​ដូ ទៅ​ទិញ​ផ្ទះ​នៅ​តំបន់​សាងសង់​ខុន​ដូ​បាន​នោះ​ទេ ។ ប៉ុន្តែ​សម្រាប់​ខុន​ដូ​ដែល​នៅ​កណ្តាល​ក្រុង​នឹង​មានការ​កើនឡើង​តម្លៃ​ជា​បន្តបន្ទាប់ ដូច្នេះ​វា​អាច​ហុច​ផល​ចំណេញ​ខ្ពស់​សម្រាប់​លោក​អ្នក​នា​ថ្ងៃ​អនាគត ។ទី​៣- ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​ជួល​ត្រឡប់ (GRR)នៅ​ពេល​និយាយ​អំពី​ការ​រស់នៅ​ក្នុង​ខុន​ដូ​អ្នក​មិន​ត្រឹមតែ​អាច​រីករាយ​ជាមួយនឹង​ទីតាំង​ល្អ​បំផុត​នៅ​កណ្តាល​ទីក្រុង​ស្ថិត​នៅ​ជិត​កន្លែងធ្វើការ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​អាច​ទទួល​បាន​ផល​ចំណេញ​ពី​ការ​វិនិយោគ​រយៈពេល​វែង​ផង​ដែរ ប្រសិនបើ​អ្នក​ចង់​ដាក់​ជួល ឬ​លក់​បន្ត ។ នៅ​ពេល​ដែល​មាន​មនុស្ស​កាន់តែ​ច្រើន​សម្រុក​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែងរក​ឱកាស​ការងារ ឬ​ស្វែងរក​ការ​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍ នេះ​មាន​ន័យ​ថា អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង ជា​ពិសេស​ខុន​ដូ​នឹង​បន្ត​មាន​តម្លៃ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ចុចលើរូបភាពដើម្បីមើលព័ត៌មានលម្អិតអំពីគម្រោងទី​៤- ប្រមូលផ្តុំ​សេវាកម្ម​សម្បូរ​បែបខុន​ដូ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្ដល់​ជូន​នូវ​ជីវិត​រស់នៅ​ទាន់សម័យ ភាព​ងាយស្រួល និង​មាន​ផាសុកភាព ។ ឆ្លើយ​តប​នឹង​ចំណុច​ទាំងនេះ គម្រោង​ខុន​ដូ​បាន​ភ្ជាប់​មក​ជាមួយ​សេវាកម្ម​ចម្រុះ​ផ្សេង​ៗ​នៅ​ក្នុង​អគារ​ស្រាប់​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​ទូទៅ​របស់​ម្ចាស់​លំនៅ​ដ្ឋា​ន ដូច​ជា​៖ កន្លែង​ហាត់ប្រាណ ស្ទី​ម សូ​ណា អាង​ហែល​ទឹក និង​ប្រព័ន្ធ​ការពារ​សន្តិសុខ ដូច​ជា​៖ កាំ​មេ​រ៉ា​សុវត្ថិភាព ប្រព័ន្ធ​ប្រកាស​អាសន្ន និង សន្តិសុខ ដើម្បី​ផ្ដល់​ទំនុកចិត្ត និង​អារម្មណ៍​មាន​សុវត្ថិភាព​ទៅ​ដល់​អ្នក​រស់នៅ​ក្នុង​អគារ​ទាំងមូល ។ចុចលើរូបភាពដើម្បីមើលព័ត៌មានលម្អិតអំពីគម្រោងទី​៥- មិន​រវល់​ធ្វើ​ការងារ​ផ្ទះ​ច្រើនជា​ធម្មតា​យូ​នី​ត​ខុន​ដូ​មាន​ទំហំ​តូច​ៗ និង​មិន​មាន​ទីធ្លា​ខាងក្រៅ​ដែល​ទាមទារ​ការ​សម្អាត​នោះ​ទេ ។ រស់នៅ​ក្នុង​ខុន​ដូ​អ្នក​នឹង​ចំណាយពេល​តិច​បំផុត​សម្រាប់​ការ​សំអាត​ទូទៅ ។ ម្យ៉ាងទៀត​អគារ​ខុន​ដូ​ជា​ច្រើន​មាន​ផ្ដល់​សេវា​សំអាត ទឹក​ស្អាត និង​អគ្គិសនី ។ ដូច្នេះ​អ្នក​អាច​មាន​ពេលវេលា​ច្រើន សម្រាប់​ខ្លួនឯង ឬ​ធ្វើ​អ្វីមួយ​ដែល​អ្នក​ពេញចិត្ត ៕ចុចប៊ូតុងនេះដើម្បីមើលបញ្ជីខុនដូទំនើបៗទាំងអស់
សម័យកូវីដ ! ពិបាកបិទការលក់អ្នកជំនាញប្រាប់ឱ្យធ្វើបែបនេះវិញ
សម័យកូវីដ ! ពិបាកបិទការលក់អ្នកជំនាញប្រាប់ឱ្យធ្វើបែបនេះវិញ
June 7, 2022, 6:04 a.m.
ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ​ប្រទេស​កម្ពុជា និង​ពិភពលោក​បាន​ប្រឈម​ទៅ​នឹង​វិបត្តិ​កូ​វី​ដដែល​កើត​មាន​ឡើង​សម្រាប់​មនុស្ស​គ្រប់​គ្នា ដែល​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​តិច ឬ​ច្រើន និង​វិស័យ​ខ្លះ​បាន​ទទួល​រង​ឥទ្ធិពល​ខ្លាំង ហើយ​វិស័យ​ខ្លះ​តិច ។ ដោយឡែក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​គួរសម​ដែរ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។សម្រាប់​បរិបទ​សម័យ​កូ​វី​ដ​-១៩​ការ​បិទ​ការ​លក់​អចលនទ្រព្យ​គឺជា​រឿង​ដែល​ពិបាក​សម្រាប់​ភ្នាក់ងារ​លក់​អចលនទ្រព្យ ពោល​គឺ​ការ​បិទ​ការ​លក់ ឬ Close Deal នេះ​វា​ទាមទារ​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​អត់ធ្មត់ និង​ត្រូវ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ក្នុង​ការ​បិទ​ការ​លក់​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​អចលនទ្រព្យ ។លោក ពឹង សេរី អនុប្រធាន​សមាគម CVEA បាន​ចោទ​ជា​សំណួរ​ក្នុង​កម្មវិធី «​ការ​ផ្ដល់​ប្រឹក្សា​អាជីវកម្ម​អចលនវត្ថុ​» ថា តើ​មាន​យុទ្ធសាស្ត្រ​អ្វី​ដើម្បី​បិទ​ការ​លក់ (Close Deal) ក្នុង​សម័យ​កូ​វី​ដ​-19​នេះ?លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​ឆ្លើយ​តប និង​ចែករំលែក​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទៅ​កាន់​ភ្នាក់ងារ​លក់​សម្រាប់​ការ​បិទ​ការ​លក់​អចលនទ្រព្យ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ចរន្ត​នៃ​ការ​ទិញ​លក់​មានការ​ធ្លាក់​ចុះ​មួយ​ចំនួន​ធំ​ក៏​ប៉ុន្តែ​បើ​សួរ​ថា​មនុស្ស​នៅ​ឈប់​ទិញ​ឬទេ គឺ​នៅ​មិន​ទាន់​នោះ​ទេ នៅ​តែ​បន្ត​ក្នុង​ការ​ទិញ​លក់ ក៏​ប៉ុន្តែ​ចំនួន​នៃ​ការ​ទិញ​លក់​របស់​ពួក​គាត់​ត្រូវការ​ជម្រើស របស់​ណា​ដែល​ល្អ​បំផុត និង​ជម្រើស​នៃ​ការ​ទូទាត់​ល្អ ។លោក​បាន​បន្ត​ថា នៅ​ក្នុង​បរិបទ​សម័យ​កូ​វី​ដ​នេះ ការ​ទិញ​លក់​មួយ​ចំនួន​ធំ​ទទួល​បាន​ជោគជ័យ​គឺ​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​តាម​រយៈ​ការ​ណែនាំ​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​ប្រាក់​កម្ចី ឬ​មួយ​តាម​រយៈ​ភ្នាក់ងារ​ដែល​ធ្វើការ​យ៉ាង​ជិត​ស្និ​ទ​តាម​ប្រព័ន្ធ​ធនាគារ​ដែល​អាច​ទិញ​លក់​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​បរិបទ​ណាមួយ ។លោក​បានឱ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ចំណុច​១​ទៀត​គឺ​និយាយ​អំពី​កម្លាំង (​ចំនួន​ភ្នាក់ងារ​ដែល​លក់​អចលនទ្រព្យ​) នៅ​ពេល​ដែល​គាត់​មាន​បណ្តាញ​ល្អ​ផ្តល់​ព័ត៌មាន​ទៅ​ដល់​អតិថិជន​ដល់​គោលដៅ​នោះ​គឺជា​កត្តា​ចម្បង​ហើយ​ទទួល​បានការ​គាំទ្រ​ត្រលប់​មក​វិញ​ពី​អតិថិជន​របស់​ពួក​គាត់ ។លោក ច្រឹ​ក សុខ​នី​ម បាន​បញ្ជាក់​សម្រាប់​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដែល​អាច​លក់​បាន​ជោគជ័យ​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់ តើ​ចង់​លក់​អចលនទ្រព្យ​នេះ​ទៅ​ឱ្យ​ប្រភេទ​អតិថិជន​គោលដៅ​មួយ​ណា? ពីព្រោះ​អតិថិជន​មាន​ធនធាន​ហិរញ្ញវត្ថុ និង​ប្រភេទ​ចំណេះដឹង​ផ្សេង​ៗ​គ្នា ។មិនតែប៉ុណ្ណោះ​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ត្រូវ​មានចំណេះ​ដឹង​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ថា​តើ​ការ​ពន្យល់​ឱ្យ​អតិថិជន​របស់​គាត់​ជឿជាក់​ទៅ​លើ​គាត់​អាស្រ័យ​ទៅ​លើ​ការ​ចេះ​តែ​ថា ឬ​មួយ​លើក​អំពី​ទឡ្ហីករណ៍​ដែល​កើត​មាន​ឡើង ពីព្រោះ​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មាន​វិជ្ជាជីវៈ ហើយ​អតិថិជន​តែងតែ​ជឿ​គឺ​តែងតែមាន​ចំណេះដឹង និង​លើក​ឡើង​ពី​ទឡ្ហីករណ៍​ទាំងឡាយ​ណា​ដែល​អាច​ទទួលយក​បាន ។ប្រធាន​សមាគម CVEA ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ក្នុង​នាម​ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ភាព​ស្មោះត្រង់​គឺ​ត្រូវ​មាន​ចាំបាច់​បំផុត មិនមែន​ចេះ​តែ​និយាយ​ប្រូ​ឱ្យ​គេ​ជឿ​នោះ​ទេ ពោល​គឺ​ត្រូវ​ចេះ​លើក​ឡើង​ពី​ទឡ្ហីករណ៍​ច្បាស់លាស់​ទៅ​កាន់​អតិថិជន ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? សូមចុចប៊ូតុងនេះ !
សល់​អ្វីខ្លះ​នៅ ! ហេតុផល​ភ្លឺភ្នែក​៤​យ៉ាង​ដែល​អ្នក​នៅ​លីវ​គួរតែ​ទិញ​ផ្ទះ ឬ​ខុន​ដូ​មុន​រៀប​ការ
សល់​អ្វីខ្លះ​នៅ ! ហេតុផល​ភ្លឺភ្នែក​៤​យ៉ាង​ដែល​អ្នក​នៅ​លីវ​គួរតែ​ទិញ​ផ្ទះ ឬ​ខុន​ដូ​មុន​រៀប​ការ
June 3, 2022, 12:33 a.m.
បំណងប្រាថ្នា​ដែល​ចង់បាន​ផ្ទះ​មួយ​ដែល​កើត​ចេញពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​គឺជា​ក្តី​ស្រមៃ​មួយ​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​មិនមែន​មាន​ក្តី​ស្រមៃ​ចង់បាន​ផ្ទះ​ដែល​ជា​របស់​ខ្លួន តែ​បែរជា​អង្គុយ​ស្ងៀម​ដោយ​មិន​ធ្វើ​អ្វី​សោះឡើយ​នោះ​ទេ ។ ស្រប​ពេល​បច្ចុប្បន្ន​មាន​ប្រជាជន​ដែល​នៅ​លីវ​ជា​ច្រើន​ដែល​មិន​ទាន់​មានផ្ទះ​ផ្ទាល់ខ្លួន ដោយ​ពួក​គេ​តែងតែ​គិត​ថា ការ​ទិញ​ផ្ទះ ឬ​ខុន​ដូ សម្រាប់​រស់នៅ​គឺជា​រឿង​ដែល​ត្រូវធ្វើ ឬ​ទិញ​ក្រោយ​ពី​រៀប​ការ​រួច ។ក្នុង​នោះ​ផង​ដែរ ក៏​មាន​អ្នក​នៅ​លីវ​មួយ​ចំនួន​ដែល​អាច​មាន​លទ្ធភាព ឬ​ថវិការ​គ្រប់គ្រាន់​រហូត​អាច​ទិញ​បាន​ផ្ទះ ឬ​ខុន​ដូ​ផ្ទាល់ខ្លួន​បើ​ទោះបីជា​ទិញ​ផ្តាច់ ឬ​បង់​រំលស់​ក៏​ដោយ ។ មាន​ហេតុផល​៤​យ៉ាង​សម្រាប់​អ្នក​នៅ​លីវ​ដែល​គួរ​ណា​តែ​ពិចារណា​ក្នុង​ការ​ទិញ​ផ្ទះ ឬ​ខុន​ដូ​មុន​ពេល​រៀប​ការ​ប្រសិនបើ​មាន​លទ្ធភាព​អាច​ទៅ​រួច​មិន​ថា​ទិញ​ដោយ​បង់​រំលស់ ឬ​ទិញ​ផ្តាច់ ៖ទី​១- មានទ្រព្យសម្បត្តិ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួនសម្រាប់​អ្នក​ដែល​នៅ​លីវ​ដែល​ចំណាយ​ថវិការ​ក្នុង​ការ​ជួល​ផ្ទះ​ក្នុង​១​ខែ​ៗ លោក​អ្នក​ត្រូវ​ចំណាយ​ថវិការ​ជា​រៀង​រាល់​ខែ ។ សម្រាប់​អ្នក​នៅ​លីវ​អាច​ពិ​បារ​ណា​ក្នុង​ការ​ទិញ​ផ្ទះ ឬ​ខុន​ដូ​ណាមួយ (​ទិញ​ផ្តាច់ ឬ​បង់​រំលស់​) នៅ​ពេល​ដែល​លោក​អ្នក​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទះ ឬ​ខុន​ដូ​ផ្ទាល់ខ្លួន​ហើយ​នោះ លោក​អ្នក​អាច​ធ្វើការ​កែកុន ឬ​តុបតែង​គ្រប់កន្លែង​តាម​ការ​ពេញចិត្ត ។លើស​ពី​នេះ​ទៀត លោក​អ្នក​ក៏​អាច​ទិញ​គ្រឿង​សង្ហា​រឹម​ណាមួយ​ដាក់​តាំង ឬ​សម្រាប់​ប្រើប្រាស់​ក៏​បាន ផ្ទុយ​ទៅ​វិញ ខុស​ពី​ពេល​ដែល​រស់នៅ​ក្នុង​បន្ទប់ ឬ​ផ្ទះ​ជួល លោក​អ្នក​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ហើយ​ទោះបី​លោក​អ្នក​ជួល​យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​បន្ទប់ ឬ​ផ្ទះ​ជួល​នោះ​នៅ​តែ​ជា​របស់​គេ​ដដែល ។ទី​២- ចាប់ផ្តើមចេះ​សន្សំ​សំចៃ​ជាង​មុននៅ​ពេល​ដែល​លោក​អ្នក​ត្រូវ​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ដ៏​ច្រើន​ដើម្បី​ទិញ​អ្វីមួយ ឬ​ដើម្បី​បង់​សង​កម្ចី​ទិញ​ផ្ទះ ឬ​កម្ចី​ផ្ទាល់ខ្លួន​ណាមួយ ពេល​នោះ​ដែរ​លោក​អ្នក​នឹង​អាច​តាំងចិត្ត​ខ្លួនឯង ឬ​រៀប​ផែនការ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​តម្រូវការ​មិន​ចាំបាច់​មួយ​ចំនួន ដូច​ជា​សំលៀក​បំពាក់ ឬ​ផលិតផល​ទំនើប ម៉ាក​ថ្មី​ណាមួយ ពីព្រោះ​លោក​អ្នក​មិន​ចង់​ជាប់បំណុល​រយៈពេល​វែង​នោះ​ទេ ។ទី៣-មានសេរីភាពពេញលេញការដែលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងវ័យនៅលីវ អាចរាប់ថាជាជោគជ័យមួយផ្នែកធំបាត់ទៅហើយ ព្រោះមនុស្សច្រើនណាស់ដែលប្រថ្នាចង់មានផ្ទះខ្លូនឯង តែមិនមានលទ្ធភាព។ ពេលមានផ្ទះផ្ទាល់ខ្លួន ក្នុងវ័យនៅលីវនេះ អាចឱ្យយើងមានសេរីភាពពេញលេញ ជាងនៅផ្ទះជាមួយឪពុកម្តាយ ឫ បងប្អូន។ ឧទាហរណ៍ថា ពេលចង់ទៅណាមកណា រហូតយប់ជ្រៅ គឺមិនខ្លាចរំខានដល់ឪពុកម្តាយ ដូចដែលរស់នៅក្នុងផ្ទះជាមួយពួកគាត់។ទី​៤- មោទកភាព​ចំពោះ​អ្វី​ដែល​ខ្លួន​មាននៅ​ពេល​ដែល​ទទួល​បាន​ផ្ទះ ឬ​ខុន​ដូ​ជា​របស់​ផ្ទាល់ខ្លួន​ទាំង​ដែល​ខ្លួន​នៅ​លីវ​នោះ គឺ​ធ្វើ​ឱ្យ​លោក​អ្នក និង​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​មោទកភាព​ចំពោះ​សមត្ថភាព​ដែល​អាច​ធ្វើ​រឿង​ទាំងនេះ​បាន ។ ហើយ​នេះ​អាច​ជា​ហេតុផល​មួយ ដែល​ជំរុញ​ឱ្យ​ពួក​គេ​កាន់តែ​ខំប្រឹង​ធ្វើ​ការងារ និង​អាច​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​របស់​ពួក​គេ ។យ៉ាងណាមិញ​ ការទិញ​ផ្ទះ​តែងតែប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ពិសេស​គឺ​រឿងថវិការ (​ហិរញ្ញវត្ថុ) ដែល​ទាមទារ​ឱ្យ​យើង​ចេះ​រៀបគម្រោងផែនការឱ្យបានច្បាស់លាស់ និងជ្រើសរើស​​ផ្ទះ​ក្នុង​គម្រោង​ណាមួយ ឬខុនដូណាមួយដែល​ផ្ដល់​នៅ​លក្ខខណ្ឌ​ងាយស្រួល និង​មាន​តម្លៃ​សមរម្យ ។ លោកអ្នកអាចពិចារណាលើគម្រោង «បុរីខាសិន ភ្នំពេញ» ឬគម្រោងខុនដូ «WorldBridge Sport Village» (ចុចទីនេះ) គម្រោងទាំង២នេះសុទ្ធតែជាគម្រោងថ្មី​ដែលកំពុង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំងទាំង​ម៉ូត​ផ្ទះ គុណភាព តម្លៃ ព្រម​ជាមួយ​លក្ខខណ្ឌ​ផ្ដល់​ជូនគឺជា​ជម្រើស​ដ៏​ល្អ​បំផុតសម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋាន ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ពួកយើងអាចជួយបាន !