+855 92 92 1000
Logo

Recent Articles

ក្រសួងជូនដំណឹង ! ម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ត្រូវតែធ្វើរឿងនេះ
ក្រសួងជូនដំណឹង ! ម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ត្រូវតែធ្វើរឿងនេះ
March 24, 2023, 7:40 a.m.
យោងតាមប្រកាសស្តីពី «បែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន» ចុះថ្ងៃទី0៦ ខែធ្នូ ក្រសួងបានបញ្ជាក់ថា ប្រកាសនេះមានគោលបំណងបង្ការ និងទប់ស្កាត់ហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់សំណង់ដែលគ្មានគុណភាព និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ និងលើកតម្លៃសេដ្ឋកិច្ចនៃសំណង់ ។ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅបានចេញសេចក្តីប្រកាសឱ្យម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩ ចូលជាធរមាន ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ។ ការតម្រូវនេះ គឺអនុលោមតាមប្រកាសលេខ១៧៧ ដនស/ ប្រក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន ។តាមរយៈសេចក្តីប្រកាសនេះផងដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញម្ចាស់អគាររោងចក្រ ឬឃ្លាំងដូចមានចែងក្នុងកម្មវត្ថុខាងលើទៅដាក់ពាក្យស្​នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ នៅច្រកចេញ​ចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់ដើម្បីក្រុមការងារជួយពិនិត្យ និងចាត់ចែងជូន ។សូមបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យម្ចាស់សំណង់ទាំងអស់ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលការស្នើសុំនេះគឺដើម្បីគ្រប់គ្រងទិន្នន័យសំណង់ប្រកបដោយប្រសិទ្ធភាព និងដើម្បីធានាគុណភាព សុវត្ថិភាព សោភ័នភាពសំណង់ និងការពារអ្នកប្រើប្រាស់សំណង់ និងសាធារណជន ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ផ្លូវថ្មីដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤វិវឌ្ឍន៍ដល់ណាហើយ?
ផ្លូវថ្មីដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤វិវឌ្ឍន៍ដល់ណាហើយ?
March 23, 2023, 7:52 a.m.
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឧទ្យានជាតិ «ភ្នំបូកគោ» ឱ្យទៅជាទីក្រុងឆ្លាតវៃមួយ​ ស្របនឹងចក្ខុវិស័យនៃឆ្នាំ២០៣៥ ក្នុងការប្រែក្លាយទីក្រុងនេះឱ្យក្លាយទៅជាទីក្រុងអភិវឌ្ឍន៍ឆ្លាតវៃ ទេសចរណ៍បៃតង ធម្មជាតិ ដែលមានតែមួយក្នុងប្រទេសកម្ពុជា ។កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះអ្នកឧកញ៉ា សុខ គង់ បានធ្វើការចុះត្រួតពិនិត្យអំពីដំណើរការអភិវឌ្ឍផ្លូវថ្មី១ខ្សែដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះសម្រេចបាន៥២គីឡូម៉ែត្រហើយនៅសល់ត្រឹមតែ៩គីឡូម៉ែត្រទៀតប៉ុណ្ណោះ ។ការអភិវឌ្ឍ​ផ្លូវ​ថ្មី​នេះមានការ​​ចូលរួម​ពី​អ្នកឧកញ៉ា​ល្បី​ ២ ​រូប​ គឺ​អ្នកឧកញ៉ា​ ម៉ុង រិទ្ធី ជា​អ្នកផ្ដល់​ដី​សម្បទាន​ដូងប្រេង រីឯ​អ្នកឧកញ៉ា ​សុខ គង់ ជា​អ្នកចំណាយ​ថ្លៃ​ការសាងសង់ ក្រោមកិច្ចសម្របសម្រួល​រប​ស់លោក​ឧបនាយក​រដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន ​រដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ​១៨ ធ្នូ ឆ្នាំ​ ២០២១​។ការស្ថាបនាផ្លូវមួយខ្សែនេះមានផលលំបាកច្រើនដោយសារតែស្ថានភាពផ្លូវលើភ្នំសំបូរព្រៃ ជ្រលង និងកន្លែងខ្លះត្រូវចាក់​បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀតត្រូវបំផ្ទុះ​ដើម្បីកាយថ្មបើកផ្លូវ ដោយក្រុមការងារស្ថាបនាផ្លូវនេះកំពុងដុតដៃដុតជើង​ពន្លឿនការស្ថាបនា​ផ្លូវនេះឱ្យរួចរាល់តាមផែនការដែលបានគ្រោងទុក ។គួររម្លឹកផងដែរថា ក្រុមហ៊ុន​សុខា អូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ» ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
កម្ពុជាដាក់គោលដៅទាញភ្ញៀវទេសចរចិន៣-៥លាននាក់ដោយពង្រីកជើងហោះហើរ៣០០ជើងក្នុង១សប្តាហ៍
កម្ពុជាដាក់គោលដៅទាញភ្ញៀវទេសចរចិន៣-៥លាននាក់ដោយពង្រីកជើងហោះហើរ៣០០ជើងក្នុង១សប្តាហ៍
March 22, 2023, 9:34 a.m.
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា កម្ពុជារំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរចិនចាប់ពី៣ទៅ៥លាននាក់ក្នុងមួយឆ្នាំតាមរយៈការបង្កើនជើងហោះហើរកម្ពុជា-ចិន ៣០០ជើងក្នុងមួយសប្តាហ៍ ។ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​ប្រទេសកម្ពុជា​ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣​តទៅ ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ៖«ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំ ទៅចិនកាលពីខែកុម្ភៈ កន្លងទៅនេះ គឺមិត្តចិន «ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង» បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ គឺកម្ពុជា ជាប្រទេសទី១ ដែលចិនបានបើកឡើងវិញ ជាមួយនឹងទេសចរ ហើយបើតាមគម្រោងបន្តិចទៀត យើងនឹងបង្កើនការហោះហើរ រហូតដល់ ៣០០ជើងមួយសប្ដាហ៍»។សម្តេចតេជោថ្លែងបញ្ជាក់ថា មុនពេលមានកូវីដ-១៩ ប្រទេសកម្ពុជាធ្លាប់បានទទួលទេសចរចិនជាង២លាននាក់​ក្នុងមួយឆ្នាំ ហើយយើងរំពឹងថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនចាប់ពី៣ទៅ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អពីព្រោះប្រទេសថៃគេប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនប្រមាណ ១០លាននាក់ នេះដោយសារប្រទេសគេធំ រីឯប្រទេសសឹងហ្គាពួរ និងប្រទេសផ្សេងៗក៏ខំប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ។សូមបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និង​មករវាង​​ប្រទេសកម្ពុជា និង​ប្រទេស​ចិន ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ​តទៅក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​ប្រទេសកម្ពុជា​ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនដោយ​ការចាប់ផ្ដើម​ជើង​ហោះ​​ហើរ៣ដង​ក្នុង​១​សប្ដាហ៍ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រុមហ៊ុន៣ប្រើទុនវិនិយោគជាង១៦លានដុល្លារចូលមកបើកនៅកម្ពុជានៅទីតាំងទាំងនេះ
ក្រុមហ៊ុន៣ប្រើទុនវិនិយោគជាង១៦លានដុល្លារចូលមកបើកនៅកម្ពុជានៅទីតាំងទាំងនេះ
March 22, 2023, 8:40 a.m.
បើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្តីពីសំណើសុំវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុនចំនួន៣ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដែលមានទុនវិនិយោគសរុបជាង១៦លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ រោងចក្រផលិតគ្រឿងបន្សំស្បែកជើង និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ។គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ទី១- ក្រុមហ៊ុន DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗទៀតដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៤១កន្លែង។ទី២- ក្រុមហ៊ុន XIN YUAN CHENG FACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៨កន្លែង។ទី៣- ក្រុមហ៊ុន XU WEI GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៥កន្លែង ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រុមហ៊ុនធំមួយរបស់ចិនពិភាក្សាពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
ក្រុមហ៊ុនធំមួយរបស់ចិនពិភាក្សាពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
March 20, 2023, 10:11 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក Li Kuo តំណាងក្រុមហ៊ុន China Metro Group និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ អំពីឱកាសវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ។ ជំនួបពិភាក្សានេះធ្វើឡើងនាទីស្តីការក្រសួងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។  ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូនក្នុងទីក្រុង ។  ជាកិច្ចចាប់ផ្តើម Li Kuo តំណាងក្រុមហ៊ុន China Metro Group បានជម្រាបជូនអំពីសកម្មភាពការងារ បទពិសោធន៍របស់ក្រុមហ៊ុន ដែលជាសាជីវកម្មធំមួយនៅប្រទេសចិន ក្នុងការអនុវត្តការងារសាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធទាំងនៅក្នុងតំបន់ និងពិភពលោក ។  ឆ្លើយតបនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ ដែលក្នុងនោះរួមមាន៖ ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃដឹកជញ្ជូន ។  ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅកម្ពុជា ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ជាដើម សំដៅជំរុញនូវការតភ្ជាប់នៅទូទាំងប្រទេស ដែលមានលក្ខណៈពហុមធ្យោបាយ និងបណ្តាគម្រោងសាងសង់ធំៗជាច្រើនទៀត រួមមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាន និងកំពុងធ្វើការអភិវឌ្ឍ ដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ។  ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីជម្រាបជូនអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈច្បាប់វិនិយោគ ដែលអនុញ្ញាតឱ្យមានកិច្ចសន្យារយៈពេលវែង ការបើកចំហរការវិនិយោគលើគ្រប់វិស័យ ការអនុគ្រោះពន្ធ។ល។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាងនិងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។  ជាការឆ្លើយតប តំណាងក្រុមហ៊ុនក៏បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រីចំពោះទស្សនវិស័យទៅលើការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមបណ្តាក់​ទុនវិនិយោគនៅកម្ពុជា ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
News Page Concierge Service 590x250 ENG
រុះរាន់ឡើង ! កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ2023
រុះរាន់ឡើង ! កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ2023
March 9, 2023, 9:06 a.m.
ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023 (CREA 2023) នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី07 ខែមេសា ឆ្នាំ2023 ខាងមុខនៅសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញ (Sofitel Phnom Penh Phokeethra) ដែលនេះគឺជាលើកទី4ហើយសម្រាប់ព្រឹត្តិការណ៍ជួបជុំប្រគល់ពានរង្វាន់ដើម្បីទទួលស្គាល់ និងចូលរួមអំណរសាទរនូវការសម្រេចបានដោយជោគជ័យក្នុងវិស័យអចលនទ្រព្យកម្ពុជា ។ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023 (CREA 2023) នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ដោយមានការសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ។អំពី CREA 2023ចាប់តាំងពីឆ្នាំ 2018 មក ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យឈានមុខគេប្រចាំឆ្នាំបានប្រារព្ធពិធីប្រគល់ពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍អចលនវត្ថុ, ការអភិវឌ្ឍន៍ និងភ្នាក់ងារដ៏ល្អបំផុតរបស់កម្ពុជា ដោយផ្តល់រង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តល់នូវផលិតផលដែលមានគុណភាព និងសេវាកម្មប្រកបដោយវិជ្ជាជីវៈដល់ទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។CREA 2023 គឺជាឆ្នាំពិសេសដែលបានបំបែកឯតទគ្គកម្មសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាពសម្រាប់វិស័យអចលនទ្រព្យ ដែលទទួលបានចំនួនអ្នកចុះឈ្មោះចូលរួមច្រើនជាងពេលណាៗទាំងអស់ ដោយមានក្រុមហ៊ុន សហគ្រាស និងគម្រោងជាង 40 បានដាក់ពាក្យចូលរួមដើម្បីឈ្នះពានរង្វាន់ទៅតាមប្រភេទនីមួយៗ ។ មិនតែប៉ុណ្ណោះសម្រាប់ក្រុមហ៊ុន ឬបុគ្គលដែលជាភ្នាក់ងារ មានអាជ្ញាប័ណ្ណទាំងអស់សុទ្ធតែអាចចូលរួមក្នុង CREA 2023 បានទាំងអស់ ។តើមានពានរង្វាន់អ្វីខ្លះសម្រាប់ព្រឹត្តិការណ៍ CREA 2023?ពានរង្វាន់ជាង 25 នឹងត្រូវបានបង្ហាញពេញក្នុងមួយយប់នៅថ្ងៃទី07 ខែមេសា ដែលជាការជួបជុំដ៏អស្ចារ្យក្នុងវិស័យអចលនទ្រព្យ ។ ពានរង្វាន់រួមមាន ៖ ការអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុតប្រចាំឆ្នាំ, ការអភិវឌ្ឍន៍ដីធ្លីល្អបំផុតប្រចាំឆ្នាំ, ការអភិវឌ្ឍន៍ក្នុងតំបន់ល្អបំផុតប្រចាំឆ្នាំ, ភ្នាក់ងារអចលនទ្រព្យល្អបំផុតប្រចាំឆ្នាំ និងពានរង្វាន់ជាច្រើនទៀត ។ប្រភេទពានរង្វាន់ CREA 2023 ត្រូវបានបែងចែកដូចខាងក្រោម ៖អ្នកអភិវឌ្ឍអចលនទ្រព្យឆ្នើម / ពានរង្វាន់ការអភិវឌ្ឍន៍ (Real Estate Developer / Development Awards)ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យឆ្នើម (Real Estate Agency Awards)ពានរង្វាន់កិត្តិនាមអចលនទ្រព្យ (Real Estate Hall Of Fame Awards)លោក Tom O’Sullivan នាយកប្រតិបត្តិ នៃក្រុមហ៊ុន Realestate.com.kh បានថ្លែងអំពីការរំពឹងទុកសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2023 យ៉ាងដូច្នេះថា ៖«​យើងទទួលបាន​ចំនួនអ្នកចុះឈ្មោះចូលរួមយ៉ាង​ច្រើន​លើសលប់នៅ​ឆ្នាំ​នេះ ដោយ​មាន​ក្រុមហ៊ុន​ជាង ៤០ រហូត​មក​ដល់​ពេល​នេះ និង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ។ បើ​និយាយ​ពី​ចំនួន​នៃ​ការ​ចូល​រួមយ៉ាងច្រើន​នេះ គឺសបញ្ជាក់ឱ្យឃើញថា ​ពិត​ជា​ពាន​រង្វាន់​អចលនទ្រព្យ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន ។ លើសពីនេះ យើងមានកន្លែងអង្គុយជាង 400 រួចហើយសម្រាប់កម្មវិធី Gala Awards Dinner នាថ្ងៃទី07 ខែមេសា ហើយសំបុត្រចូលរួមដែលនៅសល់គឺលក់ជិតអស់ហើយ ។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលកំពុងស្វែងរកការបង្ហាញអំពីសមិទ្ធផលជោគជ័យថ្នាក់ជាតិ និងអ្នកឧបត្ថម្ភ ឬចូលរួម រុះរាន់ទាក់ទងកក់កន្លែងចូលរួមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះព្រឹត្តិការណ៍នេះចំនួនមានកំណត់»។លោក O'Sullivan ក៏បានបន្ថែមថា ៖ «CREA 2023 គឺប្រព្រឹត្តឡើងដោយសុក្រិតភាពដែលមានចៅក្រមមានជំនាញវិនិច្ឆ័យខ្ពស់ ដែលយើងបានប្រមូលផ្តុំសម្រាប់ពានរង្វាន់នៅឆ្នាំនេះ ហើយប្រធានចៅក្រមវិនិច្ឆ័យដឹកនាំដោយលោក Eric Wong ។ Wong គឺជាជនជាតិខ្មែរ-អូស្ត្រាលី ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការប្រឹក្សាយោបល់លើអចលនទ្រព្យ និងការអភិវឌ្ឍន៍អាជីវកម្ម ជាចម្បងនៅក្នុងទីផ្សារ SEA ដែលកំពុងតែរីកចម្រើន។ គាត់បានធ្វើការលើការអភិវឌ្ឍន៍ឈានមុខគេមួយចំនួន រួមមាន សណ្ឋាគារ Millennium Hilton Hotel (Bangkok), The Pano Condominium (Bangkok), Saigon One Tower (Ho Chi Minh City), 530 Little Collins Street (Melbourne) ជាដើម» ។តើពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) 2023 ត្រូវបានប្រារព្ធធ្វើឡើងនៅទីណា និងនៅពេលណា?ក្នុងនាមជាអ្នករៀបចំកម្មវិធី CREA ក្រុមហ៊ុន Realestate.com.kh មានក្តីរំភើបរីករាយដោយទន្ទឹងរង់ចាំឃើញអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារ និងបណ្តាញពាក់ព័ន្ធទាំងអស់នៅក្នុងពិធីនេះនៅថ្ងៃទី07 ខែមេសា ឆ្នាំ2023 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដើម្បីអបអរនូវសមិទ្ធិផលដែលសម្រេចបានទាំងអស់ក្នុងរយៈពេល 12 ខែកន្លងមក ។ លោក O'Sullivan បានបន្ថែម ។លោក O'Sullivan បានបញ្ជាក់ថា ៖«ជាការពិតណាស់ ព្រឹត្តិការណ៍ពិសេសៗបែបនេះគឺមិនអាចធ្វើទៅរួចទេ ប្រសិនបើគ្មានការគាំទ្រពីក្រុមហ៊ុនឈានមុខគេមួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយ CREA 2023 មានមោទកភាព និងកិត្តិយសដែលមានក្រុមហ៊ុន Hanuman Beverages, Cambodian Investment Management, B2B Cambodia, Reya Home, Stronghold Trustee និង V-Two K Trading Co., Ltd ដែលបានចូលរួម»។ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​ត្រូវបាន​ចាត់ទុកថា​ជា​ពានរង្វាន់​អចលនទ្រព្យ​លំដាប់​កំពូល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាមួយនឹងក្តីរំភើបដែលបង្កើតឡើងសម្រាប់ព្រឹត្តិការណ៍នេះ ម៉ាកយីហោល្បីៗដែលចាប់អារម្មណ៍ចង់ជួបអ្នកអភិវឌ្ឍន៍ និងភ្នាក់ងារឈានមុខគេ ហើយពង្រីកលទ្ធភាពរបស់ពួកគេតាមរយៈការធ្វើជាម្ចាស់ឧបត្ថម្ភសម្រាប់ CREA 2023 ។ទំនាក់ទំនងសហការី - CREA 2023Cambodia Real Estate Awards - Entry & Sponsorship ContactsName: Annabelle Vong  (ENG, KH)Email: annabelle.vong@realestate.com.kh   Phone: +855 (0) 17 426 797&Name: Muyngy Taing  (CH, ENG, KH)Email: muyngy.taing@realestate.com.kh   Phone: +855 (0) 10 723 379
ធ្មេចបើកៗ ! ទីបំផុតគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ដឹងរយៈពេលបញ្ចប់ការសាងសង់ហើយ
ធ្មេចបើកៗ ! ទីបំផុតគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ដឹងរយៈពេលបញ្ចប់ការសាងសង់ហើយ
February 21, 2023, 9:41 a.m.
គម្រោងផ្លូវក្រវាត់ក្រុងទី៣ដែលជាសរសៃឈាមដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញចេញចូលរាជធានីភ្នំពេញ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង២២ម៉ែត្រ មាន៤គន្លង តភ្ជាប់ពីផ្លូវជាតិលេខ៦, លេខ៥, លេខ៤, លេខ៣, លេខ២ រហូតដល់ផ្លូវជាតិលេខ១ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ចំនួន២៦៧,៦៧លានដុល្លារអាមេរិក គ្រោងនឹងសម្រេចការសាងសង់អំឡុងខែឧសភា ឬមិថុនា ខាងមុខនេះ ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុ​ន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន ។គម្រោងផ្លូវក្រវាត់ក្រុងទី៣ជាគម្រោងដែលមានភាពស្មុញស្មាញមួយ និងត្រូវដោះស្រាយផលប៉ះពាល់ជាច្រើនគួបផ្សំនឹងវិបត្តិកូវីដ១៩ថែមទៀតធ្វើឱ្យគម្រោងនេះត្រូវពន្យាពេលនៃការសាងសង់ ពោលគម្រោងនេះគ្រោងនឹងបញ្ចប់តាំងពីខែធ្នូ ឆ្នាំ២០២២ មកម៉្លេះ ។ ក្រោយពីមានការយឺតយ៉ាវរយៈពេល១ឆ្នាំ ពេលនេះគម្រោងផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។ថ្លែងនៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានលើកឡើងថា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះអាចនឹងបញ្ចប់ការសាងសង់នៅខែឧសភា ឬខែមិថុនា ខាងមុខនេះហើយ ។  ឯកឧត្ដមបញ្ជាក់ថា «ផ្លូវក្រវាត់ក្រុងទី៣ មានការយឺតយ៉ាវ ១ ឆ្នាំ ក៏ប៉ុន្ដែយើងសង្ឃឹមថាចប់នៅខែ ៥ ឬខែ ៦ ដើម្បីយើងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មុនយុទ្ធនាការបោះឆ្នោតនៅឆ្នាំ២០២៣» ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយលោកអ្នក !
Morgan ចាប់ដៃជាមួយ XCAM FESTIVAL ដើម្បីធ្វើឱ្យកក្រើកអាស៊ីអាគ្នេយ៍!
Morgan ចាប់ដៃជាមួយ XCAM FESTIVAL ដើម្បីធ្វើឱ្យកក្រើកអាស៊ីអាគ្នេយ៍!
February 16, 2023, 9:49 a.m.
នៅល្ងាចថ្ងៃទី10 ខែកុម្ភៈ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា មហោស្រពតន្ត្រីអេឡិចត្រូនិក X-CAM Festival ដែលទទួលបានការទន្ទឹងរង់ចាំយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រតន្ត្រីអាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមដោយសំឡេងដ៏កក្រើក! មហោស្រពតន្ត្រីរយៈពេល2ថ្ងៃពេញ ដោយទាក់ទាញអ្នកចូលចិត្ត EDM មកពីអាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក មកជួបជុំគ្នានៅបរិវេទទីក្រុងកោះពេជ្រក្បែរអគារ Morgan Tower ដើម្បីរីករាយជាមួយភាពអស្ចារ្យ និងចំណង់ចំណូលចិត្តនៃតន្ត្រីដ៏អស្ចារ្យ!ជាមហោស្រពតន្ត្រី EDM ខ្នាតធំដំបូងគេក្នុងប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគមួយលានយ័ន ចាប់តាំងពីការរីករាលដាលនៃមេរោគនេះ ដែលជាមហោស្រពតន្ត្រី EDM ខ្នាតធំ និងគួរឱ្យរំភើបបំផុតនៅអាស៊ីអាគ្នេយ៍ ព្រឹត្តិការណ៍នេះត្រូវបានដាក់ឈ្មោះដោយស្រាបៀរហនុមាន ដែលជា-ម៉ាកស្រាបៀរល្បីនៅអាស៊ីអាគ្នេយ៍ និងឧបត្ថម្ភយ៉ាងពេញលេញដោយ Morgan Group ។ អ្នករៀបចំបានរួមបញ្ចូលនូវទេវកថាម៉ារ៉ាយ៉ាណាប្រពៃណីជាមួយនឹងគំនិត នាពេលអនាគត ហើយផលប៉ះពាល់ដែលមើលឃើញពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានអញ្ជើញតន្ត្រីករទម្ងន់ធ្ងន់ជាច្រើន Timmy Trumpet, R3HAB, និង Blasterjaxx, Garmiani, 22Bullets, Amber Na, Get Looze, Hyde, Juicy M, Kartypartyy, Kura, Maily, Peipei, Wukong និងតន្ត្រីករជាង 10 នាក់ដែលមានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានប្តូរវេនគ្នាសម្តែងដោយរួមគ្នាបង្កើតការលាយបញ្ចូលគ្នានៃប្រពៃណីនិងភាពទំនើប, វប្បធម៌និងរចនាប័ទ្មផ្ទាល់ខ្លួនជាច្រើន, ព្រឹត្តិការណ៍តន្ត្រីបែបស្រមើស្រមៃ។ បង្ហាញពីទេពកោសល្យតន្ត្រីដែលមិនអាចប្រៀបផ្ទឹមបាន និងឧត្តមគតិត្រួសត្រាយរបស់តន្ត្រីករជំនាន់ថ្មី។ កន្លែងកក្រើក  Timmy Trumpet    Timmy Trumpet មកពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ជាតន្ត្រីករចង្វាក់ jazz ជាប់ចំណាត់ថ្នាក់លេខ 8 ក្នុង DJ Mag ក្នុងឆ្នាំ 2022 ហើយស្នាដៃរបស់គាត់ "Freaks" គឺល្បីល្បាញទូទាំងពិភពលោក។កន្លែងកក្រើក R3HAB   R3HAB មកពីប្រទេសហូឡង់ ដែលជាអ្នកផលិតតន្ត្រីជាប់ចំណាត់ថ្នាក់ទី 13 នៅក្នុង DJ Mag ក្នុងឆ្នាំ 2022 ហើយអ្នកតំណាងរបស់គាត់ធ្វើការ "Wrong Move" និង "BOOM" បានជាប់ចំណាត់ថ្នាក់កំពូលតារាងតារាងសំខាន់ៗ។រាំសប្បាយក្នុងតន្ត្រី ពិធីបុណ្យក្នុងពន្លឺ និងស្រមោល។ នេះជាលើកទីពីរហើយដែល Morgan Group បានឧបត្ថម្ភ និងវិនិយោគយ៉ាងពេញទំហឹងក្នុងព្រឹត្តិការណ៍តន្ត្រីទ្រង់ទ្រាយធំបែបនេះ បន្ទាប់ពីកម្មវិធី "Morgan Night Concert" ឆ្នាំ 2019! អគារ Morgan Tower ប្រវែង 220 ម៉ែត្រ ត្រូវបានបំភ្លឺពេញមួយយប់ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំ ហើយអំពូលភ្លើងត្រូវបានចែកជូនទស្សនិកជន ដើម្បីបំភ្លឺរាជធានីភ្នំពេញ រួមជាមួយនឹងឆាកធំ X-CAM រួមជាមួយនឹងអ្នកគាំទ្រតន្ត្រីរាប់ម៉ឺននាក់ ដែលមានវត្តមាន ពួកគេបាននាំទៅកាន់ពិភពលោក ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា — ភាពរីករាយ និងភាពរឹងមាំនៃទីក្រុងអន្តរជាតិថ្មីនេះ!ក្រុមហ៊ុន Morgan Group បានប្តេជ្ញាចិត្តក្នុងការកសាងទីក្រុងនៅកម្ពុជាអស់រយៈពេល 15 ឆ្នាំមកហើយ។ គម្រោងសំខាន់ៗចំនួនបួនគឺ Morgan Tower, Morgan Enmaison, Morgan Champs Elysees និង Morgan Park Villa ត្រូវបានទទួលការពេញចិត្តពីប្រជាជនក្នុងស្រុក និងបរទេស អ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិ។Morgan TowerMorgan Tower គឺជាអគារការិយាល័យលំដាប់ A ដែលមានទីតាំងនៅតំបន់ស្នូលនៃទីក្រុងកោះពេជ្រនៃប្រទេសកម្ពុជា វាប្រកាន់ខ្ជាប់នូវគំនិតស្ថាបត្យកម្មបៃតង និងនិរន្តរភាពដើម្បីបង្កើតបរិយាកាសការិយាល័យប្រកបដោយប្រសិទ្ធភាព និងល្អឥតខ្ចោះ ហើយបានឈ្នះពានរង្វាន់អន្តរជាតិ LEED Gold Awards ដែលជាពានរង្វាន់ PropertyGuru Asia Gold Awards និងពានរង្វាន់ CREA Cambodia Real Estate Gold Awards ។Morgan Tower មានវត្តមានដ៏រឹងមាំរបស់សហគ្រាសល្បីៗដូចជា Starbuck Cambodia, Cambodia-China Duty Free, Dahua Technology , South Korea Blueye, Asia Cambodia Law Group, United Pacific Real Estate និងសហគ្រាសល្បីៗផ្សេងទៀត ហើយវាបានក្លាយទៅជាកន្លែងប្រមូលផ្តុំដ៏មានឥទ្ធិពលបំផុតនៃការតាំងពិពណ៌អន្តរជាតិជាច្រើន វេទិកាធុរកិច្ចលំដាប់ខ្ពស់ និងវប្បធម៌សាជីវកម្មនៅកម្ពុជា ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម ។Morgan EnMaisonMorgan Enmaison ដែលជាសហគមន៍សួនច្បារមាត់ទន្លេដ៏ធំគ្រប់វ័យ ដែលមានទំហំ 420,000 ម៉ែត្រការ៉េ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ខ្សែផលិតផលបីដំបូងនៃទំហំ 44-750㎡——ខុនដូជាប់មាត់ទន្លេ វីឡាលំហអាកាស ខុនដូ២ជាន់Smart Loftដើម្បីបំពេញតម្រូវការរបស់អ្នករស់នៅផ្សេងៗ។គម្រោងនេះស្ថិតនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលតែងតែមានឈ្មោះថា «ភ្នំពេញម៉ាហាតាន់» ។ ក៏មាន OCIC New City, Cambodia National Stadium, Sokha Hotel, Norton University, Wildlife Park, Water Amusement Park, AEON Mall 2 និងសម្ភារៈបរិក្ខារក្នុងតំបន់ពេញលេញផ្សេងទៀត។គម្រោងនេះត្រូវបានបំពាក់ដោយឧទ្ធម្ភាគចក្រផ្តាច់មុខ ក្លឹបទូកកម្សាន្តផ្តាច់មុខ កន្លែងជិះទូកកម្សាន្ត ក្លឹបកំពូល VIP កម្ពស់ 210 ម៉ែត្រ អាងហែលទឹកកម្ពស់ខ្ពស់គ្មានដែនកំណត់ ទេសភាពសួនច្បារជាង 15 ហិចតា កន្លែងហាត់ប្រាណ សាលស្រា និងស៊ីហ្គា សាល SPA និងបទពិសោធន៍ធ្ងន់ធ្ងរផ្សេងទៀត។Morgan Champs ElyseesMorgan·Champs Elysees គឺជាការអភិវឌ្ឍន៍ចុងក្រោយបង្អស់របស់ Morgan ក្នុងឆ្នាំ 2022 ហើយវាជាគម្រោងស្មុគស្មាញតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានយានដ្ឋានក្រោមដីដែលតភ្ជាប់យ៉ាងពេញលេញ  ទីតាំងស្ថិតនៅតំបន់ស្នូលនៃខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់នឹងសង្កាត់ពាណិជ្ជកម្ម TK អ៊ីអន២ បឹងកក់ និងសង្កាត់អាជីវកម្មក្រុងថ្មី។សហគមន៍ "ច្រករបៀងបីវិមាត្រ + MALL" ដំបូងគេទទួលយកការរចនានៃផ្ទះជួរដេកពីរជាន់ទីមួយជាមួយនឹងការចូលដោយឯករាជ្យនៅជាន់នីមួយៗ និងដឹងពីប្រាក់ចំណូល 5 ដងជាមួយនឹងអត្រាប្រើប្រាស់ទីធ្លា 5 ដង។ គម្រោងនេះទទួលយកការរចនានៃការបំបែកមនុស្ស-យានជំនិះ បង្កើតប្លុកតារាល្បីតាមអ៊ិនធរណេតបែបជប៉ុន និងកូរ៉េដំបូងគេរបស់កម្ពុជា ចំបែងអេលីសេ អ័ក្សកណ្តាលប្រវែង 13 ម៉ែត្រ បង្កើតជាអគារទីប្រជុំជនទំហំ 350,000 ម៉ែត្រការ៉េដំបូងគេនៅកណ្តាលទីក្រុងភ្នំពេញ និងជាទីក្រុងធំបំផុត។ ស្មុគ្រស្មាញនៅទីក្រុងភ្នំពេញដែលមានមនុស្សរាប់លាននាក់រស់នៅនាពេលអនាគត!ឆ្នាំ 2023 គឺជាឆ្នាំទី 15 ដែល Morgan បានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា។ នៅពេលអនាគត ក្រុមហ៊ុន Morgan នឹងបន្តគាំទ្រដល់ការកសាងទីក្រុងអន្តរជាតិក្នុងប្រទេសកម្ពុជា កសាងវេទិកាធនធានលំដាប់ពិភពលោក ផ្តល់សេវាកម្មអចលនទ្រព្យដែលមានគុណភាពខ្ពស់សម្រាប់អ្នករស់នៅ អ្នកវិនិយោគអន្តរជាតិ និងដៃគូអាជីវកម្មអន្តរជាតិ និងសម្រេចបាននូវចក្ខុវិស័យអនាគតដ៏ភ្លឺស្វាង។ ឈ្វេងយល់បន្ថែមអំពីគម្រោង Morgan !
ក្រុមហ៊ុនចិនធំៗ៣គ្រោងមកវិនិយោគនៅកម្ពុជាមានទាំងគម្រោងរថភ្លើង​ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
ក្រុមហ៊ុនចិនធំៗ៣គ្រោងមកវិនិយោគនៅកម្ពុជាមានទាំងគម្រោងរថភ្លើង​ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
February 13, 2023, 7:36 a.m.
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន០៣ របស់ប្រទេសចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited ។ក្រុមហ៊ុនទាំងអស់បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនា​គមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក ។ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ ។នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ។ជាមួយនឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។ ទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ក្រុមហ៊ុនទាំងបីក៏បានជំរាបជូនសម្តេចតេជោ ពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូន ១ខ្នង កម្ពស់ ៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២លាន៥សែនដុល្លាអាមេរិក។ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមហ៊ុនចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ព្រលានយន្តហោះដែលអាចទទួលយន្តហោះធុន Boeing 777 នៅខេត្តកោះកុងសាងសង់បាន៨០%ហើយ
ព្រលានយន្តហោះដែលអាចទទួលយន្តហោះធុន Boeing 777 នៅខេត្តកោះកុងសាងសង់បាន៨០%ហើយ
February 9, 2023, 3:48 a.m.
ព្រលានយន្តហោះអន្តរជាតិតារាសាគរដែលអាចទទួលយន្តហោះធុន Boeing 777 និង Airbus A34០ ដែលជាប្រភេទយន្តហោះខ្នាតធំផងដែរ ខណៈនេះការសាងសង់គម្រោងនេះសម្រេចបាន៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ត ។តាមប្រភពដដែលបានឱ្យដឹងថា មកដល់ពេលនេះគម្រោងព្រលានយន្ដហោះអន្ដរជាតិតារាសាគរនេះ នៅសល់តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, អគារទទួលអ្នកដំណើរចេញចូល, អគារសង្រ្គោះ និងពន្លត់អគ្គីភ័យ, ចំណតរថយន្ដ, អគាររដ្ឋបាល និងអគារស្នាក់នៅរបស់មន្ដ្រីពាក់ព័ន្ធជាដើម ។ នៅពេលសាងសង់រួចរាល់ព្រលានយន្ដហោះមួយនេះ នឹងចូលរួមចំណែកទទួលភ្ញៀវទេសចរ មកពីក្នុងនឹងក្រៅប្រទេសដែលមកកម្សាន្ដ និងការវិនិយោគនានានៅក្នុងខេត្ដកោះកុង ។គួរជម្រាបផងដែរថា ការសាងសង់ព្រលានយន្ដហោះអន្ដរតារាសាគរនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Union Development Group  ខណៈការសាងសង់មាន៣ដំណាក់កាល ដោយក្នុងនោះដំណាក់កាលទី១គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា ដែលគ្រោងចំណាយថវិកាចំនួន៣៥០លានដុល្លារ ។ ដោយឡែកដំណាក់កាលទី២ និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀតថា តើមានតម្រូវការប៉ុណ្ណា? បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រទៅកោះនរាតម្លៃ៣៨លានដុល្លារសាង​សង់បានប៉ុន្មានភាគរយហើយ
ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រទៅកោះនរាតម្លៃ៣៨លានដុល្លារសាង​សង់បានប៉ុន្មានភាគរយហើយ
February 8, 2023, 8:21 a.m.
ក្រុមហ៊ុន OCIC អភិវឌ្ឍគម្រោងកោះនរា ដែលបានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ក្នុងគោលបំណងដើម្បីលើកស្ទួយសក្តានុពលលើវិស័យសេដ្ឋកិច្ច ទាក់ទាញវិយោគិន បង្កើតការងារសម្រាប់ប្រជាជន បង្កើនសោភណ្ឌភាពទីក្រុង ជួយការពារការបាក់ច្រាំងតាមបណ្តោយទន្លេបាសាក់ និងទន្លេមេគង្គ ជាដើម ។ រហូតមកទល់ពេលនេះស្ពានបេតុងខ្សែកាបដែលតភ្ជាប់ពីកោះពេជ្រឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សម្រេចការសាងសង់បានជាង ៥០ ភាគរយហើយ ។ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨ លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៣៥ខែ ។គួរបញ្ជាក់ផងដែរថា ចំណែកឯ ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ ២សងខាង តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង ៦០ម៉ែត្រ និងទទឹងប្រវែង ២១ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ១,៦ លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ១២ខែ ។ក្នុងនោះយើងឃើញថា តំបន់ច្បារអំពៅជាតំបន់ដែលមានអ្នកវិនិយោគជាច្រើនកំពុងតែដំណើរការគម្រោងអភិវឌ្ឍន៍របស់ខ្លួនផងដែរ ។ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងអស់ឃើញមានគម្រោង Vue Aston គឺជាគម្រោងមួយដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ ។ ប្រឹក្សាយោបល់អំពីគម្រោង Vue Astonក្រោយគម្រោងស្ពានតភ្ជាប់កោះពេជ្រទៅកាន់កោះនរាត្រូវបានបញ្ចប់ជាស្ថាពរនាពេលខាងមុខ តំបន់នេះនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ ហើយទន្ទឹមគ្នានេះដែរ អ្នករស់នៅក្នុងគម្រោង Vue Aston នឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនកណ្ដាលក្រុង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ។ ប្រឹក្សាយោបល់អំពីគម្រោង Vue Astonសព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង Vue Aston ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន​ ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាងអំណោយផលដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅ ។ ប្រសិនបើលោកអ្នកប្រាថ្នាចង់ បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
អាកាសយានដ្ឋានអន្តរជាតិថ្មីតម្លៃ៣០០លានដុល្លារនឹងរះលើទឹកដីកោះរ៉ុង
អាកាសយានដ្ឋានអន្តរជាតិថ្មីតម្លៃ៣០០លានដុល្លារនឹងរះលើទឹកដីកោះរ៉ុង
January 23, 2023, 10:59 a.m.
អាកាសយានដ្ឋានអន្តរជាតិថ្មីមួយទៀតនឹងត្រូវសាងសង់នៅលើទឹកដីតំបន់អភិវឌ្ឍន៍កោះរ៉ុង នៃខេត្តព្រះសីហនុ ដែល​ត្រូវ​ប្រើរយៈពេល៥ឆ្នាំដើម្បីសាងសង់ និងគ្រោងចំណាយថវិកាប្រមាណ៣០០លានដុល្លារ ។ គម្រោង​នេះអភិវឌ្ឍន៍​ដោយក្រុមហ៊ុន Royal Group Koh Rong Development ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ។រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងរួចរាល់ហើយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ឯកឧត្តមបណ្តិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​កម្ពុជា និងអ្នកឧកញ៉ា​ គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Koh Rong Development ​។គម្រោងអភិវឌ្ឍន៍នេះស្ថិត​ក្រោម​ក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល​ ដែល​ជាការ​វិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុន យ៉ូញៀន (UDG) នៅតំបន់តារាសាគរ (ការវិនិយោគឯកជន១០០ភាគរយ) សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង ។ នេះបើតាម​ប្រសាសន៍​ឯកឧត្តមបណ្តិត ម៉ៅហាវណ្ណាល់ ថ្លែងក្នុងពិធីចុះហត្ថលេខា ។ឯកឧត្តមរដ្ឋមន្រ្តីក៏បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងផងដែរថា ៖«គម្រោងនេះ មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ ផែនការ គោលនយោបាយ និងទិសដៅយុទ្ធសាស្រ្ត អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល» ។​គួររលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន Royal Group Koh Rong Development បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ធម្មជាតិ រួមទាំងអាកាសយានដ្ឋានផងដែរ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ផ្លូវ១ខ្សែក្នុងខេត្តជាប់មាត់សមុទ្រទាំង៤នេះនឹងដាក់ឈ្មោះ«ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» !
ផ្លូវ១ខ្សែក្នុងខេត្តជាប់មាត់សមុទ្រទាំង៤នេះនឹងដាក់ឈ្មោះ«ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» !
January 18, 2023, 8:31 a.m.
​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះថា សម្តេចនឹងធ្វើការជ្រើសរើសផ្លូវមួយខ្សែនោះ នៅតំបន់មាត់សមុទ្រ នៅពេលដែលសម្តេចត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយ​ដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» ដើម្បីបង្ហាញអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ ។ការជ្រើសរើសខេត្តជាប់មាត់សមុទ្រ សម្រាប់ការដាក់ឈ្មោះផ្លូវមិត្តភាពមួយនេះ អាចស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ កោះកុង កំពត ​ឬកែប ដោយប្រៀបប្រដូចភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា ទៅនឹង​សមុទ្រនៅក្នុងប្រទេសម៉ាល់ឌីវ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ «ទៅដល់កម្ពុជា ខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាព កម្ពុជា-ម៉ាល់ឌីវ ហើយប្រសិនបើក្នុងពេលនោះ ទស្សនៈកិច្ចរបស់ឯកឧត្តម អាចធ្វើទៅបាន យើងអាចនឹងសម្ពោធផ្លូវនេះតែម្តងរួមគ្នា។ យើងនឹងធ្វើកិច្ចការងារនេះ ដើម្បីជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងម៉ាល់ឌីវដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា»។ក្នុងជំនួបនោះផងដែរ ប្រទេសកម្ពុជា និងម៉ាល់ឌីវ បានសម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក ដោយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ត្រៀមខ្លួន ! 2023ជាឆ្នាំដែលវិស័យអចលនទ្រព្យងើបឡើងវិញ
ត្រៀមខ្លួន ! 2023ជាឆ្នាំដែលវិស័យអចលនទ្រព្យងើបឡើងវិញ
January 17, 2023, 9:34 a.m.
ធនាគារជាតិនៃកម្ពុជាបានព្យាករថា វិស័យអចលនទ្រព្យកម្ពុជាត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុង​អត្រា​​១.២% ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារ អចលនទ្រព្យលំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់ តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិល​ត្រឡប់ ទៅរកស្ថានភាពមុនពេលមានវិបត្តិ ។ឧកញ៉ា គីម ហ៊ាង ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយរូបបានលើកឡើងថា ស្ថានភាពអចលន​ទ្រព្យ​ជារួម​នៅ​ក្នុងឆ្នាំ២០២៣ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២ ប៉ុន្តែនៅមិនទាន់​មានភា​ពល្អ​ប្រសើរ​ដូច​មុន​វិបត្តិ​កូវីដ​១៩​ទេ ព្រោះវិស័យមួយនេះទាមទារពេលវេលា ដោយសារបញ្ហាសេដ្ឋកិច្ច និងផលប៉ះ​ពាល់ក្នុង​រយៈពេល៣ឆ្នាំ​មក​នេះជាជំងឺធ្ងន់ធ្ងរ ។ប្រធានក្រុមហ៊ុន KW Cambodia ខាងលើបានបញ្ជាក់បន្ថែមថា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យកម្ពុជានឹង​ចាប់​​ផ្ដើម​មាន​សញ្ញា​វិជ្ជមានបណ្តើរៗ ដោយអាស្រ័យលើអត្រា​នៃការ​ងើបឡើងវិញនៃសេដ្ឋកិច្ចជារួម​របស់​ប្រទេស​នីមួយៗ ។ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រណាមួយក្នុងការទាក់ទាញនូវ​វិនិយោគ​បរទេសចូល​មកកាន់​ប្រទេស​កម្ពុជា ដើម្បីជំរុញចលនាអចលនទ្រព្យឡើងវិញ នោះស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២​​៣នឹងអាច​​មានការ​​កើនឡើងវិញ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ជិត​លែង​ស្ទះ​ហើយ ! ស្ពាន​ថ្មី​ឆ្លងកាត់​ទន្លេសាប​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​សម្រេច​បាន​៩៣%​ហើយ
ជិត​លែង​ស្ទះ​ហើយ ! ស្ពាន​ថ្មី​ឆ្លងកាត់​ទន្លេសាប​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​សម្រេច​បាន​៩៣%​ហើយ
January 16, 2023, 7:30 a.m.
ការដ្ឋាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ស្រប​នឹង​ស្ពាន​បា​ឡេ​នៅ​ចំណុច​មុខ​ឃ្លាំង​សាំង​ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដែល​សាងសង់​ដោយ​ក្រុមហ៊ុន OCIC បាន​ឈាន​ដល់​កា​រត​ភ្ជាប់​តួ​ស្ពាន​ហើយ ដោយនៅ​ព្រឹក​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ភ្ជាប់​ស្ពានបេតុង​ខ្សែកាប​នេះ ។​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ នេះ​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឫស្សី​កែវ​សម្រេច​បាន​៩៣% ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ដើម​ខែមេសា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។​សូម​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC ដោយ​ប្រើ​រយៈពេល ២៨​ខែ ដែល​ជា​ប្រភេទ​ស្ពានបេតុង​ខ្សែកាប មាន​ប្រវែង​៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង​មាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង កម្ពស់​សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន​៣៤​ម៉ែត្រ ។សរសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​សរសរ​ចំនួន​៤, គន្លង​ខ្សែ​យានយន្ត​ទទឹង ៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើ​ចរាចរ ២​ខ្សែ ទៅ និង​២​ខ្សែ មក​, កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា ១០.៥​ម៉ែត្រ​, កម្ពស់​នាវាចរ ក្រោម​ស្ពាន អប្បរ​មា នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ ។ក្រោយ​ការ​ស្ថាបនា​រួចរាល់ ស្ពានបេតុង​ខ្សែកាប​នេះ​នឹង​បង្កើត​លំហូរ​ចរាចរ​ថ្មី​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ នៃ​ខណ្ឌឫស្សីកែវ និង​ផ្លូវជាតិ​លេខ​៦ នៃ​ខណ្ឌ​ជ្រោយចង្វា ហើយ​ក៏​ជា​ការ​បង្កើត​ផ្លូវ​ថ្មី​ត​ភ្ជាប់​ចរាចរ​ក្នុង​ទីក្រុង​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផង​ដែរ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ចំណាយពេលតែ5នាទីស្ទង់មតិអចលនទ្រព្យមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 14 !
ចំណាយពេលតែ5នាទីស្ទង់មតិអចលនទ្រព្យមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 14 !
January 11, 2023, 7:37 a.m.
ការស្ទង់មតិអចលនទ្រព្យកម្ពុជា គឺជាគំនិតផ្តួចផ្តើមប្រចាំឆ្នាំដែលក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ប្រើ​ប្រាស់ដើម្បីបង្កើតរបាយការណ៍ និងការយល់ដឹងតម្លៃលើទីផ្សារអចលនទ្រព្យក្នុងស្រុក ដែល​ត្រូវបានបោះពុម្ពដោយឥតគិតថ្លៃនៅលើគេហទំព័របស់ខ្លួន ។ ដូច្នេះអ្នកទិញ, អ្នកជួល, ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យ អាចបន្តធ្វើការសម្រេចចិត្តតាមរយៈទិន្នន័យទិញលក់ ឬជួលអចលនទ្រព្យនេះ ។ចម្លើយរបស់លោកអ្នកមានតម្លៃបំផុតក្នុងការជួយកែលម្អទីផ្សារអចលនទ្រព្យកម្ពុជា ហើយចម្លើយរបស់លោកអ្នកនឹងត្រូវបានរក្សាទុកជាសម្ងាត់នៅក្នុងរបាយការណ៍ចុងក្រោយរបស់យើង ។ប្រសិនបើលោកអ្នកចង់ទទួលបានច្បាប់ចម្លងនៃរបាយការណ៍ចុងក្រោយ និងចូលរួមឱកាសចាប់រង្វាន់ដើម្បីឈ្នះទូរស័ព្ទ iPhone 14 ថ្មីស្រឡាងមួយគ្រឿង លោកអ្នកគ្រាន់តែបំពេញព័ត៌មានទំនាក់់ទំនងរបស់លោកអ្នកនៅចុងបញ្ចប់ការស្ទង់មតិជាការស្រេច ។ Start Survey
សញ្ញាល្អ ! ទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុចាប់ផ្តើមកម្រើកក្រោយមានរៀងនេះ
សញ្ញាល្អ ! ទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុចាប់ផ្តើមកម្រើកក្រោយមានរៀងនេះ
January 23, 2023, 3:44 a.m.
ក្រោយពេលរាជរដ្ឋាភិបាលបានសម្រេចបិទល្បែងស៊ីសងអនឡាញនៅក្នុងខេត្តព្រះសីហនុ រួមជាមួយនឹង​ការផ្ទុះ​ឡើង​នៃ​វិបត្តិកូវីដ-១៩កាលពីពេលកន្លងទៅបានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះមានការជាប់គាំងជា​បន្តបន្ទាប់ ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះវិញ ទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមកម្រើក​ឡើងវិញ​ជា​បណ្តើរ​ហើយ ។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញទីផ្សារអចលនទ្រព្យ ។ក្រោយពេលមានផ្លូវល្បឿនលឿនបានធ្វើឱ្យសកម្មភាពភ្ញៀវទេសចរក្នុងស្រុកសម្រុកទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុយ៉ាងច្រើន ដែលបណ្តាលឱ្យទីផ្សារអចលនទ្រព្យក្នុងខេត្តមួយនេះមានសភាបកម្រើកឡើងវិញ ។ នេះបើតាមលោក ឌិ​ត ​ច​ណ្ណា ទីភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​លើកឡើង ។អ្នកជំនាញទីផ្សារអចលនទ្រព្យខាងលើបានបន្តឱ្យដឹងថា ដោយមានការសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ​បានដោះ​ស្រាយ​បញ្ហាគម្រោងអគារដែលជាប់គាំងនាពេលកន្លងមកក្នុងខេត្តព្រះសីហនុបានធ្វើឱ្យ​វិនិយោគិន​ចិនមួយ​ចំនួន​ចាប់​ផ្តើម​សាងសង់គម្រោងដែលជាប់គាំងឡើងវិញ និងមានគម្រោងខ្លះសាងសង់បញ្ចប់ ។តម្លៃ​ដីធ្លី​នៅតែមាន​តម្លៃ​ខ្ពស់ ជាក់ស្តែង​នៅ​តំបន់​ល្អៗ​ទីប្រជុំជនដូចជា​ តំបន់ឆ្នេរ​ឯក​រាជ្យ​ទៅ​រង្វង់​មូល​តោ​, តំបន់រ​ង្វ​ង់​មូល​តោ​ទៅ​ឆ្នេរ​អូរ​ឈើទាល, ​តំបន់​ម្តុំ​សណ្ឋាគារ​សុខា​ជាដើមគឺ​តម្លៃ​ខ្ពស់បំផុត​ចាប់ពី​៣០០០-៣៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េទៅតាម​ទំហំ​ដី​តូច ឬ​ដី​ធំ ​។ ជាមួយគ្នានេះ តំបន់​ជាយក្រុង​វិញ មានតម្លៃ​ចាប់ពី​២០០០-២៥០០​ដុល្លារ ក្នុង១​ម៉ែត្រការ៉េ ហើយ​តំបន់​ចុះ​ពី​ជាយក្រុង​វិញ គឺមាន​តម្លៃ​ចាប់ពី​១០០០​ដុល្លារ​-១៥០០​ដុល្លារ​ជាដើម​ ។​បច្ចុប្បន្នពាណិជ្ជករ និងវិនិយោគិនចិនជាច្រើនបានវិលត្រឡប់មកកាន់ខេត្តព្រះសីហ​នុជាបន្តបន្ទាប់ដែលធ្វើឱ្យតម្រូវ​ការជួលផ្ទះ ខុនដូ និងទីតាំងផ្សេងៗសម្រាប់បើកដំណើរការអាជីវកម្មផ្សេងៗមានការកើនឡើង ។​ វិនិយោគិន​កាន់តែ​ច្រើនឡើងៗ​ចាប់ផ្តើម​សាកសួរ​ពី​ហាងឆេង​តម្លៃ​ដីធ្លី​ដែល​នេះ​អាចជា​សញ្ញា​ល្អ​សម្រាប់​សកម្មភាព​ទិញ​លក់​នាពេល​ខ្លី​ខាងមុខ​ ។គួររម្លឹកផងដែរថា យោងតាមសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ឆ្នាំ២០៣៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា រាជរដ្ឋាភិបាលបានកំណត់អភិវឌ្ឍន៍ក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
កញ្ញានីគីនីគី ក្ដាប់បានតំណែងទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស
កញ្ញានីគីនីគី ក្ដាប់បានតំណែងទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស
January 9, 2023, 2:47 a.m.
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Le Royal ​មានការរៀបចំពិធីចុះហត្ថលេខាទូតសុឆន្ទៈ រវាងកញ្ញានីគីនីគី និង គម្រោងលំនៅឋានវង្ស ​ដែលដឹកនាំដោយលោកស្រី ម៉ឺន ស្រីណែត អគ្គនាយិកាក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរូបទៀត។ពិធីចុះអនុស្សារណៈនាឱកាសនោះគឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើការងារជាទូតសុឆន្ទៈ តំណាងឱ្យគម្រោងលំនៅឋានវង្ស ពិសេសសជំរុញការអភិវឌ្ឍនៃការសាងសង់លំនៅឋានប្រកបដោយគុណភាព សោភ័ណភាព ភាពស្រស់ស្អាត និងស៊ីវិល័យ។លោកស្រី ម៉ឺន ស្រីណែត អគ្គនាយិកាក្រុមហ៊ុន បានមានប្រសាសន៍ដោយភាពជឿជាក់ថា “គម្រោងលំនៅឋានវង្ស ជាបរិបថថ្មីក្នុងសហគមន៍ដ៏មានសក្ដានុពល សុវត្ថិភាព គុណភាព និងឧត្តមភាព ដែលល្អប្រសើរបំផុតទាំងការរស់នៅបែបឯកជន និងល្អប្រសើរដល់ការបើកអាជីវកម្មនានា”។ លោកស្រីបានមានប្រសាសន៍បន្ដថា “យ៉ាងណាមិញ ដោយមើលឃើញពីសមត្ថភាព ការនិយមគាំទ្រ ស្រឡាញ់​ចូលចិត្តយ៉ាងច្រើនពីសំណាក់មហាជន ព្រមទាំងរបៀបរបបនៃការរៀបចំខ្លួន វាចាសព្ទ ដែលប្រកបដោយវិជ្ជាជីវៈ លើចំណេះដឹងទូទៅ ក្រមសីលធម៌ សុជីវធម៌ ភាពរួសរាយ និងមានទំនាក់ទំនងសង្គមល្អ ពិសេសរួមទាំងទេពកោសល្យនានាផងនោះ យើងខ្ញុំក៏បានសម្រេចជ្រើសរើសយក  កញ្ញា នីគីនីគី ជាទូតសុច្ឆន្ទៈ ប្រចាំគម្រោងលំនៅឋានវង្ស ហើយដែលជាជម្រើសមួយដ៏ស័ក្តិសមឥតខ្ចោះ។កញ្ញានីគីនីគី អ្នកតំណាងឱ្យ គម្រោងលំនៅឋានវង្ស បានលើកឡើងដោយក្ដីរំភើបថា “នាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស នេះជាលើកទី១ដែលនាងខ្ញុំមានអារម្មណ៍រំភើបក្រៃលែង រកពាក្យពេចន៍មកបរិយាយមិនត្រូវ ហើយនៅពីក្រោយការសម្រេចចិត្តនេះគឺការពិភាក្សា ការវាយតម្លៃនិងការរំពឹងទុក។ House is not a Home មានផ្ទះតែមិនបានរស់នៅជុំគ្នា គ្មានសុភមង្គល ប្រៀបដូចមានតែសម្បកផ្ទះ។ផ្ទះគឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវសាងសុភមង្គលគ្រួសាររួមគ្នា ផ្ទះសម្រាប់អាហារពេលល្ងាចជួបជុំគ្រួសារតំណាងឱ្យខ្ញុំ ដូចបទចម្រៀង "Home for Dinner" របស់ខ្ញុំ ផ្ទះប្រៀបដូចជាអ្នកធ្វើការដែលមាន   សកមុ្មភាពរួមគ្នា សាងជាមួយគ្នា ការពារគ្នាទៅវិញទៅមក មានគោលដៅនិងក្តីសង្ឃឹមដែលជាប្រភពថាមពលនិងកម្លាំង។ នាងខ្ញុំបានត្រៀមខ្លួនជាស្រេចក្នុងរៀបចំមាតិកាផ្សាយដែលទាក់ទងនឹងគម្រោងលំនៅឋានវង្ស និងមានជាសារដាស់តឿន អប់រំ លើកទឹកចិត្ត ដែលបម្រើប្រយោជន៍ដល់ប្រិយមិត្ត និងអតិថិជនគម្រោងរបស់យើង។ នាងខ្ញុំជឿជាក់ថាគម្រោងលំនៅឋានវង្ស នឹងទទួលបានកាគាំទ្រខ្លាំងពីអតិថិជន ហើយខ្ញុំនឹងចូលរួមសកម្មភាពនានារបស់ក្រុមហ៊ុនដើម្បីសម្រេចគោលដៅរួមជាមួយគ្នា។​សូមជម្រាបថា លំនៅឋានវង្ស ស្ថិតនៅលើបណ្ដោយផ្លូវ ២០A ក្បែរផ្លូវក្រវាត់ក្រុងទី៣ ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងអំណោយផល មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជិតផ្សារទំនើបអ៊ីអន៣ ដែលមានចរន្តសេដ្ឋកិច្ចមមាញឹក ពាណិជ្ជកម្មចម្រុះ និងមានប្រជាពលរដ្ឋរស់នៅកុះករ ។គុណតម្លៃនៃគម្រោងលំនៅឋានវង្ស គឺ “សាងភាពសុខដុមរួមគ្នា” ។ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
Walmart ក្រុមហ៊ុនយក្សរបស់អាមេរិកបែរមុខព្រួញមករកកម្ពុជា
Walmart ក្រុមហ៊ុនយក្សរបស់អាមេរិកបែរមុខព្រួញមករកកម្ពុជា
January 6, 2023, 9:04 a.m.
តាមរយៈកិច្ចប្រជុំតាមអនឡាញរវាងដំណាងក្រុមហ៊ុន Walmart ជាមួយនឹងឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជ​កម្ម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនលក់រាយដ៏ល្បីឈ្មោះនៅសហរដ្ឋអាមេរិក​មួយនេះ​កំពុង​ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។លោកស្រី Anbinh Phan ដំណាងក្រុមហ៊ុន Walmart បានលើកឡើងថា លោកស្រីមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាជាខ្លាំង ។ ក្រុមមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ។ជាមួយគ្នានេះផងដែរឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជ​កម្ម​បាន​វាយតម្លៃខ្ពស់​នូវការ​បញ្ជាទិញ​របស់​ក្រុមហ៊ុន ​Walmart នូវផលិតផល​សំលៀកបំពាក់ និង​សម្ភារៈធ្វើដំណើរពីកម្ពុជា ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ ​និងគាំទ្រពេញទំហឹង ចំពោះគោល​បំណង​របស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញ​ពីកម្ពុជា​បន្ថែមទៀត ដូចជាផលិតផល​គ្រឿង​សង្ហារឹម អេឡិចត្រូនិក ​និងជាពិសេសផលិតផលកសិកម្មសំខាន់ៗ​ពីកម្ពុជា ដែលបំពេញ​បាន​តាមស្តង់ដារអន្តរជាតិ ។​ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជា​គឺសំដៅរួមចំណែក​ក្នុងការ​បង្កើត​ការងារ កាត់បន្ថយភាពក្រីក្រ ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ។ឯកឧត្តមលើកឡើងថា ក្រសួងពាណិជ្ជកម្ម ​នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន​ Walmart វិស័យ​ឯកជន និងក្រសួង​-ស្ថា​ប័ន ពាក់ព័ន្ធនានា ​ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
កាក់កបណាស់ ! គម្រោងធំៗ៣បោះទុន១៦លានដុល្លារនឹងរះលើទឹកដីខេត្តកំពង់ស្ពឺ
កាក់កបណាស់ ! គម្រោងធំៗ៣បោះទុន១៦លានដុល្លារនឹងរះលើទឹកដីខេត្តកំពង់ស្ពឺ
January 6, 2023, 7:10 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖ទី១- ក្រុមហ៊ុន WINDARA INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូប​ដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​បានចំនួន ២.៧១៤កន្លែង ។ទី២- ក្រុមហ៊ុន YUE WING CHEONG MANUFACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែល​មាន​ទីតាំងវិនិយោគស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លាន​ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង ។ទី៣- ក្រុមហ៊ុន XIN SHUN JIE (CAMBODIA) LEATHER CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និង​កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៣៣កន្លែង។ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !