+85561 777 090
Logo

Recent Articles

ត្រូវប៉ាន់ហើយ ! គម្រោងទីក្រុងរណបថ្មីទំហំជាង១៤០០ហិកតាក្នុងក្រុងកែបអាចនឹងធ្វើឱ្យដីឡើងថ្លៃ
ត្រូវប៉ាន់ហើយ ! គម្រោងទីក្រុងរណបថ្មីទំហំជាង១៤០០ហិកតាក្នុងក្រុងកែបអាចនឹងធ្វើឱ្យដីឡើងថ្លៃ
April 12, 2023, 8:49 a.m.
រដ្ឋាភិបាល​បាន​អនុម័ត​ការ​សាងសង់​គម្រោង​ទីក្រុង​រណប​ដ៏​ធំ​មួយ​នៅ​ក្រុង​កែបជា​ក្រុង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កែប ដោយគម្រោងវិនិយោគនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ មានផ្ទៃដីសរុបចំនួន 1,467 ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និងឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ នេះបើយោងតាមលិខិតលេខ៥០០ ដនស/អសដភ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ – លិខិតេលេខ១៤៧ ខន/០២៣ សជណ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។គម្រោងទីក្រុងរណបនេះ គ្រោងនឹងប្រែក្លាយតំបន់មាត់សមុទ្រនៃខេត្តកែប ជាមួយនឹងគ្រឿងបរិក្ខារធំទូលាយ រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ តំបន់លំនៅឋាន ផ្សារទំនើប ភោជនីយដ្ឋាន និងតំបន់សេវាកម្ម។ វាក៏នឹងមានទីតាំងរមណីយដ្ឋាន ទីលានវាយកូនហ្គោល បឹងហ្គាឡូ តំបន់ស្នាក់នៅ ផ្ទះលំហែ មជ្ឈមណ្ឌលកីឡា ឧទ្យាន និងកន្លែងផ្តល់សេវាថែទាំសុខភាព ក្នុងចំណោមមជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ដែលពាក់ព័ន្ធផ្សេងទៀត ។ការអភិវឌ្ឍន៍ទីក្រុងរណបបានទទួលជំនួយពីរដ្ឋាភិបាលដែលជំរុញឱ្យមានការរំពឹងទុកនៃការកើនឡើងតម្លៃដីនៅខេត្តកែប ។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ ព្រម​ទាំង​ភ្ញៀវ​ទេសចរ ដោយ​ជំរុញ​ឱ្យ​មាន​តម្រូវការ​ដី​នៅ​តំបន់​នេះ​កើនឡើង ។ជាលទ្ធផល ម្ចាស់ដីក្នុងខេត្តកែបបច្ចុប្បន្នអាចជួបប្រទះនឹងការកើនឡើងនៃតម្លៃអចលនទ្រព្យ ដែលធ្វើឱ្យវាក្លាយជាឱកាសវិនិយោគដ៏មានសក្តានុពល ។ គម្រោង​ទីក្រុង​រណប​ក្នុង​ខេត្ត​កែប​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង​ដែរ​ ។គម្រោងនេះត្រូវបានព្យាករថា នឹងបង្កើតឱកាសការងារក្នុងវិស័យសំណង់ បដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍ ជំរុញឱកាសការងារសម្រាប់អ្នកស្រុក ។ សកម្មភាពសេដ្ឋកិច្ចកើនឡើងពីការអភិវឌ្ឍន៍ក៏អាចជំរុញកំណើនបន្ថែមទៀតនៅក្នុងតំបន់ជុំវិញ ដោយផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មក្នុងស្រុក និងសហគមន៍ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ទីបំផុត ! រដ្ឋផ្តល់ដង្ហើមដកថ្មីសម្រាប់អគារដែលជាប់គាំងនៅក្រុងព្រះសីហនុហើយ
ទីបំផុត ! រដ្ឋផ្តល់ដង្ហើមដកថ្មីសម្រាប់អគារដែលជាប់គាំងនៅក្រុងព្រះសីហនុហើយ
April 11, 2023, 10:00 a.m.
ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ផែនការអភិវឌ្ឍតំបន់សមុទ្រមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឈានឱ្យក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ការអភិវឌ្ឍខេត្តនេះ គឺជាចំណែកមួយយ៉ាងធំ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ។អគារជាប់គាំងនៅខេត្តព្រះសីហនុត្រូវបានអ្នកវិនិយោគ ជាពិសេសវិនិយោគិនចិនបានបោះបង់ចោលទាំងពាក់​កណ្ដាល​​ទីនៅក្រោយពេលរាជរដ្ឋាភិបាលមានការបិទអាជីវកម្មល្បែងអនឡាញ ហើយក្រោយមកក៏មានជួបបញ្ហាជាបន្ដបន្ទាប់ដូចជាការផ្ទុះរាលដាលកូវីដ១៩ជាដើម ប៉ុន្តែនៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដង្ហើមរស់ថ្មីសម្រាប់អគារដែលជាប់គាំងទាំងនោះហើយ ។បើយោងតាមលិខិតលេខ ៣៥៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលដាក់ចេញវិធានការជាកញ្ចប់ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី​​ មធ្យម និងវែងសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ។ទន្ទឹមនឹងនោះរដ្ឋបានដាក់ចេញវិធានការទូទៅសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងមានដូចជា ៖ ការកំណត់អត្តសញ្ញាណ កំណត់តំបន់ សិក្សា និងវិភាគ បង្កើតកម្មវិធីផ្សព្វផ្សាយ និងលើកកម្ពស់ គាំទ្រ ពិនិត្យលទ្ធភាពថវិកា និងជំរុញយន្តការដោះស្រាយគម្រោងវិនិយោគជាប់គាំង ។ ចំពោះវិធានការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគជាប់គាំងវិញ រដ្ឋបានផ្តល់ការលើកទឹកចិត្តសារពើពន្ធ និងមិនមែនសារពើពន្ធ ជូនតាមប្រភេទក្រុមគម្រោងដែលបានបែងចែកជា០៤ក្រុម ដូចខាងក្រោម៖ក្រុមគម្រោង១ សំដៅលើគម្រោងសាលារៀន, គម្រោងមន្ទីរពេទ្យ តម្រោងហាងទំនិញរួចពន្ធ, គម្រោងផ្ទះ សម្រាប់អ្នកចូលនិវត្តន៍, គម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងផ្សេងទៀតដែលមានសក្តានុពលខ្ពស់សម្រាប់សេដ្ឋកិច្ច តាមការសម្រេចរបស់រាជរដ្ឋាភិបាលក្រុមគម្រោង២ សំដៅលើសកម្មភាពវិនិយោគ ដែលស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិនានាជាធរមានក្រុមគម្រោង៣ សំដៅលើសកម្មភាពធុរកិច្ច ជាអាទិ៍ ផ្ទះសំណាក់, សំណង់លំនៅដ្ឋាន ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាក្រុមគម្រោង៤ សំដៅលើសកម្មភាពមូលនិធិនៃគម្រោងវិនិយោគរួម និង/ ឬ បរធនបាលកិច្ច ស្របតាមច្បាប់ និងបទប្បញ្ញាតិជាធរមាន។លក្ខខណ្ឌនៃការលើទឹកចិត្តចំពោះគម្រោងទាំង៤ប្រភេទត្រូវអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖ត្រូវបានអនុញ្ញាតឱ្យនាំចូលនូវសម្ភារសាងសង់ បរិក្ខារសំណង់ និង សម្ភារះបរិក្ខារផលិតកម្ម ដោយពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ បន្ទាប់ពីមានលិខិតអនុញ្ញាតសាងសង់ និងការវាយតម្លៃលើតម្រូវការជាក់ស្តែងត្រូវដាក់ទុនវិនិយោគដើម្បីបញ្ចប់ការសាងសង់ និង/ ឬ ការកែលម្អ ឱ្យហើយរួចរាល់ក្នុងរយៈពេល ២ឆ្នាំទទួលបានការលើកទឹកចិត្តពន្ធដារ បន្ទាប់ពីអគារត្រូវបានសាងសង់បញ្ចប់ និង/ ឬ កែលម្អ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ទីបំផុតរកឃើញម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ២០២៣ ដ៏មានកិត្យានុភាពក្នុងវិស័យអចលនទ្រព្យហើយនៅសណ្ឋាគារសូហ្វីតែល
ទីបំផុតរកឃើញម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ២០២៣ ដ៏មានកិត្យានុភាពក្នុងវិស័យអចលនទ្រព្យហើយនៅសណ្ឋាគារសូហ្វីតែល
April 10, 2023, 7:25 a.m.
រាជធានីភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារ និងអ្នកជំនាញផ្នែកអចលនទ្រព្យអ្នកអស់បានធ្វើការប្រមូល ផ្តុំគ្នានៅសណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពីល្ងាច ថ្ងៃសុក្រ ទី០7 ខែមេសា ដើម្បីអបអរសាទរសមិទ្ធផល របស់បុគ្គល និងក្រុមហ៊ុនឆ្នើមក្នុងវិស័យនេះ ។ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជានេះត្រូវបានប្រារព្ធធ្វើឡើងដោយមានអ្នកជាង 500 នាក់ដែលអញ្ជើញមកពីគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ។ អ្នកដែលត្រូវបានតែងតាំង និងអ្នកទទួលពានរង្វាន់ត្រូវបានវាយតម្លៃខ្ពស់ដោយគណៈកម្មការដោយផ្អែកលើភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ ការច្នៃប្រឌិត កំណើនអាជីវកម្ម ផលប៉ះពាល់ និងឧត្តមភាពរួមរបស់ពួកគេ ។អ្នកឈ្នះរង្វាន់ជាង 30 នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារដែលឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសពេញមួយយប់ ដោយអ្នកឈ្នះទទួលបានរង្វាន់ជាពានរង្វាន់ចំនួន១, ត្រា CREA ដ៏មានកិត្យានុភាព និងវិញ្ញាបណ្ណបត្រ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនពួកគេ ។ក្រុមហ៊ុន Forest Harmony ក្លាយជាម្ចាស់ពានរង្វាន់ការអភិវឌ្ឍន៍ឆ្នើមបំផុតប្រចាំឆ្នាំ ដែលជាឈ្នះពានរង្វាន់កំពូលសម្រាប់ការអភិវឌ្ឍន៍ប្រចាំឆ្នាំ។ គម្រោង Le Condé BKK1 បានឈ្នះពានរង្វាន់ Condominium Development of the Year ខណៈដែល Borey Dragon Land 598 បានឈ្នះពានរង្វាន់ Best Landed Property Development of the Year និង Angkor Grace ដែលជាអ្នកឈ្នះពានរង្វាន់ជាច្រើនផ្សេងទៀតបានឈ្នះពានរង្វាន់ Hotel Development of the Year ។ពានរង្វាន់អ្នកអភិវឌ្ឍន៍កំពូលប្រចាំឆ្នាំរួមមានអ្នកឈ្នះរួមគ្នាសម្រាប់អ្នកអភិវឌ្ឍន៍ទូទៅប្រចាំឆ្នាំពីទាំង Prince Real Estate Group និង SIHA Property ខណៈពេលដែល Forest Harmony បានក្លាយជាម្ចាស់ពានរង្វាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុតប្រចាំឆ្នាំបន្ថែមទៀត រីឯ Le Condé BKK1 ជាប់ឈ្មោះជាម្ចាស់ពានរង្វាន់អ្នក អភិវឌ្ឍន៍ខុនដូល្អបំផុតប្រចាំឆ្នាំ ។Canopy Sands - Bay of Lights, Daline Property, Borey Sovannaphumi, Meanchey Residences, Borey Bosba និង Morgan EnMaison គឺជាម្ចាស់ពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ផងដែរសម្រាប់ផ្នែកអភិវឌ្ឍន៍ ។ ពានរង្វាន់ទីភ្នាក់ងារកំពូលប្រចាំឆ្នាំត្រូវបានប្រគល់ជូន CBRE និង CPL Cambodia ខណៈ C-Herald, Vanguard, IQI និង Khmer Foundation Appraisal បានប្រមូលពានរង្វាន់ទីភ្នាក់ងារល្អបំផុត ។ព្រឹត្តិការណ៍នេះក៏មានការបង្ហាញតាមរយៈវីដេអូដ៏អស្ចារ្យមួយដែលបង្ហាញពីការរីកចម្រើនរបស់វិស័យអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជាការរំលឹកដល់លោក វ៉ាន់ ម៉ូលីវណ្ណ ដែលជាបីតានៃស្ថាបត្យកម្មខ្មែរផងដែរ ។នាយកប្រតិបត្តិនៃ Realestate.com.kh លោក Tom O'Sullivan បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការវិនិច្ឆ័យ និងបានលើកឡើងពីភាពជោគជ័យនៃពានរង្វាន់ CREA ឆ្នាំ2023 ។ លោក O'Sullivan បានបន្តទៀតថា «ជាមួយនឹងការជ្រើសរើសជាង 100 នៅឆ្នាំនេះ និងជាង 50 ការប្រកួតប្រជែង ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អចលនទ្រព្យនេះទទួលបានជោគជ័យបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា» ។ លោក O'Sullivan បានបន្តថ្លែងអំណរគុណចំពោះការគាំទ្រដ៏ច្រើនពីអ្នកឧបត្ថម្ភទាំងអស់ រួមមាន ស្រាបៀរហនុមាន, I.A.A.C Advertising, B2B Cambodia និងរោងភាពយន្តលេជេន» ផងដែរ ។បញ្ជីឈ្មោះរបស់អ្នកឈ្នះពានរង្វាន់ CREA 2023 ទាំងអស់Development winners Development of the Year -  Forest Harmony - KampotCondominium Development of the Year - LE CONDÉ BKK1Township Development of the Year -  Bay of Lights Borey (Landed Property) Development of the Year -  Borey Dragon Land 598 Affordable Condominium of the Year - One 70 CondoPremium Condominium of the Year - LE CONDÉ BKK1Waterfront Development of the Year - Morgan EnmaisonRetail Development of the Year -  Prince International PlazaHotel Development of the Year - Angkor Grace Residence & Wellness ResortDesign of the Year - Angkor Grace Residence & Wellness ResortLifestyle Development of the Year - Angkor Grace Residence & Wellness ResortBest Borey (Landed Property) – Eastern Phnom Penh -  Borey Laorthmey PenhchetBest Borey (Landed Property) – Western Phnom Penh - Borey UptownBest Borey (Landed Property) – Northern Phnom Penh - Borey Dragon Land 598Best Borey (Landed Property) – Southern Phnom Penh - SIHA Residence by SIHA PropertyRegional Development of the Year - Bay of LightsAffordable Housing Development of the Year -  Borey UptownBoutique Housing Development of the Year - Borey SovannaphumiSales & Marketing Strategy of the Year - Borey BosbaLuxury Development of the Year - Mean Chey ResidencesBest Residential & Commercial Shophouse of the Year -  Daline Property DevelopmentCommunity Development of the Year - WorldBridge Sport Village Innovative Real Estate Marketing Campaign of the Year -  Borey Lorn City LotusseaDeveloper winners Developer of the Year (2) - Prince Real Estate Group & SIHA PropertyCondominium Developer of the Year -  LE CONDÉ BKK1Borey (Landed) Property Developer of the Year - Forest Harmony - KampotCSR & Social Impact Developer of the Year - Canopy Sands DevelopmentAgency winners Hall of Fame / Personality of the Year - Edward Lee Prince Real Estate Real Estate Agency of the Year (Enterprise) - CPL (Cambodia Property Limited)Real Estate Agency of the Year (Corporate) - CBRE Cambodia Agency - Research / Valuation Firm of the Year - Khmer Foundation AppraisalProperty Management Firm of the Year (2) - CBRE Cambodia & C-HeraldAgency - Employer of Choice (2) - Vanguard Investment and Consultancy Services & IQI CambodiaAgency of Choice (3) - C-Herald Property Service, IQI Cambodia & Khmer Foundation Appraisal
ខេត្តរតនគិរីត្រៀមដីជាង១០០០ហិកតាសាងសង់ព្រលានយន្តហោះថ្មីនៅទីតាំងមួយនេះ
ខេត្តរតនគិរីត្រៀមដីជាង១០០០ហិកតាសាងសង់ព្រលានយន្តហោះថ្មីនៅទីតាំងមួយនេះ
April 6, 2023, 4:15 a.m.
ព្រលានយន្តហោះចាស់ដែលស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី នឹងប្រែទៅជាសួងច្បារដ៏ធំដោយជំនួសមកវិញនូវព្រលានយន្តហោះថ្មីទំហំ១៤០០ហិកតានៅស្រុកលំផាត់វិញ ។ នេះបើយោងតាមការលើកឡើងរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ។លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ចាក់ថា ព្រលានយន្តហោះថ្មីស្ថិតនៅស្រុកលំផាត់ មានទំហំជាង ១ ៤០០ហិចតា គ្រោងនឹងដាក់បង្ហាញ និង អញ្ជើញអ្នកវិនិយោគផ្នែកព្រលានយន្តហោះទៅសិក្សា ខណៈទីតាំងថ្មីនេះស្ថិតនៅចំណុចកណ្តាលនៃខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ ។លោកបានលើកឡើងថា៖ «យើងបានរៀបចំទៅតាំងព្រលានយន្តហោះនេះរហូតដល់ ១ ៤០០ហិចតា ដែលទីតាំងព្រលាននេះធំមែនទែន យើងនឹងអញ្ជើញអ្នកវិនិយោគផ្នែកព្រលានយន្តហោះនេះ អាចធ្វើនៅទៅតាំងនោះ»។អភិបាលខេត្តរូបនេះបានឱ្យដឹងបន្ថែមទៀតថា ចំពោះទីតាំងព្រលានយន្តហោះចាស់គឺស្ថិតនៅកណ្តាលក្រុងមិនអាចធ្វើជាព្រលានយន្តហោះថ្មីបាននោះទេ ពោលនឹងកែប្រែក្លាយទៅជាសួនច្បារដ៏ធំនៅកណ្តាលក្រុងនេះ និងមានសាងសង់វិមានឯករាជ្យផងដែរ។លោក ញ៉ែម សំអឿន គូសបញ្ជាក់ថា ខេត្តរតនគិរីជាតំបន់សេដ្ឋកិច្ចប៉ូលទី៥ និងមានសក្តានុពលលើ៣វិស័យគឺវិស័យទេសចរណ៍ វិស័យកសិឧស្សាហកម្ម និង វិស័យធនធានរ៉ែ ខណៈរដ្ឋបាលខេត្តរតនគិរី​ផ្តោតសំខាន់ជាងគេលើវិស័យទេសចរណ៍ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ផ្លូវ៣ខ្សែក្នុងខេត្តក្រ​ចេះដែលចំណាយថវិកាប្រមាណ៤០លានដុល្លារបើកការដ្ឋានជួសជុលហើយ
ផ្លូវ៣ខ្សែក្នុងខេត្តក្រ​ចេះដែលចំណាយថវិកាប្រមាណ៤០លានដុល្លារបើកការដ្ឋានជួសជុលហើយ
April 4, 2023, 4:23 a.m.
ខេត្តក្រចេះ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ។ ពិធីប្រកាសបើកការដ្ឋាននេះធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ។ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី Maryam Salim ប្រធានគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អាជ្ញាធរខេត្តពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបផងដែរ ។ថ្លែងក្នុងរបាយការណ៍គោរពជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារពិភពលោក ដែលតែងបានផ្តល់ឥណទានសម្បទាន និងជំនួយបច្ចេកទេសផ្សេងៗ សម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការកសាងសមត្ថភាពដល់មន្ត្រីគម្រោង និងការសិក្សាគម្រោងជាដើម ដើម្បីចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត ។ចំពោះគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែ ដែលប្រារព្ធពិធីប្រកាសបើកការដ្ឋាននាពេលនេះ មានប្រវែងសរុប៩៨,៤គីឡូម៉ែត្រ ដែលក្នុងនោះរួមមាន៖ កំណាត់ផ្លូវជាតិ​លេខ​៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាព​ជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំ​ជន) ។ចំណែកឯ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្ត​លេខ​៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ - ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧) ។ការលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀងរាល់រដូវវស្សា ។ កំណាត់ផ្លូវទាំង៣ខ្សែនេះ ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ផ្សេងៗ ឆ្ពោះទៅកាន់រាជធានី និងខេត្តភាគឦសាន និងទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែនរបស់កម្ពុជាយើង ។បើពិនិត្យទៅលើក្របខ័ណ្ឌនៃការតភ្ជាប់ប្រទាក់ក្រឡាវិញ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះ(ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ។សូមជម្រាបជូនផងដែរថា កំណាត់ផ្លូវជាតិលេខ៧៣ ត្រូវសាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture ដោយឡែកផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងចំណាយរយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៦០ខែដូចគ្នា និងចំណាយថវិកាសាងសង់សរុបប្រមាណ៤០លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងនោះរួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
News Page Concierge Service 590x250 ENG
ធ្មេចបើកៗ ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជិតរួចហើយត្រៀមតេស្តសាកល្បងខែក្រោយនេះ
ធ្មេចបើកៗ ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជិតរួចហើយត្រៀមតេស្តសាកល្បងខែក្រោយនេះ
April 3, 2023, 4:23 a.m.
បើតាមការចេញផ្សាយរបស់លោកស្រី សេង សុមេត្តា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់ ដោយចាយទុនវិនិយោគ៨៨០លានដុល្លារ មានផ្លូវរត់ប្រវែង៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា គិតមកទល់ពេលនេះសម្រេចបាន៩០ភាគរយហើយតាមផែនការគ្រោងទុក ។អាកាសយានដ្ឋានអន្តរជាតិនេះមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្គ និងត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បងនៅខែឧសភា សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខ ។អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល ​ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរចាស់នឹងត្រូវបិទជាស្ថាពរ បន្ទាប់ពីគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខ ហើយកាតបិទនេះដោយសារតែអាកាសយានដ្ឋានថ្មី មានសមត្ថភាពអាចទទួលអ្នកដំណើរបានច្រើន រហូតដល់៧លាននាក់ក្នុងមួយឆ្នាំ ។គួររម្លឹកផងដែរថា ព្រលាននេះចាប់ផ្ដើម​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ ២០២០ នៅលើ​ផ្ទៃដី​ទំហំ៧០០,០៦​ហិកតា ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា និងចិនដែលសាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក ដែលចាយទុនវិនិយោគ ៨៨០ ​លាន​ដុល្លារ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ប្រទេសជិតខាងរបងកម្ពុជាចង់វេចលុយមកវិនិយោគលើកន្លែងសាករថយន្តអគ្គិសនីនៅខ្មែរ
ប្រទេសជិតខាងរបងកម្ពុជាចង់វេចលុយមកវិនិយោគលើកន្លែងសាករថយន្តអគ្គិសនីនៅខ្មែរ
March 31, 2023, 7:47 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម ពៅ មាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងណែនាំខ្លួនពីក្រុមហ៊ុន LOCA ដែលជាក្រុមហ៊ុនជំនាញលើស្ថានីយ​សាករថយន្តអគ្គិសនីក្នុងប្រទេសឡាវ ហើយក្នុងជំនួបនេះក៏បានមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទទួលបន្ទុក និងមន្ត្រីជំនាញជាច្រើនរូបផងដែរ ។ ជំនួបសម្តែងការគួរសមនេះធ្វើឡើងនាទីស្ដីការក្រសួង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ។ក្រុមហ៊ុន LOCA បានអញ្ជើញចូលជួបសម្ដែងការគួរសម និងណែនាំពីគោលបំណងរបស់ខ្លួនក្នុងការសិក្សាពីឱកាសវិនិយោគ ព្រមទាំងស្វែងយល់បន្ថែមពីច្បាប់ និងតម្រូវការឯកសារគតិយុត្តផ្សេងៗ អនុញ្ញាតឱ្យក្រុមហ៊ុនអាចត្រៀមខ្លួនបានរួចរាល់ សមស្របនឹងតម្រូវការក្នុងការវិនិយោគនៅកម្ពុជា ។ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន LOCA បានធ្វើបទបង្ហាញពីព័ត៌មានសំខាន់ៗ និងទិសដៅរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជូននូវសេវាកម្មផ្សេងៗជាចំណែកចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅស្រទាប់បរិយាកាស និងលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី ដោយក្រុមហ៊ុនក៏បានភ្ជាប់ផងដែរពីបច្ចុប្បន្នភាពនៃការប្រើប្រាស់រថយន្តអគ្គិសនីក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រសួង បានយល់ព្រមក្នុងការសហការការងារបន្ត និងណែនាំបន្ថែមលើការរៀបចំឯកសារជាតម្រូវការចាំបាច់សម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងធ្វើការស្នើសុំឱ្យក្រុមហ៊ុនចែករំលែកនូវបច្ចេកវិទ្យាថ្មីៗមកកម្ពុជាសំដៅជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី ។ថ្នាក់ដឹកនាំក្រសួងក៏បានឆ្លៀតយកឱកាសនេះជម្រាបជូនអំពីទិសដៅរបស់កម្ពុជា ដែលបច្ចុប្បន្នកំពុងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី និងបើកឱកាសយ៉ាងទូលាយឱ្យវិនិយោគគិនអាចចូលមកវិនិយោគបន្ថែមលើវិស័យយានយន្តអគ្គសនីនៅកម្ពុជាផងដែរ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ចង់រកលំនៅឋានដែលបំពាក់បច្ចេកវិទ្យាទំនើបអាចបញ្ជាបិទបើកភ្លើងឬគ្រឿងបរិក្ខារប្រើប្រាស់មិនគួររំលងគម្រោង១នេះ
ចង់រកលំនៅឋានដែលបំពាក់បច្ចេកវិទ្យាទំនើបអាចបញ្ជាបិទបើកភ្លើងឬគ្រឿងបរិក្ខារប្រើប្រាស់មិនគួររំលងគម្រោង១នេះ
March 31, 2023, 7:24 a.m.
សម្រាប់ប្រជាពលរដ្ឋដែលកំពុងស្វែងរកលំនៅឋានបែបប្រណីតប្រកបដោយស្តង់ដារខ្ពស់ទាំងគុណភាពសំណង់ ទាំង​​​​​​​មានតម្លៃសមរម្យ ហាក់ពិបាកក្នុងការសម្រេច ព្រោះមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងប្រកួតប្រជែងលើទីផ្សារលំនៅ​​​​​ឋានដែលពិបាកក្នុងការសម្រេចចិត្តថា តើគម្រោងមួយណាសមស្របទៅនឹងតម្រូវការរបស់ខ្លួន?ជាយោបល់សម្រាប់ការស្វែងរកលំនៅឋានណាមួយ ប្រសិនបើលោកអ្នកមានតម្រូវការដូចជា ទីតាំងកណ្តាលក្រុងភ្នំពេញដើម្បីងាយស្រួលក្នុងការធ្វើដំណើរបំពេញការងារ, គុណភាពសំណង់រឹងមាំល្អ, រចនាប័ទ្មបែបទាន់សម័យ, អ្នកអភិវឌ្ឍដែលអាចជឿទុកចិត្តបាន, បំពាក់បច្ចេកវិទ្យាទំនើបៗ, តម្លៃសមរម្យ និងលក្ខខណ្ឌបង់ប្រាក់មានភាពងាយស្រួលជាដើម ។នៅពេលដែលលោកអ្នកអាចបែងចែកតម្រូវការបែបនេះហើយ អ្វីដែលត្រូវធ្វើគឺពិនិត្យមើលគម្រោងលំនៅឋានដែលអាច​​​បំពេញតម្រូវការរបស់លោកអ្នក ដូច្នេះទើបធ្វើឱ្យការទិញលំនៅឋានរបស់លោកអ្នកមិនខកបំណង និងត្រូវចំគោល​​​ដៅល្អ ។សម្រាប់លំនៅឋានដែលអាចបំពេញតម្រូវការដូចបានរៀបរាប់ខាងលើ មិនពិបាកក្នុងការស្វែងរកនោះទេ ពោលគឺលោក​​​អ្នកអាចជ្រើសរើសគម្រោង LE CONDÉ BKK1 ដែលស្ថិតនៅក្នុងតំបន់បឹងកេងទី១ចំណុចកណ្តាលនៃរាជធានីភ្នំពេញតែម្តង ។គម្រោងមួយនេះគ្រប់គ្រង និងថែទាំដោយក្រុមហ៊ុនជប៉ុន ដែលមានបទពិសោធន៍គ្រប់គ្រង សេវាកម្មអាផាតមិនលំដាប់​​​​ផ្កាយ៥ ។ ជាពិសេសជាន់ផ្ទាល់ដីមាន BKK Avenue ដែលជាទីតាំងពាណិជ្ជកម្មបណ្តុំ​ទៅ​ដោយហាងអាជីវកម្ម​​​​​ជាប់​ៗ​គ្នាជាច្រើនដំបូងគេនៅបឹងកេងកង១ ដែលវាផ្តល់ភាពងាយស្រួលសំរាប់អតិថជនក្នុងការដើរកំសាន្ត និងទិញ​​​​ទំនិញ ។បច្ចុប្បន្នគម្រោង LE CONDÉ BKK1 សាងសង់ដល់ជាន់ទី២២ និងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២៣នេះ ដោយក្នុងយូនីតនីមួយបំពាក់​ដោយគ្រឿងសង្ហារឹមពេញលេញ និងជាពិសេសទៀតនោះគឺមានបំពាក់ដោយគ្រឿងប្រព័ន្ធផ្ទះឆ្លាតវៃដំបូងគេបង្អស់មិនធ្លាប់មានដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដោយគ្រាន់តែប្រើ​​ប្រាស់សម្លេងបញ្ជាតែប៉ុណ្ណោះពេលដែលលោកអ្នកនៅផ្ទះ ហើយពេលដែលលោកអ្នកនៅខាងក្រៅក៏អាចបញ្ជាបាន​តាមរយៈកម្មវិធីទូរស័ព្ទដៃថែមទៀតផង ។ប្រព័ន្ធឆ្លាតវៃដែលអាចបញ្ជាដោយសម្លេង ឬកម្មវិធីទូរស័ព្ទមានដូចជា ៖បញ្ជាបិទ/បើកទ្វារបញ្ជាទូរទស្សន៍បញ្ជាភ្លើងអំពូលបញ្ជាប្រព័ន្ធសប្បនិម្មិត AIបញ្ជាបិទ/បើកវាំងននបញ្ជាបិទ/បើកភ្លើងបញ្ជាបិទ/បើកម៉ាស៊ីនត្រជាក់បញ្ជាម៉ាស៊ីនបោកខោអាវចំណុចពិសេសរបស់គម្រោង LE CONDÉ BKK1 ដែលមានបំពាក់បច្ចេកវិទ្យាទំនើបនេះអាចជួយឱ្យលោកអ្នកមាន​ភាពងាយស្រួលក្នុងការគ្រប់គ្រងលំនៅឋានរបស់ខ្លួនប្រកបដោយសុវត្ថិភាព ពោលក្នុងករណីដែលលោកអ្នកចេញទៅបំពេញការងារនៅខាងក្រៅហើយភ្លេចក្នុងការបិទភ្លើងអគ្គីសនី ឬគ្រឿងបរិក្ខារណាមួយ លោកអ្នកគ្រាន់តែធ្វើការបញ្ជាតាមរយៈទូរស័ព្ទជាការស្រេច ដោយមិនចាំបាច់ត្រូវត្រលប់ពីកន្លែងបំពេញការងាររត់មកផ្ទះនាំតែខាតពេលវេលា ៕មើលបន្ថែមអំពីគម្រោងនេះ
កម្ពុជា-ចិននឹងធ្វើឱ្យគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតលេចរូបរាងកាន់តែឆាប់
កម្ពុជា-ចិននឹងធ្វើឱ្យគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតលេចរូបរាងកាន់តែឆាប់
March 27, 2023, 7:43 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូដឹកនាំដោយលោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ។កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចឡើង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ភាគីចិនបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ និងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់ ។ជាមួយគ្នានេះដែរ ភាគីចិនក៏បានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេសគឺជាការងារអាទិភាព ។ ចំពោះការស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ការឯកភាព ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងធំៗចំនួន៣ ជម្រាបទៅដល់គណៈប្រតិភូ ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន ដែលក្នុងនោះមានដូចជា៖ ទី១- គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBCទី២- គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុន Shanghai Construction Group Co.,Ltdទី៣- គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ។ជាការឆ្លើយតប លោក ZHANG Zhiqing បានជម្រាបថា ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ ។ដោយឡែកចំពោះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ភាគីចិនស្នើសុំពេលវេលា ដើម្បីយកលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សាឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកវិញ។សូមជម្រាបជូនដែរថា ទំនួលខុសត្រូវចម្បងរបស់នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសគឺ ផ្តល់ជូននូវយុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយសម្រាប់ការប្រើប្រាស់ទុនបរទេស និងការវិនិយោគក្រៅប្រទេស និងពិនិត្យវាយតម្លៃគម្រោងសំខាន់ៗ ។ លើសពីនេះ នាយកដ្ឋានក៏ផ្តល់នូវការណែនាំ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិលើគម្រោងធំៗក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពផលិតកម្មផងដែរ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រសួងជូនដំណឹង ! ម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ត្រូវតែធ្វើរឿងនេះ
ក្រសួងជូនដំណឹង ! ម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ត្រូវតែធ្វើរឿងនេះ
March 24, 2023, 7:40 a.m.
យោងតាមប្រកាសស្តីពី «បែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន» ចុះថ្ងៃទី0៦ ខែធ្នូ ក្រសួងបានបញ្ជាក់ថា ប្រកាសនេះមានគោលបំណងបង្ការ និងទប់ស្កាត់ហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់សំណង់ដែលគ្មានគុណភាព និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ និងលើកតម្លៃសេដ្ឋកិច្ចនៃសំណង់ ។ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅបានចេញសេចក្តីប្រកាសឱ្យម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩ ចូលជាធរមាន ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ។ ការតម្រូវនេះ គឺអនុលោមតាមប្រកាសលេខ១៧៧ ដនស/ ប្រក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន ។តាមរយៈសេចក្តីប្រកាសនេះផងដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញម្ចាស់អគាររោងចក្រ ឬឃ្លាំងដូចមានចែងក្នុងកម្មវត្ថុខាងលើទៅដាក់ពាក្យស្​នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ នៅច្រកចេញ​ចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់ដើម្បីក្រុមការងារជួយពិនិត្យ និងចាត់ចែងជូន ។សូមបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យម្ចាស់សំណង់ទាំងអស់ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលការស្នើសុំនេះគឺដើម្បីគ្រប់គ្រងទិន្នន័យសំណង់ប្រកបដោយប្រសិទ្ធភាព និងដើម្បីធានាគុណភាព សុវត្ថិភាព សោភ័នភាពសំណង់ និងការពារអ្នកប្រើប្រាស់សំណង់ និងសាធារណជន ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ផ្លូវថ្មីដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤វិវឌ្ឍន៍ដល់ណាហើយ?
ផ្លូវថ្មីដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤វិវឌ្ឍន៍ដល់ណាហើយ?
March 23, 2023, 7:52 a.m.
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឧទ្យានជាតិ «ភ្នំបូកគោ» ឱ្យទៅជាទីក្រុងឆ្លាតវៃមួយ​ ស្របនឹងចក្ខុវិស័យនៃឆ្នាំ២០៣៥ ក្នុងការប្រែក្លាយទីក្រុងនេះឱ្យក្លាយទៅជាទីក្រុងអភិវឌ្ឍន៍ឆ្លាតវៃ ទេសចរណ៍បៃតង ធម្មជាតិ ដែលមានតែមួយក្នុងប្រទេសកម្ពុជា ។កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះអ្នកឧកញ៉ា សុខ គង់ បានធ្វើការចុះត្រួតពិនិត្យអំពីដំណើរការអភិវឌ្ឍផ្លូវថ្មី១ខ្សែដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះសម្រេចបាន៥២គីឡូម៉ែត្រហើយនៅសល់ត្រឹមតែ៩គីឡូម៉ែត្រទៀតប៉ុណ្ណោះ ។ការអភិវឌ្ឍ​ផ្លូវ​ថ្មី​នេះមានការ​​ចូលរួម​ពី​អ្នកឧកញ៉ា​ល្បី​ ២ ​រូប​ គឺ​អ្នកឧកញ៉ា​ ម៉ុង រិទ្ធី ជា​អ្នកផ្ដល់​ដី​សម្បទាន​ដូងប្រេង រីឯ​អ្នកឧកញ៉ា ​សុខ គង់ ជា​អ្នកចំណាយ​ថ្លៃ​ការសាងសង់ ក្រោមកិច្ចសម្របសម្រួល​រប​ស់លោក​ឧបនាយក​រដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន ​រដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ​១៨ ធ្នូ ឆ្នាំ​ ២០២១​។ការស្ថាបនាផ្លូវមួយខ្សែនេះមានផលលំបាកច្រើនដោយសារតែស្ថានភាពផ្លូវលើភ្នំសំបូរព្រៃ ជ្រលង និងកន្លែងខ្លះត្រូវចាក់​បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀតត្រូវបំផ្ទុះ​ដើម្បីកាយថ្មបើកផ្លូវ ដោយក្រុមការងារស្ថាបនាផ្លូវនេះកំពុងដុតដៃដុតជើង​ពន្លឿនការស្ថាបនា​ផ្លូវនេះឱ្យរួចរាល់តាមផែនការដែលបានគ្រោងទុក ។គួររម្លឹកផងដែរថា ក្រុមហ៊ុន​សុខា អូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ» ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
កម្ពុជាដាក់គោលដៅទាញភ្ញៀវទេសចរចិន៣-៥លាននាក់ដោយពង្រីកជើងហោះហើរ៣០០ជើងក្នុង១សប្តាហ៍
កម្ពុជាដាក់គោលដៅទាញភ្ញៀវទេសចរចិន៣-៥លាននាក់ដោយពង្រីកជើងហោះហើរ៣០០ជើងក្នុង១សប្តាហ៍
March 22, 2023, 9:34 a.m.
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា កម្ពុជារំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរចិនចាប់ពី៣ទៅ៥លាននាក់ក្នុងមួយឆ្នាំតាមរយៈការបង្កើនជើងហោះហើរកម្ពុជា-ចិន ៣០០ជើងក្នុងមួយសប្តាហ៍ ។ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​ប្រទេសកម្ពុជា​ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣​តទៅ ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ៖«ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំ ទៅចិនកាលពីខែកុម្ភៈ កន្លងទៅនេះ គឺមិត្តចិន «ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង» បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ គឺកម្ពុជា ជាប្រទេសទី១ ដែលចិនបានបើកឡើងវិញ ជាមួយនឹងទេសចរ ហើយបើតាមគម្រោងបន្តិចទៀត យើងនឹងបង្កើនការហោះហើរ រហូតដល់ ៣០០ជើងមួយសប្ដាហ៍»។សម្តេចតេជោថ្លែងបញ្ជាក់ថា មុនពេលមានកូវីដ-១៩ ប្រទេសកម្ពុជាធ្លាប់បានទទួលទេសចរចិនជាង២លាននាក់​ក្នុងមួយឆ្នាំ ហើយយើងរំពឹងថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនចាប់ពី៣ទៅ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អពីព្រោះប្រទេសថៃគេប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនប្រមាណ ១០លាននាក់ នេះដោយសារប្រទេសគេធំ រីឯប្រទេសសឹងហ្គាពួរ និងប្រទេសផ្សេងៗក៏ខំប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ។សូមបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និង​មករវាង​​ប្រទេសកម្ពុជា និង​ប្រទេស​ចិន ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ​តទៅក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​ប្រទេសកម្ពុជា​ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនដោយ​ការចាប់ផ្ដើម​ជើង​ហោះ​​ហើរ៣ដង​ក្នុង​១​សប្ដាហ៍ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រុមហ៊ុន៣ប្រើទុនវិនិយោគជាង១៦លានដុល្លារចូលមកបើកនៅកម្ពុជានៅទីតាំងទាំងនេះ
ក្រុមហ៊ុន៣ប្រើទុនវិនិយោគជាង១៦លានដុល្លារចូលមកបើកនៅកម្ពុជានៅទីតាំងទាំងនេះ
March 22, 2023, 8:40 a.m.
បើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្តីពីសំណើសុំវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុនចំនួន៣ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដែលមានទុនវិនិយោគសរុបជាង១៦លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ រោងចក្រផលិតគ្រឿងបន្សំស្បែកជើង និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ។គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ទី១- ក្រុមហ៊ុន DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗទៀតដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៤១កន្លែង។ទី២- ក្រុមហ៊ុន XIN YUAN CHENG FACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៨កន្លែង។ទី៣- ក្រុមហ៊ុន XU WEI GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៥កន្លែង ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រុមហ៊ុនធំមួយរបស់ចិនពិភាក្សាពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
ក្រុមហ៊ុនធំមួយរបស់ចិនពិភាក្សាពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
March 20, 2023, 10:11 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក Li Kuo តំណាងក្រុមហ៊ុន China Metro Group និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ អំពីឱកាសវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ។ ជំនួបពិភាក្សានេះធ្វើឡើងនាទីស្តីការក្រសួងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។  ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូនក្នុងទីក្រុង ។  ជាកិច្ចចាប់ផ្តើម Li Kuo តំណាងក្រុមហ៊ុន China Metro Group បានជម្រាបជូនអំពីសកម្មភាពការងារ បទពិសោធន៍របស់ក្រុមហ៊ុន ដែលជាសាជីវកម្មធំមួយនៅប្រទេសចិន ក្នុងការអនុវត្តការងារសាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធទាំងនៅក្នុងតំបន់ និងពិភពលោក ។  ឆ្លើយតបនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ ដែលក្នុងនោះរួមមាន៖ ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃដឹកជញ្ជូន ។  ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅកម្ពុជា ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ជាដើម សំដៅជំរុញនូវការតភ្ជាប់នៅទូទាំងប្រទេស ដែលមានលក្ខណៈពហុមធ្យោបាយ និងបណ្តាគម្រោងសាងសង់ធំៗជាច្រើនទៀត រួមមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាន និងកំពុងធ្វើការអភិវឌ្ឍ ដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ។  ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីជម្រាបជូនអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈច្បាប់វិនិយោគ ដែលអនុញ្ញាតឱ្យមានកិច្ចសន្យារយៈពេលវែង ការបើកចំហរការវិនិយោគលើគ្រប់វិស័យ ការអនុគ្រោះពន្ធ។ល។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាងនិងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។  ជាការឆ្លើយតប តំណាងក្រុមហ៊ុនក៏បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រីចំពោះទស្សនវិស័យទៅលើការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមបណ្តាក់​ទុនវិនិយោគនៅកម្ពុជា ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
រុះរាន់ឡើង ! កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ2023
រុះរាន់ឡើង ! កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ2023
March 9, 2023, 9:06 a.m.
ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023 (CREA 2023) នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី07 ខែមេសា ឆ្នាំ2023 ខាងមុខនៅសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញ (Sofitel Phnom Penh Phokeethra) ដែលនេះគឺជាលើកទី4ហើយសម្រាប់ព្រឹត្តិការណ៍ជួបជុំប្រគល់ពានរង្វាន់ដើម្បីទទួលស្គាល់ និងចូលរួមអំណរសាទរនូវការសម្រេចបានដោយជោគជ័យក្នុងវិស័យអចលនទ្រព្យកម្ពុជា ។ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023 (CREA 2023) នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ដោយមានការសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ។អំពី CREA 2023ចាប់តាំងពីឆ្នាំ 2018 មក ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យឈានមុខគេប្រចាំឆ្នាំបានប្រារព្ធពិធីប្រគល់ពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍អចលនវត្ថុ, ការអភិវឌ្ឍន៍ និងភ្នាក់ងារដ៏ល្អបំផុតរបស់កម្ពុជា ដោយផ្តល់រង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តល់នូវផលិតផលដែលមានគុណភាព និងសេវាកម្មប្រកបដោយវិជ្ជាជីវៈដល់ទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។CREA 2023 គឺជាឆ្នាំពិសេសដែលបានបំបែកឯតទគ្គកម្មសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាពសម្រាប់វិស័យអចលនទ្រព្យ ដែលទទួលបានចំនួនអ្នកចុះឈ្មោះចូលរួមច្រើនជាងពេលណាៗទាំងអស់ ដោយមានក្រុមហ៊ុន សហគ្រាស និងគម្រោងជាង 40 បានដាក់ពាក្យចូលរួមដើម្បីឈ្នះពានរង្វាន់ទៅតាមប្រភេទនីមួយៗ ។ មិនតែប៉ុណ្ណោះសម្រាប់ក្រុមហ៊ុន ឬបុគ្គលដែលជាភ្នាក់ងារ មានអាជ្ញាប័ណ្ណទាំងអស់សុទ្ធតែអាចចូលរួមក្នុង CREA 2023 បានទាំងអស់ ។តើមានពានរង្វាន់អ្វីខ្លះសម្រាប់ព្រឹត្តិការណ៍ CREA 2023?ពានរង្វាន់ជាង 25 នឹងត្រូវបានបង្ហាញពេញក្នុងមួយយប់នៅថ្ងៃទី07 ខែមេសា ដែលជាការជួបជុំដ៏អស្ចារ្យក្នុងវិស័យអចលនទ្រព្យ ។ ពានរង្វាន់រួមមាន ៖ ការអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុតប្រចាំឆ្នាំ, ការអភិវឌ្ឍន៍ដីធ្លីល្អបំផុតប្រចាំឆ្នាំ, ការអភិវឌ្ឍន៍ក្នុងតំបន់ល្អបំផុតប្រចាំឆ្នាំ, ភ្នាក់ងារអចលនទ្រព្យល្អបំផុតប្រចាំឆ្នាំ និងពានរង្វាន់ជាច្រើនទៀត ។ប្រភេទពានរង្វាន់ CREA 2023 ត្រូវបានបែងចែកដូចខាងក្រោម ៖អ្នកអភិវឌ្ឍអចលនទ្រព្យឆ្នើម / ពានរង្វាន់ការអភិវឌ្ឍន៍ (Real Estate Developer / Development Awards)ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យឆ្នើម (Real Estate Agency Awards)ពានរង្វាន់កិត្តិនាមអចលនទ្រព្យ (Real Estate Hall Of Fame Awards)លោក Tom O’Sullivan នាយកប្រតិបត្តិ នៃក្រុមហ៊ុន Realestate.com.kh បានថ្លែងអំពីការរំពឹងទុកសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2023 យ៉ាងដូច្នេះថា ៖«​យើងទទួលបាន​ចំនួនអ្នកចុះឈ្មោះចូលរួមយ៉ាង​ច្រើន​លើសលប់នៅ​ឆ្នាំ​នេះ ដោយ​មាន​ក្រុមហ៊ុន​ជាង ៤០ រហូត​មក​ដល់​ពេល​នេះ និង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ។ បើ​និយាយ​ពី​ចំនួន​នៃ​ការ​ចូល​រួមយ៉ាងច្រើន​នេះ គឺសបញ្ជាក់ឱ្យឃើញថា ​ពិត​ជា​ពាន​រង្វាន់​អចលនទ្រព្យ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន ។ លើសពីនេះ យើងមានកន្លែងអង្គុយជាង 400 រួចហើយសម្រាប់កម្មវិធី Gala Awards Dinner នាថ្ងៃទី07 ខែមេសា ហើយសំបុត្រចូលរួមដែលនៅសល់គឺលក់ជិតអស់ហើយ ។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលកំពុងស្វែងរកការបង្ហាញអំពីសមិទ្ធផលជោគជ័យថ្នាក់ជាតិ និងអ្នកឧបត្ថម្ភ ឬចូលរួម រុះរាន់ទាក់ទងកក់កន្លែងចូលរួមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះព្រឹត្តិការណ៍នេះចំនួនមានកំណត់»។លោក O'Sullivan ក៏បានបន្ថែមថា ៖ «CREA 2023 គឺប្រព្រឹត្តឡើងដោយសុក្រិតភាពដែលមានចៅក្រមមានជំនាញវិនិច្ឆ័យខ្ពស់ ដែលយើងបានប្រមូលផ្តុំសម្រាប់ពានរង្វាន់នៅឆ្នាំនេះ ហើយប្រធានចៅក្រមវិនិច្ឆ័យដឹកនាំដោយលោក Eric Wong ។ Wong គឺជាជនជាតិខ្មែរ-អូស្ត្រាលី ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការប្រឹក្សាយោបល់លើអចលនទ្រព្យ និងការអភិវឌ្ឍន៍អាជីវកម្ម ជាចម្បងនៅក្នុងទីផ្សារ SEA ដែលកំពុងតែរីកចម្រើន។ គាត់បានធ្វើការលើការអភិវឌ្ឍន៍ឈានមុខគេមួយចំនួន រួមមាន សណ្ឋាគារ Millennium Hilton Hotel (Bangkok), The Pano Condominium (Bangkok), Saigon One Tower (Ho Chi Minh City), 530 Little Collins Street (Melbourne) ជាដើម» ។តើពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) 2023 ត្រូវបានប្រារព្ធធ្វើឡើងនៅទីណា និងនៅពេលណា?ក្នុងនាមជាអ្នករៀបចំកម្មវិធី CREA ក្រុមហ៊ុន Realestate.com.kh មានក្តីរំភើបរីករាយដោយទន្ទឹងរង់ចាំឃើញអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារ និងបណ្តាញពាក់ព័ន្ធទាំងអស់នៅក្នុងពិធីនេះនៅថ្ងៃទី07 ខែមេសា ឆ្នាំ2023 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដើម្បីអបអរនូវសមិទ្ធិផលដែលសម្រេចបានទាំងអស់ក្នុងរយៈពេល 12 ខែកន្លងមក ។ លោក O'Sullivan បានបន្ថែម ។លោក O'Sullivan បានបញ្ជាក់ថា ៖«ជាការពិតណាស់ ព្រឹត្តិការណ៍ពិសេសៗបែបនេះគឺមិនអាចធ្វើទៅរួចទេ ប្រសិនបើគ្មានការគាំទ្រពីក្រុមហ៊ុនឈានមុខគេមួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយ CREA 2023 មានមោទកភាព និងកិត្តិយសដែលមានក្រុមហ៊ុន Hanuman Beverages, Cambodian Investment Management, B2B Cambodia, Reya Home, Stronghold Trustee និង V-Two K Trading Co., Ltd ដែលបានចូលរួម»។ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​ត្រូវបាន​ចាត់ទុកថា​ជា​ពានរង្វាន់​អចលនទ្រព្យ​លំដាប់​កំពូល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាមួយនឹងក្តីរំភើបដែលបង្កើតឡើងសម្រាប់ព្រឹត្តិការណ៍នេះ ម៉ាកយីហោល្បីៗដែលចាប់អារម្មណ៍ចង់ជួបអ្នកអភិវឌ្ឍន៍ និងភ្នាក់ងារឈានមុខគេ ហើយពង្រីកលទ្ធភាពរបស់ពួកគេតាមរយៈការធ្វើជាម្ចាស់ឧបត្ថម្ភសម្រាប់ CREA 2023 ។ទំនាក់ទំនងសហការី - CREA 2023Cambodia Real Estate Awards - Entry & Sponsorship ContactsName: Annabelle Vong  (ENG, KH)Email: annabelle.vong@realestate.com.kh   Phone: +855 (0) 17 426 797&Name: Muyngy Taing  (CH, ENG, KH)Email: muyngy.taing@realestate.com.kh   Phone: +855 (0) 10 723 379
ធ្មេចបើកៗ ! ទីបំផុតគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ដឹងរយៈពេលបញ្ចប់ការសាងសង់ហើយ
ធ្មេចបើកៗ ! ទីបំផុតគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ដឹងរយៈពេលបញ្ចប់ការសាងសង់ហើយ
February 21, 2023, 9:41 a.m.
គម្រោងផ្លូវក្រវាត់ក្រុងទី៣ដែលជាសរសៃឈាមដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញចេញចូលរាជធានីភ្នំពេញ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង២២ម៉ែត្រ មាន៤គន្លង តភ្ជាប់ពីផ្លូវជាតិលេខ៦, លេខ៥, លេខ៤, លេខ៣, លេខ២ រហូតដល់ផ្លូវជាតិលេខ១ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ចំនួន២៦៧,៦៧លានដុល្លារអាមេរិក គ្រោងនឹងសម្រេចការសាងសង់អំឡុងខែឧសភា ឬមិថុនា ខាងមុខនេះ ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុ​ន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន ។គម្រោងផ្លូវក្រវាត់ក្រុងទី៣ជាគម្រោងដែលមានភាពស្មុញស្មាញមួយ និងត្រូវដោះស្រាយផលប៉ះពាល់ជាច្រើនគួបផ្សំនឹងវិបត្តិកូវីដ១៩ថែមទៀតធ្វើឱ្យគម្រោងនេះត្រូវពន្យាពេលនៃការសាងសង់ ពោលគម្រោងនេះគ្រោងនឹងបញ្ចប់តាំងពីខែធ្នូ ឆ្នាំ២០២២ មកម៉្លេះ ។ ក្រោយពីមានការយឺតយ៉ាវរយៈពេល១ឆ្នាំ ពេលនេះគម្រោងផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។ថ្លែងនៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានលើកឡើងថា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះអាចនឹងបញ្ចប់ការសាងសង់នៅខែឧសភា ឬខែមិថុនា ខាងមុខនេះហើយ ។  ឯកឧត្ដមបញ្ជាក់ថា «ផ្លូវក្រវាត់ក្រុងទី៣ មានការយឺតយ៉ាវ ១ ឆ្នាំ ក៏ប៉ុន្ដែយើងសង្ឃឹមថាចប់នៅខែ ៥ ឬខែ ៦ ដើម្បីយើងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មុនយុទ្ធនាការបោះឆ្នោតនៅឆ្នាំ២០២៣» ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
Morgan ចាប់ដៃជាមួយ XCAM FESTIVAL ដើម្បីធ្វើឱ្យកក្រើកអាស៊ីអាគ្នេយ៍!
Morgan ចាប់ដៃជាមួយ XCAM FESTIVAL ដើម្បីធ្វើឱ្យកក្រើកអាស៊ីអាគ្នេយ៍!
February 16, 2023, 9:49 a.m.
នៅល្ងាចថ្ងៃទី10 ខែកុម្ភៈ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា មហោស្រពតន្ត្រីអេឡិចត្រូនិក X-CAM Festival ដែលទទួលបានការទន្ទឹងរង់ចាំយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រតន្ត្រីអាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមដោយសំឡេងដ៏កក្រើក! មហោស្រពតន្ត្រីរយៈពេល2ថ្ងៃពេញ ដោយទាក់ទាញអ្នកចូលចិត្ត EDM មកពីអាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក មកជួបជុំគ្នានៅបរិវេទទីក្រុងកោះពេជ្រក្បែរអគារ Morgan Tower ដើម្បីរីករាយជាមួយភាពអស្ចារ្យ និងចំណង់ចំណូលចិត្តនៃតន្ត្រីដ៏អស្ចារ្យ!ជាមហោស្រពតន្ត្រី EDM ខ្នាតធំដំបូងគេក្នុងប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគមួយលានយ័ន ចាប់តាំងពីការរីករាលដាលនៃមេរោគនេះ ដែលជាមហោស្រពតន្ត្រី EDM ខ្នាតធំ និងគួរឱ្យរំភើបបំផុតនៅអាស៊ីអាគ្នេយ៍ ព្រឹត្តិការណ៍នេះត្រូវបានដាក់ឈ្មោះដោយស្រាបៀរហនុមាន ដែលជា-ម៉ាកស្រាបៀរល្បីនៅអាស៊ីអាគ្នេយ៍ និងឧបត្ថម្ភយ៉ាងពេញលេញដោយ Morgan Group ។ អ្នករៀបចំបានរួមបញ្ចូលនូវទេវកថាម៉ារ៉ាយ៉ាណាប្រពៃណីជាមួយនឹងគំនិត នាពេលអនាគត ហើយផលប៉ះពាល់ដែលមើលឃើញពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានអញ្ជើញតន្ត្រីករទម្ងន់ធ្ងន់ជាច្រើន Timmy Trumpet, R3HAB, និង Blasterjaxx, Garmiani, 22Bullets, Amber Na, Get Looze, Hyde, Juicy M, Kartypartyy, Kura, Maily, Peipei, Wukong និងតន្ត្រីករជាង 10 នាក់ដែលមានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានប្តូរវេនគ្នាសម្តែងដោយរួមគ្នាបង្កើតការលាយបញ្ចូលគ្នានៃប្រពៃណីនិងភាពទំនើប, វប្បធម៌និងរចនាប័ទ្មផ្ទាល់ខ្លួនជាច្រើន, ព្រឹត្តិការណ៍តន្ត្រីបែបស្រមើស្រមៃ។ បង្ហាញពីទេពកោសល្យតន្ត្រីដែលមិនអាចប្រៀបផ្ទឹមបាន និងឧត្តមគតិត្រួសត្រាយរបស់តន្ត្រីករជំនាន់ថ្មី។ កន្លែងកក្រើក  Timmy Trumpet    Timmy Trumpet មកពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ជាតន្ត្រីករចង្វាក់ jazz ជាប់ចំណាត់ថ្នាក់លេខ 8 ក្នុង DJ Mag ក្នុងឆ្នាំ 2022 ហើយស្នាដៃរបស់គាត់ "Freaks" គឺល្បីល្បាញទូទាំងពិភពលោក។កន្លែងកក្រើក R3HAB   R3HAB មកពីប្រទេសហូឡង់ ដែលជាអ្នកផលិតតន្ត្រីជាប់ចំណាត់ថ្នាក់ទី 13 នៅក្នុង DJ Mag ក្នុងឆ្នាំ 2022 ហើយអ្នកតំណាងរបស់គាត់ធ្វើការ "Wrong Move" និង "BOOM" បានជាប់ចំណាត់ថ្នាក់កំពូលតារាងតារាងសំខាន់ៗ។រាំសប្បាយក្នុងតន្ត្រី ពិធីបុណ្យក្នុងពន្លឺ និងស្រមោល។ នេះជាលើកទីពីរហើយដែល Morgan Group បានឧបត្ថម្ភ និងវិនិយោគយ៉ាងពេញទំហឹងក្នុងព្រឹត្តិការណ៍តន្ត្រីទ្រង់ទ្រាយធំបែបនេះ បន្ទាប់ពីកម្មវិធី "Morgan Night Concert" ឆ្នាំ 2019! អគារ Morgan Tower ប្រវែង 220 ម៉ែត្រ ត្រូវបានបំភ្លឺពេញមួយយប់ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំ ហើយអំពូលភ្លើងត្រូវបានចែកជូនទស្សនិកជន ដើម្បីបំភ្លឺរាជធានីភ្នំពេញ រួមជាមួយនឹងឆាកធំ X-CAM រួមជាមួយនឹងអ្នកគាំទ្រតន្ត្រីរាប់ម៉ឺននាក់ ដែលមានវត្តមាន ពួកគេបាននាំទៅកាន់ពិភពលោក ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា — ភាពរីករាយ និងភាពរឹងមាំនៃទីក្រុងអន្តរជាតិថ្មីនេះ!ក្រុមហ៊ុន Morgan Group បានប្តេជ្ញាចិត្តក្នុងការកសាងទីក្រុងនៅកម្ពុជាអស់រយៈពេល 15 ឆ្នាំមកហើយ។ គម្រោងសំខាន់ៗចំនួនបួនគឺ Morgan Tower, Morgan Enmaison, Morgan Champs Elysees និង Morgan Park Villa ត្រូវបានទទួលការពេញចិត្តពីប្រជាជនក្នុងស្រុក និងបរទេស អ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិ។Morgan TowerMorgan Tower គឺជាអគារការិយាល័យលំដាប់ A ដែលមានទីតាំងនៅតំបន់ស្នូលនៃទីក្រុងកោះពេជ្រនៃប្រទេសកម្ពុជា វាប្រកាន់ខ្ជាប់នូវគំនិតស្ថាបត្យកម្មបៃតង និងនិរន្តរភាពដើម្បីបង្កើតបរិយាកាសការិយាល័យប្រកបដោយប្រសិទ្ធភាព និងល្អឥតខ្ចោះ ហើយបានឈ្នះពានរង្វាន់អន្តរជាតិ LEED Gold Awards ដែលជាពានរង្វាន់ PropertyGuru Asia Gold Awards និងពានរង្វាន់ CREA Cambodia Real Estate Gold Awards ។Morgan Tower មានវត្តមានដ៏រឹងមាំរបស់សហគ្រាសល្បីៗដូចជា Starbuck Cambodia, Cambodia-China Duty Free, Dahua Technology , South Korea Blueye, Asia Cambodia Law Group, United Pacific Real Estate និងសហគ្រាសល្បីៗផ្សេងទៀត ហើយវាបានក្លាយទៅជាកន្លែងប្រមូលផ្តុំដ៏មានឥទ្ធិពលបំផុតនៃការតាំងពិពណ៌អន្តរជាតិជាច្រើន វេទិកាធុរកិច្ចលំដាប់ខ្ពស់ និងវប្បធម៌សាជីវកម្មនៅកម្ពុជា ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម ។Morgan EnMaisonMorgan Enmaison ដែលជាសហគមន៍សួនច្បារមាត់ទន្លេដ៏ធំគ្រប់វ័យ ដែលមានទំហំ 420,000 ម៉ែត្រការ៉េ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ខ្សែផលិតផលបីដំបូងនៃទំហំ 44-750㎡——ខុនដូជាប់មាត់ទន្លេ វីឡាលំហអាកាស ខុនដូ២ជាន់Smart Loftដើម្បីបំពេញតម្រូវការរបស់អ្នករស់នៅផ្សេងៗ។គម្រោងនេះស្ថិតនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលតែងតែមានឈ្មោះថា «ភ្នំពេញម៉ាហាតាន់» ។ ក៏មាន OCIC New City, Cambodia National Stadium, Sokha Hotel, Norton University, Wildlife Park, Water Amusement Park, AEON Mall 2 និងសម្ភារៈបរិក្ខារក្នុងតំបន់ពេញលេញផ្សេងទៀត។គម្រោងនេះត្រូវបានបំពាក់ដោយឧទ្ធម្ភាគចក្រផ្តាច់មុខ ក្លឹបទូកកម្សាន្តផ្តាច់មុខ កន្លែងជិះទូកកម្សាន្ត ក្លឹបកំពូល VIP កម្ពស់ 210 ម៉ែត្រ អាងហែលទឹកកម្ពស់ខ្ពស់គ្មានដែនកំណត់ ទេសភាពសួនច្បារជាង 15 ហិចតា កន្លែងហាត់ប្រាណ សាលស្រា និងស៊ីហ្គា សាល SPA និងបទពិសោធន៍ធ្ងន់ធ្ងរផ្សេងទៀត។Morgan Champs ElyseesMorgan·Champs Elysees គឺជាការអភិវឌ្ឍន៍ចុងក្រោយបង្អស់របស់ Morgan ក្នុងឆ្នាំ 2022 ហើយវាជាគម្រោងស្មុគស្មាញតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានយានដ្ឋានក្រោមដីដែលតភ្ជាប់យ៉ាងពេញលេញ  ទីតាំងស្ថិតនៅតំបន់ស្នូលនៃខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់នឹងសង្កាត់ពាណិជ្ជកម្ម TK អ៊ីអន២ បឹងកក់ និងសង្កាត់អាជីវកម្មក្រុងថ្មី។សហគមន៍ "ច្រករបៀងបីវិមាត្រ + MALL" ដំបូងគេទទួលយកការរចនានៃផ្ទះជួរដេកពីរជាន់ទីមួយជាមួយនឹងការចូលដោយឯករាជ្យនៅជាន់នីមួយៗ និងដឹងពីប្រាក់ចំណូល 5 ដងជាមួយនឹងអត្រាប្រើប្រាស់ទីធ្លា 5 ដង។ គម្រោងនេះទទួលយកការរចនានៃការបំបែកមនុស្ស-យានជំនិះ បង្កើតប្លុកតារាល្បីតាមអ៊ិនធរណេតបែបជប៉ុន និងកូរ៉េដំបូងគេរបស់កម្ពុជា ចំបែងអេលីសេ អ័ក្សកណ្តាលប្រវែង 13 ម៉ែត្រ បង្កើតជាអគារទីប្រជុំជនទំហំ 350,000 ម៉ែត្រការ៉េដំបូងគេនៅកណ្តាលទីក្រុងភ្នំពេញ និងជាទីក្រុងធំបំផុត។ ស្មុគ្រស្មាញនៅទីក្រុងភ្នំពេញដែលមានមនុស្សរាប់លាននាក់រស់នៅនាពេលអនាគត!ឆ្នាំ 2023 គឺជាឆ្នាំទី 15 ដែល Morgan បានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា។ នៅពេលអនាគត ក្រុមហ៊ុន Morgan នឹងបន្តគាំទ្រដល់ការកសាងទីក្រុងអន្តរជាតិក្នុងប្រទេសកម្ពុជា កសាងវេទិកាធនធានលំដាប់ពិភពលោក ផ្តល់សេវាកម្មអចលនទ្រព្យដែលមានគុណភាពខ្ពស់សម្រាប់អ្នករស់នៅ អ្នកវិនិយោគអន្តរជាតិ និងដៃគូអាជីវកម្មអន្តរជាតិ និងសម្រេចបាននូវចក្ខុវិស័យអនាគតដ៏ភ្លឺស្វាង។ ឈ្វេងយល់បន្ថែមអំពីគម្រោង Morgan !
ក្រុមហ៊ុនចិនធំៗ៣គ្រោងមកវិនិយោគនៅកម្ពុជាមានទាំងគម្រោងរថភ្លើង​ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
ក្រុមហ៊ុនចិនធំៗ៣គ្រោងមកវិនិយោគនៅកម្ពុជាមានទាំងគម្រោងរថភ្លើង​ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
February 13, 2023, 7:36 a.m.
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន០៣ របស់ប្រទេសចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited ។ក្រុមហ៊ុនទាំងអស់បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនា​គមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក ។ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ ។នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ។ជាមួយនឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។ ទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ក្រុមហ៊ុនទាំងបីក៏បានជំរាបជូនសម្តេចតេជោ ពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូន ១ខ្នង កម្ពស់ ៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២លាន៥សែនដុល្លាអាមេរិក។ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមហ៊ុនចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ព្រលានយន្តហោះដែលអាចទទួលយន្តហោះធុន Boeing 777 នៅខេត្តកោះកុងសាងសង់បាន៨០%ហើយ
ព្រលានយន្តហោះដែលអាចទទួលយន្តហោះធុន Boeing 777 នៅខេត្តកោះកុងសាងសង់បាន៨០%ហើយ
February 9, 2023, 3:48 a.m.
ព្រលានយន្តហោះអន្តរជាតិតារាសាគរដែលអាចទទួលយន្តហោះធុន Boeing 777 និង Airbus A34០ ដែលជាប្រភេទយន្តហោះខ្នាតធំផងដែរ ខណៈនេះការសាងសង់គម្រោងនេះសម្រេចបាន៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ត ។តាមប្រភពដដែលបានឱ្យដឹងថា មកដល់ពេលនេះគម្រោងព្រលានយន្ដហោះអន្ដរជាតិតារាសាគរនេះ នៅសល់តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, អគារទទួលអ្នកដំណើរចេញចូល, អគារសង្រ្គោះ និងពន្លត់អគ្គីភ័យ, ចំណតរថយន្ដ, អគាររដ្ឋបាល និងអគារស្នាក់នៅរបស់មន្ដ្រីពាក់ព័ន្ធជាដើម ។ នៅពេលសាងសង់រួចរាល់ព្រលានយន្ដហោះមួយនេះ នឹងចូលរួមចំណែកទទួលភ្ញៀវទេសចរ មកពីក្នុងនឹងក្រៅប្រទេសដែលមកកម្សាន្ដ និងការវិនិយោគនានានៅក្នុងខេត្ដកោះកុង ។គួរជម្រាបផងដែរថា ការសាងសង់ព្រលានយន្ដហោះអន្ដរតារាសាគរនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Union Development Group  ខណៈការសាងសង់មាន៣ដំណាក់កាល ដោយក្នុងនោះដំណាក់កាលទី១គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា ដែលគ្រោងចំណាយថវិកាចំនួន៣៥០លានដុល្លារ ។ ដោយឡែកដំណាក់កាលទី២ និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀតថា តើមានតម្រូវការប៉ុណ្ណា? បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រទៅកោះនរាតម្លៃ៣៨លានដុល្លារសាង​សង់បានប៉ុន្មានភាគរយហើយ
ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រទៅកោះនរាតម្លៃ៣៨លានដុល្លារសាង​សង់បានប៉ុន្មានភាគរយហើយ
February 8, 2023, 8:21 a.m.
ក្រុមហ៊ុន OCIC អភិវឌ្ឍគម្រោងកោះនរា ដែលបានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ក្នុងគោលបំណងដើម្បីលើកស្ទួយសក្តានុពលលើវិស័យសេដ្ឋកិច្ច ទាក់ទាញវិយោគិន បង្កើតការងារសម្រាប់ប្រជាជន បង្កើនសោភណ្ឌភាពទីក្រុង ជួយការពារការបាក់ច្រាំងតាមបណ្តោយទន្លេបាសាក់ និងទន្លេមេគង្គ ជាដើម ។ រហូតមកទល់ពេលនេះស្ពានបេតុងខ្សែកាបដែលតភ្ជាប់ពីកោះពេជ្រឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សម្រេចការសាងសង់បានជាង ៥០ ភាគរយហើយ ។ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨ លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៣៥ខែ ។គួរបញ្ជាក់ផងដែរថា ចំណែកឯ ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ ២សងខាង តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង ៦០ម៉ែត្រ និងទទឹងប្រវែង ២១ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ១,៦ លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ១២ខែ ។ក្នុងនោះយើងឃើញថា តំបន់ច្បារអំពៅជាតំបន់ដែលមានអ្នកវិនិយោគជាច្រើនកំពុងតែដំណើរការគម្រោងអភិវឌ្ឍន៍របស់ខ្លួនផងដែរ ។ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងអស់ឃើញមានគម្រោង Vue Aston គឺជាគម្រោងមួយដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ ។ ប្រឹក្សាយោបល់អំពីគម្រោង Vue Astonក្រោយគម្រោងស្ពានតភ្ជាប់កោះពេជ្រទៅកាន់កោះនរាត្រូវបានបញ្ចប់ជាស្ថាពរនាពេលខាងមុខ តំបន់នេះនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ ហើយទន្ទឹមគ្នានេះដែរ អ្នករស់នៅក្នុងគម្រោង Vue Aston នឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនកណ្ដាលក្រុង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ។ ប្រឹក្សាយោបល់អំពីគម្រោង Vue Astonសព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង Vue Aston ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន​ ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាងអំណោយផលដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅ ។ ប្រសិនបើលោកអ្នកប្រាថ្នាចង់ បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !