Error - 500
Failed to fetch
 +85561 777 090

Recent Articles

World Bank ៖ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ ប៉ុន្តែនៅអាចជួបឧបសគ្គច្រើនទៀត
World Bank ៖ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ ប៉ុន្តែនៅអាចជួបឧបសគ្គច្រើនទៀត
December 8, 2022, 9:25 a.m.
English
រាជធានីភ្នំពេញ ៖ របាយការណ៍របស់ធនាការពិភពលោកបានចេញផ្សាយនិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងងើបឡើងវិញបានល្អបន្ទាប់ពីការផ្ទុះជំងឺ​កូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានាដែលកំពុងកើតឡើងលើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមានសម្រាប់កំណើនក្នុងរយៈពេលប៉ុន្មានខែនា​ពេល​ខាងមុខ ។នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច៤,៨ភាគរយ នៅក្នុងឆ្នាំ២០២២ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមានសន្ទុះកើនឡើងមួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ។ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំនើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សាបានភាពស្វិតស្វាញរបស់ខ្លួន ។ វិស័យសេវាកម្ម ជាពិសេសផ្នែកធ្វើដំណើរ និងទេសចរណ៍មានដំណើរការបានល្អក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ «រស់នៅជាមួយកូវីដ-១៩» នាចុងឆ្នាំ២០២១ ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់រហូតដល់ទៅ១,២លាននាក់ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២២ ។ ទំនុកចិត្តរបស់ធុរកិច្ច និងអ្នកប្រើប្រាស់បានកើនឡើង អមដោយការកើនឡើងនៃការវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសផងដែរ ។កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើន៥,២ភាករយនៅឆ្នាំ២០២៣ ព្រោះថាកំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់មានកំណើនលឿនជាងនេះ នៅប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរដោយសារតែការវិវត្តសភាពការណ៍នៅក្រៅព្រំដែនរបស់កម្ពុជា ។កម្ពុជាមានសេដ្ឋកិច្ចទំហំតូច ដែលបើកចំហចំពោះការធ្វើពាណិជ្ជកម្មនៅខាងក្រៅ និងការវិនិយោគពីបរទេស ហើយទស្សនវិស័យកំណើនពិភពលោក នៅមានសភាពអាប់អួរ។ កំណើនពាណិជ្ជកម្មសកល បានថយចុះនៅឆមាសទីពីរនៃឆ្នាំ២០២២ ហើយត្រូវបានព្យាករថា នឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣។ សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ដូចជា កម្ពុជាងាយរងគ្រោះណាស់ ជាពិសេសនៅពេលអតិផរណាកើន, ពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត, ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ និងអត្រាការប្រាក់ឡើងកាន់តែខ្ពស់។វិស័យផលិតកម្មរបស់កម្ពុជា ពឹងផ្អែកលើទីផ្សារនាំចេញដើម្បីរីកចម្រើន ហើយវានឹងរងផលប៉ះពាល់ជាអវិជ្ជមានខ្លាំង កាលណាកំណើនយឺតៗ កាន់តែអូសបន្លាយពេលនៅក្នុងទីផ្សារនាំចេញដ៏ធំបំផុតពីររបស់ខ្លួន គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ ការវិនិយោគនិងលំហូរមូលធនទំនងជានឹងថយចុះ ដោយសារការធ្លាក់ចុះបន្តិចម្តងៗ នូវទុនពីប្រទេសចិន ដែលជាប្រភពនៃការវិនិយោគផ្ទាល់ ពីបរទេសធំបំផុតរបស់កម្ពុជាមកទល់ពេលនេះ។លោកស្រី ម៉ារៀម ស័រមែន នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានថ្លែងថា ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះទង្គិចពីការធ្លាក់ចុះ នៃតម្រូវការនៅក្រៅប្រទេស កម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួនសម្រាប់ពិភពលោក។លោកស្រី ស័រមែន បានថ្លែងបន្តថា «ប្រាក់ចំណូលបានកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃផ្នែករដ្ឋបាល។ ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននូវធនធានចាំបាច់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសម្រាប់ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ។ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺជាផ្នែកដ៏មានសក្ដានុពលសម្រាប់កំណើនទៅថ្ងៃមុខ»។ឆ្ពោះទៅអនាគតវែងឆ្ងាយ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តឈានទៅដល់អត្រាកំណើនប្រហែល ៦ភាគរយ នៅពេលដែលទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបង្កើនអនុភាពកាន់តែរឹងមាំ។ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក៏អាចជំរុញវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផល ឲ្យកាន់តែមានសន្ទុះឡើងទៀតដែរ។ផ្នែកផ្តោតពិសេសនៃរបាយការណ៍នេះ បានពិនិត្យមើលផលប៉ះពាល់នៃអតិផរណាទៅលើភាពក្រីក្រ។ ផ្នែកនេះរំលេចពីតម្រូវការ ដើម្បីការពារជនងាយរងគ្រោះបំផុត ជាមួយគ្នានឹងការពង្រីកកម្មវិធីគាំពារសង្គម បណ្តោះអាសន្ន ដែលបានកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្ន។ របាយការណ៍បច្ចុប្បនភាពសេដ្ឋកិច្ចកម្ពុជា ផ្តោតសំខាន់លើការវិវត្តនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដងក្នុងមួយឆ្នាំ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ឱកាសពិសេស ! ក្លាយជាអ្នកឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023
ឱកាសពិសេស ! ក្លាយជាអ្នកឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023
December 9, 2022, 8:49 a.m.
EnglishEnglishEnglish
ចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2023 និងព្រឹត្តិការណ៍​មួយនៃ​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​មាន​​កិត្យានុភាពបំផុតប្រចាំឆ្នាំ ។ ដោយមានអ្នកជំនាញ និងអ្នក​អភិវឌ្ឍន៍អចលនទ្រព្យ​ឈានមុខ​គេ​ជា​ច្រើន​​​ចូលរួម ហើយម្ចាស់ឧបត្ថម្ភព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា​ប្រចាំឆ្នាំ202​3​នេះនឹង​ទទួល​បាន​ឱកាសនៃការចូលរួម និងបង្កើតទំនាក់ទំនងជាមួយអ្នកវិនិយោគដែលអភិវឌ្ឍន៍រាប់ពាន់លានដុល្លារ​ក្នុង​អចលន​ទ្រព្យ​ជាមួយ​គម្រោងរបស់ពួកគេជារៀងរាល់ឆ្នាំ ហើយកំពុងបន្តស្វែងរកកិច្ចសន្យាថ្មី អ្នកផ្គត់​ផ្គង់ និងសេវាកម្មពាក់ព័ន្ធ ។ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023តាមរយៈការឧបត្ថម្ភកម្មវិធី Cambodia Real Estate Awards 2023 (CREA2023) ម្ចាស់ឧបត្ថម្ភព្រឹត្តិការណ៍នេះ​នឹងអាចភ្ជាប់ឈ្មោះរបស់ក្រុមហ៊ុនដោយផ្ទាល់ទៅនឹងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ។បេសកកម្មរបស់ CREA គឺដើម្បីទទួលស្គាល់សមិទ្ធិផលដែលសម្រេចបាន​នៅក្នុង​វិស័យអចលនទ្រព្យ​កម្ពុជា​ប្រកប​ដោយវត្ថុបំណង មិនលំអៀង និងផ្អែកលើមូលដ្ឋានច្បាស់លាស់ ។ ជាមួយនឹងឱកាសនៃការឧបត្ថម្ភមានកំណត់ ដូច្នេះកុំឱ្យរំលងឱកាសភ្ជាប់ម៉ាកយីហោរបស់លោកអ្នកដោយផ្ទាល់ជាមួយ CREA ។ពានរង្វាន់នេះនឹងមានសម្រាប់ភ្នាក់ងារអចលនទ្រព្យ, ក្រុមហ៊ុនវាយតម្លៃ, ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ, អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ។ នេះនឹងផ្តល់ការទទួលស្គាល់​ដល់ក្រុមហ៊ុនទាំងនោះ​នៅក្នុងវិស័យ​អចលនទ្រព្យ ដោយសារតែពានរង្វាន់ដ៏មានកិត្យានុភាពនេះត្រូវបានទទួលជាផ្លូវការពីសំណាក់ក្រសួងពាក់ព័ន្ធ និងអ្នកជំនាញដែលឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យ ។តាមរយៈការបង្ហាញម៉ាកយីហោរបស់អ្នកដោយផ្ទាល់ជាមួយព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ លោកអ្នកដែលជា​អ្នក​ឧបត្ថម្ភ​កម្ម​វិធី​អាចទទួល​បាន​អត្ថ​ប្រយោជន៍​តាមរយៈយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មមុន និងក្រោយ​ព្រឹត្តិ​ការណ៍​​ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023ជាច្រើន ។ មិនតែប៉ុណ្ណោះ ក្នុងពិធីទទួលស្វាគមន៍ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញចូលរួម និងពិធីសំណេះសំណាល​ជួបជុំអាហារ​ពេលល្ងាច​ ម៉ាកយីហោរបស់​លោកអ្នកដែល​ជាអ្នក​ឧបត្ថម្ភ​នឹងបង្ហាញ​ទៅកាន់មនុស្សគ្រប់គ្នា ។ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ2023នេះនឹងត្រូវចាក់ផ្សាយនៅទូទាំងទូរទស្សន៍ជាតិ ផ្សាយផ្ទាល់​លើទំព័រ​ហ្វេសប៊ុក Cambodia Real Estate Award ក៏ដូចជាទំព័រហ្វេសប៊ុកដៃគូសហការសំខាន់ៗរួមមាន ៖ Realestate.com.kh, B2B Cambodia, Freshnews និងផ្សេងៗជាច្រើនទៀត ។ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមផ្តល់រង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភនៃពានរង្វាន់ សូមចុចលើតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការខាងក្រោម ឬទំនាក់ទំនងមកកាន់សហការីយើងខ្ញុំដូចខាងក្រោម ។ឈ្វេងយល់បន្ថែមអំពី CREA 2023សម្រាប់ព័ត៌មានបន្ថែមនៃការចូលរួម CREA 2023 សូមទំនាក់ទំនង ៖ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍ (ភាសាខ្មែរ & អង់គ្លេស) ៖Name: Ms. Annabelle Vong (Anna)Position: Event - Sales ManagerEmail: annabelle.vong@realestate.com.khPhone: +855 (0) 17 426 797 Chinese:Name: Ms. Muyngy Taing (Muyngy)Position: CREA Developers & Development Entry Facilitator & REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10 723 379 ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ  (ភាសាខ្មែរ & អង់គ្លេស) ៖ Name: Ms. Sokphea Rorm (Phea)Position: CREA Agent Entry Facilitator & REAKH Relationship ManagerEmail: sokphea.rorm@realestate.com.khPhone: +855 (0) 81 921 707 / (0) 89 428 028Chinese:Name: Ms. Muyngy Taing (Muyngy)Position: CREA Agent Entry Facilitator & REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10 723 379 ផ្នែកម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា ៖ Name: Ms. Annabelle Vong (Anna)Position: Event - Sales ManagerEmail: annabelle.vong@realestate.com.khPhone: +855 (0) 17 426 797
ប្រទេសល្បីខាងនាំចេញប្រេង១នេះចង់វិនិយោគវិស័យប្រេង និងផ្លូវល្បឿនលឿននៅកម្ពុជា
ប្រទេសល្បីខាងនាំចេញប្រេង១នេះចង់វិនិយោគវិស័យប្រេង និងផ្លូវល្បឿនលឿននៅកម្ពុជា
December 5, 2022, 7:16 a.m.
English
រាជធានីភ្នំពេញ ៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំក្រសួងពាណិជ្ជកម្មបានជួបពិភាក្សាការងារជាមួយឯកឧត្តម Mohamad SSHS Alhajri ដែលជាឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជាស្តីអំពីការលើកក​ម្ពស់​កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពលប្រេងឥន្ទនៈ និងការ​សាង​សង់ផ្លូវល្បឿនលឿន ព្រមទាំងវិស័យហិរញ្ញវត្ថុ​ ផងដែរ ។ ជំនួបនេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក៏បានលើកឡើងថា ការធ្វើពិពិធ​កម្ម​ទីផ្សារ​នាំចេញ​តាមរយៈ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្តសំខាន់ៗដូចជា ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ គឺជាច្បាប់គោលនយោបាយសំខាន់ៗ និងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ។លើសពីនេះ ឯកឧត្តម Mohamad S SH S Alhajri ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់កិច្ច​ព្រម​ព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការ​ក្នុងគ្រប់វិ​ស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តមបានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និង​វេទិកា​​​ធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ ។បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹម​ខែតុលា ឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា សម្លៀកបំពាក់និងវាយនភណ្ឌ ថ្នាំជក់ ផលិតផលធ្វើដំណើរ ម៉ាស៊ីន​ និងឧបករណ៍អគ្គីសនី ប៉ូលីមែរនៃអេទីឡែន កែវ និងវត្ថុធ្វើពីកែវជាដើម ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ទៅផ្លូវជាតិលេខ៦០Bត្រៀមបើកការដ្ឋានឆាប់ៗ
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ទៅផ្លូវជាតិលេខ៦០Bត្រៀមបើកការដ្ឋានឆាប់ៗ
November 29, 2022, 7:00 a.m.
English
រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី១ នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវ​ជាតិលេខ៦០B ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាង​ក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញ​ពាក់​ព័ន្ធ​​ជាច្រើន​រូបផង​ដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្ដីការក្រសួង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចំនួន៣ធំៗរួមមាន ៖ទី១)- ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ទៅ​​កាន់​ក្រុមការងារបច្ចេកទេសក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីអនុញ្ញាត​ឱ្យ​ក្រុមការងារទាំងអស់បង្កើតទំនាក់ទំនង និងសហការបានរលូនប្រកបដោយប្រសិទ្ធភាពទី២)- ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់​ដោយ​តំណាង​ក្រុមហ៊ុនសាងសង់ទី៣)- បំណែងចែកក្រុមការងារបណ្តោះអាសន្នសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំឯកសារផ្សេងៗ និងការស្វែងរកទីតាំងសមស្របសម្រាប់ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះ​ត្រូវសាង​សង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំ​បុស​លាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ចំណែក​ឯផ្លូវ​តភ្ជាប់​​មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ គ្រោងនឹង​បើក​ការ​ដ្ឋា​ន​​​​នា​ពេល​​ឆាប់ៗខាងមុខ ដែលគម្រោងនេះនឹងចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លាសហរដ្ឋ​អាមេរិក ជា​ហិរញ្ញប្បទាន​ពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023ចាប់បើកហើយ
ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023ចាប់បើកហើយ
December 13, 2022, 3:53 a.m.
EnglishEnglishEnglish
ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realesestate.com.kh មានមោទកភាពសូមជម្រាបជូនដល់សាធារណជន​ទាំង​អស់​ឱ្យបានជ្រាបថា ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ (CREA 2023) លើកទី4 ចាប់ផ្តើមបើកហើយ ។ ព្រឹត្តិការណ៍​​​ជួបជុំអាហារពេលល្ងាច (Gala Dinner) នឹងត្រូវធ្វើឡើងនៅខែមេសា ឆ្នាំ2023 ដើម្បីទទួលស្គាល់ និងអបអរលទ្ធផលជាមួយនឹងសមិទ្ធិផលដ៏លេចធ្លោរបស់អ្នកទទួលពានរង្វាន់នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ។ពានរង្វាន់ CREA 2023 ត្រូវបានបែងចែកដូចខាងក្រោម ៖អ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើម / ពានរង្វាន់សម្រាប់ការអភិវឌ្ឍពានរង្វាន់សម្រាប់ភ្នាក់ងារឆ្នើមពានរង្វាន់កិត្តិនាមអចលនទ្រព្យអត្ថប្រយោជន៍នៃការចូលរួម CREA 2023ពានរង្វាន់អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពសម្រាប់អបអរសាទរនូវសមិទ្ធិផលដ៏ល្អបំផុតក្នុងវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា ។ ការចូលរួមក្នុងពានរង្វាន់អចលនទ្រព្យកម្ពុជា CREA 2023 អាចធ្វើឱ្យភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់​ក្លាយជាសមាជិក​ដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្តសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ ម្ចាស់ពានរង្វាន់ និងបេក្ខភាពទាំងអស់​ដែល​ឈ្នះ​រង្វាន់​នឹង​ទទួល​បានដូចខាងក្រោម ៖ធ្វើឱ្យកេរ្តិ៍ឈ្មោះ និងការអភិវឌ្ឍរបស់លោកអ្នកកាន់តែសាយភាពទៅកាន់អតិថិជនក្នុងស្រុក និងអន្តរជាតិ ម្ចាស់អចលនទ្រព្យ និងវិនិយោគិនត្រូវបានវិនិច្ឆ័យដោយអ្នកដឹកនាំជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យកម្ពុជា និងសាធារណជនទូទៅប្រកបដោយ​សុក្រិតភាពទទួលស្គាល់ និងគាំទ្រដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទទួលស្គាល់ និងគាំទ្រដោយនិយតករអចលនទ្រព្យនៃប្រទេសកម្ពុជាអ្នកឈ្នះនឹងទទួលបានពានរង្វាន់ CREA ដ៏មានកិត្យានុភាព និងវិញ្ញាបនបត្របញ្ជាក់​ ដើម្បី​អាច​ដាក់​តាំង​បង្ហាញនៅក្នុងការិយាល័យ ឬបន្ទប់តាំងបង្ហាញ និងអាចប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ​សម្រាប់បង្ហាញដល់អតិថិជន ឬអ្នកវិនិយោគអ្នកឈ្នះនឹងទទួលបានត្រាផ្លូវការរបស់ CREA សម្រាប់ការ​ប្រើប្រាស់​លើសម្ភារដើម្បីការធ្វើ​ទីផ្សារ​របស់លោកអ្នកEnter the Cambodia Real Estate Awards 2023ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បេក្ខជនដែលអាចចូលរួមក្នុងពានរង្វាន់នេះក្រុមហ៊ុន និងបុគ្គលដែលមានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង ព្រឹត្តិការណ៍ CREA 2023 នេះដោយមិនគិតពីចំនួន ឬទំហំទ្រព្យសម្បត្តិនៃប្រតិបត្តិការក្រុមហ៊ុន របស់ពួកគេ ។ក្នុងនោះផងដែរក៏មានការចូលរួមពីរដ្ឋាភិបាល, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយតករ​អចលន​ទ្រព្យ​នៃប្រទេសកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា ដើម្បីផ្តល់នូវភាពយុត្តិធម៌ និង​សុក្រិត​ភាពតាំងពីការវិច្ឆ័យដំបូងរហូតដល់បញ្ចប់ ។ ភាពយុត្តិធម៌ និងសុក្រិតភាព​ទាំងអស់​នេះត្រូវ​បានធ្វើ​ឡើង​ដើម្បីទទួលស្គាល់នូវសមិទ្ធផលនានាក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប្រកបដោយតម្លាភាព និងផ្អែក​លើ​មូលដ្ឋាន​ទាំងស្រុង ។របៀបចុះឈ្មោះចូលរួម ៖ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា CREA 2023 សូមធ្វើការ​ទាក់ទង​មក​ក្រុមការងារ​របស់យើងខ្ញុំ ឬទាញយកទម្រង់ចុះឈ្មោះនៅ «ទីនេះ» ។អត្ថប្រយោជន៍នៃការចូលរួម ៖ អាចពង្រឹងជំហរបន្ថែមនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាទទួលស្គាល់ជាផ្លូវការ ជាអ្នកឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាអាចបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញនានាមកពីវិស័យអចលនទ្រព្យអាចទទួលបានការសិក្សាបន្ថែមលើការអភិវឌ្ឍក្នុងវិស័យកម្មអចលនទ្រព្យទទួលបានពានរង្វាន់អចលនទ្រព្យកម្ពុជា និងវិញ្ញាបនបត្របញ្ជាក់អាចប្រើប្រាស់កិត្យានុភាពពានរង្វាន់ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនតើលោកអ្នកចាប់អារម្មណ៍ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា 2023 ដ៏មានកិត្យានុភាពនេះឬទេ? សូមចូលទៅកាន់គេហទំពរ www.cambodiarealestateawards.com ឬតាមដាននៅលើហ្វេសប៊ុកផេកផ្លូវការ «Cambodia Real Estate Awards» ។Enter the Cambodia Real Estate Awards 2023សម្រាប់ព័ត៌មានបន្ថែមនៃការចូលរួម CREA 2023 សូមទំនាក់ទំនង ៖ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍ (ភាសាខ្មែរ & អង់គ្លេស) ៖Name: Ms. Annabelle Vong (Anna)Position: Event - Sales ManagerEmail: annabelle.vong@realestate.com.khPhone: +855 (0) 17 426 797 Chinese:Name: Ms. Muyngy Taing (Muyngy)Position: CREA Developers & Development Entry Facilitator & REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10 723 379ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ  (ភាសាខ្មែរ & អង់គ្លេស) ៖Name: Ms. Sokphea Rorm (Phea)Position: CREA Agent Entry Facilitator & REAKH Relationship ManagerEmail: sokphea.rorm@realestate.com.khPhone: +855 (0) 81 921 707 / (0) 89 428 028Chinese:Name: Ms. Muyngy Taing (Muyngy)Position: CREA Agent Entry Facilitator & REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10 723 379ផ្នែកម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា ៖Name: Ms. Annabelle Vong (Anna)Position: Event - Sales ManagerEmail: annabelle.vong@realestate.com.khPhone: +855 (0) 17 426 797
J-Tower 3 - News Banner KH
ផ្លូវជាតិលេខ៧ចាប់ពីស្គន់ដល់ក្រុងកំពង់ចាមដែលពង្រីកទៅជាផ្លូវ៤គន្លងគ្រោងបើកការដ្ឋានឆាប់ៗ
ផ្លូវជាតិលេខ៧ចាប់ពីស្គន់ដល់ក្រុងកំពង់ចាមដែលពង្រីកទៅជាផ្លូវ៤គន្លងគ្រោងបើកការដ្ឋានឆាប់ៗ
November 28, 2022, 6:03 a.m.
English
រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​លើក​ទី១ នៃគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយ​មានការ​អញ្ជើញ​ចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងមន្ត្រី ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូបផង​ដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្ដីការក្រសួងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចំនួន៣ធំៗដើម្បីរៀបចំ និងបែងចែកក្រុមការងារដើម្បីដោះស្រាយបញ្ហា​ប្រឈមសម្រាប់ការបើកការដ្ឋានសាងសង់នាពេលខាងមុខដូចជា ៖ ទី១)- ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និង ដឹកជញ្ជូន ទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីឱ្យក្រុមការងារទាំងពីរ​អាចសហការ​ការងារ​បានរលូន​ប្រកប​ដោយ​ប្រសិទ្ធភាពទី២)- ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាមទី៣)-បែងចែកក្រុមការងារសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំ​សណ្ដាប់ធ្នាប់​ទីតាំង​ការ​ដ្ឋាន និងត្រៀម​ផ្សព្វ​ផ្សាយ​ជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧​នេះ​នា​ពេលឆាប់ៗខាងមុខ ។សូមជម្រាបជូនថា គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៥០ គីឡូម៉ែត្រ គិតចាប់ ពីស្គន់ ដល់​ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពង្រីកទៅជាផ្លូវ៤គន្លង (ពីរគន្លងទៅពីរគន្លងមក) គ្រោងចំណាយថវិកា​សរុប​ប្រមាណ ១១៤,៨៩ លានដុល្លាសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន គ្រោងចំណាយ​ពេល​សាងសង់ប្រមាណ៣៦ខែ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ចំណាំទុកកុំឱ្យចាញ់បោកគេ ! ក្រសួងបរិស្ថានហាមពលរដ្ឋកុំទិញដី១៨០០ហិកតាក្នុងតំបន់នេះ
ចំណាំទុកកុំឱ្យចាញ់បោកគេ ! ក្រសួងបរិស្ថានហាមពលរដ្ឋកុំទិញដី១៨០០ហិកតាក្នុងតំបន់នេះ
November 25, 2022, 8:45 a.m.
English
ខេត្តកំពត ៖ អ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវដល់បងប្អូន​ប្រជាពល​រដ្ឋ​កុំបន្តចាញ់បោក​ក្រុមជនខិលខូច​ដែល​បាន​គប់​គិតគ្នាបោកប្រាស់ប្រជាពលរដ្ឋទិញលក់ដីនៅក្នុងតំបន់​ការពារធម្មជាតិដែលមានផ្ទៃដីទំហំ ១,៨០០ហិកតា ដោយអះអាងថាជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន ប៉ុន្តែតាមពិត​គឺមិនអាចទៅរួចឡើយ ។លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ផ្ទៃដីដែលមានទំហំ ១,៨០០ហិកតា ដែលជនខិលខូចរៀបចំផែនទីដាក់លក់នោះជាផ្ទៃដីព្រៃ ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ។ ផ្ទៃដី​មួយ​ចំនួនត្រូវបានជនទុច្ចរិតលួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីលក់ដូរ ហើយ​ត្រូវ​​បាន​កសាង​សំណុំរឿងនៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយដែរ ។មន្ត្រីនៃមន្ទីរបរិស្ថានបានធ្វើការតាមដាន និងធ្វើចំណាត់លើហ្វេសប៊ុកមួយឈ្មោះថា NL Real Estate Cambodia បាន​ដាក់បង្ហាញផែនទី និងទីតាំងដីទំហំ ១,៨០០ហិកតា និងរូបភាពមួយចំនួនសម្រាប់លក់ ។ ក្រុមមន្ត្រី​បាន​សួរ​នាំ​ភ្នា​ក់​ងារ​លក់ដីដែលធ្វើសកម្មភាពនោះដោយបានបញ្ជាក់ថាឈ្មោះ សុខ ម៉ាប់ ជាតំណាងម្ចាស់ដី ។តាមការបញ្ជាក់របស់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត ឈ្មោះ សុខ ម៉ាប់ នេះគឺជាជនសង្ស័យមួយរូបក្នុងចំណោម២រូប ដែលមន្ទីរបរិស្ថានខេត្តកំពត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធ​នឹងការ​ទន្ទ្រាន​ដីព្រៃខុស​ច្បាប់​នៅ​ក្នុង​ភូមិអន្លង់ក្មេងលេង ឃុំតេជោ អភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាមួយឈ្មោះ ឡៅ អាន់ ដែលជាឪពុករបស់ខ្លួន ។មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បានបន្តថា ជាមួយភស្តុតាង និងសាក្សីថ្មីនេះ មន្ទីរបរិស្ថានខេត្ត កំពត នឹងរៀប​ចំសំណុំ​ឯកសារភស្តុតាងបន្ថែមដាក់ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ដើម្បីចាត់ការលើជនទុច្ចរិត រួមនឹងបក្ខពួក​នៅពី​ក្រោយដែលឃុបឃិតគ្នាចូលរុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
គម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥អាចនឹងពន្យាពេល
គម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥អាចនឹងពន្យាពេល
November 24, 2022, 7:28 a.m.
English
រាជធានីភ្នំពេញ ៖ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួល បន្ទុក​ជាប្រធានគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) បានអញ្ជើញដឹកនាំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) ស្តីពី​គម្រោងរៀបចំច្រកទ្វាអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ដោយមានការចូល រួមពីថ្នាក់​ដឹក​នាំ​ក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រី ជំនាញផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើង​នាទីស្ដី​ការ​ក្រសួងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការងារពន្យារពេលសាងសង់ បម្រែបម្រួល ការងារក្នុងកិច្ចសន្យា ការពន្យាពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួលសម្រាប់សេវាត្រួតពិនិត្យបច្ចេក ទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើបម្រែបម្រួលតម្លៃសម្ភារៈសំណង់ និងអត្រាប្តូរប្រាក់របស់ ក្រុមហ៊ុនសាងសង់ផងដែរ ។សូមជម្រាបជូនថា គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៧២%ហើយ ដែលក្នុងនោះរួមមាន៖ អគារច្រក ទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និង ទីលានកុងតឺន័រផងដែរ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
កម្ពុជាស្វាគមន៍ការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ
កម្ពុជាស្វាគមន៍ការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ
November 2, 2022, 7:23 a.m.
English
រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានអនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយលោក Laurent OLMETA នាយកប្រតិបត្តិ​ក្រុមហ៊ុន CMA CGM Asia Pacific Limited រួមជាមួយសហការី ចូលជួបពិភាក្សាការងារ​ដោយ​មាន​ការ​ចូល​រួមផង​ដែរ​ពី​សំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ។ ជំនួបនេះធ្វើឡើងនាទីស្តីការក្រសួងកាលពីរសៀល​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ជំនួបពិភាក្សាការងារនេះ បានផ្តោតជាសំខាន់លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែ វិស័យភស្តុភារកម្មនៅកម្ពុជា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ដែលកំពុងមានមានការរីកចម្រើន​គួរឱ្យកត់សម្គាល់នា​ពេល​បច្ចុប្បន្ន​នេះ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតក្រុងព្រះសីហនុ និង​​​ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតភ្នំពេញ ការពង្រីកចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ការងារ​សាង​សង់​​កំពង់ផែពហុបំណងខេត្តកំពត គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោង​​សិក្សា​ជីក​ព្រែក​តភ្ជាប់​ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសាងសង់​រួចរាល់ និងបានបញ្ចប់ការដាក់ឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ និងគម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ដែលកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ។ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ វិស័យដឹកជញ្ចូន និងភស្តុភាកម្ម​នៅកម្ពុជា​កំពុង​​តែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស សក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជា​សូម​ស្វាគមន៍​យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស។សូមជម្រាបជូនដែរថា៖ ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CMA CGM Group ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួនឋិតនៅរាជធានីភ្នំពេញ និងមានសាខា​នៅ​កំពង់ផែ​ក្រុង​ព្រះសី​ហនុផង​ដែរ ។ ក្រុមហ៊ុន CMA CGM (Cambodia) Co.,Ltd ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដល់អតិថិជនរបស់ខ្លួន​នៅទូទាំងពិភពលោក​ប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រសួងកោះប្រជុំស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាសម្រាប់គម្រោងផ្លូវល្បឿនលឿនទី២
ក្រសួងកោះប្រជុំស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាសម្រាប់គម្រោងផ្លូវល្បឿនលឿនទី២
November 1, 2022, 6:52 a.m.
English
រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​កិច្ច​​​​ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ទាក់ទងនឹងកិច្ចព្រមព្រៀង​សម្បទាន​​សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រ​ចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹក​នាំ​ក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំស្តីពី​កិច្ច​ព្រម​ព្រៀង​​សម្បទាន​​សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះធ្វើឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សារិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយអាចទទួលយកបាន និងអាចអនុវត្តដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធ​ភាពការងារខ្ពស់ ជាពិសេសដើម្បីជំរុញឱ្យគម្រោងការងារនេះអាចសម្រេចបានតាមផែនការ​ដែល​បាន​គ្រោងទុក ។អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើចំណុចសំខាន់ៗមួយចំនួនដែលមិនទាន់ទទួលបានការសម្រេចជាផ្លូវការ ជាពិសេស​ការវិភាគលើការព្យាករណ៍ទំហំចរាចរណ៍ដែលនឹងអាចកើតមាននៅពេលអនាគត ។សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងក្លាយជាផ្លូវល្បឿនលឿនទីពីរនៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ ផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងក្លាយជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់​មួយ​ទៀតសម្រាប់បម្រើឱ្យសកម្មភាពដឹកជញ្ជូន និងពាណិជ្ជកម្ម​ឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាមផងដែរ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
កាដូពីចិន ! ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបត្រៀមកែមុខមាត់ដើម្បីរឿង១នេះ
កាដូពីចិន ! ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបត្រៀមកែមុខមាត់ដើម្បីរឿង១នេះ
October 31, 2022, 7:32 a.m.
English
រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់​ពីចំណុច​ប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប ដោយ​មាន​ការ​ចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងមន្ត្រីជំនាញពាក់ព័ន្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ។តំណាងក្រុមហ៊ុនសំណង់សៀងហៃបានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោង ដោយ​បានបង្ហាញនូវចំណុចសំខាន់រួមមាន ៖របាយការណ៍លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពជាមូលដ្ឋានលក្ខខណ្ឌបរិស្ថាននៃគម្រោងសក្កានុពលនៃទំហំចរាចរណ៍បទដ្ឋាន លក្ខណៈបច្ចេកទេសនៃការសាងសង់គ្រោងការណ៍នៃការសាងសង់ត្រង់កំណាត់ផ្លូវក្រៅក្រុងសៀមរាបគ្រោងការណ៍នៃការសាងសង់ត្រង់កំណាត់ផ្លូវក្នុងក្រុងសៀមរាបការប៉ាន់ស្មានតម្លៃនៃការវិនិយោគ និងហិរញ្ញប្បទាន  ការវាយតម្លៃផ្នែកសេដ្ឋកិច្ចឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានសម្តែងការគាំទ្រលើការគិតគូរអំពីបរិស្ថានជុំវិញការអនុវត្ត គម្រោងនេះ ជាពិសេសការរក្សាទុកដើមឈើធំៗនៅអមសងខាងផ្លូវ ដោយយកដើមឈើទាំងនោះធ្វើ ជាសួនពុះចែកទ្រូងផ្លូវ និង​សួ​នអមសងខាងផ្លូវ (ត្រង់ចំណុចខ្លះ) និងបានសំណូមពរឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់​លើបច្ចេកទេស​នៃការ​សាង​សង់ដោយផ្តោតលើគុណភាពរឹងមាំជាចម្បង តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងធានាបានថាប្រព័ន្ធរំដោះទឹកអាចរំដោះចេញពីផ្លូវបានដោយប្រសិទ្ធភាព មិនបង្កជាការជន់លិច នាំឱ្យខូចដល់ស្រទាប់គ្រឹះផ្លូវនៅពេលខាងមុខ ។ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការសិក្សា នេះឱ្យ​បាន​​​ចប់សព្វគ្រប់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ផងដែរ ដើម្បីឈានទៅបើក​ការដ្ឋានសាង​សង់ឱ្យ​បានឆាប់​តាម​​ដែលអាចធ្វើទៅបាន ដោយហេតុថាព្រលានយន្តហោះថ្មីខេត្តសៀមរាបគ្រោងបញ្ចប់ ការសាងសង់ និងបើកឱ្យ​ដំណើរការទទួលអ្នកដំណើរក្នុងឆ្នាំក្រោយនេះហើយ ។គួរបញ្ជាក់ផងដែរថា គម្រោងពង្រីកនេះមានទីតាំងតាមកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប មានប្រវែងសរុប ១៩,៩៤ គីឡូម៉ែត្រ ពោល​គឺចាប់​​​​​ពីចំណុចគីឡូម៉ែត្រលេខ ២៩៣+៦៥០ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៣១៣+៥៩០។ គម្រោង​ពង្រីក​កំណាត់​ផ្លូវនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ និងបង្កើនសមត្ថភាពដឹកជញ្ជូន ដែលនឹងមានការកើនឡើង ដោយ​សារការបើកដំណើរការព្រលានយន្តហោះ ថ្មីនៅពេលខាងមុខ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ច្បាស់ការហើយ ! ពេលវេលាសង់ស្ពានភ្នំពេញ-អរិយក្សត្រ និងមូលហេតុស្ពានគ្មានសសរទ្រពីក្រោម
ច្បាស់ការហើយ ! ពេលវេលាសង់ស្ពានភ្នំពេញ-អរិយក្សត្រ និងមូលហេតុស្ពានគ្មានសសរទ្រពីក្រោម
October 31, 2022, 3:05 a.m.
English
គម្រោងស្ពានអរិយក្សត្រដែលជាស្ពានមិត្តភាពដំបូងរវាងកម្ពុជា​ និងកូរ៉េខាងត្បូង មានទីតាំង​ពីផ្សាររាត្រី​ទៅកាន់​តំបន់​ជ្រោយ​​ចង្វារតភ្ជាប់រហូតដល់អរិយក្សត្រ នឹងត្រូវចាប់​ផ្តើម​បើកការដ្ឋានសាងសង់នៅ​ឆ្នាំ២០២៣​ខាងមុខ​នេះ​ ដោយ​សាង​សង់ឡើងជាប្រភេទស្ពានយោងកាប្លិ៍មិនមានសសរកណ្តាលនោះទេ ដើម្បីបង្កភាពងាយស្រួល​ដល់​ការ​ចរាចរណ៍​ផ្លូវទឹក ។សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ (ឆ្នាំ​២០២៣) ដោយទទួល​បាន​ជំនួយ​​ឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ។ នេះបើយោង​តាម​លោក​ជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋ​កូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ ។សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកា​សម្រាប់​សាង​សង់​ស្ពាន​តភ្ជាប់ភ្នំពេញទៅកាន់តំបន់អរិយក្សត្ររួចហើយ ។ គម្រោងនេះនឹងសាងសង់ជាស្ពាន២ មួយនឹងភ្ជាប់​ផ្សារ​រាត្រី​ទៅជ្រោយចង្វារ និងមួយទៀតពីជ្រោយចង្វាទៅកាន់តំបន់អរិយក្សត្រ ដោយនឹង​សាង​សង់​ជា​ស្ពាន​យោង​កាប្លិ៍​ខ្ពស់​​គ្មាន​សសរ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
មន្ត្រី​ជំនាញ​បង្ហាញ​វី​ធី​៣​សម្រាប់​ជួសជុល​ផ្លូវ​កំពត​-​វាល​រេញ​ដែល​សម្បូរ​ដី​ស្អុយ​ឱ្យ​រឹង​មាំ
មន្ត្រី​ជំនាញ​បង្ហាញ​វី​ធី​៣​សម្រាប់​ជួសជុល​ផ្លូវ​កំពត​-​វាល​រេញ​ដែល​សម្បូរ​ដី​ស្អុយ​ឱ្យ​រឹង​មាំ
October 10, 2022, 8:29 a.m.
English
ខេត្តកំពត ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង និង​អង្គភាព​ក្រោម​ឱវាទ បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ ដែល​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២២ ។ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ អំពី​ស្ថានភាព​ទូទៅ​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ ដែល​មាន​ប្រវែង​៥៤​គីឡូម៉ែត្រ ក្នុង​នោះ​៣៤​គីឡូម៉ែត្រ​មាន​សភាព​ល្អ​ប្រសើរ និង ២០​គីឡូម៉ែត្រ​ទៀត​តែងតែ​ខូច​ជា​ប្រចាំ ។ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ចាត់​ឱ្យ​ក្រុមការងារ​បច្ចេកទេស​គម្រោង​ធ្វេី​បទ​បង្ហាញ​ដោយ​សង្កត់ធ្ងន់​លេី​បច្ចេកទេស​ដោះស្រាយ ឆ្លេ​ី​យ​តប​ចំពោះ​កំណាត់​ផ្លូវ​២០​គីឡូម៉ែត្រ​ដែល​តែងតែ​ខូច​ជា​ប្រចាំ ដេ​ី​ម្បី​ធានា​ថា​ផ្លូវ​នេះ​នឹង​មាន​ភាព​គង់វង្ស​យូរអង្វែង បញ្ចៀស​នូវ​ការ​ជួសជុល​ដដែល​ៗ ម្តង​ហេ​ី​យ​ម្តងទៀត​។ផ្លូវ​២០​គីឡូម៉ែត្រ​ដែល​មាន​បញ្ហា​នេះ​ត្រូវ​បែងចែក​ជា​ពីរ​កំណាត់​ក្នុង​នោះ ៖ កំណាត់​៥​គីឡូម៉ែត្រ មាន​ដី​ស្អុយ​ជម្រៅ​រហូត​ដល់ ១៨​ម៉ែត្រ​នៅ​ផ្នែក​ខាងក្រោម ចំពោះ​ការងារ​សាង់សង់​គឺ​តម្រូវ​ឱ្យ​វាយ​សសរ​គ្រឹះ​ឱ្យ​ដល់​ជម្រៅ ១៨​ម៉ែត្រ​ដើម្បី​ធ្វើ​ឱ្យ​កំណាត់​នេះ​រឹង​មាំ ដោយឡែក​ចំពោះ​កំណាត់ ១៥​គីឡូម៉ែត្រ​ទៀត អាច​ប្រើប្រាស់​វិធីសាស្ត្រ​២​ផ្សេង​ទៀត​ទៅ​តាម​កម្រិត​ជម្រៅ​ដី​ស្អុយ​រួម​មាន​វិធី​ទម្លាក់​សេរី​ទម្ងន់ ២០០​តោន និង​វិធី​កាយ​ពង្រឹង​គ្រឹះ​រួច​ចាក់​បេតុង ទើប​ផ្លូវ​នេះ​អាច​មាន​ភាពរឹងមាំ​ជាប់​បាន​យូរ ។ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​ជួសជុល​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ កំណាត់​២០​គីឡូម៉ែត្រ​នេះ​ធ្វើ​សកម្មភាព​ជួសជុល​បណ្ដោះអាសន្ន​ផ្លូវ​ដែល​ខូច មុន​ពេល​ទទួល​បាន​ថវិកា​គម្រោង​សាងសង់​ធ្វើ​កំណាត់​ផ្លូវ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។បន្ថែម​ពីលើ​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ បាន​ឯកភាព​លើ​នីតិវិធី​សាងសង់​ចំនួន​បី​សំខាន់​ៗ​ដែល​បាន​លើក​បង្ហាញ​សម្រាប់​ការ​ជួសជុល​ផ្លូវ​ប្រវែង​២០​គីឡូម៉ែត្រ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​មាន​ភាពរឹងមាំ​ផង​ដែរ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ទីផ្សារដីធ្លីក្នុងខេត្តមណ្ឌលគិរីស្រាប់តែនឹងថ្កល់ព្រោះតែរឿង១នេះ
ទីផ្សារដីធ្លីក្នុងខេត្តមណ្ឌលគិរីស្រាប់តែនឹងថ្កល់ព្រោះតែរឿង១នេះ
September 21, 2022, 8:02 a.m.
English
ក្រោយពេលគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះមណ្ឌលគិរីត្រូវបានប្រកាសបានធ្វើឱ្យសន្ទុះនៃការទិញលក់ដីធ្លីក្នុងខេត្តមណ្ឌលគិរីហាក់មានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះមានការកើនឡើងជាលំដាប់ ។ ប៉ុន្តែខណៈនេះចរន្តនៃការទិញលក់ដីធ្លីក្នុងខេត្តមណ្ឌលគិរីមានសភាពនៅនឹងថ្កល់ ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះមណ្ឌលគិរីត្រូវបានពន្យារពេលអនុវត្តន៍ និងមិនទាន់ដឹង​ពេលវេលា​ជាក់លាក់ថា នឹងចាប់ផ្តើមអភិវឌ្ឍន៍នៅពេលណានោះឡើយ ។អ្នកជំនាញអចលនទ្រព្យមួយរូបបានឱ្យដឹងថា នាពេលកន្លងមកចរន្តនៃការទិញលក់ដីធ្លីនៅមណ្ឌលគិរីមានសន្ទុះ​គួរឱ្យកត់សម្គាល់ ប៉ុន្តែមកដល់ពេលនេះអត្រានៃអ្នកទិញដីធ្លីមានតិច ជាងអត្រានៃអ្នកប្រកាសលក់ដីធ្លី ដែលវា​អាច​បណ្តាល​មកពីការពន្យាពេលនៃគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិមណ្ឌលគិរី ។ទោះបីជាបច្ចុប្បន្ននេះអ្នកលក់មានចំនួនច្រើនជាងអ្នកទិញក្ដី តែតម្លៃនៃអចលនទ្រព្យក៏មិនធ្លាក់​ចុះខ្លាំង​ណាស់​ណាដែរ ។ អ្នកទិញដីសម្រាប់អភិវឌ្ឍន៍នៅក្នុងខេត្តមណ្ឌលគីរីក៏មានច្រើនដែរ ដោយពួកគាត់ទិញហើយ​ទុកអភិវឌ្ឍន៍ និងមានសកម្មភាពអភិវឌ្ឍន៍ជាបណ្ដើរៗផងដែរ ។បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ព្រលានមណ្ឌល​គិរីនៅមិនទាន់កំណត់ពេលវេលាជាក់លាស់ក្នុងការអភិវឌ្ឍគម្រោងនេះនៅឡើយនោះទេ ដែលកត្តានេះហើយទើប​ធ្វើឱ្យទីផ្សារដីធ្លីនៅក្នុងខេត្តមណ្ឌលគិរីមានសភាពនឹងថ្កល់ មានតែអ្នកលក់ច្រើនជាងអ្នកទិញ ។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនដែលធ្លាប់ចង់វិនិយោគលើអាកាសយានដ្ឋានអន្តរជាតិមណ្ឌលគិរី បានដក​ខ្លួន​ចេញ​ពីការ​វិនិយោគហើយព្រោះបញ្ហាថវិកាដែលបង្កពីវិបត្តិកូវីដដែលទាមទារឱ្យរដ្ឋត្រូវស្វែងរកវិនិយោគិនថ្មី ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ2022-2023
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ2022-2023
September 21, 2022, 4:04 a.m.
English
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជានៅកម្រិត៥.៣% ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករឆ្នាំ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាបានថ្លែងថា ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និងសេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និង ភ្លៀង​ធ្លាក់​ខ្លាំងក៏ដោយ ។នាយិកា ADB ប្រចាំកម្ពុជាបានបន្ដទៀតថា អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូន​គ្រួសារ​​ក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផល​ប៉ះពាល់នៃការ​កើនឡើងថ្លៃទំនិញ​លើ​ពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ ។របាយការណ៍ខាងលើ បានដំឡើងការព្យាករអតិផរណាឆ្នាំ២០២២ របស់កម្ពុជាទៅ៥.០% ពីការព្យាករ៤.៧% ក្នុងខែមេសា ដោយសារឥទ្ធិពលរាលដាល នៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាល មកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សាទុកនៅ២.២% ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ដីធ្លី​ក្នុង​ខេត្ត​មួយ​ជាយក្រុង​ភ្នំពេញ​ដែល​ជាប់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​កំពុង​ត្រូវប៉ាន់​ខ្លាំង
ដីធ្លី​ក្នុង​ខេត្ត​មួយ​ជាយក្រុង​ភ្នំពេញ​ដែល​ជាប់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​កំពុង​ត្រូវប៉ាន់​ខ្លាំង
September 14, 2022, 7:53 a.m.
English
ក្រោយ​មានការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​បាន​ធ្វើ​ឱ្យ​អចលនទ្រព្យ​ដែល​នៅ​ជាប់​នឹង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​មានការ​អភិវឌ្ឍ និង​តម្រូវការ​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា​ដោយសារ​តែ​កត្តា​ការ​អភិវឌ្ឍ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ទៅ​លើ​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ ។ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ហៅកាត់ CVEA លោក ច្រឹ​ក សុខ​នី​ម បានឱ្យ​ដឹង​ថា ដោយសារ​តែ​ការ​អភិវឌ្ឍ និង​ការ​ពង្រីក​ខ្លួន​របស់​រាជធានី​ភ្នំពេញ​ទើប​ធ្វើ​ឱ្យ​មាន​តម្រូវការ​កាន់តែ​ច្រើន​នៅ​តាម​ជាយក្រុង ។ តំបន់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​មានការ​អភិវឌ្ឍ​ច្រើន​ជាងគេ ជា​ពិសេស​ក្នុង​ខេត្តកណ្តាល​ដោយសារ​តែ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ លំនៅ​ឋាន និង​អចលនទ្រព្យ​ផ្សេង ។ខេត្តកណ្តាល​ជា​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​ជាយ​រាជធានី​ភ្នំពេញ​ដ៏​សំខាន់​ស្រប​តាម​គោលនយោបាយ​ផែនការអភិវឌ្ឍន៍​ថ្មី​ដោយ​ទទួល​បានការ​វិនិយោគ​ច្រើន​លើ​ដីធ្លី និង​ផ្ទះសម្បែង​ដែល​ជា​កត្តា​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​ខ្លាំង ។ ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បន្ថែម ។លោក ច្រឹ​ក សុខ​នី​ម ក៏​បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​ដោយ​ការ​ពង្រីក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ រួច​អភិវឌ្ឍន៍​លើ​លំនៅ​ឋាន និង​ធ្វើការ​អភិវឌ្ឍ​លើ​ប្រភេទ​អគារ​ពាណិជ្ជកម្ម​បន្ថែម​ទៅ​កាន់​តំបន់​អភិវឌ្ឍន៍​ថ្មី​នោះ ។គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១៤+១០៥ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ភ្ជាប់​ទៅ​កាន់​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ ស្ពាន​ឈ្នះ​ឈ្នះ មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ​៦ ហើយនឹង​ប្រែ​ក្លាយទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ ដែល​ត​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​៦, លេខ​៥, លេខ​៤, លេខ​៣, លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដោយ​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន មក​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ត្រឹម​ថ្ងៃ​ទី​៣០ កញ្ញា ! បើ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​មិន​រួសរាន់​ធ្វើ​រឿង​នេះ​ទេ​ចាត់ការ​តាម​ច្បាប់
ត្រឹម​ថ្ងៃ​ទី​៣០ កញ្ញា ! បើ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​មិន​រួសរាន់​ធ្វើ​រឿង​នេះ​ទេ​ចាត់ការ​តាម​ច្បាប់
September 8, 2022, 9:47 a.m.
English
អគ្គនាយកដ្ឋានពន្ធដារបានធ្វើការជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ត្រូវធ្វើការបង់ពន្ធលើអចលនទ្រព្យ និងបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះឱ្យបានមុនថ្ងៃកំណត់ ពុំដូច្នេះទេនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដែល Realestate.com.kh ទើបតែទទួល ។តាមប្រពន្ធសេចក្តីជូនដំណឹងស្តីពី «ការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២» បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ ។ ដូចនេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ ។តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដដែលបានបញ្ជាក់ផងដែរថា ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ។សូមបញ្ជាក់ផងដែរថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវកំណត់ទាំងដីដែលគ្មានសំណង់ និងដីដែលមានសំណង់ បានបោះបង់ចោលស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ដែលនិយាយជារួមវាមិនមែនជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ ។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះផងដែរត្រូវបង់ដោយកម្មសិទ្ធិករ (ម្ចាស់ដី) តាមអត្រា២% នៃមូលដ្ឋានគិតពន្ធ ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់រូបភាពនៃទិញដីប្រើប្រាស់ ដោយរងចាំតម្លៃឡើងថ្លៃ ហើយលក់យកកម្រៃលើស និងជំរុញការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!អត្ថបទដោយ ៖
កាដូរថ្មីពីឯកឧត្តម ម៉ៅ ធនិន ត្រៀមរៀបចំកែលម្អ២កន្លែងនេះឱ្យទាក់ទាញ
កាដូរថ្មីពីឯកឧត្តម ម៉ៅ ធនិន ត្រៀមរៀបចំកែលម្អ២កន្លែងនេះឱ្យទាក់ទាញ
September 7, 2022, 10:01 a.m.
English
ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពតគ្រោងនឹងធ្វើការកែលម្អរៀបចំឆ្នេរចំនួន២កន្លែងសម្រាប់ទុកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ​លម្អែកំសាន្ត និងសម្រាប់ទុករៀបចំពិធីផ្សេងៗជាដើម ។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ។ក្នុងឱកាសនោះឯកឧត្តមបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតក៏ដូចសាធារណៈជន​អំពី​គម្រោង​របស់​ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀប​ចំពិធី​ផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខនៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង ៖គម្រោងទី១ ៖ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ ។គម្រោងទី២ ៖ ពីចន្លោះស្ពានឥន្ធនូររហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ ។ឯកឧត្តមអភិបាលខេត្តកំពតក៏បានសំណូម​ពរ​ដល់​ប​ងប្អូន​ក្រុមគ្រួសារអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួប​រួមសាម​គ្គីគ្នា យក​អាសារ​គ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពី​ប្រពៃណី​ថ្លៃថ្នូរ​​របស់ជាតិ​​យើង ក៏ដូចជាការទាក់ទាញសម្រាប់ភ្ញៀវឱ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើក​កម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតយើងទាំងមូល ពិសេសសូមបងប្អូនក្រុមគ្រួសារ​យើង​​ទាំងអស់គ្នា​ទៅទទួលវាក់សាំងការពារជម្ងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
សម្តេចឱ្យមន្ត្រីពាក់ព័ន្ធសិក្សាបង្កើតក្រុងថ្មីមួយក្នុងខេត្តកណ្តាល
សម្តេចឱ្យមន្ត្រីពាក់ព័ន្ធសិក្សាបង្កើតក្រុងថ្មីមួយក្នុងខេត្តកណ្តាល
August 31, 2022, 9:42 a.m.
English
រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ពាន​អាកាស​ចំនួន​ពីរ​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា នេះ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​សិក្សា​ដើម្បី​ប្រែក្លាយ​តំបន់​ល្វាឯម​ទៅ​ជាទី​ក្រុង​ថ្មី​ដែល​នឹង​ត្រូវ​ដាក់​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​នៃ​រដ្ឋបាល​ខេត្តកណ្តាល ។ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថ្លែង​ថា​៖ «​ឱ្យ​សិក្សា​តំបន់​ល្វាឯម​ទៅ​ជាទី​ក្រុង​ល្វាឯម ។ លើក​នេះ សិក្សា​ហើយ មិនមែន​ដាក់​ឱ្យ​ប​ញ្ជូ​ល​ភ្នំពេញ​ទេ​។ សិក្សា​ហើយ គឺ​ដាក់​ជាទី​ក្រុង​ល្វាឯម ក្នុង​ខេត្តកណ្តាល​» ។គួរ​រម្លឹក​ផង​ដែរ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​គម្រោង​កាត់​ទឹកដី​មួយ​ផ្នែក​នៃ​ខេត្តកណ្តាល ដែល​ស្ថិត​នៅ​ខាងកើត​ទន្លេចតុមុខ​ដើម្បី​បង្កើត​ជា​ខណ្ឌ​មួយ​នៃ​រាជធានី​ភ្នំពេញ ។ ការ​ប្រកាស​គម្រោង​បង្កើត​ខណ្ឌ​ថ្មី​នៅ​ភាគ​ខាងកើត​ទន្លេចតុមុខ គឺ​ស្រប​ពេល​ដែល​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​រវាង​តំបន់​ជ្រោយចង្វារ​ទៅ​តំបន់​អរិយ​ត្ស​ក្រ នៃ​ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​បាន​ប្រកាស​កាលពី​ពេល​កន្លង​ទៅ​នេះ ។ទន្ទឹម​នឹង​នេះ តំបន់​អរិយ​ក្សត្រ និង​ស្វាយ​ជ្រុំ ដែល​នៅ​ត្រើយម្ខាង​នៃ​រាជធានី​ភ្នំពេញ នឹង​ក្លាយជា​ទីក្រុង​រណប​ប្រកបដោយ​សក្ដានុពល​ដ៏​ធំ​មួយ នា​ពេល​អនាគត ជា​ពិសេស​ក្រោយ​មាន​ស្ពាន​ឆ្លង​ពី​ជ្រោយចង្វារ​ទៅ​ស្វាយ​ជ្រុំ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
រដ្ឋប្រមូលពន្ធប្រថាប់ត្រាបានចំនួន១០៤លានដុល្លារត្រឹមឆមាសទី១ ឆ្នាំ២០២២
រដ្ឋប្រមូលពន្ធប្រថាប់ត្រាបានចំនួន១០៤លានដុល្លារត្រឹមឆមាសទី១ ឆ្នាំ២០២២
August 31, 2022, 11:12 a.m.
English
ពន្ធប្រថាប់ត្រាដែលជាទូទៅកំណត់លើអ្នកជាប់ពន្ធត្រូវបង់ចំនួន៤ភាគរយនៅពេលដែលធ្វើការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុក្នុងរយៈពេល៣ខែ ដោយក្នុងឆមាសទី១ នៃឆ្នាំ២០២២នេះរដ្ឋប្រមូលពន្ធប្រថាប់ត្រាសម្រេច​បាន​ចំនួន​១០៤លាន​ដុល្លារអាមេរិក កើនឡើង៤១ភាគរយបើធៀបនឹងខែមេសាឆ្នាំ២០២១ ។ នេះបើយោងតាមរបាយការណ៍​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។តាមរយៈរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានបង្ហាញឱ្យដឹងផងដែរថា ចំណូលលើឈ្នួលផ្ទះ និងដីបានកើនឡើង១០ភាគរយ ក្នុងរយៈពេល៦ខែ គិតចាប់ពីខែមករា-មិថុនា ទទួលបានចំណូលសរុប​២.៨លាន​ដុល្លារ ។​ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ ប៉ុន្តែដើម្បីឱ្យមានភាពងាយស្រួល រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចកំណត់តម្លៃសម្រាប់រយៈកាលនីមួយៗ ដើម្បីធ្វើជាមូលដ្ឋាន​សម្រាប់​ការគិត​គួរប្រាក់ពន្ធដែលត្រូវបង់ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !