+85561 777 090
Logo

Recent Articles

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងបែបនេះក្រោយឃើញផ្លូវកំពត-វាលរេញជង្ហុកប៉ុនៗពាង
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងបែបនេះក្រោយឃើញផ្លូវកំពត-វាលរេញជង្ហុកប៉ុនៗពាង
September 28, 2022, 8:36 a.m.
ប្រជាពលរដ្ឋដែលធ្វើដំណើរតាម​កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ត្រង់ចំណុច​ប្រវែង២០គីឡូម៉ែត្រ​ដែល​មាន​​សភាពខូចខាតជាទម្ងន់ មានជង្ហុកដក់ទឹកធំៗ ដែលពិបាក​ក្នុងការធ្វើដំណើរទៅមក ។ ក្នុងនោះផងដែរ ប្រជា​ពលរដ្ឋ​ជាច្រើនបានស្នើរសុំឱ្យរាជរដ្ឋាភិបាល ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ ជួយធ្វើការជួសជុលកែលម្អឡើងវិញ​ដើម្បីផ្តល់ភាព​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបាននូវបញ្ហាផ្លូវកំពត-វាលរេញនេះហើយ ដោយក្រសួង​មិនមែន​ឃើញហើយមិនជួសជុលនោះទេ ។ ក្រសួងបានសិក្សារួចរាល់អស់ហើយ ប៉ុន្តែនៅឡើយមិនទាន់មានថវិការ​​ ដោយសារតែមិត្តចិនមិនទាន់អនុម័តថវិកាដោយអាចពន្យាពេលដល់ឆ្នាំ២០២៣-២០២៤ ។ ឯកឧត្តមបាន​បញ្ជាក់​ថា ចំពោះបញ្ហានេះវាជារឿងគួរឱ្យអាម៉ាស់ខ្លាំងណាស់ ហើយក្រសួងក៏សុំធ្វើការអភ័យទោស​ពីបងប្អូនប្រជា​ពលរដ្ឋផង​ដែរ ។ទាក់ទងនឹងស្ថានភាពផ្លូវនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួនផងដែរ​លើ​ការ​ស្តារឡើងវិញ និងថែទាំ ជាពិសេសប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមជាង៤៥គីឡូម៉ែត្ររវាងកំពត-វាលរេញ ។ បើតាមក្រសួងផ្លូវនេះស្ថិតនៅតំបន់ភូមិសាស្ត្រទាបជាងគេ និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំង ។ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវកំពត-វាលរេញនេះត្រូវជួសជុលបែបស៊ីជម្រៅ ព្រោះកំណាត់​ផ្លូវខ្លះ​មាន​ដីស្អុយ​ជម្រៅដល់ទៅ១៨ម៉ែត្រចុះក្រោម ដែលតម្រូវឱ្យក្រសួងធ្វើការកសាងគ្រឹះក្រោមដី ។ ជាបណ្តោះអាសន្ន​ក្រសួង​បានស្នើដល់ក្រុមហ៊ុនចិន CRBC ជួយកិនបង្ហាប់ដីដើម្បីសម្រួល​ដល់ចរាចរ​មួយរយៈ​ពេល​ខ្លីនសិន ដោយក្រសួងមិនចង់ចំណាយប្រាក់១ឬ២លានដុល្លារជួសជុលបណ្តោះអាសន្នតែមិនជាប់ធន់នោះទេ និងរងចាំ​ការអនុម័តថវិការពីមិត្តចិនដើម្បីយើងអាចជួសជុលតាមបច្ចេកទេសជាប់បានយូរតែម្តង ។ ដូច្នេះខ្ញុំសូមអភ័យទោស និងស្នើដល់សាធារណជនឱ្យជួយយោគយល់ពីបញ្ហានេះ ។សូមបញ្ជាក់ផងដែរថា តាមការសិក្សារបស់ក្រសួង​សាធារណការ និងដឹកជញ្ជូន ការជួសជុលផ្លូវកំពត-វាលរេញ​នេះ​គ្រោង​ចំណាយ ៦០ ទៅ ៧០លានដុល្លារ ដោយក្រសួងសេដ្ឋកិច្ចបានស្នើទៅមិត្តចិនរួ​ចហើយ​ពេលនេះ​នៅរង់ចាំ​ចម្លើយ​តែប៉ុណ្ណោះ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ច្បាស់ហើយ ! ដឹងពេលវេលាដែលត្រូវសាងសង់ផ្លូវល្បឿនលឿនទី២ហើយ
ច្បាស់ហើយ ! ដឹងពេលវេលាដែលត្រូវសាងសង់ផ្លូវល្បឿនលឿនទី២ហើយ
September 22, 2022, 8:07 a.m.
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា​  និងជាផ្លូវល្បឿនលឿនទី២របស់ប្រទេសកម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនោះ​នឹងត្រូវ​ចាប់​ផ្តើម​សាង​សង់នាពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ ។នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីអញ្ជើញចុះពិនិត្យ​ការងារត្រៀមរៀប​ចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល បានអះអាងថា៖ «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ហើយៗ...ជាមួយគាត់! យើងនឹងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀមនាខែ១១នេះ គាត់សិក្សាហើយ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំ ដើម្បីឱ្យគាត់បើកការដ្ឋានឆ្នាំក្រោយ យើងគ្រោងនឹងបើកការដ្ឋានឱ្យបានពាក់កណ្តាលឆ្នាំក្រោយ»។ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឱ្យដឹងផងដែរថា រាជរដ្ឋាភិ​បាលកម្ពុជាបានសម្រេចឯកភាពផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាក្រុមហ៊ុនទទួលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ វិនិយោគសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត ដោយសារក្រុមហ៊ុននេះមានបទពិសោធន៍ស្រាប់ក្នុងការសាងសង់ផ្លូវល្បឿនលឿន (ភ្នំពេញ-ក្រុងព្រះសីហនុ) និងមានសម្ភារៈសាងសង់គ្រប់គ្រាន់រួមទាំងអាចយល់ដឹងពីបញ្ហាអាកាសធាតុនៅកម្ពុជាស្រាប់ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ទីផ្សារដីធ្លីក្នុងខេត្តមណ្ឌលគិរីស្រាប់តែនឹងថ្កល់ព្រោះតែរឿង១នេះ
ទីផ្សារដីធ្លីក្នុងខេត្តមណ្ឌលគិរីស្រាប់តែនឹងថ្កល់ព្រោះតែរឿង១នេះ
September 21, 2022, 8:02 a.m.
ក្រោយពេលគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះមណ្ឌលគិរីត្រូវបានប្រកាសបានធ្វើឱ្យសន្ទុះនៃការទិញលក់ដីធ្លីក្នុងខេត្តមណ្ឌលគិរីហាក់មានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះមានការកើនឡើងជាលំដាប់ ។ ប៉ុន្តែខណៈនេះចរន្តនៃការទិញលក់ដីធ្លីក្នុងខេត្តមណ្ឌលគិរីមានសភាពនៅនឹងថ្កល់ ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះមណ្ឌលគិរីត្រូវបានពន្យារពេលអនុវត្តន៍ និងមិនទាន់ដឹង​ពេលវេលា​ជាក់លាក់ថា នឹងចាប់ផ្តើមអភិវឌ្ឍន៍នៅពេលណានោះឡើយ ។អ្នកជំនាញអចលនទ្រព្យមួយរូបបានឱ្យដឹងថា នាពេលកន្លងមកចរន្តនៃការទិញលក់ដីធ្លីនៅមណ្ឌលគិរីមានសន្ទុះ​គួរឱ្យកត់សម្គាល់ ប៉ុន្តែមកដល់ពេលនេះអត្រានៃអ្នកទិញដីធ្លីមានតិច ជាងអត្រានៃអ្នកប្រកាសលក់ដីធ្លី ដែលវា​អាច​បណ្តាល​មកពីការពន្យាពេលនៃគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិមណ្ឌលគិរី ។ទោះបីជាបច្ចុប្បន្ននេះអ្នកលក់មានចំនួនច្រើនជាងអ្នកទិញក្ដី តែតម្លៃនៃអចលនទ្រព្យក៏មិនធ្លាក់​ចុះខ្លាំង​ណាស់​ណាដែរ ។ អ្នកទិញដីសម្រាប់អភិវឌ្ឍន៍នៅក្នុងខេត្តមណ្ឌលគីរីក៏មានច្រើនដែរ ដោយពួកគាត់ទិញហើយ​ទុកអភិវឌ្ឍន៍ និងមានសកម្មភាពអភិវឌ្ឍន៍ជាបណ្ដើរៗផងដែរ ។បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ព្រលានមណ្ឌល​គិរីនៅមិនទាន់កំណត់ពេលវេលាជាក់លាស់ក្នុងការអភិវឌ្ឍគម្រោងនេះនៅឡើយនោះទេ ដែលកត្តានេះហើយទើប​ធ្វើឱ្យទីផ្សារដីធ្លីនៅក្នុងខេត្តមណ្ឌលគិរីមានសភាពនឹងថ្កល់ មានតែអ្នកលក់ច្រើនជាងអ្នកទិញ ។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនដែលធ្លាប់ចង់វិនិយោគលើអាកាសយានដ្ឋានអន្តរជាតិមណ្ឌលគិរី បានដក​ខ្លួន​ចេញ​ពីការ​វិនិយោគហើយព្រោះបញ្ហាថវិកាដែលបង្កពីវិបត្តិកូវីដដែលទាមទារឱ្យរដ្ឋត្រូវស្វែងរកវិនិយោគិនថ្មី ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ2022-2023
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ2022-2023
September 21, 2022, 4:04 a.m.
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជានៅកម្រិត៥.៣% ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករឆ្នាំ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាបានថ្លែងថា ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និងសេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និង ភ្លៀង​ធ្លាក់​ខ្លាំងក៏ដោយ ។នាយិកា ADB ប្រចាំកម្ពុជាបានបន្ដទៀតថា អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូន​គ្រួសារ​​ក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផល​ប៉ះពាល់នៃការ​កើនឡើងថ្លៃទំនិញ​លើ​ពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ ។របាយការណ៍ខាងលើ បានដំឡើងការព្យាករអតិផរណាឆ្នាំ២០២២ របស់កម្ពុជាទៅ៥.០% ពីការព្យាករ៤.៧% ក្នុងខែមេសា ដោយសារឥទ្ធិពលរាលដាល នៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាល មកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សាទុកនៅ២.២% ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥សម្រេចបានចំនួន ៥៨,៤៨%
គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥សម្រេចបានចំនួន ៥៨,៤៨%
September 20, 2022, 7:35 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីជំនាញបច្ចេកទេសគម្រោងពាក់ព័ន្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ។  កិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសគម្រោងស្តីពីវឌ្ឍនភាពនៃការ អនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។  ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម-កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។ សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោង គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេ៥ សម្រេចបានចំនួន ៥៨,៤៨%ហើយ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
News Page Concierge Service 590x250 ENG
ដីធ្លី​ក្នុង​ខេត្ត​មួយ​ជាយក្រុង​ភ្នំពេញ​ដែល​ជាប់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​កំពុង​ត្រូវប៉ាន់​ខ្លាំង
ដីធ្លី​ក្នុង​ខេត្ត​មួយ​ជាយក្រុង​ភ្នំពេញ​ដែល​ជាប់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​កំពុង​ត្រូវប៉ាន់​ខ្លាំង
September 14, 2022, 7:53 a.m.
ក្រោយ​មានការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​បាន​ធ្វើ​ឱ្យ​អចលនទ្រព្យ​ដែល​នៅ​ជាប់​នឹង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​មានការ​អភិវឌ្ឍ និង​តម្រូវការ​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា​ដោយសារ​តែ​កត្តា​ការ​អភិវឌ្ឍ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ទៅ​លើ​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ ។ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ហៅកាត់ CVEA លោក ច្រឹ​ក សុខ​នី​ម បានឱ្យ​ដឹង​ថា ដោយសារ​តែ​ការ​អភិវឌ្ឍ និង​ការ​ពង្រីក​ខ្លួន​របស់​រាជធានី​ភ្នំពេញ​ទើប​ធ្វើ​ឱ្យ​មាន​តម្រូវការ​កាន់តែ​ច្រើន​នៅ​តាម​ជាយក្រុង ។ តំបន់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​មានការ​អភិវឌ្ឍ​ច្រើន​ជាងគេ ជា​ពិសេស​ក្នុង​ខេត្តកណ្តាល​ដោយសារ​តែ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ លំនៅ​ឋាន និង​អចលនទ្រព្យ​ផ្សេង ។ខេត្តកណ្តាល​ជា​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​ជាយ​រាជធានី​ភ្នំពេញ​ដ៏​សំខាន់​ស្រប​តាម​គោលនយោបាយ​ផែនការអភិវឌ្ឍន៍​ថ្មី​ដោយ​ទទួល​បានការ​វិនិយោគ​ច្រើន​លើ​ដីធ្លី និង​ផ្ទះសម្បែង​ដែល​ជា​កត្តា​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​ខ្លាំង ។ ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បន្ថែម ។លោក ច្រឹ​ក សុខ​នី​ម ក៏​បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​ដោយ​ការ​ពង្រីក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ រួច​អភិវឌ្ឍន៍​លើ​លំនៅ​ឋាន និង​ធ្វើការ​អភិវឌ្ឍ​លើ​ប្រភេទ​អគារ​ពាណិជ្ជកម្ម​បន្ថែម​ទៅ​កាន់​តំបន់​អភិវឌ្ឍន៍​ថ្មី​នោះ ។គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១៤+១០៥ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ភ្ជាប់​ទៅ​កាន់​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ ស្ពាន​ឈ្នះ​ឈ្នះ មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ​៦ ហើយនឹង​ប្រែ​ក្លាយទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ ដែល​ត​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​៦, លេខ​៥, លេខ​៤, លេខ​៣, លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដោយ​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន មក​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ត្រឹម​ថ្ងៃ​ទី​៣០ កញ្ញា ! បើ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​មិន​រួសរាន់​ធ្វើ​រឿង​នេះ​ទេ​ចាត់ការ​តាម​ច្បាប់
ត្រឹម​ថ្ងៃ​ទី​៣០ កញ្ញា ! បើ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​មិន​រួសរាន់​ធ្វើ​រឿង​នេះ​ទេ​ចាត់ការ​តាម​ច្បាប់
September 8, 2022, 9:47 a.m.
អគ្គនាយកដ្ឋានពន្ធដារបានធ្វើការជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ត្រូវធ្វើការបង់ពន្ធលើអចលនទ្រព្យ និងបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះឱ្យបានមុនថ្ងៃកំណត់ ពុំដូច្នេះទេនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដែល Realestate.com.kh ទើបតែទទួល ។តាមប្រពន្ធសេចក្តីជូនដំណឹងស្តីពី «ការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២» បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ ។ ដូចនេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ ។តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដដែលបានបញ្ជាក់ផងដែរថា ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ។សូមបញ្ជាក់ផងដែរថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវកំណត់ទាំងដីដែលគ្មានសំណង់ និងដីដែលមានសំណង់ បានបោះបង់ចោលស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ដែលនិយាយជារួមវាមិនមែនជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ ។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះផងដែរត្រូវបង់ដោយកម្មសិទ្ធិករ (ម្ចាស់ដី) តាមអត្រា២% នៃមូលដ្ឋានគិតពន្ធ ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់រូបភាពនៃទិញដីប្រើប្រាស់ ដោយរងចាំតម្លៃឡើងថ្លៃ ហើយលក់យកកម្រៃលើស និងជំរុញការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!អត្ថបទដោយ ៖
កាដូរថ្មីពីឯកឧត្តម ម៉ៅ ធនិន ត្រៀមរៀបចំកែលម្អ២កន្លែងនេះឱ្យទាក់ទាញ
កាដូរថ្មីពីឯកឧត្តម ម៉ៅ ធនិន ត្រៀមរៀបចំកែលម្អ២កន្លែងនេះឱ្យទាក់ទាញ
September 7, 2022, 10:01 a.m.
ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពតគ្រោងនឹងធ្វើការកែលម្អរៀបចំឆ្នេរចំនួន២កន្លែងសម្រាប់ទុកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ​លម្អែកំសាន្ត និងសម្រាប់ទុករៀបចំពិធីផ្សេងៗជាដើម ។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ។ក្នុងឱកាសនោះឯកឧត្តមបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតក៏ដូចសាធារណៈជន​អំពី​គម្រោង​របស់​ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀប​ចំពិធី​ផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខនៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង ៖គម្រោងទី១ ៖ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ ។គម្រោងទី២ ៖ ពីចន្លោះស្ពានឥន្ធនូររហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ ។ឯកឧត្តមអភិបាលខេត្តកំពតក៏បានសំណូម​ពរ​ដល់​ប​ងប្អូន​ក្រុមគ្រួសារអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួប​រួមសាម​គ្គីគ្នា យក​អាសារ​គ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពី​ប្រពៃណី​ថ្លៃថ្នូរ​​របស់ជាតិ​​យើង ក៏ដូចជាការទាក់ទាញសម្រាប់ភ្ញៀវឱ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើក​កម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតយើងទាំងមូល ពិសេសសូមបងប្អូនក្រុមគ្រួសារ​យើង​​ទាំងអស់គ្នា​ទៅទទួលវាក់សាំងការពារជម្ងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
សម្តេចឱ្យមន្ត្រីពាក់ព័ន្ធសិក្សាបង្កើតក្រុងថ្មីមួយក្នុងខេត្តកណ្តាល
សម្តេចឱ្យមន្ត្រីពាក់ព័ន្ធសិក្សាបង្កើតក្រុងថ្មីមួយក្នុងខេត្តកណ្តាល
August 31, 2022, 9:42 a.m.
រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ពាន​អាកាស​ចំនួន​ពីរ​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា នេះ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​សិក្សា​ដើម្បី​ប្រែក្លាយ​តំបន់​ល្វាឯម​ទៅ​ជាទី​ក្រុង​ថ្មី​ដែល​នឹង​ត្រូវ​ដាក់​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​នៃ​រដ្ឋបាល​ខេត្តកណ្តាល ។ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថ្លែង​ថា​៖ «​ឱ្យ​សិក្សា​តំបន់​ល្វាឯម​ទៅ​ជាទី​ក្រុង​ល្វាឯម ។ លើក​នេះ សិក្សា​ហើយ មិនមែន​ដាក់​ឱ្យ​ប​ញ្ជូ​ល​ភ្នំពេញ​ទេ​។ សិក្សា​ហើយ គឺ​ដាក់​ជាទី​ក្រុង​ល្វាឯម ក្នុង​ខេត្តកណ្តាល​» ។គួរ​រម្លឹក​ផង​ដែរ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​គម្រោង​កាត់​ទឹកដី​មួយ​ផ្នែក​នៃ​ខេត្តកណ្តាល ដែល​ស្ថិត​នៅ​ខាងកើត​ទន្លេចតុមុខ​ដើម្បី​បង្កើត​ជា​ខណ្ឌ​មួយ​នៃ​រាជធានី​ភ្នំពេញ ។ ការ​ប្រកាស​គម្រោង​បង្កើត​ខណ្ឌ​ថ្មី​នៅ​ភាគ​ខាងកើត​ទន្លេចតុមុខ គឺ​ស្រប​ពេល​ដែល​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​រវាង​តំបន់​ជ្រោយចង្វារ​ទៅ​តំបន់​អរិយ​ត្ស​ក្រ នៃ​ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​បាន​ប្រកាស​កាលពី​ពេល​កន្លង​ទៅ​នេះ ។ទន្ទឹម​នឹង​នេះ តំបន់​អរិយ​ក្សត្រ និង​ស្វាយ​ជ្រុំ ដែល​នៅ​ត្រើយម្ខាង​នៃ​រាជធានី​ភ្នំពេញ នឹង​ក្លាយជា​ទីក្រុង​រណប​ប្រកបដោយ​សក្ដានុពល​ដ៏​ធំ​មួយ នា​ពេល​អនាគត ជា​ពិសេស​ក្រោយ​មាន​ស្ពាន​ឆ្លង​ពី​ជ្រោយចង្វារ​ទៅ​ស្វាយ​ជ្រុំ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
រដ្ឋប្រមូលពន្ធប្រថាប់ត្រាបានចំនួន១០៤លានដុល្លារត្រឹមឆមាសទី១ ឆ្នាំ២០២២
រដ្ឋប្រមូលពន្ធប្រថាប់ត្រាបានចំនួន១០៤លានដុល្លារត្រឹមឆមាសទី១ ឆ្នាំ២០២២
August 31, 2022, 11:12 a.m.
ពន្ធប្រថាប់ត្រាដែលជាទូទៅកំណត់លើអ្នកជាប់ពន្ធត្រូវបង់ចំនួន៤ភាគរយនៅពេលដែលធ្វើការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុក្នុងរយៈពេល៣ខែ ដោយក្នុងឆមាសទី១ នៃឆ្នាំ២០២២នេះរដ្ឋប្រមូលពន្ធប្រថាប់ត្រាសម្រេច​បាន​ចំនួន​១០៤លាន​ដុល្លារអាមេរិក កើនឡើង៤១ភាគរយបើធៀបនឹងខែមេសាឆ្នាំ២០២១ ។ នេះបើយោងតាមរបាយការណ៍​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។តាមរយៈរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានបង្ហាញឱ្យដឹងផងដែរថា ចំណូលលើឈ្នួលផ្ទះ និងដីបានកើនឡើង១០ភាគរយ ក្នុងរយៈពេល៦ខែ គិតចាប់ពីខែមករា-មិថុនា ទទួលបានចំណូលសរុប​២.៨លាន​ដុល្លារ ។​ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ ប៉ុន្តែដើម្បីឱ្យមានភាពងាយស្រួល រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចកំណត់តម្លៃសម្រាប់រយៈកាលនីមួយៗ ដើម្បីធ្វើជាមូលដ្ឋាន​សម្រាប់​ការគិត​គួរប្រាក់ពន្ធដែលត្រូវបង់ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
បាំង​តែ​១​ឆ្នាំ​កន្លះ​ទៀត​អ្នក​ខេត្តកោះកុង​នឹង​ទទួល​បាន​ស្ពានបេតុង​ថ្មី​ហើយ
បាំង​តែ​១​ឆ្នាំ​កន្លះ​ទៀត​អ្នក​ខេត្តកោះកុង​នឹង​ទទួល​បាន​ស្ពានបេតុង​ថ្មី​ហើយ
August 29, 2022, 8:32 a.m.
ខេត្តកោះកុង ៖ តាមការបញ្ជាក់របស់ប្រធានមន្ទីរសាធារណការខេត្តកោះកុង​ស្ពានបេតុងថ្មីដែល​ត្រូវមក​ជំនួស​ស្ពាន​ដែក (ស្ពានកោះយ៉) មានប្រវែង១២៦ម៉ែត្រ និងទទឹង១១​ម៉ែត្រ មានតម្លៃ១,៤លានដុល្លារ ដែលទទួលបន្ទុកដោយ​ក្រុមហ៊ុន លី យ៉ុងផាត់ ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ហើយ ។តាមប្រភពប្រធានមន្ទីរសាធារណការខេត្តកោះកុងលោក អន ដាវុធ បានឱ្យដឹងផងដែរថា ស្ពានបេតុងកោះយ៉ថ្មីនេះ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំណាយថវិការ១,៤លានដុល្លារជាបន្ទុករបស់ក្រុមហ៊ុន លី យ៉ុងផាត់ ហើយត្រូវ​ការរយៈពេល​នៃការ​សាង​សង់​ចំនួន១ឆ្នាំកន្លះ ។ស្ពានមួយនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ការតភ្ជាប់ដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាពលរដ្ឋឆ្លងកាត់ទៅមក និងបង្កភាពងាយស្រួលដល់អ្នកទេសចរធ្វើដំណើរកម្សាន្តទៅតំបន់រមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រប៉ាក់ខ្លង ឬហៅថា ឆ្នេរកោះយ៉ កាន់តែមានសុវត្ថិភាព ។គួររម្លឹកផងដែរថា សម្តេចតេជោធ្លាប់បានមានប្រសាសន៍ប្រកាសពីគម្រោងសាងសង់ស្ពានបេតុងថ្មីជំនួសឱ្យស្ពានដែកកោះយ៉ចាស់នេះក្នុងពិធីសម្ពោធប្រព័ន្ធការពារទឹកជំនន់ស្ដង់ដាជប៉ុន កាលពីព្រឹកថ្ងៃទី២០ ខែមេសា កន្លងទៅនេះថា ស្ពានដែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោម ហើយរអិលដែលអាចធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ហើយតំបន់នោះ ឥឡូវក្លាយ​ទៅជាតំបន់ទេសចរណ៍​ដ៏ទាក់ទាញមួយ ដូច្នេះត្រូវសង់ស្ពានបេតុងតែម្ដង ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
៤​ប្រទេស​នេះ​ដើរតួ​នាទី​ធំ​ជាងគេ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា
៤​ប្រទេស​នេះ​ដើរតួ​នាទី​ធំ​ជាងគេ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា
August 25, 2022, 8:08 a.m.
ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​សន្ទុះ​កាន់តែ​កើន​ឡើងជា​លំដាប់ ហើយ​ក៏​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ក៏​ដូច​ជា​បង្កើត​នូវ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ។ក្នុង​នោះ​ផង​ដែរ ការ​វិនិយោគ​លើ​វិស័យ​សំណង់​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០២២​នេះ​មាន​ប្រមាណ​២០០០​គម្រោង ដែល​មាន​ទុន​វិនិយោគ​១,២០៦​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឱ្យ​ពី​ឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល​៥​ឆ្នាំ​កន្លង​មក របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី សាល​សេរីភាព ជាន់​ផ្ទាល់​ដី នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។តាម​ការ​គូស​របស់​មន្ដ្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រូប​នេះ​បានឱ្យ​ដឹងផង​ដែរ​ថា ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា មានការ​វិនិយោគ​ច្រើន​ពី​បណ្តា​ប្រទេស​សំខាន់​ៗ​ចំនួន​៤​ដែល​ដើរតួ​នាទី​ធំ​នៅ​ក្នុង​ការ​វិនិយោគ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​លូតលាស់​យ៉ាង​សកម្ម​រួម​មាន ៖ ទី​១- ប្រទេស​ចិន​, ទី​២- កូរ៉េ​ខាងត្បូង​, ទី​៣- ជប៉ុន និង​ទី​៤-​ ប្រទេស​ថៃ ។គួរ​រម្លឹក​ផង​ដែរ​ថា គម្រោង​អគារ​ខ្ពស់​ៗ ចាប់ពី​៥​ជាន់ឡើង នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ២,៤៧២​អគារ គម្រោង​បុរី​លំនៅ​ឋាន និង​បណ្ដុំ​លំនៅ​ឋាន​មាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន ៤៨២​គម្រោង និង​បាន​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម ក្នុង​វិស័យ​សំណង់​ដល់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​បាន​ចំនួន ៣,២៤៤​ក្រុមហ៊ុន ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ប្រជាពលរដ្ឋ​ជិត​៧០០​គ្រួសារ​នៅ​តំបន់​អង្គរ​នឹង​ត្រូវ​ចាប់ឆ្នោត​យក​ដី​ឡូត៍​នៅ​តំបន់​ថ្មី
ប្រជាពលរដ្ឋ​ជិត​៧០០​គ្រួសារ​នៅ​តំបន់​អង្គរ​នឹង​ត្រូវ​ចាប់ឆ្នោត​យក​ដី​ឡូត៍​នៅ​តំបន់​ថ្មី
August 24, 2022, 7:17 a.m.
ក្រសួង​រៀបចំ​ដែនដី​បាន​បញ្ជូន​ក្រុមបច្ចេកទេស និង​មន្ត្រី​ជំនាញ​ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​អ្នកកាន់កាប់​សំណង់​ខុសច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ (​បរិ​វេន​ស្រះស្រង់ មុខ​ប្រាសាទបន្ទាយក្តី​) ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​រៀបចំ​ការ​ចាប់ឆ្នោត​ទទួល​ដី​ឡូ​តិ៍​ទៅ​រស់នៅ​តំបន់​ថ្មី សម្រាប់​ពលរដ្ឋ​សង់​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅ​រដ្ឋបាល​ខេត្តសៀមរាប​។សេចក្ដី​ប្រកាស​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ដែនដី នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២២ នេះ​បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២៣ ខែសីហា សកម្មភាព​វាស់វែង​កំណត់​និយាម​កា​ក្បាលដី និង​កំណត់​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ មាន​ចំនួន ២០០៣១ ក្បាលដី ក្នុង​នោះ​ក្បាលដី​មាន​សំណង់ ១២៣១៥​ក្បាល ក្បាលដី​គ្មាន​សំណង់​ចំនួន ៦៧៣៧ ក្បាលដី ក្នុង​ទំហំ​សរុប ៤០១១៨ ហិ​កតា ។ក្នុង​នោះ​បាន​បំពេញ​សម្រង់​ព័ត៌មាន​របស់​អ្នក​សាងសង់ និង​កាន់កាប់​ដី​ចំនួន ១៧ ៣២២​គ្រួសារ​។ ពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​រុះរើ​តូប​លក់ដូរ​ចំនួន ៤៤​តូប ក្នុង​នោះ ៣៤​តូប ដែល​ភាគច្រើន​លក់​វត្ថុ​អនុស្សាវរីយ៍ នៅ​លើ​ខឿន​ជុំវិញ​ស្រះស្រង់ និង​១០​តូប ស្មើនឹង ៧៩​ខ្ចុះ នៅ​ភូមិ​កស្សិណ​ត្បូង និង​ភូមិ​វាល សង្កាត់​គោក​ចក​ ។សេចក្តី​ប្រកាស​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​តាំងទី​លំនៅ​ខុសច្បាប់​សរុប ៦៨៩ គ្រួសារ ដោយ​បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ។ ពលរដ្ឋ​ជិត​៧០០​គ្រួសារ​នេះ ក្នុង​នោះ​នៅ​ភូមិ​២៣៤​គ្រួសារ​នៅ​ភូមិ​ទក្សិណ​ត្បូង និង​៤៥៥​គ្រួសារ នៅ​ភូមិ​ត្រពាំង​សេះ ដោយ​ពួក​គេ​ត្រូវ​ចូលរួម​ចាប់ឆ្នោត​ទទួលយក​ដី​ឡូ​តិ៍​នៅ​ថ្ងៃ​ទី​២៥ ខែសីហា វេលា​ម៉ោង ៨ និង​៣០​នាទី នៅ​រដ្ឋបាល​ខេត្តសៀមរាប ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
តែ​ប៉ុន​នេះ​លែង​សូវ​ស្ទះ​ហើយ ! រដ្ឋ​គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​ទៀត​លើ​ទីតាំង​ទាំងនេះ
តែ​ប៉ុន​នេះ​លែង​សូវ​ស្ទះ​ហើយ ! រដ្ឋ​គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​ទៀត​លើ​ទីតាំង​ទាំងនេះ
August 22, 2022, 10:04 a.m.
រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​កន្លែង​ទៀត​ក្រោយ​ពី​ទទួល​បាន​គោលការណ៍​ពី​នាយក​រដ្ឋមន្ត្រី ។ ដំណឹង​នេះ​ត្រូវ​បាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​នា​វេលា​ម៉ោង​ប្រមាណ​០៣ និង​៥២​នាទី​រសៀល ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២២ ។តាម​រយៈ​ការ​ជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​ទីតាំង​បន្ថែម​ទៀត ។គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​ទីតាំង​ខាងលើ​នឹង​សាងសង់​តាម​រយៈ​ទីតាំង​ដូច​ខាងក្រោម ៖១-​សាងសង់​ស្ពាន​អាកាស​នៅ​ទីតាំង​ប្រសព្វ​រវាង​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មហាវិថី ព្រះ​មុ​នី្ន​វង្ស និង​វិ​ថី​កង​យោធពលខេមរភូមិន្ទ (​ផ្លូវ​លេខ ២៧១) ។២-​សាងសង់​ស្ពាន​អាកាស​នៅ​ទីតាំង​ស្តុ​ប​សុិ​ន​ជូ​រី​ប្លា​ស្សា ប្រសព្វ​រវាង​មហាវិថី សហ​ព័​ន្ឋ​រុ​ស្សុី មហាវិថី សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំ​អុល (​ផ្លូវ​លេខ ២០០៤) និង​ផ្លូវ​លេខ ២០១១ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ប្រពៃណាស់ ! ក្រុមហ៊ុន​ធំ​មួយ​មាន​បំណង​សាងសង់​ប្រព័ន្ធ​រថភ្លើង​នៅ​កម្ពុជា​ឱ្យ​ដូច​សឹ​ង្ហ​បុរី
ប្រពៃណាស់ ! ក្រុមហ៊ុន​ធំ​មួយ​មាន​បំណង​សាងសង់​ប្រព័ន្ធ​រថភ្លើង​នៅ​កម្ពុជា​ឱ្យ​ដូច​សឹ​ង្ហ​បុរី
August 11, 2022, 4:00 a.m.
ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ តូច ចាន់​កុសល តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ តំណាង​ក្រុមហ៊ុន Ave Arup Limited ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម ថៃ និង​អង់គ្លេស ដឹកនាំ​ដោយ លោក Stewart Clayton នាយក​ប្រចាំ​កម្ពុជា​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​នៅ​កម្ពុជា និង​ក៏​ដូច​ជា​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​អ្វី​ដែល​ជា​ផែនការ​សម្រាប់​ពេល​អនាគត ។ជា​កិច្ច​ចាប់ផ្តើម លោក Stewart Clayton បាន​ណែនាំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ARUP ធ្វើ​បទ​បង្ហាញ​ដែល​បាន​ផ្តោត​ជា​សំខាន់​លើ​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ​នៅ​ក្នុង​ពិភពលោក​ទាក់ទង​នឹង​ដំណោះស្រាយ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន ដំណោះស្រាយ​បញ្ហា​ចំពោះ​បម្រែបម្រួល​អាកាសធាតុ និង​ផែនការមេ​ទីក្រុង​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ និង​ការ​សម្របសម្រួល​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ ។ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ បាន​ជម្រាប​ជូន​អំពី​ការ​រៀបចំ​គោលនយោបាយ​ដឹក​ជញ្ជូន​ផ្លូវគោក ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី (EV) ក្នុង​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន កិច្ចសហការ​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​អង្គការ UNDP (​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​) ដើម្បី​ដំឡើង​ស្ថានីយ​សាក​ថ្ម Evs នៅ​ទីស្តីការក្រសួង និង​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន ការ​សិក្សា​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ (AGT) ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី (Subway) ការ​សិក្សា​គម្រោង​អភិវឌ្ឍន៍​រថភ្លើង Monorail ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ គម្រោង​ស្តី​ពី​ការ​ដឹក​ជញ្ជូន​បៃតង​នៅ​ខេត្តសៀមរាប ក្រោម​កិច្ចសហការ​រៀបចំ​ជាមួយ​ធនាគារពិភពលោក និង​សារសំខាន់​នៃ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។ជាមួយ​គ្នា​នោះ​ដែរ លោក Stewart Clayton បាន​ជម្រាប​ជូន​ផង​ដែរ​អំពី​គម្រោង​រៀបចំ​សិក្ខាសាលា​មួយ​នៅ​កម្ពុជា​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​លើ​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា ក្នុង​គោលដៅ​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​កាបូន​ឱ្យ​នៅ​កម្រិត​សូន្យ ។សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន Arup បាន​បង្ហាញ​នូវ​វិស័យ​សក្កា​នុ​ពល​ដែល​ខ្លួន​ចង់​សហការ​ជាមួយ​កម្ពុជា ក្នុង​ការ​សាងសង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ (​ដូច​ករណី​ប្រព័ន្ធ​រថភ្លើង MRT នៅ​ប្រទេស​សិង្ហ​បុរី​) និង បាន​បង្ហាញ​នូវ​ទម្រង់​ម៉ូ​ដែល​កិច្ចសហការ​រវាង​រដ្ឋ និង​ឯកជន (Public-Private Partnership) ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធកម្ម​ផង​ដែរ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ប្រកាស​ផ្តល់​រង្វាន់​ឱ្យ​ភ្លាម​ប្រសិនបើ​នរណា​ឈ្នះ​លើ​រឿង​មួយ​នេះ
រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ប្រកាស​ផ្តល់​រង្វាន់​ឱ្យ​ភ្លាម​ប្រសិនបើ​នរណា​ឈ្នះ​លើ​រឿង​មួយ​នេះ
August 8, 2022, 9:49 a.m.
ខេត្តព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​សម្រេច​រៀបចំ​ឱ្យ​មានការ​ចូលរួម​ប្រឡងប្រណាំង​លើ​ការ​រចនា​ប្លង់​ក្លោ​ង​ទ្វា​ច្រកចេញ​-​ចូល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ​ដោយ​បេក្ខជន បេ​ក្ខ​នារី ឬ​ក្រុម​ដែល​ទទួល​បាន​ជ័យ​លា​ភី​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត និង​លិខិតបញ្ជាក់​អំពី​ស្នាដៃ​ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។តាម​រយៈ​សេចក្តីជូនដំណឹង​ស្តី​ពី​«​ការ​ប្រឡងប្រណាំង​លើ​ការ​រចនា​ប្លង់​ក្លោ​ង​ទ្វារ​ច្រក​ចេញចូល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ​» បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ជា​គោលការណ៍​ឱ្យ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​៣​ថ្ងៃ ចាប់ពី​១១ ខែធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ ។សេចក្តីជូនដំណឹង​បានឱ្យ​ដឹងផង​ដែរ​ថា ពិធីបុណ្យ​សមុទ្រ​នេះ​នឹង​ប្រារព្ធ​នៅ​ទីលាន​តេ​ជោ (​ពយ​តា​មួ​ង​) ដែល​ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ហែរ​ក្បួនព្យុហយាត្រា ការ​សម្តែង​ទស្សនីយភាព សិល្បៈ​ជាតិ អន្តរជាតិ ការ​ប្រជុំ​តន្ត្រី ការ​បាញ់​កាំជ្រួច ការ​តាំងពិព័រណ៍ និង​ការ​ប្រកួត​កីឡា​លើ​ទឹក លើ​ឆ្នេរ​ខ្សាច់ ។​ល​។សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា ដើម្បី​ជា​ការ​សម្គាល់​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នេះ ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នឹង​រៀបចំ​សាងសង់​ក្លោ​ង​ទ្វារ​ចំនួន​២​ទីតាំង​នៅ​ដើមផ្លូវ និង​ចុង​ផ្លូវ ។ ដូចនេះ​ដើម្បី​ឱ្យ​មានការ​ចូលរួម​ពី​មហាជន​ដែល​មានគំនិត​ច្នៃប្រឌិត និង​ទេព​កោសល្យ​ក្នុង​ការ​រចនា​ប្លង់​ក្លោ​ង​ទ្វារ​ច្រក​ចេញចូល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​សម្រេច​រៀបចំ​ឱ្យ​មានការ​ចូលរួម​ប្រឡងប្រណាំង​លើ​ការ​រចនា​ប្លង់​ក្លោ​ង​ទ្វារ​ដោយ​មាន​លក្ខ​ខ័​ណ្ឌ​ដូច​ជា ៖១. រចនា​បទ​ប្លង់​ក្លោ​ង​ទ្វារ​ត្រូវ​បញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិខ្មែរ មាន​ទំហំ​ក្លោ​ង​ទ្វារ​ទទឹង​១៦​ម៉ែត្រ កម្ពស់​១២​ម៉ែត្រ និង​រំលេច​ដោយ​គំនិត​ច្នៃប្រឌិត​ឆ្លុះ​បញ្ចាំង​ពី​ធនធាន​សមុទ្រ ជីវចម្រុះ និង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ លំអ​ដោយ​ភ្លើង​រចនា​តាម​លក្ខណៈ​ទំនើប និង​សាមញ្ញ ដោយ​មាន​ខ្លឹមសារ​បញ្ជាក់​អំពី​អត្ថន័យ​នៃ​គំរូ​ក្លោ​ង​ទ្វារ​នេះ ។២. ក្រោយ​ពី​បេក្ខជន បេ​ក្ខ​នារី ឬ​ក្រុមការងារ រចនា​ប្លង់​ក្លោ​ង​ទ្វារ​ច្រក​ចេញចូល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ​រួចរាល់ សូម​យក​ស្នាដៃ​គំរូ​រចនា​ប្លង់​ក្លោ​ង​ទ្វារ​មក​ដាក់​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ (​លោក ហង្ស ភិ​រក្ស លេខ​ទូរស័ព្ទ ០១២ ៥០៥ ១៦៨) ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦:៣០​នាទី​រសៀល ។ ចំពោះ​លទ្ធផល​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ ។៣. បេក្ខជន បេ​ក្ខ​នារី ឬ​ក្រុម​ដែល​ទទួល​បាន​ជ័យ​លា​ភី​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត និង​លិខិតបញ្ជាក់​អំពី​ស្នាដៃ​ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។ស្ថាបត្យករ​អាជីព សិស្ស និស្សិត​ស្ថាបត្យកម្ម​ខ្មែរ និង​សាធារណជន​ទាំងឡាយ​ណា​ដែល​មាន​បំណង​បញ្ចេញស្នាដៃ​ប្រឡងប្រណាំង​លើ​ការ​រចនា​ប្លង់​ក្លោ​ង​ទ្វារ​ច្រក​ចេញចូល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ សូម​ចាប់ផ្តើម​រចនា​ប្លង់​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? យើងនឹងជួយអ្នក !
៣៨៣​លាន​ដុល្លារពីមិត្តជប៉ុន​ត្រៀម​កែប្រែ​មុខមាត់​កំពង់​ផែ​កុងតឺន័រ​ថ្មី​លើ​ទឹកដី​ក្រុងព្រះសីហនុ
៣៨៣​លាន​ដុល្លារពីមិត្តជប៉ុន​ត្រៀម​កែប្រែ​មុខមាត់​កំពង់​ផែ​កុងតឺន័រ​ថ្មី​លើ​ទឹកដី​ក្រុងព្រះសីហនុ
August 9, 2022, 8:41 a.m.
ដើម្បី​ធ្វើ​សមាហរណកម្ម​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​របស់​កម្ពុជាទាំង​ក្នុង​តំបន់ និង​ទូ​ទាំង​ពិភពលោក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ កំពង់​ផែ​បាន​ដាក់​ចេញ​គម្រោង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ដោយ​រួម​មាន​គម្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី​១ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០២២​នេះ ។យោង​តាម​ប្រភព​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នឹង​ផ្តល់​ឥណទាន​សម្បទាន​ប្រមាណ​៣៨៣,២២លានដុល្លារអាមេរិកដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​គម្រោង​ផែ​កុងតឺន័រ​ថ្មី​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​ជំហាន​ទី​១ ។ការ​ផ្តល់​ឥណទាន​សម្បទាន​របស់​រាជរដ្ឋាភិបាល​ជប៉ុន​នេះ​គឺជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ឱ្យ​កាន់តែ​មាន​ទំនើប​កម្ម​ដើម្បី​អាច​ប្រែ​ក្លាយទៅជា​កំពង់​ផែ​ទឹក​ជ្រៅ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ដែល​អាច​បម្រើ​ដល់​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​កាន់តែ​មាន​វិសាលភាព​ធំធេង ។ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម ហា​យ៉ា​ហ្ស៊ី យ៉ូ​ហ៊ី​ម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​នេះ​រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។គួរ​រម្លឹក​ផង​ដែរ​ថា គម្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី​១​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០២២​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០២៥ ដោយ​មាន​ប្រវែង​៣៥០​ម៉ែត្រ និង​ជម្រៅ​ទឹក ១៤,៥​ម៉ែត្រ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? យើងនឹងជួយអ្នក !
កុំ​ថា​មិន​បាន​ប្រាប់ ! បើ​ចចេស​រឹងរូស​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ស្ថាបនា​ផ្លូវ​ប្រប់​មាត់សមុទ្រ​ទៀត​ចាត់វិធានការ​ហើយ
កុំ​ថា​មិន​បាន​ប្រាប់ ! បើ​ចចេស​រឹងរូស​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ស្ថាបនា​ផ្លូវ​ប្រប់​មាត់សមុទ្រ​ទៀត​ចាត់វិធានការ​ហើយ
August 5, 2022, 9:06 a.m.
ខេត្តកែប ៖ រដ្ឋបាលខេត្តកែបនឹងអនុវត្តន៍វិធានការរដ្ឋបាលចំពោះប្រជាពលរដ្ឋណាដែលចចេសរឹងរូសធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្តលើគម្រោងអភិវឌ្ឍន៍ផ្លូវរដ្ឋប្របមាត់សមុទ្រដែលមានប្រវែងជាង១០គីឡូម៉ែត្រ ចាប់ពីចំណុចផែកោះ​ទន្សាយ​​តាមមាត់​​សមុទ្រ​កាត់​​ឆ្នេរអង្កោលភ្ជាប់ទៅផ្លូវជាតិលេខ ១.៣៣២ ក្រោមមូលនិធិរបស់ ADB ចំណាយ​ថវិការ​ប្រមាណ ១០,៥លាន​ដុល្លារ ។ នេះបើតាមយោង​តាម​​កិច្ច​ប្រជុំរវាងរដ្ឋបាលខេត្តកែប និងក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងតំណាង ADB កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ។អភិបាលរងខេត្តកែប លោក វ៉ៅ សុខា បានលើកឡើងថា គម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ​ខាងលើរបស់​រដ្ឋបាល​ខេត្ត​កែប កំពុងតែជួបបញ្ហាបន្តិចបន្តួចដោយមានពលរដ្ឋ​ដែលជាអាជីវករម្នាក់បានយកខ្យូស និងថ្មទៅដាក់នៅចំណុច​នោះ​ដោយសំអាងថា ជាដីរបស់ខ្លួន ។ ប៉ុន្តែចំណុចខាង​លើដែលសម្រាប់ស្ថាបនាផ្លូវជាដីរបស់រដ្ឋដោយគ្មានឯកសារ​ផ្លូវ​ច្បាប់​ណាចេញជូនគាត់ឡើយ ហើយរឹតតែមិនមែន​ជា​កម្មសិទ្ធិរបស់គាត់ទៅទៀត ព្រោះគាត់មិនបានអាស្រ័យ​ផល​អ្វីជាក់ស្តែងនោះទេ ។លោកអភិបាលរងខេត្តបានបញ្ជាក់ផងដែរថា លោកនឹងស្នើសុំគោលការណ៍ពីលោកអភិបាលខេត្តដើម្បីចាត់វិធាន​ការ ប្រសិនបើពលរដ្ឋដែលអះអាងថាដីនោះជារបស់ខ្លួននៅតែរឹងរូសធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍគម្រោងស្ថាបនា​ផ្លូវប្រប់មាត់សមុទ្ររបស់រដ្ឋមួយនេះ ។បច្ចុប្បន្នគម្រោងស្ថាបនា​ផ្លូវប្រប់​មាត់​​​​​​​​សមុទ្រនេះដំណើរការបានជាង១០%ប៉ុណ្ណោះ ហើយទង្វើរដែលពលរដ្ឋយកខ្ចុស និងថ្មដាក់នៅទីតាំងស្ថាបនា​ផ្លូវនោះ​បានធ្វើឱ្យការប៉ះពាល់ដល់ការស្ថាបនា ។ លោកស្នើឱ្យគ្រប់ភាគីដែលពាក់ព័ន្ធជួបគ្នាដើម្បីពិភាក្សា​ស្វែងរក​ដំណោះ​​​​ស្រាយឱ្យបានឆាប់តាមដែលអាវធ្វើទៅបាន ដើម្បីអាចឱ្យការស្ថាបនាសម្រេចតាមការគ្រោងទុក ។ នេះបើតាមការឱ្យដឹងពីលោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB ។អ្នកស្រី ម៉ៅ ញីប ជាអាជីវករដែលបានយកខ្យូស និងថ្មទៅដាក់ទីតាំងស្ថាបនាផ្លូវប្រប់មាត់សមុទ្រនោះបានឱ្យដឹងថា ដីនោះអ្នកស្រីបានធ្វើការបរិច្ចាគឱ្យអាជ្ញាធរខេត្តកែបដើម្បីធ្វើការស្ថាបនាគម្រោងផ្លូវប្រប់មាត់សមុទ្រដោយមិនទាមទារសំណងអ្វីនោះទេ ។ ហើយមូលហេតុដែលអ្នកស្រីយកខ្យូស និងថ្មទៅដាក់នោះគឺដាក់ចំពីលើដីរបស់អ្នកស្រីតែ​ប៉ុណ្ណោះ ដោយសារតែការអនុវត្តស្ថាបនាគម្រោងផ្លូវប្រប់មាត់សមុទ្រនោះមិនដូចអ្វីដែលអ្នក និងអភិបាល​ខេត្តកែបលោក សោម ពិសិដ្ឋ បានព្រមព្រៀងគ្នានោះឡើយ ។ អ្នកស្រីមានឯកសារគ្រប់គ្រាន់ក្នុងការកាន់កាប់ដីត្រង់​នោះ ប្រសិនបើអាជ្ញាធរចាត់ចែងស្ថាបនាមិនដូចនូវអ្វីដែលបានព្រមព្រៀងគ្នាទេនោះ អ្នកស្រីនឹងយកដីនោះត្រលប់​មកវិញ ។គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រនេះ ជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ក្នុងការតភ្ជាប់​គ្នារ​វាង​តំបន់​ប៉ូលទេសចរណ៍ចំនួនពីរ គឺប៉ូលទេសចរណ៍តំបន់ឆ្នេរកែបចាស់ និងប៉ូលទេសចរណ៍តំបន់អង្កោល ដោយថវិកា​បាន​មកពីកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍​សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាប័ន្ននៃមហាអនុតំបន់មេគង្គជំហានទី២ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយអ្នក !
1​ខែ​បង់​ចាប់ពី​$350​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត​ទាំងនេះ
1​ខែ​បង់​ចាប់ពី​$350​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត​ទាំងនេះ
August 4, 2022, 4:44 a.m.
ការរស់នៅខុនដូនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះកាន់តែកើនឡើងជាបន្តបន្ទាប់ដោយសារតែកត្តាអំណោយផលជាច្រើនដែលខុនដូមាន ។ ដូច្នេះសម្រាប់លោកអ្នកដែលកំពុងតែស្វែងរកនូវខុនដូប្រណីតស្ថិតនៅកណ្តាលទីក្រុងដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកបំពេញភារកិច្ចការងារនានា និងមានតម្លៃសមរម្យ ជាមួយនឹងការផ្តល់ជូនពិសេសៗជាច្រើនពីម្ចាស់គម្រោងអភិវឌ្ឍន៍អាចពិចារណាទស្សនាគម្រោងខុនដូទាំង៥ខាងក្រោមនេះ ៖គម្រោង Residence H Sen Sok (​ទីតាំង ៖ សែន​សុខ​, តម្លៃ​ចាប់ពី $4x,xxx, ប្លង់រឹង)- តម្លៃធូថ្លៃបើប្រៀបធៀបគម្រោងដទៃក្នុងតំបន់- ទទួលបានប្រាក់ចំណេញពី 20% ទៅ 30% ក្នុងរយៈពេលដ៍ខ្លី- បង់គ្មានការប្រាក់ក្នុងពេលកំពុងសាងសង់ត្រឹម $350/ខែ- ជាគម្រោង ខុនដូ ស្ថិតនៅក្នុងទីក្រុង ដែលមានសក្តានុពលខ្ពស់សម្រាប់រស់នៅ និងវិនិយោគ- សំណង់ស្របច្បាប់ កម្មសិទ្ធិប្លង់រឹងតកូនចៅ- ផ្តល់ជូនការដេគ័រ១ឈុតដោយឥតគិតថ្លៃ- បញ្ចុះតម្លៃរហូតដល់ 5% ចាប់អារម្មណ៍គម្រោងនេះគម្រោង WorldBridge Sport Village (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $6x,xxx, ប្លង់រឹង)-ទទួលបានសម្ភារៈហ្វ្រី ច្រើនជាង10មុខទាំងប្រភេទផ្ទះ និងខុនដូ-ឱកាសទទួលបានប្រាក់ចំណេញពីការបង់ឥតការប្រាក់-អាចបង់រំលស់បានយូររហូតដល់ 55ខែ ជាមួយម្ចាស់គម្រោងផ្ទាល់-សំណង់រឹងមាំ យូរអង្វែង សមស្របទៅនឹងស្ដង់ដារមាត្រដ្ឋាន-ជាពិសេសគឺការបង់ប្រាក់ដ៏សម្បូរបែប ចាប់អារម្មណ៍គម្រោងនេះគម្រោង Vue Aston (​ទីតាំង ៖ ច្បា​អំពៅ​, តម្លៃ​ចាប់ពី $7x,xxx, ប្លង់រឹង)- គុណភាព-ស្តង់ដារសំណង់អន្តរជាតិជាប់រឹងមាំដែលអាចឲ្យអ្នករស់នៅដោយមិនបារម្មណ៍ ។- ទីតាំង-ស្ថិតក្នុងទីតាំងល្អដែលមានសក្តានុពលសម្រាប់សកម្មភាពពាណិជ្ជកម្មនាៗ។- បរិស្ថានការរស់នៅ-ជាតំបន់ដែលមានភាពស៊ីវីឡៃ និងងាយស្រួលក្នុងការធ្វើដំណើរមកកាន់ទីក្រុង។- ការរចនា-រចនាខាងក្នុងដ៏ប្រណិត និងគ្រឿងសង្ហារឹមគុណភាពខ្ពស់។ ចាប់អារម្មណ៍គម្រោងនេះគម្រោង Orkide The Royal Condominium (​ទីតាំង ៖ ផ្លូវ​2004, តម្លៃ​ចាប់ពី $7x,xxx, ប្លង់រឹង)-បង់តែ១០%អាចចូលរស់នៅបានភ្លាម-ចំណាយត្រឹមតែ 66ដុល្លាក្នុង១ថ្ងៃ លោកអ្នកនឹងទទួលបានខុនដូមួយដ៍ប្រណិត-អាចចូលរស់នៅបានភ្លាមៗ-ទំហំបន្ទប់ចាប់ពី 29m2– 257m2-លក្ខខណ្ឌបង់ប្រាក់មានភាពងាយស្រួល-ទីតាំងតាមបណ្ដោយផ្លូវ២០០៤ ជិតសាលាអន្ដរជាតិ Northbridge និងផ្សារទំនើប Midtown Mall ចាប់អារម្មណ៍គម្រោងនេះគម្រោង Morgan EnMaison | Smart Loft (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $8x,xxx, ប្លង់រឹង)-មានឱកាសទទួលបានការបញ្ចុះរហូតទៅដល់ 𝟯𝟬%-មានឱកាសទទួលបាន 𝗜𝗣𝗵𝗼𝗻𝗲 𝟭𝟯𝗣𝗿𝗼𝗠𝗮𝘅 1គ្រឿង-មានឱកាសទទួលសំបុត្រយន្តហោះទៅប្រទេសថៃ សម្រាប់មនុស្ស 2 នាក់-មានឱកាសទទួលបានរង្វាន់ជាច្រើនទៀត-ការបង់ប្រាក់មានភាពងាយស្រួល-បង់ឥតការប្រាក់ 𝟮 ឆ្នាំ-ប្រចាំខែត្រឹមតែ 𝟰𝘅𝘅$-មានធនាគារសហការ ជាមួយអត្រាការប្រាក់ 𝟰.𝟯𝟵% ចាប់អារម្មណ៍គម្រោងនេះ
ផ្លូវ​ក្រវាត់ក្រុង​ទី​៣​តម្លៃ​ជាង​២០០​លាន​ដុល្លារ​សាងសង់​បាន​ប៉ុណ្ណា​ហើយ
ផ្លូវ​ក្រវាត់ក្រុង​ទី​៣​តម្លៃ​ជាង​២០០​លាន​ដុល្លារ​សាងសង់​បាន​ប៉ុណ្ណា​ហើយ
August 2, 2022, 5:32 a.m.
យោង​តាម​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​អង្គភាព​អនុវត្ត​គម្រោង (PIU) ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ បានឱ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ (​ផ្លូវជាតិ​លេខ​៤ - ផ្លូវជាតិ​លេខ​១) ដែល​មាន​ប្រវែង​សរុប​ជិត ៥៣​គីឡូម៉ែត្រ សម្រេច​បាន ៧៦,៨៧% ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ ។ ក្នុង​នោះ​ផងដែរ ការងារ​ផ្លូវ​សម្រេច​បាន ៧២,៤៦% ការងារ​ស្ពាន​រំលង (Flyover) សម្រេច​បាន ៦៩,៩០% និង​ការងារ​ស្ពាន​សម្រេច​បាន ៩៥,៩៨% ។ផ្លូវ​ក្រវាត់ក្រុង​មួយ​ខ្សែ​នេះ ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១៤+១០៥ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ភ្ជាប់​ទៅ​កាន់​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ ស្ពាន​ឈ្នះ​-ឈ្នះ មហាវិថី​ឈ្នះ​-ឈ្នះ និង​ផ្លូវជាតិ​លេខ​៦ ហើយនឹង​ប្រែ​ក្លាយទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប​ថ្មី​មួយ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​រវាង​រាជធានី​ភ្នំពេញត​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​៦ លេខ​៥ លេខ​៤ លេខ​៣ លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដោយ​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន មក​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ផ្លូវ​មេ​)​។ពិសេស​ជាង​នេះ​ទៅ​ទៀត ខ្សែ​ផ្លូវ​នេះ​ក៏​បាន​ភ្ជាប់​ទៅ​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់​ផែ​ស្វ័​យ​ត​ភ្នំពេញ នៅ​ក្នុងស្រុក​កៀនស្វាយ ក៏​ដូច​ជា​បំពេញ​ឱ្យ​កា​រត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ​យ (AH1 និង​AH11) និង​ផ្លូវ​របៀង​សំខាន់​ៗ (​របៀង​កណ្តាល និង​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​) របស់​មហា​អនុ​តំបន់​មេគង្គ​ផង​ដែរ ។គួរ​រំលឹក​ដែរ​ថា គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ ដែល​អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុង​តម្លៃ ២៦៧,៦៧ លាន​ដុល្លារ​អា​មេ​រិ​ក និង​អនុវត្ត​ការងារ​ត្រួតពិនិត្យ​គម្រោង​ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុង​តម្លៃ ៥,៣៨ លាន​ដុល្លារ​អា​មេ​រិ​ក​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ៕ ស្វែងរកដី និងផ្ទះតម្លៃទាបក្បែរផ្លូវក្រវាត់ក្រុងទី៣ !